ដល់​វ័យ​ជាង​30​ឆ្នាំតើ​ត្រូវ​ មាន​លុយ​​ក្នុង​គណនី​ សន្សំ​ប៉ុន្មាន​ទើប​សមរម្យ?

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​​ផ្ដល់​ ដំបូន្មាន​ថា ​នៅ​ពេល​ឈាន​ដល់ ​វ័យ​៣៥​ឆ្នាំ លុយ​សន្សំ​របស់​អ្នក​គួរ ​តែ​ស្មើ​នឹង​លុយ​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ ​នឹង​២។ នៅ​ក្នុង​វ័យ​៣០​ឆ្នាំ បើ​សិន​ជា​អ្នក​រក​ចំណូល​បាន​២៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នោះ​អ្នក​ត្រូវ​ការ​លុយ​ក្នុង​គណនី​សន្សំ​២៥០០​ដុល្លារ​ដែរ។ ហើយ​នៅ​ពេល​មាន​វ័យ​ឈាន​ដល់​៣៥​ឆ្នាំ អ្នក​ត្រូវ​​មាន​ប្រាក់​សន្សំ​យ៉ាង​តិច​លើ​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ឆ្នាំ​របស់​អ្នក​២​ដង។ នេះ​បើ​តាម​ការ​ផ្ដល់​ដំបូន្មាន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fidelity ដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក។ តែ​គោលដៅ​ខាង​លើ​ជាក់​ស្ដែង​នឹង​ទិដ្ឋភាព​សព្វ​ថ្ងៃ​ដែរ​ឬ​ទេ? លោកស្រី Sonale Rodrigo វ័យ​៣៤​ឆ្នាំ អ្នក​ជំនាញ​លំដាប់​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tomorrow Financial Solutions ជាមួយ​បទ​ពិសោធន៍​ការងារ​១៥​ឆ្នាំ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា គោលដៅ​ខាង​លើ​គឺ​មិន​ងាយ​សម្រេច​បាន​នោះ​ឡើយ ត្បិត​សម័យ​​គេ​ត្រូវ​ការ​ចំណាយ​ច្រើន​ដូច​ជា លុយ​មង្គល​ការ លុយ​រំលោះ​ផ្ទះ លុយ​ចិញ្ចឹម​កូន លុយ​ទំនុក​បម្រុង​ឪពុក​ម្ដាយ ហើយ​អាច​មាន​លុយ​ត្រៀម​ពេល​អត់​មាន​ការងារ​ធ្វើ​ទៀត។ “ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​ខ្លាច​ក្រែង​យើង​មិន​អាច​សម្រេច​គោលដៅ​ខាង​លើ​បាន អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​យើង​ត្រូវ​ដឹង​ថា​យើង​កំពុង​ដើរ​ត្រូវ​ទិស​ដៅ​ឬ​អត់ ទើប​ប្រសើរ​ជាង” លោក​ស្រី​ឲ្យ​ដឹង។ លោក​ស្រី​​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ​នឹង​២ គឺ​មាន​អត្រា​សម្រេច​ស្ដួចស្ដើង​ណាស់ ដូច​នេះ គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​ខែ​៣ ទៅ​៦​ខែ​មើល​ទៅ​គឺ​ជាក់​ស្ដែង​ជាង។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ខាង​លើ​​ក៏​បាន​ផ្ដល់​ដំបូន្មាន​សន្សំ​ប្រាក់​សម្រាប់​វ័យ​ផ្សេង​ៗ​គ្នា​ផង​ដែរ៖ វ័យ​២០​ឆ្នាំ៖ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​សង​បំណុល​ដែល​បាន​ខ្ចី​សម្រាប់​ការ​រៀន​សូត្រ និង​ចាប់​ផ្ដើម​សន្សំ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​នោះ នៅ​ក្នុង​វ័យ​នេះ អ្នក​ឧស្សាហ៍​ប្ដូរ​ការងារ ដូច​នេះ​ដើម្បី​បន្ថយ​បន្ទុក​ខ្លះ មិន​ទាន់​ចាំ​បាច់​ទិញ​ធានា​រ៉ាប់រង​ក៏​បាន។ វ័យ​៣០​ឆ្នាំ៖ ក្នុង​វ័យ​នេះ អ្នក​ត្រូវ​កាត់​បន្ថយ​បំណុល​កាន់​តែ​ច្រើន​កាន់​តែ​ល្អ និង​ព្យាយាម​មាន​គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់ […]

Continue Reading

10 យ៉ាង​មិន​គួរ​ភ្លេចពេល ​ក្លាយ​ទៅ​​ជា​អ្នក​មាន

ពេល​ខ្លះ​មុន​​នឹង​ក្លាយ​ជា​អ្នក​មាន គឺ​ប្រៀប​បាន​​នឹង​ឡើង​ភ្នំ​ដ៏​ខ្ពស់ ​មួយ​ អ្នក​បាន​ឆ្លង​កាត់​ពុះពារ​នូវ​ គ្រប់​ឧបសគ្គ​​ ទម្រាំ​បាន​ដល់​ចំណុច​កំពូល។ កាល​បើ​បាន​ឈាន​ដល់​ គោល​ដៅ​ខ្លួន​ចង់​បាន​ហើយ មាន​រឿង​ខ្លះ​អ្នក​​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ដាច់​ខាត ដើម្បី​ជៀសវាង​បាត់​បង់​នូវ​អ្វី​ ដែល​អ្នក​ខំ​ព្យាយាម​មក​អស់​រយៈ​កាល​ជា​យូរ ​និង​ជៀស​ឲ្យ​ផុត​​​​​ពី​សេច​ក្តី​​វិនាស​អន្តរាយ​ក្នុង​ជីវិត​​ផង​ដែរ។ 1.មិន​ប្រឡូក​ប្រឡាក់​​ជាមួយ​នឹង​ល្បែង​ស៊ីសង ជាពិសេស​នៅ​កាស៊ីណូ បើ​អ្នក​ញៀន​នឹង​វា​ហើយ អ្នក​ច្បាស់​ជា​ដក​​ខ្លួន​មិន​រួច ដរាប​ណា​កាន់​​តែ​ចង់​ឈ្នះ អ្នក​​​នឹង​ផុង​ខ្លួន​កាន់​តែ​ខ្លាំង រហូត​ដល់​ជំពាក់​បំណុល​គេ​ជុំ​ទិស​ក៏​មាន។ ​ត្រូវ​ចាំ​​ថា​ល្បែង​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​សប្បាយ និង​មិន​​ស្តាយ​ក្រោយ គឺ​មាន​តែ​ការ​លេង​​ជាមួយ​មិត្តភ័ក្ដិ សាច់​ញាតិ ក្រុម​​គ្រួសារ ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។ 2.ការ​តស៊ូ​​ដែល​ចាប់​ផ្ដើម​ពី​ដៃ​ទទេ ​​ភាព​ជោគជ័យ​មាន​បាន មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​មិន​ប្រយ័ត្ន ​អ្នក​​អាច​​នឹង​បាត់​បង់​ភាព​ជា​ខ្លួន​ឯង​បាន​យ៉ាង​ងាយ ដោយ​សារ​តែ​ជិវិត​អ្នក​កាល​នៅ​ក្រ​ និង​​ពេល​​ក្លាយ​ជា​អ្នក​មាន​ វា​ខុស​គ្នា​ស្រឡះ ដូច្នេះ​ហើយ​​​​អ្នក​​មិន​ត្រូវ​​​រើសអើង​មនុស្ស​ដូច​គ្នា​​ឡើយ​ ទោះ​បី​ជា​ពួក​គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ។​​​ 3.មនុស្ស​​ដែល​ជួយ​យក​​អសារ​​អ្នក​ កាល​គ្រា​ក្រ ​មិន​ថា​អ្នក​​ខ្លាំង​​ពូកែ ឆ្លាត​ដល់​កម្រិត​ណា​ក៏​ដោយ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដទៃ អ្នក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ ទោះ​បី​ជា​តិចតួច​ក្តី ប៉ុន្តែ​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​មួយ​នេះ។ 4.លុយ​មិន​មែន​អាច​កែ​ប្រែ​អ្វី​ៗ​បាន​គ្រប់​យ៉ាង​ ត្រូវ​ហើយ​លុយ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ ប៉ុន្តែ​មិន​មែន​បាន​គ្រប់​ពេល​ទេ។ ឧទាហរណ៍​ថា ​អ្នក​រវល់​ជាមួយ​ការងារ​ខ្លាំង រហូត​គ្មាន​ពេល​ទៅ​សួរ​សុខ​ទុក្ខ​​​ឪពុក​ម្ដាយ អ្នក​បាន​ត្រឹម​​ផ្ញើ​​​លុយ​កាក់​​​ជូន​ទៅ​គាត់ ប៉ុន្តែ​ពេល​ខ្លះ​​វា​​គ្មាន​តម្លៃ​ស្មើ​នឹង​ ​ការ​​យក​ចិត្ត​ទុក​ដាក់​ ឃើញ​មុខ​កូន​មកលេង​​ផ្ទាល់​​​នោះ​ទេ។ 5.សុភមង្គល​​អ្នក​​បាន​មក​​ពី​ការ​ចេះ​ជួយ​អ្នក​ដទៃ អ្នក​ដឹង​ទេ​ថា​​មាន​លុយ​ច្រើន ​ហើយ​មិន​កំណាញ់​ដាក់​អ្នក​ដទៃ​ […]

Continue Reading

ចូលដល់អាយុ២៣ឆ្នាំអ្នកគួរ ដឹងរឿងរ៉ាវ៤យ៉ាងនេះទុក ជាទុនជីវិតទៅថ្ងៃមុខ

ចូល​មក​ដល់​វ័យ​ប៉ុណ្ណេះអ្នក​គួរ តែ​ដឹង​រឿង​សំខាន់​ៗ​ទាំង​ នេះ ​ខ្លះ​ហើយ ព្រោះ​មិន​មែន​នៅ​ក្មេង​ ទៀត​ឡើយ។ ត្រូវ​ចងចាំ ៤ ចំណុច​ធំ​ៗ​នេះ​ទុក​ជា​ទុក​ជីវិត​នៅ​ថ្ងៃ​ក្រោយ៖ 1.អ្នក​នឹង​មិន​នៅ​ឯកោ​អស់​មួយ​ជីវិត​ឡើយ អាយុ​ប៉ុណ្ណេះ អ្នក​ខ្លះ​ពិតជា​ឯកា​ខ្លាំង ព្រោះ​ត្រូវ​រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ និង​មិត្ត​ចាស់​ៗ ព្រម​ទាំង​ឆ្លៀត​ធ្វើការ​ទៀត គ្មាន​ពេល​ដើរលេង​នឹង​គេ​សោះ។ អ្នក​គួរតែ​ទ្រាំ​នឹង​ស្ថានភាព​បែបនេះ​បន្តិច ព្រោះ​ពេល​អ្នក​មាន​ការងារ​សមរម្យ​ធ្វើ ភាព​កណ្ដោចកណ្ដែង​មិន​ស្ថិត​នៅ​ជា​មួយ​អ្នក​ទៀត​ទេ។ ពេល​នោះ​អ្នក​អាច​មាន​ពេល​ដើរលេង និង​ស្គាល់​មនុស្ស​មួយ​ចំនួន​ទៀត។ 2.អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ក្នុង​សុបិន​ទេ​ពេល​នេះ កាលៈទេសៈ​នេះ អ្នក​មិន​ចាំបាច់​ស្វែង​រក​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​ឡើយ ចាំ​ឱកាស​ហុច​ឲ្យ ចាំ​បន្ត​រក​វា​ក៏​មិន​យឺត​ពេល​ដែរ។ វ័យ​ប៉ុណ្ណោះ​អ្នក​ខ្លះ​នៅ​រៀន ដូចនេះ​ការ​ចំណាយ​ពេល​ធ្វើ​ការ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បាន​បទពិសោធន៍​ជា​ទុន​ទៅ​ថ្ងៃ​មុខ​ទើប​ល្អ។ 3.នៅ​វ័យ​នេះ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​បាត់បង់ វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ។ នៅ​វ័យ​ប៉ុណ្ណេះ​អ្នក​ខ្លះ គិត​ថា​ជីវិត​រាល់ថ្ងៃ​គឺ​គ្មាន​ពេល​សម្រាក​សោះ។ តែ​អ្នក​ត្រូវ​ដឹង​ថា វ័យ​នេះ​មិនមែន​ជា​ពេល​ត្រូវ​ត្អូញត្អែរ និង​ចង់​មាន​ពេល Holiday ច្រើន​ទេ តែ​ជា​វ័យ​ពេល​ធ្វើ​ការ​រៀន​សូត្រ និង​សន្សំសំចៃ​ទៅ​វិញ។ 4.នៅ​មាន​ពេល​បរាជ័យ​ច្រើន​ទៀត កម្រ​អ្នក​វ័យ​ប៉ុណ្ណេះ អាច​ជោគជ័យ​បាន​ណាស់​ទាំង​រឿង​ស្នេហា ការងារ ការ​សិក្សា។ តែ​កុំ​អស់​សង្ឃឹម ព្រោះ​អ្នក​នៅ​មាន​ពេល​វែងឆ្ងាយ​ទៀត។ ដូច្នេះ​កុំ​ភ័យខ្លាច​ក្នុង​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ធំ​ៗ ព្រោះ​ទាំង​កម្លាំង និង​ពេលវេលា​នៅ​មាន​ច្រើន​ទៀត​ណាស់៕ ប្រភព៖ thoughtcatalog

Continue Reading