តើអ្នកដឹងទេថាវិមានឯករាជ ខ្មែរកសាងឡើងក្នុងគោលបំណងអ្វីខ្លះ និងមានរចនាបថល្អឯកយ៉ាងណា?

ប្រទេសនីមួយៗរមែងមានទីកន្លែង និងមានសំណង់ដែលមានរចនាបថទៅតាមវប្បធម៌របស់ខ្លួន ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ ឬ សម្រាប់គោរពវិញ្ញាណក្ខន្ធប្រពលរដ្ឋ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមមិរបស់ខ្លួន។ ចំពោះប្រទេសកម្ពុជា មានវិមានឯករាជ្យ ដែលភាសាអង់គ្លេស (Independence Monument) ត្រូវបានកសាងឡើងរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតារបស់ សម្តេចព្រះ នរោត្តម សីហនុ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យ ពីប្រទេសបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វិមានឯករាជ្យ កាលពីមុនគេហៅថា «អនុស្សាវរីយ៍វិមានឯករាជ្យ» ដែលឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់ មូលចរាចរ រវាងមហាវិថីព្រះនរោត្តម និងរុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។ លោក វណ្ណ មូលីវណ្ណ វិមានឯករាជ្យរចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) ដែលមានកម្ពស់ ២០ម៉ែត្រ មាន៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ក្បាលគត់ (១ជាន់២០ និង ១ជ្រុង៥) […]

Continue Reading

ប្រវត្តិ និងរឿងរ៉ាវខ្លះៗ ដែលទាក់ទងនឹងខេត្តបាត់ដំបង ដែលជាខេត្តមួយដ៏ធំរបស់ប្រទេសកម្ពុជា

នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។ បើ​យោង​តាម​សៀវភៅ​«​បាត់ដំបង សម័យ​លោក​ម្ចាស់​»​ខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ ខណៈ​សៀម​កំពុង​គ្រប់គ្រង​ខេត្តបាត់ដំបង​។ ខេត្តបាត់ដំបង កាលនោះ​មានស្រុក​តែ​៤​ទេ គឺ​ស្រុក​បាត់ដំបង ស្រុក​មោងឫស្សី ស្រុក​មង្គលបុរី និង​ស្រុកស្រែ​អន្ទាក់ ។ សៀវភៅ​ដដែល​សរសេរ​ថា បាត់ដំបង​ជា​តំបន់​ទំនាប​ល្បាប់​ប្រកបដោយ​ជីវជាតិ លាតសន្ធឹង​ពី​ទិសអាគ្នេយ៍​ទៅ​ពាយ័ព្យ ។ នៅ​ខាង​នរ​តី​មាន​ជួរ​ភ្នំ ខ្ពស់​ៗ​ដែល​គេ​ហៅ​ថា ជួរ​ភ្នំក្រវាញ​មានឈ្មោះ​ល្បី ដោយសារ​តែ​សំបូរ​ដើម​ក្រវាញ ដែល​គេ​ត្រូវការ​ទិញ​យក​ទៅ​ធ្វើ​ថ្នាំកែរោគ ផ្សេង​ៗ ។ អ្នកស្រុក​នៅ​ទីនោះ​ប្រកប​មុខរប​បេះ​ក្រវាញ​លក់ គេ​ហៅ​ថា​«​ពួក​សួយ​ក្រវាញ​» ។ ស្ទឹង​សង្កែ គឺជា​ស្ទឹង​ដ៏​សំខាន់​ហូរ​កាត់​ទីប្រជុំជន​បាត់ដំបង ។ ស្ទឹង​សង្កែ​មាន​ប្រភព​នៅ​ភ្នំ​ទឹក​ព្រិល ជា​ភ្នំ​ខ្ពស់​មួយ​នៅ​តំបន់​ប៉ៃលិន ដែល​គេ​ហៅ​ថា​«​ស្រុកលើ​» និង​មាន​ប្រភព​ទឹក តូច​ៗ​ជា​ច្រើន​ហូរ​ចូល​ស្ទឹង​នេះ ។ […]

Continue Reading

តាមពិតប្រវតិ្តអាមេរិកអស្ចារ្យខ្លាំងយ៉ាងនេះ ទើបអាចក្លាយជាមហាអំណាចពិភពលោកល្បីឈ្មោះបាន!

ប្រិយមិត្តអ្នកអានជាគោរពស្រឡាញ់ យើងបានសិក្សាជាអំពីប្រវត្តិសាស្ត្រ​ និងរឿងរ៉ាងជាច្រើនរបស់ពីភពលោក រួមទាំងគំនិត ទស្សនៈរបស់បុគ្គល​ដែលល្បីលល្បាញជាច្រើនទៀត។ នៅក្នុងថ្ងៃនេះ យើងសូមនាំអារម្មណ៍របស់ប្រិយមិត្តអ្នកទៅស្គាល់ ប្រទេសមហាអំណាចមួយទៀត គឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ហៅជាភាសាអង់គ្លេស (United States of America) គឺជា​សាធារណរដ្ឋ​សហព័ន្ធ ដែល​​មាន​រដ្ឋ​(State) ចំនួន ៥០ និង​មណ្ឌល​សហព័ន្ធ (federal district) ចំនួន ១​។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ដែលស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃគឺជា​ប្រជុំ​មួយ​នៅ​កណ្ដាល​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬតំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​ក្នុង​សមុទ្រ​ការាបៀន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ជាមួយ​ផ្ទៃដី ៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា និង​ប្រជាជន​ប្រមាណ ៣០៧ លាន​នាក់ (ស្ថិតិចុងក្រោយ ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧) ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ក្លាយ​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៣ ឬ ទី​៤ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍ និង​ពហុ​វប្បធម៌ ច្រើន​ជាងគេ​លើ​ពិភ​ពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក […]

Continue Reading