ថ្ងៃហេង ថ្ងៃលាភ ស្អែកទី ១៩កក្កដាសូមឲ្យមានលាភចូលរាសីខ្ពស់ សាធុៗៗ

ជោគវាសនាមនុស្សយើងមើលមិនឃើញ តែអាចទៅដល់ ប្រសិនបើយើងមានគោលដៅច្បាស់លាស់ ភាពជឿជាក់ លើ ខ្លួនឯង ក៏ដូចជារៀបចំផែនការជីវិតឲ្យបានត្រឹមត្រូវនោះ។ ជំនឿ និងការទស្សន៏ទាយវាគ្រាន់តែជា ផ្នែកអរូបីមួយ នៃជីវិត តែប៉ុណ្ណោះ តែពេលខ្លះ វាក៏អាចជួយលើកទឹកចិត្តយើង មានជំនឿចិត្តលើខ្លួនឯងរហូតដល់សំរេចកិច្ចការទាំង នោះបាន ផងដែរ។ តាមការទស្សន៍ទាយ ហោរាចិនសែ​ ឆុតបំផុត ឆ្នាំថោះ រោង ម្សាញ់ មមី មំែ វក រកា ច កុរ ហ៊ុងស៊ុយនៅតែបន្តឡើងកាន់តែខ្លាំងស្អែកទី ១៨កក្កដាចូរអាន និងស៊ែរ(បួងសួង)។ ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សា តាមជួយប្រោសព្រំ ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណង សាធុ…សាធុ…សាធុ… ជាមួយគ្នានេះដែរ យើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង […]

Continue Reading

វិធី​ងាយៗ ក្នុងការដោះស្រាយ​អារម្មណ៍​តានតឹង​របស់អ្នកពេលជួបបញ្ហាអ្វីមួយ

អារម្មណ៍តានតឹងជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់មនុស្សសម័យថ្មីនេះ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់វាទេ។ នៅពេលដោះស្រាយបានត្រឹមត្រូវ យើងអាចទប់អារម្មណ៍តានតឹង ធ្វើឱ្យកាន់តែតូចទៅ និងយកឈ្នះលើវាបានទាំងស្រុង។ នេះជារបៀបខ្លះៗដែលមេដឹកនាំពាណិជ្ជកម្មអនុវត្តបានជោគជ័យ៖ ១/ ប្រឈមនឹងអារម្មណ៍តានតឹង ប្រសិនប្រភពនៃអារម្មណ៍តានតឹងជាបញ្ហាដែលអ្នកព្រងើយកន្តើយមកយូរហើយ ដល់ពេលដែលអ្នកត្រូវប្រឈមនឹងវាហើយ។ លោកJeff Bezos ស្ថាបនិក និងCEOក្រុមហ៊ុនAmazon ប្រាប់ថា “ អារម្មណ៍តានតឹងជាទូទៅមិនកើតចេញពីការមិនធ្វើសកម្មភាពដែលអ្នកអាចគ្រប់គ្រងបាន។ ខ្ញុំកំណត់ដឹងមូលហេតុនោះ និងចាប់ផ្តើមធ្វើសកម្មភាពភ្លាម បើទោះជាត្រូវហៅទូរសព្ទ ផ្ញើអ៊ីម៉ែល ឬធ្វើអ្វីក៏ដោយ គឺត្រូវដោះស្រាយបញ្ហាភ្លាមៗ។   ២/ រកកន្លែងស្ងប់ស្ងាត់ ពេលមានអារម្មណ៍ក្តៅខ្លាំង ទៅរកកន្លែងសម្រាក។ នេះជាវិធីដែលលោកស្រី Oprah Winfrey តែងតែអនុវត្ត។ សេដ្ឋិនីខាងបណ្តាញផ្សព្វផ្សាយនេះបានសរសេរក្នុងសៀវភៅ What I Know for Sure របស់លោកស្រីថា “មានថ្ងៃខ្លះ ខ្ញុំចង់ស្រែកឱ្យខ្លាំងនៅពេលដោះស្រាយបញ្ហាស្មុគស្មាញ។ ប៉ុន្តែរឿងមួយដែលខ្ញុំដឹងច្បាស់ គឺខ្ញុំមិនស្រែកទេ។ ខ្ញុំតែងតែទៅរកកន្លែងស្ងប់ស្ងាត់ដូចជាបន្ទប់ទឹកជាដើម រួចបិទភ្នែក និងដកដង្ហើម។   ៣/ សម្រាកខ្លះ ពេលខ្លះ ការសម្រាកពីការងារគឺជាយុទ្ធសាស្រ្តល្អបំផុតសម្រាប់ការចាប់ផ្តើមធ្វើការជាថ្មីយ៉ាងមានប្រសិទ្ធមាន។ លោកស្រី Susan Wojicki ដែលជាCEOរបស់ក្រុមហ៊ុនYouTube និយាយថាខ្ញុំយល់ថាវាជារឿងសំខាន់ដែលមនុស្សត្រូវរកពេលសម្រាកពីការងារខ្លះ។ […]

Continue Reading

ផ្នត់គំនិតទាំង 3 យ៉ាងដែលសេដ្ឋី​មាន តែមនុស្សធម្មតាគ្មាន

តើអ្នកគិតថាអ្វីដែលមានអំណាចខ្លាំងបំផុតក្នុងពិភពលោកនេះ? តើអ្នកនឹងថាដូចម្តេចប្រសិនបើគេប្រាប់ថាអ្នកមានអំណាចនោះក្នុងខ្លួនរួចទៅហើយ? មនុស្សម្នាក់ៗសុទ្ធតែកើតមកជាមួយនឹងអំណាចខ្លាំងបំផុត ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់វា ឬមិនចេះប្រើប្រាស់វា។ មនុស្សយើងប្រែប្រួលច្រើនណាស់នៅក្នុងមួយជីវិតដូចជារូបរាង ឥរិយាបថ និងចំណង់ចំណូលចិត្ត។ល។   ប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្តូរផ្នត់គំនិតទេ អ្នកនឹងជួបតែបទពិសោធន៍ដដែលៗពេញមួយជីវិត។ លោកស្រី Oprah Winfrey ធ្លាប់និយាយថាអ្នកត្រូវតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នក និងស្តាប់ការខ្សឹបប្រាប់ពីខាងក្នុងចិត្តរបស់អ្នក។ ជីវិតនេះខ្សឹបប្រាប់អ្នកគ្រប់ពេល ហើយបើអ្នកមិនស្តាប់ការខ្សឹបប្រាប់នោះទេ អ្នកនឹងដើរទៅរកបញ្ហា។ ហើយប្រសិនបើអ្នកនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះទៀត វានឹងប្រែក្លាយទៅជាមហន្តរាយសម្រាប់ជីវិតអ្នក។   ផ្ទុយទៅវិញ បើអ្នកចងចាំនិងអនុវត្តតាមគន្លឹះទាំង៣នេះ អ្នកនឹងជួបរឿងជោគជ័យកាន់តែច្រើន៖   ១/ បិទការរិះគន់រំខាន់ពីខាងក្នុង អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាឱកាសដែលអ្នកអាចក្លាយជាមនុស្សនេះមានតែមួយភាគ៤០០កោដិប៉ុណ្ណោះ។ តើមានន័យដូចម្តេច? គឺអ្នកមានជោគជ័យធំណាស់ដែលបានកើតមក ហើយអ្នកត្រូវចេះឱ្យតម្លៃខ្លួនឯង។ អ្នកជាមនុស្សពិសេសជាងគេបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សលោកលើផែនដីនេះ គ្មាននរណាម្នាក់ដូចអ្នកទេ។ អ្នកមានទេពកោសល្យនិងសមត្ថភាពកប់ក្នុងខ្លួនយ៉ាងមហិមាដើម្បីធ្វើអ្វីៗបានទាំងអស់នៅពេលចេះប្រើប្រាស់ទេពកោសល្យនិងសមត្ថភាពនោះបានត្រឹមត្រូវ។   ២/ លើកតម្កើងបទដ្ឋានជីវិត តើមានអ្វីខុសគ្នារវាងកិច្ចការដែលអ្នកគួរតែធ្វើ និងកិច្ចការដែលអ្នកត្រូវតែធ្វើដោយខានមិនបាន? លោក Jim Rohn អ្នកជំនាញខាងលើកទឹកចិត្ត និយាយថាកិច្ចការដែលមនុស្សងាយស្រួលធ្វើ ក៏ជាកិច្ចការដែលមនុស្សងាយនឹងមិនធ្វើដែរ។ និយាយមួយបែបទៀតមានន័យថា កិច្ចការដែលអ្នកគួរធ្វើគឺជាកិច្ចការដែលអ្នកងាយនឹងមិនធ្វើដែរ ដូច្នេះអ្នកមិនធ្វើវាទេ។ ជាក់ស្តែង អ្នកគួរតែហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែអ្នកមិនធ្វើទេ។   ប៉ុន្តែនៅពេលអ្នកត្រូវតែធ្វើកិច្ចការអ្វីមួយដែលហាក់ដូចជាជីវិតរបស់អ្នកពឹងអាស្រ័យទាំងស្រុងលើកិច្ចការនោះ ស្រាប់តែមានការផ្លាស់ប្តូរនៅក្នុងខ្លួនអ្នក។ […]

Continue Reading

ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ

អ្នក​ស្រី​ ​Carol Roth កើត​នៅ​ក្នុង​គ្រួសារ​​ដែល​តែង​តែ​មាន​បញ្ហា​​រឿង​លុយ​កាត់។ ប៉ា​របស់​អ្នក​ស្រី​គឺ​ជា​ជាង​ភ្លើង​ដែល​រក​ចំណូល​បាន​ត្រឹម​អាច​ទ្រទ្រង់​គ្រួសារ​បាន។ ម្ដាយ​​របស់​អ្នក​ស្រី​ជា​ស្ត្រី​មេផ្ទះ។ ឪពុក​ម្ដាយ​របស់​អ្នក​ស្រី​បាន​លែងលះ​គ្នា​ពេល​ដែល​អ្នក​ស្រី​អាយុ​ជាង​១០​ឆ្នាំ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់​ធ្ងរ​ដែល​ពួក​គាត់​មិន​អាច​​បង់​លុយ​អោយ​អ្នក​ស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន។ យ៉ាង​ណា​នៅ​ទីបំផុត​អ្នក​ស្រី​អាច​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ Wharton School of Business ក្នុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​​ល្បី​ឈ្មោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ អ្នក​ស្រី​បាន​ធ្លាក់​ក្នុង​បំណុល​៤​ម៉ឺន​ដុល្លារ។ ពេល​នោះ​អ្នក​ស្រី​បាន​តាំង​ចិត្ត​ថា ក្នុង​រយៈ​ពេល​តិច​ជាង​៨​ឆ្នាំ​អ្នក​ស្រី​នឹង​ចាក​ចេញ​អោយ​ផុត​ពី​បំណុល​នេះ ហើយ​រក​លុយ​អោយ​បាន​​១​លាន​ដុល្លារ។ ហើយ​​​ពេល​នោះ​អ្នក​ស្រី​ពិត​ជា​ធ្វើ​បាន​សម្រេច​មុន​ពេល​អ្នក​ស្រី​ចូល​ដល់​វ័យ​៣០​ឆ្នាំ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​នាំង​អ្នក​ស្រី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នេះ៖ ១៖ កំណត់​គោលដៅ នេះ​ប្រហែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត ហើយ​ក៏​ប្រហែល​ជា​ចំណុច​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ដែរ។ គោលដៅ​​មាន​ន័យ​​ថា ​ចំណុច​ជាក់​លាក់​មួយ លទ្ធផល​ដែល​យើង​ត្រូវ​ការ ជាមួយ​នឹង​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​បំពេញ និង​គំរោង​នៃ​ជំហាន​ដើម្បី​ជួយ​សម្រេច​វា។ ២៖ ទទួល​យក​ឱកាស​ការងារ​ធំ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​ធំ​ដែល​អាច​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​អ្នក អ្នក​មិន​ត្រឹម​តែ​អាច​ទទួល​បាន​លុយ​តែ​ម្យ៉ាង​នោះ​ទេ ជំនាញ​និង​ចំណេះ​ដឹង​របស់​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​អោយ​ទាន់​ទៅ​នឹង​វិហាលភាព​នៃ​តម្រូវការ​​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ផង​ដែរ។ លើស​ពី​នេះ​​ទៅ​ទៀត​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ជា​ច្រើន ព្រម​ទាំង​ផ្លូវ​ដែល​អ្នក​អាច​នឹង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស។ ៣៖ ធ្វើ​ការ​ងាប់​ចោល កូន​សោ​មួយ​ដ៏​សំខាន់​ពេល​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ អ្នក​មិន​ត្រូវ​សន្សំ​កម្លាំង​ទេ អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ចូល​រួម​បំពេញ​អ្វី​ទាំង​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង មួយ​សប្ដាហ៍​៦​ ឬ​៧​ថ្ងៃ​ក៏​មិន​ព្រៃ​ផ្សៃ​អ្វីដែល​សម្រាប់​ក្មេង​ក្រោម​៣០​ឆ្នាំ។ លើស​ពី​នោះ​ទៅ​ទៀត អ្នក​ត្រូវ​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​រៀន​បំពេញ​ជាប់​ជា​និច្ច។ ៤៖ គាំទ្រ​ខ្លួន​ឯង ការងារ​ដ៏សន្ធឹក​ដែល​អ្នក​ធ្វើ​មិន​ត្រូវ​អោយ​គេ​មើល​រំលង​ទេ។ អ្នក​ត្រូវ​តែ​អោយ​ថ្នាក់​លើ​របស់​​អ្នក ឬ​​សមាជិក​នៃ​ផ្នែក​របស់​អ្នក​ដឹង​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​អ្នក​រំពឹង។ ពេល​ដែល​អ្នក​ដឹង​ថា​ […]

Continue Reading