បោះចោលតែ ៩ចំណុចនេះបាន នោះអ្នកនឹងរស់នៅប្រកបដោយភាពជោគជ័យ និងមានសុភមង្គលក្នុងជីវិត

ក្នុងនាម​ជាសហគ្រិន ខ្លួន​អ្នកផ្ទាល់​ជាមិត្តល្អ​បំផុត និងជាសត្រូវអាក្រក់​បំផុត​របស់​ខ្លួនឯង។ អ្នក​ជាមនុស្ស​ដែលស្ថិតនៅ​ក្នុង​ចន្លោះ​នៃ​ការជឿជាក់​លើសមត្ថភាព​របស់​ខ្លួនឯង​ដើម្បីកែប្រែពិភពលោកនេះ ធ្វើឱ្យកាន់តែប្រសើរឡើង នឹងការសង្ស័យ​ខ្លួនឯង ការបង្អែបង្អង់ពេលវេលា​ចាប់ផ្តើម​ធ្វើកិច្ចការ​ដែលចង់ធ្វើ និងការចាយវាយ​មិនចាំបាច់។ នៅឆ្នាំ​២០១៧នេះ អ្នកអាចចាប់ផ្តើម​អ្វីៗដែលថ្មី និងត្រូវបោះបង់​ទម្លាប់​អាក្រក់មួយចំនួន​ចេញ៖ ១/ ការមានអារម្មណ៍​ថាខ្លួនឯង​មានមរតកពិសេស ពិតណាស់​ថា​អ្នក​ជា​បុគ្គលម្នាក់​ដែល​មាន​សក្តានុពល មាន​ជំនាញ​ និង​ទស្សនវិស័យ​ ប៉ុន្តែប្រការ​ទាំងអស់​នេះ​មិនមែន​មាន​ន័យថា​ពិភពលោក​នេះ​មានអ្វី​ជំពាក់​អ្នក​ទេ ជាពិសេស​ក្នុងនាម​ជាសហគ្រិន។ បើ​អ្នក​ចង់​បាន​ជោគជ័យ អ្នកត្រូវ​តែ​ប្រឹងប្រែ​ដើម្បី​បង្កើត​វាឡើង។   ២/ ការព្យាយាម​ធ្វើ​អ្វីៗគ្រប់យ៉ាង​តែម្នាក់ឯង ជារឿងធម្មតា​ទេដែល​មនុស្សត្រូវចេះសុំយោបល់ ​ឬជំនួយពីអ្នកដទៃ ហើយ​ពេលខ្លះ អ្នក​ក៏អាច​ជួលមនុស្ស​មកជួយ​រំលែក​បន្ទុក​ការងារបាន​ដែរ។ អ្នក​មានបណ្តាញមិត្តភក្តិច្រើនដែល​រីករាយ​ចាំ​ជួយអ្នក។ ភាគជាសហគ្រិន​ជាដំណើរមួយដែល​ពិបាកស្រាប់ទៅ​ហើយ កុំធ្វើអ្វី​ដែល​មិនចាំបាច់​ឱ្យ​វាកាន់តែ​លំបាកជាង​នេះទៅទៀត។   ៣/ ព្យាយាម​ធ្វើឱ្យល្អឥតខ្ចោះ មនុស្សគ្រប់គ្នា​សុទ្ធ​តែធ្លាប់​បរាជ័យ​នៅពេល​ខ្លះ។ បុគ្គលជោគជ័យ​ជា​មនុស្ស​ដែល​បន្ត​ក្រោកឈរ​ក្រោយពេលដួល។ ការព្យាយាម​ធ្វើឱ្យ​បានល្អឥតខ្ចោះនឹង​រារាំង​អ្នក​មិន​ឱ្យ​បង្កើត​កំហុស​ដើម្បី​រៀនសូត្រដែល​ជា​ដំណើរ​ចាំបាច់ឆ្ពោះទៅរកជោគជ័យ។   ៤/ ការប្រៀបធៀបខ្លួនឯង​ជាមួយ​អ្នកដទៃ មនុស្ស​ជោគជ័យ​ជាគំរូល្អដើម្បី​ជំរុញចិត្ត​អ្នក​ឱ្យ​ខិតខំ។ ជោគជ័យ​របស់គេ​អាច​ជាផែនទីជួយ​អ្នក​ឱ្យជៀសវាង​ឧបសគ្គដូចគ្នាដែល​គេបាន​ជម្នះឡើងទៅ​រក​គោលដៅ។ អ្នក​មិនត្រូវ​សំឡឹងមើលបុគ្គលជោគជ័យ​ រួចមកស្អប់ខ្ពើមខ្លួនឯង​ដែលមិនជោគជ័យស្មើគេនោះទេ។ គេចាប់ផ្តើម​ និងព្យាយាម​ទៅ​ឱ្យ​ដល់​គោលដៅ​របស់គេ ហើយ​ប្រសិនបើ​អ្នក​ផ្តោត​លើ​មេរៀន ​អ្នកអាច​រៀន​ពីគេ​ដើម្បី​ទៅ​ដល់​គោលដៅរបស់​អ្នកដូចគ្នាដែរ។   ៥/ ការអល់អែក​រារែក​មិនព្រមចាប់ផ្តើម ផ្នែកខ្លួះ​នៃ​មុខជំនួញ​របស់អ្នក​មិនងាយស្រួល​ទេ។ អ្នកប្រហែល​ជាស្អប់មិនចូលចិត្ត​ធ្វើយុទ្ធនាការផ្សព្វផ្សាយ​តាមអ៊ីម៉ែល ឬរៀបចំគេហទំព័រ​ឡើងវិញ។ គ្មាន​នរណាម្នាក់​ពេញ​ចិត្ត​ធ្វើការ​លំបាកៗទេ ប៉ុន្តែគ្រប់ជំហាន​ទាំងអស់​សុទ្ធតែ​ចាំបាច់​និង​ត្រូវតែ​ធ្វើ។ […]

Continue Reading

ផ្តើមពីចំណុច​ងាយៗ ដែលអាចធ្វើអោយអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្តធ្វើការងារអ្វីមួយ

ប្រសិនបើអ្នកអានអត្ថបទមួយ​នេះ មានន័យថាអ្នក​កំពុងតែ​ចង់ទទួលបាន​អ្វីៗ​ជាច្រើន​ពីជីវិត។ អ្នកជាមនុស្ស​ដែលតែងតែ​ស្វែងរក​មធ្យោបាយ​ដើម្បីបង្កើន​ផលិតភាព សុភមង្គល និងសុខភាព។ ហើយដំណឹងល្អ​នោះ​គឺថា មានវិធីសាស្រ្ត​ជាច្រើន​កំពុងតែ​រង់ចាំ​អ្នក​ទៅ​ជ្រើសរើសមក​ប្រើ​ដើម្បី​ជួយសម្រេច​ក្តីប្រាថ្នារបស់អ្នក។ តើអ្វី​ដែល​ជា​អាវុធសម្ងាត់​ជួយ​អ្នក​ឱ្យរស់​ជីវិត​រាល់ថ្ងៃនេះ​បានល្អបំផុត? ភាពក្លាហាន។ អត្ថបទនេះ​នឹង​បង្ហាញ​របៀប​ដែល​អ្នក​អាច​ប្រែក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​ក្លាហាន​បំផុត។ ដើម្បី​ជួយ​អ្នក​ឱ្យ​យល់​បាន​កាន់តែច្បាស់​របៀប​បង្កើត​ភាពក្លាហាន យើង​នឹង​ចាប់ផ្តើមពីចំណុចដែល​ងាយៗគឺ​ការត្រឡប់​ទៅរក​ទម្លាប់​ហាត់ប្រាណវិញ​ក្រោយពេល​ឈប់ហាត់មួយរយៈពេល​យូរ។ មនុស្សគ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ការ​ហាត់​ប្រាណច្នៃ​យក​រាងកាយ​ដែលយើងចង់​បាន​មានភាពលំបាក​កម្រិតណា។ ពេល​អ្នក​ស្លៀកពាក់​ដើម្បី​ហាត់​កីឡារួចរាល់​ហើយ​និង​រៀបចំដើរទៅរក​កន្លែងហាត់ប្រាណ ចិត្តរបស់​អ្នកក៏កំពុងតែ​ស្ទាក់ស្ទើរអូសទាញ​ពេលវេលា ហើយ​គិតថា​វាហាក់​ដូច​ជា​កិច្ចការលំបាកបំផុតក្នុងលោកនេះ។ ហើយ​ពេល​អ្នក​ទៅដល់​កន្លែងហាត់​ប្រាណនោះ ចិត្ត​របស់​អ្នក​ក៏​ច្រាសច្រាល​សួញសាញកាន់តែ​ខ្លាំងឡើង​ស្ទើរ​តែ​ស្រែក​ចេញ​មកថា​ទេ​ ទេ ទេ។ គ្រាន់​តែ​ចាប់​ផ្តើម​ហក់លោត ឬលើក​ដុំដែកបាន​តែ​បន្តិច​ ដង្ហើមអ្នកដង្ហក់ស្ទើរ​មិនដល់​គ្នា ហើយ​កាន់តែ​ខ្លាចរអា​ជាង​ពេលមុន​ទៅទៀត។   ការព្យាយាម​ហាត់ប្រាណ​ដើម្បី​វិល​ត្រឡប់​ទៅ​រក​រាងកាយ​ដែល​អ្នក​ចង់​បាន​វិញ​គឺ​ជា​រឿង​លំបាកណាស់នៅពេល​ចាប់​ផ្តើម​ដំបូងៗ។ ប៉ុន្តែ​ការ​ពិត​ដែល​មនុស្សស្ទើរតែ​គ្រប់គ្នា​បាន​ដឹង​រួច​ជាស្រេច​នោះ​គឺថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​អាច​ទទួល​បាន​រាងកាយ​មាំមួន​ទៅ​តាម​ការ​ចង់​បាន​ទាំងអស់​បើ​មាន​ការ​ព្យាយាមជម្នះ​ភាពសួញសាញ។   តើ​អ្នក​ដឹង​ទេ​ថា​ជំនាញនៃភាពក្លាហាន​ក៏មានលក្ខណៈ​ដូច​សាច់​ដុំ​យើង​ដែរ? ភាពក្លាហាន​គឺ​ជា​ជំនាញ​មួយ​ដែល​អាច​បង្កើត​បាន​តាមរយៈ​ការ​អនុវត្ត។ វា​មិនមែន​ជា​ចរិត​ដែល​មាន​ពីកំណើតស្រាប់​នោះទេ។ ​អ្នកជំនាញឱ្យ​និយមន័យ​ភាពក្លាហាន​ថា​ជា​សមត្ថភាព​ធ្វើ​សកម្មភាព​ក្នុង​ពេល​កំពុងតែប្រឈម​នឹង​ការសង្ស័យ​ ភាពភ័យខ្លាច ភាពមិនច្បាស់​លាស់ ការគិតច្រើន​ជ្រុល និងភាពស្ទាក់ស្ទើរ។ អ្នក​អាច​បង្កើន​កម្លាំង​តាមរយៈ​ការ​ប្រឹងសាច់ដុំ ហើយ​អ្នកអាច​បង្កើនភាពក្លាហាន​តាមរយៈ​ការ​ហាត់បញ្ចេញភាពក្លាហាន​ឱ្យបាន​ជាប្រចាំ​រាល់ថ្ងៃ។   ក្នុងពេលដំបូងៗ​គេពិបាក​បង្ហាញសកម្មភាពក្លាហានណាស់ គឺប្រៀបដូច​ជាថ្ងៃទីមួយនៅក្នុងកន្លែង​ហាត់ប្រាណ​ដែរ។ ប៉ុន្តែ​នៅពេល​ដែល​យើង​តាំង​ចិត្ត​ធ្វើ​បន្តិចម្តងៗ​ អ្វីៗ​ទាំងអស់​នឹងប្រព្រឹត្តិទៅ​​ដោយ​គ្មាន​ឧបសគ្គ​ដូច​ការស្ទាក់ស្ទើរពីដំបូងឡើយ ហើយ​យូរៗទៅ​អ្នក​នឹង​មិន​ចាំ​បាច់​តាំងចិត្ត​ច្រើន​ដើម្បី​ហាត់​ប្រាណ​ឬ​បញ្ចេញ​ភាព​ក្លាហាននោះ​ឡើយរហូតដល់យូរទៅ​វា​នឹង​ក្លាយ​ជាទម្លាប់​ធម្មតាតែនាំមកនូវប្រយោជន៍​យ៉ាង​មហាសាល។   ប្រភព​៖ Success Magazine

Continue Reading

វិធីទំាង ​៥ យ៉ាង ដែលជួយដុះ​ខាត់​ផ្នត់​គំនិត​របស់អ្នក​​ ដើម្បីធ្វើអោយ​ជីវិត​មានការរីក​ចម្រើន និង​ជោគជ័យ

ផ្នត់គំនិតជា​បណ្តុំនៃឥរិយាបថ​ ដែលមាន​សារៈ​សំខាន់​​ចំពោះ​ការរីក​ចម្រើន និង​ជោគជ័យ ជាងខួរក្បាល ឬទេពកោសល្យ​ទៅទៀត។ ពេលមនុស្ស​យើងផ្លាស់ប្តូរផ្នត់គំនិត​ដែលរីកចម្រើន យើងអាចកែប្រែមាគ៌ា​ជីវិតរបស់​យើងទៅរកទិសដៅដែល​យើងចង់បាន។ មនុស្សគ្រប់គ្នា​អាចអនុវត្តជំហាន​ងាយៗខាងក្រោមនេះ​រាល់ថ្ងៃដើម្បី​បង្កើត​ផ្នត់គំនិត​៖ ១/ ដកដង្ហើមកុំធ្វើអ្វីសោះ (៥នាទី) ការសិក្សាបង្ហាញថា ការនៅស្ងប់ស្ងាត់​តែពីរបីនាទី​ក្នុងមួយថ្ងៃអាច​បើកខួរក្បាលរបស់​យើងឱ្យនឹករកឃើញ​គំនិតច្នៃប្រឌិត​បំផុតរបស់​យើងបាន។ ដូច្នេះ អ្នក​អាចអង្គុយ ឬឈរ​នៅមួយកន្លែង​យ៉ាងស្ងៀមស្ងាត់​ដើម្បីធ្វើឱ្យ​ចិត្តស្ងប់។ បន្ទាប់​មកផ្តោតអារម្មណ៍​លើវត្ថុ ឬរូបភាពណាមួយ​ដែលអ្នកយល់​ថា អាចធ្វើឱ្យអ្នកមាន​សន្តិភាពផ្លូវចិត្ត​។ ជាទូទៅចិត្តរបស់​អ្នកមិនចង់នៅ​ស្ងៀមទេ វាតែងតែនឹកទៅ​រករឿងរ៉ាវផ្សេងៗ​ដែលរំខាន​ដល់ភាព​ស្ងប់ស្ងៀម។ ក្នុងករណី​បែបនេះ អ្នកគ្រាន់​តែកំណត់ដឹង រួចទាញចិត្ត​ត្រឡប់មក​រករូបភាព ឬវត្ថុ​នៃសន្តិភាពរបស់​អ្នកវិញ។   ២/ ពិនិត្យមើលចរន្តគំនិតរបស់អ្នក (៥នាទី) តើអ្នកធ្លាប់ក្រោក​ពីដំណេកក្នុងពេលព្រឹក​ដែលមានធាតុអាកាស​មិនល្អ និងនិយាយថា នេះជាថ្ងៃមិនល្អដែរ​ទេ? គំនិត​បែបនេះជាមេដែក​ឆក់យកអារម្មណ៍និង​ទិដ្ឋភាពមិនល្អៗ​ពេញមួយថ្ងៃ​របស់អ្នក។ គំនិតរបស់​យើងមាន​ឥទ្ធិពលណាស់​។ វាបង្កើតអារម្មណ៍​ដែលឈានទៅ​រកសកម្មភាព និងឥរិយាបថ​ដែលកំណត់ថ្ងៃ​របស់យើង។ ការរៀនដឹងថា យើងអាចជ្រើសរើស​គំនិតរបស់​យើងបានជា​វិធីដែលមានឥទ្ធិពល​បំផុតដែលយើង​អាចកាន់ចង្កូត​នាវាជីវិត​ផ្ទាល់ខ្លួនរបស់យើង​។ ដូច្នេះ ប្រើពេល៥នាទី​ដើម្បីលៃ​យ៉ាងណាឱ្យគំនិ​តរបស់យើង​ពោពេញ​ដោយភាព​វិជ្ជមាន។   ៣/ សរសេរបញ្ជីនៃការដឹងគុណ (៣នាទី) កំណត់​ពេលរួចសរសេររឿង​៥យ៉ាងដែលអ្នកគួរ​ដឹងគុណឱ្យ​បានរាល់ថ្ងៃ​។ ការសិក្សាស្រាវជ្រាវ​របស់ចិត្តវិទូ​បង្ហាញថា ការរក្សា​សៀវភៅកំណត់​ហេតុនៃការដឹងគុណ​ជួយដល់ឥរិយាបថ​វិជ្ជមាន និងធ្វើឱ្យយើង​មានអារម្មណ៍ល្អ គេង​លក់ស្រួល និងថែ​មទាំងជួយឱ្យប្រព័ន្ធភាព​ស៊ាំកាន់តែរឹងមាំ​ទៀតផង។ ពីមួយថ្ងៃទៅមួយ​ថ្ងៃ អ្នកគួរតែ​ព្យាយាមបង្កើត​តារាងនៃការដឹងគុណ​ផ្សេងៗគ្នា ហើយនៅ​ពេលចុងសប្តាហ៍ អ្នកនឹង​ដឹងថាវាជួយផ្នត់​គំនិតអ្នកបាន​ប៉ុណ្ណា។   […]

Continue Reading

បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិកម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង

បច្ចេកទេសថ្នាំពុលធម្មជាតិកម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង! សូមជួយចែករំលែកដល់កសិករយើងបានដឹងផង! ក. គ្រឿងផ្សំ – ម្ទេស ១ គីឡូក្រាម – ទៀប ១ គីឡូក្រាម – គ្រាប់ប៉ិគក់ ១ គីឡូក្រាម – ទឹក ២ លីត្រ។ ខ. វិធីធ្វើ – ហាន់គ្រឿងផ្សំឱ្យតូច – ដាក់ទៅក្នុងពាង ឬធុងដែលបានដាក់ទឹក ២ លីត្រ ចូលរួច – បិទពាងនោះ ដាក់នៅក្រោមម្លប់ដើមឈើរយៈពេល ១ សប្ដាហ៍ ។ គ. វិធីប្រើ – យកទឹកថ្នាំខាងលើចំនួន ០,២៥ លីត្រ លាយជាមួយទឹក ១២ លីត្រ – បាញ់ទៅលើរុក្ខជាតិដែលរង ការបំផ្លាញនោះ នៅម៉ោង ៤ ទៅម៉ោង ៥ […]

Continue Reading

វិធី​ងាយៗ ដែលអាចជួយអោយអ្នកកែប្រែកែ​ទម្លាប់​អាក្រក់ ចេញពីជីវិតរបស់អ្នកបាន

ទម្លាប់​ចាប់ផ្តើមផ្លាស់ប្តូរ​នៅពេលយើង​ចាប់ផ្តើមកែប្រែទស្សនៈ​របស់យើង​។ អារម្មណ៍​ជាកម្លាំងដ៏ខ្លាំងខ្លា​បំផុតនៅក្នុង​ខ្លួនមនុស្ស​យើង។ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃអារម្មណ៍​ មនុស្សយើងអាច​ធ្វើអ្វីៗបានទាំងអស់​។ អារម្មណ៍​ជា​ឥន្ធនៈសម្រាប់​យន្តហោះ​ ចំណែកចិត្តជា​អាកាយានិក​ ហើយកាលណា​អារម្មណ៍​និងចិត្តរួមគ្នា​ មនុស្សអាចរុញ​ច្រានពិភពលោក​នេះបាន​។​ អ្នកនិពន្ធ​សៀវភៅ ​7 Strategies for Wealth & Happiness ​លោក​ Jim ​Rohn​ បាន​បង្ហាញ​អារម្មណ៍មូលដ្ឋាន​៤​ដែលអាច​ប្រើប្រាស់​ដើម្បី​ធ្វើសកម្មភាព​អស្ចារបំផុត​ក្នុង​ការ​ផ្លាស់ទម្លាប់​មិន​ល្អ ​និង​កែ​ប្រែមាគ៌ា​ជីវិត​៖ ១/ ស្អប់ខ្ពើម អារម្មណ៍​ស្អប់ខ្ពើម​ច្រើន​តែត្រូវ​គេស្គាល់​ក្នុងន័យ​អវិជ្ជមាន​ ប៉ុន្តែ​បើប្រើ​ប្រាស់ក្នុងផ្លូវ​ល្អ អារម្មណ៍​មួយនេះអាច​កែប្រែ​ជីវិត​មនុស្ស​បាន។ មនុស្ស​ដែល​មានអារម្មណ៍​ស្អប់ខ្ពើម​បានដើរ​ដល់ចំណុច​មួយដែល​មិនអាចត្រឡប់​ក្រោយ​វិញ​បាន​។ ក្នុងន័យ​វិជ្ជមាន​អារម្មណ៍មួយ​នេះស្តែង​ចេញមកនៅ​ពេលមនុស្ស​ណាម្នាក់​និយាយថា​ គ្រប់គ្រាន់​គឺគ្រប់គ្រាន់​ហើយ​។ គេឆ្អែត​នឹងភាពក្រីក្រ​ ភ័យ​ខ្លាច ការមើល​ស្រាល និងការ​ឈឺចាប់​ទាំងអស់។​ គេសម្រេចចិត្ត​ថា នឹង​ឈប់​រស់របៀប​នេះ​តទៅទៀត​។ ២/ សម្រេចចិត្ត មនុស្សយើង​ភាគច្រើនត្រូវ​ការឱ្យគេរុញ​ច្រានរហូតទាល់​ច្រកដើម្បី​សម្រេចចិត្ត​។ ការសម្រេចចិត្ត​កែប្រែជីវិត​ប្រៀបដូច​ជាសង្រ្គាម​ស៊ីវិល​ក្នុងខ្លួន​មនុស្សម្នាក់​។ មានទាហាន​អារម្មណ៍​ពីរក្រុមដែល​ចាំតែផ្តល់ហេតុផល​ប្រជែងគ្នា​ ហើយប្រយុទ្ធគ្នា​ដើម្បីដណ្តើប​ការកាន់កាប់​លើចិត្តរបស់​យើង។​ មិនខ្វល់​ថា​លោកអ្នកធ្វើអ្វី​ទេ ត្រូវ​តែសម្រេច​ចិត្ត។​ ការសម្រេច​ចិត្តខុសប្រសើរ​ជាងការ​មិនសម្រេចចិត្ត​ទាល់តែ​សោះ។ មនុស្ស​យើងគ្រប់​គ្នាត្រូវតែ​ប្រឈម​នឹងព្យុះ​នៃអារម្មណ៍ ​ហើយត្រូវរៀប​ចំអារម្មណ៍​ទាំងនោះ​ឱ្យមាន​សណ្តាប់ធ្នាប់​។ ៣/ ឆន្ទៈ តើមនុស្សម្នាក់អា​ចមានឆន្ទៈបាន​ដោយរបៀបណា​? ឆន្ទៈ​ជាការ​តាំងចិត្ត​ដែលកើត​ចេញពី​ខាងក្នុង​ខ្លួនមនុស្សម្នាក់​ៗ ប៉ុន្តែ​គេអាច​ដាសវា​ឱ្យភ្ញាក់​ពី​ដំណេកដោយ​កម្លាំងខាងក្រៅ​ខ្លួនមនុស្ស​បាន​។ ពេលវេលា​និងការរៀបចំ​អាច​ធ្វើឱ្យអ្វីៗ​ស្ទើរតែគ្រប់​យ៉ាងរុញ​ច្រាន​ឆន្ទៈបាន​។ សម្រាប់​អ្នកខ្លះ​ កត្តា​ជំរុញ​ឆន្ទៈ​អាចជាចម្រៀង​មួយបទ​ ឬសម្តីល្អ​មួយឃ្លា​ ឬក៏សៀវភៅ​មួយក្បាល​។ […]

Continue Reading

៦ ចំណុច ដែលបុរសមិនគួរស្រឡាញ់ និងយកនារីប្រភេទនេះធ្វើជាភរិយា

សម្រស់នារីប្រៀបបានដូចបុប្ផា ពេលរីកក្លិនក៏ក្រអូបឆ្ងុញឈ្ងប់ ធ្វើឱ្យសត្វកន្លង់ចង់ក្រេបលម្អចន្ទ តែបើសិនក្រេបមិនស្រួលទេ វានឹងធ្វើឱ្យយើងមានគ្រោះថ្នាក់ក៏ថាបានដែរ ប្រៀបដូចទឹកឃ្មុំមានពិស។ ថ្ងៃនេះដែរ មនោខ្ញុំ សូមលើកយកប្រាំពីរចំណុច ដែលមនុស្សប្រុសមិនគួរស្រឡាញ់នារីប្រភេទនោះទាំង៖ ១. ស្រីស្អាតឆើតជ្រុល ឱ្យតែនារីរូបស្អាត សាច់សខ្ចី ប្រុសៗណាក៏ប្រាថ្នាចង់បានគ្រប់គ្នាដែរ។ ដូច្នោះនារីស្អាតយើងពិបាកនឹងថែរក្សាខ្លាំងណាស់ កង្វល់ចិត្តក៏ខ្លាំង ព្រោះតែខ្លាចបាត់នារីរូបស្អាតនេះ បើយកភរិយាយកស្អាតបាន តែកុំស្អាតពេក។   ២. ស្រីខាតលក្ខណ៍ ដាច់ខាតកុំយកនារីខាតលក្ខណ៍ធ្វើជាប្រពន្ធឱ្យសោះ ទោះបីជានាងស្អាតយ៉ាងណាក៏ដោយ ព្រោះអាចនឹងនាំគ្រោះចង្រៃយើងបានគ្រប់ពេល។ មិនមែនមកពីនាងចង្រៃទេ តែមកពីចរិតខាតលក្ខណ៍របស់នាង ធ្វើឱ្យយើងហិនហោចមិនខាន បើនារីល្អវិញ គេជួយដល់ស្វាមីបានគ្រប់ពេល មិនថាការងារថ្ងៃយប់ឡើយ។ ៣. ស្រីចូលចិត្តដើរលេងយប់ ការពិតមិនមែនឱ្យតែនារីដើរលេងយប់គឺ សុទ្ធតែអាក្រក់ទាំងអស់ទេ តែបើមិត្តនារីអាចជៀសបានគួរតែជៀសទៅ ព្រោះគ្មានផលល្អសម្រាប់អ្នកឡើយ ដោយសារតែណាមួយខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯងជាស្រី (ការចាប់រំលោភ) ចោរឆក់ប្លន់ និងខូចកេរ្តិ៍ទៀត។ ចាស់ពីដើមឡើយ គេមិនឱ្យកូនគេយកនារីដែលដើរលេងដល់យប់ប្រលប់ឡើង ព្រោះតែពួកគាត់គិតថានារីដើរលេងពេលយប់គឺ មិនមែនជាស្រីល្អទេ។ ៤. ស្រីមិនចេះគោរពឪពុកម្តាយ ចំពោះនារីវិញគឺ មានចរិតថ្លៃថ្នូរ ទន់ភ្លន់ សុភាពរៀបសារ និងគួរឱ្យស្រឡាញ់ទៀត ព្រោះតែចេះឱនលំទោនគោរពចាស់ទុំ។ ប៉ុន្តែបើសិនស្រីណាមិនមានលក្ខណ៍នេះទេ […]

Continue Reading

មេរៀន​សំខាន់ៗ ទាំង ៦យ៉ាង​ដែល​ម្តាយឪពុកគួរតែបង្រៀនកូនៗ បើសិនជាចង់អោយពួកគេមានអនាគតល្អ

សហគ្រិន​ជាមនុស្សស​ម្បូរ​ធនធាន​ ការច្នៃ​ប្រឌិត​ និង​ភាពវាងវៃ​ពី​ធម្មជាតិ ហើយ​ការចែករំលែក​គោលការ​សហគ្រិន​ឱ្យកូនៗ​អ្នកអាច​ជួយពួក​គេ​ឱ្យ​រកឃើញ​ជោគជ័យ​ក្នុង​សេដ្ឋកិច្ច​ថ្មីបាន​។ សហគ្រិន​ជាច្រើន​ចាប់ផ្តើម​ពាណិជ្ជកម្មពេល​ខ្លួន​គេនៅក្មេង​។ ស្ថិតក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែលការ​ចំណាយ​ទុនកាន់​តែតិច​ដើម្បី​ចាប់ផ្តើម​ពាណិជ្ជកម្ម​ មនុស្ស​ដែល​ចាប់ផ្តើម​ធ្វើពាណិជ្ជកម្ម​នឹងកាន់​តែក្មេង​ទៅ។ អ្នក​អាចបញ្ជ្រាប​មេរៀន​សហគ្រិន​ទៅកូន​ចៅរបស់​អ្នក​រាល់ថ្ងៃ​តាមម​ធ្យោបាយ​ទាំង៦​ខាងក្រោម​នេះ​៖ ១/ ណែនាំឱ្យចេះធ្វើសកម្មភាព សហគ្រិន​ភាគច្រើន​មិនសរសេរ​ផែនការ​ពាណិជ្ជកម្មទេ​។ គេចូល​ចិត្តចាប់​ផ្តើម​សកម្មភាព​តាម​គំនិត​ រួចកែប្រែ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។ ម្តាយ​ឪពុក​ដែលខ្វះ​ផ្នត់គំនិត​សហគ្រិន​ប្រហែល​វិភាគ​ច្រើនជ្រុល​ ដែល​ជាសកម្មភាព​បង្រៀនកូនទាំង​មិនដឹងខ្លួន​ឱ្យជៀសវាង​ការប្រថុយ​ប្រថាន​ដែលជា​គ្រឹះ​នៃភាព​ជា​សហគ្រិន​។ ផ្ទុយ​ទៅវិញ ​ការបណ្តោយ​ឱ្យកូន​ៗធ្វើសកម្មភាព​តាមគំនិត​គេ​ ហើយស្រប​ពេល​ជាមួយគ្នា​នោះបង្រៀន​គេឱ្យស្គាល់​សារៈសំខាន់​នៃទំនាក់ទំនង​វិនិយោគិន​នឹងផ្តល់​ទំនុកចិត្ត​ដល់គេ​។ ២/ ផ្តល់ភាពស្វ័យត សហគ្រិន​ដឹងថា​គេមិនអាចគ្រប់គ្រង​លើអ្វីៗ​ទាំងអស់​ទេ​ តែគេ​នៅ​តែ​ត្រូវទទួល​ខុសត្រូវ​លើអ្វីៗ​ទាំងអស់​ដែលកើត​ចេញពី​សកម្មភាព​របស់គេ​។ ​ហេតុដូច្នោះ​ហើយ​ គេឱ្យ​តម្លៃលើ​ភាពឯករាជ្យ​។ បណ្តោយឱ្យកូនៗ​អ្នក​គិត​រកមធ្យោបាយ​ដោះស្រាយ​បញ្ហាដោយ​ខ្លួនគេ​ ហើយ​បើគេមិនអាច​រកឃើញ​ ចាំ​ផ្តល់​ចម្លើយ​ឱ្យគេ ​ប៉ុន្តែ​មិនត្រូវប្រាប់​គេថាត្រូវ​ធ្វើអ្វីឡើយ​។ ធ្វើរបៀប​នេះ​ គេ​នឹងរៀន​ដោះស្រាយ​បញ្ហា​ដោយខ្លួន​គេផ្ទាល់​ និងមិន​សូវពឹ​ងអាស្រ័យ​លើ​ម្តាយ​ឪពុក​ឡើយ។   ៣/ ចំណេះដឹងខាងហិរញ្ញវត្ថុ កុំលាក់​បាំងការ​ពិតអំពីការ​ចាប់ផ្តើម​និងគ្រប់គ្រង​មុខជំនួញ​ពីភ្នែក​កូនអ្នក​។ គេត្រូវ​យល់ថា​កិច្ចការ​នេះតម្រូវ​ឱ្យមានទំនួល​ខុសត្រូវ​និង​ការលះបង់​ ព្រោះ​គ្មានអ្វី​ដែលកើត​ឡើង​ដូចគេ​ជប់នោះទេ​។ ក្មេងៗ​អាចយល់​ដឹងគំនិត​ស៊ី​ជម្រៅចាំបាច់​ដូចជា​ការចំណាយ​ ចំណូល​ ផលចំណេញ​ និងការសន្សំ ​ប្រសិន​អ្នកចាប់ផ្តើម​ពន្យល់​បន្តិចម្តងៗ​ពីងាយៗ​ឡើងទៅ​។   ៤/ ថ្វីគំនិតខាងលក់ដូរ សហគ្រិន​យល់យ៉ាងច្បាស់​នូវសារៈសំខាន់​នៃការបង្កើត​ទំនាក់ទំនង​។ អ្នក​មិនអាចអង្គុយ​រង់ចាំ​ឱកាសរត់​មករកអ្នកទេ​។ អ្នកត្រូវ​តែស្វែង​រកឱកាស​និង​ចាប់វាឱ្យជាប់​។ អ្នកអាច​លើកទឹកចិត្តកូនៗ​របស់អ្នក​ឱ្យចេញ​ទៅនិយាយ​ស្តីជា​មួយមនុស្ស​ដទៃ​ដោយខ្លួន​ឯងដើម្បីទិញ​អ្វីដែល​គេចង់បាន​។ ក្មេងៗ​នឹងរៀន​របៀបនិយាយ​និងយល់​អំពីអំណាច​នៃការ​និយាយស្តី​។   ៥/ ផ្នត់គំនិតអភិវឌ្ឍ ក្មេងៗ​រៀនពី​សាលាថា​បរាជ័យ​មិនមែន​ជារឿង​ល្អទេ​ ប៉ុន្តែ​សហគ្រិន​ជោគជ័យយល់​ថា​បរាជ័យជា​ផ្នែកសំខាន់​មួយ​នៃជោគជ័យ​។ […]

Continue Reading

១១ សន្លឹកបង្ហាញពីរឿងពិតដ៏គួរឲ្យសង្វេគដែលកើតឡើងក្នុងសង្គមបច្ចុប្បន្ន

តើអ្នកដឹងទេថាបច្ចុប្បន្នមានអ្វីកើតឡើងនៅក្នុងសង្គម ឬ ក្នុងពិភពលោកបច្ចុប្បន្ន ? អ្នកប្រហែលជាអាចដឹងរឿងរ៉ាវខ្លះតាមរយៈ ទូរទស្សន៍ គេហទំព័រសារព័ត៌មាន  ប៉ុន្តែនោះគ្រាន់តែជារឿងដែលក្រុមអ្នកការសែតគិតថាសំខាន់ប៉ុណ្ណោះ ប៉ុន្តែរឿងពិតគួរសង្វេគខ្លះគឺត្រូវផ្សព្វផ្សាយតាមរយៈមនុស្សដែលឆ្លងកាត់ឬឃើញផ្ទាល់ តាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គម ហើយបើសម្រាប់វិចិត្រករពួកគាត់នឹងបង្ហាញវាតាមរយៈគំនូរ ។ ខាងក្រោមនេះគឺជាស្នាដៃគំនូរទាំង ១១ សន្លឹកដែលបង្ហាញពីរឿងរ៉ាវពិតដ៏គួរឲ្យសង្វេគដែលកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្ន ៖ ១  សញ្ញាបត្រខ្លះទទួលបានដោយការទិញដូរ ២  នៅក្នុងគ្រួសារមួយដែលបាត់បងបុរសជាមេគ្រួសារ ស្ត្រីជាម្ដាយគឺជាអ្នករ៉ាបរងគ្រួសារទាំងមូល ទប់ខ្យល់ ទប់ភ្លៀង និងឧបសគ្គជាច្រើន  (មានតែអ្នកធ្លាប់ឆ្លងកាត់នោះទេ ទើបដឹងថាវាពិបាកប៉ុណ្ណា) ៣   ខណៈពេលដែលក្មេងៗជាច្រើនស្ពាយកាតាបដើម្បីទៅរៀន ក្មេងៗមួយចំនួនកំពុងតែស្ពាយថង់អេតចាយ ៤  មនុស្សកាន់តែចាស់ក្ដីស្រលាញ់នឹងកាន់តែច្រើន ប៉ុន្តែការចងចាំក៏បាត់បងបន្តិចម្ដងៗ ៥  ត្រឹមជាកូនក្មេងដូចគ្នា តែវាសនាបែរជាខុសគ្នា ៦  បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយបុរសម្នាក់នេះសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសាររបស់គាត់ ៧ អ៉ឺរ៉ុបក្លាយជាគោលដៅចំណាកស្រុកដ៏ពេញនិយមបំផុត ដែលខុសឆ្ងាយពីអាហ្វ្រិក ៨  លទ្ធផលនៃកាប់បំផ្លាញព្រៃឈើ 9 …. 10 នេះហើយជាស្នាដៃមនុស្ស បើទោះបីមិនកាប់ក៏ពិតមែន ប៉ុន្តែមិនប្រាកដថាមិនបំផ្លាញនោះទេ 11 ខួរក្បាលរបស់មនុស្សមួយចំនួន ប្រភព : ចង់ដឹង

Continue Reading

ហាមញ៉ាំផ្លែម្រះដាច់ខាត ចំពោះអ្នកដែលឋិតក្នុងស្ថានភាពទាំង៥ប្រភេទនេះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក

ផ្លែ​ម្រះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភេទ​បន្លែ​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ដូច​ជា ប្រូតេអ៊ីន​ កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និង​ជាតិ​ដែក​ជា​ដើម​។ ប៉ុន្តែ​ដោយ​សារ​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ ទើប​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ញ៉ាំ​បន្លែ​ល្វីង​មួយ​នេះ​បាន​ទេ​។ ​ ​មូលហេតុមួយចំនួន ដែល​មិន​គួរ​ញ៉ាំ​ម្រះ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព? ១. ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ ផ្លែ​ម្រះ​មិន​សូវ​សម្បូរ​ជាតិ​កាក​សរសៃ និង​ជាតិ​ខ្លាញ់​ទេ​ ដូច្នេះ​វា​មិន​ល្អ​ឡើយ​សម្រាប់​ធ្វើ​ជា​អាហារ​បំប៉ន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ក្រោយ​ពេល​ឆ្លង​ទន្លេ។ ក្រៅ​ពី​នេះ វា​ក៏​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ខ្វះ​ជាតិ​ស្ករ​ទៀត​ផង​។ មួយ​វិញ​ទៀត ​ម្រះ​អាច​ជួយ​បង្កើន​កម្លាំង​មាត់​ស្បូន​ ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់​ឈាម និង​អាច​ឱ្យ​កូន​កើត​មិន​គ្រប់​ខែ​ក៏​ថា​បាន​។ ចំណែក​ស្ត្រី​បំបៅ​ដោះ​កូន មិន​គួរ​ញ៉ាំ​បន្លែ​នេះ ព្រោះ​សារធាតុ​ប៉ះពាល់​ទាំង​ឡាយ​អាច​ជ្រៀត​ចូល​តាម​រយៈ​ទឹក​ដោះ បណ្ដាល​ឱ្យ​កូន​មាន​បញ្ហា​​។ ២. អ្នក​មាន​សម្ពាធ​ឈាម​ទាប​ អ្នក​ធ្លាប់​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មិន​គួរ​ញ៉ាំ​ម្រះ​ទេ ដោយ​សារ​បន្លែ​ប្រភេទ​នេះ​មាន​សារធាតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កាន់​តែ​ធ្លាក់​ចុះ​ទាប និង​បង្ក​ឱ្យ​ជំងឺ​ខាង​លើ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ ៣. អ្នក​ទើប​វះកាត់​រួច​ ​អ្នក​ជំនាញ​ជាច្រើន​រក​ឃើញ​ថា ​ការ​ញ៉ាំ​ផ្លែ​ម្រះ​អាច​ចូល​ទៅ​រំខាន​ដល់​ការ​គ្រប់​គ្រង​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ទាំង​ក្នុង ​និង​ក្រោយ​ពេល​វះ​កាត់​។ ដូច្នេះ​ជា​ការ​ល្អ គួរ​តែ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ទាំង​ឡាយ​ដែល​មាន​ជាតិ​ម្រះ ​យ៉ាង​ហោច​ណាស់ ​២​អាទិត្យ​ ទាំង​មុន ​និង​ក្រោយ​ពេល​ដែល​ត្រូវ​វះ​កាត់​។ ៤. អ្នក​មាន​បញ្ហា​ថ្លើម​ និង​តម្រង​នោម អ្នក​ជំងឺ​ទាំង​២​ប្រភេទ​នេះ គួរ​ចៀស​វាង​ការ​ញ៉ាំ​ម្រះ ​ដោយសារ​វា​ជា​ប្រភេទ​បន្លែ​ដែល​ពិបាក​រំលាយ និង​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ហើម​។ […]

Continue Reading

ជីវិតនឹងកាន់តែប្រសើរឡើង បើសិនជាអ្នកអនុវត្តន៍តាមវិធីទាំងអស់នេះ

សុភមង្គល និងជោគជ័យ​របស់មនុស្សយើង​អាស្រ័យលើការ​គិតគំនិត​ស្ថាបនា ធ្វើការ​ដោយមានឆន្ទៈ​ និងបង្កើតទំនាក់ទំនង​រឹងមាំជាមួយ​អ្នកដទៃ​។ រឿងដែលល្អ​នោះគឺថាមនុស្ស​យើងអាចគ្រប់គ្រង​លើចំណុចទាំងអស់​នេះបានប្រសិនបើ​យើងសម្រេចជ្រើសរើស​ដើម្បីអភិវឌ្ឍខ្លួន​។ ខាងក្រោម​នេះជាចំណុច​ដែលត្រូវយកចិត្ត​ទុកដាក់រាល់ថ្ងៃ​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍខ្លួន​៖ ១/ យកចិត្តទុកដាក់ចំពោះចិត្តខ្លួនឯង ចិត្តរបស់​ជាធាតុ​ដែលជំរុញឱ្យ​អ្នកមានអារម្មណ៍​ល្អឬអាក្រក់។ ហើយ​អារម្មណ៍របស់អ្នក​ជំរុញឱ្យអ្នកធ្វើ​សកម្មភាព​។ លោកអ្នក​មិនអាចមាន​ទំនុចចិត្ត​បានទេប្រសិន​បើគំនិតរបស់​អ្នកពោពេញទៅ​ដោយចម្ងល់ និងការវាយតម្លៃ​មិនចេះ​ចប់​។ ការគ្រប់គ្រង​ចិត្តត្រូវប្រើពេល​ខ្លះ ប៉ុន្តែជំហា​នដំបូងគឺត្រូវដឹងខ្លួន​។ ត្រូវដឹងគ្រប់ពេល​នៃដំណើររបស់​ចិត្តដោយសួរខ្លួន​ឯងថា តើពេលនេះ​មានអ្វីនៅក្នុងចិត្ត​ ហេតុបានជា​បែបនេះ តើគំនិត​ទាំងនេះជួយអ្វី​បានទេ? ២/ ញែកអារម្មណ៍ចេញពីកិច្ចដែលអ្នកធ្វើ យកចិត្តទុកដាក់​ចំពោះចិត្តខ្លួនឯង​មិនមែនមានន័យថា ត្រូវព្រងើយ​កន្តើយ ឬលាក់អារម្មណ៍នោះ​ទេ។ ប៉ុន្តែត្រូវបែង​ចែកអារម្មណ៍ឱ្យដាច់​ចេញពីសកម្មភាព​។ ឧទាហរណ៍ថា បើអ្នកមិនសប្បាយ​ចិត្តនឹងធ្វើការជា​មួយដៃគូក្នុង​គម្រោងណាមួយ​ អ្នកអាចទទួល​ស្គាល់អារម្មណ៍​នោះ រួចសម្រេចចិត្ត​ដាច់ដោយ​ឡែករកវិធី​ដោះស្រាយស្ថានការ​ជាក់ស្តែង។ ៣/ ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ នៅជុំវិញខ្លួន​តែងតែមាន​មនុស្សដែលជោគជ័យ​ជាងអ្នកជានិច្ច​។ ល្បែង​ប្រៀបធៀបនឹង​ធ្វើឱ្យអ្នកមិនស្គាល់​ភាពស្កប់ស្កល់ទេ​។ អ្នកត្រូវតែមាន​គោលដៅ និងដែនកំណត់ផ្ទាល់​ខ្លួនដើម្បីស្វែង​រកខ្លឹមសារពិត​នៃជីវិត និងការព្យាយាម​របស់ខ្លួន​។ ខ្លឹមសារ​ជីវិតជាកត្តា​កំណត់ដែន​នៃការប្រៀបធៀប​ខ្លួនឯងជាមួយ​អ្នក​ដទៃ​។ ៤/ បង្កើតពេលសម្រាប់ខ្លួនឯងឱ្យបានរាល់ថ្ងៃ ពេលវេលា​ជាទ្រព្យសម្បត្តិ​ដែលមានតម្លៃបំផុត​។ ប្រសិនបើមនុស្ស​យើងយកចិត្តទុកដាក់លើ​របៀបប្រើប្រាស់​ពេលវេល យើងនឹង​មានឱកាសរស់ជីវិត​ដែលមានខ្លឹមសារ​ដូចក្តីប្រាថ្នា​។ រកពេលពីរបីនាទី​ដើម្បីគិតរក​របៀបដែល​អ្នកចង់ប្រើប្រាស់​ពេលវេលាដើម្បី​ឱ្យមានប្រយោជន៍​សម្រាប់ខ្លួនឯង​។ ៥/ ធ្វើការងារថ្មីរាល់សប្តាហ៍ ភាពមមាញឹក និងទម្លាប់រាល់ថ្ងៃ​ធ្វើឱ្យមនុស្ស​វីវក់ក្នុងអន្ទាក់​នៃការងារ​។ ដើម្បីដោះខ្លួន​ចេញពីអន្ទាក់​បែបនេះ នៅរាល់​សប្តាហ៍ត្រូវកែ​ប្រែចំណុច​មួយចំនួនដែលអ្នក​មិនពេញចិត្តចំពោះ​ខ្លួនឯង តាមរយៈ​បង្កើតទម្លាប់ និងរៀន​ជំនាញថ្មីៗ​ដូចជារៀន​ធ្វើម្ហូប ឬអាន​សៀវភៅជាដើម​។ ៦/ ស្តាប់សូម្បីតែក្នុងពេលដែលអ្នកចង់និយាយ ការស្តាប់ជា​មធ្យោបាយរៀនសូត្រ​ដ៏មានឥទ្ធិពល​បំផុត ហើយក៏​ជាមធ្យោបាយនៃការ​បង្កើតទំនាក់ទំនង​ដែរ។ […]

Continue Reading