៧ ចំនុចដែលធ្វើអោយអ្នកមានភាពជាអ្នកដឹកនាំ និងទទួលបានជោគជ័យក្នុងជីវិត

ប្រសិនបើអ្នកបានព្យាយាមគ្រប់បែបយ៉ាងហើយតែនៅមិនសម្រេចបានជោគជ័យតាមការចង់បាន ប្រហែលមកពីអ្នកខ្វះការគិតឱ្យបានល្អិតល្អន់ហើយ។ ដើម្បីគិតបែបនេះបាន អ្នកត្រូវរៀនជំនាញជាច្រើននិងយល់ឱ្យបានច្បាស់មុនពេលប្រើប្រាស់ខួរក្បាលរបស់អ្នក។ អ្នកត្រូវតែរិះគិតរកមូលហេតុ និងវិភាគឱ្យគ្រប់ជ្រុងជ្រោយនៃបញ្ហាមុននឹងដោះស្រាយ។ ហេតុអ្វីបានជាមនុស្សភាគច្រើនពិបាកទទួលបានរបៀបគិតបែបល្អិតល្អន់ម្លេះ? រឿងដែលពិបាកបំផុតក្នុងការគិតបែបល្អិតល្អន់គឺអ្នកត្រូវតែពន្យាពេលវាយតម្លៃ ហើយត្រូវបើកចិត្តឱ្យទូលាយដែលអាចកែប្រែជំនឿរបស់អ្នកប្រសិនបើមានការបកស្រាយតាមហេតុផលដែលបញ្ជាក់ថាជំនឿរបស់អ្នកនោះមិនត្រឹមត្រូវ ឬខុសទាំងស្រុង។ គ្រឹះសំខាន់បំផុតនៃការគិតបែបល្អិតល្អន់គឺការពិចារណាចុះឡើងរវាងទ្រឹះស្តីឬជំនឿ ហើយព្យាយាមទទួលយក ឬលុបបំបាត់ចោលចំណុចដែលមិនមានប្រយោជន៍សម្រាប់អ្នក។ តើអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅរកការគិតបែបល្អិតល្អន់ទេ?   បើទោះជាមានការលំបាកក្នុងការគិតបែបល្អិតល្អន់ ក៏ការគិតរបៀបនេះកំពុងតែមានតម្លៃនិងចាំបាច់ខ្លាំងឡើងៗក្នុងវិជ្ជាជីវទូទៅ។ ដូច្នេះដើម្បីមើលឱ្យដឹងថាអ្នកមានការគិតរបៀបនេះដែរឬអត់ អ្នកត្រូវថ្លឹងថ្លែងតាមរយៈលក្ខណៈទាំង៧នេះ​៖ ១/ ស្វែងរកការពិត តើអ្នកជាមនុស្សស្រឡាញ់សច្ចភាពទេ? តើអ្នកធ្លាប់ដែលព្យាយាមឈ្វេងយល់កិច្ចការនិងរឿងរ៉ាងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកទេ ឬគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយ? ២/ ចិត្តបើកទូលាយ តើអ្នកអាចទទួលយកពត៌មានថ្មីៗបានទេ? តើអ្នកចូលចិត្តផ្តល់គំនិតថ្មីៗទេ បើទោះជាវាមិនសូវសមហេតុផល ឬខុសពីគេក៏ដោយ? ឬមួយអ្នកបិទចិត្តមិនទទួលយកភាពទំនើបដែលកំពុងតែកើតមាន? ៣/ ការចេះវិភាគគ្រប់ជ្រុងជ្រោយ តើអ្នកធ្លាប់ព្យាយាមសាកល្បងឈ្វេងយល់មូលហេតុពីក្រោយដំណើររឿងដែលកើតឡើងទេ? តើការសម្រេចចិត្តរបស់អ្នកផ្អែកលើអារម្មណ៍ ឬអ្នកមានបានថ្លឹងថ្លែងចំណុចវិជ្ជមាននិងអវិជ្ជមានរួចរាល់មុននឹងសម្រេចចិត្ត? ៤/ ការគិតជាប្រព័ន្ធ តើអ្នកដោះស្រាយបញ្ហាដោយមានបែបផែនច្បាស់លាស់និងជាក់លាក់ទេ? តើអ្នកបំបែកបញ្ហាទៅជាបំណែកតូចៗ និងយកមកដោះស្រាយម្តងមួយៗ ឬម្តងទាំងអស់? ៥/ ទំនុកចិត្តក្នុងការថ្លឹងថ្លែងហេតុផល តើអ្នកតែងតែខ្ចីគំនិតអ្នកដទៃ ឬអ្នកយល់ថាជំនឿចិត្តរបស់អ្នកមានសារៈសំខាន់ជាងរបស់អ្នកដទៃ? តើអ្នកមានទំនុកចិត្តក្នុងការវាយតម្លៃរបស់ខ្លួនឯងទេ? ហើយតើអ្នកគិតថាអ្នកមានហេតុផលចំពោះទំនុកចិត្តរបស់អ្នកទេ? តើអ្នកចូលចិត្តវាយតម្លៃការគិតរបស់ខ្លួនឯងទេ? ៦/ ភាពចង់ដឹង តើអ្នកសួរសំណួរគេញឹកញាប់ទេ? តើអ្នកចូលចិត្តឆ្ងល់ទេ? ៧/ ភាពចាស់ទុំក្នុងការវាយតម្លៃ […]

Continue Reading

កិច្ចការមួយចំនួន​ដែល​មនុស្សជោគជ័យ​ តែងតែធ្វើនៅពេល​ល្ងាច​ថ្ងៃសុក្រ

របៀបដែលអ្នកបញ្ចប់សប្តាហ៍នៃការងាររបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើសប្តាហ៍បន្ទាប់ទៀត។ នេះជាកិច្ចការដែលមនុស្សជោគជ័យតែងតែធ្វើនៅល្ងាចថ្ងៃសុក្រមុនពេលសម្រាករយៈពេលចុងសប្តាហ៍និងចាប់ផ្តើមសប្តាហ៍ថ្មីបន្តទៀត៖   ១/ ពិចារណាស្មាដៃដែលបានសម្រេចក្នុងមួយសប្តាហ៍នេះ មនុស្សយើងងាយងប់ងុលនឹងកិច្ចការដែលធ្វើមិនទាន់បានសម្រេចណាស់។ ប៉ុន្តែមនុស្សជោគជ័យធ្វើផ្ទុយពីទម្លាប់នេះទៅវិញ គឺគេរំលឹកខ្លួនឯងអំពីស្នាដៃដែលគេបានធ្វើសម្រេច បើទោះជាជោគជ័យនោះតូចតាចបែបណាក៏ដោយ។ ការទទួលស្គាល់និងការស្ញប់ស្ញែងចំពោះស្នាដៃរបស់អ្នកជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនកម្រិតនៃភាពរីករាយក្នុងការងារ។   ២/ គិតទុកជាមុនអាទិភាពការងារនៅសប្តាហ៍បន្ទាប់ មនុស្សជោគជ័យប្រើប្រាស់ល្ងាចថ្ងៃសុក្រដើម្បីពិចារណាអំពីជីវិតផ្ទាល់ខ្លួននិងអាជីព ហើយនឹករកអាទិភាពការងារពីបីទៅប្រាំដែលគេចង់សម្រេចឱ្យបាននៅសប្តាហ៍ខាងមុខ រួចបង្កើតជាផែនការណ៍ដែលត្រូវអនុវត្តទុកជាមុន។ ការកំណត់ទុកជាមុនថាត្រូវធ្វើអ្វីនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ក្រោយជួយសន្សំពេលអ្នកបានច្រើនក្នុងការរកនឹកពេលចាប់ផ្តើមធ្វើការ។   ៣/ បែងចែកពេលវេលាសម្រាប់ផ្ទាល់ខ្លួននិងការងារ មនុស្សធ្វើការជាប្រចាំងាយនឹងធ្លាក់ខ្លួនស្រវឹងនឹងការងារណាស់ ហើយក៏ងាយបាត់បង់ទិសដៅវែងឆ្ងាយដោយសារភាពរវល់ជុំវិញខ្លួនដែរ។ ដើម្បីបញ្ជៀសបញ្ហានេះ មនុស្សជោគជ័យបែងចែកពេលវេលាទុកជាមុន គឺគេគិតរករបៀបដែលគេអាចរក្សាតុល្យភាពរវាងការងារនិងជីវិត។ ទោះជាមានការងារច្រើនដែលត្រូវធ្វើនៅសប្តាហ៍បន្ទាប់ ក៏គេត្រូវតែមានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ។   ៤/ រៀបចំទុកដាក់ការងារនិងការិយាល័យ អ្នកជោគជ័យក្នុងការងារមានទម្លាប់ចំណាយពេល១៥ទៅ៣០នាទីរៀងរាល់ល្ងាចថ្ងៃសុក្រដើម្បីរៀបចំឯកសារទុកដាក់តាមប្រភេទការងារដែលធ្វើហើយ និងការងារដែលនៅសេសសល់ ព្រមទាំងសម្អាតការិយាល័យ។ ធ្វើបែបនេះគេនឹងមានអារម្មណ៍ស្រស់ថ្លាពេលត្រឡប់ចូលមកធ្វើការវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សម្រាប់អ្នកខ្លះទៀត ការរៀបចំបែបនេះក៏ជួយជម្រះភាពស្មុគស្មាញក្នុងចិត្តដែលបណ្តាលមកពីភាពវីវក់នឹងការងារអស់ជិត៥ថ្ងៃកន្លងមកនេះ។   ៥/ គិតដល់ផែនការចុងសប្តាហ៍ ប្រសិនបើអ្នកមិនមានផែនការណ៍ចុងសប្តាហ៍នៅល្ងាចថ្ងៃសុក្រទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីគិតដល់អ្វីដែលអ្នកចង់ធ្វើក្រៅពីការងារ។ ប្រហែលអ្នកចង់ទៅទទួលទានអាហារជួបជុំគ្រួសារនៅកន្លែងណាមួយ អ្នកចង់ចំណាយពេលនៅជាមួយកូន ឬអ្នកចង់ធ្វើការងារផ្ទះ។ អ្នកមិនចាំបាច់គ្រោងលម្អិតពេកទេ ប៉ុន្តែកំណត់ទុកជាមុនកិច្ចការពីរបីដែលអ្នកដឹងច្បាស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ក្នុងការចាប់ផ្តើមធ្វើការទាំងនោះ។   ៦/ ទទួលស្គាល់ស្នាដៃនិងការព្យាយាមរបស់អ្នកដទៃ មេដឹកនាំល្អចំណាយពេលខ្លះនៅល្ងាចថ្ងៃសុក្រនិយាយទូរសព្ទ ឬដើរទៅការិយាល័យរបស់បុគ្គលិកដើម្បីសម្តែងអំណរគុណចំពោះកិច្ចការដែលក្រុមការងារបានធ្វើពេញមួយសប្តាហ៍មកនេះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានអារម្មណ៍ដឹងចំពោះការទទួលស្គាល់ពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យគេសប្បាយចិត្តនិងមានអារម្មណ៍ថាចង់ត្រឡប់មកបន្តកិច្ចការទៀតនៅដើមសប្តាហ៍បន្ទាប់។   ប្រភព​៖ […]

Continue Reading

កម្មវិធី​ទាំង ៥ យ៉ាងដែលមនុស្ស​ជោគជ័យ​ តែងតែប្រើប្រាស់ជារៀង​រាល់ថ្ងៃ

តើអ្នកលើកទឹកចិត្តខ្លួនឯងឱ្យរៀនជំនាញនិងគន្លឹះថ្មីៗរាល់ថ្ងៃទេ? ឬមួយអ្នករៀនជំនាញថ្មីតែពេលណាដែលចាំបាច់? បច្ចេកវិទ្យាចល័តបានបង្កើតផ្លូវសម្រាប់ការរៀនគ្រប់ប្រភេទដើម្បីជួយមនុស្សឱ្យរកឃើញពត៌មានថ្មី។ មានកម្មវិធីល្អៗជាច្រើនដែលចាំជួយអ្នកទទួលបានចំណេះដឹងនិងជំនាញថ្មីៗរាល់ថ្ងៃ ប្រសិនបើអ្នកចង់បង្រៀនខ្លួនឯង៖ ១/ TED របៀបរៀនដែលល្អមិនចាំបាច់តែជាការរៀននៅក្នុងថ្នាក់នោះទេ។ ប្រសិនបើអ្នកគ្រាន់តែអង្គុយចុះនិងស្តាប់គំនិតថ្មីៗ ហើយស្តាប់កម្មវិធី“TED Talks”ដែលមានរាប់ពានប្រធានបទ ក៏អ្នកអាចទទួលបានចំណេះដឹងយ៉ាងច្រើនអំពីអ្វីដែលមាននិងកំពុងតែកើតឡើងក្នុងពិភពលោកនេះបានដែរ។ ការបង្រៀនតាមប្រធានបទមួយៗដែលប្រើពេលខ្លីនេះអាចផ្តល់ចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗ របកគំហើញ សិល្បៈ វិទ្យាសាស្រ្ត ការច្នៃប្រឌិត និងប្រធានបទជាច្រើនផ្សេងទៀត។   ២/ Coursera នៅក្នុងបរិស្ថាននៃរបៀបរៀនកាន់តែទំនើបខ្លាំងឡើងៗ ក្រុមហ៊ុន Coursera បានចាប់ដៃគូជាមួយនឹងគ្រឹះស្ថានសិក្សាល្បីៗដូចជា Duke, Stanford និង John Hopkins ជាដើមនាំមកជូនអ្នកនូវការសិក្សាកម្មវិធីកម្រិតមហាវិទ្យាល័យក្នុងជំនាញចិត្តវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កម្មវិធីសិក្សាមួយវគ្គៗមានបង្រៀនតាមវីដេអូដែលថតទុក រួមជាមួយនឹងការផ្តល់គម្រោង និងការប្រឡងតាមអ៊ីនថឺណិត ដែលមានលក្ខណៈដូចគ្នានឹងការរៀននៅក្នុងសាលាដោយផ្ទាល់ដែរ។   ៣/ edX ស្រដៀងគ្នានឹងក្រុមហ៊ុន Coursera អ្នកប្រើប្រាស់កម្មវិធីedX អាចទទួលបានវគ្គសិក្សាកម្រិតឧត្តមដោយមិនចាំបាច់ត្រូវចំណាយថវិកាច្រើនដូចទៅរៀនជាក់ស្តែងក្នុងសាលាឡើយ។ អ្នកអាចចុះឈ្មោះចូលរៀន និងចូលរួមការប្រឡង ការស្តាប់សាស្រ្តាចារ្យពន្យល់ និងកិច្ចការដែលត្រូវអនុវត្តទៅតាមពេលវេលាជាក់ស្តែងដែលអ្នកអាចឆ្លៀតបាន។   ៤/ Khan Academy ទោះបីជាកម្មវិធី Khan Academy មិនបានផ្តល់ជូនកម្មវិធីសិក្សាកម្រិតសកលវិទ្យាល័យដូចកម្មវិធី edX និង Coursera […]

Continue Reading

ទម្លាប់​ល្អ​ទាំង៦​ទាក់ទង​នឹង​លុយ​ដែល​មនុស្ស​ល្បីៗ​អនុវត្ត​ជាប្រចាំ

តើអ្នកមានទម្លាប់បង្កើតផែនការណ៍គ្រប់គ្រងលុយកាក់ប្រចាំឆ្នាំទេ? ហើយតើអ្នកមានទម្លាប់កំណត់គោលដៅរកលុយឱ្យបានក្នុងមួយឆ្នាំៗទេ? នេះជាទម្លាប់ទាំង៦ដែលអ្នកអាចយកតម្រាប់តាមសេដ្ឋីដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក៖ ១/ រក្សាសុទិដ្ឋិនិយមចំពោះហិរញ្ញវត្ថុរបស់គេ “ឥរិយាបថរបស់ចំពោះលុយគឺ ប្រសិនបើដើរដួល អ្នកត្រូវតែក្រោកឈរបន្តដើរទៅមុខទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមហើយព្យាយាមទៀត។” នេះជាសម្តីរបស់លោកRichard Branson ហើយមនុស្សដែលមានកម្លាំងចិត្តរឹងមាំជាច្រើននាក់ទៀតក៏ដើរតាមផ្លូវនេះដូចគ្នាដែរ។ តាមពិតការស្រាវជ្រាវបង្ហាញថា សុទិដ្ឋិនិយមជាលក្ខណៈលេចធ្លោជាងគេក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ។   ២/ ឧស្សាហ៍ជួបមនុស្សដែលគិតដូចគ្នាក្នុងរឿងលុយ “សេពគប់តែជាមួយមនុស្សដែលជួយលើកតម្កើងអ្នកឱ្យកាន់តែខ្ពស់ខ្ពស់ឡើង” ​នេះជាទស្សនៈរបស់លោកស្រីOprah Winfrey។ បើអ្នកសេពគប់ជាមួយមនុស្សគួរឱ្យទុកចិត្ត មានឥទ្ធិពលលើកទឹកចិត្ត និងចេះចែករំលែកទស្សនវិស័យរបស់គេចំពោះជោគជ័យហិរញ្ញវត្ថុ អាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សរឹងប៉ឹង។ ហេតុអ្វី? ព្រោះគេពង្រីកព្រំដែនហិរញ្ញវត្ថុរបស់គេតាមរយៈការសហការជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា។   ៣/ ប្តេជ្ញាចិត្តរៀនយល់ដឹងអំពីហិរញ្ញវត្ថុពេញមួយជីវិត លោកBill Gates និយាយថា “ខ្ញុំពិតជាមានសុបិនច្រើនណាស់កាលនៅពីក្មេង ហើយខ្ញុំយល់ថាភាគច្រើននៃសុបិនទាំងនោះកើតចេញពីការអានយ៉ាងច្រើនរបស់ខ្ញុំ”។ មនុស្សជោគជ័យនិងមានចិត្តរឹងប៉ឹងជាមនុស្សដែលស្រឡាញ់ការរៀនសូត្រ គឺគេស្រេកឃ្លានចំណេះដឹងជានិច្ច។ គេព្យាយាមអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំណេះដឹងទាំងនោះបង្កើតបានជាទំនុកចិត្តយ៉ាងរឹងមាំរបស់គេ។ ចំពោះរឿងលុយកាក់ក៏ដូចគ្នានេះដែរ គឺមនុស្សប្រភេទនេះតែងតែរកមធ្យោបាយបង្កើនទ្រព្យសម្បត្តិដើម្បីយកទៅសម្រេចគោលដៅជាច្រើនទៀត។   ៤/ សម្រេចចិត្តរឿងលុយកាក់ដោយមិនពាក់ព័ន្ធនឹងអារម្មណ៍ លោក Warren Buffett ធ្លាប់និយាយថា “ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ អ្នកក៏មិនអាចគ្រប់គ្រងលុយរបស់អ្នកបានដែរ”។ មនុស្សយើងទាំងអស់សុទ្ធតែស្ថិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍ ហើយការសម្រេចចិត្តរបស់យើងក៏មិនអាចគេចផុតពីឥទ្ធិពលនៃអារម្មណ៍ដែរ។ បើទោះជាមនុស្សយើងមិនអាចញែកអារម្មណ៍ឱ្យដាច់ស្រឡះពីសម្រេចចិត្ត ក៏មនុស្សមានចិត្តរឹងមាំព្យាយាមអនុវត្តតាមដំបូន្មានរបស់លោកWarren Buffett ខាងលើនេះដែរ។ […]

Continue Reading

ចរិតម​ហាសេដ្ឋី​ទាំង៥​​ចំណុច​ដែល​អ្នក​អាចយក​គំរូតាម​បើទោះជា​អ្នក​មិនមាន ​លុយ​ច្រើន​ក៏ដោយ

មហាសេដ្ឋីភាគច្រើនព្យាយាមរកផ្លូវដើរទៅរកជោគជ័យដោយខ្លួនឯង មិនមែនកើតមកក្លាយជាមហាសេដ្ឋីភ្លាមនោះទេ។ តើមហាសេដ្ឋីមានលក្ខណៈដូចគ្នាត្រង់ណាខ្លះ? ចរិតទាំង៥នេះធ្វើឱ្យមហាសេដ្ឋីលេចធ្លោខុសពីមនុស្សទូទៅ​៖ ១/ គេមិនរង់ចាំឱ្យអ្នកដទៃទៅបង្រៀនគេទេ កាលពីឆ្នាំ២០១១ លោក Patrick និងលោក John Collison បាននាំគ្នាបង្កើតក្រុមហ៊ុន Stripe ក្រោមការគាំទ្រពីលោក Elon Musk និងលោក Peter Thiel។ ជោគជ័យរបស់យុវវ័យទាំងពីរនាក់នេះកើតឡើងដោយសារការងុបងុលនឹងបច្ចេកវិទ្យា និងការសរសេរកម្មវិធីដែលបងប្អូនទាំងពីរនាក់នេះរៀនខ្លួនឯងតាំងពីពួកគេមានអាយុមិនទាន់ដល់១០ឆ្នាំម៉្លេះ។ លោកBill Gates បានបង្កើតកម្មវិធីកុំព្យូទ័រទីមួយនៅពេលដែលលោកមានអាយុ១៣ឆ្នាំ ហើយនៅពេលលោកមានអាយុ១៦ឆ្នាំ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Traf-O-Data និងចាប់ផ្តើមរកលុយតាមកុំព្យូទ័រ។ ចំណែកលោក Jack Ma បានចាប់ផ្តើមរៀនភាសាអង់គ្លេសដោយខ្លួនឯងនៅអាយុ១២ឆ្នាំ។ លោកជិះកង់៤០នាទីរាល់រាល់ព្រឹកទៅសណ្ឋាគារមួយក្បែរភូមិរបស់លោកដើម្បីធ្វើជាអ្នកនាំផ្លូវភ្ញៀវទេសចរដោយមិនយកលុយព្រោះតែចង់រៀនភាសាអង់គ្លេស។   ២/ កម្រិតនៃការអប់រំរបស់គេមិនមែនជាកត្តាកំណត់ជោគជ័យរបស់គេទេ ស្ថាបនិកក្រុមហ៊ុនFacebook លោក Mark Zuckerberg ឈប់រៀននៅសកលវិទ្យាល័យHarvard ដើម្បីទៅបង្កើតកម្មវិធីបណ្តាញសង្គម។ ស្ថាបនិកក្រុមហ៊ុន Stripe លោក Patrick បានឈប់រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា MIT ហើយលោកJohn ក៏ឈប់រៀននៅសកលវិទ្យាល័យHarvard ទៅសហការគ្នាបង្កើតក្រុមហ៊ុនទីមួយឈ្មោះ Auctomatic ដែលបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារសម្រាប់ក្រុមហ៊ុនធំៗដូចជា eBay […]

Continue Reading

ដល់​វ័យ​ជាង​30​ឆ្នាំតើ​ត្រូវ​ មាន​លុយ​​ក្នុង​គណនី​ សន្សំ​ប៉ុន្មាន​ទើប​សមរម្យ?

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​​ផ្ដល់​ ដំបូន្មាន​ថា ​នៅ​ពេល​ឈាន​ដល់ ​វ័យ​៣៥​ឆ្នាំ លុយ​សន្សំ​របស់​អ្នក​គួរ ​តែ​ស្មើ​នឹង​លុយ​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ ​នឹង​២។ នៅ​ក្នុង​វ័យ​៣០​ឆ្នាំ បើ​សិន​ជា​អ្នក​រក​ចំណូល​បាន​២៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នោះ​អ្នក​ត្រូវ​ការ​លុយ​ក្នុង​គណនី​សន្សំ​២៥០០​ដុល្លារ​ដែរ។ ហើយ​នៅ​ពេល​មាន​វ័យ​ឈាន​ដល់​៣៥​ឆ្នាំ អ្នក​ត្រូវ​​មាន​ប្រាក់​សន្សំ​យ៉ាង​តិច​លើ​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ឆ្នាំ​របស់​អ្នក​២​ដង។ នេះ​បើ​តាម​ការ​ផ្ដល់​ដំបូន្មាន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fidelity ដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក។ តែ​គោលដៅ​ខាង​លើ​ជាក់​ស្ដែង​នឹង​ទិដ្ឋភាព​សព្វ​ថ្ងៃ​ដែរ​ឬ​ទេ? លោកស្រី Sonale Rodrigo វ័យ​៣៤​ឆ្នាំ អ្នក​ជំនាញ​លំដាប់​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tomorrow Financial Solutions ជាមួយ​បទ​ពិសោធន៍​ការងារ​១៥​ឆ្នាំ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា គោលដៅ​ខាង​លើ​គឺ​មិន​ងាយ​សម្រេច​បាន​នោះ​ឡើយ ត្បិត​សម័យ​​គេ​ត្រូវ​ការ​ចំណាយ​ច្រើន​ដូច​ជា លុយ​មង្គល​ការ លុយ​រំលោះ​ផ្ទះ លុយ​ចិញ្ចឹម​កូន លុយ​ទំនុក​បម្រុង​ឪពុក​ម្ដាយ ហើយ​អាច​មាន​លុយ​ត្រៀម​ពេល​អត់​មាន​ការងារ​ធ្វើ​ទៀត។ “ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​ខ្លាច​ក្រែង​យើង​មិន​អាច​សម្រេច​គោលដៅ​ខាង​លើ​បាន អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​យើង​ត្រូវ​ដឹង​ថា​យើង​កំពុង​ដើរ​ត្រូវ​ទិស​ដៅ​ឬ​អត់ ទើប​ប្រសើរ​ជាង” លោក​ស្រី​ឲ្យ​ដឹង។ លោក​ស្រី​​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ​នឹង​២ គឺ​មាន​អត្រា​សម្រេច​ស្ដួចស្ដើង​ណាស់ ដូច​នេះ គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​ខែ​៣ ទៅ​៦​ខែ​មើល​ទៅ​គឺ​ជាក់​ស្ដែង​ជាង។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ខាង​លើ​​ក៏​បាន​ផ្ដល់​ដំបូន្មាន​សន្សំ​ប្រាក់​សម្រាប់​វ័យ​ផ្សេង​ៗ​គ្នា​ផង​ដែរ៖ វ័យ​២០​ឆ្នាំ៖ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​សង​បំណុល​ដែល​បាន​ខ្ចី​សម្រាប់​ការ​រៀន​សូត្រ និង​ចាប់​ផ្ដើម​សន្សំ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​នោះ នៅ​ក្នុង​វ័យ​នេះ អ្នក​ឧស្សាហ៍​ប្ដូរ​ការងារ ដូច​នេះ​ដើម្បី​បន្ថយ​បន្ទុក​ខ្លះ មិន​ទាន់​ចាំ​បាច់​ទិញ​ធានា​រ៉ាប់រង​ក៏​បាន។ វ័យ​៣០​ឆ្នាំ៖ ក្នុង​វ័យ​នេះ អ្នក​ត្រូវ​កាត់​បន្ថយ​បំណុល​កាន់​តែ​ច្រើន​កាន់​តែ​ល្អ និង​ព្យាយាម​មាន​គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់ […]

Continue Reading

មនុស្ស​​ឯកាមិន​ធ្លាប់​មាន​ស្នេហា​សោះ ច្រើន​តែ​មាន ៥ ចំណុច​នេះ

ការ​មិន​មាន​ជំនឿ​ទៅ​លើ​ ខ្លួន​ឯង គឺជា​ឧបសគ្គ​មួយ ធ្វើឲ្យ​អ្នក​បាត់បង់​ឱកាស​មាន​ ស្នេហា។ យុវវ័យ​សម័យ​នេះ​មិន ​សូវ​ជា​ខ្លាច​ស្នេហា​ទេ ប៉ុន្តែ​អ្នក​ខ្លះ​នៅតែ​មិន​អាច​ទទួល​បាន​​វា​ដដែល ហើយ​កត្តា​ឪពុក​ម្ដាយ​ដែល​តែងតែ​ព្រួយ​បារម្ភ ឃាំង​ឃា​កូន​ៗ ក៏​ជា​ហេតុ​ចម្បង​ដែរ។ 1.គ្មាន​ជំនឿ​លើ​ខ្លួនឯង អ្នក​មិនមែន​មិន​ចង់​ឲ្យ​គេ​មក​ស្រលាញ់​ទេ តែ​អ្នក​បែរជា​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា​អាច​ធ្វើឲ្យ​ជីវិត​គូមាន​ភាព​រីករាយ​បាន​ប៉ុណ្ណោះ។ មនុស្ស​បែបនេះ​ច្រើនតែ​គិត​ថា ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ទទួល​យក​ក្ដី​ស្រលាញ់ ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ខ្លួន​រហូត។ 2.ភ័យខ្លាច នេះ​គឺជា​ការ​បញ្ចេញ​មតិ​ទូទៅ​របស់​នារី​មួយ​ចំនួន ដែល​ធ្លាប់​ឃើញ​ជីវិត​គូ​ខ្លះ​មិន​សម​បំណង ទើប​ធ្វើឲ្យ​នាង​រអា​ដែរ។ មនុស្ស​ស្រី​តែងតែ​ចង់​រក​មនុស្ស​ជាទី​ស្រលាញ់​ម្នាក់​កាន់​ដៃ​គ្នា ប៉ុន្តែ​ចេះតែ​មាន​ចិត្ត​ខ្លាច​នេះ​ខ្លាច​នោះ។ 3.ខ្លាច​ធ្វើឲ្យ​ដៃគូ​ទាស់​ចិត្ត អ្នក​ទម្លាប់​នៅ​តែឯង ហើយ​ខ្លាច​ថា​មាន​សង្សារ​ទៅ​ធ្វើឲ្យ​គេ​ទាស់​ចិត្ត​ព្រោះ​អាកប្បកិរិយា។ ដូចនេះ​ហើយ​ទើប​មិន​ហ៊ាន​ទទួល​យក​នរណា​ម្នាក់​ឲ្យ​មក​ចូល​ក្នុង​ជីវិត។ 4.មិន​ចង់​ចែក​រំលែក ក្នុង​ជីវិត​គូម្នាក់​ៗ ត្រូវតែ​ចែករំលែក​មិន​ថា​ពេលវេលា ឬ​របស់របរ​នោះ​ទេ តែ​បើ​អ្នក​កំណាញ់​ខ្លាច​តែ​គេ​កេង​ចំណេញ ឬ​មាន​លើស​ជាង​ខ្លួន នោះ​ក៏​ពិបាក​នឹង​មាន​ស្នេហា​ដែរ។ 5.មិន​ជឿ​លើ​អ្នក​ដទៃ អ្នក​តែងតែ​ម៉ត់ចត់​គ្រប់​យ៉ាង បែបនេះ​ហើយ​ទើប​មិន​ជឿ​ថា​អ្នក​ដទៃ​អាច​ធ្វើ​ឲ្យ​ខ្លួន​រីករាយ​បាន។ មនុស្ស​បែបនេះ​ពិតជា​ពិបាក​ក្នុង​ការ​ស្វែងរក​អ្នក​យល់​ចិត្ត​ខ្លាំង​ណាស់ ហើយ​ក៏​រើស​ដៃគូ​ជីវិត​ខ្លាំង​ទៀត​ផង៕ ប្រភព៖ bestie

Continue Reading

10 យ៉ាង​មិន​គួរ​ភ្លេចពេល ​ក្លាយ​ទៅ​​ជា​អ្នក​មាន

ពេល​ខ្លះ​មុន​​នឹង​ក្លាយ​ជា​អ្នក​មាន គឺ​ប្រៀប​បាន​​នឹង​ឡើង​ភ្នំ​ដ៏​ខ្ពស់ ​មួយ​ អ្នក​បាន​ឆ្លង​កាត់​ពុះពារ​នូវ​ គ្រប់​ឧបសគ្គ​​ ទម្រាំ​បាន​ដល់​ចំណុច​កំពូល។ កាល​បើ​បាន​ឈាន​ដល់​ គោល​ដៅ​ខ្លួន​ចង់​បាន​ហើយ មាន​រឿង​ខ្លះ​អ្នក​​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ដាច់​ខាត ដើម្បី​ជៀសវាង​បាត់​បង់​នូវ​អ្វី​ ដែល​អ្នក​ខំ​ព្យាយាម​មក​អស់​រយៈ​កាល​ជា​យូរ ​និង​ជៀស​ឲ្យ​ផុត​​​​​ពី​សេច​ក្តី​​វិនាស​អន្តរាយ​ក្នុង​ជីវិត​​ផង​ដែរ។ 1.មិន​ប្រឡូក​ប្រឡាក់​​ជាមួយ​នឹង​ល្បែង​ស៊ីសង ជាពិសេស​នៅ​កាស៊ីណូ បើ​អ្នក​ញៀន​នឹង​វា​ហើយ អ្នក​ច្បាស់​ជា​ដក​​ខ្លួន​មិន​រួច ដរាប​ណា​កាន់​​តែ​ចង់​ឈ្នះ អ្នក​​​នឹង​ផុង​ខ្លួន​កាន់​តែ​ខ្លាំង រហូត​ដល់​ជំពាក់​បំណុល​គេ​ជុំ​ទិស​ក៏​មាន។ ​ត្រូវ​ចាំ​​ថា​ល្បែង​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​សប្បាយ និង​មិន​​ស្តាយ​ក្រោយ គឺ​មាន​តែ​ការ​លេង​​ជាមួយ​មិត្តភ័ក្ដិ សាច់​ញាតិ ក្រុម​​គ្រួសារ ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។ 2.ការ​តស៊ូ​​ដែល​ចាប់​ផ្ដើម​ពី​ដៃ​ទទេ ​​ភាព​ជោគជ័យ​មាន​បាន មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​មិន​ប្រយ័ត្ន ​អ្នក​​អាច​​នឹង​បាត់​បង់​ភាព​ជា​ខ្លួន​ឯង​បាន​យ៉ាង​ងាយ ដោយ​សារ​តែ​ជិវិត​អ្នក​កាល​នៅ​ក្រ​ និង​​ពេល​​ក្លាយ​ជា​អ្នក​មាន​ វា​ខុស​គ្នា​ស្រឡះ ដូច្នេះ​ហើយ​​​​អ្នក​​មិន​ត្រូវ​​​រើសអើង​មនុស្ស​ដូច​គ្នា​​ឡើយ​ ទោះ​បី​ជា​ពួក​គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ។​​​ 3.មនុស្ស​​ដែល​ជួយ​យក​​អសារ​​អ្នក​ កាល​គ្រា​ក្រ ​មិន​ថា​អ្នក​​ខ្លាំង​​ពូកែ ឆ្លាត​ដល់​កម្រិត​ណា​ក៏​ដោយ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដទៃ អ្នក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ ទោះ​បី​ជា​តិចតួច​ក្តី ប៉ុន្តែ​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​មួយ​នេះ។ 4.លុយ​មិន​មែន​អាច​កែ​ប្រែ​អ្វី​ៗ​បាន​គ្រប់​យ៉ាង​ ត្រូវ​ហើយ​លុយ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ ប៉ុន្តែ​មិន​មែន​បាន​គ្រប់​ពេល​ទេ។ ឧទាហរណ៍​ថា ​អ្នក​រវល់​ជាមួយ​ការងារ​ខ្លាំង រហូត​គ្មាន​ពេល​ទៅ​សួរ​សុខ​ទុក្ខ​​​ឪពុក​ម្ដាយ អ្នក​បាន​ត្រឹម​​ផ្ញើ​​​លុយ​កាក់​​​ជូន​ទៅ​គាត់ ប៉ុន្តែ​ពេល​ខ្លះ​​វា​​គ្មាន​តម្លៃ​ស្មើ​នឹង​ ​ការ​​យក​ចិត្ត​ទុក​ដាក់​ ឃើញ​មុខ​កូន​មកលេង​​ផ្ទាល់​​​នោះ​ទេ។ 5.សុភមង្គល​​អ្នក​​បាន​មក​​ពី​ការ​ចេះ​ជួយ​អ្នក​ដទៃ អ្នក​ដឹង​ទេ​ថា​​មាន​លុយ​ច្រើន ​ហើយ​មិន​កំណាញ់​ដាក់​អ្នក​ដទៃ​ […]

Continue Reading

ចូលដល់អាយុ២៣ឆ្នាំអ្នកគួរ ដឹងរឿងរ៉ាវ៤យ៉ាងនេះទុក ជាទុនជីវិតទៅថ្ងៃមុខ

ចូល​មក​ដល់​វ័យ​ប៉ុណ្ណេះអ្នក​គួរ តែ​ដឹង​រឿង​សំខាន់​ៗ​ទាំង​ នេះ ​ខ្លះ​ហើយ ព្រោះ​មិន​មែន​នៅ​ក្មេង​ ទៀត​ឡើយ។ ត្រូវ​ចងចាំ ៤ ចំណុច​ធំ​ៗ​នេះ​ទុក​ជា​ទុក​ជីវិត​នៅ​ថ្ងៃ​ក្រោយ៖ 1.អ្នក​នឹង​មិន​នៅ​ឯកោ​អស់​មួយ​ជីវិត​ឡើយ អាយុ​ប៉ុណ្ណេះ អ្នក​ខ្លះ​ពិតជា​ឯកា​ខ្លាំង ព្រោះ​ត្រូវ​រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ និង​មិត្ត​ចាស់​ៗ ព្រម​ទាំង​ឆ្លៀត​ធ្វើការ​ទៀត គ្មាន​ពេល​ដើរលេង​នឹង​គេ​សោះ។ អ្នក​គួរតែ​ទ្រាំ​នឹង​ស្ថានភាព​បែបនេះ​បន្តិច ព្រោះ​ពេល​អ្នក​មាន​ការងារ​សមរម្យ​ធ្វើ ភាព​កណ្ដោចកណ្ដែង​មិន​ស្ថិត​នៅ​ជា​មួយ​អ្នក​ទៀត​ទេ។ ពេល​នោះ​អ្នក​អាច​មាន​ពេល​ដើរលេង និង​ស្គាល់​មនុស្ស​មួយ​ចំនួន​ទៀត។ 2.អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ក្នុង​សុបិន​ទេ​ពេល​នេះ កាលៈទេសៈ​នេះ អ្នក​មិន​ចាំបាច់​ស្វែង​រក​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​ឡើយ ចាំ​ឱកាស​ហុច​ឲ្យ ចាំ​បន្ត​រក​វា​ក៏​មិន​យឺត​ពេល​ដែរ។ វ័យ​ប៉ុណ្ណោះ​អ្នក​ខ្លះ​នៅ​រៀន ដូចនេះ​ការ​ចំណាយ​ពេល​ធ្វើ​ការ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បាន​បទពិសោធន៍​ជា​ទុន​ទៅ​ថ្ងៃ​មុខ​ទើប​ល្អ។ 3.នៅ​វ័យ​នេះ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​បាត់បង់ វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ។ នៅ​វ័យ​ប៉ុណ្ណេះ​អ្នក​ខ្លះ គិត​ថា​ជីវិត​រាល់ថ្ងៃ​គឺ​គ្មាន​ពេល​សម្រាក​សោះ។ តែ​អ្នក​ត្រូវ​ដឹង​ថា វ័យ​នេះ​មិនមែន​ជា​ពេល​ត្រូវ​ត្អូញត្អែរ និង​ចង់​មាន​ពេល Holiday ច្រើន​ទេ តែ​ជា​វ័យ​ពេល​ធ្វើ​ការ​រៀន​សូត្រ និង​សន្សំសំចៃ​ទៅ​វិញ។ 4.នៅ​មាន​ពេល​បរាជ័យ​ច្រើន​ទៀត កម្រ​អ្នក​វ័យ​ប៉ុណ្ណេះ អាច​ជោគជ័យ​បាន​ណាស់​ទាំង​រឿង​ស្នេហា ការងារ ការ​សិក្សា។ តែ​កុំ​អស់​សង្ឃឹម ព្រោះ​អ្នក​នៅ​មាន​ពេល​វែងឆ្ងាយ​ទៀត។ ដូច្នេះ​កុំ​ភ័យខ្លាច​ក្នុង​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ធំ​ៗ ព្រោះ​ទាំង​កម្លាំង និង​ពេលវេលា​នៅ​មាន​ច្រើន​ទៀត​ណាស់៕ ប្រភព៖ thoughtcatalog

Continue Reading

ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ

អ្នក​ស្រី​ ​Carol Roth កើត​នៅ​ក្នុង​គ្រួសារ​​ដែល​តែង​តែ​មាន​បញ្ហា​​រឿង​លុយ​កាត់។ ប៉ា​របស់​អ្នក​ស្រី​គឺ​ជា​ជាង​ភ្លើង​ដែល​រក​ចំណូល​បាន​ត្រឹម​អាច​ទ្រទ្រង់​គ្រួសារ​បាន។ ម្ដាយ​​របស់​អ្នក​ស្រី​ជា​ស្ត្រី​មេផ្ទះ។ ឪពុក​ម្ដាយ​របស់​អ្នក​ស្រី​បាន​លែងលះ​គ្នា​ពេល​ដែល​អ្នក​ស្រី​អាយុ​ជាង​១០​ឆ្នាំ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់​ធ្ងរ​ដែល​ពួក​គាត់​មិន​អាច​​បង់​លុយ​អោយ​អ្នក​ស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន។ យ៉ាង​ណា​នៅ​ទីបំផុត​អ្នក​ស្រី​អាច​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ Wharton School of Business ក្នុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​​ល្បី​ឈ្មោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ អ្នក​ស្រី​បាន​ធ្លាក់​ក្នុង​បំណុល​៤​ម៉ឺន​ដុល្លារ។ ពេល​នោះ​អ្នក​ស្រី​បាន​តាំង​ចិត្ត​ថា ក្នុង​រយៈ​ពេល​តិច​ជាង​៨​ឆ្នាំ​អ្នក​ស្រី​នឹង​ចាក​ចេញ​អោយ​ផុត​ពី​បំណុល​នេះ ហើយ​រក​លុយ​អោយ​បាន​​១​លាន​ដុល្លារ។ ហើយ​​​ពេល​នោះ​អ្នក​ស្រី​ពិត​ជា​ធ្វើ​បាន​សម្រេច​មុន​ពេល​អ្នក​ស្រី​ចូល​ដល់​វ័យ​៣០​ឆ្នាំ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​នាំង​អ្នក​ស្រី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នេះ៖ ១៖ កំណត់​គោលដៅ នេះ​ប្រហែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត ហើយ​ក៏​ប្រហែល​ជា​ចំណុច​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ដែរ។ គោលដៅ​​មាន​ន័យ​​ថា ​ចំណុច​ជាក់​លាក់​មួយ លទ្ធផល​ដែល​យើង​ត្រូវ​ការ ជាមួយ​នឹង​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​បំពេញ និង​គំរោង​នៃ​ជំហាន​ដើម្បី​ជួយ​សម្រេច​វា។ ២៖ ទទួល​យក​ឱកាស​ការងារ​ធំ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​ធំ​ដែល​អាច​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​អ្នក អ្នក​មិន​ត្រឹម​តែ​អាច​ទទួល​បាន​លុយ​តែ​ម្យ៉ាង​នោះ​ទេ ជំនាញ​និង​ចំណេះ​ដឹង​របស់​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​អោយ​ទាន់​ទៅ​នឹង​វិហាលភាព​នៃ​តម្រូវការ​​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ផង​ដែរ។ លើស​ពី​នេះ​​ទៅ​ទៀត​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ជា​ច្រើន ព្រម​ទាំង​ផ្លូវ​ដែល​អ្នក​អាច​នឹង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស។ ៣៖ ធ្វើ​ការ​ងាប់​ចោល កូន​សោ​មួយ​ដ៏​សំខាន់​ពេល​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ អ្នក​មិន​ត្រូវ​សន្សំ​កម្លាំង​ទេ អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ចូល​រួម​បំពេញ​អ្វី​ទាំង​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង មួយ​សប្ដាហ៍​៦​ ឬ​៧​ថ្ងៃ​ក៏​មិន​ព្រៃ​ផ្សៃ​អ្វីដែល​សម្រាប់​ក្មេង​ក្រោម​៣០​ឆ្នាំ។ លើស​ពី​នោះ​ទៅ​ទៀត អ្នក​ត្រូវ​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​រៀន​បំពេញ​ជាប់​ជា​និច្ច។ ៤៖ គាំទ្រ​ខ្លួន​ឯង ការងារ​ដ៏សន្ធឹក​ដែល​អ្នក​ធ្វើ​មិន​ត្រូវ​អោយ​គេ​មើល​រំលង​ទេ។ អ្នក​ត្រូវ​តែ​អោយ​ថ្នាក់​លើ​របស់​​អ្នក ឬ​​សមាជិក​នៃ​ផ្នែក​របស់​អ្នក​ដឹង​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​អ្នក​រំពឹង។ ពេល​ដែល​អ្នក​ដឹង​ថា​ […]

Continue Reading