កុំប្រាប់រឿងទាំង ១០​ នេះឲ្យអ្នកដទៃដឹងអោយសោះ បើសិនជាអ្នកមិនចង់ស្ដាយក្រោយនោះទេ

ការនិយាយប្រាប់អ្នកដទៃ​ជាពិសេស​គ្រួសាររឺមិត្តភក្ដិជិតស្និទ្ធអំពីសមិទ្ធផលដែលយើងទទួលបាន ពីកំហុសដែលយើងបានសាង រឺពីអ្វីដែលបានកើតឡើង ជារឿងដែលមនុស្សភាគច្រើនតែងតែធ្វើ ប៉ុន្ដែយ៉ាងណាក្ដី យើងមិនគួរប្រាប់អ្នកដទៃគ្រប់រឿងរ៉ាវទាំងអស់នោះទេ។ ចំពោះរឿងមួយចំនួន យើងគួររក្សាការសម្ងាត់ ដោយសារការនិយាយប្រាប់អ្នកដទៃអាចធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនរបស់យើង តែតើរឿងអ្វីខ្លះដែលអ្នកមិនគួរប្រាប់ឲ្យអ្នកដទៃដឹង? ខាងក្រោមនេះជាអ្វីដែលអ្នកគួររក្សាការសម្ងាត់ជានិច្ច។ ១. ផែនការរយៈពេលវែង៖ ឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនមិនប្រាប់អ្នកពីគម្រោងសម្រាប់ពេលអនាគតរបស់ពួកគេ? ដោយសារមនុស្សមានការគិតខុសគ្នា មតិយោបល់រិះគន់របស់ពួកគេលើផែនការរបស់អ្នកអាចជះឥទ្ធិពលអវិជ្ជមានទៅលើជីវិតរបស់អ្នក។ ២. បញ្ហារបស់អ្នកដទៃ៖ នៅពេលដែលនរណាម្នាក់និយាយប្រាប់អ្នកពីបញ្ហារបស់ពួកគេ វាមានន័យថា ពួកគេបានទុកចិត្តលើអ្នក ដូច្នេះហើយ ចូរកុំបំផ្លាញទំនុកចិត្តរបស់ពួកគេឲ្យសោះ។ បើពួកគេមិនអនុញ្ញាតឲ្យអ្នកនិយាយទេ ដាច់ខាង ត្រូវទុកវាជាការសម្ងាត់។ ៣. អំពើល្អរបស់អ្នក៖​ ការប្រព្រឹត្តអំពើល្អរឺអំពើសប្បុរសធម៌គួរតែថ្លាបរិសុទ្ធដូចទឹកចិត្តដ៏ល្អរបស់អ្នក ដូច្នេះហើយ ការនិយាយប្រាប់រឿងទាំងអស់នេះទៅកាន់អ្នកដទៃនឹងបំផ្លាញភាពបរិសុទ្ធនៃទឹកចិត្តរបស់អ្នក ហើយអ្នកដទៃអាចគិតថា អ្នកជាមនុស្សអួតក្អេងក្អាង។ ៤. រឿងមិនល្អរបស់អ្នកដទៃ៖ នៅពេលដែលអ្នកចាប់ផ្តើមនិយាយអាក្រក់ពីនរណាម្នាក់ ការគិតរបស់អ្នកចំពោះគេម្នាក់នោះអាចនឹងប្រែជាអាក្រក់ទៅៗ ហើយវាអាចធ្វើឲ្យអ្នកមិនអាចមើលឃើញពីចំណុចល្អរបស់គេ។ លើសពីនេះទៅទៀត ការនិយាយពីរឿងរ៉ាវតិចតួចមិនសំខាន់ទាំងនេះក៏មិនបានជួយនរណាម្នាក់ផងដែរ។ ៥. ទ្រព្យសម្បត្តិដែលអ្នកមាន៖ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តមានរបស់ល្អៗ ប៉ុន្ដែវាមិនមានន័យថា ពួកគេសុទ្ធតែចង់ដឹងពីអ្វីដែលអ្នកមាននោះទេ ដោយសារតែការនិយាយអួតពីរឿងទាំងនេះនឹងបង្កើតជាការច្រណែនឈ្នានីស ហើយវាអាចនឹងបំផ្លាញសេចក្ដីសុខរបស់អ្នកផងដែរ៕ ប្រភព៖ Born Realist អត្ថបទល្អផ្សេងទៀត៖ គួរអានបើមិនចង់ស្ដាយក្រោយ! រឿង ៥យ៉ាងដែលមនុស្សភាគច្រើនសោកស្ដាយពេលចាស់ទៅ! មួយឆាកជីវិតមនុស្សមាន ១០ ឆ្នាំប៉ុន្មានដង? តែ ៥ដងក៏ឈានចូលដល់វ័យចាស់ទៅហើយ។ មនុស្សមួយចំនួនបានប្រើប្រាស់ពេលវេលាកាលនៅក្មេងមានប្រយោជន៍ […]

Continue Reading

បីសំនួរ ដែលអ្នកត្រូវដឹង បើសិនជាអ្នកចង់ស្គាល់​ចំណុច​ខ្លាំង​ខ្លួនឯង

តើ​អ្នក​ដឹង​ថា​ខ្លួនឯង​មាន​ចំណុចខ្លាំង​អ្វីខ្លះ? បើ​មិន​ទាន់​ដឹង​ទេ​ ត្រូវសួរសំណួរទាំង​បី​ខាងក្រោម​នេះ​ រួច​ព្យាយាម​ឆ្លើយ​ក្នុង​របៀប​ដែល​ស្មោះ​ត្រង់​បំផុត៖ ១/ តើ​ពេល​ណា​ដែល​​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​អ្នក?​ តើ​អ្នក​បាន​ប្រើប្រាស់​មធ្យោបាយ​ដូចម្តេច​ដើម្បី​ដោះខ្លួន​ចេញ​ពី​ពេល​ដ៏លំបាក​នោះ? ទោះជា​បទពិសោធន៍​អ្វី​ក៏ដោយ អាច​ជាការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ បាត់បង់​ការងារ ជួបបញ្ហាខ្វះលុយកាក់ បញ្ហាសុខភាព ឬសូម្បី​តែរឿង​ញៀនថ្នាំ អ្នក​ត្រូវនឹក​រកមធ្យោបាយ​តាមអារម្មណ៍ ទម្លាប់សង្គម ឬចំណេះដឹង​ដែល​អ្នក​បាន​យក​ទៅប្រើប្រាស់​ដើម្បី​ដោះខ្លួន​ចេញពី​ពេល​ដ៏លំបាកនោះ។   ២/ តើជោគជ័យ​ធំៗ​របស់​អ្នក​មាន​អ្វីខ្លះ? សមិទ្ធផល​ក្នុង​ជីវិត​ប្រហែលជា​ងាយ​នឹក​រកឃើញទេ ដូចជា​ការទទួល​បាន​សញ្ញាបត្រ ការឡើងដំណែង ឬការ​បង្កើត​មុខជំនួញជាដើម។ តើ​អ្នក​បានធ្វើ​អ្វី​ខ្លះ​ដែល​មនុស្ស​នៅជុំវិញ​ខ្លួន​អ្នក​មិនបាន​ធ្វើ​? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ខុស​ពី​ទម្លាប់​ពី​មុន​មកទើប​នាំ​អ្នក​ទៅ​រក​ជោគជ័យ?   ៣/ តើ​មាន​អ្វី​ដែល​នាំមក​ក្តី​សុខ​បំផុត​សម្រាប់​អ្នក? សមិទ្ធផល​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រហែល​ជា​មិន​ស្តែង​ច្បាស់​ក្នុង​ភ្នែក​អ្នកដទៃ​ទេ។ ប្រហែល​ក្តីសុខ​របស់អ្នក​អាច​កើត​មាន​នៅពេល​ថែទាំ​អ្នក​ជំងឺ​ដែល​អ្នក​ស្រឡាញ់​ ឬ​មាន​មនោសញ្ចេតនា​ពិសេស​ជាមួយ​កូន​របស់​អ្នក ឬក៏​អាច​ជា​ពេល​ដែល​អ្នក​ជួបជុំ​មិត្តភក្តិ​ ឬ​ចូលរួម​ជាមួយ​សហគមន៍​ដើម្បី​ប្រយោជន៍សង្គម។ នៅ​ក្នុង​ក្តីសុខ​ផ្ទាល់​ខ្លួននោះ​មាន​បង្កប់​នូវ​ភាព​អស្ចារ្យ​ដែល​អ្នក​មិន​គួរ​ភ្លេច។ ពេលអ្នក​មាន​អារម្មណ៍​ល្អ អ្នកកំពុងតែ​ធ្វើ​កិច្ច​ការ​បាន​ល្អ​បំផុតក្នុងជីវិត។ អ្នក​កំពុងតែ​ធ្វើ​តាម​វិចារណញ្ញាណកប់​ជ្រៅ​នៅ​ខាងក្នុង ហើយ​ក៏​ជា​ពេល​ដែល​អ្នក​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួនឯង​ដែរ។   ប្រភព៖ Success Magazine 

Continue Reading

ខ្លាំងមែន! យុទ្ធសាស្រ្តមួយចំនួនដែលចិនបានប្រើប្រាស់ក្នុងការ បន្សាបឥទ្ធិពលអាមេរិក នៅតំបន់អាស៊ី

ការប្រែប្រួលរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់អំពីមហាអំណាចអាស៊ី និងពិភពលោកលំដាប់ថ្នាក់ទី ២មួយនេះ។ កាលពីសប្តាហ៍កន្លងទៅ ក្រុមប្រទេស ១១ បានចុះកិច្ចព្រមព្រៀងលើ ការដោះដូរពាណិជ្ជកម្ម ដែលមានអាមេរិកជាតំណាងគូរភាគីរវាងចិន ប៉ុន្តែនៅពេលដែលប្រធានាធិបតីទី ៤៥របស់អាមេរិក ដូណាល់ត្រាំ ដកខ្លួនចេញភា្លម ជំហានបានឈានឆ្ពោះទៅមុខដោយគ្មានមហាអំណាចទី ១ មួយនេះ។ វាគឺជាដំណាក់កាលក្នុងការប្រែប្រួលចុងក្រោយបង្អស់ ពីវត្តមានរបស់អាមេរិក មកជាស្ថានភាពថ្មីមួយនឹកស្មានមិនដល់។ កម្រិតនៃការប្រែប្រួលពិតជាពិបាកស្មានថាវានឹងលោតឡើងខ្ពស់យ៉ាងណានោះ។ មហាអំណាចទាំងពីរកំពុងរិះរកយុទ្ធសាស្រ្តដើម្បីផ្លាស់ប្តូរបរិបទប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ដែលប្រជាជនច្រើនបំផុតសម្រាប់រូបភាពរៀងខ្លួន។ មូលដ្ឋានទ័ពអាមេរិកនៅតែមានភាពរឹងមាំ ក្នុងតំបន់អាស៊ី ប៉ុន្តែចិន បានចាប់ផ្តើមពង្រីកមូលដ្ឋានអំណាចទ័ពរបស់ខ្លួន ព្រមជាមួយនឹងការក្តោបក្តាប់សេដ្ឋកិច្ច ដើម្បីបង្វែរទិសនៃតំបន់នេះ ដោយដាក់យុទ្ធសាស្រ្តអូសទាញសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកជាមុន ដែលមាន ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ី។ ទំនោរនេះទំនងជានឹងរុញកាន់តែខ្លាំងក្នុងអាណត្តិរបស់លោក ដូណាល់ត្រាំ ដែលជាប្រធានាធិបតីមិនខ្វល់អំពី គោលនយោបាយបរទេស ហើយព្យាយាមច្រានចោលនូវរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលនាំឲ្យប្រទេសតំបន់អាស៊ី វិលវល់ក្នុងការសម្រេចចិត្តជាយុទ្ធសាស្រ្តផ្ទាល់ខ្លួន។ ជាក់ស្តែង ការដោះដូរពាណិជ្ជកម្មកាលពីសប្តាហ៍កន្លងទៅ គឺជាសញ្ញាដ៏សំខាន់ដែលប្រទេសទាំងឡាយ ដូចជា អូស្រ្តាលី និងជប៉ុន បានចាប់ផ្តើមឡើង ដោយគ្មានអាមេរិក។ សូម្បីតែគ្រប់ប្រទេសស្ទើរតែទាំងអស់ក្នុងតំបន់អាស៊ី បាន នឹងកំពុងធ្វើពាណិជ្ជកម្មជាមួយចិន ច្រើនជាង […]

Continue Reading