មូលហេតុ​ដែលអ្នក​គួរតែអបអរ​សាទរ​ជោគជ័យរបស់​អ្នកដទៃ

ពេលមនុស្សដែលអ្នកស្គាល់ទទួលបានការតម្លើងតំណែង សម្រេចស្នាដៃធំធេង ឬទទួលបានប្រាក់ខែខ្ពស់ តើអ្នកមានអារម្មណ៍យ៉ាងណា? សប្បាយចិត្ត? ឬច្រណែន? ការច្រណែននឹងជោគជ័យរបស់អ្នកដទៃមិននាំឱ្យអ្នករីកចម្រើនអ្វីទាំងអស់។ ចុះបើរីករាយនិងសាទរចំពោះជោគជ័យអ្នកដទៃវិញ តើអ្នកនឹងទទួលបានអ្វីខ្លះ? ១/ សុខភាព ប្រសិនបើយើងសាទរចំពោះជោគជ័យអ្នកដទៃដោយជោគជ័យរបស់យើងដែរ យើងអាចមានអារម្មណ៍វិជ្ជមាននិងរីករាយដែលនាំទៅរកគំនិតសុទិដ្ឋិនិយមកាន់តែច្រើន។ ការសិក្សាបង្ហាញថាការប្រកាន់ទស្សនៈសុទិដ្ឋិនិយមចំពោះជីវិតជួយការពារប្រឆាំងនឹងជំងឺបេះដូង និងបញ្ជៀសមរណភាពមុនអាយុពីជំងឺផ្សេងៗដូចជាមហារីក ដាច់សរសៃឈាម ផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗទៀត។   ២/ ការពេញចិត្ត តាមរយៈភាពក្លាហាននិងការមិនគិតពីខ្លួនឯងពេកក្នុងការទទួលយកជោគជ័យរបស់អ្នកដទៃ យើងក៏ទទួលបានអត្ថប្រយោជន៍​បន្ថែមទៀតពីការពេញចិត្តដែរ។ យើងមានអារម្មណ៍ស្រស់ស្រាយជាជាងឈឺចិត្តស្អិតទ្រូង។ ឧទាហរណ៍ថាមិត្តរបស់អ្នកទទួលបានការងារល្អនៅក្នុងក្រុមហ៊ុនធំមួយ ហើយអ្នកមិនដឹងថាត្រូវមានអារម្មណ៍ដូចម្តេច។ អ្នកប្រហែលជារីករាយ ប៉ុន្តែដូចជាមិនអស់ចិត្តទេព្រោះអ្នកមានការងារមិនល្អដូចគេ។ ប៉ុន្តែការមានភាពក្លាហានសាទរចំពោះជោគជ័យរបស់មិត្តភក្តិដូចជោគជ័យរបស់ផ្ទាល់ខ្លួន អ្នកអាចពេញចិត្តបាន។   ៣/ ជោគជ័យ តាមរយៈការសាទរនឹងជោគជ័យរបស់អ្នកដទៃ អ្នកក៏អាចស្វែងរកជោគជ័យសម្រាប់ខ្លួនឯងបានដែរ។ ឧទាហរណ៍ថាបើក្រុមហ៊ុនមិត្តភក្តិអ្នកត្រូវការជ្រើសរើសបុគ្គលិកបន្ថែម គេនឹងផ្តល់ដំណឹងឱ្យអ្នកមុនបានទាន់ពេល និងជួយប្រាប់រឿងរ៉ាវផ្ទៃក្នុងដល់អ្នកបានខ្លួះថែមទៀត។ បើមិនដូច្នេះទេ ការបើកចិត្តទូលាយទទួលស្គាល់ជោគជ័យអ្នកដទៃ ក៏ជួយអ្នកឱ្យបើកចិត្តមើលឱកាសដើម្បីជោគជ័យសម្រាប់ខ្លួនឯងដែរ។   ៤/​កម្លាំងចិត្ត ក្រៅពីបើកចិត្តទូលាយចាំមើលឱកាសជោគជ័យ អារម្មណ៍សាទរចំពោះជោគជ័យរបស់អ្នកដទៃក៏ជួយពង្រីកកម្លាំងចិត្តរបស់យើងដែរ។ គ្រូបង្ហាត់កីឡាអាមេរិកមួយរូបនិយាយថា ភាពខុសគ្នារវាងមនុស្សជោគជ័យ និងមនុស្សមិនជោគជ័យមិនមែនស្ថិតនៅលើការខ្វះកម្លាំង ឬខ្វះចំណេះដឹងទេ ប៉ុន្តៃស្ថិតនៅលើការខ្វះឆន្ទៈ។ ឆន្ទៈរបស់យើងនឹងក្រោកពីដំណេកនៅពេលយើងឃើញជោគជ័យរបស់អ្នកដទៃ។   ប្រភព​៖ Success Magazine

Continue Reading

របៀបដែលមនុស្សឆ្លាតគួរធ្វើ ក្នុងការដោយស្រាយបញ្ហាជាមួយមនុស្សពិបាក

ការសិក្សាបានបង្ហាញថាភាពតានតឹងខាងអារម្មណ៍មានឥទ្ធិពលអវិជ្ជមានលើខួរក្បាលដែលជាកន្លែងទទួលខុសត្រូវសម្រាប់ការវិភាគហេតុផលនិងការចងចាំ។ នៅពេលដែលភាពតានតឹងឡើងដល់កម្រិតមួយដែលគ្រប់គ្រងលែងបាន ខួរក្បាលនិងសមត្ថភាពបំពេញការងាររបស់អ្នកក៏កាន់តែចុះខ្សោយ។ មានមូលហេតុច្រើនដែលបណ្តាលឱ្យមនុស្សកើតអារម្មណ៍តានតឹង ហើយការធ្វើការជាមួយមនុស្សមិនសូវចេះពិចារណាហេតុផលក៏ជាប្រភពសំខាន់មួយមួយដែរនៃអារម្មណ៍តានតឹង។ តើមនុស្សឆ្លាតធ្វើការយ៉ាងណាជាមួយមនុស្សដែលចូលចិត្តបង្កភាពតានតឹងឱ្យគេ?     ១/ គេកំណត់ព្រំដែន អ្នកដែលចូលចិត្តរអ៊ូរទាំនិងមនុស្សគិតតែអវិជ្ជមានជាដំណឹងអាក្រក់ព្រោះគេលិចលង់ក្នុងបញ្ហារបស់គេនិងមើលឃើញដំណោះស្រាយអ្វីឡើយ។ មនុស្សយើងមានអារម្មណ៍រងសម្ពាធនៅពេលស្តាប់ការរអ៊ូរទាំរបស់អ្នកដទៃ ហើយជាលទ្ធផល អ្នកស្តាប់ក៏នឹងកើតអារម្មណ៍តានតឹងប្រសិនបើគេមិនចេះវិធីការពារខ្លួន។ អ្នកអាចការពារខ្លួនបានតាមរយៈការកំណត់ព្រំដែន ឬគម្លាត។ សូមគិតរបៀបនេះ​៖ ប្រសិនបើអ្នករអ៊ូរទាំនោះជក់បារី តើអ្នកព្រមអង្គុយស្រូបផ្សែងបារីពីគេរហូតទេ? វិធីល្អបំផុតដើម្បីកំណត់ព្រំដែនគឺត្រូវសួរអ្នករអ៊ូរទាំនោះអំពីរបៀបដែលគេដោះស្រាយបញ្ហា។   ២/ គេធ្វើខ្លួនឱ្យខ្ពស់ផុត មនុស្សពូកែរអ៊ូអាចធ្វើឱ្យអ្នកជិតខាងឡប់សតិព្រោះឥរិយាបថរបស់គេគ្មានហេតុផលទេ។ ដូច្នេះហេតុអ្វីបានជាអ្នកបណ្តោយឱ្យអារម្មណ៍ឆ្លើយតបទៅនឹងរឿងគ្មានហេតុផលបែបនោះ? ឈប់ចង់យកឈ្នះមនុស្សរបៀបនេះក្នុងល្បែងរបស់គេ ព្រោះអ្នកមិនអាចឈ្នះបានឡើយ។ ហើយអ្នកមិនឆ្លើយតបទៅនឹងអារម្មណ៍ជ្រួលច្រាលគ្មានហេតុផលនោះទេ ឆ្លើយតបត្រឹមតែការពិតប៉ុណ្ណោះ។   ៣/ គេស្គាល់អារម្មណ៍ខ្លួនឯងច្បាស់ ដើម្បីរក្សាគម្លាតអារម្មណ៍ពីមនុស្សគ្មានហេតុផលគេត្រូវមានការដឹងខ្លួនគ្រប់ពេល។ អ្នកមិនអាចបញ្ឈប់នរណាម្នាក់ពីការចុចបើកអារម្មណ៍វិជ្ជមាន ឬអវិជ្ជមានបានទេប្រសិនបើអ្នកមិនស្គាល់អារម្មណ៍ទាំងនោះនៅពេលវាកំពុងតែកើតឡើង។ សូមគិតរបៀបនេះ ប្រសិនបើមានមនុស្សមិនគ្រប់សតិមកក្បែរអ្នកហើយប្រាប់ថាគេជាមនុស្សអស្ចារ្យ អ្នកមិនអាចកែប្រែគេបានភ្លាមទេ។ អ្វីដែលអ្នកត្រូវធ្វើគឺរក្សាគម្លាតពីគេ ហើយបណ្តោយឱ្យគេទៅតាមដំណើររបស់គេចុះ។   ៤/ គេមិនផ្តោតលើបញ្ហាទេ គេផ្តោតតែលើដំណោះស្រាយ ចំណុចដែលអ្នកផ្តោតអារម្មណ៍គឺជាកត្តាសម្រេចស្ថានភាពនៃអារម្មណ៍របស់អ្នក។ នៅពេលអ្នកផ្តោតអារម្មណ៍លើបញ្ហាដែលកំពុងតែប្រឈម អ្នកបង្កើតនិងពង្រីកអារម្មណ៍អវិជ្ជមាននិងភាពតានតឹងផ្លូវចិត្ត។ នៅពេលអ្នកផ្តោតលើសកម្មភាពដើម្បីធ្វើឱ្យខ្លួនឯងនិងស្ថានភាពប្រសើរឡើង អ្នកបង្កើតឥទ្ធិពលដែលទាក់ទាញអារម្មណ៍វិជ្ជមាននិងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។   ៥/ គេមិនងាយភ្លេច មនុស្សដែលមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍ងាយនឹងអត់អោនឱ្យអ្នកដទៃណាស់ ប៉ុន្តែមិនមែនមានន័យថាគេជាមនុស្សឆាប់ភ្លេចនោះទេ។ ការអត់អោនតម្រូវឱ្យមាន​ការលែងប្រកាន់ខ្ជាប់ចំពោះអ្វីៗដែលបានកើតឡើងដើម្បីបន្តដំណើរទៅមុខទៀត។ […]

Continue Reading

ទម្លាប់​ទាំង ៥ យ៉ាង​ដែលអាចធ្វើ​ឱ្យ​អ្នក​មិន​អាច​ក្លាយជា​មនុស្ស​មានគំនិតច្នៃប្រឌិតនៅក្នុងខ្លួន

បោះបង់ទម្លាប់ទាំង៥នេះចោលប្រសិនបើអ្នកចង់ក្លាយជាមនុស្សចេះគិតច្នៃប្រឌិតខ្ពស់៖     ១/ គិតច្រើនជ្រុល តើការគិតច្រើនជ្រុលដែលផ្តល់ផលល្អម្តងណាទេ? វាបានត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះសា មិនសប្បាយចិត្ត ហើយប្រហែលរុញច្រានឱ្យអ្នកសំងំលាក់ខ្លួនទៀតផង។ ដូច្នេះប្រសិនបើអ្នកយល់ថាខ្លួនឯងគិតច្រើនជ្រុល ដូចជាគិតថាតើអ្នកនឹងជោគជ័យឬអត់ ឬគិតថាតើអ្វីដែលអ្នកកំពុងតែធ្វើនេះល្អឬមិនល្អ អ្នកត្រូវឃាត់ខ្លួនឯង ហើយត្រឡប់មករស់នៅក្នុងបច្ចុប្បន្នកាលនេះវិញ។   ២/ មិនចង់ប្រឈមនឹងបរាជ័យ អ្នកជំនាញមួយរូបបកស្រាយស្ថានភាពនៃអារម្មណ៍មិនចង់ប្រឈមនឹងបរាជ័យថា មនុស្សខ្លះមានសមត្ថភាពនិងសេរីភាពសម្តែងចេញអ្វីដែលគេគិត។ ប្រសិនបើអ្នកមិនធ្លាប់ប្រឈមនឹងលទ្ធភាពបរាជ័យ អ្នកនឹងមិនដឹងច្បាស់ថាតើអ្នកមានភាពច្នៃប្រឌិតកម្រិតណាទេ។   ៣/ បង្កើតលេសធ្វើជាហេតុផល តើមានពេលប៉ុន្មានដងហើយដែលអ្នកបានបង្កើតស្នាដៃដូចជាការសរសេរកំណាព្យ គូររូប ឬស្នាដៃអ្វីមួយ ហើយគ្រាន់តែគិតថានឹងបង្ហាញឱ្យនរណាម្នាក់ឃើញ តែមិនដែលបានបង្ហាញ? មានហេតុផលច្រើនណាស់ដែលអ្នកមិនហ៊ានបង្ហាញស្នាដៃរបស់អ្នកឱ្យមនុស្សផ្សេងទៀតបានឃើញ។ ប្រសិនបើអ្នករង់ចាំឱ្យមនុស្សគ្រប់គ្នាក្នុងលោកនេះគិតថាអ្នកធ្វើបានល្អកម្រិតណា អ្នកនឹងរង់ចាំរហូត។   ៤/ រង់ចាំឱ្យនរណាម្នាក់មកជ្រើសរើស ការរង់ចាំឱ្យនរណាម្នាក់មកជ្រើសរើសអ្នកគឺជារឿងដែលកន្លងផុតទៅហើយ មិនមែនរង់ចាំនៅពេលនេះទេ។ អ្នកអាចចាប់ផ្តើមអាជីពច្នៃប្រឌិតរបស់អ្នកនៅពេលនេះតែម្តង។ មានមធ្យោបាយជាច្រើនដែលអ្នកអាចបង្កើតភាពច្នៃប្រឌិតហើយសាកល្បងឱ្យមនុស្សទូទៅវាយតម្លៃបានដោយមិនចំណាយអ្វីច្រើន។ អ្នកមិនចាំបាច់រង់ចាំឱ្យផលិតករកម្មវិធីទូរទស្សន៍មកជ្រើសរើសអ្នកទេ គឺអ្នកអាចប្រើប្រាស់YouTube ឬបណ្តាញសង្គមបានយ៉ាងងាយ។ តើអ្នកមានអ្វីជាលេសទៀតពេលនេះ?   ៥/ អ្នកធ្វើខ្លួនដូចមនុស្សពេញវ័យជាជាងកូនក្មេង ជាទូទៅ មនុស្សពេញវ័យតែងតែរងសម្ពាធពីសង្គម តែកូនក្មេងមិនដែលគិតថាខ្លួនគេមានសម្ពាធអ្វីទេ។ ស្ថាបនិកក្រុមហ៊ុន Ella’s Kitchen បកស្រាយថាខួរក្បាលផ្នែកខាងមុខរបស់មនុស្សយើងអភិវឌ្ឍនៅចន្លោះពីអាយុជាង១០ឆ្នាំទៅ២០ឆ្នាំ។ អារម្មណ៍ខ្មាសអៀន និងអារម្មណ៍ស្រដៀងគ្នានេះកើតឡើងនៅក្នុងចន្លោះវ័យនេះ […]

Continue Reading

ការពិតទាំង ៦ យ៉ាងដែលអាចធ្វើអោយអ្នកមានក្ដីសុខក្នុងជីវិត បើសិនជាអ្នកយល់ច្បាស់ពីវា

សុភមង្គលកើតចេញពីគ្រប់ទិដ្ឋភាពនៃជីវិត តាំងពីការងាររហូតដល់សុខភាពនិងមិត្តភាព។ ទោះបីជាមនុស្សគ្រប់គ្នាចង់បានសុភមង្គលក្នុងជីវិត ក៏ពីកន្លែងមួយទៅកន្លែងមួយការឱ្យនិយមន័យលើពាក្យមួយម៉ាត់នេះមានលក្ខណៈមិនដូចគ្នាទេ។ របាយការណ៍ស្តីពីសុភមង្គលជុំវិញពិភពលោកដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិបានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៥៥ និងប្រើប្រាស់គន្លឹះ៦គឺប្រាក់ចំណូល ការរំពឹងអំពីជីវិតដែលមានសុខភាព ការគាំទ្រពីសង្គម ចិត្តល្អក្នុងការចែករំលែក សេរីភាព និងការទុកចិត្ត។ ឆ្នាំនេះប្រទេសនៅតំបន់អឺរ៉ុបបានស្ថិតនៅក្នុងលំដាប់លើគេ ក្នុងនោះមានប្រទេសណ័រវេស ដាណឺម៉ាក និងស្វីសជាដើម។     ការរកឃើញខាងក្រោមនេះជាមូលហេតុនៅពីក្រោយការប្រែប្រួលនៃកម្រិតសុភមង្គលក្នុងតំបន់ខុសៗគ្នា​៖ ១/ មានការងារធ្វើដោយខ្លួនឯង ធ្វើការដោយខ្លួនឯងមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន។ នៅក្នុងប្រទេសរីកចម្រើនខ្ពស់ មនុស្សដែលមានការងារធ្វើដោយខ្លួនឯងមានការពេញចិត្តនឹងជីវិតជាងមនុស្សដែលធ្វើការឱ្យគេ។ ប៉ុន្តែគេក៏ប្រឈមច្រើនទៅនឹងបទពិសោធន៍នៃអារម្មណ៍អវិជ្ជមានដូចជាភាពធុញថប់ និងក្តីបារម្ភដែរ។   ២/ មនុស្សសប្បាយចិត្តច្រើននៅពេលធ្វើការ ជនជាតិអាមេរិកភាគច្រើនមានអារម្មណ៍សប្បាយចិត្តខ្លាំងនៅពេលចុងសប្តាហ៍ ប៉ុន្តែសុភមង្គលនៅចុងសប្តាហ៍នេះក៏រលាយបាត់ទៅវិញនៅពេលមនុស្សធ្វើការក្នុងបរិស្ថានការងារដែលមានទំនុកចិត្តខ្ពស់ គឺកន្លែងដែលគេគិតថាប្រធានរបស់គេមិនមែនជាមនុស្សនៅថ្នាក់លើតែជាដៃគូការងារ ហើយការងាររបស់គេមានចំណែកចូលរួមក្នុងកិច្ចការសង្គម។   ៣/ សុខភាពផ្លូវចិត្តជាអាទិភាពចម្បងបំផុត ក្រុមអ្នកជំនាញបានស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស និងឥណ្ឌូនេស៊ី ដើម្បីរកមើលគន្លឹះនៃជីវិតគ្មានសុភមង្គលនិងទុក្ខវេទនាក្នុងជីវិត។ ជាលទ្ធផលគេរកឃើញថា ការទទួលបានការវិភាគជំងឺផ្លូវចិត្តចូលរូមវិភាគទានច្រើនទៅក្នុងសុភមង្គលរបស់មនុស្សជាជាងប្រាក់ចំណូលទៅទៀត។ ក្នុងពេលដែលមានកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ និងកាត់បន្ថយភាពគ្មានការងារធ្វើជារឿងចាំបាច់ គេក៏រកឃើញថាមធ្យោបាយដ៏មានឥទ្ធិពលបំផុតដើម្បីកាត់បន្ថយទុក្ខវេទនាក្នុងពិភពលោកនេះគឺការលុបបំបាត់សម្ពាត់ក្នុងអារម្មណ៍ និងធ្វើយ៉ាងណាឱ្យមានសុខភាពផ្លូវចិត្ត។   ៤/ គ្រួសារ កុមារភាព និងការរៀនសូត្រនៅសាលាមានឥទ្ធិពលលើសុភមង្គលក្នុងជីវិត សម្រាប់មនុស្សពេញវ័យ កម្រិតសុភមង្គលរបស់គេរងឥទ្ធិពលច្រើនពីស្ថានភាពសេដ្ឋកិច្ច ឋានៈសង្គម និងសុខភាពក្នុងពេលបច្ចុប្បន្ននេះ។ […]

Continue Reading

ជីវិតរស់នៅដូចជាការលេងល្បែង ដើម្បីឈ្នះល្បែងជីវិត អ្នកត្រូវចេះក្បួនទាំង ៥ យ៉ាងនេះ

ទោះជាអ្នកដឹងក្បួន ឬមិនដឹងក៏ដោយ ក៏អ្នកកំពុងតែចូលរួមលែងល្បែងជីវិតនេះស្រាប់ទៅហើយ។ ដូច្នេះយើងនាំគ្នាស្គាល់ក្បួនទាំង៥ដើម្បីចូលរួមលែងល្បែងជីវិតទាំងអស់គ្នាដើម្បីមានឱកាសបានក្លាយជាអ្នកឈ្នះខ្លះ។   ១/ មានទស្សនវិស័យសម្រាប់ជីវិតអ្នក បង្កើតទស្សនវិស័យដើម្បីប្រែក្លាយជាបុគ្គលដែលអ្នកចង់បានតាមរយៈការចោទសួរខ្លួនឯងនូវសំណួរទាំងនេះ តើបុគ្គលដែលអ្នកចង់ប្រែក្លាយនោះមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តើអ្នកមានសុបិន្តដូចម្តេចខ្លះ? តើអ្នកអ្វីជាគោលដៅរបស់អ្នក? តើអ្វីជាក្តីប្រាថ្នារបស់អ្នក? តើអ្វីដែលអ្នកគិតថាមានតម្លៃនៅចុងបញ្ចប់នៃជីវិតអ្នក? នេះហៅថាទស្សនវិស័យ គឺអ្នកត្រូវអង្គុយគិតដល់អ្វីដែលអ្នកចង់បានពីជីវិតនេះ អ្វីដែលអ្នកចង់ចូលរួមវិភាគទានទៅក្នុងជីវិតនេះ និងអ្វីដែលអ្នកចង់ឆ្លងកាត់ក្នុងជីវិតនេះ។   ២/ ជឿជាក់លើសមត្ថភាពរបស់អ្នកដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បាន មនុស្សមិនមានជំនឿចិត្តលើខ្លួនឯងឡើយ។ ការមានជំនឿចិត្តលើខ្លួនឯងក៏គួរតែជាបេសកកម្មមួយដែរក្នុងជីវិត គឺជឿជាក់លើខ្លួនឯងទាំងស្រុង និងជឿជាក់ថាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការដែលអ្នកចង់ធ្វើបាន។ ជំនឿចិត្តបែបនេះអនុញ្ញាតឱ្យអ្នកអាចឈានជើងចូលទៅក្នុងដែនដែលអ្នកមិនស្គាល់ និងភាពមិនច្បាស់លាស់ក្នុងជីវិត។ នេះជាជំនឿដែលមនុស្សយើងគ្រប់គ្នាគួរតែមានលើខ្លួនឯង គឺសមត្ថភាពដើម្បីដឹងថាបើមានពេល ថាមពល ការផ្តោតចិត្ត និងធនធានគ្រប់គ្រាន់ យើងអាចអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពដើម្បីធ្វើអ្វីៗគ្រប់យ៉ាង។   ៣/ ត្រូវរីករាយក្នុងជីវិត រួចតាមសម្រេចសុបិនឱ្យបាន នៅពេលអ្នកមានទស្សនវិស័យ សុបិន និងក្តីប្រាថ្នាអស់ហើយ អ្នកនឹងរីករាយក្នុងដំណើរជីវិត បើទោះជាពេលខ្លួនជួបឧបសគ្គយ៉ាងណាក៏ដោយ។ មនុស្សជោគជ័យកម្រិតណាក៏នៅតែជួបស្ថានភាពតានតឹងក្នុងជីវិតម្តងម្កាលដែរ។ អ្វីដែលត្រូវចងចាំពេលជួបបញ្ហាគឺត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំនឹងបង្កើតភាពរីករាយក្នុងស្ថានភាពដែលអាចកែប្រែបាន។ ខ្ញុំនឹងមិនរង់ចាំឱ្យមានអ្វីមួយកែប្រែដោយខ្លួនឯងទេ។ មិនមែនភព្វសំណាងអ្វីទេ តែជាវិន័យក្នុងការមានភាពរីករាយដែលអ្នកនាំយកទៅបញ្ចូលនៅគ្រប់ស្ថានភាពជីវិតទើបធ្វើឱ្យអ្នកអាចដើរដល់គោលដៅ។   ៤/ អត់ធ្មត់តែត្រូវតស៊ូកុំឈប់ ជីវិតនេះប្រហែលជាមិនអាចដើរបានលឿនដូចចិត្តអ្នកចង់បានទេ។ មនុស្សជាច្រើនមិនអាចរីករាយក្នុងកិច្ចការដែលគេធ្វើដោយសារតែគេប្រញាប់ប្រញាល់ពេក។ ដើម្បីធ្វើជាអ្នករៀនសូត្រពេញមួយជីវិត […]

Continue Reading

ទម្លាប់​សំខាន់ៗ និងមាន​ឥទ្ធិពលមួយចំនួន​ដែលអាច​ធ្វើអោយអ្នកផ្លាស់ប្តូរ​ជីវិតអ្នកបាន

ប្រសិនបើអ្នក​មិន​រៀន​បង្កើត​ទម្លាប់​ល្អ​ទេ ​ជីវិត​អ្នក​នឹង​ជួប​រឿង​លំបាក​កាន់​តែ​ច្រើន។ មនុស្ស​យើង​គ្រប់​គ្នា​មាន​ជម្រើស​៖ បើអ្នក​ហាត់ពត់​លត់​ដំ​បានល្អ​ ជីវិត​អ្នក​នឹង​រស់បាន​ស្រួល​ តែបើអ្នក​ខ្ជីខ្ជា​មិន​គិត​ដល់​ជីវិត​ទេ អ្នកនឹងរស់នៅ​យ៉ាង​លំបាក។​ ទម្លាប់​ល្អ​ទាំង​អស់​មិន​មែនដូច​គ្នា​ទាំងស្រុង​ទេ ទម្លាប់ខ្លះមាន​ឥទ្ធិពល​ជាងទម្លាប់ផ្សេងទៀត។ ​ទម្លាប់ទាំង៤នេះនឹង​ពង្រឹង​ទំនុកចិត្តរបស់អ្នក ជួយអ្នកឱ្យសម្រេច​បាន​អ្វីៗដែលអ្នកចង់បានក្នុងជីវិត​៖​   ១/ ទទួលយក​ជីវិត កុំប្រឆាំងនឹងវា នៅពេលជីវិតជួបបញ្ហាផ្សេងៗ​ខុសក្តីប្រាថ្នា ប្រតិកម្មដំបូងរបស់​យើង​ច្រើនតែ​ប្រឆាំងមិនព្រមទទួលយក។ ជំនួសឱ្យការប្រឆាំង អ្នកត្រូវប្រើពេលខ្លះ​ដើម្បីពិចារណា​ចំពោះបញ្ហាពិត និង​មូលហេតុរបស់វា។ ការពិចារណារកមូលហេតុនៃបញ្ហាក្នុងជីវិត​គឺជារឿងសំខាន់ព្រោះពេលលំបាកៗអាចជាឱកាសនៃការរៀនគិតបំបែកទម្លាប់ដដែលៗដែលមិនសូវមានប្រយោជន៍។   ២/ គាំទ្រខ្លួនឯង កុំទម្លាក់តម្លៃខ្លួនឯង មធ្យោបាទូទៅ​មួយ​ដើម្បីទម្លាក់តម្លៃខ្លួនឯងគឺការសួរសំណួរដែលខុស។ សំណួរខុសធ្វើឱ្យយើង​អស់កម្លាំងកាយចិត្តព្រោះវាផ្លាស់ប្តូរ​បែបផែននៃការគិតរបស់យើងចេញពីវិជ្ជមានទៅអវិជ្ជមាន។   សំណួរ​៖ តើហេតុអ្វីខ្ញុំ​មិនអាចសម្រកទម្ងន់បាន? ចម្លើយ៖ ព្រោះអ្នកជាមនុស្សខ្ជិល។ សំណួរ៖ តើហេតុអ្វីបានជាខ្ញុំមិនអាចធ្វើរឿងដែលត្រឹមត្រូវបាន? ចម្លើយ​៖ ព្រោះអ្នកជាមនុស្សល្ងង់។ សំណួរ​៖ តើហេតុអ្វីបានជាខ្ញុំក្ររកលុយចាយមិនគ្រប់? ចម្លើយ៖ ព្រោះអ្នកជាមនុស្សបរាជ័យ។   ពេលសួរសំណួរអាក្រក់ អ្នកនឹងទទួល​បាន​ចម្លើយ​អាក្រក់ដែរ។ នេះជារបៀបដែលចិត្តរបស់យើងធ្វើការ។ ដូច្នេះបើដឹងក្បួនបែបនេះ អ្នកអាចប្តូរទៅសួរសំណួ​រ​ល្អ​ដើម្បីទទួលបានចម្លើយច្នៃប្រឌិតដូចជាសួរថាតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីសម្រកទម្ងន់? តើមានវិធីណាប្រសើរដើម្បីធ្វើកិច្ចការនេះទេ? តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីបង្កើតប្រាក់ចំណូល?   ៣/ បំផុសគំនិតថ្មីៗ​ កុំស្តីបន្ទោសខ្លួនឯង ការស្តីបន្ទោសខ្លួនឯង​​គឺជាការប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីរកហេតុផល​មកបញ្ជាក់កំហុសដែលបានបង្កើត។ ពេលជួបបញ្ហា មនុស្សយើងច្រើនតែមានទំនោរទៅរក​អារម្មណ៍សោកស្តាយ […]

Continue Reading

របៀបងាយៗ ដែលអាចធ្វើអោយអ្នកបង្កើតគម្រោងអាជីវកម្មយ៉ាងងាយស្រួល

ការ​សរសេរ​ គម្រោង​អាជីវកម្ម​ជា​រឿង​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ ថ្មីថ្មោង។ ​​​ប្រសិន​បើ​អ្នក​ជំនួញ​ធំៗ​វិញ​ គម្រោង​អាជីវកម្ម​ត្រូវ​ធ្វើ​ឡើង​​​យ៉ាង​ហ្មត់ចត់​ ច្រើន​ទំព័រ​ វិភាគ ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ​​មុន​នឹង​សម្រេច​ដាក់​ចេញ​ឲ្យ​អនុវត្ត​ដោយ​ ក្នុង​នោះ​យុទ្ធសាស្ត្រ​ដែល​គេ​ឧស្សាហ៍​​​ឃើញ​ញឹកញាប់​ជាង​គេ​​​គឺ​ SWOT។ ​តែ​សម្រាប់​អ្នក​​ដែល​មាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទ្រង់ទ្រាយ​តូច ​ឬ​លក្ខណៈ​គ្រួសារ​ ​មិន​ចាំ​ដល់​ថ្នាក់​លម្អិត​ពេក​នោះ​ទេ ​ត្រឹម​ ១ ​ទំព័រ​នេះ​ប្រហែល​ជា​អាច​ជួយ​អ្នក​បាន​ច្រើន​គួរ​សម​ហើយ។ ១. ​ចាប់​ផ្ដើម​​ចេញ​ពី​ទស្សនវិស័យ​របស់​អ្នក៖ ​​ចាប់​ផ្ដើម​គិត​ពី​គម្រោង​របស់​អ្នក​ដោយ​រំពៃ​មើល​ឲ្យ​ដល់​លទ្ធផល​ ចុងក្រោយ។ ​​តើ​អ្នក​ចង់​បង្កើត​អាជីវកម្ម​សម្រាប់​លក់​បន្ត​ពេល​រីក​​ធំ​គួរ​សម ​ឬ​ចង់​ទុក​ជា​ការ​រកស៊ី​ត​កូន​​ត​ចៅ​ទៅ​មុខ​ទៀត? ​តើ​ទស្សនវិស័យ​ធំ​បំផុត​សម្រាប់​គោលដៅ​ចុងក្រោយ​អ្នក​ជា​អ្វី? ​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​គិត​ដល់​ចំណុច​ចុងក្រោយ​ដែល​អ្នក​ចង់​បាន ​ដើម្បី​សង្ខេប​វា​ដាក់​ក្នុង​ក្រដាស។ ២. ​បង្កើត​​របាយការណ៍​បេសកកម្ម​៖ ​​អ្នក​បាន​ដឹង​ថា​ អ្វី​ជា​ទស្សនវិស័យ​របស់​អ្នក​ហើយ ​ឥលូវ​ជា​ពេល​ដែល​អ្នក​ត្រូវ​ពិពណ៌នា​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា​បាន​ផ្អែក​លើ​ធនធាន​ដែល​អ្នក​មាន។ ​​​​​​​របាយការណ៍​បេសកកម្ម​អាច​ជួយ​ដាស់តឿន​អ្នក​ថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​រាល់​ថ្ងៃ​អាច​ជួយ​សម្រេច​គោលដៅ​ធំ​ខាងមុខ។ ​៣. ​រៀបរាប់​គោលបំណង​​តូចៗ៖ ​គិត​ដល់​គោលដៅ​តូចៗ​ដែល​អ្នក​ចង់​សម្រេច​នៅ​រយៈពេល​ជាក់​លាក់​ណាមួយ។ ​ឧទាហរណ៍​ដូចជា ​​នៅ​បី​ឆ្នាំ​ខាង​មុខ​អ្នក​ចង់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ចំណែក​ទីផ្សារ​ អាជីវកម្ម​របស់​អ្នក? ​តើ​អ្នក​ចង់​​បាន​បុគ្គលិក​បន្ថែម​ប៉ុន្មាន​នាក់​​នៅ​ដំណាច់​ឆ្នាំ? ​នេះ​ជា​គោលដៅ​តូចៗ​ដែល​អាច​ជួយ​ដល់​​អ្នក​ក្នុង​ការ​ឈាន​ទៅ​កាន់​តែ​កៀក​ នឹង​គោលដៅ​ធំ។ ៤. ​​បង្កើត​យុទ្ធសាស្ត្រ៖ ​យុទ្ធសាស្ត្រ​ជា​អ្វី​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ។ ​​តើ​អ្នក​មាន​គម្រោង​ទីផ្សារ​ដូចម្ដេច? ​​តើ​អ្នក​ចង់​លក់​ផលិតផល​ ឬ​សេវាកម្ម​ដោយ​វិធី​ណា? ​តើ​អ្នក​ចង់​ចំណាយ​ពេល​ប៉ុណ្ណា​ទៅ​លើ​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍ? ​​តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ​ដែល​អ្នក​បាន​សរសេរ? គិត​ដល់​យុទ្ធសាស្ត្រ​ទាំង​នេះ​ មុន​នឹង​ដាក់​ចេញ​ផែនការ​សកម្មភាព។ ​ ៥. ​​​​​​​បង្កើត​ផែនការ​សកម្មភាព៖ ​អ្នក​មាន​គោលបំណង […]

Continue Reading

គន្លឺះទាំង ៤ យ៉ាងដែលអាច​ជួយ​​​ឲ្យ​អ្នក​សម្រេច​​​​លទ្ធផល​​ការងារ​កាន់​តែ​ប្រសើរ

ការ​ធ្វើ​យូរៗ​ទៅ​ពេល​ខ្លះ​អ្នក​ឈាន​ដល់​ចំណុច​ធុញថប់ ​អស់​គំនិត​ជា​ហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ។ ​​​​អ្នក​ស្រី​ Sandhya Venkatachalam ​សហ​ស្ថាបនិក​ Centerview Capital ​​​ថា ​ដើម្បី​ឲ្យ​លទ្ធផល​នៅ​កន្លែង​ធ្វើ​ការ​​ប្រសើរ​ ​អ្នក​ត្រូវ​ធ្វើ​ជីវិត​ឲ្យ​ប្រសើរ​សិន​​ព្រោះ​ចំណុច​នេះ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក។   ​រក្សា​សុខភាព​រាងកាយ​ឲ្យ​បាន​ល្អ រក្សា​សុខភាព​ល្អ​ក៏​មាន​សារៈសំខាន់​ស្មើ​នឹង​ការ​គ្រប់គ្រង​ពេល​វេលា​ដែរ។ ​​ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា ​​គេង​មិន​គ្រប់គ្រាន់​ធ្វើ​​​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ​ ​ខណៈ​ការ​ហាត់​ប្រាណ​ និង​សមាធិ​ជួយ​បង្កើន​ការ​ចងចាំ ​​និង​​ឲ្យ​អាយុ​វែង។ ​​សម្រាក​ ១៥ ​នាទី​រៀងរាល់​ ៩០ ​នាទី​ម្ដង​​ ហើយ​បើ​អាច​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល ​និង​អាហារ​សម្រន់​មិន​ល្អ​ផ្សេង​ទៀត។ ​​​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា ​អាហារ​បំប៉ន​ដ៏​ត្រឹមត្រូវ​ជួយ​បង្កើន​លទ្ធផល​ការងារ​បាន​ ២០%។   ​​​​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ   ​ទទួល​ការងារ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល ​ស្ត្រេស ​​​និង​ចង់​ឈប់​បើ​គ្រប់គ្រង​​មិន​បាន​ល្អ។ ​​​ត្រូវ​រៀបចំ​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​បំបែក​ការងារ​ធំៗ​ទាំង​នោះ​ជា​តូចៗ​ហើយ​ធ្វើ​វា​តាម​វេលា​ដែល​​បាន​កំណត់​នោះ។​ បរិយាកាស​​កន្លែង​ការងារ​ក៏​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​កើន​ឡើង​ដែរ​ ​​ដូច្នេះ​កន្លែង​ការងារ​ត្រូវ​ស្ងប់ស្ងាត់​ល្អ ​​មាន​ពន្លឺ​ និង​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់។   ​​កត់​ទុក ​រៀបចំ ​និង​ធ្វើ   ការ​កត់​ទុក​អ្វី​ដែល​ចង់​ធ្វើ​​ងាយស្រួល​ឲ្យ​អ្នក​រៀប​ចំ​គម្រោង​នៅ​ពេល​បន្ទាប់។ ​សរសេរ​គ្រប់​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ទាំង​ធំ​ទាំង​តូច។ ​រៀបចំ​ធ្វើ​រឿង​ទាំង​នោះ​ដោយ​ចាត់​ទុក​ការងារ​អាទិភាព​ធ្វើ​មុន។ ​​បើ​ពេល​អនុវត្ត​ការងារ​សំខាន់​​ខ្លះ​ត្រូវ​ប្រើ​​ពេល​លើស​គម្រោង​ ងាក​ចេញ​ពី​គម្រោង​ធ្វើ​ការងារ​នោះ​ឲ្យ​សម្រេច​ហើយ ​ត្រឡប់​មក​តាម​គម្រោង​ចាស់​វិញ។ ​ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​អ្នក​យល់​ថា ​ការងារ​ធំ​មក​ជា​តូច ​ហើយ​ជៀសវាង​ការ​ភ្លេចភ្លាំង​បាន។ ​​ជួយ​ […]

Continue Reading

ចរិត​យ៉ាប់​ទាំង ១០ ​យ៉ាង​ដែលកូនៗប្រែប្រួល ដោយសារទង្វើ​​ឪពុកម្ដាយ​ធ្វើ​ដាក់​រាល់ថ្ងៃ​

អត្តចរិត​របស់​កូន​ជា​លទ្ធផល​ឆ្លើយ​តប​​ទៅ​នឹង​ទង្វើ​របស់​ឪពុក​ម្ដាយ​ ព្រោះ​ឪពុក​ម្ដាយ​ជា​គំរូ​​​និង​ជា​អ្នក​បង្ហាត់​បង្រៀន​កូន​ឲ្យ​ដឹង​​ខុស​ត្រូវ​ និង​ក្លាយ​ជា​មនុស្ស​ដែល​លោក​ចង់​បាន។​ បើ​កូន​មាន​ចរិត​មិន​ល្អ​ គឺ​មក​ពី​ម្ដាយ​ឪពុក​អប់រំ​មិន​បាន​ល្អ។​ ទាំង​នេះ​ជា​កំហុស​ ដែល​ឪពុក​ម្ដាយ​ធ្វើ​​ដោយ​មិន​ដឹង​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​លើ​អត្តចរិត​របស់​កូន៖​ ១.​ បើ​កូន​ញ៉េះញ៉ោះ​រំខាន​អ្នក​ខ្លាំង​ មាន​ន័យ​ថា​ព្រោះ​អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​​ពួក​គេ។​ ២.​ បើ​កូន​ចេះ​កុហក​ ក៏​ព្រោះ​តែ​ពី​មុន​ អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ខ្លាំង​លើស​​ទៅ​លើ​កំហុស​តិច​តួច​របស់​កូន។ ៣.​ បើ​កូន​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​មក​ពី​អ្នក​មាន​តែ​​ការ​ប្រដៅ​ តែ​ខ្វះ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូនធ្វើ​ខ្លួន​ឯង។​ ៤.​ បើ​កូន​ខ្លាច​គេ​ ព្រោះ​អ្នក​តែង​តែ​​បន្ទោស​ឬ​ដាក់​ទោស​ពួកគេនៅមុខ​គេ​ឯង។ ៥.​ បើ​ពេល​អ្នក​ទិញ​របស់​លេង​ឲ្យ​កូនហើយ​ តែ​ពួកគេនៅ​តែ​លេង​របស់​អ្នក​ដទៃ​ មាន​ន័យ​ថា​អ្នក​ខ្វះ​ការ​យល់​ដឹង​ពី​កូន​ ដែល​មិន​ដឹង​ថា​អ្វី​ដែល​គេចង់​បាន​ពិត​ប្រាកដ។​ ៦.​ បើ​កូន​អ្នក​ក្លាយ​ជា​មនុស្ស​កំសាក​ ក៏​ព្រោះ​តែ​អ្នក​នឹង​ហើយ​​ដែល​តែង​តែ​ចេញ​មុខ​ជួយ​ពួកគេក្នុង​ពេល​មាន​ឧបសគ្គ។​ ៧.​ បើ​កូន​អ្នក​ចេះ​ខឹង​ច្រណែន​ នោះ​ព្រោះ​តែ​អ្នក​តែង​តែ​ប្រៀបធៀប​ពួកគេនឹង​អ្នក​ដទៃ។​ ៨.​ បើ​កូន​អ្នក​មិន​ចេះ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ខ្វល់​ពី​អារម្មណ៍​កូន។ ៩.​ បើ​កូន​ចេះ​លាក់លៀម​ក៏​ព្រោះ​អ្នក​ធ្លាប់​ខឹង​ច្រឡោត​ រាល់​ពេល​កូនប្រាប់​អ្នក​។ ១០.​ បើ​កូន​មាន​​ចរិតឈ្លើយ​ គឺ​មក​ពិ​អ្នក​ធ្លាប់​ប្រើ​ពាក្យជេរ​ ឬគម្រាមកូនដោយ​ប្រើហិង្សា។ ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

Continue Reading

តើត្រង់អ្នកខ្លះដែលថាអ្នកគឺជាអ្នកមាន ?

មិន​ថា ​អ្នក​​មាន​ចំណូល​ច្រើន ​ឬ​ប្រាក់​ខែ​ខ្ទង់​ពាន់ ​ខ្ទង់​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ខែៗ​ទេ ​អ្នក​នឹង​នៅ​តែ​មិន​អាច​ក្លាយ​ជា​អ្នក​មាន ​បើ​អ្នក​មិន​ចេះ​វិធី​គ្រប់គ្រង។ ​​«មនុស្ស​ជា​ច្រើន​មិន​បាន​គិត​ដល់​ថា ​​​មិន​មែន​ប្រាក់​ដែល​ពួកគេ​រក​បាន​ទេ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ តែ​នៅ​ត្រង់​ថា ​តើ​ពួកគេ​ចេះ​ទុក​ដាក់​លុយ​នោះ​ប៉ុណ្ណា»។ ​​​លោក​ Robert Kiyosaki​ អ្នក​និពន្ធ​សៀវភៅ​ល្បី​មាន​ចំណងជើង​ថា ​”Rich Dad Poor Dad” ​ធ្លាប់​បាន​លើក​ឡើង។ ​​​អ្នក​អាច​យក​អ្នក​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ខ្ទង់​លាន​ដុល្លារ ​​ឬ​អត្តពលិក​ដែល​រក​ចំណូល​បាន​រាល់​លាន​ដុល្លារ​កាលពី​ក្មេង។ ​​​នៅ​ចុងក្រោយ​បញ្ចប់​ពួកគេ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​ការ​មិន​ចេះ​គ្រប់គ្រង​នេះ​ឯង ​​ជា​ធម្មតា​នៅ​ពេល​ចំណូល​កើន​ឡើង​ ​មនុស្ស​​មាន​ទំនោរ​​បង្កើន​ការ​ចំណាយ​ឲ្យ​កាន់​តែ​ធំជាង​មុន​ ​​ដែល​​សកម្មភាព​​​នេះ​​នឹង​នាំ​ទៅ​រក​ទម្លាប់​ដ៏​គ្រោះថ្នាក់។​​​ ចុះ​អ្វី​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នេះ​ ​​និង​បង្កើត​ចំណូល? ​នោះ​គឺ​ ភាព​វៃ​ឆ្លាត​ក្នុង​ការ​គ្រប់គ្រង​លុយ។ ​​«មាន​លុយ​​តែ​បើ​គ្មាន​ភាព​វៃឆ្លាត​លើ​ផ្នែក​ហិរញ្ញវត្ថុ​​ទេ​នោះ​​ ​មិន​យូរ​មិន​ឆាប់​លុយ​នឹង​រត់​ចេញ​ពី​អ្នក»។ មនុស្ស​ជា​ច្រើន​បាន​រៀន​ពី​​វិធី​រក​លុយ​ ​រក​ការងារ​ធ្វើ ​​និង​ធ្វើការ​ឲ្យ​សកម្ម ​តែ​កម្រ​មាន​អ្នក​បង្រៀន​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​លុយ ​និង​គ្រប់គ្រង​លុយ​នោះ​ទេ។ ការ​គ្រប់គ្រង​លុយ​នេះ​មិន​ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ MBA ​ឬ​វិញ្ញាបនបត្រ​ដែល​ទទួល​ស្គាល់​ទេ ​មនុស្ស​ធម្មតា​ក៏​អាច​គ្រប់គ្រង​បាន​ដែរ។ ​​ចាប់​ផ្ដើម​ដំបូង​​ដោយ​រៀន​ពី​ភាព​ខុស​គ្នា​រវាង​​ទ្រព្យសកម្ម ​និង​បំណុល។ ​បន្ទាប់​មក​ទៀត​ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ចំណូល​របស់​អ្នក​គឺ​ធំ​ជាង​ចំណាយ ​នោះ​យូរៗ​ទៅ​អ្នក​នឹង​ចេះ​គ្រប់គ្រង​លុយ​កាន់​តែ​ប្រសើរ៕ ប្រភព៖ ​Businessinsider

Continue Reading