ជីវប្រវត្តិរបស់បុរសខ្លាំងកូរ៉េខាងត្បូង លោក ប៉ាក់ ជុងហុី ដែលកែប្រែកូរ៉េខាងត្បូងក្លាយជាមហាអំណាចសេចដ្ឋកិច្ចនៅអាសុី

នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​១៩៧៤ ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​លាង​សាយភោជន៍​នាពេល​ល្ងាច​នៅឯ​កន្លែង​វាយកូនគោល​មួយកន្លែង​នា​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល​។ លោក​ប្រធានាធិបតី ស​.​រ​.​អា ហ្សេ​រ៉ា​ល់ ហ្វ​ដ​ត៍ ដែល​ទើបតែ​បញ្ចប់​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​លោក​ប៉ាក់ ជុង​ហ៊ី មាន​អារម្មណ៍​រីករាយ​សម្បើម​ណាស់​។ ភ្ញៀវ​វាយកូនគោល​របស់លោក​ប៉ាក់ ​រួមមាន​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក រិ​ឆាត ស្មិ​ច​ដ័​រ និង​ឧ​ត្ត​ម​សេនីយ៍ រិ​ឆាត ស្ទីល​វែ​ល មេបញ្ជាការ​កងកម្លាំង​សហប្រជាជាតិ​។ ឯ​ភ្ញៀវ​កូរ៉េ​ដែល​ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍៍​នោះ​រួមមាន​លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​លោកនាយក​ចារកម្ម​និង​ភ្ញៀវ​ដទៃទៀត​ដែល​ធ្លាប់​សិក្សា​នៅ WESTPOINT ភ្ញៀវ​ទាំងនេះ​មិនមាន​និយាយ​អ្វី​ទេ​លុះត្រាតែ​ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី ឧទ្ទេសនាម​ឈ្មោះ​របស់គេ​។​ ​បន្ទាប់ពី​ស្ថិតនៅក្នុង​ភាព​ស្ងៀមស្ងាត់​អស់​មួយរយៈ​ធំ ខ្ញុំ​បាន​សួរ​ទៅ​ប៉ាក់ ជុង​ហ៊ី ​ថា​តើ​លោក​ធ្លាប់​ដែល​ធ្វើការ​ប្រៀបធៀប​ខ្លួនឯង​ទៅនឹង​លោ​កមូ​ស្តា​ហ្វា កេ​ម៉ា​ល់​អា​តា​ទូក (Mostafa Kemal Ataturk) ដែលជា​ស្ថាបនិក​នៃ​ប្រទេស​ទួរគី​ទំនើប​ទេ​? ប៉ាក់​បាន​បង្វែ​ក្រសែភ្នែក​មករក​ខ្ញុំ​ដែលជា​ម្ចាស់​សំណួរ ​ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​ហើយ​មើលទៅ​គាត់​ដូចជា​ពស់​កំពុង​បើកព​ពារ​អញ្ចឹង​! បន្ទាប់ពី​ស្ងាត់ស្ងៀម​មួយសន្ទុះ​លោកប៉ា​ក់ បាន​ឆ្លើយតប​មកវិញ​ថា “​ខ្ញុំ​មិន​ស្គាល់​កេ​ម៉ា​ល់​ច្បាស់​ទេ តែ​ខ្ញុំ​មានបំណង​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​ប្រជាជន​កូរ៉េ​ដូចដែល​កេ​ម៉ា​ល់​បានធ្វើ​ចំពោះ​ប្រទេស​ទួរគី​ដូច្នោះ​ដែរ នោះ​គឺ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្លាំង និង​ស្ថិរភាព​កម្លាំងយោធា​”​។ ប៉ាក់ ជុង​ហ៊ី​បន្ថែមទៀតថា គាត់​តែងតែ​គិតថា​គាត់​មិនមាន​បំណង​ធ្វើជា​ប្រធានាធិបតី​ដោយ​គ្មាន​ទីបញ្ចប់​នោះទេ ហើយ​ជារឿយៗ​គាត់​គិតថា​មិន​ឈរ​ធ្វើជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ឆ្នាំ ១៩៧២​ទៀត​ទេ ដែល​ពេលនោះ​ប្រពន្ធ​របស់គាត់​នៅរស់​នៅឡើយ​។ អ្នកស្រី​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៤​ ក្នុង​អំពើ​ឃាតកម្ម​មួយ​ដែល​ប៉ុនប៉ង​ផ្តាច់ជីវិត​លោកប៉ា​ក់ ជុង​ហ៊ី​។​ ៥​ឆ្នាំ​ក្រោយមក ប៉ាក់ ជុង​ហ៊ី […]

Continue Reading

ជីវប្រវត្តិ​ជីវិត​អ្នកនិពន្ធ​ នូ ហាច ម្ចាស់​ប្រលោមលោក​ដ៏ល្បីល្បាញរឿង «​ផ្កា​ស្រពោន​»

  លោក​ នូ ហាច លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូនស្រី​៣​នាក់។   រឿង ​«​ផ្កា​ស្រពោន​» បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា​នា​ឆ្នាំ​១៩៥៨ អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ឱ្យ​ដឹង​ថា កាលពី​កុមារភាព​ លោកនូ ហាច សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ។ នៅ​សាលា​នេះ​ហើយ ដែល​លោក​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ជំនាញ។ ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ហើយ​លោក​តស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា។ លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម និង​មានកូន​ចំនួន​៨​នាក់។ បច្ចុប្បន្នកូន​ៗ​របស់​លោក​មួយ​ចំនួន​រស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ។ ខ្មែរក្រហម​បាន​សម្លាប់​លោក​នូ ហាច​ ប្រហែល​នៅ​ឆ្នាំ​១៩៧៥។ លោក​នូ ហាច ត្រូវ​បាន​គេ​ស្គាល់​បំផុត […]

Continue Reading

ប្រវត្តិព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang) ជាព្រះចៅអធិរាជដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រចិន

ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang) ព្រះចៅអធិរាជ ឈិនស៊ី ជាស្តេចដ៏​ល្បីល្បាញ​បំផុត​មួយ​អង្គ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។ ព្រះអង្គ​គឺជា​អ្នក​បង្រួបបង្រួម​ អាណាចក្រ​តូច​ធំ​ទាំងឡាយ​ឲ្យ​រួម​បញ្ចូល​គ្នា ​ក្នុង​រយៈពេល​តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។  ព្រះចៅ ឈិនស៊ី បាន​ប្រើ​វិធី​ឃោរឃៅជាងក្សត្រអង្គដទៃទាំងអស់ ដែលធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។ មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានវិនិច្ឆ័យថា ព្រះចៅអធិរាជ ឈិនស៊ី គឺជាក្សត្រផ្តាច់ការមួយអង្គ ឈ្លក់វង្វេងនឹង អំណាច គំរាមកំហែងប្រជារាស្រ្តដើម្បីសាងអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ថ្វីត្បិតដូច្នេះក៏ដោយ ទង្វើរបស់ព្រះអង្គ ក៏បានបណ្តុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេគោរពកោត និង សរសើរថា  ជាមហាក្សត្រដែលបានបង្រួបបង្រួមផែនដីចិនឲ្យក្លាយជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀម ទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកទល់នឹងបច្ចុប្បន្ននេះ។ ផែនទីប្រទេសចិននាសម័យ ព្រះចៅអធិរាជ ឈិនស៊ី ដើមកំណើតរបស់ព្រះចៅអធិរាជ ព្រះចៅអធិរាជ ឈិនស៊ី ដែលមានព្រះនាមដើមថា ជឹង សែ អ៊ិង ត្រូវបានគេសន្និដ្ឋានថា ព្រះអង្គប្រហែលជា​ប្រសូត​នៅ​ខែ​វិច្ឆិកា ឬខែធ្នូ ២៦០ ឆ្នាំមុនគ.ស.។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅតែគ្មានឯកសារណាបញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយទេ។ ការបង្រួបបង្រួមអំណាច ប្រទេសចិនក្នុងសម័យនោះ មាននគរធំៗចំនួន៧ […]

Continue Reading

ជីវប្រវត្តិរបស់អ្នកទស្សនវិទូ សូក្រាត (៤៧០ – ៣៩៩)

ប្រវត្តិរបស់សូក្រាត (Socrates) (៤៧០ BCE – ៣៩៩ BCE) សូក្រាត ​គឺជា​ទស្សនវិទូ​ជនជាតិក្រិចមួយរូប​ និង​ជាប្រភព​នៃ​ទស្សនៈលោកខាងលិច។ មានប្រភព​ព័ត៌មាន​តិចតួច​ណាស់​អំពីជីវិត​របស់​គាត់ ក្រៅពី​អ្វីដែល​សិស្ស​របស់លោកដូចជា​ ផ្លា​តូ (Plato) បាន​កត់ត្រាទុក។ ប្រវត្តិរូបសង្ខេប សូក្រាត​កើតនៅ​ឆ្នាំ ៤៧០ មុនគ្រឹស្ត​សករាជ នៅទីក្រុង​អាតែន ប្រទេសក្រិច។ យើង​ដឹង​អំពីជីវិត​របស់​គាត់​​តាមរយៈ​សំណេរ​របស់​សិស្សគាត់ រួមមាន​ផ្លាតូ និង​សេនូហ្វូន (Xenophon)។ វិធីសាស្ត្រ​​សូក្រាត​​​បាន​ផ្ដល់​មូលដ្ឋាន​ដល់​ប្រព័ន្ធ​តក្កវិជ្ជា និង​ទស្សនវិជ្ជា​នៅ​លោក​ខាងលិច។ នៅពេល​មាន​ការផ្លាស់​ប្ដូរ​​បរិយាកាស​នយោបាយ​នៅ​ប្រទេសក្រិច សូក្រាត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​លេបថ្នាំពុល​នៅ​ឆ្នាំ ៣៩៩ មុនគ្រឹស្ត​សករាជ។ គាត់​សុខចិត្ត​​ទទួល​ការ​កាត់ទោសនេះ​ ក៏​មិន​ព្រម​និរទេស​ខ្លួន​ដែរ។ ប្រវត្តិដើម សូក្រាត​កើតនៅ​ឆ្នាំ​៤៧០ មុន​គ្រឹស្តសករាជ​នៅ​ទីក្រុង​អាតែន ប្រទេស​ក្រិច។ ជីវិត​របស់​សូក្រាត​ទទួល​បានការ​ដឹងឮតាម​រយៈ​ប្រភពតែ​ពីរឬបីប៉ុណ្ណោះ គឺ​ការ​សន្ទនា​រវាង​​ផ្លាតូ និង​សេនូហ្វូន និង​​ល្ខោន​របស់​​អារីស្តូហ្វេន (Aristophanes)។ ដោយសារ​សំណេរ​ទាំងនេះ​មិនមែន​មាន​គោលបំណង​​រៀបរាប់អំពីជីវិតរបស់គាត់ បច្ចុប្បន្ន​នេះ ពុំ​មាន​​ឯកសារ​ណា​ដែលអះអាងថា​រៀបរាប់​ពីជីវិតគាត់​បាន​ត្រឹមត្រូវ​នោះទេ។ ទោះជាយ៉ាង​ណា ​ការ​ប្រមូល​ផ្ដុំឯកសារជាច្រើន​​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិសេស និង​រស់រវើក​អំពី​ទស្សនវិជ្ជា និង​​អត្តចរិក​របស់​សូក្រាត។ សូក្រាត​គឺជា​កូនប្រុស​របស់​សូហ្វ្រូនីឃើស (Sophroniscus) ជា​ជាង​ថ្មបាយអរ និង​​ជាង​ចម្លាក់​នៅអាតែន​ និង​ផេណារ៉េត (Phaenarete) ជា​ឆ្មប។ […]

Continue Reading

ប្រវត្តិរបស់ Micheal Dell ស្ថាបនិករបស់ក្រុមហ៊ុនកុំព្យូទ័រ Dell

  បើយើងនិយាយពីគ្រឿងបច្ចេកវិទ្យាវិញ កុំព្យូទ័រ Dell អ្នកក៏ស្គាល់ដែរ ព្រោះតែស្លាកយីហោនេះល្បីល្បាញជាយូរយាមកហើយ តែមានប្រិយមិត្តអ្នកអានយើខ្លះគាត់មិនទាន់បានស្គាល់ពីអ្នកផលិតកុំព្យូទ័រ Dell នេះនៅឡើយទេ។ ដូច្នេះហើយ ថ្ងៃនេះគេហទំព័រយើងខ្ញុំ នឹងសូមលើយកប្រវត្តិរបស់ស្ថាបនិក Computer Dell ដែលមានឈ្មោះថា Micheal Dell មកចែកជូនជាចំណីអារម្មណ៍ថ្មីដូចតទៅ៖ លោក Michael Dell ស្ថាបនិករបស់ DELL គាត់ជាអ្នកជំនួញជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់ ហើយគាត់ក៏ជាស្ថាបនិក នាយកប្រតិបត្ដិ និងប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​សាជីវកម្ម Dell ផងដែរ។ គាត់ជាមហាសេដ្ឋីម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បំផុត​ក្នុង​ពិភពលោក ដែល​គាត់មានទ្រព្យសម្បត្តិរាប់សិបលានដុល្លារក្នុងដៃពេលបច្ចុប្បន្ន។ ប្រវត្តិសង្ខេបរបស់ Micheal Dell លោក Michael Saul Dell កើតនៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ (អាយុ ៤៦​ឆ្នាំ​) ​សិក្សា​នៅ University of Texas Austin។ កុមារភាព លោក Michael Dell បានសិក្សា​នៅបឋម​សិក្សា Herod នៅ […]

Continue Reading

ប្រវត្តិរបស់ក្រុមហ៊ុន Amazon និងស្ថាបនិក Jeff Bezos

ក្រុមហ៊ុន Amazon គឺជាវេបសាយមួយ​ដែល​ធ្វើជំនួញនៅ Internet ធំ​បំផុត​នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ​មានទីតាំងនៅ Seattle, Washington។ លោក Jeff Bezos ជាស្ថាបនិក​ដែល​បាន​បង្កើត Amazon.com នៅ​ក្នុង​ឆ្នាំ ១៩៩៤ ហើយបានបង្ហោះ​នៅលើ Internet នៅ​ឆ្នាំ១៩៩៥ ។   លោក Jeff Bezos ជាស្ថាបនិក Amazon.com Amazon.com បានផ្ដើមការលក់សៀវភៅ​នៅលើ Internet ហើយ​ក៏​មានលក់ DVDs, CDs, MP3, computer software, video game, electronics, apparel, furniture, food និង toys។  Amazon បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​មួយចំនួន​ដូចជា​៖ កាណាដា អាឡឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងចិន ជាដើម។ នៅថ្ងៃនេះផងដែរ គេហទំព័រយើងខ្ញុំ នឹងសូមណែនាំអំពីជីវប្រវត្តិខ្លះៗរបស់លោក Jeff Bezos […]

Continue Reading

ប្រវត្តិព្រះ​ចៅ​អធិរាជចិន​ ចុងក្រោយ​បង្អស់ ដែលបិទប្រវត្តិសាស្ត្រអធិរាជដ៏ខ្លាំងក្លាមួយនេះ

អធិរាជចិនចុងក្រោយគេបង្អស់ ពយី ក្នុងប្រវត្តិសាស្ត្រចិន ព្រះ​ចៅ​អធិរាជ​ចុងក្រោយ​ប្រទេស​ចិន​មានឈ្មោះ​ពូ​យី​។​ ព្រះ​ចៅ​អធិរាជពូយី​​កើត​នៅ​ថ្ងៃទី​07 ខែកុម្ភៈ​ឆ្នាំ 1906 និង​ស្លាប់​នៅ ថ្ងៃទី 17 ខែតុលា​ឆ្នាំ 1967 ​នៃ​ត្រកូល​ម៉ាន់​ជូ ជាទូទៅ​គេ​ស្គាល់​ថា​ជា​ហង់​រី​ពូ​យី​ជា​អធិរាជ​ចុងក្រោយ​នៃ​ប្រទេស​ចិន​ និង​ជា​អ្នកគ្រប់គ្រង​ទី​ដប់​ពីរ​ និង​ចុងក្រោយ​នៃ​រាជវង្ស​ឈិងរបស់ប្រទេសចិន​។​ ​ព្រះ​ចៅ​អធិរាជ​នេះ ​ឡើង​សោយរាជ្យ​តាំង​អាយុ​នៅ​ក្មេង​នៅឡើយ​។​ ខណៈពេល​គាត់​បាន​គ្រប់គ្រង​ជា​ព្រះ​ចៅ​អធិរាជ ពី​ឆ្នាំ 1908 រហូតដល់​ការដាក់រាជ្យ​ដោយ​បង្ខំ​របស់ទ្រង់នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 1912 បន្ទាប់ពី​បដិវត្ត​សៀង​ហៃ​ ទទួលបាន​ជោគជ័យ​។ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី12 ខែកក្កដា​ឆ្នាំ 1917 គាត់​ត្រូវបាន​ឡើង​គ្រង​រាជ្យ​បល្ល័ង្ក​ជា​ព្រះចៅអធិរាជ​វិញ​ដោយ​មានមេទ័ព​លោក Zhang Xun ជាអ្នកជួយជ្រោមជ្រែង។ ​នៅ​ឆ្នាំ 1932 បន្ទាប់ពី​ការកាន់កាប់​របស់​ម៉ាន់​ជូ​រៀ Manchuria នៃ​រដ្ឋ​ម៉ាន់​ជូ​ដែល​ត្រូវបាន​បង្កើតឡើង ​ដោយ​ប្រទេស​ជប៉ុន​ហើយ​គាត់​ត្រូវបាន​គេ​ជ្រើសរើស​ជា “​នាយក​ប្រតិបត្តិ​” នៃ​រដ្ឋ​ថ្មីនេះ​ដោយ​ប្រើ​ឈ្មោះ​សម័យ​របស់​តា​ថុង។ ក្នុង​ឆ្នាំ 1934 គាត់​ត្រូវបាន​គេ​ប្រកាស​ជា​អធិរាជជាថ្មី​នៃ​ម៉ាន់​ជូ​ ហើយ​សោយរាជ្យ​រហូតដល់​ចុងបញ្ចប់​នៃ​សង្គ្រាម​ចិន​ជប៉ុន​លើក​ទី​ពីរ​នៅ​ឆ្នាំ 1945។​ បន្ទាប់ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1949​ ព្រះ​ចៅពូយី បាន​ជាប់គុក​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម​និង​មានទោស​ព្រហ្មទណ្ឌជាប់គុក​ដប់ឆ្នាំ ​និង​ក្រោយមក​បាន​សរសេរ​ប្រ​វ​តិ្ត​របស់គាត់​ហើយ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ និង​សភា​ប្រជា​ជនជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដឹកនាំ​ដោយសារ​ម៉ៅ​សេទុង​។​ […]

Continue Reading

ជីវប្រវត្តិរបស់ ផ្លាតូ (Plato) អ្នកបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិទ្យា

ទស្សនវិទូ និងអ្នកនិពន្ធ (៤២៨ មុន គស – ៣៤៨ មុន​ គស) ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ បានបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិទ្យា​ ដែល​មាន​ឥទ្ធិពល​មិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈ​លោក​ខាងលិច។ អ្នកទស្សនវិជ្ជា Plato ប្រវត្តិរូបសង្ខេប ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ  បាន​កើត​នៅ​ឆ្នាំ ៤២៨ មុនគ.ស. និង​ជា​សិស្ស​ម្នាក់​របស់​សូក្រាត (Socrates) និង​ជា​គ្រូរបស់​អារីស្តូត (Aristotle)។ សំណេររបស់​គាត់​មានបំណង​ស្វែង​រក​យុត្តិធម៌ សោភណ្ឌភាព និង​សមភាព ហើយ​ក៏​មាន​ការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យា​នយោបាយ សាសនវិទ្យា លោហធាតុ​វិទ្យា ជ្ញានវិទ្យា និង​ទស្សនវិទ្យា​ភាសា។ ផ្លាតូ​បានបង្កើត​បណ្ឌិតសភា​នៅ​អាតែន ជា​គ្រឹះស្ថានអប់រំ​មួយនៃ​គ្រឹះស្ថានអប់រំ​​ជាន់ខ្ពស់​ដំបូងគេ​នៅ​លោក​ខាងលិច។ គាត់​បានទទួលរមណៈភាពនៅ​ឆ្នាំ​ ៣៤៨ មុន គ.ស.។ ប្រវត្តិ​របស់​ផ្លាតូ (Plato) ដោយសារ​កង្វះ​ប្រភពចម្បង​ពី​សម័យកាល​នេះ សាច់រឿង​ជាច្រើនទាក់ទងនឹង​ជីវិតរបស់​ផ្លាតូ​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកប្រាជ្ញ​ តាមរយៈ​​សំណេរ​របស់​គាត់ និង​សំណេរ​របស់​​ប្រវត្តិវិទូ​សម័យ​នោះ ក៏ដូចជា​ប្រវត្តិវិទូ​បុរាណ។​ ប្រវត្តិសាស្ត្រ​បែបប្រពៃណី​​បាន​ប៉ាន់ស្មាន​ថ្ងៃ​កំណើតរបស់​ផ្លាតូ​ថា​​ប្រហែល​ក្នុង​ឆ្នាំម​៤២៨​ មុន គ.ស.។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​ជំនាន់ថ្មី​ ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​នៅក្នុងជីវិតរបស់​គាត់ ជឿថា គាត់​កើត​នៅ​ចន្លោះ​ឆ្នាំ​ […]

Continue Reading

ជីវប្រវត្តិអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែលតែងបំពេររន្តំប្រជាជនខ្មែរ​ឱ្យរំសាយទុក្ខគ្រប់ជំនាន់

លោកអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល-។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់ជាមួយលោក។ ជីវប្រវត្តិរបស់អធិរាជ សុីន សុីសាមុត ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យនោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម […]

Continue Reading

ព្រះរាជជីវប្រវត្តិសង្ខេបរបស់អធិរាជខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ មហាវីរៈក្សត្រខ្មែរល្បីល្បាញជាងគេបំផុត

អធិរាជខ្មែរ ព្រះបាទជ័យរវ្ម័នទី៧ ព្រះ​បាទ​ជ័យវរ្ម័នទី៧ (Javarman VII) ​មាន​ព្រះ​រាជមហេសី​ ២ព្រះអង្គ ​គឺ​ព្រះ​នាង​ជ័យរាជទេវី និង ​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរព្រះ​​អង្គ គឺជា​បង​ប្អូន​បង្កើត។​ ​ព្រះ​នាង​ជ័យរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជ័យរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​រៀបអភិសេក​ជា​អគ្គមហេសីបន្ត។ ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ជាអតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មនទី៧ ព្រះ​មហា​វីរៈក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុនែ្តអ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បានលើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរទុក​ជាចំណេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ […]

Continue Reading