ប្លែកៗ
រូបភាពទាំង ១៤ សន្លឹកដែលបានបង្ហាញពីជ្រុងមួយនៃសង្គមមនុស្សនៅលើពិភពលោកសព្វថ្ងៃ
លោកKoren Shadmi គឺជាវិចិត្ត្រករជនជាតិអាមេរិកម្នាក់ដែលមានទេពកោសល្យនិងបានបង្ហាញពីការរស់នៅរបស់មនុស្សសព្វថ្ងៃ។បើនិយាយអោយចំទៅនៅសម័យនេះគឺជាសម័យមួយដែលពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗដូចជាទូរសព្ទដៃ អាយផេត និងប្រព័ន្ធអ៊ីនធើនេតជាដើម។ល។ និងមានខ្លះទៀតគិតតែពីផលប្រយោជន៍របស់ខ្លួននិងមិនបានគិតពីផលប៉ះពាល់ទៅដល់មនុស្សសត្វដែលនៅជុំវិញខ្លួននោះទេ។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញពីរូបភាពមួយចំនួនដែលបានបង្ហាញពីជ្រុងមួយនៃការរស់នៅរបស់នាពេលបច្ចុប្បន្នដូចនេះសូមអ្នកទាំងអស់គ្នាទស្សនារូបភាពខាងក្រោម៖ ១, ភាពមិនស្មើភាពគ្នាក្នុងការចាប់ផ្ដើម រវាងអ្នកមាននិងអ្នកក្រ ២,នេះជារឿងសម្ងាត់កុំប្រាប់នរណា ៣, ប្រេងស្ទើរតែចាំបាច់ជាងទឹកទៅទៀត ៤,ស្នេហានៅសតវត្សន៍ទី២១ ៥,របៀបដែលធ្វើអោយប្រធានរបស់អ្នកមានការចាប់អារម្មណ៍ ៦,ចំនុចមួយដើម្បីធ្វើឲ្យការលក់កាន់តែមានប្រសិទ្ធភាពគឺ តម្រូវចិត្តគ្រប់អតិថិជន ៧,នៅពេលដែលមនុស្សត្រូវបានបញ្ឍប់ពីការងារ អ្នកប្រៀបដូចជាទៀនដែលរលត់អីញ្ចឹងនៅក្នុងភ្នែកអ្នកដទៃ ៨ ,២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងអ៊ីនធើនេត មនុស្សសព្វថ្ងៃគឺបែបហ្នឹង ៩, ការជក់បារីមានន័យថាកំពុងតែបំផ្លាញសុភមង្គលក្នុងគ្រួសារ ប្រៀបដូចជាការយកភ្លើងទៅដុតផ្ទះអីញ្ចឹង ១០,នៅពេលដែលអ្នកឡើងកាន់តែខ្ពស់មនុស្សគ្រប់គ្នានិងស្គាល់ថាអ្នកជានរណា កោតសរសើរអ្នក ស្ដាប់ការនិយាយរបស់អ្នក ប៉ុន្តែវាក៏កាន់តែគ្រោះថ្នាក់សម្រាប់អ្នកដែរ ១១, សាលារៀនគឺកន្លែងដែលអាចនាំយើងចេញពីភពងងឹតបាន ១២,មនុស្សមួយចំនួនជាប់គុកដោយសារតែមហិច្ចតារបស់អ្នកដទៃ ១៣,ការឈប់សម្រាកសប្បាយនៅលើគំនរទុក្ខអ្នកដទៃ ១៤,ភ្នែកមានមួយគូដែរតែសំលឹងមិនបានឆ្ងាយ ប្រភព៖ Amazing
ទស្សនៈ និងប្រវត្តិបុគ្គល
ជីវប្រវត្តិរបស់លោក ចច វ៉ាសុីនតោន ប្រធានាធិបតីអាមេរិកទី១
លោកជាប្រធានាធិបតីដំបូងបង្អស់របស់សហរដ្ឋអាមេរិកក្នុងអាណត្តិសម័យ ឆ្នាំ១៧៨៩- ១៧៩៧ ។ វ៉ាស៊ីនតោនត្រូវបានគេជ្រើសរើសជាឯកច្ឆន្ទពីសំឡេងឆ្នោតរបស់ ELECTORAL COLLEGE ហើយដែលគេពិពណ៌នាថា គ្មានគូប្រជែង ។ ក្នុងសម័យនោះមុខនាទីនៃរបបគណបក្សទើបតែចាប់ផ្តើមមានឡើងតែប៉ុណ្ណោះ។ នៅក្នុងសម្លៀកបំពាក់ ដែលលោកស្លៀកក្នុងថៃ្ងចូលរួមពិធីទទួលតំណែង ជាប្រធានាធិបតី គឺជាសម្លៀកបំពាក់តាមបែបបុរាណនៃជនជាតិអាមេរិកាំង ប៉ុន្តែមើលទៅប្រកបទៅដោយសេចក្តីអង់អាចក្លាហាននិងស្វាហាប់បំផុត សក្តិសមនឹងមុខតំណែងជាអ្នកដឹកនាំនាសម័យនោះណាស់។ ក្នុងឆ្នាំ១៧៨៩ ស្ថិតនៅកណ្តាលបរិយាកាសណែនណាន់នៃមហាជនក្មេង ចាស់ ប្រុស ស្រី ជាច្រើន នៅលើផ្លូវថ្នល់ដ៏ចង្អៀតមួយនៃក្រុងញូវយ៉ក។ សំឡេងបាញ់កាំភ្លើងទ្រហឹងអឺងកង លាយឡំនឹងសំឡេងវាយជួង ជានិមិត្តរូបមួយក្នុងរដូវស្លឹកឈើលាស់ និងប្រកបទៅដោយសំឡេងហ៊ោរកញ្ជៀវខ្ញៀវខ្ញារបស់ប្រជាជន ដែលបញ្ចោញសំរែកព្រមៗគ្នាថា “ ចច វ៉ាស៊ីងតោន ចូរចម្រុងចម្រើន! ” និង “ ប្រធានាធិបតីសហរដ្ឋអាមេរិកចូរចម្រុងចម្រើន…! ” ។ ក្នុងពេលព្រឹត្តិការណ៍នៅលើផ្លូវថ្នល់នេះ បានក្លាយទៅជាពិធីមួយដ៏មហោឡារិកជាគ្រាដំបូងបង្អស់ដែលមិនធ្លាប់កើតមានឡើយ។ បុរសម្នាក់តុបតែងក្នុងសម្លៀកបំពាក់ពណ៌ប្រផេះត្នោត ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ ស្រោមជើងពណ៌ស ស្បែកជើងប្រដាប់ដោយពណ៌ទឹកប្រាក់ ចេញមកថ្លែងការណ៍ទទួលស្វាគមន៍ហ្វូងមហាជនដែលកំពុងឈរកកកុញនៅពីមុខ រដ្ឋសភាក្រុងញូវយ៉ក ។ បុរសរូបនោះគ្មាននរណាក្រៅពី លោក ចច វ៉ាស៊ីងតោន ក្នុងខណៈដែលស្ថិតក្នុងពិធីចូលស្បថ ដើម្បីទទួលតំណែងនោះឡើយ។ បន្ទាប់ពីប្រទេសអាមេរិកបានទទួលជ័យជម្នះពីសង្គ្រាមដើម្បីឯករាជ្យ។ ប្រទេសអាមេរិកបានរួចចាកផុតពីការគ្រប់គ្រងរបស់អង់គ្លេសនៅថៃ្ង៤ ខែកក្កដា ឆ្នាំ១៧៧៦ […]