មានឆ្នាំ ៥ នឹងមានជោគវាសនានឹកស្មានមិនដល់នៅឆ្នាំក្រោយ!

តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងប្រាំខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំល្អទាំង ៥ទេ? ឆ្នាំល្អសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Feng Shui China បានលាតត្រដាង អំពីឆ្នាំទាំងប្រាំនោះ ថា នឹងមានលាភសំណាងធំជាទីបំផុត នៅឆ្នាំក្រោយ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Chi Quingxiao បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៥ នេះ បានដល់ឆ្នាំដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖ ទី1- ឆ្នាំម្សាញ់ អ្នកកើតឆ្នាំម្សាញ់ (snake) ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅអំឡុងឆ្នាំ ក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ […]

Continue Reading

ហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវ​នឹង​ថ្ងៃសុក្រ ទី​២០ ខែ​មេសា ឆ្នាំ​២០១៨

សូមជូន​ហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវ​នឹង​ថ្ងៃសុក្រ ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ ដូចតទៅ៖ ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​មាន​សិរី​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការរីកលូតលាស់​និង​មាន​ជោគជ័យ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ហេតុនេះ​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការ​ប្រកបការងារ​មានការ​ជឿនលឿន​ច្រើន​ផ្នែក​ក្នុងនេះ​មិន​ថា​ជា​រឿង​ការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់​កម្រៃ​ទៀត​សោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕ ឆ្នាំខាល រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​ថា​ងាយ​កើតឡើង​ចំពោះ​មុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​ទោះ​ចំណូល​មិន​ច្រើន​តែ​ក៏​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​គួរសម​តែ​ពេល​ត្រឡប់​មក​វិញ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​នោះឡើយ​៕ ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕ ឆ្នាំរោង ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនទាន់​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​តែង​មិន​ងាយ​ឆាប់​ចប់​និង​ពិសេស​ខុស​ញឹកញាប់​ថែម​ទៀត​។​ការប្រកប​ការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​បញ្ហា​ប៉ះទង្គិច​ណាមួយ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ខ្លួនឯង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​។ ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ដដែល​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​។ ឆ្នាំមមី រាសី​​ស្រុតចុះ។ ​នៅថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​។ ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​មាន​សិរី​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការរីកលូតលាស់​និង​មាន​ជោគជ័យ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ហេតុនេះ​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​។ ឆ្នាំវក រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មួយ​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​អាច​ចូល​មក​ដល់ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​ស្រួល​ចិត្ត នោះឡើយ​។ ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោក​អ្នក​ធ្វើ​ការដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជា​និច្ច​។ ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​នូវ​ផល​ប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការអត់ធ្មត់​បន្តិច​ទើប​មិន​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​ឈាន​ចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើត​រឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​។ ឆ្នាំកុរ […]

Continue Reading

រូប​គំនូរ​ហុងស៊ុយមួយចំនួនដែល​គួរ​តែមាន​តាំង​នៅ​ផ្ទះ​​​បើ​ចង់​​បាន​លាភ​សំណាង​​ មាស​ប្រាក់​ហូរ​ចូល​

សូម​និយាយ​ពី​ការ​ជ្រើសរើស​រូបភាព​ដើម្បី​តុបតែង​ផ្ទះ ដែល​តាម​ក្បួន​ហុងស៊ុយ​ ការ​ជ្រើសរើស​រូបភាព​នេះ​គឺ​អាច​ផ្ដល់​ទាំង​ប្រយោជន៍ មង្គល និង​អពមង្គល ដល់​​ម្ចាស់​ផ្ទះ និង​សមាជិក​គ្រួសារ​ទាំង​មូល។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំនឿ និង​ចង់​ដឹង​អំពី​ការ​ជ្រើសរើស​រូបភាព​តាំង​ផ្ទះ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ផង និង​សិរី​មង្គល មាស​ប្រាក់​ហូរហៀរ​ចូល​ផ្ទះ​ផង សូម​ជ្រើស​រើស​រូបភាព​ ឬ​រូប​គំនូរ​ដូច​​បង្ហាញ​ខាង​ក្រោម​៖ ១. រូប​ទឹក​ជ្រោះ រូប​ទឹក​ជ្រោះ​ត្រូវ​បាន​ចាត់​ទុក​ជា​រូបតំណាង​ក្ដី​សុខ ក្ដី​ចម្រើន​ហូរ​​ចូល​ផ្ទះ។ រូបភាព​មាន​ទេសភាព ទឹក​ជ្រោះ ឬ​សមុទ្រ​បែប​នេះ គួរ​តាំង​នៅ​​បន្ទប់​ទទួល​ភ្ញៀវ ប៉ុន្តែ​មិន​គួរ​ដាក់​តាំង​ក្នុង​បន្ទប់​ទឹក បន្ទប់​គេង ឬ​បន្ទប់​ធ្វើ​ការ​ឡើយ។ ២. រូបភាព​ទន្លេ ឬ​សមុទ្រ ​ទន្លេ​គឺ​ជា​រូបភាព​ដែល​បណ្ដាល​ជោគ​លាភ​មក​ចូល​ក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ។ អ្វី​ដែល​សំខាន់ រូបភាព​ទន្លេ ឬ​សមុទ្រ​​នោះ​ត្រូវ​មាន​លក្ខណៈ​ហូរ​ចូល​មក​ខាង​ក្នុង​ផ្ទះ ទើប​ចាត់​ទុក​ថា​ជា​សិរី​មង្គល ប៉ុន្តែ​បើ​ដាក់​តាំង​ឲ្យ​មើល​ទៅ​ឃើញ​ក្រសែ​ទឹក​ហូរ​ចេញ​ទៅ​ក្រៅ​ផ្ទះ នោះ​នឹង​តំណាង​ឲ្យ​ការ​បង្ហូរ​លាភ​សំណាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​វិញ។ ៣. រូបភាព​ព្រះ​អាទិត្យរះ ឬ​ព្រះ​ច័ន្ទ រូបភាព​ទេសភាព​ដែល​មាន​បង្កប់​ដួង​ព្រះ​អាទិត្យ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូបភាព​មង្គល ជា​ពិសេស​រូបភាព​ពេល​ថ្ងៃ​រះ​ដែល​មាន​ព្រះ​អាទិត្យ​រះ​ឡើង​ផុត​ជើង​មេឃ ដែល​តំណាង​ឲ្យ​ភាព​គង់វង្ស ស្ងប់សុខ និង​ជីវិត​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង​ភាព​ស្វាហាប់។ ចំណែក​រូប​ដែល​មាន​ដួង​ច័ន្ទ គឺ​សម្រាប់​ដាក់​តាំង​ក្នុង​បន្ទប់​គេង​តែ​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ស្នេហា​ល្អ ហើយ​បើ​ផ្ទះ​ណា​មាន​កូន​​ក្រមុំ​ នឹង​អាច​​ទទួល​បាន​កូន​ប្រសា​ល្អ ផ្ដល់​ភាព​ត្រជាក់ត្រជំ និង​រឿង​ល្អ​ៗ​ចូល​ផ្ទះ។ ៤. រូប​សេះ ៨​ក្បាល​ កំពុង​រត់ […]

Continue Reading