នៅថ្ងៃនេះ ទី ១៧ ​កក្កដា ២០១៨ សូមឲ្យលុយកាក់ចូលហៀរ និងពោរពេញដោយសុភមង្គល

ឆ្នាំទាំង ១០ នេះ : សុទ្ធសឹងជាឆ្នាំទេវតាកាន់សីល៏ នាំលាភ នាំជ័យ ក៏ព្រោះតែពួកគេជាក្រុមមនុស្ស ដែល ៖មានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្នមានសមត្ថភាព ក្នុងការរកប្រាក់មាននិស្ស័យសុភាពរាបសារ ទន់ភ្លន់ មិនឆ្មើងឆ្មៃ​ វាយឬកដាក់អ្នកដ៏ទៃមានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេកោតគោរព កោតក្រែងច្រើនជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។ តែហាមដាចខាតការប្រព្រឹត្តកាមា សុរា និង ល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើអោយគ្រួសារមិនមានសុភមង្គល ត្រូវយកពេលទំនេរទៅធ្វើការបង្កើតជាចំណូលទោះបីចំណូលយើងតិចក៏អាចធ្វើអោយក្លាយជាធំបានដែលដោយយើងគ្រាន់តែសន្សំលុយ៣០ភាគរយដើម្បីវិនិយោគទៅលើមុខរបរដែលយើងច្បាសលាស់។ ឆ្នាំជូត កណ្តុរមាស មានបារមីតេជះ មានអំណាច មានមនុស្សជួយជ្រុមជ្រែង​ការងារ​តូចធំ ដើម្បី​អោយ​អនាគត​ អ្នកបាន​ក្លាយជា​មនុស្ស​មាន​សម្បត្តិ​មហាសាល) ម៉ោងនៃលាភសំណាង (៤ព្រឹក ដល់ ៩យប់) ខំមិន 999 យកលាភសម្បត្តិគេហិបតី ជាន់ខ្ពស់ មាសប្រាក់ចូលឆឹបៗ ហេងហេង រាសីងើបឡើងកប់ពពក នៅថ្ងៃនេះ ទី ១៧ ​កក្កដា […]

Continue Reading

ការសិក្សាថ្មី បើជំពាក់លុយគេហើយមិនព្រមសង នឹងប្រឈមជំងឺផ្លូវងងឹត៥ប្រភេទ

ពាក្យ​ថា​ការ​រាប់​អាន​ តែង​មាន​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជៀស​មិន​ផុត ជាពិសេស​រឿង​លុយ​កាក់​នេះ​តែ​ម្ដង។ មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដាច់​លុយ​ចាយ ​តែង​រក​នឹក​មនុស្ស​ណា​ដែល​អាច​ខ្ចី​លុយ​បាន បន្ទាប់​មក​តែង​រក​ហេតុផល​រាប់​រយ​ជំពូក​ ដើម្បី​ឱ្យ​គេ​ទន់​ចិត្ត​យល់​ព្រម​ឱ្យ​ខ្ចី​លុយ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​​ខ្ចី​លុយ​គេ​ហើយ ដល់​ថ្ងៃ​សង​បែរ​ជា​មិន​សង​ហើយ​ធ្វើ​ភ្លេច ខណៈ​ភាគី​ម្ខាង​ទៀត​រង់​ចាំ​យ៉ាង​អន្ទះសា​ថ្ងៃ​ណា​គេ​សង​លុយ​។ ដូចនេះ​តើ​អ្នក​ជំពាក់​លុយ​គេ​មិន​ព្រម​សង​មាន​ហានិភ័យ​អ្វី​ខ្លះ? ​ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ សុខ ចាន់​គុម្ភៈ ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង បាន​ប្រៀប​ធៀប​ផល​អាក្រក់ ទៅ​ជា​ជំងឺ​៥​ប្រភេទ ចំពោះ​អ្នក​ដែល​ជំពាក់​លុយ​គេ​ហើយ​មិន​សង។ ១. ជំងឺ​បាត់បង់​ទំនុក​ចិត្ត អ្នក​ដែល​ចូលចិត្ត​ជំពាក់​លុយ​គេ​ហើយ​មិន​ព្រម​សង​នឹង​ធ្វើ​ឱ្យ​គេ​បាត់បង់​ទំនុក​ចិត្ត​។ ទំនុក​ចិត្ត​ផ្ដល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​សំខាន់​ណាស់ មិន​មែន​ទំនុក​ចិត្ត​តែ​រឿង​ខ្ចី​លុយ​នេះ​ទេ គឺ​គ្រប់​រឿង​ទាំង​អស់​ប្រសិន​បើ​ធ្វើ​ឱ្យ​គេ​អស់​ការ​ទុក​ចិត្ត​ហើយ​នោះ ប្រៀប​ដូច​ជា​មនុស្ស​មាន​តែ​សំបក​ខ្លួន ប៉ុន្តែ​គ្មាន​តម្លៃ​នោះ​ទេ។ ដូចនេះ​ការ​ដែល​គេ​ឱ្យ​ខ្ចី​លុយ​មក​ពី​គេ​ទុក​ចិត្ត​ម្នាក់​នោះ ប៉ុន្តែ​បើ​មិន​ព្រម​សង​ទេ នោះ​លើក​ក្រោយ​គ្មាន​នរណា​​ព្រម​ឱ្យ​ខ្ចី​ទៀត​ទេ។ ២. ជំងឺ​មាន​ឈ្មោះ​មិន​ល្អ កាល​ណា​ធ្វើ​ឱ្យ​គេ​អស់​ទំនុក​ចិត្ត​ហើយ គឺ​នឹង​ធ្វើ​ឱ្យ​អសោច​ដល់​កេរ្តិ៍ឈ្មោះ​។ ​ជំពាក់​លុយ​គេ​មិន​សង គេ​ប្រាកដ​ជា​យក​ទៅ​និយាយ​ដើម​ ឬ​និយាយ​មិន​ល្អ ដូចនេះ​ដោយសារ​តែ​លុយ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ធ្វើ​អី មាន​លុយ​ហើយ​គួរ​តែ​សង​គេ​ទៅ។ ៣. ជំងឺ​បាត់បង់​ទំនាក់​ទំនង ទំនាក់ទំនង​គឺ​ជា​រឿង​សំខាន់​ កុំ​ព្រោះ​តែ​លុយ​តិចតួច​មិន​ព្រម​សង​គេ​ សុខ​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​គេ​នោះ។ មិត្តភាព​ជិតស្និទ្ធ​យ៉ាង​ណា​ក៏​ដោយ​តែ​រឿង​លុយ​កាក់​នៅ​តែ​សំខាន់ ត្រូវ​ចាំ​ថា​មនុស្ស​មួម៉ៅ​បំផុត​ពេល​អត់​លុយ​ចាយ ហើយ​មាន​អ្នក​ជំពាក់​លុយ​អត់​សង​ទៀត​កាន់​តែ​ក្ដៅ​ក្រហាយ។ ដូចនេះ​ទោះ​ចង់​មិន​ចង់​ គេ​ប្រាកដ​ជា​ជះ​កំហឹង​ទៅ​អ្នក​ជំពាក់​លុយ​មិន​ព្រម​សង​នោះ នាំ​ឱ្យ​មាន​ជម្លោះ​បែក​បាក់​មិត្តភាព​។ ៤. ជំងឺ​អាច​ត្រូវ​គេ​ប្ដឹង ក្រៅ​ពី​បាត់បង់​មិត្តភាព​ហើយ​ជួន​កាល​ប្រសិន​បើ​លុយ​ដែល​ជំពាក់​គេ​មិន​ព្រម​​សង​មាន​ចំនួន​ច្រើន​ដែរ គេ​ប្រាកដ​ជា​ដាក់​ពាក្យ​បណ្ដឹង​ឡើង​ទៅ​តុលាការ​នាំ​រឿង​កាន់​តែ​វែង​ឆ្ងាយ។ កាល​ណា​ឡើង​ដល់​តុលាការ​ហើយ ​ទោះ​ចង់​មិន​ចង់​ប្រាកដ​ជា​ល្បី​ឈ្មោះ​ថា […]

Continue Reading

Cristiano Ronaldo​ ផ្ទេរទៅកាន់ក្លឹប Juventus របស់អ៉ីតាលី ក្នុងតម្លៃ១១០លានដុល្លារ ពីក្លឹប Real Madrid

(អេស្ប៉ាញ)៖ តារាបាល់ទាត់លំដាប់ពិភពលោកដ៏ល្បី Cristiano Ronaldo បានចាកចេញពីក្លឹប Real Madrid ហើយ ដើម្បីចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹងក្លឹប Juventus របស់ប្រទេសអ៉ីតាលី, នេះបើតាមក្លឹប Real Madrid របស់អេស្ប៉ាញ បានប្រកាសនាថ្ងៃអង្គារនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន ESPN ឲ្យដឹងនាយប់ថ្ងៃទី១០ ខែកក្កដានេះ។ ការចាកចេញរបស់កីឡាករ Cristiano Ronaldo នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបានលេងនៅក្លឹប Real Madrid អស់រយៈពេល៩ឆ្នាំ។ កិច្ចព្រមព្រៀង ផ្ទេរកីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus របស់អ៉ីតាលីនេះ មានតម្លៃ១០០លានអឺរ៉ូ ស្មើនឹងប្រមាណ១១០លានដុល្លារអាមេរិក។ ជាមួយនឹង​កិច្ចព្រមព្រៀងថ្មី រយៈពេល៤ឆ្នាំ​នេះ​​ កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន៥០ម៉ឺនផោន ស្មើនឹងជាង៦៦ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ឬ៣០លានអឺរ៉ូ ស្មើនឹងជាង៣៥លានដុល្លារអាមេរិកជាប្រចាំឆ្នាំ។ ក្លឹប Real Madrid បានចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា ពួកគេបានព្រមព្រៀងក្នុងការផ្ទេរ […]

Continue Reading

គន្លឹះ​ទំាង ៥ ចំណុចដែលជួយអោយអ្នកធ្វើការ​បែបវៃឆ្លាត​ដោយ​ប្រើ​កម្លាំងតិច

ពាក្យថាធ្វើការបែបវៃឆ្លាតអាច​មានន័យផ្សេងគ្នាសម្រាប់​មនុស្សពីម្នាក់ទៅម្នាក់ទៀត​អាស្រ័យលើការឱ្យនិយមន័យ​ពាក្យជោគជ័យរបស់គេ​។ ប៉ុន្តែបើនិយាយជារួម ធ្វើការបែបវៃឆ្លាតគឺ​ការស្គាល់ចំណុច​ខ្លាំងរបស់ខ្លួនឯង និងបង្កើត​បណ្តាញទំនាក់ទំនង​ត្រូវដើម្បីសម្រេច​គោលដៅក្នុងវិធីដែលឆាប់​បំផុតនិងមាន​ប្រសិទ្ធភាពបំផុត​។ នេះជាគន្លឹះ​ទាំង៥ដែល​អ្នកត្រូវការដើម្បី​បង្កើនភាពវៃឆ្លាតក្នុងការងារ​​៖   ១/ កំណត់ពេលវេលាធ្វើការ លោកស្រី Jami Novak ជាអ្នកនិពន្ធ​គ្រូបង្រៀន​ខាងគ្រប់គ្រង​ពេលវេលាបង្ហាញ​ថាមានមនុស្ស​តិចណាស់ដែល​កំណត់ពេលវេលា​ធ្វើការដោយខ្លួនឯង។ បើអ្នក​ចេះកំណត់ពេល​វេលាធ្វើការនីមួយៗ​បានកាន់​តែច្បាស់លាស់​និងមានសុក្រិតភាព អ្នកនឹងស្គាល់​ខ្លួនឯងកាន់ច្រើន​និងដឹងច្បាស់ថាកិច្ចការប្រភេទ​ណាត្រូវការពេលយូរ​ឬឆាប់ប៉ុនណា។ ជំនាញនេះពិត​ជាចាំបាច់សម្រាប់មនុស្ស​ដែលមានការងារ​ច្រើនត្រូវបំពេញ​ក្នុងមួយថ្ងៃៗ​ដែលគេត្រូវ​ការរៀប​ចំផែនការណ៍​ជាមុន​។   ២/ ប្រើប្រាស់GPS GPS​ក្នុងទីនេះមិនមែនសំដៅ​លើប្រព័ន្ធតាមដានទីតាំង​ភូមិសាស្រ្តនោះទេ តែជាពាក្យកាត់​របស់គោលដៅ គោលបំណង និងទំហំការងារ (goal, purpose, scope)​។ លោក Mitzi Weinman ប្រធានក្រុមហ៊ុន TimeFinder និងជាអ្នកនិពន្ធសៀវភៅ It’s AboutTime!  Transforming Chaos into Calm, A to Z ពន្យល់ថា​GPS នេះជាប្រព័ន្ធចង្អុលទិសដៅ​ដែលជួយយើងឱ្យ​ចេញពីកន្លែងមួយ​ទៅកន្លែងមួយទៀត ​ហើយបើប្រើប្រាស់ក្នុង​ការចាត់ចែងការងារ​ឱ្យអ្នកដទៃធ្វើជំនួស វានឹងជួយ​អ្នកនិង​មនុស្សដែលអ្នកប្រើ​នោះស្ថិតនៅលើផ្លូវ​ត្រូវទាំងអស់គ្នា​។   ៣/ គ្រោងគិតអំពីពេលវេលា អ្នកជំនាញខាងផលិតភាព និងជាស្ថាបនិកក្រុមហ៊ុន Productivityist លោក Mike Vardy និយាយថា​ការគ្រោងគិត​អំពីពេលវេលា គឺការ​រំដោះចិត្តរបស់​អ្នកទៅគិតផ្តោត​លើកិច្ចការសំ​ខាន់ដើម្បីភាព​រីកចម្រើន​ក្នុងជីវិត​។ ការគ្រោងគិត​អំពីពេលវេលា​គឺជាមធ្យោបាយ​អស្ចារ្យក្នុងការ​ជៀសវាងពីការ​សម្រេចចិត្តច្រើនពេក​។ ការគ្រោងគិតអំពី​ពេលវេលាក៏អាច​ជួយធានា​ដល់តុល្យភាព​ការងារ​និងជីវិតដែរ​។ ឧទាហរណ៍ថា​អ្នកគ្រោង​គិតយករាល់ល្ងាច​ថ្ងៃសុក្រជាពេលសម្រាប់​មិត្តភក្តិ ហើយរាល់ថ្ងៃសៅរ៍​ជាពេលសម្រាប់គ្រួសារ​។ […]

Continue Reading

បើមាន ៦ ចំនុចនេះហើយ នោះអ្នកប្រាកដជាក្លាយទៅជាអ្នកមាននៅថ្ងៃអនាគត

លោក Steve Siebold ដែលជាសេដ្ឋីមួយរូបនិយាយថាមនុស្សស្ទើរតែគ្រប់គ្នាមានសមត្ថភាពអាចក្លាយជាសេដ្ឋី។ តើអ្នកកំពុងតែស្ថិតនៅក្នុងដំណើរក្លាយជាសេដ្ឋីទេ? ដើម្បីដឹងច្បាស់ អ្នកត្រូវសម្គាល់មើលសញ្ញាទាំងនេះដែលចាំរារាំងដំណើរ៖ ១/ ផ្តោតលើការសន្សំលុយខ្លាំងពេក ច្បាស់ណាស់ថាអ្នកមានឱ្យតម្លៃការសន្សំនិងការវិនិយោគ ប៉ុន្តែគេក៏ទទួលស្គាល់ថាគន្លឹះដើម្បីទទួលបានជោគជ័យគឺផ្តោតលើការរកលុយ។ នៅក្នុងសៀវភៅ “How Rich People Think” អ្នកនិពន្ធ Steve Siebold សរសេរថាមនុស្សភាគច្រើនព្យាយាមរស់នៅសន្សំសំចៃពេករហូតដល់មើលមិនឃើញឱកាសនៅចំពោះមុខ។   ២/ គ្មានគោលដៅសម្រាប់លុយដែលសន្សំ អ្នកនិពន្ធសៀវភៅ “Secrets of the Millionaire Mind” លោក T. Harv Eker សរសេរថាមូលហេតុធំមួយដែលមនុស្សភាគច្រើនមិនអាចទទួលបានអ្វីដែលគេចង់បានគឺគេមិនដឹងថាគេចង់បានអ្វីឱ្យពិតប្រាកដ។ ប្រសិនបើអ្នកចង់បង្កើតទ្រព្យ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ផែនការណ៍ជាក់លាក់ និងពេលកំណត់ត្រឹមត្រូវ។ ហើយពេលដែលអ្នកកំណត់គោលដៅនោះ កុំខ្លាចគិតឱ្យធំ។   ៣/ មិនព្រមចាប់ផ្តើមវិនិយោគ វិនិយោគជាមធ្យោបាយសាមញ្ញបំផុតតែមានប្រសិទ្ធភាពបំផុតក្នុងការបង្កើតទ្រព្យ ហើយបើអ្នកវិនិយោគកាន់តែឆាប់ អ្នកនឹងក្លាយជាអ្នកមានកាន់តែឆាប់ដែរ។ អ្នកជំនាញខាងលុយ លោក Ramit Sethi បានសរសេរក្នុងសៀវភៅ”I Will Teach You to […]

Continue Reading

វិធី​ងាយៗ ក្នុងការដោះស្រាយ​អារម្មណ៍​តានតឹង​របស់អ្នកពេលជួបបញ្ហាអ្វីមួយ

អារម្មណ៍តានតឹងជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់មនុស្សសម័យថ្មីនេះ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់វាទេ។ នៅពេលដោះស្រាយបានត្រឹមត្រូវ យើងអាចទប់អារម្មណ៍តានតឹង ធ្វើឱ្យកាន់តែតូចទៅ និងយកឈ្នះលើវាបានទាំងស្រុង។ នេះជារបៀបខ្លះៗដែលមេដឹកនាំពាណិជ្ជកម្មអនុវត្តបានជោគជ័យ៖ ១/ ប្រឈមនឹងអារម្មណ៍តានតឹង ប្រសិនប្រភពនៃអារម្មណ៍តានតឹងជាបញ្ហាដែលអ្នកព្រងើយកន្តើយមកយូរហើយ ដល់ពេលដែលអ្នកត្រូវប្រឈមនឹងវាហើយ។ លោកJeff Bezos ស្ថាបនិក និងCEOក្រុមហ៊ុនAmazon ប្រាប់ថា “ អារម្មណ៍តានតឹងជាទូទៅមិនកើតចេញពីការមិនធ្វើសកម្មភាពដែលអ្នកអាចគ្រប់គ្រងបាន។ ខ្ញុំកំណត់ដឹងមូលហេតុនោះ និងចាប់ផ្តើមធ្វើសកម្មភាពភ្លាម បើទោះជាត្រូវហៅទូរសព្ទ ផ្ញើអ៊ីម៉ែល ឬធ្វើអ្វីក៏ដោយ គឺត្រូវដោះស្រាយបញ្ហាភ្លាមៗ។   ២/ រកកន្លែងស្ងប់ស្ងាត់ ពេលមានអារម្មណ៍ក្តៅខ្លាំង ទៅរកកន្លែងសម្រាក។ នេះជាវិធីដែលលោកស្រី Oprah Winfrey តែងតែអនុវត្ត។ សេដ្ឋិនីខាងបណ្តាញផ្សព្វផ្សាយនេះបានសរសេរក្នុងសៀវភៅ What I Know for Sure របស់លោកស្រីថា “មានថ្ងៃខ្លះ ខ្ញុំចង់ស្រែកឱ្យខ្លាំងនៅពេលដោះស្រាយបញ្ហាស្មុគស្មាញ។ ប៉ុន្តែរឿងមួយដែលខ្ញុំដឹងច្បាស់ គឺខ្ញុំមិនស្រែកទេ។ ខ្ញុំតែងតែទៅរកកន្លែងស្ងប់ស្ងាត់ដូចជាបន្ទប់ទឹកជាដើម រួចបិទភ្នែក និងដកដង្ហើម។   ៣/ សម្រាកខ្លះ ពេលខ្លះ ការសម្រាកពីការងារគឺជាយុទ្ធសាស្រ្តល្អបំផុតសម្រាប់ការចាប់ផ្តើមធ្វើការជាថ្មីយ៉ាងមានប្រសិទ្ធមាន។ លោកស្រី Susan Wojicki ដែលជាCEOរបស់ក្រុមហ៊ុនYouTube និយាយថាខ្ញុំយល់ថាវាជារឿងសំខាន់ដែលមនុស្សត្រូវរកពេលសម្រាកពីការងារខ្លះ។ […]

Continue Reading

ចង់ដឹង​ថាលោក Elon Musk រៀន​រហ័ស​កម្រិត​ណាទេ?

តើលោក Elon Musk អាចបង្កើតក្រុមហ៊ុនតម្លៃរាប់ពាន់​លានដុល្លាររហូតដល់ទៅ៤ក្នុងវិស័យផ្សេងគ្នាបានដោយរបៀបណាក្នុងពេលដែល​ទើបតែមានវ័យជាង៤០ឆ្នាំ​? ដើម្បីបកស្រាយជោគជ័យ​មហាសាលបែបនេះ អ្នកខ្លះ​បានព្យាយាម​ចង្អុលប្រាប់អំពីការ​ប្រឹងប្រែងខ្លាំងគឺ​លោកធ្វើការប្រហែល​៨៥ម៉ោងក្នុងមួយ​សប្តាហ៍ និងសមត្ថភាព​ក្នុងការគិតទៅដល់​អនាគត។ ប៉ុន្តែបើយោង​តាមការតាមដាន​សិក្សាដំណើរ​ជីវិតយ៉ាងលម្អិតរបស់​លោក Musk គេរកឃើញថា លោកជា​មនុស្ស​ដែលរៀន​ជំនាញក្នុង​វិស័យផ្សេងៗ​ជាច្រើន​។​ លោក Kimbal Musk ដែល​ជាប្អូនប្រុសលោក Elon Musk បានឱ្យដឹងថា ចាប់ផ្តើមតាំង​ពីនៅក្នុងវ័យ​ជាង១០ឆ្នាំមក លោក Musk អានសៀវភៅខុសៗ​គ្នាជាមធ្យម​ពីរក្បាលក្នុង​មួយថ្ងៃ។ បើ​យើង​ប្រៀប​ធៀបជា​មួយមនុស្ស​ដែលអាន​សៀវភៅមួយក្បាល​ក្នុងពេល​មួយខែ លោក Musk អានសៀវភៅ​៦០ក្បាល​ក្នុងមួយខែ​។ សៀវភៅដែលលោក Musk អាន​ក្នុងពេលដំបូងៗ​មានដូចជា ប្រលោមលោក​បែបវិទ្យាសាស្រ្ត ទស្សនវិជ្ជា សាសនា កម្មវិធីកុំព្យូទ័រ ប្រវត្តិរូបអ្នកវិទ្យាសាស្រ្ត និងសហគ្រិន​។ នៅពេលកាន់​តែ​ចម្រើនវ័យ​ឡើង ចំណាប់​អារម្មណ៍ក្នុង​ការអាន​សៀវភៅរបស់​លោក Musk បាន​ទៅ​គ្រប​ដណ្តប់​លើ​រូបវិទ្យា វិស្វកម្ម ការច្នៃប្រឌិតផលិតផល ពាណិជ្ជកម្ម បច្ចេកវិទ្យា និងថាមពល​។ ការស្រេកឃ្លាន​ចំណេះដឹងបែបនេះ​ហើយដែលរុញច្រាន​ឱ្យលោកព្យាយាម​អានមុខ​វិជ្ជាជាច្រើន​ដែលមិនចាំបាច់​សម្រាប់​កិច្ចការសាលា​។ លោក Elon Musk ក៏ពូកែ​ខាងជំនាញរៀន​មួយប្រភេទ​ដែលមនុស្សភាគច្រើន​មិនដឹង គឺសំយោគ​ការរៀន​។ សំយោគការរៀន​គឺការយកចំណេះ​ដឹងពីបរិបទ​មួយទៅអនុវត្តលាយ​គ្នាក្នុ​ងបរិបទមួយផ្សេង​ទៀត យកការ​អនុវត្តក្នុងវិស័យ​មួយទៅច្របាច់​បញ្ចូលគ្នាក្នុងវិស័យមួយ​ផ្សេងទៀត ឬយក​ចំណេះដឹងរៀនពីសាលានិងសៀវភៅទៅអនុវត្តជាក់​ស្តែង។ ត្រង់នេះហើយជាចំណុច​ខ្លាំងរបស់លោក Musk​។ […]

Continue Reading

៧ ចំនុចដែលធ្វើអោយអ្នកមានភាពជាអ្នកដឹកនាំ និងទទួលបានជោគជ័យក្នុងជីវិត

ប្រសិនបើអ្នកបានព្យាយាមគ្រប់បែបយ៉ាងហើយតែនៅមិនសម្រេចបានជោគជ័យតាមការចង់បាន ប្រហែលមកពីអ្នកខ្វះការគិតឱ្យបានល្អិតល្អន់ហើយ។ ដើម្បីគិតបែបនេះបាន អ្នកត្រូវរៀនជំនាញជាច្រើននិងយល់ឱ្យបានច្បាស់មុនពេលប្រើប្រាស់ខួរក្បាលរបស់អ្នក។ អ្នកត្រូវតែរិះគិតរកមូលហេតុ និងវិភាគឱ្យគ្រប់ជ្រុងជ្រោយនៃបញ្ហាមុននឹងដោះស្រាយ។ ហេតុអ្វីបានជាមនុស្សភាគច្រើនពិបាកទទួលបានរបៀបគិតបែបល្អិតល្អន់ម្លេះ? រឿងដែលពិបាកបំផុតក្នុងការគិតបែបល្អិតល្អន់គឺអ្នកត្រូវតែពន្យាពេលវាយតម្លៃ ហើយត្រូវបើកចិត្តឱ្យទូលាយដែលអាចកែប្រែជំនឿរបស់អ្នកប្រសិនបើមានការបកស្រាយតាមហេតុផលដែលបញ្ជាក់ថាជំនឿរបស់អ្នកនោះមិនត្រឹមត្រូវ ឬខុសទាំងស្រុង។ គ្រឹះសំខាន់បំផុតនៃការគិតបែបល្អិតល្អន់គឺការពិចារណាចុះឡើងរវាងទ្រឹះស្តីឬជំនឿ ហើយព្យាយាមទទួលយក ឬលុបបំបាត់ចោលចំណុចដែលមិនមានប្រយោជន៍សម្រាប់អ្នក។ តើអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅរកការគិតបែបល្អិតល្អន់ទេ?   បើទោះជាមានការលំបាកក្នុងការគិតបែបល្អិតល្អន់ ក៏ការគិតរបៀបនេះកំពុងតែមានតម្លៃនិងចាំបាច់ខ្លាំងឡើងៗក្នុងវិជ្ជាជីវទូទៅ។ ដូច្នេះដើម្បីមើលឱ្យដឹងថាអ្នកមានការគិតរបៀបនេះដែរឬអត់ អ្នកត្រូវថ្លឹងថ្លែងតាមរយៈលក្ខណៈទាំង៧នេះ​៖ ១/ ស្វែងរកការពិត តើអ្នកជាមនុស្សស្រឡាញ់សច្ចភាពទេ? តើអ្នកធ្លាប់ដែលព្យាយាមឈ្វេងយល់កិច្ចការនិងរឿងរ៉ាងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកទេ ឬគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយ? ២/ ចិត្តបើកទូលាយ តើអ្នកអាចទទួលយកពត៌មានថ្មីៗបានទេ? តើអ្នកចូលចិត្តផ្តល់គំនិតថ្មីៗទេ បើទោះជាវាមិនសូវសមហេតុផល ឬខុសពីគេក៏ដោយ? ឬមួយអ្នកបិទចិត្តមិនទទួលយកភាពទំនើបដែលកំពុងតែកើតមាន? ៣/ ការចេះវិភាគគ្រប់ជ្រុងជ្រោយ តើអ្នកធ្លាប់ព្យាយាមសាកល្បងឈ្វេងយល់មូលហេតុពីក្រោយដំណើររឿងដែលកើតឡើងទេ? តើការសម្រេចចិត្តរបស់អ្នកផ្អែកលើអារម្មណ៍ ឬអ្នកមានបានថ្លឹងថ្លែងចំណុចវិជ្ជមាននិងអវិជ្ជមានរួចរាល់មុននឹងសម្រេចចិត្ត? ៤/ ការគិតជាប្រព័ន្ធ តើអ្នកដោះស្រាយបញ្ហាដោយមានបែបផែនច្បាស់លាស់និងជាក់លាក់ទេ? តើអ្នកបំបែកបញ្ហាទៅជាបំណែកតូចៗ និងយកមកដោះស្រាយម្តងមួយៗ ឬម្តងទាំងអស់? ៥/ ទំនុកចិត្តក្នុងការថ្លឹងថ្លែងហេតុផល តើអ្នកតែងតែខ្ចីគំនិតអ្នកដទៃ ឬអ្នកយល់ថាជំនឿចិត្តរបស់អ្នកមានសារៈសំខាន់ជាងរបស់អ្នកដទៃ? តើអ្នកមានទំនុកចិត្តក្នុងការវាយតម្លៃរបស់ខ្លួនឯងទេ? ហើយតើអ្នកគិតថាអ្នកមានហេតុផលចំពោះទំនុកចិត្តរបស់អ្នកទេ? តើអ្នកចូលចិត្តវាយតម្លៃការគិតរបស់ខ្លួនឯងទេ? ៦/ ភាពចង់ដឹង តើអ្នកសួរសំណួរគេញឹកញាប់ទេ? តើអ្នកចូលចិត្តឆ្ងល់ទេ? ៧/ ភាពចាស់ទុំក្នុងការវាយតម្លៃ […]

Continue Reading

កិច្ចការមួយចំនួន​ដែល​មនុស្សជោគជ័យ​ តែងតែធ្វើនៅពេល​ល្ងាច​ថ្ងៃសុក្រ

របៀបដែលអ្នកបញ្ចប់សប្តាហ៍នៃការងាររបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើសប្តាហ៍បន្ទាប់ទៀត។ នេះជាកិច្ចការដែលមនុស្សជោគជ័យតែងតែធ្វើនៅល្ងាចថ្ងៃសុក្រមុនពេលសម្រាករយៈពេលចុងសប្តាហ៍និងចាប់ផ្តើមសប្តាហ៍ថ្មីបន្តទៀត៖   ១/ ពិចារណាស្មាដៃដែលបានសម្រេចក្នុងមួយសប្តាហ៍នេះ មនុស្សយើងងាយងប់ងុលនឹងកិច្ចការដែលធ្វើមិនទាន់បានសម្រេចណាស់។ ប៉ុន្តែមនុស្សជោគជ័យធ្វើផ្ទុយពីទម្លាប់នេះទៅវិញ គឺគេរំលឹកខ្លួនឯងអំពីស្នាដៃដែលគេបានធ្វើសម្រេច បើទោះជាជោគជ័យនោះតូចតាចបែបណាក៏ដោយ។ ការទទួលស្គាល់និងការស្ញប់ស្ញែងចំពោះស្នាដៃរបស់អ្នកជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនកម្រិតនៃភាពរីករាយក្នុងការងារ។   ២/ គិតទុកជាមុនអាទិភាពការងារនៅសប្តាហ៍បន្ទាប់ មនុស្សជោគជ័យប្រើប្រាស់ល្ងាចថ្ងៃសុក្រដើម្បីពិចារណាអំពីជីវិតផ្ទាល់ខ្លួននិងអាជីព ហើយនឹករកអាទិភាពការងារពីបីទៅប្រាំដែលគេចង់សម្រេចឱ្យបាននៅសប្តាហ៍ខាងមុខ រួចបង្កើតជាផែនការណ៍ដែលត្រូវអនុវត្តទុកជាមុន។ ការកំណត់ទុកជាមុនថាត្រូវធ្វើអ្វីនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ក្រោយជួយសន្សំពេលអ្នកបានច្រើនក្នុងការរកនឹកពេលចាប់ផ្តើមធ្វើការ។   ៣/ បែងចែកពេលវេលាសម្រាប់ផ្ទាល់ខ្លួននិងការងារ មនុស្សធ្វើការជាប្រចាំងាយនឹងធ្លាក់ខ្លួនស្រវឹងនឹងការងារណាស់ ហើយក៏ងាយបាត់បង់ទិសដៅវែងឆ្ងាយដោយសារភាពរវល់ជុំវិញខ្លួនដែរ។ ដើម្បីបញ្ជៀសបញ្ហានេះ មនុស្សជោគជ័យបែងចែកពេលវេលាទុកជាមុន គឺគេគិតរករបៀបដែលគេអាចរក្សាតុល្យភាពរវាងការងារនិងជីវិត។ ទោះជាមានការងារច្រើនដែលត្រូវធ្វើនៅសប្តាហ៍បន្ទាប់ ក៏គេត្រូវតែមានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ។   ៤/ រៀបចំទុកដាក់ការងារនិងការិយាល័យ អ្នកជោគជ័យក្នុងការងារមានទម្លាប់ចំណាយពេល១៥ទៅ៣០នាទីរៀងរាល់ល្ងាចថ្ងៃសុក្រដើម្បីរៀបចំឯកសារទុកដាក់តាមប្រភេទការងារដែលធ្វើហើយ និងការងារដែលនៅសេសសល់ ព្រមទាំងសម្អាតការិយាល័យ។ ធ្វើបែបនេះគេនឹងមានអារម្មណ៍ស្រស់ថ្លាពេលត្រឡប់ចូលមកធ្វើការវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សម្រាប់អ្នកខ្លះទៀត ការរៀបចំបែបនេះក៏ជួយជម្រះភាពស្មុគស្មាញក្នុងចិត្តដែលបណ្តាលមកពីភាពវីវក់នឹងការងារអស់ជិត៥ថ្ងៃកន្លងមកនេះ។   ៥/ គិតដល់ផែនការចុងសប្តាហ៍ ប្រសិនបើអ្នកមិនមានផែនការណ៍ចុងសប្តាហ៍នៅល្ងាចថ្ងៃសុក្រទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីគិតដល់អ្វីដែលអ្នកចង់ធ្វើក្រៅពីការងារ។ ប្រហែលអ្នកចង់ទៅទទួលទានអាហារជួបជុំគ្រួសារនៅកន្លែងណាមួយ អ្នកចង់ចំណាយពេលនៅជាមួយកូន ឬអ្នកចង់ធ្វើការងារផ្ទះ។ អ្នកមិនចាំបាច់គ្រោងលម្អិតពេកទេ ប៉ុន្តែកំណត់ទុកជាមុនកិច្ចការពីរបីដែលអ្នកដឹងច្បាស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ក្នុងការចាប់ផ្តើមធ្វើការទាំងនោះ។   ៦/ ទទួលស្គាល់ស្នាដៃនិងការព្យាយាមរបស់អ្នកដទៃ មេដឹកនាំល្អចំណាយពេលខ្លះនៅល្ងាចថ្ងៃសុក្រនិយាយទូរសព្ទ ឬដើរទៅការិយាល័យរបស់បុគ្គលិកដើម្បីសម្តែងអំណរគុណចំពោះកិច្ចការដែលក្រុមការងារបានធ្វើពេញមួយសប្តាហ៍មកនេះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានអារម្មណ៍ដឹងចំពោះការទទួលស្គាល់ពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យគេសប្បាយចិត្តនិងមានអារម្មណ៍ថាចង់ត្រឡប់មកបន្តកិច្ចការទៀតនៅដើមសប្តាហ៍បន្ទាប់។   ប្រភព​៖ […]

Continue Reading

ទម្លាប់​ល្អ​ទាំង៦​ទាក់ទង​នឹង​លុយ​ដែល​មនុស្ស​ល្បីៗ​អនុវត្ត​ជាប្រចាំ

តើអ្នកមានទម្លាប់បង្កើតផែនការណ៍គ្រប់គ្រងលុយកាក់ប្រចាំឆ្នាំទេ? ហើយតើអ្នកមានទម្លាប់កំណត់គោលដៅរកលុយឱ្យបានក្នុងមួយឆ្នាំៗទេ? នេះជាទម្លាប់ទាំង៦ដែលអ្នកអាចយកតម្រាប់តាមសេដ្ឋីដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក៖ ១/ រក្សាសុទិដ្ឋិនិយមចំពោះហិរញ្ញវត្ថុរបស់គេ “ឥរិយាបថរបស់ចំពោះលុយគឺ ប្រសិនបើដើរដួល អ្នកត្រូវតែក្រោកឈរបន្តដើរទៅមុខទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមហើយព្យាយាមទៀត។” នេះជាសម្តីរបស់លោកRichard Branson ហើយមនុស្សដែលមានកម្លាំងចិត្តរឹងមាំជាច្រើននាក់ទៀតក៏ដើរតាមផ្លូវនេះដូចគ្នាដែរ។ តាមពិតការស្រាវជ្រាវបង្ហាញថា សុទិដ្ឋិនិយមជាលក្ខណៈលេចធ្លោជាងគេក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ។   ២/ ឧស្សាហ៍ជួបមនុស្សដែលគិតដូចគ្នាក្នុងរឿងលុយ “សេពគប់តែជាមួយមនុស្សដែលជួយលើកតម្កើងអ្នកឱ្យកាន់តែខ្ពស់ខ្ពស់ឡើង” ​នេះជាទស្សនៈរបស់លោកស្រីOprah Winfrey។ បើអ្នកសេពគប់ជាមួយមនុស្សគួរឱ្យទុកចិត្ត មានឥទ្ធិពលលើកទឹកចិត្ត និងចេះចែករំលែកទស្សនវិស័យរបស់គេចំពោះជោគជ័យហិរញ្ញវត្ថុ អាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សរឹងប៉ឹង។ ហេតុអ្វី? ព្រោះគេពង្រីកព្រំដែនហិរញ្ញវត្ថុរបស់គេតាមរយៈការសហការជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា។   ៣/ ប្តេជ្ញាចិត្តរៀនយល់ដឹងអំពីហិរញ្ញវត្ថុពេញមួយជីវិត លោកBill Gates និយាយថា “ខ្ញុំពិតជាមានសុបិនច្រើនណាស់កាលនៅពីក្មេង ហើយខ្ញុំយល់ថាភាគច្រើននៃសុបិនទាំងនោះកើតចេញពីការអានយ៉ាងច្រើនរបស់ខ្ញុំ”។ មនុស្សជោគជ័យនិងមានចិត្តរឹងប៉ឹងជាមនុស្សដែលស្រឡាញ់ការរៀនសូត្រ គឺគេស្រេកឃ្លានចំណេះដឹងជានិច្ច។ គេព្យាយាមអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំណេះដឹងទាំងនោះបង្កើតបានជាទំនុកចិត្តយ៉ាងរឹងមាំរបស់គេ។ ចំពោះរឿងលុយកាក់ក៏ដូចគ្នានេះដែរ គឺមនុស្សប្រភេទនេះតែងតែរកមធ្យោបាយបង្កើនទ្រព្យសម្បត្តិដើម្បីយកទៅសម្រេចគោលដៅជាច្រើនទៀត។   ៤/ សម្រេចចិត្តរឿងលុយកាក់ដោយមិនពាក់ព័ន្ធនឹងអារម្មណ៍ លោក Warren Buffett ធ្លាប់និយាយថា “ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ អ្នកក៏មិនអាចគ្រប់គ្រងលុយរបស់អ្នកបានដែរ”។ មនុស្សយើងទាំងអស់សុទ្ធតែស្ថិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍ ហើយការសម្រេចចិត្តរបស់យើងក៏មិនអាចគេចផុតពីឥទ្ធិពលនៃអារម្មណ៍ដែរ។ បើទោះជាមនុស្សយើងមិនអាចញែកអារម្មណ៍ឱ្យដាច់ស្រឡះពីសម្រេចចិត្ត ក៏មនុស្សមានចិត្តរឹងមាំព្យាយាមអនុវត្តតាមដំបូន្មានរបស់លោកWarren Buffett ខាងលើនេះដែរ។ […]

Continue Reading