ជីវិតរស់នៅដូចជាការលេងល្បែង ដើម្បីឈ្នះល្បែងជីវិត អ្នកត្រូវចេះក្បួនទាំង ៥ យ៉ាងនេះ

ទោះជាអ្នកដឹងក្បួន ឬមិនដឹងក៏ដោយ ក៏អ្នកកំពុងតែចូលរួមលែងល្បែងជីវិតនេះស្រាប់ទៅហើយ។ ដូច្នេះយើងនាំគ្នាស្គាល់ក្បួនទាំង៥ដើម្បីចូលរួមលែងល្បែងជីវិតទាំងអស់គ្នាដើម្បីមានឱកាសបានក្លាយជាអ្នកឈ្នះខ្លះ។   ១/ មានទស្សនវិស័យសម្រាប់ជីវិតអ្នក បង្កើតទស្សនវិស័យដើម្បីប្រែក្លាយជាបុគ្គលដែលអ្នកចង់បានតាមរយៈការចោទសួរខ្លួនឯងនូវសំណួរទាំងនេះ តើបុគ្គលដែលអ្នកចង់ប្រែក្លាយនោះមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តើអ្នកមានសុបិន្តដូចម្តេចខ្លះ? តើអ្នកអ្វីជាគោលដៅរបស់អ្នក? តើអ្វីជាក្តីប្រាថ្នារបស់អ្នក? តើអ្វីដែលអ្នកគិតថាមានតម្លៃនៅចុងបញ្ចប់នៃជីវិតអ្នក? នេះហៅថាទស្សនវិស័យ គឺអ្នកត្រូវអង្គុយគិតដល់អ្វីដែលអ្នកចង់បានពីជីវិតនេះ អ្វីដែលអ្នកចង់ចូលរួមវិភាគទានទៅក្នុងជីវិតនេះ និងអ្វីដែលអ្នកចង់ឆ្លងកាត់ក្នុងជីវិតនេះ។   ២/ ជឿជាក់លើសមត្ថភាពរបស់អ្នកដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បាន មនុស្សមិនមានជំនឿចិត្តលើខ្លួនឯងឡើយ។ ការមានជំនឿចិត្តលើខ្លួនឯងក៏គួរតែជាបេសកកម្មមួយដែរក្នុងជីវិត គឺជឿជាក់លើខ្លួនឯងទាំងស្រុង និងជឿជាក់ថាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការដែលអ្នកចង់ធ្វើបាន។ ជំនឿចិត្តបែបនេះអនុញ្ញាតឱ្យអ្នកអាចឈានជើងចូលទៅក្នុងដែនដែលអ្នកមិនស្គាល់ និងភាពមិនច្បាស់លាស់ក្នុងជីវិត។ នេះជាជំនឿដែលមនុស្សយើងគ្រប់គ្នាគួរតែមានលើខ្លួនឯង គឺសមត្ថភាពដើម្បីដឹងថាបើមានពេល ថាមពល ការផ្តោតចិត្ត និងធនធានគ្រប់គ្រាន់ យើងអាចអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពដើម្បីធ្វើអ្វីៗគ្រប់យ៉ាង។   ៣/ ត្រូវរីករាយក្នុងជីវិត រួចតាមសម្រេចសុបិនឱ្យបាន នៅពេលអ្នកមានទស្សនវិស័យ សុបិន និងក្តីប្រាថ្នាអស់ហើយ អ្នកនឹងរីករាយក្នុងដំណើរជីវិត បើទោះជាពេលខ្លួនជួបឧបសគ្គយ៉ាងណាក៏ដោយ។ មនុស្សជោគជ័យកម្រិតណាក៏នៅតែជួបស្ថានភាពតានតឹងក្នុងជីវិតម្តងម្កាលដែរ។ អ្វីដែលត្រូវចងចាំពេលជួបបញ្ហាគឺត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំនឹងបង្កើតភាពរីករាយក្នុងស្ថានភាពដែលអាចកែប្រែបាន។ ខ្ញុំនឹងមិនរង់ចាំឱ្យមានអ្វីមួយកែប្រែដោយខ្លួនឯងទេ។ មិនមែនភព្វសំណាងអ្វីទេ តែជាវិន័យក្នុងការមានភាពរីករាយដែលអ្នកនាំយកទៅបញ្ចូលនៅគ្រប់ស្ថានភាពជីវិតទើបធ្វើឱ្យអ្នកអាចដើរដល់គោលដៅ។   ៤/ អត់ធ្មត់តែត្រូវតស៊ូកុំឈប់ ជីវិតនេះប្រហែលជាមិនអាចដើរបានលឿនដូចចិត្តអ្នកចង់បានទេ។ មនុស្សជាច្រើនមិនអាចរីករាយក្នុងកិច្ចការដែលគេធ្វើដោយសារតែគេប្រញាប់ប្រញាល់ពេក។ ដើម្បីធ្វើជាអ្នករៀនសូត្រពេញមួយជីវិត […]

Continue Reading

ភាពទាក់ទាញទាំង ៧ យ៉ាង ដែលធ្វើអោយមនុស្សជុុំវិញខ្លួនចូលចិត្ត និងស្រលាញ់រាប់អានអ្នក

មនុស្ស​ខ្លះ​មានចំណេះ​ច្រើន និងជំនាញ​ខ្លាំងពូកែ​ហើយ​តែមិន​សូវ​មានអ្នក​រាប់រក​ ដូច្នេះ​ជីវិត​របស់​គេហាក់​ដូច​ជាមិន​សូវ​ជោគជ័យ​ជាដុំ​កំភួន​អ្វី​ឡើយ​។​ ការធ្វើខ្លួន​ឱ្យគេចូល​ចិត្ត​គឺជា​កត្តា​កំណត់​ភាព​លេចធ្លោ​របស់​មនុស្ស​ក្នុង​សង្គម ព្រោះពេល​មនុស្សគេ​ចូលចិត្ត​យើង​ គេនឹង​ជួយយើង​ឱ្យ​សម្រេច​គោល​ដៅ​ក្នុងជីវិត​បាន​ឆាប់​។ វិធីទាំង​៧យ៉ាង​ខាងក្រោម​នេះជាអ្វី​ដែលអ្នក​ជំនាញ​ណែនាំ​ឱ្យអនុវត្ត​ដើម្បី​មាន​គេចូល​ចិត្ត​ច្រើន​៖ ១/ ញញឹម នៅពេល​លោកអ្នក​ទៅណា​មកណា កុំដាក់​ខ្សែ​ស្តាប់​សំឡេង​ក្នុង​ត្រចៀក ហើយ​ក៏កុំសំឡឹង​មើល​រវល់​តែ​ទូរសព្ទ​ដៃពេក​។ ងើប​មុខ​ឡើង​ ហើយ​ញញឹម​ចេញ​ពីក្នុងចិត្តពី​របីនាទី​រាក់ទាក់​ដាក់​មនុស្សម្នា​នៅជុំវិញ​ខ្លួន​។ ត្រូវ​ចាំថា​ទំនាក់ទំនង​យូរអង្វែង​ចាប់ផ្តើម​ចេញស្នាម​ញញឹម​របស់​លោក​អ្នក។   ២/ សំឡឹងមើលមនុស្សម្នា ក្រោយ​ពី​ញញឹម​រួច​​ ទំនាក់​ទំនង​តាមភ្នែក​គឺជាគោល​ការធំបំផុត​ដើម្បី​ឱ្យគេចូល​ចិត្ត។ កុំ​សំឡក់​គេ​ ហើយ​ក៏កុំសំឡឹ​ងទៅឆ្ងាយ​ចេញពី​មុខគេ​នៅ​ពេល​គេនិយាយជា​មួយ។​ រៀនផ្សាផ្ជាប់​នឹងមនុស្ស​ដែល​លោកអ្នក​កំពុង​តែ​និយាយជាមួយ​តាមរយៈ​ការសំឡឹង​ឱ្យ​ចំភ្នែក​គេ។   ៣/ កុំបត់បែនតាមអារម្មណ៍ពេក មិត្តរួម​ការងារ​ខ្លះមានអារម្មណ៍​ប្រែប្រួល​ឡើង​ចុះ មួយ​ថ្ងៃសប្បាយ​រីករាយ​សើចលេង​ តែមួយ​ថ្ងៃទៀត​ក៏ឡូឡា​ប​ញ្ចេញ​កំហឹង​ដាក់​គេឯង។​ ពេល​ស្ថិត​នៅក្នុងស្ថានភាព​បែបនេះ​ យើង​គួររក្សា​ចរិតឱ្យ​នឹងធឹង​មិនត្រូវ​ផ្តេកផ្តួល​ទៅ​តាមអារម្មណ៍​អ្នក​ដទៃ​ឡើយ។   ៤/ រៀនអភិវឌ្ឍខ្លួន មនុស្ស​ដែលមាន​គេចូលចិត្ត​ច្រើន គឺជា​មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ខ្លួន​។ គេ​តែងតែ​ព្យាយាម​ធ្វើខ្លួន​ឱ្យប្រសើរ​ជានិច្ច​។ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ត្រូវ​ខិតខំ​រក​វិធី​គិតល្អៗ​ និង​វិធីបង្កើន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹងអ្នកដទៃ​ឱ្យកាន់​តែមានប្រសិទ្ធភាព​។   ៥/ កុំចូលចិត្តវាយតម្លៃគេពេក មនុស្ស​យើងម្នាក់ៗ​មានទស្សនៈផ្ទាល់​ខ្លួន។ ពេល​នៅម្នាក់​ឯង​ក្នុងផ្ទះ​ដែល​មិនមានអ្វី​ខ្វាយខ្វល់​នឹងការងារ​ជាក្រុម លោក​អ្នកអាច​គិត ឬនិយាយ​អ្វីក៏​ស្រេច​តែចិត្ត​ចង់។ ប៉ុន្តែ​ពេលនៅក្នុង​បរិស្ថាន​ការងារ​ជាក្រុម​ដែលមាន​មនុស្សផ្សេងៗ​គ្នា លោក​អ្នកត្រូវ​ទុកការ​វាយតម្លៃ ឬទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​កន្លែង។   ៦/ កុំគិតតែខ្លួនឯងពេក ពេលលោក​អ្នកជាផ្នែក​មួយនៃ​ក្រុមការងារ លោក​អ្នកត្រូវ​ចងចាំ​ជានិច្ច​ថា […]

Continue Reading

ទម្លាប់​សាមញ្ញ មួយចំនួន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ ប្រែក្លាយទៅជា​កំពូល​មនុស្ស​ជោគជ័យបាន

ទម្លាប់ទាំង១២​នេះអាចធ្វើឱ្យលោកអ្នក​ជោគជ័យកាន់​តែច្រើនប្រសិន​បើ​អនុវត្តបានរាល់ថ្ងៃ​។ តើលោកអ្នក​មានទម្លាប់បែប​នេះប៉ុន្មាន​? ការសិក្សា​មួយរកឃើញថា​មនុស្សភាគច្រើន​គិតថា​ជោគជ័យគឺការ​សម្រេចបាន​គោលដៅ​ផ្ទាល់ខ្លួន​។ តាមពិតកំពូល​មនុស្សជោគជ័យ​មានគ្រប់ផ្នែកទាំងអស់​នៃជីវិត​គឺទ្រព្យសម្បត្តិ ​គ្រួសារ ​មិត្តភាព​ សុខភាព​ ហើយពេញ​ចិត្តនឹងអ្វីៗ​​ទាំងអស់ដែល​គេមាន​។ ទម្លាប់ទាំង១២​ខាងក្រោមនេះ​ធ្វើឱ្យគេទទួល​បានជោគជ័យ​គ្រប់ជ្រុងជ្រោយ​នៃជីវិត​៖ ១/ ជាមនុស្សនឹងធឹង កំពូលមនុស្ស​ជោគជ័យជា​មនុស្សនឹងធឹង​ដោយសារ​គេតែងតែ​ពិនិត្យ​តាមដានអារម្មណ៍របស់​គេគ្រប់ពេល​ រួចប្រើប្រាស់​ចំណេះដឹង​ដើម្បីឆ្លើយ​តបទៅ​នឹងស្ថានការ​ប្រឈម។ ពេលស្ថានការ​ដុនដាបមិនអាចគ្រប់គ្រង​បាន​ គេ​មានអារម្មណ៍​ស្ងប់ស្ងៀម​ រួចបត់បែន​និងនៅតែរីករាយ​ចំពោះជីវិត​គ្រប់ពេល។ ២/ ជាមនុស្សចេះដឹងច្រើន កំពូលមនុស្សជោគជ័យ​ដឹងច្រើនជាង​មនុស្សដទៃ​ដោយសាគេ​ខិតខំ​បង្កើនការយល់ដឹង​ជានិច្ច។ គេតែងតែ​ឆ្លៀតឱកាស​រៀនសូត្រ​គ្រប់ពេល ​ហើយ​គេមិនមែនរៀន​ដើម្បីតែ​បង្អួតអ្នក​ដទៃទេ គឺគេ​រៀនព្រោះ​តែគេចង់​ចេះចង់ដឹង​។ ៣/ ជាមនុស្សមានសេរីភាព កំពូលមនុស្ស​ជោគជ័យ​សម្រេចចិត្ត​តាមរយៈ​ការគិត​យ៉ាងល្អិតល្អន់​ និង​សួររកដំបូន្មាន​ពីអ្នកដទៃ​។ គេក៏ដឹង​ទៀតថា​ការពឹងផ្អែក​ជ្រុល​តែលើគំនិត​ខ្លួនឯង​ច្រើ​ន​​តែនាំទៅ​រកផ្លូវខុស។ ការមាន​សមត្ថភាពបន្ថយល្បឿន​នៃស្ថានការ​និងគិតគូរវែងឆ្ងាយធ្វើឱ្យមាន​ការខុសគ្នារវាងមនុស្សជោគជ័យ​និងមនុស្សមិន​ជោគជ័យ​។ ៤/ និយាយក្នុងភាពជឿជាក់ កម្រឃើញកំពូល​មនុស្សជោគជ័យ​និយាយពាក្យរ​ដិបរដុប​ ឬពាក្យថា​ខ្ញុំដូច​ជាមិនច្បាស់​។ មនុស្សជោគជ័យ​និយាយច្បាស់លាស់​ព្រោះគេដឹងថា​គេពិបាកអូសទាញ​ឱ្យមនុស្សស្តាប់​គេនិយាយ​ប្រសិនបើ​គេមិនអាច​បង្ហាញ​គំនិតឱ្យច្បាស់​និងជាក់លាក់​។ ៥/ ប្រើប្រាស់ភាសាកាយវិការវិជ្ជមាន ការស្គាល់រ​បៀបប្រើប្រាស់​កាយវិការ ​និងរបៀប​លើកដាក់​សំឡេង​ពេលនិយាយ ​ធ្វើឱ្យមនុស្សចាប់​អារម្មណ៍ចង់ស្តាប់​។ ការប្រើប្រាស់​ដៃលើក​ដាក់ចុះឡើងទៅ​តាមសាច់រឿង​ដែលនិយាយ ​និងរក្សាទឹក​មុខនិងភ្នែក​ផ្តោត​លើមនុស្សដែលនៅ​ចំពោះមុខគឺជា​អាថ៌កំបាំងនៃ​ឥទ្ធិពលរបស់​មនុស្ស​ជោគជ័យ។ ៦/ តែងតែធ្វើឱ្យអ្នកដទៃចាំមិនភ្លេចក្រោយពីជួបបានម្តង ការសិក្សាស្រាវជ្រាវ​បង្ហាញថា​មនុស្សភាគ​ច្រើនសម្រេច​ចិត្តថា​គេចូលចិត្ត​ណាម្នាក់​ឬអត់នៅក្នុង​ពេល៧វិនាទី​ដំបូងនៃការជួបគ្នា​។ បន្ទាប់​មកការ​សន្ទនាទាំងមូល​គ្រាន់តែ​ជាការព្យាយាម​ឱ្យហេតុផល​ទៅលើការ​ចូលចិត្ត​ឬមិនចូលចិត្តនោះ​តែប៉ុណ្ណោះ​។ ការដឹង​បែបនេះ​លោកអ្នកអា​ចទាញយក​ប្រយោជន៍បានច្រើន​ពីទំនាក់ទំនង​ប្រចាំថ្ងៃ​។ ៧/ ស្វែងរកតាំងពីជោគជ័យតូចតាចឡើងទៅ មនុស្សជោគជ័យ​ចូលចិត្តប្រជែង​ខ្លួនឯងនិង​ប្រកួតគ្នាបើទោះ​ជាការ​ប្រឹងប្រែងរបស់​គេផ្តល់ផល​មកវិញតែ​បន្តិចបន្តួច​ក៏ដោយ។ ជោគជ័យ​តូចតាច​បង្កើតបានជាផ្នត់​គំនិតថ្មីៗ​សម្រាប់សន្សំ​ទុកលើក​ទឹកចិត្តនៅ​ពេលក្រោយ​។​ ពេលជោគជ័យ​តូចតាចនៃផ្តុំគ្នា​បានច្រើនឡើង​និងយូរទៅវានឹង​ផ្តល់ទំនុក​ចិត្ត​ដើម្បីប្រជែង​ក្នុងពេល​អនាគត។ ៨/ មិនចេះភ័យខ្លាច ការភ័យខ្លាចគ្មាន​អ្វីក្រៅពីអារម្មណ៍​ដែលបញ្ឆេះដោយការ​ស្រមើស្រមៃ​នោះទេ។​ ការភ័យខ្លាចគឺជាជម្រើស​។ មនុស្សខ្លាំងពូកែ​ដឹងចំណុច​នេះជាង​មនុស្សទូទៅ […]

Continue Reading

វិធីសាស្រ្តមួយចំនួនដែលអាចជួយអោយអ្នក រៀនមិនចេះធុញ និងគ្មានគំនិតចង់ឈប់រៀន

ការរៀនគឺជាការចង់ចេះចង់ដឹងដោយគ្មានអ្នកបង្ខំ ហើយចំណេះដឹងក៏មិនមែនជាវេទមន្តពិសេសអ្វីដែលធ្លាក់មកពីលើមេឃដែរ។ ដូច្នេះការរៀនពិតប្រាកដគឺជាការយកចិត្តទុកដាក់ស្វែងយល់អ្វីៗដែលកំពុងតែកើតឡើងជុំវិញខ្លួនយើង។ ប៉ុន្តែការយកចិត្តទុកដាក់ក៏មិនកើតឡើងដោយស្វ័យប្រវត្តិដែរទេ។ អ្នកមិនអង្គុយរង់ចាំចម្លើយរត់មករកអ្នកទេ តែអ្នកត្រូវខ្នះខ្នែងស្វែងរកចម្លើយពីគ្រប់អ្វីៗទាំងអស់ជុំវិញខ្លួនអ្នក។ អ្នកមិនមែនគ្រាន់តែរៀននៅពេលនឹកឃើញនោះទេ ហើយក៏មិនគួររៀនតែអ្វីដែលអ្នកចង់រៀននោះដែរ។ ពេលខ្លះគេត្រូវប្រើប្រាស់ស្ថានភាពដុនដាបបំផុតក្នុងជីវិតដើម្បីរៀបចំផែនការអនាគតល្អបំផុត។ ហើយពេលខ្លះទៀតគេត្រូវរៀនមេរៀនដដែលៗជាច្រើនដងក្នុងរបៀបផ្សេងៗ។   ការរៀនគឺជាដំណើរចង់ចេះចង់ដឹង​ចេញពីក្នុងចិត្ត គឺជាការដេញដោលសួររហូតដល់បានដឹងចម្លើយ និងយល់ច្បាស់។ ដូច្នេះអ្នកអាចជជីកសួរសំណួរទាំងអស់នេះ​៖ សូមប្រាប់ខ្ញុំបន្ថែមទៀតមក…ខ្ញុំនៅមិនទាន់យល់ច្បាស់ទេ…តើអាចជួយបញ្ជាក់បន្ថែមទៀតបានទេ? ទោះជាអ្នកប្រើប្រាស់ពាក្យពេចន៍ដូចម្តេចខ្លះក៏ដោយ ចំណុចសំខាន់គឺត្រូវបន្តសួររហូតដល់អ្នកយល់ច្បាស់។   មនុស្សគ្រប់គ្នាត្រូវការរៀន ប៉ុន្តែតើអ្នកពិតជាកំពុងតែរៀនដែរទេ? បើមិនរៀនទេ កំពុងតែជ្រើសរើសផ្លូវបរាជ័យ មុជមិនជ្រៅ ទៅមិនឆ្ងាយ ជាប់គាំងមួយកន្លែង និងភ័យខ្លាច។   ផ្លូវទៅរកជោគជ័យគឺត្រូវស្វែងរកចំណេះដឹងកុំឈប់។ គ្មាននរណាម្នាក់​អាចមកបញ្ឈប់អ្នកបានទេ នៅពេលអ្នកបដិសេធមិនព្រមឈប់រកចម្លើយ។ មានវិធីរៀនច្រើនបែប ហើយអ្នកត្រូវចងចាំជានិច្ចថាពេលអ្នករៀនពិតប្រាកដ អ្នកត្រូវយកខ្លួនឯងធ្វើជាបន្ទប់ពិសោធន៍៖ ១/ កត់ត្រាទុកពាក្យពេចន៍ល្អៗនៅពេលអានសៀវភៅ ២/ សាកសួរអ្នកមានបទពិសោធន៍ដើម្បីរកវិធីអភិវឌ្ឍខ្លួន ៣/ ស្តាប់គំនិតយោបល់ដែលផ្ទុយពីការគិតរបស់អ្នក ៤/ ហ៊ានលើកសំណួរប្រថុយប្រថាននៅក្នុងចំណោមមនុស្ស ៥/ ស្រែកសុំជំនួយពេលជីវិតជួបការលំបាកមិនអាចដោះស្រាយបាន ៦/ សរសេរទុកមូលហេតុ៥ចម្បងៗដែលធ្វើឱ្យអ្នកបរាជ័យក្នុងគម្រោងអ្វីមួយ ៧/ ឈប់និយាយស្របតាមគេនៅពេលអ្នកមិនដឹង ឬយល់មិនច្បាស់ ៨/ ត្រូវដឹងគុយចំពោះមេរៀនដែលអ្នកមិនបានរំពឹងទុក ៩/ បង្កើតបញ្ជីចំណងជើងសៀវភៅដែលអ្នកចង់អាន ហើយត្រូវចាប់ផ្តើមអាន ១០/ […]

Continue Reading

ទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចជួយអោយអ្នកមានអារម្មណ៍ល្អក្នុងសម្រេចគោលដៅជីវិត

ជីវិតមិនមែនគ្រាន់តែសម្រាប់ធ្វើការរកពេលរស់គ្មាននោះទេ។ តាំងពីក្រោកពីព្រឹករហូតដល់ពេលចូលគេងវិញ មនុស្សភាគច្រើនហាក់ដូចជារវល់រកទីបញ្ចប់គ្មាន ហើយទិដ្ឋភាពបែបនេះកើតឡើងរាល់ថ្ងៃ ដដែលៗវិលជុំមិនឈប់គឺគេង ក្រោកពីដេក ធ្វើ។ បើជីវិតរវល់បែបនេះ តើសហគ្រិនអាចរកពេលថែរក្សាសុខភាពរាល់ថ្ងៃបានដោយរបៀបណា? ១/ កំណត់ពេលជាក់លាក់ដើម្បីសម្រាកពីការងារ ការផ្តោតលើការងារគឺជាលេសល្អបំផុតចំពោះការមិនយកចិត្តទុកដាក់លើសុខភាព។ សហគ្រិនដែលចេះគិតគូរវែងឆ្ងាយតែងតែកំណត់ពេលមិនធ្វើការ ហើយយកពេលនោះទៅប្រើប្រាស់ជាមួយគ្រួសារ ឬអភិវឌ្ឍខ្លួន។ ពេលវេលាបែបនេះគួរតែជាពេលព្រឹកមុនចាប់ផ្តើមធ្វើការ និងពេលល្ងាចក្រោយពីបញ្ចប់ការងារពេញមួយថ្ងៃ។   ២/ ចាប់ផ្តើមធ្វើសមាធិក្រោយពេលក្រោកពីដំណេក ការចំណាយពេល៥ទៅ១០នាទីដើម្បីធ្វើសមាធិរាល់ព្រឹកជួយអ្នកឱ្យចេះពិចារណានឹកដល់គុណបំណាច់ធំបំផុតក្នុងជីវិតអ្នក និងជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងចិត្តរំខានផ្សេងៗ។ ជាងនេះទៅទៀត ការធ្វើសមាធិរាល់ព្រឹកក៏ជួយបង្កើតការយល់ដឹងបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងជួយសម្រួចចិត្តឱ្យមើលឃើញកិច្ចការសំខាន់បានច្បាស់ជាងកិច្ចការដែលមិនចាំបាច់ក្នុងជីវិត។   ៣/ ហាត់ប្រាណ ការងាររបស់មនុស្សសម័យបច្ចុប្បន្ននេះមិនសូវមានការបញ្ចេញពលកម្មប៉ុន្មានទេ ហើយសូម្បីតែពេលធ្វើដំណើរក៏មនុស្សអង្គុយច្រើនជាងឈរ និងដើរដែរ។ រាងកាយត្រូវការធ្វើសកម្មភាពដើម្បីបញ្ចេញញើស និងកាត់បន្ថយជាត់ខ្លាញ់ដែលច្រើនលើសប្រមាណចេញពីក្នុងខ្លួន។ ដូច្នេះការហាត់ប្រាណរាល់ព្រឹកនាំមកនូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ហើយក៏ជួយធ្វើឱ្យចិត្តនិងអារម្មណ៍ភ្លឺថ្លាដែរ។   ៤/ សរសេរកំណត់ត្រាផ្ទាល់ខ្លួន ឬនិពន្ធកំណាព្យ ជីវិតមនុស្សនេះរវល់ណាស់ រហូតដល់ពេលខ្លះមនុស្សភ្លេចថាគេបានធ្វើអ្វីខ្លះ និយាយអ្វីខ្លះ ជាមួយនរណា នៅកន្លែងណាកាលពីម្សិលមិញ សប្តាហ៍មុន ឬខែមុន។ ដូច្នេះការកត់ត្រាទុកបទពិសោធន៍ផ្ទាល់ខ្លួនគឺជាឱកាសជួយអ្នកឱ្យចងចាំអនុស្សាវរីយ៍បានខ្លះ និងអាចរៀបចំប្រឈមនឹងបញ្ហាចំពោះមុខ។ ជាងនេះទៅទៀត ការនិពន្ធកំណាព្យរាល់ថ្ងៃក៏អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងបើកចិត្តឱ្យទូលាយដើម្បីរាវរកនឹកគិតឱ្យហួសពីការងារនិងបទពិសោធន៍ដដែលៗក្នុងជីវិត។   ៥/ ជជែកលេងជាមួយមិត្តភក្តិ […]

Continue Reading

គន្លឺះទាំង ៤ យ៉ាងដែលជួយដល់អ្នកបាក់ទឹកចិត្តគិតមិនចេញអ្វីទាល់តែសោះ អោយមានជំនឿចិត្តលើខ្លួនឯងឡើងវិញ

  ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមានអាចសម្លាប់មនុស្សបានដោយផ្លូវចិត្ត រហូតដល់ធ្វើឱ្យមនុស្សក្លាយជាមនុស្សវិកលចរិត និងខ្លាចអ្នកដទៃជាដើម។ ដូច្នេះហើយ ថ្ងៃនេះយើងខ្ញុំសូមលើកអំពីវិធីសាស្ត្រមួយចំនួនដើម្បីជួយសម្រាលដល់អ្នកដែលកើតជំងឺបាក់ទឹកចិត្ត សូមអនុវត្តន៍ដូចខាងក្រោមនេះ៖ ១. គិតលើភាពវិជ្ជមាន ជំងឺបាក់ទឹកចិត្តបណ្តាលមកពីយើងគិតតែលើរឿអវិជ្ជមានច្រើនពេក មើលត្រង់ចំណុចណា ជ្រុងណាគឺសុទ្ធតែជាបញ្ហា និងឧបសគ្គទាំងអស់ លែងហ៊ានធ្វើអ្វីបណ្តោយខ្លួនទៅតាមអារម្មណ៍ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត។ ដូច្នេះហើយ យើងត្រូវតែគិតរឿងវិជ្ជមាន រឿងដែលល្អៗក្នុងជីវិត ដើម្បីឱ្យជីវិតមានភាពល្អប្រើសើរឡើងវិញបានបន្តិចម្តងៗ រហូតអាចនឹងជាសះស្បើយឡើងវិញ។ ២. ការអានសៀវភៅ ចំពោះការអានសៀវភៅ គឺអាចជួយធ្វើឱ្យមានចំណេះដឹងហើយ និងអាចជួយដោះស្រាយបញ្ហាផ្សេងៗ បានយ៉ាងច្រើនថែមទៀតផង។ ដូច្នេះហើយ បើសិនមានការបាក់ទឹកចិត្ត សូមអ្នកជ្រើសរើសសៀវភៅណាដែលជំរុញលើកទឹកចិត្ត និងជួយផ្តល់កម្លាំងចិត្តដល់យើង ទើបជាការល្អប្រសើរ។ ៣. ចាកចេញពីមនុស្សអវិជ្ជមាន មនុស្សអវិជ្ជមាន ជាមនុស្សដែលគិតតែរឿងមិនល្អ ពីបញ្ហា និងរឿងផ្សេងៗទៀត ដែលមិនអាចទៅរួចបាន។ ដូច្នេះហើយ បើសិនយើងរស់នៅក្បែរមនុស្សប្រភេទនេះ នឹងនាំឱ្យយើងមានគំនិតដូច្នោះដែរ។ មានពាក្យមួយឃ្លាថា «នៅជាមួយចោរនឹងក្លាយជាចោរ បើនៅមួយនឹងអ្នកមានអាចនឹងក្លាយជាអ្នកមានដែរ» ។ ៤. ស្វែងរកកម្លាំងចិត្ត ការស្វែងរកម្លាំងពីមិត្តភក្តិ និងក្រុមគ្រួសារគឺ ជាកត្តាសំខាន់បំផុតពេលដែលខ្លួនបាក់ទឹកចិត្តម្តងៗ។ ដូច្នេះកុំបណ្តោយខ្លួនឱ្យនៅតែអន្លង់ទុក្ខតែម្នាក់ឯងទៀត ត្រូវតែរកជំនួយពីក្រុមគ្រួសារ និងមិត្តភក្តិជាដើម ដើម្បីជួយដោះស្រាយ […]

Continue Reading

អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពនៃការផឹកតែក្រូចឆ្មាជារៀងរាល់ថ្ងៃ ដែលអ្នកនឹកស្មានមិនដល់!

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ផឹក​តែ​ក្រូចឆ្មា​ទៀងទាត់​ដែរឬទេ ? បើ​ចូល​ចិត្ត​អ្នក​នឹង​ទទួល​បានអត្ថ​ប្រយោជន៍ដល់​សុខភាព​ជា​ច្រើន ។ តែ​ក្រូចឆ្មារ​អាច​ជួយ​សំអាត​រាង​កាយ​របស់​អ្នក​ពី​ខាងក្នុង និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​កម្លាំង ។ តែ​ក្រូចឆ្មា ​គឺជា​ជម្រើស​ដ៏​ល្អ ​ដែល​អាច​ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ផ្សេង​ៗ​ទៀត ។ តែ​ក្រូចឆ្មារ​មានប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​អ្នក ។ ខាងក្រោម​នេះ ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខភាព​នៃ​តែ​ក្រូចឆ្មារ ។ ១. ជួយ​លាង​សម្អាត និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ ក្រូចឆ្មា​ជួយ​លាង​សម្អាត​រាង​កាយ​តាម​រយៈ​ការ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ ។ ជាតិពុល​ទាំងនេះ​អាច​ទាក់ទាញ​ជំងឺ និង​ការ​ឆ្លង​មេរោគផ្សេង​ៗ ។ តែ​ក្រូចឆ្មា ​គឺជា​ភា្ន​ក់​ងារ​បញ្ចេញ​ជាតិពុល​ដ៏​អស្ចារ្យ​ដែល​អាច​ការពារ​ជំងឺ និង​ការ​ឆ្លង​មេរោគ​ទាំងនេះ ។ ២. ​ព្យាបាល​ជំងឺ​ផ្តាសាយ និង​គ្រុនផ្តាសាយ តែ​ក្រូចឆ្មារជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ផ្តាសាយ និង​គ្រុនផ្តាសាយ ។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ក្នុង​រដូវរងា ។ ៣. ​អត្ថប្រយោជន៍​ផ្នែក​ចិត្តសាស្ត្រ តែ​ក្រូចឆ្មា​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ វា​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​ថាមពល ស្រស់ថ្លា និង​បង្កើន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ។ នេះ​ គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​នៃ​ការ​ទទួលទាន​តែ​ទឹកក្រូច​ឆ្មារ ។ ៤. ​អត្ថប្រយោជន៍​ចំពោះ​សរសៃឈាម​បេះដូង តែ​ក្រូច​ឆ្មាមាន​សារជាតិ flavonoids ដែល​អាច​បន្ថយ​ការ​រលាក និង​ការពារ​ការ​កកើត​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ។ […]

Continue Reading

គួរយល់ដឹងទាំងអស់គ្នាពីចំនុចទាំង១០នេះ ព្រោះវាអាចបំផ្លាញខួរក្បាលរបស់អ្នក!

មនុស្សម្នាក់ៗតែងតែមានទម្លាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព។ ជាមួយគ្នានេះដែរយើងតែងតែគិតថា ការធ្វើសកម្មភាពទាំងនោះ អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សម្គាល់នោះ គឺទម្លាប់ទាំងអស់នេះប្រហែលជាអាចធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាលរបស់យើង។ ១.រំលងអាហារពេលព្រឹក: អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេនឹងមានកំរិតជាតិស្ករនៅក្នុងឈាមទាប ដែលនេះគឺជាទម្លាប់ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀតវាធ្វើឲ្យខួរក្បាលខ្វះសារជាតិបំរុង ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។ ២.ការទទួលទានរបស់ផ្អែមច្រើន: អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារ ដែលមានកំរិតជាតិស្ករខ្ពស់ ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និងសារធាតុបំរុងនៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមានការអាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។ ៣.ការទទួលទានច្រើនជ្រុល: ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយអ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ និងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។ ៤.ការគេងមិនគ្រប់គ្រាន់: ការគេងពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ជាពិសេសខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាក បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។ ៥.ការយកក្រណាត់គ្របក្បាលនៅពេលគេង: នេះក៏ជាទម្លាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាលឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយ និងខួរក្បាល ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។ ៦.ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់: ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។ ៧.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ: ការព្យាយាមធ្វើការក្នុងខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា។ […]

Continue Reading

អត្ថប្រយោជន៏ទឹកផ្លែសារី ស្ទើរមិនគួរឲ្យជឿ!!

យើងគ្រប់គ្នាដឹងហើយថា សារីគឺជា ផ្លែឈើម្យ៉ាង ដែល​ផ្តល់​អត្ថប្រយោជន៍ ​ច្រើន ជាងផ្លែឈើ ដទៃ​ ព្រោះសារី ជាប្រភព ផ្ទុក​ទៅ​ដោយ​សារធាតុ វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អា, សេ, អឺ, ទឹកអាស៊ីត​ហ្វូលិក, Niacin (B3), ស្ពាន់ និង សារធាតុ Boron។ក្រៅពីនេះ វាសម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​ដែលមាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។ដោយឡែក ប្រសិនបើយើងយកវាមកក្រឡុក ទទួលទាន នោះអត្ថប្រយោជន៍របស់វាគឺកាន់តែល្អឡើង។ទទួលទានទឹកផ្លែសារីក្រឡុកមួយកែវ អ្នកនឹងទទួលបានផលល្អដូចជា៖ កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ -​សរសៃឈាម​៖​ទឹកផ្លែសារីក្រឡុកមួយកែវ ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។វាជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​ដែលជួយ ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំ​អោយ​បង្កើត​បាន​ក្នុង​សិរី​រាងកាយ ដូច្នេះ​ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​ ល្អចំពោះពោះវៀនធំ៖ទឹកផ្លែសារីក្រឡុក នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំថ្ងៃ​។ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។វា​ធ្វើអោយ​ការ​បន្ទោបង់​មាន​ភាពទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផងដែរ​។ ប្រឆាំងជម្ងឺមហារីក៖គុណសម្បតិ្តនៃការទទួលទានទឹកផ្លែសារីក្រឡុក គឺជួយប្រឆាំងនឹងជំងឺ មហារីក ដូចជា មហារីក បំពង់​អាហារ, មហារីក […]

Continue Reading

វិធីកំចាត់ដង្កូវឌួង បំផ្លាញដើមដំណាំ

ប្រើទឹកសាប៊ូលាងចានចំនួន ៥ស្លាបព្រាបាយ លាយទឹក ២លីត្រកូរឲ្យសព្វល្អ រួចអនុវត្តន៍ដូចក្នុងរូប បន្ទាប់មកបើកឧបករណ៏ ដូចនេះឌួង និងដង្កូវចេញមកងាប់នៅលើដីតែម្តង! ប្រភពពី៖ បេះដូង កសិករខ្មែរ

Continue Reading