ទោះបីជាធ្វើ​ការ​មួយ​ជាតិ​ទៀត ក៏​មិន​មាន​ដែរ បើ​​នៅ​​ធ្វើ​បែប ៦​យ៉ាង​នេះ

មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​អ្នក​ខ្លះ​ក៏​មិន​បាន​ដឹង​ដែរ​ថា​ទង្វើ​មួយ​ចំនួន​ដែល​ពួក​គេ​ធ្វើ​រាល់​ថ្ងៃ​អាច​រារាំង​មិន​ឲ្យ​ពួក​គេ​​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ទោះ​ត្រូវ​ប្រើ​ពេល​ធ្វើ​ការ​មួយ​ជីវិត​ក៏​ដោយ។ ជាក់​ស្ដែង បើ​អ្នក​មិន​បញ្ឈប់​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​នេះ​ទេ ទោះ​ធ្វើ​ការ​មួយ​ជាតិ​ទៀត​ក៏​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ៖ ១. ខំ​ធ្វើ​ការ តែ​មិន​ប្រើ​ភាព​វៃ​ឆ្លាត ប្រិយមិត្ត​​ជា​ច្រើន​ប្រាកដ​ជា​បាន​ដឹង​​ហើយ​ថា​ការ​​​​ខំ​ធ្វើ​ការ​តែ​មួយ​មុខ មិន​អាច​ធានា​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ​ ឬ​មាន​មាស​ប្រាក់​ច្រើន​​នោះ​ឡើយ ប៉ុន្តែ​ការ​ធ្វើ​ការ​ដោយ​ប្រើ​ភាព​វៃ​ឆ្លាត​ទៅ​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ទាំង​អស់​នេះ​មក។ ការ​ខិត​ខំ​ធ្វើ​ការ​អាច​ឲ្យ​យើង​រក​បាន​ចំណូល​មួយ​ចំនួន​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ពេលវេលា​កន្លង​ផុត​ លុយ​មួយ​ចំនួន​នោះ​ក៏​វា​មិន​អាច​រីក​ចម្រើន​ទៅ​ណា។ ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ជានិច្ច និង​​​មាន​ផែនការ​​នាំ​ប្រាក់​ដែល​រក​បាន​នោះ​ទៅ​បណ្ដាក់​ទុន​ផ្សេង​ៗ​ដែល​យើង​គិត​ថា​អាច​រីក​ចម្រើន។ ២. ចាយ​លុយ​ហួស​មាឌ និង​លើស​ពី​អ្វី​ដែល​ចាំបាច់ ការ​ចាយ​វាយ​សម្ញែង​ទ្រព្យ​មិន​មែន​ជា​គោលការណ៍​របស់​មហាសេដ្ឋី​​នោះ​ទេ។​ បើ​ដឹង​ថា​ខ្លួន​មាន​ចំណូល​តិច អ្នក​គួរ​ចែក​ឲ្យ​ដាច់​នូវ​អ្វី​ដែល​ចាំ​បាច់ និង​អ្វី​ដែល​មិន​ចាំ​បាច់ ហើយ​​ព្យាយាម​ចំណាយ​តែ​លើ​អ្វី​ដែល​ចាំបាច់​បាន​ហើយ។ ៣. ​ចាំ​តែ​ប្រាក់​ខែ មនុស្ស​ភាគ​ច្រើន​​ធ្វើ​ការ​រង់​ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ខែ ខណៈ​ដែល​អ្នក​មាន​ភាគ​ច្រើន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​​ប្រាក់​ច្រើន​លឿន​បំផុត ដោយ​ការ​បង្កើត​​ជំនួញ ឬ​រក​ចំណូល​ផ្សេង​បន្ថែម​ពី​លើ​ការងារ​ពេញ​ម៉ោង។ ៤. មិន​កំណត់​គោលដៅ​ថា​ចង់​មាន​ប្រាក់​សន្សំ​ប៉ុណ្ណា អ្នក​​មិន​ធ្លាប់​កំណត់​គោលដៅ​ថា​ខ្លួន​ចង់​បាន​អ្វី ហើយ​ត្រូវ​​មាន​ប្រាក់​សន្សំ​ប៉ុន្មាន​ៗ​ទើប​អាច​បាន​របស់​នោះ​មក ដូច​ជា​ទិញ​ផ្ទះ ទៅ​រស់​នៅ​ក្រៅ​ប្រទេស ឬ​ដើរ​លេង​ឆ្ងាយៗ ដោយ​រវល់​តែ​មើល​ស្រាល​ខ្លួន​ឯង ខណៈ​ពួក​មហាសេដ្ឋី តែង​តែ​មាន​គោលដៅ ហើយ​នឹង​ផ្ដោត​លើ​គោលដៅ​របស់​ពួក​គេ​រហូត​ទាល់​តែ​បាន​សម្រេច។ ៥. ចាយ​សិន សល់​ប៉ុន្មាន​សឹម​សន្សំ បើ​ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​ដក​លុយ​សន្សំ​សិន សល់​ប៉ុន្មាន​សឹម​ចាយ។ គួរ​បង្កើត​ទម្លាប់​បែង​ចែក​លុយ​សម្រាប់​ចាយ​ពេល​អាសន្ន ឬ​សន្សំ​ទុក ឲ្យ​ហើយ​នៅ​គ្រប់​ពេល​ដែល​បាន​លុយ​មក។ ៦. ជឿ​ថា​ខ្លួន​ឯង […]

Continue Reading

បញ្ហា​ជីវិតទាំង ៧​យ៉ាង​ដែល​អ្នក​នឹង​យល់​​បាន​​ជ្រាលជ្រៅ​ពេល​ឈាន​ចូល​វ័យ ២៥ឆ្នាំ

វ័យ ២៥ឆ្នាំ គឺ​ជា​វ័យ​ដែល​ត្រូវ​ជួប​ប្រទះ​នឹង​អ្វី​ៗ​ជា​ច្រើន ដែល​អាច​ហៅ​បាន​ថា​ជា​វ័យ​ផ្លាស់​ប្ដូរ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់​ក៏​ថា​បាន ព្រោះ​នៅ​អាយុ​នេះ​ភាគ​ច្រើន​យើង​ក៏​បាន​រៀន​ចប់ និង​ចូល​ធ្វើ​ការ​បាន​មួយ​រយៈ។ ដូច្នេះ​អាច​និយាយ​បាន​ថា​នេះ​ជា​វ័យ​ដែល​យើង​អាច​យល់​ដឹង​ពី​ជីវិត។ ថ្ងៃ​នេះ កញ្ញា សូម​លើក​ឧទាហរណ៍​ចំនួន ៧​រឿង​ដែល​មនុស្ស​យើង​នឹង​​អាច​យល់​យ៉ាង​ស៊ី​ជម្រៅ​នៅ​ពេល​ឈាន​ដល់​អាយុ​២៥​ឆ្នាំ៖ ១. យល់​បាន​ថា​សង្គម​ការងារ​មាន​ភាព​ស្មុគស្មាញ​​ជាង​សង្គម​រៀន​សូត្រ​ច្រើន កាល​នៅ​រៀន តួនាទី​ចម្បង​ដែល​យើង​មាន​គឺ​គ្រាន់​តែ​យក​ខំ​​រៀន​។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ លទ្ធផល​សិក្សា​របស់​យើង​នឹង​បាន​ល្អ ប៉ុន្តែ​បើ​សិន​ជា​មិន​តាំង​ចិត្ត​រៀន​ទេ លទ្ធផល​នឹង​មិន​ល្អ ដែល​ភាគ​ច្រើន​លទ្ធផល​ទាំង​នោះ​គឺ​យ៉ាង​អាច​ស្មាន​ដឹង​យ៉ាង​ងាយ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ពិភព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​ផល​ល្អ​រហូត​នោះ​ទេ ព្រោះ​ការ​ធ្វើ​ការងារ​​ទាមទារ​ឲ្យ​មាន​បច្ច័យ​ផ្សេង​ៗ​ច្រើន​ទៀត​ក្រៅ​ពី​ការ​ខំ​ធ្វើ​ការ។ ​ នៅ​វ័យ​នេះ​អ្នក​​​នឹង​បាន​រៀន​សូត្រ​ពី​ទស្សនៈ និង​សិល្បៈ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ផ្សេង​ៗ​កាន់​តែ​ច្រើន​ជាង​កាល​នៅ​រៀន ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​យល់​ពី​ចិត្ត​មនុស្ស​កាន់​តែ​ច្រើន​ដូច​គ្នា។ ២. សុខភាព​រាង​កាយ​របស់​អ្នក​មិន​មាំទាំ​ដូច​មុន​ទៀត​ទេ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា អ្ហើយ​ទើប​ ២៥ឆ្នាំ​សោះ! ប៉ុន្តែ​អ្នក​ធ្លាប់​សង្កេត​ឬ​អត់​ថា ទោះ​បី​សុខភាព​របស់​អ្នក​មិន​បាន​ទ្រុឌទ្រោម​ច្បាស់​នឹង​ភ្នែក ប៉ុន្តែ​​វា​មិន​អាច​ធន់​ទ្រាំ​ស្មើ​​កាល​ពី​មុន​ឡើយ ​ដែល​មិន​ថា​អ្នក​ធ្វើ​បាប​ខ្លួន​​ឯង​ដោយ​ទៅ​ជប់លៀង​ដល់​យប់​​យ៉ាង​ណា ពេល​ងើប​ឡើង​វិញ​ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែ​ពេល​នេះ អ្នក​ចាប់​ផ្ដើម​នឿយ​ហត់ និង​អស់​កម្លាំង​លឿន​ជាង​មុន ទម្ងន់​ក៏​ពិបាក​សម្រក ដូច្នេះ​ហើយ​ទើប​អ្នក​ចាប់​ផ្ដើម​មើល​ថែ​សុខភាព​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ ៣. អ្នក​ចាប់​ផ្ដើម​មិន​ខ្វល់ពី​មនុស្ស​ដែល​គ្មាន​ន័យ​​ទាល់​តែ​សោះ​សម្រាប់​ជីវិត​អ្នក ពាក្យ​ថា “មិន Care” និយាយ​ងាយ ប៉ុន្តែ​បើ​​ធ្វើ​បាន​ពិបាក។ កាល​ពី​មុន​អ្នក​អាច​នឹង​និយាយ​ថា មិន​ខ្វល់​ពី​អ្នក​និយាយ​ដើម អ្នក​ដែល​ស្អប់​អ្នក ឬ​សូម្បី​តែ​អ្នក​និយាយ​មួល​បង្កាច់​អ្នក ប៉ុន្តែ​ការពិត​ ភាគ​ច្រើន​អ្នក​​ប្រាកដ​ជា​ទ្រាំ​មិន​​ស្ត្រេស​មិន​បាន […]

Continue Reading

ប្រវត្តិខ្សែជីវិត Jet Li ដែលគ្រប់គ្នាស្គាល់ថាលី លានជា មុនក្លាយជាតារាភាពយន្តហូលីវូដពិតជាមិនធម្មតា

ជាតារាសម្តែងអាស៊ីដ៏ល្បីល្បាញមួយរូបនៅក្នុងហូលីវូដគឺលោក Jet Li ត្រូវបានគេស្គាល់លោកដោយសារតែក្បាច់គុនវ៉ូស៊ូ (wushu)  (សិល្បៈក្បាច់គុន) ដ៏គួរឱ្យចាប់អារម្មណ៍។ ដូចតារាសម្តែងជនជាតិចិនមួយចំនួនដូចជា Bruce Lee និង Jackie Chan ផងដែរ Jet Li ក៏អាចធ្វើឱ្យស្នាដៃរបស់គាត់នៅក្នុងវិស័យភាពយន្តអាមេរិក។ គាត់បានដើរតួក្នុងខ្សែភាពយន្តដែលមានភាពយុត្តិធម៌ ហើយអ្នកទស្សនាមួយចំនួនតែងសរសើរពីក្បាច់គុនគាត់ជានិច្ច។ ត្រលប់មកវិញ គាត់គឺជាតារាដ៏ល្បីមិនត្រឹមតែជាអ្នកសម្ដែងប៉ុណ្ណោះទេ តែគាត់ក៏ជំនាញខាងផ្នែកកីឡាវ៉ូស៊ូផងដែរ។ លោក Li បានចាប់ផ្តើមដំបូងក្នុងនាមជាអ្នកប្រកួតកីឡាវូស៊ូម្នាក់ដែលបានឈ្នះជើងឯកជាតិនៅអាយុ 11 ឆ្នាំ។ នៅពេលដែលលោក Li បានបង្ហាញសមត្ថភាពឲ្យពិភពលោកបានឃើញពីទេពកោសល្យរបស់គាត់ ជាមូលហេតុដែលគាត់ចូលក្នុងវិថីសិល្បៈ។ មិនយូរប៉ុន្មាន គាត់ក៏ក្លាយជាតារានាំមុខគេក្នុងខ្សែភាពយន្តចិនមួយចំនួន មុនពេលគាត់ចូលក្នុងវិស័យភាពយន្តហូលីវូដ។ ជាមួយនឹងទេពកោសល្យសិល្បៈក្បាច់គុនដ៏អស្ចារ្យរបស់លោក Li និងជំនាញការសម្ដែងដ៏ល្អរបស់គាត់អាចទាក់ទាញពីទស្សនិកជនអាមេរិកគាំទ្រយ៉ាងខ្លាំងក្លា។ មិនយូរប៉ុន្មាន អ្នកផលិតខ្សែភាពយន្តបានចុះហត្ថលេខាជាមួយគាត់ ឲ្យក្លាយជាតារារបស់ហូលីវូដ។ ការប្រឡូកក្នុងហូលីវូដ កាន់តែធ្វើឲ្យល្បីរន្ទឺឡើង។ សព្វថ្ងៃនេះគាត់គឺជាតារាម្នាក់ក្នុងចំនោមតួឯកជនជាតិចិនដទៃទៀត ដែលបានកសាងកេរ្តិ៍ឈ្មោះឲ្យល្បីក្នុងវិស័យភាពយន្តហូលីវូដ​ ថ្វីបើឧបសគ្គខាងភាសា និងភាពខុសគ្នាខាងវប្បធម៌ក៏ដោយ។ ១. កុមារភាពដ៏អស្ចារ្យ លោក Jet Li មានឈ្មោះពិតថា Li Lian Jie […]

Continue Reading