ពាក្យសម្តីទាំង១០ម៉ាត់ចេញពីមាត់អ្នក ដែលអាចធ្វើអោយឪពុកម្តាយរបស់អ្នកស្រក់ទឹកភ្នែកបាន

ឪពុកម្តាយរបស់យើងគឺជាមនុស្សតែម្នាក់គត់ដែលស្គាល់យើងច្បាស់ជាងគេ នៅជាមួយយើងច្រើនជាងអ្នកណាទាំងអស់។ ក្តីស្រលាញ់របស់លោកទាំងពីរមិនមែនជាការបោកប្រាស់នៅទេ គឺចេញពីទឹកចិត្តពិតៗ។ អ្នកត្រូវទទួលស្គាល់ថាឪពុកម្តាយរបស់យើងតែងតែលើកលែងទោសអោយយើងគ្រប់យ៉ាងមិនថាយើងមានរឿងអ្វីនោះទេ ដូច្នេះអ្នកមិនគួរនិយាយពាក្យអ្វីដែលអាចអោយគាត់ឈឺចាប់រហូតដល់ថ្នាក់ស្រក់ទឹកភ្នែកនោះទេ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកពាក្យសម្តីទាំង១០ដែលអ្នកក្នុងនាមជាកូនមិនគួរនិយាយទៅកាន់ឪពុកម្តាយនោះទេ តោះមកអានទាំងអស់គ្នា៖ Our parents are the only people who have known us nine months longer than anyone else has. Only they love us for who we are. ពាក្យថា ៖ ខ្ញុំចេះដោះស្រាយខ្លួនឯងហើយ មិនបាច់រវល់ជាមួយខ្ញុំទេ អាចធ្វើអោយគាត់ឈឺចាប់បាន។ តែបើអ្នកនិយាយថា ម៉ាក់កុំបារម្ភអី កូនចេះដោះស្រាយវាហើយ នឹងធ្វើអោយគាត់កក់ក្តៅចិត្ត។ ពាក្យថា “ខ្ញុំចង់ធ្វើអីជារឿងរបស់ខ្ញុំ វាជាជីវិតខ្ញុំ”​ នឹងធ្វើអោយឪពុកម្តាយអ្នកលោកឈឺចាប់ តែបើអ្នកនិយាយថា ម៉ាក់កូនចង់សម្រេចចិត្តដោយខ្លួនឯង នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យ “ម៉ាក់មិនយល់ទេ” នឹងធ្វើអោយគាត់អន់ចិត្ត តែបើអ្នកនិយាយថា ចាំកូនពន្យល់ក៏បាន រឺចាំកូននិយាយរឿងរ៉ាងអោយស្តាប់ នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យថា […]

Continue Reading

ផ្នត់គំនិតទាំង 3 យ៉ាងដែលសេដ្ឋី​មាន តែមនុស្សធម្មតាគ្មាន

តើអ្នកគិតថាអ្វីដែលមានអំណាចខ្លាំងបំផុតក្នុងពិភពលោកនេះ? តើអ្នកនឹងថាដូចម្តេចប្រសិនបើគេប្រាប់ថាអ្នកមានអំណាចនោះក្នុងខ្លួនរួចទៅហើយ? មនុស្សម្នាក់ៗសុទ្ធតែកើតមកជាមួយនឹងអំណាចខ្លាំងបំផុត ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់វា ឬមិនចេះប្រើប្រាស់វា។ មនុស្សយើងប្រែប្រួលច្រើនណាស់នៅក្នុងមួយជីវិតដូចជារូបរាង ឥរិយាបថ និងចំណង់ចំណូលចិត្ត។ល។   ប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្តូរផ្នត់គំនិតទេ អ្នកនឹងជួបតែបទពិសោធន៍ដដែលៗពេញមួយជីវិត។ លោកស្រី Oprah Winfrey ធ្លាប់និយាយថាអ្នកត្រូវតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នក និងស្តាប់ការខ្សឹបប្រាប់ពីខាងក្នុងចិត្តរបស់អ្នក។ ជីវិតនេះខ្សឹបប្រាប់អ្នកគ្រប់ពេល ហើយបើអ្នកមិនស្តាប់ការខ្សឹបប្រាប់នោះទេ អ្នកនឹងដើរទៅរកបញ្ហា។ ហើយប្រសិនបើអ្នកនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះទៀត វានឹងប្រែក្លាយទៅជាមហន្តរាយសម្រាប់ជីវិតអ្នក។   ផ្ទុយទៅវិញ បើអ្នកចងចាំនិងអនុវត្តតាមគន្លឹះទាំង៣នេះ អ្នកនឹងជួបរឿងជោគជ័យកាន់តែច្រើន៖   ១/ បិទការរិះគន់រំខាន់ពីខាងក្នុង អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាឱកាសដែលអ្នកអាចក្លាយជាមនុស្សនេះមានតែមួយភាគ៤០០កោដិប៉ុណ្ណោះ។ តើមានន័យដូចម្តេច? គឺអ្នកមានជោគជ័យធំណាស់ដែលបានកើតមក ហើយអ្នកត្រូវចេះឱ្យតម្លៃខ្លួនឯង។ អ្នកជាមនុស្សពិសេសជាងគេបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សលោកលើផែនដីនេះ គ្មាននរណាម្នាក់ដូចអ្នកទេ។ អ្នកមានទេពកោសល្យនិងសមត្ថភាពកប់ក្នុងខ្លួនយ៉ាងមហិមាដើម្បីធ្វើអ្វីៗបានទាំងអស់នៅពេលចេះប្រើប្រាស់ទេពកោសល្យនិងសមត្ថភាពនោះបានត្រឹមត្រូវ។   ២/ លើកតម្កើងបទដ្ឋានជីវិត តើមានអ្វីខុសគ្នារវាងកិច្ចការដែលអ្នកគួរតែធ្វើ និងកិច្ចការដែលអ្នកត្រូវតែធ្វើដោយខានមិនបាន? លោក Jim Rohn អ្នកជំនាញខាងលើកទឹកចិត្ត និយាយថាកិច្ចការដែលមនុស្សងាយស្រួលធ្វើ ក៏ជាកិច្ចការដែលមនុស្សងាយនឹងមិនធ្វើដែរ។ និយាយមួយបែបទៀតមានន័យថា កិច្ចការដែលអ្នកគួរធ្វើគឺជាកិច្ចការដែលអ្នកងាយនឹងមិនធ្វើដែរ ដូច្នេះអ្នកមិនធ្វើវាទេ។ ជាក់ស្តែង អ្នកគួរតែហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែអ្នកមិនធ្វើទេ។   ប៉ុន្តែនៅពេលអ្នកត្រូវតែធ្វើកិច្ចការអ្វីមួយដែលហាក់ដូចជាជីវិតរបស់អ្នកពឹងអាស្រ័យទាំងស្រុងលើកិច្ចការនោះ ស្រាប់តែមានការផ្លាស់ប្តូរនៅក្នុងខ្លួនអ្នក។ […]

Continue Reading

ដល់​វ័យ​ជាង​30​ឆ្នាំតើ​ត្រូវ​ មាន​លុយ​​ក្នុង​គណនី​ សន្សំ​ប៉ុន្មាន​ទើប​សមរម្យ?

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​​ផ្ដល់​ ដំបូន្មាន​ថា ​នៅ​ពេល​ឈាន​ដល់ ​វ័យ​៣៥​ឆ្នាំ លុយ​សន្សំ​របស់​អ្នក​គួរ ​តែ​ស្មើ​នឹង​លុយ​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ ​នឹង​២។ នៅ​ក្នុង​វ័យ​៣០​ឆ្នាំ បើ​សិន​ជា​អ្នក​រក​ចំណូល​បាន​២៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នោះ​អ្នក​ត្រូវ​ការ​លុយ​ក្នុង​គណនី​សន្សំ​២៥០០​ដុល្លារ​ដែរ។ ហើយ​នៅ​ពេល​មាន​វ័យ​ឈាន​ដល់​៣៥​ឆ្នាំ អ្នក​ត្រូវ​​មាន​ប្រាក់​សន្សំ​យ៉ាង​តិច​លើ​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ឆ្នាំ​របស់​អ្នក​២​ដង។ នេះ​បើ​តាម​ការ​ផ្ដល់​ដំបូន្មាន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fidelity ដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក។ តែ​គោលដៅ​ខាង​លើ​ជាក់​ស្ដែង​នឹង​ទិដ្ឋភាព​សព្វ​ថ្ងៃ​ដែរ​ឬ​ទេ? លោកស្រី Sonale Rodrigo វ័យ​៣៤​ឆ្នាំ អ្នក​ជំនាញ​លំដាប់​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tomorrow Financial Solutions ជាមួយ​បទ​ពិសោធន៍​ការងារ​១៥​ឆ្នាំ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា គោលដៅ​ខាង​លើ​គឺ​មិន​ងាយ​សម្រេច​បាន​នោះ​ឡើយ ត្បិត​សម័យ​​គេ​ត្រូវ​ការ​ចំណាយ​ច្រើន​ដូច​ជា លុយ​មង្គល​ការ លុយ​រំលោះ​ផ្ទះ លុយ​ចិញ្ចឹម​កូន លុយ​ទំនុក​បម្រុង​ឪពុក​ម្ដាយ ហើយ​អាច​មាន​លុយ​ត្រៀម​ពេល​អត់​មាន​ការងារ​ធ្វើ​ទៀត។ “ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​ខ្លាច​ក្រែង​យើង​មិន​អាច​សម្រេច​គោលដៅ​ខាង​លើ​បាន អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​យើង​ត្រូវ​ដឹង​ថា​យើង​កំពុង​ដើរ​ត្រូវ​ទិស​ដៅ​ឬ​អត់ ទើប​ប្រសើរ​ជាង” លោក​ស្រី​ឲ្យ​ដឹង។ លោក​ស្រី​​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ​នឹង​២ គឺ​មាន​អត្រា​សម្រេច​ស្ដួចស្ដើង​ណាស់ ដូច​នេះ គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​ខែ​៣ ទៅ​៦​ខែ​មើល​ទៅ​គឺ​ជាក់​ស្ដែង​ជាង។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ខាង​លើ​​ក៏​បាន​ផ្ដល់​ដំបូន្មាន​សន្សំ​ប្រាក់​សម្រាប់​វ័យ​ផ្សេង​ៗ​គ្នា​ផង​ដែរ៖ វ័យ​២០​ឆ្នាំ៖ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​សង​បំណុល​ដែល​បាន​ខ្ចី​សម្រាប់​ការ​រៀន​សូត្រ និង​ចាប់​ផ្ដើម​សន្សំ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​នោះ នៅ​ក្នុង​វ័យ​នេះ អ្នក​ឧស្សាហ៍​ប្ដូរ​ការងារ ដូច​នេះ​ដើម្បី​បន្ថយ​បន្ទុក​ខ្លះ មិន​ទាន់​ចាំ​បាច់​ទិញ​ធានា​រ៉ាប់រង​ក៏​បាន។ វ័យ​៣០​ឆ្នាំ៖ ក្នុង​វ័យ​នេះ អ្នក​ត្រូវ​កាត់​បន្ថយ​បំណុល​កាន់​តែ​ច្រើន​កាន់​តែ​ល្អ និង​ព្យាយាម​មាន​គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់ […]

Continue Reading