វិធីទាំង ​៥ ​យ៉ាងដែលប្រើ​សម្រាប់​លើក​ទឹកចិត្ត​សហគ្រិនអោយឆ្ពោះ​ទៅ​រកភាព​ជោគជ័យ

ជោគជ័យ​ដែលលោកអ្នក​ចង់បាននោះតាម​ពិតស្ថិត​នៅក្នុងខ្លួន​លោក​អ្នករួច​ជាស្រេច​ទៅហើយ​។ ប៉ុន្តែ​នៅគ្រប់រឿងរ៉ាវ​ជោគជ័យ​ទាំងអស់​សុទ្ធតែ​មានពេលបរាជ័យ​បើមិនម្តង​ក៏ច្រើន​ដងដែរ​ដែលធ្វើ​ឱ្យសហគ្រិន​បាក់​ទឹកចិត្ត ​និង​គិត​ថាបាត់​បង់​ឱកាស​។ សាកនឹក​ដល់រឿង​រ៉ាវ​របស់​លោក ​Steve​ Jobs ​ដែល​ត្រូវ​គេបណ្តេញ​ចេញពីក្រុមហ៊ុន​របស់ខ្លួន​ឯង។ ក្នុងកាលៈទេសៈ​បែបនេះ​ លោក​អ្នកពិត​ជាត្រូវជ្រើសរើស​យក​ជំហាន​ត្រឹមត្រូវ​ដើម្បីកុំ​ឱ្យបាត់បង់​ទាំងខ្លួន​ឯង​ទៀត​។ ១/ ត្រូវយកចិត្តទុកដាក់ និងគិតគូរដល់សុខភាពរាងកាយគ្រប់ពេល យើងច្រើនតែ​ភ្លេចគិតដល់រាងកាយ​នៅពេលចិត្ត​របស់យើង​ត្រូវ​ញាំញី​ដោយអារម្មណ៍​ស្មុគស្មាញ​។ ប៉ុន្តែ​ការរក្សា​ទម្លាប់​ថែទាំសុខភាព​គឺជា​គន្លឹះ​ជោគជ័យសម្រាប់​សហគ្រិន​ ជាពិសេស​នៅពេល​ប្រឈម​នឹង​ឧបសគ្គ​។ លោក​អ្នក​អាចមានជម្រើស​ច្រើនដើម្បី​រក្សាសុខភាព​រាងកាយ​ពេលពិបាក​ចិត្ត ដូច​ជាទៅហាត់​យោគៈ ​អង្គុយ​ក្នុងបន្ទប់ស្ងាត់​ធ្វើ​សមាធិ ដើរ​រត់​កម្សាន្ត​នៅ​ក្បែរមាត់​ទឹក​ជាដើម។   ២/ អានរឿងប្រលោមលោក បោះជំហាន​ចេញពី​ពិភពរបស់​លោកអ្នក​រយៈពេល​មួយ​ម៉ោង​ និង​អានប្រលោមលោក​ល្អៗ​។ ក្នុងពេល​ដែល​ពិភពលោក​កំពុង​តែមាន​ល្បឿន​លឿនឡើងៗ​ដូច​សព្វថ្ងៃ​នេះ ការអាន​ប្រលោមលោក​អាច​មានប្រយោជន៍​ច្រើនសម្រាប់​សហគ្រិន​។ ក្រោយពី​អានប្រលោម​លោករួច​ហើយ មនុស្ស​យើង​ច្រើនតែ​មាន​អារម្មណ៍ស្រស់​ថ្លា និងគិត​បានច្បាស់​ជាង​មុន ហើយ​ប្រហែល​ជា​រៀនប្រើប្រាស់​វិធីសាស្រ្ត​ថ្មីៗ​ដើម្បីដោះ​ស្រាយបញ្ហា​ចំពោះមុខ​បាន​ថែម​ទៀត។   ៣/ ស្តាប់ពីមនុស្សដែលបានឆ្លងកាត់មុន ពិភព​សហគ្រិន​សម្បូរ​រឿងរ៉ាវ​បរាជ័យ​ និងជោគជ័យ​ណាស់​ដែល​ជា​ប្រភពលើក​ទឹកចិ​មនុស្សឱ្យ​សម្រេច​បានជោគជ័យ​ថ្មីៗ។ ស្វែង​រករឿងរ៉ាង​ទាំង​នោះហើយ​រៀនសូត្រ​ពីបទពិសោធន៍​ចាស់ៗ។ សាកល្បង​គន្លឹះខ្លះៗ​ដែល​សហគ្រិន​ជោគជ័យ​បានអនុវត្ត​កន្លង​មកដើម្បី​ជម្នះឧបសគ្គ។   ៤/ សាកសួរមនុស្សដែលយើងចាត់ទុកថាជាគ្រូ មនុស្ស​ចូលចិត្តផ្តល់​ដំបូន្មាន​គេណាស់ ដូច្នេះ​ត្រូវ​ឆ្លៀត​ឱកាស​ទាញ​យកប្រយោជន៍​ដាក់​ខ្លួនឱ្យ​បានច្រើន។ សូមគិត​ដល់​មនុស្ស​ដែល​លោក​អ្នកគិត​ថាអាច​ផ្តល់​ការណែនាំ​ត្រង់ចំណុច​ណាមួយ​ដែលលោក​អ្នកយល់​មិន​ដល់ ឬដឹងមិន​ច្បាស់។ អ្នកខ្លះ​ទៀត​អាចនឹង​ឱ្យមិនត្រឹម​តែ​ដំបូន្មាន​ទេ តែ​ថែម​ទាំង​ផ្តល់ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ថែមទៀត​ដូច​ជាវិនិយោគ​ទុន​ជាដើម។   ៥/ សរសេរគំនិត និងមេរៀនទាំងអស់ទុក មិនថា​ជាគេហ​ទំព័រ​ផ្ទាល់ខ្លួន ឬសៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួនទេ មេដឹក​នាំនិងសហគ្រិន​ដែលមាន​ការគិតគូរ​ខ្ពស់​តែងតែ​រក្សាទុក​បទពិសោធន៍​គ្រប់យ៉ាងដែល​បាន​ឆ្លងកាត់​។ ហើយ​ភាគច្រើន​នៃអ្នក​ទាំងនេះ​ក៏បាន​ប្រែក្លាយកំណត់​ហេតុ​ផ្ទាល់ខ្លួនរបស់​គេទៅជាសៀវភៅ ឬជាប្រលោម​លោកលក់​បាន​លុយកាក់​ច្រើន​ថែមទៀត​ផង៕

Continue Reading

លក្ខណៈ​ពិសេស​៥​យ៉ាង​​ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល និងទទួលបានជោគជ័យក្នុងជីវិត

ពីបុរាណកាល​មក​បុគ្គល​ជោគជ័យ និង​អ្នក​មាន​ទ្រព្យ​​តាម​បែប​បុរាណ​គឺ​អ្នក​ដែល​ធ្វើ​ការ​មាន​ប្រាក់​ខែ​ខ្ពស់ និង​មាន​អាជីព​ច្រើន​ជា​ដើម។ បច្ចុប្បន្ន​នេះ មនុស្ស​មាន​ទ្រព្យ​ច្រើន​បំផុត​គឺ​មនុស្ស​ដែល​បង្កើត​ការងារ​អោយ​ខ្លួន​ឯង មាន​មហិច្ឆតា ជំនាញ​ធ្វើ​ពាណិជ្ជកម្ម​ ហើយ​​មាន​ឆន្ទៈ​ផ្សង​នឹង​គ្រោះ​ថ្នាក់។     ពេល​យើង​អាន​ពី​ប្រវត្តិ​របស់​មហាសេដ្ឋី​ជា​ច្រើន ពួក​គេ​មាន​លក្ខណៈសម្បត្តិ​ខុសៗ​គ្នា ប៉ុន្តែ​មាន​ចំណុច​ខ្លះ​គឺ​ពួក​គេ​ដូច​គ្នា​បេះដាក់។ ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ ការ​ជ្រើសរើស​យក​លក្ខណៈ​ពិសេស​ទាំង​៥​ខាង​ក្រោម​ មក​ធ្វើ​អោយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​គឺ​ជា​គំនិត​ល្អ។   ១៖ កុំ​អាន​រឿង​ប្រឌិត អាន​រឿង​ប្រឌិត​គឺ​ជា​ភាព​រីករាយ​មួយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើពេល​វេលា​របស់​អ្នក​អោយ​ល្អ​បំផុត រឿង​មួយ​ក្នុង​ចំណោម​រឿង​ល្អ​បំផុត​គឺ​ កុំ​អាន​រឿង​ប្រឌិត។ រៀនសូត្រ​ពី​ពិភពលោក​​ពិត​ជា​មាន​​ប្រយោជន៍​​ជាង​ការ​កម្សាន្ត​សម្រាប់​ខ្លួន​អ្នក​​ជាមួយ​នឹង​ការ​អាន​រឿង​ប្រឌិត​​ឆ្ងាយ​ណាស់។ មាន​សៀវភៅ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​អប់រំ​អ្នក​អាន ហើយ​ផ្ដល់​ជូន​នូវ​ការ​យល់​ដឹង​ពី​ពិភពលោក​​ដ៏​មាន​តម្លៃ​។ អ្នក​អាច​ជ្រើសរើស​ប្រធានបទ​ជា​ច្រើន​រាប់​ពី​ សៀវភៅ​ណែនាំ​ពី​ការ​ប្រើ​ហិរញ្ញវត្ថុ ការ​វិនិយោគ ការទទួលទាន​ត្រឹមត្រូវ ឬ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ។ មិន​មាន​ដែន​កំណត់​នៃ​ការ​អាន​សៀវភៅ​ទាំងនោះ​ទេ ហើយ​សៀវភៅ​នៃ​មួយៗ​សុទ្ធតែ​ជួយ​អ្នក​អោយ​យល់​ពី​ពិភពលោកនេះ​កាន់​តែ​ច្បាស់។   ២៖ ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ថ្មី ប្រសិន​បើ​អ្នក​ចង់​មាន​ទ្រព្យធន​ស្ដុកស្ដម្ភ អ្នក​ត្រូវ​តែ​ឈាន​មុខ​ដៃ​គូ​ប្រកួត​ប្រជែង។ នេះ​មាន​ន័យ​ថា ត្រូវ​ដឹង​ពី​បច្ចេកវិទ្យាថ្មី​ដែល​អាច​យក​មក​ប្រើ​បាន ហើយ​យល់​ពី​ការ​ពង្រីក​ដែល​អាច​ជួយ​អ្នក និង​អ្នក​ធ្វើ​ការ​អាជីព​របស់​អ្នក។ អាន​គេហទំព័រ​សំខាន់ៗ​ទាំង​អស់ ហើយ​ផ្ដោត​លើ​ព័ត៌មាន ជាពិសេស​គឺ​បច្ចេកវិទ្យា​ចុង​ក្រោយ និង​​របក​គំហើញ​វេជ្ជសាស្ត្រ។ អ្នក​មិន​ដឹង​ថា ការ​យល់​ពី​រឿង​ទាំង​អស់​នេះ​នឹង​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ។   ៣៖ យល់ និង​រៀន​ពី​ឧស្សាហកម្ម​របស់​អ្នក​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ  ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​លើ​ចំណុច​ពិសេស​របស់​អ្នក​មែន គឺ​ប្រភេទ​អ្នក​ជំនាញ​ដែល​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​ឧស្សាហកម្ម​របស់​អ្នក​ទាំង​ក្នុង​ […]

Continue Reading

បាត់​បង់​ទំនុក​ចិត្តលើខ្លួនឯងមែនទេ ? គន្លឺះទាំង ៣ នេះប្រាកដជាអាចជួយអោយអ្នកដោះស្រាយបញ្ហាទំាងអស់នោះបាន

ពេល​ខ្លះ​មនុស្ស​ដឹង​ថា​​ ខ្លួន​ឯង​ជាប់​គាំង​​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី អាច​មក​ពី​អាការៈ​ភ័យខ្លាច អារម្មណ៍​ថា​គ្មាន​​ថាមពល ឬ​បាត់​បង់​ទំនុក​ចិត្ត។ ការ​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​មុខ​ជំនួញ​អាច​មាន​គ្រោះថ្នាក់​ដល់​ជោគជ័យ​របស់​អ្នក ហើយ​ជាប់​គាំង​នៅ​​ក្នុង​ការ​ដឹកនាំ​នឹង​ធ្វើ​អោយ​ទន់ខ្សោយ​ឥទ្ធិពល​របស់​អ្នក​។ វា​ដូច​ជា​មន្ទិល​ក្នុង​ជំនឿ​លើ​ខ្លួន​ឯង ឬ​ខ្វះ​ជំនឿ​លើ​ខ្លួន​ឯង។ ពេល​ធ្លាក់​មក​ដល់​ដំណាក់កាល​នេះ​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ឧបសគ្គ ហើយ​អ្នក​ចាប់​ផ្ដើម​បារម្ភ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​បន្ត។ ប្រសិន​បើ​អ្នក​កំពុង​ប្រឈម ឬ​ត្រូវ​ការ​មធ្យោបាយ​ដើម្បី​ដោះ​ខ្លួន​ចេញ​ពី​ការ​ជាប់​គាំង ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​អ្នក​អាច​សាក​ល្បង​បាន៖ ១៖ ផ្ដោត​លើ​លទ្ធភាព​ដែល​អាច​សម្រេច​បាន​ជា​វិជ្ជមាន   ឫស​គល់​នៃ​អារម្មណ៍​ជាប់​គាំង​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​គិត​អវិជ្ជមាន។ ប្រសិន​បើ​អ្នក​តែង​បារម្ភ​ពី​​រឿង​ដែល​ការងារ​គ្រប់​យ៉ាង​អាច​នឹង​​ដើរ​ទៅ​ផ្លូវ​ខុស វា​ពិបាក​ដើម្បី​ពុះពា​អោយ​លឿន​ដើម្បី​សម្ដៅ​ទៅ​រក​លទ្ធផល​ល្អ​ណាស់។ ការ​គិត​ជា​វិជ្ជមាន​អាចជួយ​អ្នក​​អោយ​មាន​អារម្មណ៍​ថា​ អ្នក​នឹង​មិន​ដួល​រលំ​។​ អ្នក​តែ​ម្នាក់​គត់​ដែល​អាច​ជ្រើស​រើស​បាន​ថា​តើ​ត្រូវ​គិត​អវិជ្ជមាន ឬ​គិត​ជា​វិជ្ជមាន និង​ធ្វើ​សកម្មភាព​វិជ្ជមាន។ មនុស្ស​តែង​តែ​មាន​ជម្រើស​ជានិច្ច។   ២៖ កុំ​វាយ​តម្លៃ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​ចង់​មាន​លទ្ធភាព​ឆ្ពោះ​ទៅ​មុខ អ្នក​ត្រូវ​គេច​ចេញ​ពី​ការ​វាយ​តម្លៃ​ខ្លួន​ឯង។ នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​វិភាគ​លើ​អាកប្បកិរិយា​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ទុក​អោយ​ខ្លួន​អ្នក​រួច​ផុត​ពី​ការ​វាយ​តម្លៃ​ដែល​និយាយ​ថា អ្នក​មិន​ស័ក្ដិសម​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ។ អ្នក​ប្រហែល​ធ្លាប់​ព្យាយាម​រុល​ទៅ​មុខ​ដោយ​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​ដោយ​សង្ឃឹម​ថា នឹង​ស័ក្ដិសម​ ហើយ​ត្រូវ​គេ​ទទួល​ស្គាល់ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​អោយ​ឥត​ខ្ចោះ​មាន​ន័យ​ថា អ្នក​បែរ​ខ្នង​ដាក់​​ធាតុ​ពិត​នៃ​ខ្លួន​ឯង។​ សម្រស់​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ភាព​មាន​ខ្ចោះ​របស់​អ្នក។ ពេល​ដែល​អ្នក​​សរសើរ​​ការ​ពិត​នេះ ហើយ​រៀន​ទទួល​ស្គាល់​ខ្លួន​អ្នក ពី​ភាព​ឆ្គាំឆ្គង និង​អ្វី​គ្រប់​យ៉ាង អ្នក​នឹង​អាច​បោះ​ជំហាន​ដ៏​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​មុខ។ អ្នក​មិន​ចាំ​បាច់​លាក់​បាំង មិន​ចាំ​បាច់​វាយ​តម្លៃ​ ឬ​រិះគន់​ខ្លួន​ឯង​ទេ។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជោគជ័យ អ្នក​ត្រូវ​តែ​ចង​ចាំ​ថា អ្នក​ពិត​ជា​មនុស្ស​មាន​ភាព​ឆ្គាំឆ្គង​យ៉ាង​ឥតខ្ចោះ​តាម​ធម្មជាតិ​របស់​អ្នក បន្ទាប់​មក​ចេញ​សកម្មភាព ហើយ​ធ្វើ​អ្វី​ដែល​អ្នក​​និយាយ​ថា​អ្នក​នឹង​ធ្វើ។   […]

Continue Reading

គ្រាន់តែ បី​ចំណុចប៉ុណ្ណោះ ក៏​​អាចធ្វើអោយអ្នក​សម្រេច​ជោគជ័យ​ក្នុង​ជីវិតរបស​អ្នកបាន​​កាន់​តែ​លឿន

មនុស្ស​​គ្រប់រូប​កើត​មក​តែង​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជា​សម្ភារៈ​ ប្រាក់​កាស​ ផ្ទះ​សម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម​ ប៉ុន្តែ​ ការ​ឲ្យ​និយមន័យ​នៃ​ពាក្យ​ “ជោគជ័យ”​ នេះ​ខុស​ប្លែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​អាស្រ័យ​លើ​គោលបំណង​របស់​ពួកគេ។ ​ចំណុច​ ៣ ​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ​ ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។ ១. ​ធ្វើអ្វី​ជា​ “សក្ដានុពល”​ របស់​អ្នក គ្មាន​នរណា​អាច​ដឹង​ថា ​អ្នក​ខ្លាំង​លើ​អ្វី​ ពូកែ​អ្វី​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ។​ ក្នុង​ន័យ​នេះ​ អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ និង​គិត​ថា​ អ្នក​អាច​ធ្វើ​បាន​ប្រសើរ។​ ឧទាហរណ៍​ថា​ ឪពុកម្ដាយ​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​វេជ្ជ​បណ្ឌិត​ និង​រកចំណូល​ បាន​ខ្ពស់​ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ ឬ​សូម្បី​តែ​ចាប់​អារម្មណ៍​ផង​នោះ​ ការ​សិក្សា​នោះ​ ក៏​មិន​ផ្ដល់​ឲ្យ​អ្នក​​នូវ​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ដល់​ពេល​វេលា ​និង​ទឹកចិត្ត​របស់​អ្នក។​     ២. ​រៀប​គម្រោង​ជា​ប្រចាំ​ គ្រប់​ការងារ​ទាំងអស់​ ការ​រៀបចំ​គម្រោង​អាច​ជួយ​ឲ្យ​អ្នក​ប្រមើល​មើល​ឃើញ​ច្រើន​ទាំង​ចំណុច​ វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួប​ប្រទះ។​ ការសិក្សា​ ធ្វើ​គម្រោង​បាន​លម្អិត​ នឹង​ជួយ​ដល់​អ្នក​ អាច​ព្យាករណ៍​ឧបសគ្គ​ ដែល​នឹង​ត្រូវ​ជួបប្រទះ​ និង​ស្វែងរក​ដំណោះស្រាយ​​បឋម​ ដ៏​ប្រសើរ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ជោគជ័យ​របស់​អ្នក​ ហើយ​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​ចំណេញ​ពេលវេលា​ និង​បង្កើន​ជំនឿជាក់​កាន់​តែ​ខ្ពស់។​ […]

Continue Reading

គន្លឹះខ្លះៗ ដែកអាចធ្វើអោយអ្នកកាត់បន្ថយការចំនាយពេលច្រើនលើបណ្ដាញសង្គម

បណ្ដាញ​សង្គម​មាន​អត្ថប្រយោជន៍ ​និង​​ផល​ប៉ះពាល់​ដំណាលគ្នា​បើ​អ្នក​មិន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​រហូត​ឈាន​ដល់​ទៅ​ញៀន​នោះ។ ​បើ​ឈាន​ដល់​ញៀន ​អ្នក​មិន​សូវ​មាន​ពេល​គិត​រឿង​មាន​ប្រយោជន៍ ​ឬ​ការងារ​សំខាន់​ឡើយ។ ​​ដូច្នេះ​ មាន​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ញៀន​បណ្ដាញ​សង្គម​ដូចជា ​Facebook ​និង​ Instagram ​បាន។ ​​​១ ​ជ្រើសរើស​មិត្តភ័ក្ដិ​ដោយ​វៃ​ឆ្លាត ក្នុង​ Facebook ​អ្នក​ខ្លះ​ចង់​បាន​ Friend ​១ ​ពាន់​ ២ពាន់​ ឬ​៥ ​ពាន់​នាក់​ទាំង​ពេល​ខ្លះ​ អ្នក​ដែល​លេង​ជាមួយ​ពិតប្រាកដ​មាន​មិន​ដល់​ ១០ ​នាក់​ផង។ ​​​ចំនួន​មិត្តភ័ក្ដិ​ដែល​អ្នក​ទទួល​នៅ​ក្នុង​​គណនី​របស់​អ្នក​ក៏​អាច​កំណត់​ពី​ពេលវេលា​ដែល​អ្នក​ត្រូវ​ចំណាយ​ជាមួយ​ពួកគេ​ដែរ។ ​បើ​មាន​តិច​អ្នក​នឹង​ចំណាយ​ពេល​តិច។ ​គ្មាន​ហេតុ​ផល​អី​ដែល​ត្រូវ​យក​មិត្តភ័ក្ដិ​ច្រើន ​ខណៈ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​មនុស្ស​ម្នាក់​អាច​មាន​សមត្ថភាព​ទំនាក់ទំនង​ជា​មធ្យម​ជាមួយ​មនុស្ស​ត្រឹម ​១៥០ ​នាក់​ប៉ុណ្ណោះ។ ២ ​​កុំ​ចំណាយ​ពេល​ជាមួយ​ហ្គេម បើ​សិន​អ្នក​ចង់​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ​ត្រូវ​ប្រាកដ​ថា ​ចូល​ទៅ​ប្រើ​វា​តែ​ប៉ុណ្ណឹង​ហើយ​ចាកចេញ។​​ ពេល​ខ្លះ​ ចូល​ទៅ​ពេលវេលា​ដែល​អ្នក​ចំណាយ​ជាមួយ​មិត្តភ័ក្ដិ​តិច​ទេ ​តែ​បើ​អ្នក​ទាញ​យក​ហ្គេម​លេង​កាន់​តែ​ច្រើន ​​ការ​កម្សាន្ត​នោះ​ក៏​នឹង​ស៊ី​ពេល​របស់​អ្នក​កាន់​តែ​ច្រើន។ ៣ ​​​​កំណត់​មិន​ទទួល​ Notification ​ពី​អ៊ីមែល​ដែល​មិន​ពាក់ព័ន្ធ ជា​ធម្មតា ​ពេល​មាន​​លោត​សញ្ញា​នៅ​​លើ Notification ​អ្នក​នឹង​ចំណាយ​ពេល​ចូល​មើល​ដើម្បី​ដឹង​ថា ​ជា​អ្វី​ ​នរណា​ជា​អ្នក​ផ្ញើ​មក។ ​​តែ​អ៊ីមែល​មួយ​ចំនួន​មិន​សូវ​ពាក់ព័ន្ធ​ត្រូវ​បាន​ផ្ញើ​ចូល​ Notification ​របស់​អ្នក​ដោយសារ​អ្នក​​ចុះ​ឈ្មោះ​នឹង​កម្មវិធី​ណាមួយ​ដោយ​មិន​ដឹង​ខ្លួន។ ​​បើ​អាច​អ្នក​គួរ​ចូល ​Setting […]

Continue Reading

របៀបដោះស្រាយបញ្ហានៅពេលដែល អ្នកត្រូវធ្វើការជាមួយបុគ្គលដែលអ្នកមិនចូលចិត្ត

ធ្លាប់​ទេ?​ នៅកន្លែង​ធ្វើ​ការ អ្នក​ពេញ​ចិត្តអ្វីៗគ្រប់យ៉ាង​ ទាំង​តួនាទី ទាំងការងារ​ដែល​អ្នក​ត្រូវធ្វើ តែបែរ​ជាមាន​រឿង​ម្យ៉ាង​ដែល​ធ្វើ​អោយ​អ្នក​ គ្រាន់តែ​គិត​ក៏ធុញថប់ស្ទើរធ្លាយទ្រូង​ទៅ​ហើយ នោះ​គឺ​​អ្នក​ត្រូវ​ធ្វើ​ការ​រួមជាមួយ​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬប្រភេទ​មនុស្ស​ដែល​អ្នក​គិត​ថា​មាន​ចរិត​យ៉ាប់ ពិបាកធ្វើ​ការ​ជាមួយ។ កុំបារម្ភ! មិនមែនមានតែ​អ្នក​ម្នាក់ឯង​ទេ​ដែល​ជួប​បញ្ហា​បែប​នេះ! អ្នកជំនាញ​ខាងចិត្ត​សាស្រ្ត​មួយក្រុម​បាន​ធ្វើ​ការ​សាកសួរ​ និង​ស្ទង់​មតិ​អ្នក​ធ្វើ​ការ​ជាង​១១០០នាក់ អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះក្នុង​ការងារ។ ពួកគេ​រក​ឃើញ​ថា ៨០ភាគរយ​នៃ​អ្នក​ធ្វើ​ការ​ ទទួលរង​សម្ពាធ ធុញថប់តប់​ប្រមល់​ ដោយសារ​ត្រូវ​ប្រឈម​មុខ​ និងធ្វើការ​ជាមួយ​មនុស្ស​ដែលខ្លួនមិនចូលចិត្ត​។ ធ្វើការ​ជាមួយ​មនុស្ស​ប្រភេទនេះ​ មិនមែន​ជា​រឿង​ចម្លែកនោះទេ ប៉ុន្តែ​វា​អាចជា​កត្តាដ៏ធំមួយ​ដែល​ជំរុញ​អោយ​អ្នក​ធុញ​ទ្រាន់​នឹង​ការងារ មួយវិញទៀត​គឺ​ធ្វើ​អោយ​ភាព​រីករាយ​នៅ​កន្លែង​ធ្វើការ​តូ្រវ​បាត់​បង់។ ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​​ត្រូវ​ធ្វើ​ការ​ជាមួយ​​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬគេមិនចូល​ចិត្ត​អ្នកវិញបែបនេះ អញ្ចឹង​អ្នក​គួរ​ធ្វើ​ការ​សញ្ជឹងគិតឡើងវិញ និងស្វែងរក​ដំណោះស្រាយចំពោះ​បញ្ហានេះ ដោយ​វិភាគទៅលើចំនុច​ពី​រ​ធំៗ ទីមួយខ្លួន​អ្នក​ផ្ទាល់ និង​ទី​ពីរ​គឺ​បុគ្គល​ដែល​អ្នក​មិន​ចូលចិត្ត។   ដោះស្រាយ​បញ្ហា​ជាមួយ​ខ្លួន​អ្នក​ផ្ទាល់ ១. កុំចាត់​ទុក​ថា​ជា​រឿង​ផ្ទាល់​ខ្លួន ជំហាន​ដំបូង​ អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ​គ្រប់​គ្រង​ខ្លួន​ឯង។ សាកល្បង​គិត​សារ​ជាថ្មី​មើល៍ បើសិន​ជា​បុគ្គល​ម្នាក់​នោះ​បង្ករការ​លំបាក​ដល់​អ្នក​ក្នុង​ការ​ធ្វើ​ការ​ងារ គេ​ក៏​ប្រហែល​ជា​ធ្វើ​អោយ​អ្នក​ដទៃ​លំបាក​ដូច​គ្នា។ ប្រសិន​បើ​បញ្ហា​កើត​ឡើងរវាង​អ្នក​ និង​បុគ្គល​នោះ ​ទាក់​ទង​នឹង​ចរិតផ្ទាល់ខ្លួន អ្នក​គួរ​តែ​គិត​ថាទង្វើរបស់បុគ្គល​នោះ​មិនមែន​សំដៅមក​លើ​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​ចាំ​បាច់ខ្វល់​ខ្វាយ បញ្ជេញ​សកម្មភាព​តបត​ទៅ​វិញ​ដែរ។ អ្នក​អាចដឹងថា​តើ​នេះជា​ចរិត​ផ្ទាល់ខ្លួនរបស់​បុគ្គលនោះ​ឬក៏អត់ ដោយគ្រាន់តែសង្កេត​មើលឥរិយាបថរបស់​គេ​ចំពោះ​អ្នក​ដទៃ។ ២. ធ្វើការ​វិភាគទៅលើ​អារម្មណ៍របស់អ្នក ពេលនេះអ្នក​គួរ​សួរ​ខ្លួនឯង ថាហេតុអ្វី​បាន​ជា​អ្នក​មិន​ចូល​ចិត្ត ឬ​ពិបាកធ្វើការ​ជាមួយបុគ្គល​ម្នាក់​​នោះ។ អ្នក​ប្រហែល​ជា​មាន​មូលហេតុ​សមរម្យ​ក្នុង​ការ​មិន​ចូល​ចិត្ត​នរណា​ម្នាក់ ឬមួយ​គ្រាន់​តែ​ជា​អារម្មណ៍​ ឬ​គំនិត​អគតិរបស់អ្នក​ចំពោះ​បុគ្គល។ […]

Continue Reading

ទម្លាប់ប្រចាំថ្ងៃទំាង ៣ យ៉ាងដែលអាចធ្វើឲ្យជីវិតកាន់តែរីករាយ និងបង្កើនឱកាសជោគជ័យ

មនុស្ស​ជោគជ័យ​បំផុត​នៅ​ក្នុង​លោក​សុទ្ធ​តែ​​​មាន​ទម្លាប់​​លំដាប់​ពិភពលោក។ ប្រសិន​បើ​អ្នក​សួរ​មនុស្ស​ជោគជ័យ​បំផុត​១០​នាក់ ថា​តើ​អ្វី​ទៅ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ចំពោះ​ជោគជ័យ​របស់​ពួក​គេ ភាគ​ច្រើន​ក្នុង​ចំណោម​មនុស្ស​ជោគជ័យ​ទាំង​នោះ​នឹង​និយាយ​ថា គឺ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​អស់​រយៈ​ពេល​​​ជា​យូរ។ ទម្លាប់​​ផ្ដល់​ឲ្យ​ពួក​គេ​វិញ​នូវ​លទ្ធផល​ដ៏​ល្អ​ទាន់​ពេល និង​ថាមពល​ដែល​​នោះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ពួក​គេ​អាច​សម្រេច​កិច្ចការ​ធំៗ​បាន។ ខាង​ក្រោម​នេះគឺ​ជា​ទម្លាប់​ទាំង​៣​​ដែល​​បុគ្គល​ជោគជ័យ​ណែនាំ​ឲ្យ​អ្នក​អនុវត្ត​ជា​ប្រចាំ​​នៅ​ក្នុង​ជីវិត​ដើម្បី​ស្វែង​រក​ក្ដី​រីករាយ និង​ផ្លូវ​ឆ្ពោះ​ទៅ​ជោគជ័យ។ ១៖ ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​គិត​ថ្លឹងថ្លែង មនុស្ស​ភាគ​ច្រើន​មិន​​គិត​ដល់​ទង្វើ​ពី​អតីតកាល​ដែល​ឆ្លុះ​បញ្ចាំង​ពី​បច្ចុប្បន្នភាព និង​តម្រូវការ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ទេ។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ពេល​ដែល​អ្នក​ចំណាយ​ពេល​៥​ទៅ​១៥​នាទី​អំឡុង​ពេល​​ទំនេរ​របស់​អ្នក​ដើម្បី​គិត​ថ្លឹងថ្លែង​ថា​តើ​ជីវិត​របស់​អ្នក​បាន​មក​ដល់​ណា​ហើយ តើ​អ្នក​បាន​ក្លាយ​មក​ជា​មនុស្ស​បែប​ណា ហើយ​អ្នក​កំពុង​ឆ្ពោះ​ទៅ​ដើម្បី​ក្លាយ​ជា​បុគ្គល​បែប​ណា។ សំនួរ​ទាំង​៣​នេះ​អាច​ឲ្យ​អ្នក​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​​គំនិត​​អាជីវកម្ម​ថ្មី គិត​ពី​បញ្ហា​នា​ពេល​បច្ចុប្បន្ន ឬ​សម្ដែង​ការ​ដឹង​គុណ​ដល់​មនុស្ស​ដែល​អ្នក​ដឹង​គុណ​នៅ​ក្នុង​ជីវិត​នេះ។ ២៖ ថែ​​រក្សា​សុខភាព និង​រាងកាយ​ ពេល​ដែល​អ្នក​​ប្រឹងប្រែង​ជាប់​ជា​និច្ច​ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ​បំផុត អ្នក​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង អនុវត្តការងារ​បាន​ល្អ​ជាង​មុន ហើយ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត។ ៣៖ ត្រៀម​ពេល​វេលា​​សម្រាប់​ការ​រីក​ចម្រើន អ្នក​នឹង​ឃើញ​ពី​ចំណុច​វិជ្ជមាន​ដ៏​សំបើម​នៅ​ក្នុង​ជីវិត ប្រសិន​បើ​អ្នក​រៀប​ចំ​ពេល​វេល​សូម្បី​ត្រឹម​២​ទៅ​៣​នាទី​រៀងរាល់​ថ្ងៃ​ដើម្បី​​ការ​​រីក​ចម្រើន​អ្វី​ម្យ៉ាង អ្វី​មួយ​នៃ​ការងារ​របស់​អ្នក។ មនុស្ស​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភពលោក មាន​ទម្លាប់​យ៉ាង​ល្អ​នៃ​​ការ​ធ្វើ​អោយ​រីកចម្រើន និង​ប្រសើរ​ឡើង​នៃ​កម្រិត​នៃ​ការ​គ្រប់គ្រង​កិច្ចការ​ដែល​ពួក​គេ​ធ្វើ។ កុំ​គិត​ពី​អាយុ ដរាប​ណា​អ្នក​នៅ​តែ​ដក​ដង្ហើម អ្នក​ពិត​ជា​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​​​​សម្រេច​បាន ក្លាយ​ជា​អ្វី​មួយ ធ្វើ និង​ផ្ដល់​អ្វី​មួយ។ កុំ​បណ្ដោយ​អោយ​ថ្ងៃ​ណា​មួយ​កន្លង​ផុត​ទៅ​ដោយ​មិន​បាន​រៀបចំពេល​វេលា​សម្រាប់​ការ​ធ្វើ​​អោយ​រីករចម្រើន និង​ប្រសើរ​ឡើង​អោយ​សោះ។ បុគ្គ​ល​ជោគជ័យ​ជា​ច្រើន​ផ្ដល់​ដំបូន្មាន​ថា ការ​អនុវត្ត​ទម្លាប់​ជាវិជ្ជមាន​ទាំង​៣​ខាង​លើ​នេះ អាច​នាំ​មក​នូវ​ក្ដី​រីករាយ សុភមង្គល និង​ជោគជ័យ​ដល់​ជីវិត និង​ជំនួញ​របស់​អ្នក៕ ប្រភព៖ Entrepreneur

Continue Reading

ទៅមើលភាពភ័យខ្លាចទាំង ៥ យ៉ាង​ដែល​អ្នក​ត្រូវ​ពុះពារ​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ

ដើម្បី​ជោគជ័យ​ក្នុង​ជីវិត និង​សម្រេច​ក្ដី​សុបិន​ដ៏​ធំ​របស់​អ្នក អ្នក​ត្រូវ​តែ​ជម្នះ​ការ​ភ័យ​ខ្លាច​ជា​ច្រើន​។ ការ​ភ័យ​ខ្លាច​មួយ​ចំនួន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ភ័យ​ខ្លាច​ដទៃ​ទៀត​ក្នុង​ការ​ទាញ​យើង​អោយ​ថយ​ក្រោយ។ ខាង​ក្រោម​នេះ​ជា​ការ​ភ័យ​ខ្លាច​ទាំង​៥ដែល​អ្នក​ត្រូវ​តែ​ពុះពារ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត៖ ១៖ ខ្លាច​ការ​រិះគន់ មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​បោះ​ជំហាន​សំដៅ​ទៅ​​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ទេ ព្រោះ​តែ​ខ្លាច​អ្នក​ដទៃ​និយាយ​ពី​ពួក​គេ។ បុគ្គល​មួយ​ចំនួន​មាន​គំនិត​បើក​ជំនួញ​ដ៏​ល្អ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ផ្ដល់​យោបល់ និង​បង្អាក់​ទឹក​ចិត្ត​ គេ​ចាប់​ផ្ដើម​គិត​ដល់​ថ្ងៃ​ដែល​គេ​បរាជ័យ​នៅ​ក្នុង​មុខ​ជំនួញ​នោះ គិត​ដល់​អ្នក​ផ្ដល់​យោបល់​ទាំង​នោះ​នឹង​គិត​យ៉ាង​ណា​ចំពោះ​គេ​។ ប៉ុន្តែ​ដើម្បី​ឆ្លង​កាត់​ការ​ភ័យ​ខ្លាច​នេះ​អ្នក​គួរ​តែ​គិត​ត្រលប់​មក​វិញ​ថា ចុះ​បើ​អ្នក​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​នោះ​ តើ​ពួក​គេ​នឹង​គិត​យ៉ាង​ណា​ទៅ​វិញ។ ត្រូវ​ហើយ​គ្មាន​នរណា​អាច​ជោគជ័យ​​គ្រប់​រឿង​នោះ​ទេ ដូច្នេះ​ហេតុអ្វី​អ្នក​មិន​ស្ដាប់​តាម​គំនិត​ខ្លួន​ឯង សុបិន​ខ្លួន​ឯង​ហើយ​បោះ​ពួយ​អោយ​សំដៅ​ទៅ​គោលដៅ​នោះ? ២៖ ខ្លាច​ភាពក្រីក្រ ឃ្លា​នេះ​អាច​ស្ដាប់​ទៅ​ធ្វើ​អោយ​ច្រឡំ ព្រោះ​មនុស្ស​​ខ្លាច​ភាព​ក្រីក្រ​នឹង​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​នៅ​ក្នុង​ន័យ​នេះ​ការ​ដែល​អ្នក​ខ្លាច​ភាព​ក្រីក្រ​ធ្វើ​អោយ​អ្នក​រារែក ឬ​មិន​ហ៊ាន​បោះទុន​ដើម្បី​បើក​អាជីវកម្ម ឬ​បង្កើត​ក្រុមហ៊ុន​ក្នុង​ក្ដី​សុបិន​របស់​អ្នក។ ព្រោះ​តែ​ការ​ខ្លាច​ខាត​បង់​នេះ​ហើយ ទើប​អ្នក​មិន​អាច​បង្កើត​អ្វី​បាន​​ទាំង​អស់​ ហើយ​ក្ដីសុបិន​របស់​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​សម្រេច​បាន​ដែរ។ ៣៖ ខ្លាច​អាយុ​ចាស់​ពេក នៅ​ក្នុង​ដំណាក់កាល​មួយ​នៃ​ជីវិត​របស់​មនុស្ស​ មនុស្ស​នឹង​បោះបង់​ក្ដី​ប្រាថ្នា​ជា​ច្រើន​របស់​ខ្លួន នេះ​ជា​ការ​ពិត​របស់​ធម្មជាតិ។ ប៉ុន្តែ​តើ​អ្នក​ពិត​ជា​ចាស់​​ខ្លាំង​ពេក​​រហូត​​មិន​ចង់​សម្រេច​ក្ដី​សុបិន​របស់​អ្នក? បុគ្គល​មួយ​ចំនួន​ធ្លាប់​លើក​ឡើង​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​អាជីព “ខ្ញុំ​ធ្វើ​ការ​ផ្នែក​ធានា​រ៉ាប់រង​​ពេញ​មួយ​ជីវិត​មក​ហើយ ពេល​នេះ​ខ្ញុំ​អាយុ​៤៦​ឆ្នាំ​ តើ​ខ្ញុំ​អាច​ទៅ​​រៀន​​ពី​ការងារ​អចលនទ្រព្យ​ និង​ធ្វើ​ការងារ​នោះ​អោយ​ល្អ​បាន​ដោយ​របៀប​ណា​ទៅ?” ទោះ​ជា​យ៉ាង​ណា​ក៏​អ្នក​មិន​ត្រូវ​យក​កត្តា​អាយុ​មក​វាស់​វែង​នៅ​ក្នុង​សមត្ថភាព​ការងារ ឬ​បើក​អាជីវកម្ម​នោះ​ទេ ព្រោះ​អាយុ​ពិត​ជា​មិន​សំខាន់​ដល់​ការ​ជឿ​លើ​ខ្លួន​​ឯង​ឡើយ។ ៤៖ ខ្លាច​បរាជ័យ ការ​ភ័យ​ខ្លាច​នេះ​កើត​ឡើង​ភាគ​ច្រើន​ទៅ​លើ​មនុស្ស​ដែល​ចូល​ចិត្ត​សួរ​ថា “ចុះបើ”។ ហើយ​ការ​សួរ​នោះ​សំដៅ​ទៅ​លើ​ផល​អវិជ្ជមាន​ដូច​ជា ចុះបើ​វា​មិន​ដំណើរការ? ចុះ​បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត? ចុះ​បើ​វា​បរាជ័យ? នេះ​ជា​សំនួរ​ខុស​សម្រាប់​អ្នក​ដែល​មាន​បំណង​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ ជំនួស​អោយ​ការ​គិត​ថា​ខ្លួន​អ្នក​បរាជ័យ អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ពី​របៀប​ណា​មួយ​ដែល​អ្នក​អាច​នឹង​ជោគជ័យ។ […]

Continue Reading

មានតែនៅម្នាក់ឯងទេ ទើបអ្នកអាចធ្វើរឿងទាំង ៦ យ៉ាងនេះបានល្អ

យើង​កំពុង​រស់​នៅ​​​ក្នុង​ពិភព​មួយ​ដែល​មាន​ទំនាក់ទំនង​មិន​ដាច់ គឺ​ពិភព​ដ៏​មមាញឹក​ដែល​មនុស្ស​គ្រប់​គ្នា​មើល​មិន​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ចំនួន​៦០០​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​៩២​ បាន​រក​ឃើញ​ថា កម្រិត​នៃ​ការ​ផលិត​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយ​​ៗ​​មាន​សភាព​ខុស​គ្នា​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ ក្រុមហ៊ុន​ដែល​មាន​កម្រិត​នៃ​ការ​ផលិត​ខ្ពស់​មាន​រឿង​មួយ​ដូច​គ្នា ពួក​គេ​រៀបចំ​​ទីតាំង​ការិយាល័យ​ទូលាយ​ដើម្បី​ផ្ដល់​ឯកជន​ភាព​ដល់​បុគ្គលិកនៃ​មួយៗ និង​កាត់​បន្ថយ​ការ​រំខាន។ ក្នុង​ចំណោម​អ្នក​ដែល​មាន​ផលិតកម្ម​ខ្ពស់​បំផុត​៦២​ភាគរយ​​​​និយាយ​ថា​ពួក​គេ​មាន​​ឯកជន​ភាព​គ្រប់គ្រាន់​នៅ​កន្លែង​ធ្វើ​ការ ខណៈ​៧៦​ភាគ​នៃ​អ្នក​មាន​ផលិតកម្ម​ទាប​និយាយ​ថា ជាញឹកញាប់​ពួក​គេ​ទទួល​ការ​រំខាន​ដែល​មិន​ចាំ​បាច់​នៅ​កន្លែង​ធ្វើ​ការ។ ការ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង មិន​សម្រាប់​តែ​ការងារ​អាជីព​នោះ​ទេ វា​ក៏​ល្អ​សម្រាប់​សុខភាព​​ផ្លូវ​ចិត្ត​ និង​ស្មារតី​របស់​អ្នក​ដែរ។ ដើម្បី​​ទទួល​បាន​ភាព​ល្អ​ប្រសើរ​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​គួរ​តែ​រៀន​រីករាយ​​ក្នុង​ការ​ចំណាយ​ពេល​វេលា​នៅ​តែ​ម្នាក់​ឯង។ អត្ថប្រយោជន៍​នៃ​ការ​នៅ​ស្ងៀមស្ងាត់​មាន​ច្រើន​សន្ធឹក ប៉ុន្តែ​ខាង​ក្រោម​នេះ​​គឺ​៧​ចំណុច​សំខាន់​ដែល​អ្នក​គួរ​តែ​ដឹង៖ ១៖ អ្នក​បាន​សម្រួល ​ប្រមូល​ស្មារតី និង​កាយពល​មក​វិញ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវការ​ពេល​វេលា​ដើម្បី​សម្រួល ប្រមូល​ស្មារតី និង​កាយពល​មក​វិញ។ ហើយ​ដើម្បី​ធ្វើ​រឿង​នេះ​បាន​មិន​មាន​វិធី​ណា​ដែល​មាន​ប្រសិទ្ធភាព​ជាង​ការ​នៅ​ក្នុង​ទី​ស្ងាមស្ងាត់​ម្នាក់​ឯង​នោះ​ទេ។ ភាព​ស្ងៀមស្ងាត់ និង​ការ​សម្រាក​ផ្លូវចិត្ត​ដែល​អ្នក​​ទទួល​បាន​ពេល​​ដែល​អ្នក​​នៅ​ទី​ស្ងាត់​ម្នាក់​ឯង ពិត​ជា​សំខាន់​ដើម្បី​ជួយ​សម្រួល និង​ធ្វើ​អោយ​អ្នក​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ក្ដី​តប់ប្រមល់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។ ២៖ អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់ ការ​ដែល​អ្នក​នៅជុំ​ជាមួយ​មនុស្ស​ស្និទ្ធស្នាល និង​ជាទី​ស្រលាញ់​​នាំ​មក​នៅ​សេច​ក្ដី​រីករាយ​យ៉ាង​ណា ពេល​អ្នក​នៅ​ម្នាក់​ឯង​ក៏​មាន​សេចក្ដី​រីរាយ​ដែល​អ្នក​អាច​រក​ឃើញ​ដូច​គ្នា។ នៅ​ម្នាក់​ឯង​ធ្វើ​អោយ​អ្នក​មាន​សេរី​ភាព​ក្នុង​ការ​ធ្វើ និង​គិត​អ្វី​ពិត​ប្រាកដ​មួយ​ចេញ​ពី​ចិត្ត​របស់​អ្នក។ ៣៖ អ្នក​រៀន​ទុក​ចិត្ត​លើ​ខ្លួន​​ឯង សេរី​ភាព​គឺ​លើស​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ទៅ​ទៀត វា​គឺ​​លទ្ធភាព​នៃ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ គិត​ច្បាស់​លាស់ ដោយ​មិន​មាន​សម្ពាធ និង​រង​ឥទ្ធិពល​ពី​ខាង​ក្រៅ។ នៅ​តែ​ម្នាក់​ឯង​ជួយ​អោយ​អ្នក​បង្កើត​នូវ​ទម្រង់​នៃ​ការ​ស្វែង​យល់​ពី​ខ្លួន​អ្នក​ អ្វី​ដែល​អ្នក​ដឹង ហើយ​អ្វី​ដែល​ត្រូវ​សម្រាប់​អ្នក។ វា​បង្រៀន​អ្នក​អោយ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ អ្នក​នឹង​រៀន​បង្កើត​​គំនិត​យោបល់ ដោយ​មិន​ត្រូវ​បាន​អ្នក​ផ្សេង​បង្ហើប​​ឬ​បង្រៀន។ ពេល​អ្នក​រៀន​​ទទួល​ភាព​រីករាយ​ដោយ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង អ្នក​​នឹង​ដឹង​ថា​អ្នក​មាន​សមត្ថភាព​អ្វី​ពិត​ប្រាកដ ដោយ​មិន​រាំងស្ទះ​ពី​ការ​គិត​របស់​អ្នក​ដទៃ។ ៤៖ […]

Continue Reading

ហេតុផលទំាង ៤ យ៉ាង ដែលបង្ហាញថាអ្នកដល់ពេលវេលា​ត្រូវ​លាឈប់​ពី​ការងារហើយ

ជា​ការ​ពិត​ក្រោយ​បម្រើការ​នៅ​កន្លែង​មួយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មនុស្ស​ជា​ច្រើន​តែង​ពិចារណា​ពី​ការ​លា​ឈប់ ទោះ​​ជា​ក្នុង​រូបភាព​ទៅ​ចាប់​ការងារ​នៅ​កន្លែង​ថ្មី ឬ​ដំណើការ​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ មនុស្ស​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​ភាព​រីករាយ​នៅ​កន្លែង​ធ្វើ​ការ​ដូច្នេះ​ហើយ​ស្ថានភាព​នៅ​កន្លែង​ការងារ​ជា​កត្តា​សំខាន់​ចំពោះ​ការ​សម្រេច​របស់​បុគ្គលិក។ ប៉ុន្តែ​មុន​នឹង​លា​ឈប់​ពី​កន្លែង​ធ្វើ​ការ​របស់​អ្នក​ដោយ​ប្រញាប់ញាល់ អ្នក​គួរ​តែ​ពិចារណា​ដល់​​បរិយាកាស​កន្លែង​ការងារ​បែប​ណា​ដែល​អ្នក​គិត​ថា​ស័ក្ដិ​សម​នឹង​អ្នក។ រឿង​មួយ​ទៀត​ដែល​អ្នក​គួរ​តែ​ចងចាំ​គឺ ការ​ស្វែង​ការងារ​ថ្មី​គឺ​ជា​រឿង​ងាយ​ស្រួល​ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ការ​នៅ​កន្លែង​មួយ។ ដូច្នេះ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​កន្លែង​មួយ​អ្នក​គួរ​ថ្លឹង​ថ្លែង​ពី​ស្ថានភាព នឹង​លទ្ធផល​ដែល​​អាច​នឹង​កើត​ឡើង។ ខាង​ក្រោម​នេះ​ជា​តម្រុយ​នៃ​ការ​វាស់​ស្ទង់​ដើម្បី​ថ្លឹងថ្លែង​ថា អ្នក​ដល់​ពេល​ត្រូវ​លា​ឈប់​ពី​កន្លែង​ការ​ងារ​បច្ចុប្បន្ន​ហើយ​ឬ​នៅ? មហិច្ឆតា ជា​ការ​ពិត​អ្នក​ចង់​អោយ​អាជីព​របស់​អ្នក​ប្រសើរ​ និង​បោះ​ជំហាន​ទៅ​មុខ។ ប៉ុន្តែ​ដំបូង​អ្នក​ត្រូវ​តែ​មាន​គោលដៅ​នៅ​ក្នុង​គំនិត​​សិន បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​បន្ត​ត្រាច់ចរ​ដោយ​គ្មាន​គោលដៅ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​គិត​ពី​គោលដៅ​រយៈ​ពេល​វែង​របស់​អ្នក​ទេ ចូរ​ធ្វើ​នៅ​ពេល​នេះ។ ចូរ​គិត​ពី ការងារ​ និង​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​រយៈពេល​៥ឆ្នាំ ១០​ឆ្នាំ​​ក្រោយ ហើយ​ថា​តើ​ការងារ​បច្ចុប្បន្ន​របស់​អ្នក​​កំពុង​តម្រង់​ទិស​អ្នក​​ទៅ​កាន់​គោលដៅ​នោះ​ទេ? ជំនាញ អ្នក​នឹង​ពេញ​ចិត្ត​នៅ​ក្នុង​តួនាទី​មួយ​ដែល​អ្នក​អាច​ប្រើ​ជំនាញ​របស់​អ្នក​ដែល​មាន​ស្រាប់ ហើយ​ពង្រីក​ចំណេះ​ដឹង​ដោយ​ការ​រៀន​ជំនាញ​ថ្មី​រាល់​ថ្ងៃ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា មិន​សូវ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការងារ អ្នក​អាច​នឹង​មិន​មាន​បរិយាកាស​ការងារ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង និង​ធ្វើ​ការ​អោយ​អស់​ពី​សក្ដានុពល​របស់​អ្នក។ ដូច្នេះ​ចូរ​សួរ​ខ្លួន​ឯង​ថា អ្នក​បាន​​ប្រើ​ជំនាញ​នៅ​ក្នុង​ការងារ​បច្ចុប្បន្ន​របស់​អ្នក​​ដល់​ចំណុច​ខ្ពស់​បំផុត​ហើយ​នៅ ហើយ​អ្នក​កំពុង​អភិវឌ្ឍ​ជំនាញ​ថ្មី​ឬ​ទេ? រង្វាន់​លើក​ទឹក​ចិត្ត កញ្ចប់​ប្រាក់​លើក​ទឹក​ចិត្ត​ និង​ចំណូល​របស់​អ្នក​គឺ​ជា​រឿង​សំខាន់។ ប៉ុន្តែ​លុយ​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង​ទេ អ្នក​អាច​នឹង​ទទួល​បាន​ប្រាក់​ខែ​គុណ​នឹង​៦​ដង ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ពេញ​ចិត្ត​នឹង​កន្លែង​ការងារ។ ការងារ​របស់​អ្នក​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត រង្វាន់​លើក​ទឹក​ចិត្ត​ដែល​ចេញ​ពី​ការងារ​ប្រឹង​ប្រែង​ធ្វើការ​ប្រចាំ​ថ្ងៃ។ ភាពជា​អ្នក​ដឹកនាំ ទំានាក់ទំនង​មិន​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គឺ​ជា​ហេតុ​ផល​ចម្បង​ដែល​​បុគ្គលិក​ជា​ច្រើន​ តាម​ប្រមាញ់​រក​ការងារ​ថ្មី។ អ្នកត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​​ថ្នាក់​ដឹក​នាំ​របស់​អ្នក​ពិត​ជា​បញ្ហា​យ៉ាង​ប្រាកដ​នៅ​កន្លែង​ធ្វើ​ការ​​មែនទេ ហើយ​ជា​ពិសេស​ប្រសិន​បើ​គាត់​មិន​ទុក​ប្រយោជន៍​របស់​អ្នក​នៅ​ក្នុង​ចិត្ត។ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ ដូចជា​ការ​ផ្លាស់​ប្ដូរ​ការងារ​ជាដើម វា​គឺ​ជា​ការ​គិត​ពិចារណា​យ៉ាង​ល្អិតល្អន់ និង​ពិនិត្យ​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក។ ពេល​អ្នក​ដឹង​ចម្លើយ​ចំពោះ​ចំណុច​ទាំង​នេះ​ហើយ ពេល​នោះ​អ្នក​នឹង​ច្បាស់​ពី​ចំណុច​ខ្វះ​ខាត […]

Continue Reading