៦ ចំណុច ដែលបុរសមិនគួរស្រឡាញ់ និងយកនារីប្រភេទនេះធ្វើជាភរិយា

សម្រស់នារីប្រៀបបានដូចបុប្ផា ពេលរីកក្លិនក៏ក្រអូបឆ្ងុញឈ្ងប់ ធ្វើឱ្យសត្វកន្លង់ចង់ក្រេបលម្អចន្ទ តែបើសិនក្រេបមិនស្រួលទេ វានឹងធ្វើឱ្យយើងមានគ្រោះថ្នាក់ក៏ថាបានដែរ ប្រៀបដូចទឹកឃ្មុំមានពិស។ ថ្ងៃនេះដែរ មនោខ្ញុំ សូមលើកយកប្រាំពីរចំណុច ដែលមនុស្សប្រុសមិនគួរស្រឡាញ់នារីប្រភេទនោះទាំង៖ ១. ស្រីស្អាតឆើតជ្រុល ឱ្យតែនារីរូបស្អាត សាច់សខ្ចី ប្រុសៗណាក៏ប្រាថ្នាចង់បានគ្រប់គ្នាដែរ។ ដូច្នោះនារីស្អាតយើងពិបាកនឹងថែរក្សាខ្លាំងណាស់ កង្វល់ចិត្តក៏ខ្លាំង ព្រោះតែខ្លាចបាត់នារីរូបស្អាតនេះ បើយកភរិយាយកស្អាតបាន តែកុំស្អាតពេក។   ២. ស្រីខាតលក្ខណ៍ ដាច់ខាតកុំយកនារីខាតលក្ខណ៍ធ្វើជាប្រពន្ធឱ្យសោះ ទោះបីជានាងស្អាតយ៉ាងណាក៏ដោយ ព្រោះអាចនឹងនាំគ្រោះចង្រៃយើងបានគ្រប់ពេល។ មិនមែនមកពីនាងចង្រៃទេ តែមកពីចរិតខាតលក្ខណ៍របស់នាង ធ្វើឱ្យយើងហិនហោចមិនខាន បើនារីល្អវិញ គេជួយដល់ស្វាមីបានគ្រប់ពេល មិនថាការងារថ្ងៃយប់ឡើយ។ ៣. ស្រីចូលចិត្តដើរលេងយប់ ការពិតមិនមែនឱ្យតែនារីដើរលេងយប់គឺ សុទ្ធតែអាក្រក់ទាំងអស់ទេ តែបើមិត្តនារីអាចជៀសបានគួរតែជៀសទៅ ព្រោះគ្មានផលល្អសម្រាប់អ្នកឡើយ ដោយសារតែណាមួយខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯងជាស្រី (ការចាប់រំលោភ) ចោរឆក់ប្លន់ និងខូចកេរ្តិ៍ទៀត។ ចាស់ពីដើមឡើយ គេមិនឱ្យកូនគេយកនារីដែលដើរលេងដល់យប់ប្រលប់ឡើង ព្រោះតែពួកគាត់គិតថានារីដើរលេងពេលយប់គឺ មិនមែនជាស្រីល្អទេ។ ៤. ស្រីមិនចេះគោរពឪពុកម្តាយ ចំពោះនារីវិញគឺ មានចរិតថ្លៃថ្នូរ ទន់ភ្លន់ សុភាពរៀបសារ និងគួរឱ្យស្រឡាញ់ទៀត ព្រោះតែចេះឱនលំទោនគោរពចាស់ទុំ។ ប៉ុន្តែបើសិនស្រីណាមិនមានលក្ខណ៍នេះទេ […]

Continue Reading

១០​ចំណុច​​សម្គាល់​ថា ​សង្សារ​អ្នក​លួច​មាន​ថ្មី និង​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ទី​បី​ខ្ទាត​ចេញ

ជា​យុវវ័យ អ្នក​ណា​ក៏​ធ្លាប់​មាន​អារម្មណ៍​មួយ​នេះ​បន្លាច​ខ្លួន​ឯង​ សង្ស័យ​គេ ហើយ​ពេល​ខ្លះ​គិត​ថា​ដូចជា​ចម្លែក​ៗ គេ​តែង​ខ្លួន​ហើយ​លាក់​ទូរសព្ទ​ សួរ​មិន​សូវ​ឆ្លើយ​ចំ​សំណួរ! ស្រី​ៗ​ឧស្សាហ៍​ណាស់​អា​រឿង​សង្ស័យ​ថា គេ​ប្រហែល​កំពុង​​ទាក់​ទង​ស្រី​ថ្មី​ម្នាក់​ទៀត ឬ​មាន​A ​B​ C​ D ? មុន​នឹង​ឈាន​ដល់​ការ​វាយ​តម្លៃ ស្រីៗ​គួរ​សង្កេត​មើល​សកម្មភាព​របស់​មិត្ត​ប្រុស​លើ​ប៉ុន្មាន​ចំណុច​នេះ​សិន​ ដូច​ជា៖​ ទី​១ គេ​មាន​ពេល​ច្រើន​អត់​សម្រាប់​យើង​? គេ​ខុស​ពី​មុន? គេ​រវល់​ជាង​មុន?គេ​មាន​ពិបាក​ចិត្ត​ចំពោះ​ការ​រវល់​ហ្នឹង​អត់? ទី២ គេ​ប្រចណ្ឌ​យើង​ខ្លះ​អត់?ពេល​យើង​ស្លៀក​ពាក់​ថ្មី តែង​ខ្លួន​ស្អាត​ៗ គេ​មាន​សួរ​ថា​យើង​ទៅ​ណា ទៅ​ជាមួយ​អ្នក​ណា? ទី៣ គេ​មាន​និយាយ​ទូរសព្ទ​លួច​លាក់ ឬ​ដូរ​ Password អត់​? ទី៤ មាន​ចុង​សប្តាហ៍​ណា​មួយ គេ​រវល់ ហើយ​មិន​ខ្វល់​ខល​មក​យើង​មួយ​ថ្ងៃ​បី​ដង ពេល​ក្រោក​ ពេល​បាយ ពេល​គេង​អត់​? ទី៥ គេ​មាន​គេច​ៗ​ពី​ការ​និយាយ​គ្នា​រ៉ូមែនទិក ឬ​គេ​គេច​ៗ​មិន​ចង់​និយាយ​រឿង​អនាគត​អត់​? ទី៦ គេ​ឆាប់​ខឹង​ពេល​យើង​សួរ​នាំ​អត់​? ទី៧ គេ​មិន​សូវ​ចង់​ស្និទ្ធស្នាល​គ្នា​នៅ​មុខ​អ្នក​ផ្សេង​ដែរ​អត់​? ទី៨ គេ​ប្តូរ​ម៉ូដ​សក់​ ប្តូរ​របៀប​ស្លៀក​ពាក់​ប្លែកៗ​? ទី៩ ​គេ​ផ្តោត​អារម្មណ៍​បែប​ណា​លើ​យើង​នៅ​​ទី​សាធារណៈ ឬ​គេ​ទុក​យើង​ចោល​មួយ​ឡែក? ទី១០ ឧស្សាហ៍​ប្រទះ​ឃើញ​គេ​លួច​ញញឹម​ស្ងាត់​ៗ​អត់? ទំាងអស់​នេះ​អាច​ថា​មិន​សុទ្ធ​តែ​បញ្ជាក់​ថា​ គេ​មាន​ថ្មី​លាក់​យើង​ទេ តែ​អាច​ថា​ […]

Continue Reading

ល្បិចទាំង ៥ យ៉ាងដែលអាចជួយអោយ Crush ​ងាក​មក​ចាប់​ចិត្ត​លើ​អ្នក​វិញ​​ពេញ​ទំហឹង

មនុស្ស​លួច​ស្រឡាញ់​គេ​តែ​ម្ខាង គ្មាន​បំណង​ប្រាថ្នា​អី​​ក្រៅ​ពី​ចង់​ឲ្យ​គេ​មាន​ចិត្ត​ស្រឡាញ់ ឬ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ឯង​វិញ​ទេ។ ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ម្នាក់​បាន មិន​មែន​ត្រឹម​តែ​ការ​រៀប​ចំ​ខ្លួន​ឲ្យ​ទាក់​ភ្នែក​គេ​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​អ្នក​គួរ​អនុវត្ត​ព្រម​គ្នា​ដែរ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​តិចនិក​មួយ​ចំនួន​ដែល​អាច​ឲ្យ​ប្រិយមិត្ត​សាកល្បង​​អនុវត្ត​បាន​ភ្លាម​ៗ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ Crush៖ ១. សម្លឹង​មើល​កែវ​ភ្នែក Crush (​Eye Contact) ទំនាក់ទំនង​ខ្សែ​ភ្នែក​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បុរស។ ប្រសិន​បើ​អ្នក​ចូលចិត្ត​គេ អ្នក​គួរ​តែ​ឲ្យ​គេ​ដឹង​​ខ្លះ​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​ការ​សម្លឹង​មើល​កែវភ្នែក​របស់​គេ ព្រោះ​ខ្សែភ្នែក​អាច​បង្ហាញ​ន័យ​ច្រើន​ជាង​ពាក្យ​សម្ដី​ទៅ​ទៀត។ ការ​ធ្វើ​ពិសោធន៍​មួយ​បាន​បង្ហាញ​ថា ការ​សម្លឹង​មើល​កែវភ្នែក​គ្នា​ពី​១​ទៅ​២​នាទី​ គឺ​គ្រប់គ្រាន់​អាច​ឲ្យ​បុរស​និង​នារី​លង់​ស្នេហ៍​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ២. រាប់​អាន​មិត្តភ័ក្ដិ​របស់ Crush សាកល្បង​សេពគប់​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ ដូច្នេះ​អ្នក​នឹង​មាន​ឱកាស​អាច​ស្គាល់​ពី​គេ​កាន់​តែ​ច្បាស់។ បើ​សិន​ជា​អ្នក​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ចំណោម​បក្សពួក​របស់​គេ​នោះ អ្នក​នឹង​​ទទួល​បាន​ពិន្ទុ​កាន់​តែ​ខ្ពស់។ ៣. ដឹង​ពី​ចំណូល​ចិត្ត​របស់ Crush បុរស​ៗ​តែង​មាន​អារម្មណ៍​ល្អ និង​សប្បាយ​ចិត្ត​នៅ​ពេល​​បាន​​ជជែក​គ្នា​ពី​អ្វី​ដែល​ពួក​គេ​ចូលចិត្ត ដូច្នេះ​ហើយ​គេ​នឹង​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ដែរ បើ​អ្នក​អាច​ដឹង​ច្រើន​ពី​អ្វី​ដែល​គេ​ចូលចិត្ត និង​អាច​ឲ្យ​អ្នក​ចូល​ស្និទ្ធ​ជាមួយ​គ្នា​កាន់​តែ​រហ័ស។ ៤. បើក​ភ្លើង​ខៀវ​សម្រាប់ Crush នៅ​ពេល​អ្នក​មាន​ឱកាស​បាន​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​លួច​ស្រឡាញ់​ហើយ​ សូម​ព្យាយាម​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​ទុក​ចិត្ត​បាន និង​ជា​មនុស្ស​ដែល​ពឹងពាក់​បាន​នៅ​ពេល​គេ​ត្រូវ​ការ​ជំនួយ។ អាច​និយាយ​ប្រាប់​គេ​ពី​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ខ្លះ ហើយ​បង្ហាញ​អាកប្បកិរិយា​ថា​អ្នក​មិន​មាន​បញ្ហា​ឡើយ​សម្រាប់​ការ​ប៉ះពាល់​រាងកាយ​ ​ដោយ​ចៃដន្យ​ដូច​ជា​ប៉ះ​​ដៃ ប៉ះ​ស្មា ឬ​ក្បាល​គ្នា។ ៥. ធ្វើ​ជា​ខ្លួន​ឯង ចំណុច​សំខាន់​បំផុត​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ Crush គឺ​ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​ចរិត​ទៅ​ជា​អ្នក​ដទៃ ព្រោះ​ថា​ប្រសិន​បើ​គេ​ចាប់​អារម្មណ៍​អ្នក​មែន […]

Continue Reading

សញ្ញាណ​ទាំង​៤ប្រាប់​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​គង់វង្ស​រយៈពេល​វែង

និយាយ​ពី​ទំនាក់ទំនង​ស្នេហា​ហាក់​ទូលំទូលាយ​ពេក​ដើម្បី​យើង​អាច​កំណត់​ជា​គោលការណ៍​​ដើម្បី​វាស់វែង​ពី​​លទ្ធភាព​ដែល​អាច​បាក់​បែក ឬ​គង់វង្ស។ ទោះ​យ៉ាង​ណា​ប្រសិន​បើ​៤​ចំណុច​ខាង​ក្រោម​នេះ​ត្រូវ​នឹង​ស្ថានភាព​ក្នុង​ទំនាក់ទំនង​របស់​អ្នក នោះ​វា​គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា ទំនាក់ទំនង​របស់​អ្នក​អាច​នឹង​គង់វង្ស​សម្រាប់​រយៈ​ពេល​វែង។ ប្រសិន​បើ​ទំនាក់ទំនង​របស់​​អ្នក​មិន​មាន​៤​ចំណុច​នេះ​ទេ អ្នក​ប្រហែល​ជា​ត្រូវ​ស្វែង​យល់​បន្ថែម​ពី​អារម្មណ៍​នា​ពេល​បច្ចុប្បន្ន​របស់​អ្នក​ និង​អ្វី​​ដែល​អ្នក​អាច​នឹង​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​មុខ។ ១៖ អ្នក​ចូល​ចិត្ត​គ្នា​ដោយ​ត្រង់ ជា​ទូទៅ​មនុស្ស​ចូល​ចិត្ត​អ្នក​​ដែល​មាន​ចរិត​ស្រដៀង​នឹង​ខ្លួន បើ​ទោះ​ជា​អ្នក​នោះ​មាន​ចរិត​ខុស​ប្លែក​ពី​អ្នក​ដទៃ​បន្តិច​ក៏​ដោយ។ ការ​ដែល​អ្នក​ចូល​ចិត្ត​គេ​តាម​ចរិត​របស់​គេ ហើយ​គេ​ចូល​​ចិត្ត​អ្នក​តាម​ចរិត​របស់​អ្នក​មិន​ទាមទារ​ការកែ​ប្រែ​អ្វី​​នោះ​វា​គឺ​ជា​សញ្ញាណ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក។ ២៖ ដៃ​គូ​របស់​អ្នក​ជា​មនុស្ស​កក់​ក្ដៅ អាច​ទុក​ចិត្ត​បាន អាច​ពឹង​ផ្អែក​បាន​ មនុស្ស​មាន​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ដៃ​គូ​ខុសៗ​គ្នា ​មិន​ថា​ស្រី​ឬ​ប្រុស​ទេ អ្នក​ខ្លះ​អោយ​តម្លៃ​ទៅ​លើ​​រូបរាង ជាជាង​លុយ​ ឬ​ឋានៈ ចំណែក​អ្នក​ខ្លះ​ផ្ទុយ​មក​វិញ​អោយ​តម្លៃ​ទៅ​លើ​លុយ​ និង​ឋានៈ​ ជាជាង​រូបរាង។ ប៉ុន្តែ​ទោះ​បើ​មាន​ភាព​ខុស​គ្នា​យ៉ាង​នេះ​ក្ដី មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​អោយ​​តម្លៃ​ និង​រើស​ដៃ​គូ​ដោយ​ផ្អែក​ទៅ​លើ ភាព​កក់​ក្ដៅ អាច​ជឿ​ទុក​ចិត្ត​បាន និង​ពឹង​ពាក់​បាន។ ៣៖ ដៃ​​គូ​របស់​អ្នក​មាន​ស្ថានភាព​ប្រហាក់​ប្រែល​នឹង​មិត្តភ័ក្ដិ​អ្នក​ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្នេហា​ មិន​​ដើរ​តួ​ជា​ប្រធាន​​តែ​មួយ​មុខ​ទេ គឺ​ជា​កម្មបទ​ដែរ។ សូម្បី​តែ​មនុស្ស​មិន​ធ្លាប់​ស្គាល់​អ្នក​សោះ ក៏​គង់​នឹង​យក​ដៃ​គូ​របស់​អ្នក​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​មិត្ត ឬ​អ្នក​ជុំ​វិញ​ខ្លួន​អ្នក។ បញ្ហា​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​​ទំនាក់ទំនង​ស្នេហា​ នៅ​ពេល​​ដែល​ដៃគូ​របស់​អ្នក​ហាក់​ខុសប្លែក​ពេក​ពី​មិត្ត ឬ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក នេះ​យើង​សំដៅ​ទៅ​លើ​រូបរាង​ របៀប​រស់​នៅ ឋានៈ ទ្រព្យ អត្តចរិត ភាពទាក់ទាញ​ជាដើម។ ជា​រួម​ទៅ ពេល​ដែល​អ្នក​មាន​ដៃ​គូ​ដែល​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​មិត្តភ័ក្ដិ និង​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក នោះ​ទំនាក់ទំនង​របស់​អ្នក​នឹង​រលូន​ ហើយ​មាន​សក្ដានុពល​សម្រាប់​រយៈ​ពេល​វែង។ […]

Continue Reading

​មូលហេតុ​ទាំង 8 យ៉ាងដែលធ្វើ​ឲ្យ​មនុស្ស​ប្រុស​​ភ័យ​ខ្លាច​​ពេល​និយាយ​ដល់​​រឿង​រៀបការ

មនុស្ស​ស្រី​ភាគ​ច្រើន បើ​ស្រឡាញ់​អ្នក​​ណា​ហើយ​ក៏​តែង​ចង់​ឲ្យ​មនុស្ស​ម្នាក់​នោះ​ក្លាយ​ជា​មនុស្ស​ចុង​ក្រោយ​ដែល​អាច​រៀបការ​ជាមួយ​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​រហូត​ដល់​ស្លាប់ ប៉ុន្តែ​ហេតុអ្វី​​មនុស្ស​ប្រុស​ធ្វើ​​ធម្មតា​ៗ ហាក់​ដូច​មិន​មាន​រឿង​អ្វី​សោះ? ប៉ុន្តែ​ទោះ​យ៉ាង​ណា​មុន​នឹង​ទៅ​រក​រឿង​ស្ដីបន្ទោស​ខាង​ប្រុស ស្រី​ៗ​យើង​ត្រូវ​ស្វែង​រក​ដើម​ហេតុ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ថា​ហេតុ​អ្វី​បាន​ជា​គេ​មើល​ទៅ “មិន​ចង់​រៀបការ” ពុំ​ដូច្នោះ​ទេ​គេ​នឹង​មាន​អារម្មណ៍​រង​សម្ពាធ​កាន់​តែ​ខ្លាំង រហូត​ដោះដៃ​ពី​យើង​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ៖ ១. គេ​នៅ​ស្ដាយ​ភាព​នៅ​លីវ ពី​បុរស​ម្នាក់​ដែល​​មាន​សេរី​ភាព ចង់​ទៅ​ណា​ក៏​ទៅ​ហ្នឹង មិត្តភ័ក្ដិ​បបួល​ទៅ​ណា​ក៏​ទៅ​បាន តែ​បើ​រៀបការ​ហើយ​គឺ​នឹង​ត្រូវ​ត្រលប់​មក​ផ្ទះ​ឲ្យ​ទាន់​ពេល​ទាន់​វេលា លួច​មើល​ស្រីផ្សេង​​ក៏​មិន​បាន។ គេ​ប្រហែល​ជា​មាន​គំនិត​ដូច្នេះ។ ២. គេ​មិន​ប្រាកដ​ប្រជា​ជាមួយ​យើង ស្ដាប់​ទៅ​គួរ​ឲ្យ​ឈឺ​ចិត្ត ប៉ុន្តែ​វា​គឺ​ជា​រឿង​ពិត​ណា​ស្រី​ៗ។ រវាង​យើង​និង​គេ​ប្រហែល​ជា​អាច​មាន​អ្វី​ម្យ៉ាង​ដែល​នៅ​មិន​ទាន់​​ចូល​គ្នា​១០០% ដែល​ធ្វើ​ឲ្យ​គេ​នៅ​ស្ទាក់ស្ទើរ​ថា​ទំនាក់ទំនង​លើក​នេះ​អាច​ឈាន​ដល់​ការ​រៀបការ​ដែរ​ឬ​ក៏​អត់។ ៣. គេ​ខ្លាច​ការ​ផ្លាស់​ប្ដូរ មិន​មែន​គេ​មិន​ស្រឡាញ់​យើង​ទេ គ្រាន់​តែ​គេ​អាច​នឹង​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា​ការ​រៀបការ​វា​នឹង​ល្អ​ដូច​ក្នុង​រឿង​ដែរ​ឬ​ក៏​អត់ ហើយ​មិត្ត​ស្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ដូច​យើង តើ​អាច​ក្លាយ​ជា​ពូកែ​រអ៊ូ ឬ​កាច​ដែរ​ឬ​អត់​ពេល​ក្លាយ​ជា​ប្រពន្ធ។ ៤. អត់​លុយ នេះ​ជា​បញ្ហា​ធំ​សម្រាប់​ជីវិត​គូ​តែ​ម្ដង។ ជួន​កាល​មនុស្ស​ស្រី​​ នៅ​ពេល​និយាយ​ដល់​រឿង​រៀបការ​អាច​នឹង​នឹក​ឃើញ​មុន​គេ​ដល់​ការ​តុបតែង​ស្អាត​ៗ​ក្នុង​ពិធី ប៉ុន្តែ​ខាង​ប្រុស​អាច​នឹង​មាន​សម្ពាធ​មួយ​ថ្លៃ​បណ្ណាការ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ជីវិត​ក្រោយ​មង្គលការ​ទៅ​ជា​យ៉ាង​ណា តើ​គេ​អាច​ចិញ្ចឹម​យើង​បាន​ដែរ​ឬ​ក៏​អត់។ ៥. គេ​មាន​បទពិសោធន៍​មិន​ល្អ​កន្លង​មក បុរស​ដែល​មាន​ឪពុក​ម្ដាយ​លែងលះ​គ្នា​ ឬ​ធ្លាប់​ឃើញ​ប្ដី​ប្រពន្ធ​គេ​បែកបាក់​គ្នា អាច​នឹង​​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​ការ​កសាង​គ្រួសារ ព្រោះ​ខ្លាច​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ជឿជាក់​លើ​ស្នេហា​របស់​យើង​បំផុត។ ៦. គេ​នៅ​ជាប់​រវល់​ការងារ​ខ្លាំង មនុស្ស​ប្រុស​ភាគ​ច្រើន​រមែង​ចាត់​ទុក​ការងារ​ជា​អាទិភាព​ទី​មួយ​ដែល​ត្រូវ​ជោគជ័យ​ស្រាប់​ទៅ​ហើយ ព្រោះ​គេ​ត្រូវ​ការ​ស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច និង​ភាព​ជោគជ័យ​ក្នុង​ជីវិត​ឲ្យ​បាន​ឆាប់​បំផុត។ ដូច្នេះ​ហើយ​ទើប​គេ​លះបង់​ខ្លាំង​ជាមួយ​ការងារ។ បើ​គេ​មាន​គំនិត​បែប​នេះ […]

Continue Reading

មូលហេតុ​ទំាង ៥ យ៉ាងដែលបង្ហាញ​ថា​ការ​មើល​កុន​ជា​ជម្រើស​អស្ចារ្យ​សម្រាប់​ការ​ណាត់​គូ​ស្នេហ៍​លើក​ដំបូង​

ភាគ​ច្រើន​យុវវ័យ​សម័យ​ឥលូវ​តែងតែ​ជ្រើសរើស​ការ​មើល​កុន​ ជា​រឿង​ត្រូវ​ធ្វើ​ដំបូង​គេ​ក្នុង​ថ្ងៃ​ណាត់​ជួប​គូ​ស្នេហ៍​លើក​ទី​មួយ​។​ ក្រោយ​ពី​នោះ​​ពូក​គេ​នាំ​គ្នា​ចេញ​ក្រៅ​ទៅ​ញាំ​អាហារ​រី​ក៏​ដើរ​លេង​ក្នុង​ផ្សារ​ទំនើប​ជា​ដើម​។ ​ ទាំងនេះ​ជា​ហេតុ​ផល​៥​យ៉ាង​ដែល​យុវវ័យ​ជ្រើសរើស​រោង​ភាពយន្ត​ជា​កន្លែង​ណាត់​ជួប​លើក​ដំបូង​៖ ១.ភាព​ស្ងប់ស្ងាត់​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ចាប់ផ្ដើម​ បរិយាកាស​ក្នុង​រោង​ភាពយន្ត​មាន​សភាព​ស្ងប់​ស្ងាត់​ដែល​អំណោយផល​​ដល់​មនុស្ស​ពីរ​នាក់​ក្នុង​ការ​ចាប់​ផ្ដើម​ស្វែង​យល់​ពី​គ្នា​និង​ខិត​ទៅ​រក​ភាព​ស្និទ្ធ​ស្នាល។​អ្នក​ទាំង​ពីរ​អាច​អង្គុយ​ មើល​កុន​យ៉ាង​មាន​សេចក្ដី​សុខ​ដោយ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ពី​រឿង​ហេតុ​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​។​លើស​ពី​នេះ​វា​ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​ការសន្ទនា​លើក​ដំបូង​ជា​មួយ​គូ​ស្នេហ៍​។​អ្នក​អាច​ជជែក​គ្នា​ខ្សឹប​ៗ​ថា​អ្នកណា​ជា​ឃាតក​ក្នុង​រឿង​ឬ​ក៏​ទាយ​ថា​ចុង​បញ្ចប់​មាន​អ្វី​កើត​ឡើង​។​ ២. យល់​ដឹង​ពី​ដៃ​គូរ​តាម​រយៈ​កាយ​វិការ​ រឿង​មួយ​ដែល​យើង​អាច​ស្វែង​យល់​ពី​ដៃ​គូ​ណាត់​បាន​គឺ​សង្កេត​ពូក​គេ​តាម​រយៈ​កាយវិការ​។​ជាក់​ស្ដែង​គូស្នេហ៍​តែង​មាន​ការ​អៀន​ខ្មាស​គ្នា​និង​មិន​សូវ​និយាយ​គ្នា​​​ច្រើន​ទេ​ក្នុង​ថ្ងៃ​ណាត់​ដំបូង​។​តែ​ពួក​គេ​អាច​សង្កេត​មើល​គ្នា​និង​យល់​អំពី​គ្នា​តាម​រយៈ​កាយវិការ​ដែល​បញ្ចេញ​មក​ក្រៅ​ដូច​ជា​ការ​ចាប់​ដៃ​គ្នា​ថ្នម​ៗ​និង​ការ​ដាក់​ដៃ​លើ​ស្មា​ដែល​បង្ហាញ​ពី​ភាព​ចាប់​អារម្មណ៍​លើ​ដៃ​គូ​ជាង​ភាព​យន្ត​។​ ៣.​ការ​សាក​ចិត្ត​ដៃ​គូ​ណាត់​ លុយ​ជា​កត្តា​ធំ​មួយ​ក្នុង​ជីវិត​គូ​ស្នេហ៍​។​មាន​មនុស្ស​ខ្លះ​ប្រ​កែក​ថា​វា​មិន​ពិត​ប៉ុន្តែ​ជាក់​ស្ដែង​លុយ​សំខាន់​ណាស់​ក្នុង​ថ្ងៃ​ណាត់​ជួប​លើក​ដំបូង​។​មនុស្ស​ស្រី​មួយ​ចំនួន​តែង​រំពឹង​ថា​ដៃគូ​នឹង​រ៉ាប់រង​លើ​ថ្លៃ​ចំណាយ​ទាំង​អស់​ក្នុង​ថ្ងៃ​ណាត់​នោះ ​ឯ​អ្នក​ខ្លះ​ទៀត​ចង់​ចែក​ចំណែក​រៀង​ខ្លួន​។​ តែ​ជា​ការ​ពិត​ណាស់​បុរស​គួរ​តែ​ជា​អ្នក​ចំណាយ​ក្នុង​ថ្ងៃ​ពិសេស​នោះ​។ ៤.​កសាង​ភាព​ស្និទ្ធ​ស្នាល​ដោយ​ការ​លេង​សើច​ ជា​ការ​ពិត​ណាស់ ​អ្នក​អាច​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ដោយ​ការ​ចំអន់​គ្នា​លេង​ដូច​ជា​ការ​ដាក់​ឈ្មោះ​តាម​តួ​ក្នុង​រឿង​កុន​​ឬ​ធ្វើ​តម្រាប់​តាម​ឈុត​ខ្លះ​ៗ​ក្នុង​រឿង​ជា​ដើម​។​ សកម្មភាព​ទាំង​នេះ​អាច​បង្កើន​បរិយាកាស​អោយ​កាន់​តែ​ស្និទ្ធ​ស្នាល​ថែម​ទៀត​។​​ ៥.​បង្កើត​អនុស្សាវរីយ៍​ មាន​ពេល​ខ្លះ​ភាព​យន្ត​ដែល​អ្នក​បាន​មើល​វា​បាន​​ដិត​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ធ្វើ​អោយ​អ្នក​ចង​ចាំ​នូវ​គ្រា​ដំបូង​ដែល​អ្នក​បាន​ជួប​គ្នា​និង​នឹក​ឃើញ​ថា​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​រួម​គ្នា​។​​នៅ​ថ្ងៃ​ខាង​មុខ​អ្នក​និង​នឹក​ឃើញ​គ្នា​រាល់​ពេល​អ្នក​ឃើញ​ភាពយន្ត​​នោះ​ម្ដង​ទៀត​​និង​ចង់​ចាំ​អនុស្សាវរីយ​គ្រប់​យ៉ាង​ ហើយ​ ទោះបី​ជា​អ្នក​មិនបាន​ជួប​គ្នា​ទៀត​ក៏​ដោយ​ក៏​វា​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​ ៕ ប្រភព៖ thoughtcatalog

Continue Reading

រឿង​មួយចំនួនដែលស្រីៗតែងតែចូលចិត្ត​ធ្វើ ពេល​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់​

រឿង​ស្នេហា​ គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់​បេះដូង​ខ្លួន​ឯង​បាន​ឡើយ​។ សម្រាប់​បុរស​ ការ​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់​អាច​ហា​មាត់​និយាយ​ប្រាប់​នាង​ដោយ​ត្រង់​ៗ​បាន​ងាយ​ជាង​នារីៗ​។ ហេតុ​នេះ​ទើប​គេ​អាច​ឃើញ​មាន​ចំណុច​ហួស​ចិត្ត​មួយ​ចំនួន​ដែល​នារី​តែង​បង្ហាញ​ចេញ​ពេល​លួច​ Crush អ្នក​ណា​ម្នាក់​ ជំនួស​ឱ្យ​ការ​សារភាព​ត្រង់​ៗ​ប្រាប់​គេ​។ ១- ​​ឧស្សាហ៍​ស្លៀក​សម្លៀក​បំពាក់​ ឬ​ពណ៌​ណា​ដែល​ម្នាក់​នោះ​ចូល​ចិត្ត​៖ ពេល​ចូល​ចិត្ត​ឬ​ចាប់​អារម្មណ៍​អ្នក​ណា​ម្នាក់ យើង​តែង​រក​វិធី​យ៉ាង​ណា​ឱ្យ​បាន​ដឹង​ពី​ចំណូល​ចិត្ត​របស់​គេ​។ រឿង​មួយ​ដែល​ងាយ​ឱ្យ​គេ​ដឹង ឬ​ចាប់អារម្មណ៍​មក​យើង​វិញ​បំផុត​នោះ​គឺ ការ​ស្លៀក​​​សម្លៀក​បំពាក់​ ឬ​ពណ៌​ណា​ដែល​គេ​ចូល​ចិត្ត នោះ​គេ​នឹង​មើល​ឃើញ​យើង​បាន​លឿន។​ ឯ​អ្នក​ផ្សេង​ ចង់​គិត​យ៉ាង​ណា​ក៏​មិន​ខ្វល់។ ២- ​ឧស្សាហ៍​បង្ហោះ​រូប ឬ​ Status បង្ហាញ​អារម្មណ៍​​៖ នេះ​ជា​វិធី​មួយ​ដែល​អាច​បង្ហាញ​អារម្មណ៍​ឱ្យ​គេ​ម្នាក់​នោះ​បាន​ដឹង​ដោយ​ប្រយោល​។ ចង់​ មិន​ចង់ ពេល​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់ អ្នក​នឹង​អាច​ធ្វើ​រឿង​មួយ​នេះ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​យើង​មិន​អាច​ទៅ​សារភាព​ត្រង់​ៗ​ប្រាប់​គេ​ដូច​មនុស្ស​ប្រុស​ឡើយ​ ហើយ​បើ​បាន​ឃើញ​គេ​ចុច Like លើ​រូប ឬ​ Status​ នោះ​ទៀត ធានា​ថា ពេញ​មួយ​ថ្ងៃ​នេះ ច្បាស់​ជា​ញញឹម​ខ្ជឹប រីករាយ​ជាប់​មិន​ខាន​។ ៣- ចេះ​ Add Friends ឬ​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ​៖ មាន​តែ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ម្នាក់​នោះ​បាន​។ ហេតុ​នេះ​ហើយ ការ​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ គឺ​ជា​ជម្រើស​មួយ​ដែល​ស្រីៗ​តែង​ធ្វើ​ដើម្បី​បាន​ដឹង​ការ​សម្ងាត់​ពី​គេ​ និង​ត្រៀម​ខ្លួន​ដើម្បី​ចាប់ផ្ដើម​ទំនាក់ទំនង​មួយ​នេះ។ ៤- ឧស្សាហ៍​ទៅ​កន្លែង​ណា​ដែល​ម្នាក់​នោះ​ចូល​ចិត្ត៖ នេះ​ជា​វិធី​មួយ​ដែល​ឆាប់​បាន​ជួប​មុខ​គេ និង​ឱ្យ​គេ​ដឹង​ថា […]

Continue Reading

ទង្វើមួយចំនួនដែលបង្ហាញថាសង្សាររបស់អ្នកនៅតែនឹកដល់សង្សារចាស់

ទោះ​គាត់​ប្រាប់​អ្នក​ថា​គាត់​មិន​ស្រឡាញ់​សង្សារ​ចាស់​ទៀត​ទេ តើ​អ្នក​ជឿ​ទេ? ពេល​ខ្លះ​ទោះបី​ជា​គាត់​ចែក​ផ្លូវ​គ្នា​ជាមួយ​សង្សារ​ចាស់​គាត់​ហើយ ​ក៏​មិន​ប្រាកដ​ថា​គាត់​ឈប់​នឹក​ ឈប់​ស្រឡាញ់​គេ​ដែរ ព្រោះ​វា​ពិបាក​ណាស់​ដែល​ចង់​បំភ្លេច​មនុស្ស​ដែល​គាត់​ធ្លាប់​ស្រឡាញ់។​ បើ​អ្នក​សង្កេត​ឃើញ​គាត់​មាន​ចំណុច​ទាំង​នេះ​នោះ​ប្រហែល​ជា​គាត់​នៅ​តែ​ស្រឡាញ់​គេ​៖​​ ១. គាត់​តែងតែ​មើល​ពី​អ្វី​ដែល​គេ​ Post​​ លើ​ Facebook ៖​ គាត់​តែង​ចូល​មើល​ ឬ​ក៏​តាម​ដាន​អ្វី​ដែល​គេ​ធ្វើ​ ហើយ​ចូល​ comment ឬក៏​ ចុច​ likeមិន​ដែល​ខាន។ គាត់​ចង់​ឃើញ គាត់​ចង់​ដឹង​ពី​គេ​ច្រើន​ជាង​អ្នក​ទៀត​ក៏​ថា​បាន។ ២. គាត់​នៅ​តែ​មាន​រូបថត​គេ ៖​ គាត់​នៅ​តែ​រក្សា​រូប​របស់​គេ​ ហើយ​តែង​តែ​មើល​ពេល​ដែល​គាត់​នៅ​ម្នាក់​ឯង​។ ៣. គាត់​នៅ​តែ​ទាក់​ទង​គេ ៖​ ទោះ​បី​គាត់​បែក​គ្នា​ហើយ​គាត់​នៅ​តែ​ទាក់ទង​គ្នា​ ទោះ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ​។ ពេល​ខ្លះ​ប្រាប់​អ្នក​ថា​ជា​មិត្ត ឬ​ក៏​រាប់អាន​គ្នា​ជា​បងប្អូន ទាំង​ចិត្ត​នៅ​តែ​មាន​លើ​គេ​ក៏​មាន។ ៤. គាត់​នៅ​តែ​រំលឹក​ពី​គេ​ ៖​ ពេល​ខ្លះ​គាត់​នៅ​តែ​និយាយ​ពី​គេ ថា​គេ​បែប​នេះ​គេ​បែប​នោះ​ ហើយ​អាច​និយាយ​ពេល​នៅ​ជាមួយ​អ្នក​ក៏​ថា​​បាន ឬ​ក៏​ពេល​អ្នក​ធ្វើ​អ្វី​មិន​បាន​ល្អ​ដូច​គេ គាត់​តែង​ប្រៀបធៀប​អ្នក​ជាមួយ​គេ។ ៥. គាត់​រក្សា​សារ​ចាស់​ៗ​របស់​គេ​ ៖​ បើ​គាត់​ឈប់​គិត​ពី​គេ​មែន​ គាត់​គួរ​តែ​លុប​សារ​ចាស់​ៗ​ចោល​ហើយ​ តែ​បើ​គាត់​នៅ​តែ​រក្សា​វា​នោះ​មាន​ន័យ​ថា​គាត់​មៅ​តែ​នឹក​គេ។ គាត់​ចង់​ឃើញ ចង់​រំឮក​ពី​រឿង​ល្អ​ៗ​ពី​មុន​ដែល​ធ្លាប់​លេង​ជាមួយ​គេ ឬ​ក៏​ពេល​នឹក​គេ​គាត់​អាច​អាន​សារ​នោះ​ឡើង​វិញ។ ៦. គាត់​នៅ​តែ​ស្រឡាញ់​របស់​ដែល​គេ​ឲ្យ​គាត់​ ៖​ របស់​ដែល​គេ​ធ្លាប់​ឲ្យ​គាត់​នៅ​តែ​សំខាន់​ ហើយ​គាត់​នៅ​តែ​ស្រឡាញ់​វា​​​​ ប្រើ​វា​មិន​ដែល​ឲ្យ​បាត់​ពី​ខ្លួន។ ពេល​ខ្លះ​អាច​ខឹង​អ្នក​នៅ​ពេល​អ្នក​ប៉ះពាល់​វា​ក៏​មាន​ដែរ។ ៧. គាត់​នៅ​តែ​ស្រពិចស្រពិល​ជាមួយ​អ្នក​ […]

Continue Reading

គន្លឹះទាំង ៦ យ៉ាងសម្រាប់អ្នកបែកបាក់ស្នេហាគ្រាដំបូង ដែលអាចធ្វើអោយ​ធូរ​ស្បើយ​អារម្មណ៍​​ និងឆាប់​ត្រឡប់ទៅ​កាន់ភាពរីករាយដូចពីមុន

តើអ្នក ឬមិត្តរបស់អ្នក​កំពុងតែខូចចិត្តមែនទេ? បើមែននោះ ​សង្ឃឹមថាអត្ថបទនេះអាចជួយ​អោយ​អ្ន​ក​បាន​ធូរ​ស្បើយ​អារម្មណ៍​​ និងឆាប់​ត្រឡប់ទៅ​កាន់ភាពរីករាយដូចពីមុន។ ១. ទទួលស្គាល់​ការពិត​ថា​អ្នក​កំពុង​ត្រូវការ​មនុស្ស​ម្នាក់​ដែលអ្នក​អាចនិយាយ​ជាមួយ និង​ទុកចិត្តបាន មានអារម្មណ៍ថាដូចជាកូនក្មេងពេក នៅពេលដែលអ្នករត់ទៅរកអ្នកម្តាយ​ ហើយរៀបរាប់​ពី​រឿងរាវ​ខូចចិត្ត​របស់​អ្នកប្រាប់គាត់ ប៉ុន្តែអ្នកដឹងទេថាគាត់​ជាមនុស្ស​ម្នាក់​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ ហើយ​គាត់​ក៏ប្រហែលជា​ធ្លាប់​ឆ្លងកាត់​បញ្ហាទាំងនេះមុនអ្នក។ អ្នកម្តាយ​គឺជា​គ្រូ​បង្រៀន​​ដ៏ល្អម្នាក់​ ដែលអាចចែករំលែកបទពិសោធន៍ជីវិត និងផ្តល់​ដំបូន្មាន​ល្អៗ​ដល់អ្នក។​ សំខាន់​បំផុត​ គាត់​គឺជាមនុស្សម្នាក់ដែលនឹងមិន​បោះបង់​អ្នក​ចោល​ ទោះស្ថិតក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។​​ ក្រៅពីអ្នកម្តាយ បងប្អូន ឬមិត្តភក្តិជិតស្និទ្ធ​របស់​អ្នក​ សុទ្ធ​តែ​ស្មគ្រ័ចិត្តចាំ​ជួយ​ជូត​ទឹក​ភ្នែក​អោយ​អ្នក។ បើក្នុងពេលនេះ អ្នក​កំពុង​តែ​ខូច​ចិត្ត​ សូមទូរស័ព្ទ​ទៅ​កាន់​ពួក​គេ​ឥឡូវនេះ ដើម្បីជជែក​គ្នាលេង ឬដើម្បី​រៀបរាប់ពី​អារម្មណ៍របស់​អ្នក។ បើ​ទោះបី​ជា​ពួក​គេ​មិន​អាច​ជួយអ្វី​អ្នក​បាន តែ​យ៉ាង​ហោចណាស់​ពួក​គេ​នឹង​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ល្អ​របស់​អ្នក ហើយ​ក៏អាច​អោយ​អ្នក​ខ្ចីស្មាផ្អែក នៅពេល​ដែលអ្នក​មាន​អារម្មណ៍​ថាទន់ខ្សោយ​បំផុត។   ២. បញ្ចេញអារម្មណ៍របស់​អ្នក​មក​ក្រៅ តែមិនមែន​បើកចំហរជា​សាធារណៈទេ សូមកុំព្យាយាមលាក់អារម្មណ៍ឈឺចាប់របស់​អ្នក​នៅ​ខាង​ក្នុង គួរតែបញ្ចេញវា​មក​ក្រៅខ្លះ តែ​ក្នុង​លក្ខណៈឯកជន។ ការស្ងៀមស្ងាត់​ បិទបាំងអារម្មណ៍ខ្លួនឯង អាចធ្វើអោយអ្នក​កាន់តែមាន​សម្ពាធ និង​តប់ប្រមល់ ហេតុដូច្នេះទើបយើង​សំណូមពរអោយ​អ្នក​រក​មនុស្ស​ម្នាក់​ដែលអាច​ទុក​ចិត្ត​បាន​ មកពិភាក្សា (ដូចចំនុចទីមួយ)។ តែសូមចងចាំថា ទោះបីជាអ្នក​ខូចចិត្ត​ខ្លាំង​កំរិត​ណា​ក៏​ដោយ​ រឿងជំងឺបេះដូងនេះ​ មិនមែន​កើតមាន​រហូតនោះទេ គង់តែមានពេលណាមួយ អ្នក​នឹងត្រឡប់​មក​សភាព​ដើម គ្រាន់តែថាយូរ ឬឆាប់ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នក​អង្គុយយំនៅ​ទី​សាធារណៈ​ អ្នកដទៃ​នឹង​មាន​រឿង​និយាយ​ពី​អ្នក​រហូត ហើយអ្នក​អាចនឹង​ស្តាយក្រោយ​ […]

Continue Reading

ឃើញ​ប្រពន្ធ​​​​​ចាស់​​ខ្លាំង​ពេក​ក៏​សុំ​លែង តែ​មិន​ដល់​មួយ​ថ្ងៃ​ផង​ស្រាប់តែ​ទឹក​ភ្នែក​រហាម

គេ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ការ​ជា​ជាង​សំណង់​តូច​តាច ហើយ​យូរ​ៗ​ទៅ​ក៏​ឡើង​តំណែង​ជា​មេ​ជាង​សំណង់។ មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​​បង្កើត​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សំណង់​​ដោយ​ខ្លួន​ឯង ដែល​នៅ​ខណៈ​នេះ​ក្រុមហ៊ុន​សំណង់​របស់​គេ​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​គួរ​សម ហើយ​នេះ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​កើត​មាន​ភាព​ត្រេកត្រអាល​ក្នុង​ចិត្ត​របស់​គេ។ ភរិយា​អតីត​ជាង​សំណង់​ក្រីក្រ​ម្នាក់​នេះ តែង​ចាំ​​មើល​ថែ​ប្ដី​រហូត​មក​រយៈ​ពេល​ច្រើន​ឆ្នាំ​នេះ។ ពី​មនុស្ស​ស្រី​ដែល​មាន​រាង​ស្វ៊ែល​ស្អាត​ក៏​ចាប់​ផ្ដើម​ក្លាយ​ជា​ធាត់ ស្បែក​ដែល​ធ្លាប់​តែ​តឹង​រលោង​ក៏​ប្រែ​ជា​ជ្រីវជ្រួញ​ទៅ​ៗ​រៀង​រាល់​ថ្ងៃ។ ស្បែក​​ក្រិន​គគ្រាត​របស់​នាង​បាន​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​មិន​ល្អ​​នៅ​ពេល​ប្រៀបធៀប​ជាមួយ​ប្រពន្ធ​អ្នក​ដទៃ។ លក្ខណៈ​រូបរាង​របស់​ប្រពន្ធ ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញ​ទ្រាន់ ហើយ​នៅ​ពេល​​ឃើញ​ប្រពន្ធ គេ​ក៏​គិត​​ឃើញ​​តែ​រឿង​ពិបាក​ៗ​ចិត្ត​កាល​ពី​មុន។ គេ​គិត​ថា​ជីវិត​គូ​របស់​គេ​ទាំង​ពីរ​ប្រហែល​ជា​ល្មម​​ត្រូវ​បញ្ចប់​​ហើយ។ គេ​បាន​រៀប​ចំ​លុយ​ក្នុង​​កុង​​ឲ្យ​ប្រពន្ធ ៣០ម៉ឺន​ដុល្លារ ដែល​គ្រប់គ្រាន់​​ឲ្យ​នាង​កសាង​ជីវិត​ថ្មី​បាន​​នៅ​ក្នុង​ក្រុង។ គេ​មិន​មែន​ជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ ដូច្នេះ​ហើយ​គេ​បាន​រៀប​ចំ​ផែនការ​អនាគត​ទុក​ឲ្យ​ប្រពន្ធ។ បើ​គេ​មិន​​ធ្វើ​ដូច្នេះ គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​មិន​ខាន ព្រោះ​មិន​ចង់​ឲ្យ​ប្រពន្ធ​លំបាក។ នៅ​ទី​បំផុត​គេ​ក៏​​សុំ​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ នាង​ទទួល​យក​សំណើរ​របស់​ប្ដី​ដោយ​ស្ងប់ស្ងៀម មិន​តវ៉ា​អ្វី​ទាំង​អស់។ ​ដល់​ថ្ងៃ​​​​ដែល​នាង​ត្រូវ​​រើ​ចេញ​ទៅ​នៅ​ផ្ទះ​ដែល​គេ​ទិញ​ទុក​ឲ្យ​ ​​ពេល​រសៀល​​គេ​គិត​ថា​​នឹង​ត្រលប់​មក​ជួយ​រើ​អីវ៉ាន់​ប្រពន្ធ ហើយ​នោះ​ក៏​ជា​ការ​បិទ​ឆាក​ស្នេហា​ជាង ២០​ឆ្នាំ​រវាង​អ្នក​ទាំង​ពីរ​ដោយ​ស្ងៀមស្ងាត់​ដែរ។ រយៈ​ពេល​ធ្វើ​ការ​ពេញ​មួយ​ព្រឹក ដោយ​សារ​អារម្មណ៍​ចេះ​តែ​រសាប់រសល់ ដល់​ពេល​រសៀល​ក៏​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ ហើយ​ក៏​ដឹង​ថា​ប្រពន្ធ​បាន​ចេញ​ពី​ផ្ទះ​​បាត់​ទៅ​ហើយ។ នាង​បាន​ទុក​កូន​សោរ​ផ្ទះ​​ដែល​គេ​ទិញ​ឲ្យ​ ជាមួយ​សៀវភៅ​ធនាគារ​​​មាន​ប្រាក់ ៣០ម៉ឺន​ដុល្លារ​ដែល​គេ​​ផ្ញើ​ទុក​ឲ្យ​នាង ព្រមទាំង​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ថា… ខ្ញុំ​ទៅ​ហើយ​ណា ខ្ញុំ​នឹង​ត្រលប់​ទៅ​នៅ​ផ្ទះ​ម្ដាយ​ខ្ញុំ កម្រាល​ពូក ភួយ​បោក​រួច​ និង​ហាល​ស្ងួត​អស់​ហើយ ខ្ញុំ​បត់​ទុក​នៅ​ខាង​ស្ដាំ​ទូ​ខោ​អាវ។ អាកាស​ធាតុ​ត្រជាក់ កុំ​ភ្លេច​យក​វា​មក​ប្រើ។ អាវ​ឈុត​​ទាំង​អស់​ទុក​នៅ​ក្នុង​ទូ​ខោ​អាវ ស្រោម​ជើង ខ្សែ​ក្រវ៉ាត់ គឺ​ទុក​នៅ​​ផ្នែក​ខាង​ក្រោម​ទូ។ ពេល​ខ្ញុំ​ចេញ​ទៅ កុំ​ភ្លេច​ញ៉ាំ​ថ្នាំ ក្រពះ​បង​មិន​សូវ​ល្អ ខ្ញុំ​បាន​ផ្ញើ​មិត្តភ័ក្ដិ​ឲ្យ​ទិញ​ថ្នាំ​ទុក​ឲ្យ​បង​ហើយ គួរ​តែ​ល្មម​អាច​ទុក​ញ៉ាំ​បាន​កន្លះ​ឆ្នាំ។ […]

Continue Reading