ជីវប្រវត្តិរបស់លោក ចច វ៉ាសុីនតោន ប្រធានាធិបតីអាមេរិកទី១

លោក​ជា​ប្រធានាធិបតី​ដំបូងបង្អស់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​សម័យ ឆ្នាំ​១៧៨៩- ១៧៩៧ ។ វ៉ាស៊ីនតោន​ត្រូវបាន​គេ​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ពី​សំឡេងឆ្នោត​របស់ ELECTORAL COLLEGE ហើយ​ដែល​គេ​ពិពណ៌នា​ថា គ្មាន​គូប្រជែង ។ ក្នុងសម័យ​នោះ​មុខនាទី​នៃ​របប​គណបក្ស​ទើបតែ​ចាប់ផ្តើម​មានឡើងតែ​ប៉ុណ្ណោះ។​ នៅក្នុងសម្លៀកបំពាក់ ​ដែល​លោក​ស្លៀក​ក្នុង​ថៃ្ង​ចូលរួម​ពិធី​ទទួល​តំណែង ជា​ប្រធានាធិបតី​ គឺជា​សម្លៀកបំពាក់​តាមបែប​បុរាណ​នៃ​ជនជាតិ​អាមេរិកាំង ប៉ុន្តែ​មើលទៅ​ប្រកបទៅដោយ​សេចក្តី​អង់អាច​ក្លាហាននិងស្វាហាប់បំផុត សក្តិសម​នឹង​មុខតំណែង​ជា​អ្នកដឹកនាំ​នា​សម័យ​នោះណាស់។​ ក្នុងឆ្នាំ​១៧៨៩ ស្ថិតនៅ​កណ្តាល​បរិយាកាស​ណែនណាន់​នៃ​មហាជន​ក្មេង ចាស់ ប្រុស ស្រី ជាច្រើន នៅលើ​ផ្លូវថ្នល់​ដ៏​ចង្អៀត​មួយ​នៃ​ក្រុង​ញូវយ៉ក។ សំឡេង​បាញ់កាំភ្លើង​ទ្រហឹងអឺងកង លាយឡំ​នឹង​សំឡេង​វាយ​ជួង ជា​និមិត្តរូប​មួយ​ក្នុង​រដូវ​ស្លឹកឈើ​លាស់ និង​ប្រកបទៅដោយ​សំឡេង​ហ៊ោ​រក​ញ្ជៀ​វ​ខ្ញៀវខ្ញា​របស់​ប្រជាជន ដែល​បញ្ចោ​ញ​សំរែក​ព្រមៗ​គ្នា​ថា “​ ចច វ៉ា​ស៊ី​ង​តោន ចូរ​ចម្រុងចម្រើន! ​” និង “​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចូរ​ចម្រុងចម្រើន​…! ” ។​ ក្នុងពេលព្រឹត្តិការណ៍​នៅលើ​ផ្លូវថ្នល់នេះ បានក្លាយ​ទៅជា​ពិធី​មួយ​ដ៏​មហោឡារិក​ជា​គ្រា​ដំបូងបង្អស់​ដែល​មិន​ធ្លាប់កើតមានឡើយ។ បុរស​ម្នាក់​តុបតែង​ក្នុង​សម្លៀកបំពាក់​ពណ៌​ប្រផេះ​ត្នោត ស្លៀក​ខោខ្លី​ត្រឹម​ក្បាលជង្គង់ ស្រោមជើង​ពណ៌​ស ស្បែកជើង​ប្រដាប់​ដោយ​ពណ៌​ទឹកប្រាក់ ចេញមក​ថ្លែងការណ៍​ទទួល​ស្វាគមន៍​ហ្វូង​មហាជន​ដែល​កំពុង​ឈរ​កកកុញ​នៅ​ពីមុខ រដ្ឋសភា​ក្រុង​ញូវយ៉ក ។​ បុរស​រូបនោះ​គ្មាន​នរណា​ក្រៅពី លោក ចច វ៉ា​ស៊ី​ង​តោន ក្នុងខណៈដែល​ស្ថិតក្នុង​ពិធី​ចូល​ស្បថ ដើម្បី​ទទួល​តំណែង​នោះឡើយ។ បន្ទាប់ពី​ប្រទេស​អាមេរិក​បានទទួល​ជ័យជម្នះ​ពី​សង្គ្រាម​ដើម្បី​ឯករាជ្យ។ ប្រទេស​អាមេរិក​បាន​រួច​ចាក​ផុតពី​ការគ្រប់គ្រង​របស់​អង់គ្លេស​នៅ​ថៃ្ង​៤ ខែកក្កដា ឆ្នាំ១៧៧៦ […]

Continue Reading

ជីវប្រវត្តិរបស់ Johannes Kepler ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូបខាងវិទ្យាសាស្ត្រ

  លោក ចូហានេស ឃេប្លេ (១៥៧១−១៦៣០) ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប។ ក្នុងមួយជីវិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងអវកាស។ ឈ្មោះរបស់លោក ត្រូវបានគេយកមកប្រើប្រាស់សម្រាប់​ហៅច្បាប់ទី៣ ស្ដីអំពីការធ្វើចលនា​របស់​បណ្ដាលពិភព ដែលជាក្រោយមក​ក្លាយជា​ទ្រឹស្ដីយោង​នៃច្បាប់ទំនាញសកល​របស់លោក អ៊ីសាក់ ញូតុន ។ រឿងមួយទៀតដែលគួរឲ្យ​កោតស្ញប់​ស្ញែង គឺឃេប្លេបានសម្រេច​នូវស្នាដៃ ឯកសារបែប​​វិទ្យាសាស្ត្រ​ដ៏ធំធេង​ បើទោះជាជួបនូវការលំបាក ដូចជាកង្វះខាត​ខាងសម្ភារៈ ក៏ដូចជាការឈឺចាប់​ច្រើនបែប​ច្រើន​យ៉ាងខាងស្មារតីក៏ដោយ។ កាល់ម៉ាក់ធ្លាប់វាយ​តម្លៃឃេប្លេថាជា “វីរបុរស​មួយរូប ដែល​លោកស្រឡាញ់ពេញចិត្ត”។ ឃេប្លេ នៅត្រូវបានអ្នកជំនាន់់ក្រោយៗ វាយតម្លៃផងដែរថា ជាអ្នកគណិតសាស្ត្រ​ដ៏មានទេពកោសល្យ ជាឥដ្ឋមួយដុំដំបូងគេបង្អស់ ដែលគេ​បាន​ដាក់សម្រាប់​ការត្រៀម​ឲ្យ​មានកំណើត​នៃក្បួន​លំហាត់​គណនា​អនុគមន៍ទំនើប។ ចូហានេស ឃេប្លេ បានបង្ហាញ​ឲ្យឃើញនូវទេពកោសល្យ​គណិតសាស្ត្រ​តាំងពីលោក​នៅមានវ័យក្មេង​ម្លេះ។ តែដោយ​មកពី​ឪពុកម្ដាយ​របស់លោក​ក្រលំបាកពេក មិនអាច​ឲ្យកូនទៅរៀនសូត្រ​បានដូចគេ ម្លោះហើយ​បង្ខំចិត្ត​ឲ្យលោក​ត្រូវពឹង​ផ្អែក​លើវិជ្ជា​ស្ថានពូជសាសន៍ ដើម្បីជួយ​មើលខុស​ត្រូវ​ដល់ការរៀនសូត្រ​របស់កូន។ ឃេប្លេ ត្រូវបានវិទ្យាស្ថានពូជសាសន៍ឲ្យ​សិក្សា​ខាងផ្នែក​​ទេវវិទ្យា​របស់​មហាវិទ្យាល័យ ទុយប៊ីនហ្គេន ​ដើម្បីក្លាយជាអ្នកបួសខាងសាសនា។ ឃេប្លេ រៀនបានយ៉ាងពូកែ ក៏ប៉ុន្តែ​ក្រៅពី​ការប្រឡង​បញ្ចប់​ឆ្នាំសិក្សា​គណៈមេប្រយោគ​បានឯកភាពគ្នាថា លោក​មិន​គ្រប់​លក្ខណៈសម្បត្តិ​ជាបុព្វជិតឡើយ។ ដោយហេតុផល​មួយសាមញ្ញ គឺ​មកពីលោក​ជក់ចិត្ត​នឹងការអានសៀវភៅ​របស់​ នីកូឡា កូប៉ែតនិក (តារាវិទូ​ជនជាតិ​ប៉ូឡូញឆ្នាំ ១៤៧៣-១៥៤៣) ដែល​និយាយអំពី​ការវិលរបស់ភព ឬ ទ្រឹស្ដីបិសាច ដែលពិពណ៌នាថា​ផែនដី​វិលជុំវិញ​ព្រះអាទិត្យ ព្រោះបើតាម​គម្ពីរសាសនា​បាននិ​យាយ​ថា ផែនដី​ជាមជ្ឈមណ្ឌល​នៃ​សកលលោក។ […]

Continue Reading

ជីវប្រវត្តិសង្ខេបរបស់ Vladimir lenin អ្នកបដិវត្ថន៍គំនិតនយោបាយដីល្បីល្បាយក្នុងលោក

  ជីវប្រវត្តិសង្ខេបរបស់ វ្ល៉ាឌីមៀ លេនីន (Vladimir lenin, 1870-1924) ហេនរី ថូមាស (Henre Thomas) ដាណាលី ថូមាស(Danaly Thomas) អ្នក​និពន្ធ​អាមេរិក​បាន​សរសេរ​សៀវភៅ​ឆ្នើម​មនុស្ស (Famous Men) ថា «មាន​មនុស្ស​តិច​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ទទួល​ការ​ស្រលាញ់​ពី​ជន​ទាំង​ឡាយ​ដូច​លេនីន»។ តែ លេនីន បាន​ទទួល​ការ​ស្រលាញ់​គោរព​ពី​ជន​ទាំង​ឡាយ​យ៉ាង​ជ្រាល​ជ្រៅ ព្រោះ​បាន​ចំណាយ​សតិ​ប្រាជ្ញា​ទាំង​អស់​ដើម្បី​បម្រើ​ចំពោះ​ជនជាតិ​របស់​គាត់។ គាត់​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ការ​គិត​ដែល​យល់​លំបាក​បំផុត​ដោយ​ពាក្យ ​ងាយ​យល់​បំផុត និយាយ​ទៅ​បាន​តាម​គិត និង​និយាយ​គ្រប់​យ៉ាង​ដោយ​សេចក្ដី​ស្មោះ​ត្រង់ ប្រាស​ចាក​ការ​លាក់​កំណួច ។ បើ​គាត់​ធ្វើ​អ្វី​ខុស គាត់​នឹង​ជា​មនុស្ស​មុន​បំផុត​ដែល​សម្ដែង​កំហុស​របស់​គាត់​ចេញ​មក​ខ្លួន​ឯង ។ អស់​មួយ​ជីវិត​របស់​គាត់ លេនីន មាន​គោល​បំណង​តែ​ម្យ៉ាង​ គឺ​ចាត់​របៀប​សង្គម​ថ្មី មិន​ឲ្យ​មាន​ការ​ជិះជាន់ មិន​ឲ្យ​មាន​ការ​ធ្វើ​ស្រែ​លើ​ខ្នង​មនុស្ស មិន​ឲ្យ​មាន​ភាព​គ្មាន​ការងារ​ធ្វើ មិន​ឲ្យ​មាន​ការ​ប្រើ​កល​ល្បិច​ឡប់ឡិន​ក្នុង​ការ​រដ្ឋ​រវាង​ប្រទេស និង​មិន​ឲ្យ​មាន​សង្គ្រាម ដោយ​គោល​បំណង​ដូច​ពោល​មក​នេះ លេនីន បាន​លះបង់​សេចក្ដី​សុខ សេចក្ដី​ប្រាថ្នា​ផ្ទាល់​ខ្លួន និង​មហិច្ឆតា​គ្រប់​យ៉ាង។ លេនីន កើត​ក្រោយ ស៊ុន យ៉ាតសេន បិតា​ជាតិ​និយម​ចិន​ចំនួន​៤​ឆ្នាំ គឺ​ក្នុង​គ.ស​១៨៧០ គ្រួសារ​ធុន​កណ្ដាល ឪពុក​ជា​អធិការ​ប្រចាំ​ខេត្ត ម្ដាយ​ជា​បុត្រី​ពេទ្យ […]

Continue Reading

ជីវប្រវត្តិបិតាស្ថាបនិកវិមានឯករាជ្យ និងស្តាតអូឡាំពិច… គឺលោក វណ្ណ មូលីវណ្ណ

ស្ថាបត្យករ វណ្ណ មូលីវណ្ណ លោក វណ្ណ-មូលីវណ្ណ (កើតនៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំ១៩២៦) មានឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។ សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី។ ជីវប្រវត្តិ លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤។ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​ឆ្នាំ១៩៥៥។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។ នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ […]

Continue Reading

ជីវប្រវត្តិអ្នកប្រាជ្ញចិនដ៏ល្បីល្បាញម្នាក់ ស៊ូតុងប៉ ដែលត្រូវគេធ្វើបាបរហូតដល់ថ្ងៃស្លាប់

  ស៊ូស៊ឺ(Su Shi) កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ​១០៣៧ និងស្លាប់នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ១១០១ ដែលគេស្គាល់​ផងដែលថា ស៊ូ តុងប៉(Su Tongpor) គឺជាមនុស្សដែលមានកិត្តិស័ព្ទល្បីល្បាញជនជាតិចិនម្នាក់។ គេស្គាល់គាត់ជាអ្នកនិពន្ធ​ អ្នកតែងកំណាព្យ វិចិត្រករ អ្នកឆ្លាក់អក្សរ ឱសថវិទ្យា អ្នកចិត្តសាស្ត្រ និងជារដ្ឋបុរសនៃរាជវង្សមហាសុង។​ គាត់គឺជាឥស្សរជន​ដ៏សំខាន់ម្នាក់នៅក្នុងនយោបាយរបស់រាជវង្សនាសម័យកាលនោះដែលមានគំនិតស្របតាម ស៊ឺម៉ា គង និងអ្នកផ្សេងៗទៀត​ប្រឆាំងនិងគោលនយោបាយផ្លាស់ប្ដរច្បាប់ថ្មីរបស់ វ៉ាង អានស៊ឺ។ ស៊ូស៊ឺល្បីឈ្មោះ​ថាជាអ្នកពូកែខាងសរសេរអត្ថបទ និងអត្ថបទកំណាព្យរបស់គាត់ជាច្រើនមានឥទ្ធិពលមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំង​រាលដាលដល់ប្រទេស​ជប៉ុន និងតំបន់ជុំវិញ រហូត​ដល់មានការបកប្រែជាភាសាអង់គ្លេស​ដោយ​លោក Arthur Waleyទៀតផង។ ស៊ូស៊ឺ​កើត​នៅតំបន់ម៉ៃសាន(Meishan) ក្បែរភ្នំអូម៉ី(Omei) ដែលសព្វថ្ងៃនេះយើងស្គាល់ថាជាខេត្ត ស៊ីឆន (Sichuan) ឪពុករបស់ស៊ូស៊ឺមានឈ្មោះថា​ ស៊ូឈុន (Su Xun) និងមានប្អូនប្រុស​ម្នាក់ឈ្មោះ ស៊ូ ឈឹ (Shu Zhe)​ ដែលសុទ្ធសឹងជាមនុស្សមានឈ្មោះល្បីល្បាញនាសម័យកាលនោះ។ ស៊ូស៊ឺ​រៀនតាំងពីតូច​តាមក្បួននៃលិទ្ធិ​តាវនៅសាលា​ក្នុងតំបន់មួយ។ ក្រោយមក​ម្ដាយរបស់គាត់ជាអ្នក​បង្រៀន។ ស៊ូស៊ី​រៀបការនៅអាយុ​១៧ឆ្នាំ។ ស៊ូស៊ឺ និងសូឈឹ​មានទំនាក់ទំនងបងប្អូនជិតស្និទ្ធ​ខ្លាំងណាស់។ […]

Continue Reading

ប្រវត្តិ​រឿងអ្នកតា​ឃ្លាំងមឿង ដែលហ៊ាន​បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​កម្ចាត់​សត្រូវ (សៀម)

  រូបសំណាក់លោកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់ នៅគ្រានដែល​ស្ដេច​កន បាន​ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ ហើយ​ឡើង​សោយរាជ​នោះ រាជវង្សានុវង្ស​បាន​បាក់បែក ព្រាត់ប្រាស់​អស់ ក្នុង​នោះ​ស្ដេច​ពញា​ច័ន្ទ​រាជា បុត្រ​ព្រះ​ធម្ម​រាជា ​ក៏​បាន​ភៀស​ព្រះ​កាយ​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​សៀម ។ ដោយ​ក្ដៅក្រហាយ​នឹង​ស្ដេច​កន​ពេក ៧​ឆ្នាំ​ក្រោយមក ព្រះ​អង្គ​ច័ន្ទ​រាជា ប្រើ​ឧបាយកល​បោក​ស្ដេច​សៀម​បាន​កងទ័ព​សៀម ​៥.០០០​នាក់ និង​ស្បៀង​គ្រប់គ្រាន់​នាំ​ចូល​មក​ស្រុក​ខ្មែរ​វិញ ។ កាលនោះ​ចៅហ្វាយខេត្ត​បាត់ដំបង​បាន​ថ្វាយ​ទាហាន និង​ការ​គាំទ្រ​ទាំងស្រុង​ទូ​ទាំង​ខេត្ត ។ មក​ដល់​ពោធិ៍សាត់ ចៅហ្វាយខេត្ត​នេះ​រឹងទទឹង​រាយការណ៍​សុំ​ជំនួយ​ពី​ស្ដេច​កន​ទើប​ពញា​មឿង ដែល​ជា​មេ​ស្មឹង​ក្នុង​ខេត្ត​មានការ​ស្មោះស្ម័គ្រ​នឹង​ព្រះ​អង្គ​ច័ន្ទ​រាជា​រៀបចំ​គម្រោងការ​វាយឆ្មក់ ហើយ​ក៏​សម្លាប់​ចៅហ្វាយខេត្ត រួច​បញ្ចុះបញ្ចូល​ប្រជារាស្ត្រ​ក្នុង​ខេត្ត​ឲ្យ​មក​ចូលរួម​ជាមួយ​ព្រះ​អង្គ​ច័ន្ទ​រាជា ព្រមទាំង​ថ្វាយ​សេះ ដំរី​ជា​ច្រើន​ដល់​ព្រះ​អង្គ​សម្រាប់​ធ្វើសឹក​ផង ។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ច័ន្ទ​តែងតាំង​គាត់​ជា​«​ចៅពញា​សួគ៌​៌ា​លោក​» គឺជា​ចៅហ្វាយខេត្ត​ពោធិ៍សាត់​និង​ជា​មេទ័ព «​សម្រេច​កិច្ចការ​រាជា​គ្រប់​ប្រការ​» ។ ឯ​កូន​របស់​តា​មឿង​៤​នាក់​ទៀត​ក៏​សុទ្ធតែ​ទទួល​ឋានន្តរ​ស័​ក្កិ​ខ្ពង់ខ្ពស់​ជា​ចៅពញា​មុខ​នាទី ផ្សេង​ៗ​គ្នា ។ ដឹង​ដំណឹង​ដូច្នេះ​ស្ដេច​កន​បាន​ចាត់តាំង​ឲ្យ​លើកទ័ព​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​ដើម្បី​វាយ​កម្ទេច​ទ័ព​របស់​ព្រះ​អង្គ​ច័ន្ទ​រាជា​ដែល​ទើបនឹង​ក​កាញ់​បាន ថ្មី​ៗ ។ ទ័ព​ស្ដេច​កន​លើក​ទៅ​ដល់​ខេត្ត​ក្រគរ ស្រុក​ក្រគរ ក៏​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ព្រះ​អង្គ​ច័ន្ទ​រាជា ដែល​មាន​តា​មឿង​ដឹកនាំ ។ ដោយ​ឃើញ​ស្ដេច​កន​លើកទ័ព​ទៅ​ច្រើន​ពេក តា​មឿ​ន​បាន​បញ្ជា​ទ័ព​ដកថយ​ចូល​បន្ទាយ​វិញ​ទាំងអស់​ដើម្បី​ទប់ទល់ ។ ទ័ព​ស្ដេច​កន​ចំនួន​១០​ម៉ឺន​នាក់​ទៅ​ព័ទ្ធ​បន្ទាយ​របស់​ព្រះ​អង្គ​ច័ន្ទ​រាជា​នៅ​ឃុំ​បាក់​នឹម ឈ្មោះ​បន្ទាយ​ជ័យ ដែល​មាន​ទ័ព​តែ​២​ម៉ឺន​នាក់ អស់​រយៈពេល​១២​ខែ​ធ្វើ​ឲ្យ​ហោច​ស្បៀង យ៉ាង​ខ្លាំង​ពុំ​អាច​ចេញ​ទៅ​រក​ស្បៀង​និង​ពុំ​អាច​វាយ​ទំលាយ​របាំង​ហ៊ុម​ព័ទ្ធ​បាន ទើប​ពញា​សួគ៌​៌ា​លោក​មឿង​ផុសគំនិត​សុំ​ព្រះ​អង្គ​ច័ន្ទ​ធ្វើ​ពិធី​ពលី​ជីវិត​ទៅ​កេណ្ឌ​ពល​ទ័ព​ខ្មោច​ឱ្យ​ជួយ ។ […]

Continue Reading

មេរៀនជីវិតតស៊ូរបស់អ្នកប្រាជ្ញ Thomas Edison ដែលបានរកឃើញ អាគុយ, អំពូលភ្លើង និងទូរស័ព្ទ

  ថូម៉ាស់ អេឌីសុន (១៨៤៧−១៩៣១) កើតនៅមីឡុង អូហៃយូ សហរដ្ឋអាមេរិក ដែលរស់នៅក្នុង​ត្រកូលគ្រួសារក្រីក្រ​មួយ។ អេឌីសុន​ត្រូវបង្ខំចិត្ត​ទៅរកស៊ី​តាំងពីអាយុ​ ១២ឆ្នាំ។ ក៏ប៉ុន្តែ​ទុកជាស្ថិត​ក្នុងស្ថានការ​ដ៏លំបាក​យ៉ាងនេះក្ដី​កុមារ​ អេឌីសុន នៅ​តែ​ស្រឡាញ់​ជក់ចិត្ត​រៀន​សូត្រ​ដោយខ្លួនឯង ជាពិសេស​ចូលចិត្ត​ធ្វើការ​ពិសោធន៍​រូបវិទ្យា​ និងគីមីវិទ្យា។ ចាប់តាំងពីអាយុ​ ១៥ឆ្នាំ​អេឌីសុន បានចាប់​ផ្ដើម​ក៏សាង​បុព្វហេតុ​នៃការរកឃើញថ្មីមួយ ដោយបង្កើត​ម៉ាស៊ីនទូរស័ព្ទ​ជាលើកដំបូងបង្អស់​ជាមួយនឹង ហុងវ័ណ្ឌខ្សែលួស​ដែលគេក្រវាត់ចោល។ នៅអាយុ ២២ឆ្នាំ អេឌីសុន បើកសហគ្រាស​ជួសជុល​ម៉ាស៊ីន​មួយ​ហើយមិនយូរប៉ុន្មាន​ បានក្លាយជាអ្នក​បច្ចេកទេសដ៏ល្បីល្បាញពេញ​ពិភពលោក​។ ក្នុងមួយជីវិត​ធ្វើសកម្មភាព​ដ៏ពុះកញ្ជ្រោល​របស់ខ្លួន​ លោកបាន​ផ្ដល់​ឲ្យមនុស្ស​លោក​នូវការរកឃើញ​ថ្មីៗ​ជាង​មួយពាន់​មុខ​ដ៏មានតម្លៃ​ដូចជា៖ ម៉ាស៊ីន​ច្រៀង ទូរស័ព្ទ អំពូលភ្លើង ម៉ាស៊ីនអគ្គិសនី។ល។ កាលលោកនៅអាយុ ១៥ឆ្នាំ អេឌីសុនត្រូវទៅរកលុយ​ចិញ្ចឹម​ជីវិត តាមវិធី​បោះពុម្ព​កាសែតលក់​ឲ្យអតិថិជន​នៅតាមរទេះភ្លើង​​។​ ជាមួយនឹងគំនិត​ច្នៃប្រឌិត​របស់ខ្លួន អេឌីសុន បានធ្វើ​ឲ្យ​ទំព័រកាសែត​កាន់​តែ​មាន​សម្រស់​ទទួលបាន​ការពេញចិត្ត​ពីអតិថិជន​។ ហេតុនេះក្រុម​ហ៊ុនរទេះ​ភ្លើង​បានត្រៀម​ខ្លួនជាស្រេច​ រៀប​ចំ​នូវទូររថភ្លើង​មួយដោយ​ឡែក​ធ្វើ​រៀងជាង​បោះពុម្ព​កាសែត​សម្រាប់​ផ្ដល់​​ឲ្យ​ចាងហ្វាង​កាសែត​តូចច្រម៉ក់​នេះ។ ថ្ងៃមួយ​រថភ្លើងកំពុង​តែរត់ សំឡេង​ផ្ទុះ​មួយដ៏ព្រឺព្រួច​បាន​លាន់ឡើង។ អ្នកដំណើរផ្អើលឆោឡោ រថភ្លើង​ក៏បញ្ឈប់ដំណើរ។ បន្ទាប់​ពីនាទីដ៏គួរ​ឲ្យភិតភ័យនេះ គេបានរកឃើញ​ប្រភពនៃ​មហន្តរាយ​នេះ។ ការពិតលោកចាងហ្វាង​កាសែតតូចច្រម៉ក់​បាន​ប្រើប្រាស់​ទូររថភ្លើង ​សម្រាប់​ខ្លួនមិនត្រឹម​តែ​ធ្វើការបោះពុម្ព​កាសែត​ប៉ុណ្ណោះទេ គឺនៅបានដំណើរការពិសោធន៍​ផ្សេងៗទៀត​។ នៅលើកនេះ ដោយធ្វេសប្រហែស​ អេឌីសុន បានធ្វើឲ្យ​​ផ្ទុះទូរថភ្លើង ហើយសឹងតែនឹងធ្វើជីវិត​របស់ អេឌីសុន​ […]

Continue Reading

ជីវប្រវត្តិអ្នកប្រាជ្ញខ្មែរ អ្នកព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ” ដែលពូកែវោហារសាសព្ទកំណាព្យអប់រំជាច្រើនដល់កូនចៅខ្មែរ

  អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ “អ៊ុក អ៊ូ” ហៅ “ង៉ុយឬក្រមង៉ុយ” កើតនៅ គ.ស ១៨៦៥ ត្រូវនឹង ព.ស ២៤០៨ នៅភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោក នាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជាចៅពញា ធម្មធារា។ ចៅពញាអ៊ុក ជាប់សាច់ ញាតិនឹងម្ចាស់ប៉ុក។ មាតាលាកនាម អៀង ជាបុត្រី របស់ចៅពញាម៉ុក មេឃុំ ស្ពានថ្ម ស្រុកជាមួយគ្នា។ មាតា​និងបិតា លោកជាកូនទីពីរនៅក្នុងគ្រួសារ។ កាលនៅពីវ័យ កុមារ លោកបានរៀនសូត្រលេខនព្វន្ដអក្សរសាស្រ្ដនៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែក ចាន ក្នុង​ស្រុក កំណើតរបស់លោក។ កុមារ អ៊ុក អ៊ូ ជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរ នៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាកសិក្ខាបទ រួចទៅបម្រើមាតាបិតា​ ហើយ​​បានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះ​​​​​មានអាយុបាន ២១​ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុ […]

Continue Reading

ជីវប្រវត្តិ​​របស់​លោក Steve Jobs ស្ថាបនិករបស់ Apple និងស្នាដៃរបស់លោក

លោក Steve Jobs គឺជាអ្នកច្នៃប្រឌិតនិងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃបំផុតរបស់ពិភពលោក។ លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយរបស់ពិភព លោក Apple Inc. បានទទួលមរណៈភាពក្នុងវ័យ ៥៦ឆ្នាំ កាលពីឆ្នាំ២០១១។ ខាងក្រោមនេះ គឺជាខ្សែជីវិត និងអាជីពរបស់លោក ៖ លោក Jobs កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូ។ ម្តាយរបស់លោកឈ្មោះ Joanne Carole Schieble។ មានឪពុកឈ្មោះ Abdulfattah John Jandali ជាជនជាតិស៊ីរី។ លោកត្រូវបានយកមកចិញ្ចឹមដោយលោកស្រី Clara និងលោក Paul Jobs ដែលបានដាក់ឈ្មោះឲ្យរូបលោកថា Steven Paul Jobs។ នៅឆ្នាំ ១៩៧២ […]

Continue Reading

ជីវប្រវត្តិរបស់កវី ញ៉ុក ថែម អ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីល្បាញ «កុលាបប៉ៃលិន»

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ កុមារភាព និងការសិក្សា កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល។ នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ […]

Continue Reading