ចរិត​យ៉ាប់​ទាំង ១០ ​យ៉ាង​ដែលកូនៗប្រែប្រួល ដោយសារទង្វើ​​ឪពុកម្ដាយ​ធ្វើ​ដាក់​រាល់ថ្ងៃ​

អត្តចរិត​របស់​កូន​ជា​លទ្ធផល​ឆ្លើយ​តប​​ទៅ​នឹង​ទង្វើ​របស់​ឪពុក​ម្ដាយ​ ព្រោះ​ឪពុក​ម្ដាយ​ជា​គំរូ​​​និង​ជា​អ្នក​បង្ហាត់​បង្រៀន​កូន​ឲ្យ​ដឹង​​ខុស​ត្រូវ​ និង​ក្លាយ​ជា​មនុស្ស​ដែល​លោក​ចង់​បាន។​ បើ​កូន​មាន​ចរិត​មិន​ល្អ​ គឺ​មក​ពី​ម្ដាយ​ឪពុក​អប់រំ​មិន​បាន​ល្អ។​ ទាំង​នេះ​ជា​កំហុស​ ដែល​ឪពុក​ម្ដាយ​ធ្វើ​​ដោយ​មិន​ដឹង​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​លើ​អត្តចរិត​របស់​កូន៖​ ១.​ បើ​កូន​ញ៉េះញ៉ោះ​រំខាន​អ្នក​ខ្លាំង​ មាន​ន័យ​ថា​ព្រោះ​អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​​ពួក​គេ។​ ២.​ បើ​កូន​ចេះ​កុហក​ ក៏​ព្រោះ​តែ​ពី​មុន​ អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ខ្លាំង​លើស​​ទៅ​លើ​កំហុស​តិច​តួច​របស់​កូន។ ៣.​ បើ​កូន​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​មក​ពី​អ្នក​មាន​តែ​​ការ​ប្រដៅ​ តែ​ខ្វះ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូនធ្វើ​ខ្លួន​ឯង។​ ៤.​ បើ​កូន​ខ្លាច​គេ​ ព្រោះ​អ្នក​តែង​តែ​​បន្ទោស​ឬ​ដាក់​ទោស​ពួកគេនៅមុខ​គេ​ឯង។ ៥.​ បើ​ពេល​អ្នក​ទិញ​របស់​លេង​ឲ្យ​កូនហើយ​ តែ​ពួកគេនៅ​តែ​លេង​របស់​អ្នក​ដទៃ​ មាន​ន័យ​ថា​អ្នក​ខ្វះ​ការ​យល់​ដឹង​ពី​កូន​ ដែល​មិន​ដឹង​ថា​អ្វី​ដែល​គេចង់​បាន​ពិត​ប្រាកដ។​ ៦.​ បើ​កូន​អ្នក​ក្លាយ​ជា​មនុស្ស​កំសាក​ ក៏​ព្រោះ​តែ​អ្នក​នឹង​ហើយ​​ដែល​តែង​តែ​ចេញ​មុខ​ជួយ​ពួកគេក្នុង​ពេល​មាន​ឧបសគ្គ។​ ៧.​ បើ​កូន​អ្នក​ចេះ​ខឹង​ច្រណែន​ នោះ​ព្រោះ​តែ​អ្នក​តែង​តែ​ប្រៀបធៀប​ពួកគេនឹង​អ្នក​ដទៃ។​ ៨.​ បើ​កូន​អ្នក​មិន​ចេះ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ខ្វល់​ពី​អារម្មណ៍​កូន។ ៩.​ បើ​កូន​ចេះ​លាក់លៀម​ក៏​ព្រោះ​អ្នក​ធ្លាប់​ខឹង​ច្រឡោត​ រាល់​ពេល​កូនប្រាប់​អ្នក​។ ១០.​ បើ​កូន​មាន​​ចរិតឈ្លើយ​ គឺ​មក​ពិ​អ្នក​ធ្លាប់​ប្រើ​ពាក្យជេរ​ ឬគម្រាមកូនដោយ​ប្រើហិង្សា។ ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

Continue Reading

វិធី ៥ យ៉ាងដែលអាចជួយអ្នកដែលកំពុងបាក់ចិត្ត អោយមានក្ដីសង្ឃឹមឡើងវិញ

ពេលប្រឈមនឹងឧបសគ្គជុំវិញខ្លួន មនុស្សភាគច្រើនចង់បោះបង់គោលដៅនិងការព្យាយាមចោល។ ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ សូមចងចាំមេរៀនទាំងនេះដើម្បីរំលឹកខ្លួនឯង​៖ ១/ ព្រងើយកន្តើយនឹងមនុស្សផ្សេងទៀត ក្នុងពេលដែលអ្នកខិតខំដើម្បីសម្រេចសុបិន្ត អ្នកអាចនឹងងាយរងការរំខានណាស់កាលបើឃើញគេសម្រេចគោលដៅងាយស្រួលជាង និងឆាប់ជាង។ ពេលខ្លះអ្នកមានអារម្មណ៍ថាដូចជាអន់ជាងគេ និងមិនពេញចិត្តចំពោះការរីកចម្រើនរបស់ខ្លួនឯងឡើយ។ ប៉ុន្តែនៅពេលជម្នះដើម្បីសម្រេចគោលដៅអ្វីម្យ៉ាង រឿងរ៉ាវរបស់អ្នកដទៃមិនមានអ្វីពាក់ព័ន្ធនឹងអ្នកឡើយប្រសិនបើរឿងទាំងនោះរំខាន់អ្នក។   ២/ ធ្វើជាអ្នកគាំទ្រធំបំផុតរបស់ខ្លួនឯង ទោះបីជាមនុស្សជុំវិញខ្លួនអាចជួយផ្តល់កម្លាំងចិត្តដល់អ្នកនៅពេលធ្វើកិច្ចការលំបាកអ្វីមួយ ក៏មនុស្សដែលសំខាន់ជាងគេបំផុតគឺខ្លួនអ្នកផ្ទាល់។ ពេលខ្លះនៅលើផ្លូវទៅរកជោគជ័យ អ្នកត្រូវតែដើរម្នាក់ឯង។ ប្រសិនបើអ្នកដើរដល់ចំណុចមួយដែលមានតែខ្លួនអ្នកម្នាក់ទេ អ្នកត្រូវស្វែងរកមធ្យោបាយផ្តល់ឱ្យខ្លួនឯងនូវការគាំទ្រគ្រប់បែបយ៉ាងដើម្បីបន្តដំណើរឱ្យដល់គោលដៅ។   ៣/ ផ្តោតលើជំហានខាងមុខ ការគិតដល់ផ្លូវវែងឆ្ងាយដែលត្រូវដើរនៅខាងមុខអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តខ្លះដែរ។ ដូច្នេះអ្នកត្រូវបែងចែកផ្លូវជាកំណាត់ៗ ឬដំណាក់ខុសៗគ្នា ហើយដើរមួយជំហានម្តង។ ប្រសិនបើគោលដៅអ្នកហាក់ដូចជាធំពេកមិនអាចសម្រេចបាន អ្នកក៏អាចបំបែកគោលដៅនោះជាបំណែកតូចៗដែលមិនធ្វើឱ្យហួសពីសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រង។   ៤/ ឈប់ខ្វល់រឿងពេលវេលា ក្នុងពេលដែលអ្នកធ្វើការដើម្បីទៅឱ្យដល់គោលដៅ អ្នកត្រូវឈប់មើលម៉ោង ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ ការប្រៀបធៀប និងពេលវេលាបានត្រឹមតែរំខាន់អារម្មណ៍អ្នកមិនឱ្យផ្តោតលើកិច្ចការដែលអ្នកត្រូវធ្វើក្នុងពេលនេះដើម្បីឈានទៅមុខ។   ៥/ ទទួលស្គាល់ដែនកំណត់របស់ខ្លួន ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង ព្រោះនៅលើផ្លូវទៅកាន់ជោគជ័យ មនុស្សគ្រប់គ្នាមានផ្លូវរៀងៗខ្លួន។ ស្ថានភាពរបស់មនុស្សម្នាក់ៗខុសគ្នា ដូច្នេះអ្នកត្រូវចេះទទួលស្គាល់ដំណាក់កាល និងសមត្ថភាពរបស់ខ្លួនឯង ដើម្បីដឹងច្បាស់ថាត្រូវធ្វើអ្វី ឬរកអ្វីបន្ថែមទៀត។   ប្រភព​៖ Success Magazine

Continue Reading

ដឹងទេថា ការពាក់មាស មានផលប្រយោជន៍អ្វីខ្លះ ?

កាលពីមុន ជាពិសេសនៅសម័យតាយាយ ឬសម័យប៉ាម៉ាក់យើងនៅក្មេងៗ គឺរបស់ដែលមានតម្លៃនោះគឺជាគ្រឿងមាស គ្រឿងមាសត្រូវបានមនុស្សគ្រប់រូបចង់បាន និងសន្សំទុកជាទ្រព្យសម្បត្តិកេរដំណែល ហើយយើងជឿថា ឳពុកម្តាយយើងគ្រប់គ្នាគឺសុទ្ធតែធ្លាប់សន្សំគ្រឿងមាសទុកតដល់កូនចៅទៀរផង។ មាស កាលពីមុនគឺជាគ្រឿងអលង្ការដ៏មានតម្លៃ ដែលស្រ្តីតែងតែប្រាថ្នាចង់បាន មិនមែនត្រឹមតែយកមកធ្វើរបស់លំអរខ្លួននោះទេ ថែមទាំងជារបស់មួយដែលមានអត្ថប្រយោជន៏សម្រាប់សុខភាព និងការរស់នៅដ៏ល្អប្រសើររបស់មនុស្សម្នាក់ៗទៀតផង។ ទោះបីជាពេលបច្ចុប្បន្នកាល មាសហាក់ដូចជាមិនសូវមានអ្នកប្រើប្រាស់ ប៉ុន្តែគុណភាព និងអត្ថប្រយោជន៏ដ៏សំបូរបែបរបស់គ្រឿងមាសនៅតែមានជានិច្ច។ អញ្ចឹងហើយថ្ងៃ អាណាចក្រគ្រាន់តែចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា ពីអត្ថប្រយោជន៏របស់គ្រឿងមាសដែលមនុស្សមួយចំនួនធំមិនទាន់បានដឹង។ មាស ត្រូវបានគេដឹងថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយដែលអាចព្យាបាលជម្ងឺបាន និងស្នាមរបួសផ្សេងៗទៀតដែលមាននៅលើរាងកាយយើង។ លើសពីនេះទៀត ការស្រាវជ្រាវមួយបានបញ្ជាក់ថា ការពាក់មាសនៅលើស្បែក លើរាងកាយយើង អាចបង្កើននិងបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ រ៉ាំរ៉ៃនៃអ្នកជំងឺផងដែរ។ មាសមុខងារព្យាបាលជម្ងឺ ប្រសិនបើមនុស្សម្នាក់យកមាសសុទ្ធ (មាស 24 ការ៉ាត) ហើយដាក់វា ឬពាក់វា នៅលើកន្លែងដែលមានរបួស ឬមានការឈឺចាប់ផ្សេងៗ នោះវាត្រូវបានគេនិយាយថាវានឹងជួយព្យាបាលមុខរបួសនិងគ្រប់គ្រងការឆ្លងមេរោគនៅលើរាងកាយអ្នក។ លើសពីនេះទៅទៀតនៅក្នុងសម័យកាលបុរាណ ត្រូវបានគេចាត់ទុកថាមាសមានថាមពលម្យ៉ាងដែលធ្វើឱ្យយើងមានភាពកក់ក្តៅនិងរំញោចកាយសម្បទា ដើម្បីជួយដល់ការជាសះស្បើយនៅពេលដែលរាងកាយមានភាពទ្រុឌទ្រោម និងសរសៃឈាមនៅក្នុងខ្លួនដើរមិនស្រួល កោសិកាត្រូវបានរារាំង នោះកាលដែលមានគ្រឿងមាសនៅជុំវិញខ្លួន វាអាចធ្វើឱ្យបញ្ហាទាំងនោះប្រសើរឡើង។ ប្រសិទ្ធភាពធ្វើឱ្យរាងកាយមានភាពស្រាកស្រាន្ត មាសត្រូវបានគេជឿថាវាជួយឱ្យរាងកាយ និងសុខភាពមានភាពធូរស្បើយ ស្រាកស្រាន្តពីការនឿយហត់ ជាពិសេសនៅពេលដែលមនុស្សយើងពាក់មាសសុទ្ធ ធ្វើឱ្យយើងមានអារម្មណ៏ស្រឡះ មិនតានតឹង […]

Continue Reading

ចំណុចសំខាន់ៗ ៤យ៉ាងដែលអ្នកត្រូវធ្វើ បើសិនជាចង់អោយគេជឿជាក់លើពាក្យសម្ដីរបស់អ្នក

ជាទូទៅ​តាម​រយៈ​ការ​ស្លៀកពាក់ សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ទូរសព្ទ​ទំនើប និង​រថយន្ត​ដែល​អ្នក​បើក​ជា​ដើម​គឺ​អាច​ទាញ​ចំណាប់​អារម្មណ៍ និង​ការ​ស្ងើច​ពី​អ្នក​ដទៃ​បាន។ ប៉ុន្តែ​ការ​បង្អួត​សម្ភារៈ​មិន​មាន​ប្រសិទ្ធភាព​ដូច​សម័យ​មុន​ទៀត​ទេ។ វិធី​ដែល​មាន​ប្រសិទ្ធភាព និង​មាន​ឥទ្ធិពល​យូរ​បំផុត​នៃ​ការ​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរ​គឺ​តាម​រយៈ​ការ​សន្ទនា​ប្រកប​ដោយ​អត្ថន៍យ​ជា​មួយ​ពួក​គេ។ អ្នក​អាច​គិត​​មួយ​ខណៈ​ខ្លី​ និង​ធ្វើ​បញ្ជី​ឈ្មោះ​មុស្ស​ដែល​ធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរ​កាល​ពី​អតីតកាល។ ប្រាកដ​ណាស់​មនុស្ស​​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​អ្នក​គឺ​មិន​មែន​ជា​មនុស្ស​ទ្រព្យ ឬសម្ភារៈ​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​មាន​ចំណេះដឹង មនុស្ស​ឆ្លាត ឬ​ពូ​កែ​កំប្លែង ជាពិសេស​គឺ​ពេល​និយាយ​ជាមួយ​អ្នក។ ដូច្នេះ​មិន​ថា អ្នក​ត្រូវ​ការ​អោយ​គេ​ចាប់​អារម្មណ៍​ដើម្បី​ទទួល​បាន​ការងារ ចៅហ្វាយ​ដំឡើង​តំណែង ឬ​ដើម្បី​ធ្វើ​អោយ​មិត្ត​ភាព​កាន់​តែ​ប្រសើរ​ឡើង​ទេ មាន​អាថ៌កំបាំង​បួន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​បាន៖   ១៖ រក្សា​ទំនុក​ចិត្ត​លើ​ជំនឿ​ជាក់​របស់​អ្នក ការ​ពិត​នៅ​ក្នុង​លោក​នេះ​គឺ គ្មាន​អ្នក​ណា​​ម្នាក់​​ត្រូវ​គ្រប់​ពេល​វេលា​នោះ​ទេ។ យើង​អាច​ខុស​ពី​រឿង​ពិត​ ជំនឿ ឬ​ការ​​វិនិច្ឆ័យ​ណា​មួយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​តែង​តែ​សង្ស័យ​លើ​ខ្លួន​ឯង អ្នក​នឹង​ឃ្លាត​ឆ្ងាយ​ពី​ការ​តាំង​ជំហរ​លើ​ជំនឿ​របស់​អ្នក អ្នក​នឹង​មិន​អាច​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍​​អ្នក​ទេ។   គ្មាន​អ្វី​គួរ​អោយចាប់​អារម្មណ៍​ជាង​ការ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ដែល​លើក​រឿង​មួយ​ឡើង​ជាមួយ​នឹង​មូលហេតុ​គាំទ្រ​ដ៏​ស័ក្ដិសម​នោះ​ទេ។ មនុស្ស​ដែល​មាន​គំនិត​លើ​បញ្ហា​តែង​ទទួល​បាន​ការ​គោរព​ជាង​មនុស្ស​ដែល​មាន​មន្ទិល​លើ​ហេតុ​ផល​ និង​ប្រាជ្ញា​របស់​ខ្លួន។ ដូច្នេះ​ដើម្បី​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍ អ្នក​ត្រូវ​តែ​និយាយ​ដោយ​ការ​ជឿជាក់ ប៉ុន្តែ​មិន​បង្ហាញ​ពី​​អត្តនោម័តិ​នោះ​ទេ។   ២៖ លើក​សរសើរ​គេ​ដោយ​ចំៗ អ្នក​ជំនាញ​​ខាង​លើក​ទឹក​ចិត្ត​មនុស្ស Dale Carnegie បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​លោក How to Win Friends and Influence People ថា […]

Continue Reading

គន្លឹះសំខាន់ៗ ក្នុងការនិយាយបដិសេធគេដោយ មិនមានអារម្មណ៍ខុសឆ្គង និងមិនអោយគេខឹងអ្នក

ពាក្យបដិសេធ​ចំពោះការបបួល ឬអញ្ជើញ​របស់អ្នកដទៃ​​ប្រហែល​ជាពាក្យ​ដែល​មនុស្សភាគច្រើន​ពិបាកនិយាយ​ចេញបំផុត។ ពេលខ្លះ​អ្នកប្រហែល​ជាមាន​អារម្មណ៍​រងសម្ពាធត្រូវ​យល់ព្រមទាំងក្នុង​ចិត្តពិតប្រាកដចង់​និយាយ​ផ្សេង​ព្រោះតែមិន​ចង់ធ្វើឱ្យអ្នក​ដទៃខកចិត្ត ឬខូច​អារម្មណ៍​។ ប៉ុន្តែ​នៅក្នុង​កន្លែង​ធ្វើការ សាលា​ ឬក្នុងកាលៈ​ទេសៈណា​ក៏ដោយ អ្នកត្រូវ​តែរៀន​និយាយ​បដិសេធ ដើម្បីអាច​គ្រប់គ្រងពេល​វេលាផ្ទាល់ខ្លួនក្នុ​ងជីវិត​អ្នកបានហើយ​យកពេល​វេលានោះទៅធ្វើកិច្ចការ​ដែលមានប្រយោជន៍​បំផុត​សម្រាប់អ្នក។ ហេតុផល​ដែល​អ្នកត្រូវ​រៀននិយាយ​បដិសេធ៖ វាជួយឱ្យអ្នកអាចគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនបាន វាការពារផលប្រយោជន៍របស់អ្នកមិនឱ្យខាតបង់ វាជួយកំណត់​ព្រំដែននិងធ្វើឱ្យអ្នក​ដទៃដឹងថា អ្នកមាន​សមត្ថភាព​សម្រេចចិត្ត​ផ្ទាល់ខ្លួន បើអ្នកយល់​អត្ថប្រយោជន៍​​នៃការនិយាយ​បដិសេធ​ហើយ​ អ្នកនឹងត្រូវ​ការវិធីមួយ​ចំនួនដើម្បីឆ្លើយ​បដិសេធដោយ​មិនធ្វើឱ្យមាន​អារម្មណ៍ខុស​ឆ្គងដូចខាង​ក្រោមនេះ​​៖ ១/ និយាយបដិសេធឱ្យច្បាស់ កុំនិយាយថា​ពាក្យថា​ប្រហែល…។ មនុស្សភាគ​ច្រើនចូលចិត្ត​ស្តាប់ពាក្យ​បដិសេធ​ត្រង់ៗ​ជាងពាក្យប្រហែល​។ ពាក្យមិនច្បាស់​លាស់ទៅវិញ​ទេដែលធ្វើ​ឱ្យដៃគូសន្ទនា​យល់ខុសនិងខាត​បង់ពេលវេលា​ច្រើនក្នុងការ​រំពឹង ឬទន្ទឹង​រង់ចាំ។   ២/ កុំប្រើហេតុផលកុហកសម្រាប់ការបដិសេធ ការកុហក​ចំពោះហេតុផល​នៃពាក្យបដិសេធ​អាចនាំអ្នក​ទៅរកអារម្មណ៍​ខុសឆ្គង​នៅពេល​ក្រោយ។ ហេតុ​ដូច្នេះហើយ អ្នកមិន​ត្រូវតែបញ្ជា​ក់ហេតុផល​ពិតប្រាកដ​ចំពោះការបដិសេធ​របស់អ្នក បើទោះជា​ពេលខ្លះអ្នកគិតថា វាមិនទំនង​ឱ្យ​ដៃគូម្ខាងទៀតទទួល​យកបានក៏​ដោយចុះ។ អ្នកដទៃមិនមាន​អំណាចអ្វី​​លើជីវិត​អ្នកជាង​ការសម្រេច​ចិត្តរបស់អ្នក​ឡើយ។   ៣/ និយាយបដិសេធដោយពាក្យគួរសម ការនិយាយ​បដិសេធ​មិនមែន​មានន័យថា អ្នកត្រូវតែ​និយាយពាក្យ​អសុរោះទេ​។ អ្នកគួរ​តែរៀននិយាយ​​ពាក្យបដិសេធ​ក្នុងរបៀប​សុភាពរាបសា​ដែលអ្នកដទៃ​ស្តាប់មក​មិនមាន​ប្រតិកម្មអារម្មណ៍​ខឹងសម្បា។ ទោះជាអ្នកដទៃ​គិតអ្វីចំពោះ​ការបដិសេធរបស់អ្នក​ក៏វាគ្រាន់តែជា​ការយល់ឃើញ​របស់គេ ហើយបើ​គេស្គាល់​អ្នកច្បាស់ គេនឹងមិន​បង្ខិតបង្ខំការ​សម្រេចចិត្ត​អ្នកឡើយ។ ទោះជាយ៉ាងណា គន្លឹះស្ថិតនៅត្រង់​ភាពស្មោះត្រង់របស់​អ្នកដែលមិនមែន​គ្រាន់តែនិយាយ​ដើម្បីឱ្យគេខកចិត្ត ប៉ុន្តែគឺនិយាយ​បដិសេធដើម្បី​យកពេល​ទៅ​ធ្វើការផ្ទាល់ខ្លួន​ដែលរីក​ចម្រើនពិត​ប្រាកដ៕ ប្រភព​៖ Entrepreneur

Continue Reading

ទម្លាប់​ល្អៗ ទំាង ៣យ៉ាង​របស់​បុគ្គល​ជោគជ័យ ដែលពួកគេតែងតែធ្វើ

តើមនុស្សខ្លះអាចសម្រេចកិច្ចការបានយ៉ាងច្រើន​ក្នុងពេលតែមួយថ្ងៃដូចម្តេចកើត? តើបុគ្គលទាំងនោះមានសក្តានុពលពីកំណើតដែលមនុស្សផ្សេងទៀតមិនមានមែនទេ? ការពិតមិនមែនបែបនេះទេ វាគ្រាន់តែជាទម្លាប់​ដែលគេធ្វើប្រចាំថ្ងៃតែប៉ុណ្ណោះ។ ដំណឹងល្អគឺថាមនុស្សគ្រប់គ្នាអាចបង្កើតទម្លាប់បែបនេះបាន​៖ ១/ មិនធ្វើការគ្មានពេលសម្រាក ខុសពីការយល់ច្រឡំរបស់មនុស្សភាគច្រើនដែល​គិតថា​មនុស្សជោគជ័យធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក។ ការយល់ច្រឡំបែបនេះអាចបំផ្លាញសុខភាពមនុស្សទៅវិញទេ។ នៅពេលអ្នកនឿយហត់ផ្លូវចិត្ត អ្នកមិនអាចធ្វើការបានល្អទេ ព្រោះការអស់កម្លាំងកាយចិត្តអាចបណ្តាលឱ្យ​អ្នក​គ្មានអារម្មណ៍ផ្ចង់ផ្តោតលើកិច្ចការដែលកំពុងតែធ្វើ។​ ភាគច្រើននៃមនុស្សជោគជ័យរៀបចំពេលវេលាផ្តោតធ្វើការនីមួយៗយ៉ាងយកចិត្ត​ទុកដាក់​រយៈពេលប្រហែល៤៥ទៅ៦០នាទី រួចសម្រាកប្រហែល១០ទៅ៣០នាទីមុននឹងចាប់ផ្តើមកិច្ចការថ្មីទៀត។ ការផ្តោតចិត្តលើកិច្ចការអ្វីមួយឱ្យអស់ពីកម្លាំងកាយចិត្តនិងមិនខ្វល់ពីការរំខានទាំងពីខាងក្រៅទាំងអារម្មណ៍រវើរវាយខាងក្នុងពិតជាមានឥទ្ធិពលខ្លាំងណាស់ ហើយមានមនុស្សមិនច្រើននាក់ទេដែលធ្វើបែបនេះ។ ផ្ទុយទៅវិញ មនុស្សភាគច្រើនមានទម្លាប់ធ្វើការពីរបីក្នុងពេលតែមួយដោយយល់ច្រឡំថាគេសន្សំពេលបានច្រើន។   ២/ ហាត់ពត់កាយនិងចិត្តឱ្យចេះធ្វើការ សព្វថ្ងៃនេះ​មនុស្សជាច្រើន​ព្យាយាមស្វែងរកឧបករណ៍ឬកម្ម​វិធីដែលជួយគេឱ្យធ្វើការបានច្រើន។ ប៉ុន្តែការប្រមូលកម្មវិធីឬឧបករណ៍មកប្រើច្រើនមិនមែនជាមធ្យោបាយល្អបំផុតដើម្បីធ្វើការបានច្រើននោះទេ។ វិធីដែលល្អនិងមិនចាំបាច់ចំណាយអស់ច្រើនគឺត្រូវអភិវឌ្ឍរាងកាយនិងចិត្តឱ្យស្គាល់របៀបធ្វើការប្រកបដោយប្រសិទ្ធភាព។ តើអ្នកគិតថាសុខភាពនិងអាហារូបត្ថម្ភប្រចាំថ្ងៃមានឥទ្ធិពលលើការងារដែលអ្នកធ្វើដែរឬទេ? បើអ្នកឆ្លើយថាទេ សូមគិតម្តងទៀត។ អ្នកត្រូវដឹងថា​បើថាមពល​ សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកមានដំណើរការមិនល្អទេ តើអ្នកអាច​ធ្វើការបានល្អដូចម្តេចកើត? មានមនុស្សច្រើនណាស់ដែលដឹងថាថ្នាំជក់ គ្រឿងស្រវឹង និងអាហារមានជាតិខ្លាញ់ ស្ករ​ និងប្រៃខ្លាំងមិនល្អសម្រាប់សុខភាព ប៉ុន្តែគេហាក់ដូចជាញៀនមិនអាចគ្រប់គ្រងខ្លួនឯងបាននៅចំពោះមុខរបស់ទាំងនេះ។ សហគ្រិនជោគជ័យជាច្រើនមិនត្រឹមតែគិតគូរសុខភាពផ្លូវកាយទេ គេថែមទាំង​មានទម្លាប់​ធ្វើសមាធិជាប្រចាំទៀតដើម្បីហាត់ពត់ចិត្តកុំឱ្យជ្រួលជ្រើម ឬរវើរវាយក្នុងបរិស្ថានសង្គមដែលរវល់មិនឈប់នេះ។   ៣/ ស្គាល់ពេលត្រូវធ្វើនិងមិនត្រូវធ្វើ របៀបដែលអ្នកចាប់ផ្តើម​សកម្មភាពក្រោយពេលក្រោកពីដំណេកមានឥទ្ធិពលពេញមួយថ្ងៃលើរបៀបដែលអ្នកធ្វើការ។ បើអ្នកក្រោកពីដំណេកយឺតពេលហើយចាប់ផ្តើមទៅធ្វើការក្នុងរបៀបប្រញាប់ប្រញាល់ខ្វះមុខខ្វះក្រោយ ស្ថានភាពបែបនេះនឹងតាមលងការងារអ្នកពេញមួយថ្ងៃ។ បើអ្នកមានអារម្មណ៍ថាអ្នកហាក់ដូចជាខិតខំរត់តាមពេលវេលា អ្នកនឹងមិនអាចតាមទាន់វារហូត។ ដូច្នេះអ្នកអាចបង្កើតជម្រើសថ្មីគឺក្រោកពីព្រឹកជាងពេលធម្មតាដើម្បីមានពេលធ្វើកិច្ចការផ្ទាល់ខ្លួន​មុននឹងចាប់ផ្តើមធ្វើការប្រចាំថ្ងៃ។ កិច្ចការផ្ទាល់ខ្លួនរបស់មនុស្សជោគជ័យខ្លះមានដូចជា​៖ ផឹកទឹកឱ្យបានមួយលីត្រ អានសៀវភៅលើកទឹកចិត្ត តែមិនបើក Facebook ឬមើលកាសែតទេព្រោះភាគច្រើនសុទ្ធតែពត៌មានមិនល្អ ទទួលទានអាហារពេលព្រឹកដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ […]

Continue Reading

គន្លឹះល្អៗ មួួយចំនួនចំពោះអ្នកដែលមិនទាន់មានគោលដៅជីវិតច្បាស់លាស់

  ពេលខ្លះនៅក្នុងជីវិតយើង យើងឃើញថាខ្លួន​​ឯងដើរដល់ទីបញ្ចប់នៃជីវិត ពេលខ្លះទៀតដូចជានៅផ្លូវបំបែក ហើយក៏មានពេលខ្លះទៀតគឺហាក់ដូចជាគ្មានកន្លែងណាដែលត្រូវទៅអញ្ចឹងដែរ។ មិនថាអ្នកស្ថិតក្នុងដំណាក់កាលណាមួយនោះទេ ប្រសិនបើអ្នកមិនមានភាពរីករាយនោះទេ អញ្ចឹងអ្នកត្រូវគិតឡើងវិញម្តងទៀត។ អ្នកមិនអាចដឹងឡើយថានឹងមានអ្វីកើតឡើងនៅ៥ឆ្នាំបន្ទាប់ ប៉ុន្តែអ្នកអាចដឹងពីអ្វីដែលធ្វើអោយអ្នកមានភាពរីករាយនៅពេលបច្ចុប្បន្ន អញ្ចឹងអ្នកត្រូវតែចាប់ផ្តើមធ្វើរឿងទាំងអស់នោះ។ អ្នកមិនអាចដឹងពីអនាគតទាំងស្រុងរបស់អ្នកបានទេ ត្រូវចងចាំថា អ្នកមិនអាចដឹងថានឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខនោះទេ។ ជីវិតគឺពោរពេញទៅដោយរឿងរ៉ាវគួរអោយចាប់អារម្មណ៍ជាច្រើន រួមមានទាំងការបត់បែនចុះឡើងដែលធ្វើអោយយើងសឹងមិនជឿទៀតផង ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តធ្វើអ្វីដែលអ្នកពេញចិត្តទោះបីអ្វីដែលអ្នកកំពុងធ្វើ មិនថាជាការងារ ឬក៏ការកំសាន្តនោះឡើយ នោះវានឹងធ្វើអោយដំណើរជីវិតរបស់អ្នកកាន់តែគួរអោយចាប់អារម្មណ៍ និងសប្បាយរីករាយ។ អ្នកប្រហែលជាចូលចិត្តបង្កើត និងកែច្នៃគ្រឿងអលង្ការនៅពេលឥឡូវនេះ ហើយអ្នកក៏ប្រហែលជាអាចលក់គ្រឿងអលង្ការដែលអ្នកបានធ្វើ ហើយ ៥ឆ្នាំក្រោយអ្នកប្រហែលជាក្លាយទៅជាអ្នកច្នៃម៉ូតគ្រឿងអលង្ការដ៏ជោគជ័យម្នាក់ ឬក៏អ្នកអាចចាប់ផ្តើមធ្វើអ្វីមួយផ្សេងពីនេះទៀត។ វាមិនចោទជាបញ្ហាអ្វីនោះឡើយ! អ្នកមានបទពិសោធន៍ក្នុងការច្នៃម៉ូតគ្រឿងអលង្ការដើម្បីជាបង្អែកសម្រាប់អ្នក ហើយវាអាចនឹងជួយអ្នកក្នុងគម្រោងផ្សេងៗដែលទាក់ទងនឹងគ្រឿងអលង្ការនៅពេលអនាគតបាន។ ព្យាយាមធ្វើខ្លួនអោយមានភាពស្រណុកស្រួលនៅក្នុងការលំបាក ពេលខ្លះជីវិតរបស់មនុស្សយើងគឺមិនមែនសុខស្រួលរហូតនោះទេ។ ពេលខ្លះយើងមិនមានលុយគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើនោះទេ។ ហើយប្រសិនបើអ្នកមានអ្វីដែលអ្នកចង់ធ្វើ ឬចង់បន្ត អញ្ចឹងអ្នកត្រូវតែសម្របខ្លួនរបស់អ្នកជាមួយនឹងរឿងដែលធ្វើអោយអ្នកពិបាកដើម្បីធ្វើរឿងដែលអ្នកចង់ធ្វើ។ ជីវិតគឺមិនទៀងទាត់ឡើយ អញ្ជឹងបណ្តោយតាមណ្នឹងចុះ មានរឿងជាច្រើនអាចកើតឡើងដែលយើងមិនដឹងមុន។ ខ្ញុំធ្លាប់មានអ្វីៗទាំងអស់។ ខ្ញុំមានការងារដ៏អស្ចារ្យមួយ មានផ្ទះដ៏ស្រស់ស្អាតដែលធ្វើពីឈើក្បាច់រចនាយ៉ាងល្អវិចិត្រ ប៉ុន្តែខ្ញុំត្រូវបានគេបណ្តេញចេញពីការងារ ដូច្នេះខ្ញុំត្រូវបាត់បង់ផ្ទះរបស់ខ្ញុំ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំទើបតែដឹងថាខ្លួនឯងមានផ្ទៃពោះ។ ពិតជារឿងដ៏អស្ចារ្យមែនដែលអ្វីៗគ្រប់យ៉ាងកើតឡើងត្រឹមពេលមួយអាទិត្យ។ ខ្ញុំគេងនៅលើគ្រែរបស់ខ្ញុំប្រហែលជាពីរបីថ្ងៃ ទាំងមិនសប្បាយចិត្ត ប៉ុន្តែខ្ញុំបានប្រមូលសតិអារម្មណ៍របស់ខ្ញុំអោយត្រលប់មកវិញ ហើយសម្រេចចិត្តរៀបចំផែនការឡើងវិញដោយសំរេចចិត្តផ្លាស់ទៅ រដ្ឋAlaska។ ពេលនោះហើយដែលខ្ញុំបានមានឱកាសចាប់ផ្តើមសារជាថ្មី និងទទួលបានជោគជ័យជាងមុនទៀត។ ដូច្នេះរឿងមិនល្អដែលកើតមានឡើង អាចជាឪកាសមួយធ្វើអោយយើងទទួលបានជោគជ័យ […]

Continue Reading

អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពនៃការផឹកតែក្រូចឆ្មាជារៀងរាល់ថ្ងៃ ដែលអ្នកនឹកស្មានមិនដល់!

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ផឹក​តែ​ក្រូចឆ្មា​ទៀងទាត់​ដែរឬទេ ? បើ​ចូល​ចិត្ត​អ្នក​នឹង​ទទួល​បានអត្ថ​ប្រយោជន៍ដល់​សុខភាព​ជា​ច្រើន ។ តែ​ក្រូចឆ្មារ​អាច​ជួយ​សំអាត​រាង​កាយ​របស់​អ្នក​ពី​ខាងក្នុង និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​កម្លាំង ។ តែ​ក្រូចឆ្មា ​គឺជា​ជម្រើស​ដ៏​ល្អ ​ដែល​អាច​ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ផ្សេង​ៗ​ទៀត ។ តែ​ក្រូចឆ្មារ​មានប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​អ្នក ។ ខាងក្រោម​នេះ ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខភាព​នៃ​តែ​ក្រូចឆ្មារ ។ ១. ជួយ​លាង​សម្អាត និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ ក្រូចឆ្មា​ជួយ​លាង​សម្អាត​រាង​កាយ​តាម​រយៈ​ការ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ ។ ជាតិពុល​ទាំងនេះ​អាច​ទាក់ទាញ​ជំងឺ និង​ការ​ឆ្លង​មេរោគផ្សេង​ៗ ។ តែ​ក្រូចឆ្មា ​គឺជា​ភា្ន​ក់​ងារ​បញ្ចេញ​ជាតិពុល​ដ៏​អស្ចារ្យ​ដែល​អាច​ការពារ​ជំងឺ និង​ការ​ឆ្លង​មេរោគ​ទាំងនេះ ។ ២. ​ព្យាបាល​ជំងឺ​ផ្តាសាយ និង​គ្រុនផ្តាសាយ តែ​ក្រូចឆ្មារជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ផ្តាសាយ និង​គ្រុនផ្តាសាយ ។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ក្នុង​រដូវរងា ។ ៣. ​អត្ថប្រយោជន៍​ផ្នែក​ចិត្តសាស្ត្រ តែ​ក្រូចឆ្មា​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ វា​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​ថាមពល ស្រស់ថ្លា និង​បង្កើន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ។ នេះ​ គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ការ​ទទួលទាន​តែ​ទឹកក្រូច​ឆ្មារ ។ ៤. ​អត្ថប្រយោជន៍​ចំពោះ​សរសៃឈាម​បេះដូង តែ​ក្រូច​ឆ្មាមាន​សារជាតិ flavonoids ដែល​អាច​បន្ថយ​ការ​រលាក និង​ការពារ​ការ​កកើត​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ។ […]

Continue Reading

ការងារទាំង ៣យ៉ាង ដែលមនុស្សជោគជ័យតែងតែធ្វើជារៀងរាល់ថ្ងៃ

នៅក្នុងសៀវភៅថ្មីមួយក្បាល​កម្រាស់​ជិត៧០០ទំព័រ​ដែលមានចំណងជើងថាTools of Titans ​លោក​ Tim Ferriss បាន​ប្រមូលផ្តុំ​ទម្លាប់​ជាប្រចាំ​របស់​មនុស្សជោគជ័យបំផុត​ជាង២០០​នាក់​ហើយប្រៀបធៀបទៅ​ឃើញថាមានចំណុចបីដែលដូចគ្នាគឺ៖ ១/ ធ្វើសមាធិ មនុស្សជាង​៨០ភាគរយដែល​លោក Tim Ferriss បាន​ជួបសម្ភាសន៍​មានទម្លាប់​ធ្វើសមាធិរាល់ថ្ងៃ។ ចំណែក​មនុស្ស២០ភាគរយ​ផ្សេងទៀត​ដែល​មិនធ្វើសមាធិទេ គេជ្រើសរើស​ធ្វើសកម្មភាពផ្សេងតែ​មានលក្ខណៈស្រដៀងនឹងការធ្វើសមាធិដែរ​ គឺដូចជា​ស្តាប់​ចម្រៀង​ ឬស្តាប់​ភ្លេច​ដដែលៗ​ដើម្បីធ្វើចិត្តឱ្យស្ងប់។ យោងតាម​អ្នកស្រាវជ្រាវមួយរូបនេះ​ សមាធិជួយ​រៀបចំមូលដ្ឋាន​មនុស្ស​ឱ្យទទួលបានជោគជ័យ ព្រោះតាមរយៈ​ការធ្វើចិត្ត​ឱ្យមូលមិនច្របូកច្របល់ អ្នកអាច​ផ្តោតបានល្អ​នៅពេលធ្វើកិច្ចការ​អ្វីមួយ។ តាមពិតទៅ​សមាធិ​មិនមែនត្រឹមតែជាអាថ៌កំបាំងក្នុងមុខជំនួញប៉ុណ្ណោះទេ សូម្បីតែ​ទាហាន​ជើងទឹកដែលតស៊ូក្នុងសមរភូមិ និងកីឡាមួយចំនួន​ក៏ត្រូវការ​សមាធិដើម្បី​អភិវឌ្ឍជំនាញឱ្យដល់កម្រិតកំពូលដែរ។ សមាធិជាវិធីមួយដើម្បីគ្រប់គ្រង​ខួរក្បាល​របស់អ្នក​។ វាដូចជាលំហាត់ប្រចាំថ្ងៃសម្រាប់ខួរក្បាល​អ្នកដែរព្រោះវាជួយឱ្យ​អ្នកទទួលបានភាពរីករាយច្រើន​ កាត់បន្ថយអារម្មណ៍តានតឹងនិងអន្ទះសា និងជួយឱ្យអ្នកសម្រេចចិត្ត​បានច្បាស់​លាស់។   ២/ ក្រោកធ្វើការពីព្រឹក អ្នកនិពន្ធសៀវភៅTools of Titansរកឃើញថា​ពេលវេលា៦០​ទៅ៩០នាទីដំបូងជាអ្នកកំណត់ពេលវេលា​១២ម៉ោងបន្ទាប់ទៀត។ អ្នកជំនាញខាងបង្កើត​ទម្លាប់​ក៏រកឃើញស្រដៀងគ្នានេះដែរ គឺមនុស្សជោគជ័យភាគច្រើន​សុទ្ធតែមាន​ទម្លាប់ក្រោកពីព្រឹកមុនអ្នកដទៃ។ សូមគិតដល់ពេលព្រឹករបស់អ្នក៖ ជាទូទៅអ្នកប្រញាប់ប្រញាល់ រៀបចំអាហារពេលព្រឹក រៀបចំកូនឱ្យស្លៀកពាក់មុនទៅរៀ​ន ហើយពេលចេញដំណើរក៏ច្រើនតែស្ទះក្នុងចរាចរណ៍ថែមទៀតដែលធ្វើឱ្យអារម្មណ៍កាន់តែតានតឹង។ ដើម្បីដោះខ្លួន​ចេញពីភាពប្រញាប់ប្រញាល់​និងអារម្មណ៍តានតឹងរាល់ព្រឹកទាំងនេះ អ្នកគួរតែឆាប់ក្រោកពីព្រឹកនិងរៀបចំខ្លួនក្នុងរបៀបមួយដែលអ្នកពេញចិត្ត ដើម្បីអាចមានអារម្មណ៍ល្អពេញមួយថ្ងៃ។ ទម្លាប់មួយនេះសំខាន់ណាស់ ព្រោះការសិក្សាស្រាវជ្រាវបានរកឃើញថា អារម្មណ៍ពេលព្រឹក​ជះឥទ្ធិពល​លើផលិតភាពនៃការងារពេញមួយថ្ងៃ​របស់អ្នក។ ធ្វើយ៉ាងណា​បង្កើតផ្នត់គំនិតល្អៗនៅពេលព្រឹក​តាមរយៈការហាត់ប្រាណ ធ្វើសមាធិ ឬសរសេរ​កំណត់ត្រាផ្ទាល់ខ្លួន។   ៣/ ផ្តោតលើចំណុចខ្លាំងរបស់អ្នក មនុស្សយើងគ្រប់រូបសុទ្ធតែមានចំណុចមិនល្អ ព្រោះយើងត្រូវរៀនសូត្រពេញមួយជីវិត។ ពេលខ្លះយើងបង្កើតកំហុសក្នុងការគិតថាមនុស្សជោគជ័យបំផុតអាចឡើងដល់ចំណុចកំពូលបាន​ដោយសារ​គេមិនសូវមានឧបសគ្គ។ […]

Continue Reading

វិធីសាស្ត្រជ្រើសរើសកូនជ្រូកទុកធ្វើមេ

-ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។ លក្ខណៈពូជ -ពូជជ្រូកមាន ៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។ -អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូន -អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។ គួរដឹង -ពូជជ្រូកកូនកាត់ជាពូជដ៏ល្អ សំរាប់អ្នកដែលគ្មានលទ្ធភាព ទិញចំណីដែលមានគុណភាពខ្ពស់ ព្រោះពូជនេះមិនសូវរើសចំណី ធន់នឹងជំងឺ និងធំធាត់លឿន។ លក្ខណៈរូបរាង -ត្រូវរើសជ្រូកដែលមានដងខ្លួនវែង ត្រគៀករីកសាយល្អ ជើងមុខ និងជើងក្រោយត្រង់ធំ ហើយមាំ ដើម្បីធានាពេលដាក់ឈ្មោល និងពេលជ្រូកមេផើម -រើសយកមេជ្រូកដែលមានក្បាលដោះយ៉ាងតិច ៦គូ ហើយមានចន្លោះស្មើគ្នាពីដោះមួយទៅដោះមួយ -ត្រូវទិញកូនជ្រូកណា ដែលយើងស្គាល់ប្រវត្តិមេបាច្បាស់លាស់ គ្មានជំងឺឆ្លង និងជាពូជសាយកូន -ជៀងវាង មិនត្រូវយកជ្រូកមេណា ដែលមានក្បាលដោះលឹបចូល (ដោះខ្វាក់) ទេ ព្រោះវាមិនអាចបញ្ចេញទឹកដោះសំរាប់ចិញ្ចឹមកូនបានឡើយ ។ (ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន) ប្រភព : http://eangsophalleth.net/archives/5952

Continue Reading