មានបញ្ហារឿង​ក្លៀក​ខ្មៅ​មែនទេ ?​ វិធីទាំងអស់នេះអាចជួួយអ្នកបាន

មាន​រោម​ក្លៀក​មិន​មែន​ជា​បញ្ហា​ទៀតនោះឡើយ​នៅពេល​នេះ ព្រោះ​រោម​ក្លៀក​យើ​ង​អាច​កោរ​បាន​គ្រប់​ពេល ប៉ុន្តែ​បញ្ហា​​ក្លៀក​ខ្មៅ​គឺ​យ៉ាប់យ៉ឺន​ខ្លាំង​​តែ​ម្តង គ្មាន​ទំនុក​ចិត្ត​នឹង​​គេ​សោះ ពេល​ពាក់​អាវ​វាល​ក្លៀក​ម្តងៗ​មិន​ហ៊ាន​លើក​ក្លៀក​ទេ​ ខ្លាច​គេ​ឃើញ​ក្លៀក​ខ្មៅ​។ ឥលូវឈប់បារម្ភ មកសាកល្បងវិធីធម្មជាតិងាយៗនេះសិន ! រូបមន្ត​ងាយៗ​ខាង​អាច​ជួយ​ឲ្យ​ក្លៀក​លែង​ខ្មៅ​បាន៖ ​​​១. ក្រូច​ឆ្មា យក​ក្រូច​ឆ្មា​ដែល​បាន​ហាន់​ជា​ជំនិត​មក​ត្រ​ដុះ​ក្លៀក​របស់​អ្នក ទុក​ចោល​៥​នាទី​ រួច​លាង​ជម្រះ​ចេញ។ សាក​ល្បង​ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ​រយៈ​ពេល​១៥​ថ្ងៃ អ្នក​នឹង​ឃើញ​លទ្ធ​ផល។ ២. ដំឡូង​បារាំង​​ ហាន់​ដំឡូង​បារាំង​ជា​ជំនិត​ស្តើងៗ រួចយកមក​ត្រ​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល​ ២០​ ទៅ​២៥​​នាទី​ រួច​លាង​ជម្រះ​ចេញ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​ ត្រូវ​ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ។ ៣. ម្សៅ​សូដា​ និង​ក្រូច​ឆ្មា ​លាយ​ម្សៅ​សូដា​មួយ​ស្លាប​ព្រា​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា​​។ យក​ល្បាយ​ទាំង​នោះ​មក​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល​៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​មួយទឹកក្តៅអ៊ុនៗ។ ធ្វើ​បែប​នេះ​ ៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍។​ ៤. ទឹក​ដោះ​គោ ​យក​សំលីជ្រលក់ទឹក​ដោះ​គោ​​​​​​​ រួចយកមក​ត្រ​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល១​៥​នាទី​ រួច​លាង​ជម្រះ​ចេញ។ ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ​រយៈ​ពេល​៣សប្ដាហ៍នឹង​ឃើញ​លទ្ធផល​។   ប្រភព៖ 24nn

Continue Reading

របៀប​បង្កើត​ទម្លាប់ល្អៗ ​ដើម្បី​សុខភាព​សម្រាប់​យុវវ័យសម័យថ្មី

ភាគច្រើននៃជម្រើសដែលមនុស្សយើងអនុវត្តរាល់ថ្ងៃហាក់ដូចជាលទ្ធផលនៃការសម្រេចចិត្តយ៉ាងល្អ ប៉ុន្តែតាមពិតមិនមែនទេ។ អ្វីដែលយើងធ្វើរាល់ថ្ងៃតាំងពីក្រោកពីដំណេករហូតដល់ចូលដេកវិញគឺជាទម្លាប់។ ទោះបីជាទម្លាប់ទាំងនេះហាក់ដូចជាមិនមានអ្វីជារឿងធំដុំ ក៏អាហារដែលយើងទទួលទាន របៀបដែលយើងចំណាយពេល និងសកម្មភាពហាត់ប្រាណសុទ្ធតែមានឥទ្ធិពលខ្លាំងណាស់លើដំណើរជីវិត។     រឿងនេះកាន់តែចាំបាច់ណាស់ទៀតសម្រាប់មនុស្សដែលកំពុងតែស្ថិតនៅក្នុងវ័យ២០ឆ្នាំប្លាយ ជាពេលដែលទម្លាប់ភាគច្រើនកំពុងតែលេចរូបរាងថ្មីៗឡើង។ ទម្លាប់ដែលអ្នកបង្កើតនៅវ័យនេះនឹងមានឥទ្ធិពលលើសុខភាព​ ផលិតភាព ហិរញ្ញវត្ថុ និងសុខមង្គលរបស់អ្នកក្នុងរយៈច្រើនទសវត្សខាងមុខ។ ចំនួនលុយដែលអ្នកអាចរកបាន ចំនួនពេលវេលាដែលអ្នកអាចចំណាយពេលជាមួយមិត្តភក្តិ និងគ្រួសារ និងសុខភាពរាងកាយ ទាំងអស់នេះ ភាគច្រើនជាលទ្ធផលនៃទម្លាប់ដែលអ្នកបង្កើតរាល់ថ្ងៃ។   ជាសំណាងល្អ ក្នុងមួយទសវត្សចុងក្រោយនេះ ចំណេះដឹងទាក់ទងនឹងការបង្កើតទម្លាប់បានរីកចម្រើនយ៉ាងខ្លាំង។ យើងបានដឹងរបៀបដែលមនុស្សបង្កើតទម្លាប់ និងមូលហេតុដែលពិបាកបំបាត់ទម្លាប់វិញ។ ហើយពេលនេះយើងដឹងរបៀបបង្កើតទម្លាប់ល្អ និងកែប្រែទម្លាប់អាក្រក់បាន។   បើអ្នកចង់មានទម្លាប់រត់ហាត់ប្រាណរាល់ព្រឹក អ្នកត្រូវតែធ្វើសកម្មភាពនាំចិត្តដូចជាទិញស្បែកជើងកីឡា ឬបង្ខំចិត្តរត់នៅម៉ោងដដែលៗរាល់ថ្ងៃ ហើយក្នុងចិត្តត្រូវដឹងច្បាស់នូវលទ្ធផលដែលទទួលបានពីការរត់រាល់ព្រឹកនេះ។ ប៉ុន្តែការសិក្សាជាច្រើនបង្ហាញថា នៅពេលដំបូងៗ ការគិតដល់លទ្ធផលដែលនឹងទទួលបានតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ។ ដូច្នេះអ្នកត្រូវបង្រៀនខួរក្បាលថែមទៀត គឺអ្នកត្រូវផ្តល់រង្វាន់ដល់ខ្លួនឯងជាវត្ថុអ្វីដែលអ្នកពិតជាចូលចិត្ត នៅក្រោយពេលហាត់ប្រាណម្តងៗ។   បន្តិចម្តងៗ ខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមរំពឹងរង្វាន់ក្រោយពេលហាត់ប្រាណ ហើយយូរបន្តិចទៅ អ្នកមិនចាំបាច់ផ្តល់រង្វាន់ឱ្យខ្លួនឯងគ្រប់ពេលហាត់ប្រានរួចហើយម្តងៗនោះទេ។ នៅពេលអ្នកអាចធ្វើសកម្មភាពអ្វីមួយបានដោយមិនចាំបាច់រំពឹងរង្វាន់គ្រប់ពេល អ្នកបង្កើតទម្លាប់ថ្មីបានហើយ។   ប្រភព​៖ The New York Times

Continue Reading

អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពនៃការផឹកតែក្រូចឆ្មាជារៀងរាល់ថ្ងៃ ដែលអ្នកនឹកស្មានមិនដល់!

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ផឹក​តែ​ក្រូចឆ្មា​ទៀងទាត់​ដែរឬទេ ? បើ​ចូល​ចិត្ត​អ្នក​នឹង​ទទួល​បានអត្ថ​ប្រយោជន៍ដល់​សុខភាព​ជា​ច្រើន ។ តែ​ក្រូចឆ្មារ​អាច​ជួយ​សំអាត​រាង​កាយ​របស់​អ្នក​ពី​ខាងក្នុង និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​កម្លាំង ។ តែ​ក្រូចឆ្មា ​គឺជា​ជម្រើស​ដ៏​ល្អ ​ដែល​អាច​ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ផ្សេង​ៗ​ទៀត ។ តែ​ក្រូចឆ្មារ​មានប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​អ្នក ។ ខាងក្រោម​នេះ ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខភាព​នៃ​តែ​ក្រូចឆ្មារ ។ ១. ជួយ​លាង​សម្អាត និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ ក្រូចឆ្មា​ជួយ​លាង​សម្អាត​រាង​កាយ​តាម​រយៈ​ការ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ ។ ជាតិពុល​ទាំងនេះ​អាច​ទាក់ទាញ​ជំងឺ និង​ការ​ឆ្លង​មេរោគផ្សេង​ៗ ។ តែ​ក្រូចឆ្មា ​គឺជា​ភា្ន​ក់​ងារ​បញ្ចេញ​ជាតិពុល​ដ៏​អស្ចារ្យ​ដែល​អាច​ការពារ​ជំងឺ និង​ការ​ឆ្លង​មេរោគ​ទាំងនេះ ។ ២. ​ព្យាបាល​ជំងឺ​ផ្តាសាយ និង​គ្រុនផ្តាសាយ តែ​ក្រូចឆ្មារជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ផ្តាសាយ និង​គ្រុនផ្តាសាយ ។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ក្នុង​រដូវរងា ។ ៣. ​អត្ថប្រយោជន៍​ផ្នែក​ចិត្តសាស្ត្រ តែ​ក្រូចឆ្មា​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ វា​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​ថាមពល ស្រស់ថ្លា និង​បង្កើន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ។ នេះ​ គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ការ​ទទួលទាន​តែ​ទឹកក្រូច​ឆ្មារ ។ ៤. ​អត្ថប្រយោជន៍​ចំពោះ​សរសៃឈាម​បេះដូង តែ​ក្រូច​ឆ្មាមាន​សារជាតិ flavonoids ដែល​អាច​បន្ថយ​ការ​រលាក និង​ការពារ​ការ​កកើត​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ។ […]

Continue Reading

អត្ថប្រយោជន៏ទឹកផ្លែសារី ស្ទើរមិនគួរឲ្យជឿ!!

យើងគ្រប់គ្នាដឹងហើយថា សារីគឺជា ផ្លែឈើម្យ៉ាង ដែល​ផ្តល់​អត្ថប្រយោជន៍ ​ច្រើន ជាងផ្លែឈើ ដទៃ​ ព្រោះសារី ជាប្រភព ផ្ទុក​ទៅ​ដោយ​សារធាតុ វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អា, សេ, អឺ, ទឹកអាស៊ីត​ហ្វូលិក, Niacin (B3), ស្ពាន់ និង សារធាតុ Boron។ក្រៅពីនេះ វាសម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​ដែលមាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។ដោយឡែក ប្រសិនបើយើងយកវាមកក្រឡុក ទទួលទាន នោះអត្ថប្រយោជន៍របស់វាគឺកាន់តែល្អឡើង។ទទួលទានទឹកផ្លែសារីក្រឡុកមួយកែវ អ្នកនឹងទទួលបានផលល្អដូចជា៖ កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ -​សរសៃឈាម​៖​ទឹកផ្លែសារីក្រឡុកមួយកែវ ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។វាជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​ដែលជួយ ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំ​អោយ​បង្កើត​បាន​ក្នុង​សិរី​រាងកាយ ដូច្នេះ​ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​ ល្អចំពោះពោះវៀនធំ៖ទឹកផ្លែសារីក្រឡុក នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំថ្ងៃ​។ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។វា​ធ្វើអោយ​ការ​បន្ទោបង់​មាន​ភាពទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផងដែរ​។ ប្រឆាំងជម្ងឺមហារីក៖គុណសម្បតិ្តនៃការទទួលទានទឹកផ្លែសារីក្រឡុក គឺជួយប្រឆាំងនឹងជំងឺ មហារីក ដូចជា មហារីក បំពង់​អាហារ, មហារីក […]

Continue Reading

Richard Branson : រឿងមួយចំនួនដែលអ្នកគួរធ្វើ បើសិនជាចង់អោយ​ជីវិត​មានសុខភាពល្អ

នេះ​ជា​របៀប​ដែល​សហគ្រិន​ជោគជ័យ​អាច​ថែ​រាងបាន​ល្អ​និង​មានសុខភាព​ពេញៗមួយ​ឆ្នាំ។ លោក​ Richard Branson ជា​ស្ថាបនិក​ក្រុមហ៊ុន Virgin ​​​និយាយ​ថាគ្មាន​បញ្ហា​អ្វី​ទេ​បើ​គ្រាន់​តែ​ទទួល​ទាន​អាហារ​ច្រើន​នៅ​ក្នុង​រដូវកាលបុណ្យ​ទាន​ ប៉ុន្តែ​ក៏មិន​គួរ​យល់​ច្រឡំ​ថា​រដូវកាលបុណ្យទាន​ជា​លេស​ដើម្បី​បំភ្លេច​រឿង​សុខភាព​ខ្លួនឯង​នោះទេ។ សហគ្រិន​មហាសេដ្ឋី​រូបនេះ​បាន​ពន្យល់​ក្នុង​គេហទំព័រផ្ទាល់ខ្លួន​លោកថា រឿង​ដែល​សំខាន់នោះ​គឺ​ត្រូវ​ទទួលទាន​អាហារ​ដែល​មាន​តុល្យភាព​អាហារូបត្ថម្ភ​ និងយល់ដឹង​សារៈសំខាន់​នៃ​ការ​ថែទាំរាង​ឱ្យមាន​សុខភាពល្អ​ពេញៗ​មួយឆ្នាំ។ សម្រាប់​ខ្លួន​លោកផ្ទាល់​ លោក​មាន​ទម្លាប់​វាយស៊ី​ ដើរ ហែល​ទឹក​ ជិះស្គីលើ​ទឹក​រាល់ថ្ងៃ។ ទោះជា​អ្នក​រស់នៅ​កន្លែង​ណា​ក៏ដោយ​ក្នុងពិភពលោកនេះ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​រកបាន​មធ្យោបាយ​រក្សា​សុខភាព​និងរបៀប​ហាត់ប្រាណ​ប្រ​ចាំ​ថ្ងៃ​បាន​ទាំង​អស់។ មានវិធី​ងាយស្រួល​និងសាមញ្ញៗ​ដែលមនុស្ស​អាច​អនុវត្ត​ដើម្បី​កែប្រែ​ទម្លាប់​ទទួលទាន​អាហារ​ដើម្បី​សុខភាព​បាន។ លោក​ Branson ​បានណែនាំ​ឱ្យ​ជ្រើសរើស​យក​ត្រី​ជា​ជាង​សាច់​ជ្រូក​ឬសាច់គោ​បរិភោគ​ឱ្យ​បានច្រើន ហើយ​ទទួល​ទាន​ផ្លែឈើស្រស់​និង​បន្លែ​ជា​អាហារសម្រន់​ជំនួស​នំក្រៀមៗ។ មហាសេដ្ឋីរូបនេះ​ក៏​ណែនាំ​ឱ្យ​កាត់បន្ថយ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹងដែរ។ របបទទួលទាន​អាហារ​​ដែលមិន​ប៉ះពាល់​ដល់​សុខភាព​នឹង​ជួយឱ្យ​យើង​រស់នៅ​សុខស្រួល​មិនសូវ​មាន​ជំងឺ​មក​រំខាន។ ហើយ​អ្វីៗ​ទាំងអស់​នេះ​ត្រូវ​ចាប់ផ្តើមនៅពេលនេះតែម្តង។ លោក Branson ជឿពាក្យស្លោក​ដែល​និយាយថា “កុំបារម្ភចំពេះការទទួលទាន​ក្នុង​រដូវកាលបុណ្យទាន​ម្តងម្កាល​” ជារឿង​មិន​ពិតទេ។ តាមពិតទៅ​នេះ​ជា​ពេល​ដែល​ត្រូវ​តាំង​ចិត្ត​បង្កើត​ទម្លាប់​ទទួលទានដើម្បី​សុខភាព។​ លោក Branson បញ្ជាក់​ថា​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​នឹង​ជួយអ្នក​ថែរាង​បានល្អ និង​សម្រេច​បានគោលដៅ​តាមប្រាថ្នា។ ប្រភព​៖ Entrepreneur

Continue Reading

អត្ថប្រយោជន៍​ជា​ច្រើន​ពេល​​អង្គុយ​ផ្ទាល់​ដី​បរិភោគ​អាហារ

ពី​មុន​មនុស្ស​អង្គុយ ឬ​បត់ជើង​ផ្ទាល់​ដី​ពេល​ដែល​បរិភោគ​អាហារ ។ ទោះបី​វា​មិនមែន​ជា​ការ​អនុវត្ត​ទូទៅ​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច តែ​វា​នៅ​តែ​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​ខ្លះ ។ ប្រពៃណី​បុរាណ​នេះ​មាន​ឫសគល់​ក្នុង​ការ​ហាត់​យូ​ហ្គា និង Ayurveda និង​មានការ​ទាក់ទង​ជាមួយនឹង​អត្ថប្រយោជន៍​សុខភាព​វិទ្យាសាស្ត្រ​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះសុខភាព​មួយ​ចំនួន​នៃ​ការ​អង្គុយ​ផ្ទាល់​លើ​ដី ខណៈ​ពេល​បរិភោគ​អាហារ ៖ ១-​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​មាន​ភាព​ប្រសើរ​ឡើង ការ​អង្គុយ​ខ្វែង​ជើង​ផ្ទាល់​លើ​ឥដ្ឋ​ដើម្បី​បរិភោគ​អាហារ​គឺ​មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​ឈាមរ​ត់របស់​អ្នកផង​ដែរ ។ ពេល​ដែល​អង្គុយ​នៅ​លើ​ឥដ្ឋ ឈាម​អាច​ច្រវាត់​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បេះដូង​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ ដែល​វា​ផ្ទុយ​ទៅ​នឹង​ការ​អង្គុយ​នៅ​លើ​កៅអី​ដែល​ជើង​របស់​អ្នក​នៅ​ឃ្លាត​ពី​បេះដូង​របស់​អ្នក​កាន់តែ​ឆ្ងាយ ។ លើស​ពី​នេះ​ការ​អង្គុយ​នៅ​លើ​ឥដ្ឋ​នាំ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​ដោយ​ការ​កាត់​បន្ថយ​សម្ពាធ​លើស​នៅ​លើ​វា​ពេល​កំពុង​បរិភោគ​អាហារ​។ ២-​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង ការ​អង្គុយ​នៅ​លើ​ឥដ្ឋ​ដោយ​ខ្វែង​ជើង និង​បរិភោគ​អាហារ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។ ចលនា​ទៅ​មក​នៃ​ការ​ពត់​កោង​ទៅ​មុខ​ក្នុង​ការ​បរិភោគ និង​ត្រឡប់​ទៅ​កាន់​ទីតាំង​អង្គុយ​ដើម​វិញ​អាច​ជួយ​ឱ្យ​សាច់ដុំ​ពោះ​បញ្ចេញ​ទឹក​រំលាយ​អាហារ ដែល​ត្រូវការ​សម្រាប់​ការ​រំលាយ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​រហ័ស ។ ៣-​ធ្វើ​ឲ្យ​អាយុ​វែង ការ​ងើបឈរ​ពី​ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ជា​ទៀងទាត់​ដោយ​មិន​ចាំបាច់​ប្រើ​ដៃ​អាច​ជួយ​ឲ្យ​អ្នក​រស់នៅ​បាន​យូរ ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១២ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង ព្រឹ​ត្ត​ប័ត្រ European Journal of Preventive Cardiology បាន​រាយការណ៍​ថា ការ​មាន​សមត្ថភាព​ក្នុង​ការ​ក្រោកឈរ​ពី​ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ដោយ​មិន​ប្រើ​សម្ភារ​ជំនួយ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ។ ៤-​ពង្រឹង​ភាពរឹងមាំ និង​ភាព​បត់បែន ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​ភាពរឹងមាំ និង​ភាព​បត់បែន​កាន់តែ​ខ្លាំង ។ ការ​អង្គុយ​បែប​នេះ​ជួយ​ក្នុង​ការ​លាតសន្ធឹង​ត្រគាក ជង្គង់ និង​កជើង ។ វា​ក៏​ពង្រឹង​ភាព​បត់បែន​ចំពោះ​ឆ្អឹងខ្នង […]

Continue Reading

ហេតុផលមួយចំនួន ដែលអ្នកគួរតែទទួលទានទឹកក្រូចឆ្មាអោយបានច្រើន

ប្រិយមិត្តជាច្រើន បានដឹងរួចមកហើយពីគុណសម្បត្តិដែលក្រូចឆ្មាអាចផ្តល់អោយសុខភាព របស់មនុស្សយើង។​ អ្នកមិនត្រឹមតែ អាចប្រើក្រូចឆ្មាជាគ្រឿងផ្សំក្នុងម្ហូបអាហារនេាះទេ​ តែអ្នក ក៏អាចយកក្រូចឆ្មាធ្វើជាភេសជ្ជៈ​សុខភាព ដែលអាចទទួលទានប្រចាំថ្ងៃផងដែរ។​ ថ្ងៃនេះយើង នឹងបង្ហាញជូនប្រិយមិត្តនូវហេតុផលទាំង១0យ៉ាង ដែលអ្នកគួរចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាអោយបានច្រើន ដើម្បីទទួលបាននូវសុខភាពល្អ និង​អារម្មណ៍​ស្រស់ស្រាយ​ជារៀងរាល់ថ្ងៃ។​ ១.​​ ផ្ទុកទៅដោយវីតាមីន C ចំាបានទេថា គ្រប់គ្នាបាននិយាយអំពីសារៈប្រយោជន៍ដែលវីតាមីន C មានចំពេាះសុខភាពរបស់ មនុស្សយើង សូម្បីតែគ្រូពេទ្រក៏បានប្រាប់ដែលថាវីតាមីន C េនះមានប្រយោជន៍ខ្លាំងប៉ុណ្ណា ជាពិសេសសំរាប់ការព្យាបាលមុខរបួស ផ្តល់ជីវជាតិចិញ្ចឹម និងបង្កើតនូវសារធាតុ ខូលីចេន (Collagen) អោយរាងកាយរបស់យើង។ ប៉ុន្តែអ្នកដឹងទេថា វីតាមីនប្រភេទនេះ មិនតែងតែឋិត ឋេរក្នុងរាងកាយរបស់យើងឡើយ ដូច្នេះហើយបានជាយើងត្រូវការបំពេញនូវតំរូវការនេះជា ប្រចំា។​ ហើយការបំពេញបន្ថែមនូវវីតាមីននេះ មិនមែនជាការលំបាកអ្វីនេាះទេ អ្នកអាចរកបាន ដោយងាយពីក្រូចឆ្មា ដែលជាផ្លែឈើធម្មជាតិ។ ២. សំបូរដោយប៉ូតាស្យូម ក្រូចឆ្មាសំបូរទៅដោយជីវជាតិប៉ូតាស្យូម! ជីវជាតិនេះ ល្អណាស់សំរាប់បេះដូង និងជួយបន្ទាប សម្ពាធឈាម ថែមទាំងអាចជួយកាត់បន្ថយហានិយភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរ ក្បាលផងដែរ។ ៣. ជួយសម្អាតថ្លើម យើងគ្រប់គ្នា សុទ្ធតែដឹងថាថ្លើមមានមុខងារដ៏សំខាន់ វាមានតួនាទីចំរេាះ និងសម្អាតនូវសារធាតុ […]

Continue Reading

រុក្ខជាតិជួយព្យាបាលទល់លាមក ធ្វើអោយដើរខ្យល់ស្រួល

ឈ្មោះរុក្ខជាតិ៖ ក្រកោ លក្ខណៈរុក្ខជាតិ៖ ជាប្រភេទតិណជាតិរស់បានយូរឆ្នាំ មានកំពស់ពី ១-៣ម។ ស្លឹក ៖ ស្លឹកទៅលដុះស្ទប និងដើមឆ្លាស់គ្នា មានទទឹងពី២-៧ស.ម ប្រវែងពី៣០-៥០ស.ម។ ផ្កា ៖ ផ្កាជាចង្កោមមានពី១០-១៥ផ្កា ទងចង្កោមផ្កាតូចវែងប្រវែង ១០ស.ម។ ផ្កាតូចពណ៌ស ស៊ីជំពូររាងដូចត្រែដុះចេញពីគល់។ ផ្លែ ៖ ផ្លែរាងជាស៊ុតសំបកមានបន្លាទន់ ខ្ចី២ប្រវែងពី១៥-២០ម.ម ទុំពណ៌ក្រហមមានគ្រាប់មូល ពី១០-២០គ្រាប់។ កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាមព្រៃភ្នំ។ ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែ ផ្កា គ្រាប់។ កបនឹងជម្ងឺ៖ -ផ្លែ៖ ឈឺពោះ ទល់លាមក ធ្វើអោយដើរខ្យល់ រាកមួល។ -ផ្កា៖ ចាញ់ថ្ងៃ។ -ស្លឹក៖ បញ្ចុះទឹកនោម និងរោគពាក់ព័ន្ធនិងខ្លាញ់។ -គ្រាប់៖ បណ្ដេញខ្យល់ បញ្ចេញទឹកដោះ ចង្អោរ ក្អួត បញ្ចុះខ្លាញ់ក្នុងឈាម។   កំរិតប្រើ៖ (ផ្លែ)1g-3g ស្ងោរផឹកសំរាប់មួយថ្ងៃ។ **សូមពិនិត្យ […]

Continue Reading

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ!

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ។ ក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ជាច្រើននៅក្នុងខ្លួន។ សារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងទឹកក្រូចឆ្មារមានជាតិវីតាមីន C, ជាតិកាល់ស្យូម, ជាតិដែក, វីតាមីន B, ប៉ូតាស្យូម, ជាតិសរសៃ និងម៉ាញ៉េស្យូម។ ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈពេលព្រឹកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងរឹងមាំ។ នេះគឺជាហេតុផល 15 យ៉ាងដែលអ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃ។ 1.ជួយក្នុងការសម្រកទម្ងន់ ទឹកក្រូចឆ្មារអាចជាជំនួយដ៏អស្ចារ្យសម្រាប់មនុស្សដែលកំពុងតស៊ូដើម្បីសម្រកទម្ងន់។ ដោយសារតែទឹកក្រូចឆ្មារមានជាតិសរសៃ។ នៅពេលដែលអ្នកទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកអ្នកនឹងមានការឃ្លានតិចតួចក្នុងអំឡុងពេលថ្ងៃ។ 2.ជួយកាត់បន្ថយការរលាក ការទទួលទានទឹកក្រូចឆ្មារឲ្យបានទៀងទាត់ជួយបន្ថយកម្រិតអាស៊ីតនៅក្នុងខ្លួនអ្នក។ ការរលាក គឺបណ្តាលមកពីកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន។ ការរលាកសន្លាក់ គឺបណ្តាលមកពីការកើនឡើងនៃអាស៊ីតអ៊ុយរិកនៅក្នុងសន្លាក់។ ទទួលទានទឹកក្រូចឆ្មារអ្នកនឹងទប់ស្កាត់ការកកើតនេះបន្ថយការរលាកសន្លាក់។ 3.ជួយបង្កើនថាមពល អ្នកត្រូវការថាមពលនៅពេលអ្នកចេញទៅធ្វើការ។ ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកនឹងជួយបង្កើនកម្រិតថាមពលរបស់អ្នកនៅពេលអ្នករៀបចំដើម្បីទៅធ្វើការ។ 5.ជួយសម្អាតប្រព័ន្ធក្នុងរាងកាយរបស់អ្នក ភាគច្រើននៃផលិតផល និងអាហារដែលមនុស្សបរិភោគសព្វថ្ងៃនេះមានជាតិពុលជាច្រើន។ ការទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការកម្ចាត់ជាតិពុល។ វាជួយបង្កើនមុខងារអង់ស៊ីម ដើម្បីរក្សាថ្លើមអោយល្អ។ 4.ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក ប្រព័ន្ធភាពស៊ាំត្រូវការវីតាមីន C ច្រើន ដើម្បីអាចការពាររាងកាយពីជំងឺតាមវិធីដែលល្អបំផុត។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ច្រើន។ ការទទួលទានទឹកក្រូចឆ្មាររាល់ថ្ងៃនៅពេលព្រឹកផ្តល់នូវប្រព័ន្ធភាពស៊ាំរបស់អ្នកគ្រប់វីតាមីន C ដែលវាត្រូវការ ដើម្បីបំពេញមុខងាររបស់វាឲ្យមានប្រសិទ្ធភាព។ 6.ជាវិធីសាស្រ្តដ៏ល្អសម្រាប់ជំងឺហឺត ប្រសិនបើអ្នកមានជំងឺហឺតរឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយការវះកាត់ជំងឺហឺត គឺត្រូវទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ។ រោគសញ្ញានៃជំងឺហឺតនឹងថយចុះយ៉ាងខ្លាំង។ 7.ជួយដល់ស្បែករបស់អ្នក ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលប្រឆាំងនឹងស្នាមជាំស្បែក និងការពារស្នាមជ្រីវជ្រួញ។ ដូច្នេះទឹកក្រូចឆ្មារនឹងមិនត្រឹមតែធ្វើឲ្យអ្នកមានស្បែកភ្លឺរលោងប៉ុណ្ណោះទេ វាក៏អាចជួយអ្នកឲ្យមើលទៅក្មេងជាងវ័យផងដែរ។ ស្បែកមានភាពប្រសើរឡើងដោយសារតែទឹកក្រូចឆ្មារជួយកម្ចាត់ជាតិពុលដែលមាននៅក្នុងឈាមរបស់អ្នក។ […]

Continue Reading

វិធីសាស្រ្តទាំងនេះជួយព្យាបាលពេលត្រូវរលាកទឹកក្តៅឬរលាកភ្លើង!

នៅពេលលោកអ្នក ជួបប្រទះនូវបញ្ហារលាកភ្លើងឬរលាកទឹកក្ដៅ អាចអនុវត្តន៍តាមវិធីសាស្រ្ត មួយចំនួនដូចខាងក្រោមនេះ ៖ ១.​ប្រញាប់យកវត្ថុដើមហេតុ ចេញពីរាងកាយយើងជាប្រញាប់​ ​ក្នុងករណីត្រូវទឹកក្ដៅរលាក ទាំងសម្លៀកបំពាក់ ចូរប្រញាប់ឆក់ ឬ ដោះសម្លៀកបំពាក់ចេញពីរាងកាយ ឲ្យបានលឿនជាទីបំផុត ឬបើមិនអាចយកចេញបានទេ ចូរប្រញាប់យកទឹកត្រជាក់មកស្រោចពីលើភ្លាម។ ​ក្នុងករណីត្រូវភ្លើងរលាក បើសម្លៀកបំពាក់ឆេះភ្លើង ត្រូវប្រញាប់យកទឹកមកជះពន្លត់ភ្លាម។ បើគ្មានទីកនៅក្បែរទេ ចូរដេកទៅលើដី ហើយប្រមៀលចុះឡើង ដើម្បីពន្លត់ភ្លើងដែលឆេះខោអាវ។ ២.ប្រញាប់បញ្ចុះកម្ដៅស្បែកឲ្យបានលឿនជាទីបំផុត ត្រូវបញ្ចុះកម្ដៅស្បែកត្រង់បិវេណរលាក ដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនបញ្ចុះកម្ដៅភ្លាមៗទេ ស្បែកត្រង់បរិវេណនោះវានឹងរីកពង។ ការបញ្ចុះកំដៅស្បែកនេះ អាចធ្វើបានដោយចាក់ស្រោចទឹកត្រជាក់ដោយផ្ទាល់ ឬ​យកទឹកកកខ្ចប់ក្នុងក្រណាត់​ស្អាតមកស្អំពីលើ។ តែហាមយកអ្វីដែលត្រជាក់មិនស្អាត មកបិទជាដាច់ខាត ព្រោះវាអាចធ្វើឲ្យមុខរបួសរលាកភ្លើងឆ្លងមេរោគ។ ៣.សម្អាតស្បែកត្រង់បរិវេណ ដែលត្រូវភ្លើង ឬ ទឹកក្ដៅរលាក លាងសម្អាតដោយសាប៊ូថើៗ នឹងទឹកស្អាត។ ចូរចងចាំថា មិនត្រូវដុសស្បែក​ដែលរលាកពងនោះឡើយ ព្រោះអាចធ្វើឲ្យឆ្លងមេរោគ ហើយប្រែទៅជាដំបៅក្លាយខូចស្បែកកាន់តែធំ។ ៤.មុខរបួសបិតឬរុំឲ្យជិតស្អាត ក្រោយពេលសម្អាតរួចហើយ ចូរប្រើបង់រុំរបួសឬសំឡីស្អាត ដែលសម្លាប់មេរោគរួចហើយមកជូតស្នាម របួសឲ្យស្អាត។ បន្ទាប់មកបិទមុខរបួសដោយបង់ ដែលគ្មានមេរោគ ដើម្បីការពារស្នាមរបួសឲ្យមានអនាម័យជានិច្ច។ ក្នុងករណីស្នាមរបួសតូចតាច អ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់ រលាកភ្លើង […]

Continue Reading