បើមាន ៦ ចំនុចនេះហើយ នោះអ្នកប្រាកដជាក្លាយទៅជាអ្នកមាននៅថ្ងៃអនាគត

លោក Steve Siebold ដែលជាសេដ្ឋីមួយរូបនិយាយថាមនុស្សស្ទើរតែគ្រប់គ្នាមានសមត្ថភាពអាចក្លាយជាសេដ្ឋី។ តើអ្នកកំពុងតែស្ថិតនៅក្នុងដំណើរក្លាយជាសេដ្ឋីទេ? ដើម្បីដឹងច្បាស់ អ្នកត្រូវសម្គាល់មើលសញ្ញាទាំងនេះដែលចាំរារាំងដំណើរ៖ ១/ ផ្តោតលើការសន្សំលុយខ្លាំងពេក ច្បាស់ណាស់ថាអ្នកមានឱ្យតម្លៃការសន្សំនិងការវិនិយោគ ប៉ុន្តែគេក៏ទទួលស្គាល់ថាគន្លឹះដើម្បីទទួលបានជោគជ័យគឺផ្តោតលើការរកលុយ។ នៅក្នុងសៀវភៅ “How Rich People Think” អ្នកនិពន្ធ Steve Siebold សរសេរថាមនុស្សភាគច្រើនព្យាយាមរស់នៅសន្សំសំចៃពេករហូតដល់មើលមិនឃើញឱកាសនៅចំពោះមុខ។   ២/ គ្មានគោលដៅសម្រាប់លុយដែលសន្សំ អ្នកនិពន្ធសៀវភៅ “Secrets of the Millionaire Mind” លោក T. Harv Eker សរសេរថាមូលហេតុធំមួយដែលមនុស្សភាគច្រើនមិនអាចទទួលបានអ្វីដែលគេចង់បានគឺគេមិនដឹងថាគេចង់បានអ្វីឱ្យពិតប្រាកដ។ ប្រសិនបើអ្នកចង់បង្កើតទ្រព្យ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ផែនការណ៍ជាក់លាក់ និងពេលកំណត់ត្រឹមត្រូវ។ ហើយពេលដែលអ្នកកំណត់គោលដៅនោះ កុំខ្លាចគិតឱ្យធំ។   ៣/ មិនព្រមចាប់ផ្តើមវិនិយោគ វិនិយោគជាមធ្យោបាយសាមញ្ញបំផុតតែមានប្រសិទ្ធភាពបំផុតក្នុងការបង្កើតទ្រព្យ ហើយបើអ្នកវិនិយោគកាន់តែឆាប់ អ្នកនឹងក្លាយជាអ្នកមានកាន់តែឆាប់ដែរ។ អ្នកជំនាញខាងលុយ លោក Ramit Sethi បានសរសេរក្នុងសៀវភៅ”I Will Teach You to […]

Continue Reading

តើមនុស្ស​ជោគជ័យ​បំផុតពួកគេតែងតែ​ធ្វើអ្វីខ្លះ​កាលខ្លួននៅក្មេង?

មនុស្សល្បីល្បាញខ្លាំងក្នុងពិភពលោកសព្វថ្ងៃនេះសុទ្ធតែបានដឹងច្បាស់ថាគេចង់បានអ្វីតាំងពីនៅក្មេងមកម្លេះ តែអ្នកខ្លះប្រើពេលឆាប់ ហើយអ្នកខ្លះទៀតប្រើពេលយូរមុននឹងសម្រេចតាមក្តីប្រាថ្នា។ មើលដំណើរជីវិតក្នុងបឋមវ័យរបស់មនុស្សទាំងនេះប្រហែលមានចំណុចខ្លះដូចអ្នកដែរ​៖   ១/ លោកស្រីJK. Rowlingចូលចិត្តទៅចូលរួមពិធីបុណ្យស្លៀកពាក់ប្លែកៗ លោកស្រីគឺជាអ្នកនិពន្ធប្រលោមលោកបែបអភិនីហាសម្រាប់កុមារ ហើយជាស្រ្តីទីមួយហើយដែលក្លាយជាមហាសេដ្ឋិនីដោយសារការតែងនិពន្ធខ្សែរឿង Harry Potter។ ប៉ុន្តែលោកស្រីមិនបាននឹកឃើញគំនិតនិពន្ធរឿងបែបស្រមើស្រមៃទាំងនេះទេ រហូតដល់អាយុ២៥ឆ្នាំ។ ដំបូងលោកស្រីជួបភាពលំបាកខ្លាំងក្នុងការរកស្ថាប័នបោះពុម្ពសៀវភៅ ហើយមិនអាចផ្តោតលើការងារបានរហូតដល់គេបណ្តេញឱ្យឈប់ធ្វើការឱ្យអង្គការ Amnesty International។ ពេលនៅក្នុងយុវវ័យ លោកស្រី JK Rowling ចូលចិត្តទៅចូលរួមពិធីបុណ្យស្លៀកពាក់ប្លែកៗនិងដើរឡើងភ្នំជាច្រើនក្នុងប្រទេសអង់គ្លេស។   ២/ លោកBill Gates រវល់តែសរសេរកម្មវិធីកុំព្យូទ័រ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានរកឃើញការស្រឡាញ់កុំព្យូទ័រតាំងពីអាយុ១៣ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកBill Gates បានសរសេរកម្មវិធីសម្រាប់កុំព្យូទ័រ ហើយទៅរៀននៅសាលាពាណិជ្ជជាមួយនឹងលោក Paul Allen ដែលជាដៃគូបង្កើតក្រុមហ៊ុន Microsoft។ លោកGates ចូលរៀននៅសកលវិទ្យាល័យHarvard​ តែឈប់រៀនវិញនៅក្នុងវ័យ២០ឆ្នាំ ទៅផ្តោតធ្វើការដែលធ្វើឱ្យលោកក្លាយជាកំពូលអ្នកមានក្នុងពិភពលោក។   ៣/ លោកស្រី Oprah Winfrey ធ្វើការនៅស្ថានីយវិទ្យុ សព្វថ្ងៃលោកស្រី Oprah […]

Continue Reading

ចង់ដឹង​ថាលោក Elon Musk រៀន​រហ័ស​កម្រិត​ណាទេ?

តើលោក Elon Musk អាចបង្កើតក្រុមហ៊ុនតម្លៃរាប់ពាន់​លានដុល្លាររហូតដល់ទៅ៤ក្នុងវិស័យផ្សេងគ្នាបានដោយរបៀបណាក្នុងពេលដែល​ទើបតែមានវ័យជាង៤០ឆ្នាំ​? ដើម្បីបកស្រាយជោគជ័យ​មហាសាលបែបនេះ អ្នកខ្លះ​បានព្យាយាម​ចង្អុលប្រាប់អំពីការ​ប្រឹងប្រែងខ្លាំងគឺ​លោកធ្វើការប្រហែល​៨៥ម៉ោងក្នុងមួយ​សប្តាហ៍ និងសមត្ថភាព​ក្នុងការគិតទៅដល់​អនាគត។ ប៉ុន្តែបើយោង​តាមការតាមដាន​សិក្សាដំណើរ​ជីវិតយ៉ាងលម្អិតរបស់​លោក Musk គេរកឃើញថា លោកជា​មនុស្ស​ដែលរៀន​ជំនាញក្នុង​វិស័យផ្សេងៗ​ជាច្រើន​។​ លោក Kimbal Musk ដែល​ជាប្អូនប្រុសលោក Elon Musk បានឱ្យដឹងថា ចាប់ផ្តើមតាំង​ពីនៅក្នុងវ័យ​ជាង១០ឆ្នាំមក លោក Musk អានសៀវភៅខុសៗ​គ្នាជាមធ្យម​ពីរក្បាលក្នុង​មួយថ្ងៃ។ បើ​យើង​ប្រៀប​ធៀបជា​មួយមនុស្ស​ដែលអាន​សៀវភៅមួយក្បាល​ក្នុងពេល​មួយខែ លោក Musk អានសៀវភៅ​៦០ក្បាល​ក្នុងមួយខែ​។ សៀវភៅដែលលោក Musk អាន​ក្នុងពេលដំបូងៗ​មានដូចជា ប្រលោមលោក​បែបវិទ្យាសាស្រ្ត ទស្សនវិជ្ជា សាសនា កម្មវិធីកុំព្យូទ័រ ប្រវត្តិរូបអ្នកវិទ្យាសាស្រ្ត និងសហគ្រិន​។ នៅពេលកាន់​តែ​ចម្រើនវ័យ​ឡើង ចំណាប់​អារម្មណ៍ក្នុង​ការអាន​សៀវភៅរបស់​លោក Musk បាន​ទៅ​គ្រប​ដណ្តប់​លើ​រូបវិទ្យា វិស្វកម្ម ការច្នៃប្រឌិតផលិតផល ពាណិជ្ជកម្ម បច្ចេកវិទ្យា និងថាមពល​។ ការស្រេកឃ្លាន​ចំណេះដឹងបែបនេះ​ហើយដែលរុញច្រាន​ឱ្យលោកព្យាយាម​អានមុខ​វិជ្ជាជាច្រើន​ដែលមិនចាំបាច់​សម្រាប់​កិច្ចការសាលា​។ លោក Elon Musk ក៏ពូកែ​ខាងជំនាញរៀន​មួយប្រភេទ​ដែលមនុស្សភាគច្រើន​មិនដឹង គឺសំយោគ​ការរៀន​។ សំយោគការរៀន​គឺការយកចំណេះ​ដឹងពីបរិបទ​មួយទៅអនុវត្តលាយ​គ្នាក្នុ​ងបរិបទមួយផ្សេង​ទៀត យកការ​អនុវត្តក្នុងវិស័យ​មួយទៅច្របាច់​បញ្ចូលគ្នាក្នុងវិស័យមួយ​ផ្សេងទៀត ឬយក​ចំណេះដឹងរៀនពីសាលានិងសៀវភៅទៅអនុវត្តជាក់​ស្តែង។ ត្រង់នេះហើយជាចំណុច​ខ្លាំងរបស់លោក Musk​។ […]

Continue Reading

ផ្នត់គំនិតទាំង 3 យ៉ាងដែលសេដ្ឋី​មាន តែមនុស្សធម្មតាគ្មាន

តើអ្នកគិតថាអ្វីដែលមានអំណាចខ្លាំងបំផុតក្នុងពិភពលោកនេះ? តើអ្នកនឹងថាដូចម្តេចប្រសិនបើគេប្រាប់ថាអ្នកមានអំណាចនោះក្នុងខ្លួនរួចទៅហើយ? មនុស្សម្នាក់ៗសុទ្ធតែកើតមកជាមួយនឹងអំណាចខ្លាំងបំផុត ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់វា ឬមិនចេះប្រើប្រាស់វា។ មនុស្សយើងប្រែប្រួលច្រើនណាស់នៅក្នុងមួយជីវិតដូចជារូបរាង ឥរិយាបថ និងចំណង់ចំណូលចិត្ត។ល។   ប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្តូរផ្នត់គំនិតទេ អ្នកនឹងជួបតែបទពិសោធន៍ដដែលៗពេញមួយជីវិត។ លោកស្រី Oprah Winfrey ធ្លាប់និយាយថាអ្នកត្រូវតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នក និងស្តាប់ការខ្សឹបប្រាប់ពីខាងក្នុងចិត្តរបស់អ្នក។ ជីវិតនេះខ្សឹបប្រាប់អ្នកគ្រប់ពេល ហើយបើអ្នកមិនស្តាប់ការខ្សឹបប្រាប់នោះទេ អ្នកនឹងដើរទៅរកបញ្ហា។ ហើយប្រសិនបើអ្នកនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះទៀត វានឹងប្រែក្លាយទៅជាមហន្តរាយសម្រាប់ជីវិតអ្នក។   ផ្ទុយទៅវិញ បើអ្នកចងចាំនិងអនុវត្តតាមគន្លឹះទាំង៣នេះ អ្នកនឹងជួបរឿងជោគជ័យកាន់តែច្រើន៖   ១/ បិទការរិះគន់រំខាន់ពីខាងក្នុង អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាឱកាសដែលអ្នកអាចក្លាយជាមនុស្សនេះមានតែមួយភាគ៤០០កោដិប៉ុណ្ណោះ។ តើមានន័យដូចម្តេច? គឺអ្នកមានជោគជ័យធំណាស់ដែលបានកើតមក ហើយអ្នកត្រូវចេះឱ្យតម្លៃខ្លួនឯង។ អ្នកជាមនុស្សពិសេសជាងគេបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សលោកលើផែនដីនេះ គ្មាននរណាម្នាក់ដូចអ្នកទេ។ អ្នកមានទេពកោសល្យនិងសមត្ថភាពកប់ក្នុងខ្លួនយ៉ាងមហិមាដើម្បីធ្វើអ្វីៗបានទាំងអស់នៅពេលចេះប្រើប្រាស់ទេពកោសល្យនិងសមត្ថភាពនោះបានត្រឹមត្រូវ។   ២/ លើកតម្កើងបទដ្ឋានជីវិត តើមានអ្វីខុសគ្នារវាងកិច្ចការដែលអ្នកគួរតែធ្វើ និងកិច្ចការដែលអ្នកត្រូវតែធ្វើដោយខានមិនបាន? លោក Jim Rohn អ្នកជំនាញខាងលើកទឹកចិត្ត និយាយថាកិច្ចការដែលមនុស្សងាយស្រួលធ្វើ ក៏ជាកិច្ចការដែលមនុស្សងាយនឹងមិនធ្វើដែរ។ និយាយមួយបែបទៀតមានន័យថា កិច្ចការដែលអ្នកគួរធ្វើគឺជាកិច្ចការដែលអ្នកងាយនឹងមិនធ្វើដែរ ដូច្នេះអ្នកមិនធ្វើវាទេ។ ជាក់ស្តែង អ្នកគួរតែហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែអ្នកមិនធ្វើទេ។   ប៉ុន្តែនៅពេលអ្នកត្រូវតែធ្វើកិច្ចការអ្វីមួយដែលហាក់ដូចជាជីវិតរបស់អ្នកពឹងអាស្រ័យទាំងស្រុងលើកិច្ចការនោះ ស្រាប់តែមានការផ្លាស់ប្តូរនៅក្នុងខ្លួនអ្នក។ […]

Continue Reading

៧ ចំនុចដែលធ្វើអោយអ្នកមានភាពជាអ្នកដឹកនាំ និងទទួលបានជោគជ័យក្នុងជីវិត

ប្រសិនបើអ្នកបានព្យាយាមគ្រប់បែបយ៉ាងហើយតែនៅមិនសម្រេចបានជោគជ័យតាមការចង់បាន ប្រហែលមកពីអ្នកខ្វះការគិតឱ្យបានល្អិតល្អន់ហើយ។ ដើម្បីគិតបែបនេះបាន អ្នកត្រូវរៀនជំនាញជាច្រើននិងយល់ឱ្យបានច្បាស់មុនពេលប្រើប្រាស់ខួរក្បាលរបស់អ្នក។ អ្នកត្រូវតែរិះគិតរកមូលហេតុ និងវិភាគឱ្យគ្រប់ជ្រុងជ្រោយនៃបញ្ហាមុននឹងដោះស្រាយ។ ហេតុអ្វីបានជាមនុស្សភាគច្រើនពិបាកទទួលបានរបៀបគិតបែបល្អិតល្អន់ម្លេះ? រឿងដែលពិបាកបំផុតក្នុងការគិតបែបល្អិតល្អន់គឺអ្នកត្រូវតែពន្យាពេលវាយតម្លៃ ហើយត្រូវបើកចិត្តឱ្យទូលាយដែលអាចកែប្រែជំនឿរបស់អ្នកប្រសិនបើមានការបកស្រាយតាមហេតុផលដែលបញ្ជាក់ថាជំនឿរបស់អ្នកនោះមិនត្រឹមត្រូវ ឬខុសទាំងស្រុង។ គ្រឹះសំខាន់បំផុតនៃការគិតបែបល្អិតល្អន់គឺការពិចារណាចុះឡើងរវាងទ្រឹះស្តីឬជំនឿ ហើយព្យាយាមទទួលយក ឬលុបបំបាត់ចោលចំណុចដែលមិនមានប្រយោជន៍សម្រាប់អ្នក។ តើអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅរកការគិតបែបល្អិតល្អន់ទេ?   បើទោះជាមានការលំបាកក្នុងការគិតបែបល្អិតល្អន់ ក៏ការគិតរបៀបនេះកំពុងតែមានតម្លៃនិងចាំបាច់ខ្លាំងឡើងៗក្នុងវិជ្ជាជីវទូទៅ។ ដូច្នេះដើម្បីមើលឱ្យដឹងថាអ្នកមានការគិតរបៀបនេះដែរឬអត់ អ្នកត្រូវថ្លឹងថ្លែងតាមរយៈលក្ខណៈទាំង៧នេះ​៖ ១/ ស្វែងរកការពិត តើអ្នកជាមនុស្សស្រឡាញ់សច្ចភាពទេ? តើអ្នកធ្លាប់ដែលព្យាយាមឈ្វេងយល់កិច្ចការនិងរឿងរ៉ាងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកទេ ឬគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយ? ២/ ចិត្តបើកទូលាយ តើអ្នកអាចទទួលយកពត៌មានថ្មីៗបានទេ? តើអ្នកចូលចិត្តផ្តល់គំនិតថ្មីៗទេ បើទោះជាវាមិនសូវសមហេតុផល ឬខុសពីគេក៏ដោយ? ឬមួយអ្នកបិទចិត្តមិនទទួលយកភាពទំនើបដែលកំពុងតែកើតមាន? ៣/ ការចេះវិភាគគ្រប់ជ្រុងជ្រោយ តើអ្នកធ្លាប់ព្យាយាមសាកល្បងឈ្វេងយល់មូលហេតុពីក្រោយដំណើររឿងដែលកើតឡើងទេ? តើការសម្រេចចិត្តរបស់អ្នកផ្អែកលើអារម្មណ៍ ឬអ្នកមានបានថ្លឹងថ្លែងចំណុចវិជ្ជមាននិងអវិជ្ជមានរួចរាល់មុននឹងសម្រេចចិត្ត? ៤/ ការគិតជាប្រព័ន្ធ តើអ្នកដោះស្រាយបញ្ហាដោយមានបែបផែនច្បាស់លាស់និងជាក់លាក់ទេ? តើអ្នកបំបែកបញ្ហាទៅជាបំណែកតូចៗ និងយកមកដោះស្រាយម្តងមួយៗ ឬម្តងទាំងអស់? ៥/ ទំនុកចិត្តក្នុងការថ្លឹងថ្លែងហេតុផល តើអ្នកតែងតែខ្ចីគំនិតអ្នកដទៃ ឬអ្នកយល់ថាជំនឿចិត្តរបស់អ្នកមានសារៈសំខាន់ជាងរបស់អ្នកដទៃ? តើអ្នកមានទំនុកចិត្តក្នុងការវាយតម្លៃរបស់ខ្លួនឯងទេ? ហើយតើអ្នកគិតថាអ្នកមានហេតុផលចំពោះទំនុកចិត្តរបស់អ្នកទេ? តើអ្នកចូលចិត្តវាយតម្លៃការគិតរបស់ខ្លួនឯងទេ? ៦/ ភាពចង់ដឹង តើអ្នកសួរសំណួរគេញឹកញាប់ទេ? តើអ្នកចូលចិត្តឆ្ងល់ទេ? ៧/ ភាពចាស់ទុំក្នុងការវាយតម្លៃ […]

Continue Reading

កិច្ចការមួយចំនួន​ដែល​មនុស្សជោគជ័យ​ តែងតែធ្វើនៅពេល​ល្ងាច​ថ្ងៃសុក្រ

របៀបដែលអ្នកបញ្ចប់សប្តាហ៍នៃការងាររបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើសប្តាហ៍បន្ទាប់ទៀត។ នេះជាកិច្ចការដែលមនុស្សជោគជ័យតែងតែធ្វើនៅល្ងាចថ្ងៃសុក្រមុនពេលសម្រាករយៈពេលចុងសប្តាហ៍និងចាប់ផ្តើមសប្តាហ៍ថ្មីបន្តទៀត៖   ១/ ពិចារណាស្មាដៃដែលបានសម្រេចក្នុងមួយសប្តាហ៍នេះ មនុស្សយើងងាយងប់ងុលនឹងកិច្ចការដែលធ្វើមិនទាន់បានសម្រេចណាស់។ ប៉ុន្តែមនុស្សជោគជ័យធ្វើផ្ទុយពីទម្លាប់នេះទៅវិញ គឺគេរំលឹកខ្លួនឯងអំពីស្នាដៃដែលគេបានធ្វើសម្រេច បើទោះជាជោគជ័យនោះតូចតាចបែបណាក៏ដោយ។ ការទទួលស្គាល់និងការស្ញប់ស្ញែងចំពោះស្នាដៃរបស់អ្នកជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនកម្រិតនៃភាពរីករាយក្នុងការងារ។   ២/ គិតទុកជាមុនអាទិភាពការងារនៅសប្តាហ៍បន្ទាប់ មនុស្សជោគជ័យប្រើប្រាស់ល្ងាចថ្ងៃសុក្រដើម្បីពិចារណាអំពីជីវិតផ្ទាល់ខ្លួននិងអាជីព ហើយនឹករកអាទិភាពការងារពីបីទៅប្រាំដែលគេចង់សម្រេចឱ្យបាននៅសប្តាហ៍ខាងមុខ រួចបង្កើតជាផែនការណ៍ដែលត្រូវអនុវត្តទុកជាមុន។ ការកំណត់ទុកជាមុនថាត្រូវធ្វើអ្វីនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ក្រោយជួយសន្សំពេលអ្នកបានច្រើនក្នុងការរកនឹកពេលចាប់ផ្តើមធ្វើការ។   ៣/ បែងចែកពេលវេលាសម្រាប់ផ្ទាល់ខ្លួននិងការងារ មនុស្សធ្វើការជាប្រចាំងាយនឹងធ្លាក់ខ្លួនស្រវឹងនឹងការងារណាស់ ហើយក៏ងាយបាត់បង់ទិសដៅវែងឆ្ងាយដោយសារភាពរវល់ជុំវិញខ្លួនដែរ។ ដើម្បីបញ្ជៀសបញ្ហានេះ មនុស្សជោគជ័យបែងចែកពេលវេលាទុកជាមុន គឺគេគិតរករបៀបដែលគេអាចរក្សាតុល្យភាពរវាងការងារនិងជីវិត។ ទោះជាមានការងារច្រើនដែលត្រូវធ្វើនៅសប្តាហ៍បន្ទាប់ ក៏គេត្រូវតែមានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ។   ៤/ រៀបចំទុកដាក់ការងារនិងការិយាល័យ អ្នកជោគជ័យក្នុងការងារមានទម្លាប់ចំណាយពេល១៥ទៅ៣០នាទីរៀងរាល់ល្ងាចថ្ងៃសុក្រដើម្បីរៀបចំឯកសារទុកដាក់តាមប្រភេទការងារដែលធ្វើហើយ និងការងារដែលនៅសេសសល់ ព្រមទាំងសម្អាតការិយាល័យ។ ធ្វើបែបនេះគេនឹងមានអារម្មណ៍ស្រស់ថ្លាពេលត្រឡប់ចូលមកធ្វើការវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សម្រាប់អ្នកខ្លះទៀត ការរៀបចំបែបនេះក៏ជួយជម្រះភាពស្មុគស្មាញក្នុងចិត្តដែលបណ្តាលមកពីភាពវីវក់នឹងការងារអស់ជិត៥ថ្ងៃកន្លងមកនេះ។   ៥/ គិតដល់ផែនការចុងសប្តាហ៍ ប្រសិនបើអ្នកមិនមានផែនការណ៍ចុងសប្តាហ៍នៅល្ងាចថ្ងៃសុក្រទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីគិតដល់អ្វីដែលអ្នកចង់ធ្វើក្រៅពីការងារ។ ប្រហែលអ្នកចង់ទៅទទួលទានអាហារជួបជុំគ្រួសារនៅកន្លែងណាមួយ អ្នកចង់ចំណាយពេលនៅជាមួយកូន ឬអ្នកចង់ធ្វើការងារផ្ទះ។ អ្នកមិនចាំបាច់គ្រោងលម្អិតពេកទេ ប៉ុន្តែកំណត់ទុកជាមុនកិច្ចការពីរបីដែលអ្នកដឹងច្បាស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ក្នុងការចាប់ផ្តើមធ្វើការទាំងនោះ។   ៦/ ទទួលស្គាល់ស្នាដៃនិងការព្យាយាមរបស់អ្នកដទៃ មេដឹកនាំល្អចំណាយពេលខ្លះនៅល្ងាចថ្ងៃសុក្រនិយាយទូរសព្ទ ឬដើរទៅការិយាល័យរបស់បុគ្គលិកដើម្បីសម្តែងអំណរគុណចំពោះកិច្ចការដែលក្រុមការងារបានធ្វើពេញមួយសប្តាហ៍មកនេះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានអារម្មណ៍ដឹងចំពោះការទទួលស្គាល់ពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យគេសប្បាយចិត្តនិងមានអារម្មណ៍ថាចង់ត្រឡប់មកបន្តកិច្ចការទៀតនៅដើមសប្តាហ៍បន្ទាប់។   ប្រភព​៖ […]

Continue Reading

កម្មវិធី​ទាំង ៥ យ៉ាងដែលមនុស្ស​ជោគជ័យ​ តែងតែប្រើប្រាស់ជារៀង​រាល់ថ្ងៃ

តើអ្នកលើកទឹកចិត្តខ្លួនឯងឱ្យរៀនជំនាញនិងគន្លឹះថ្មីៗរាល់ថ្ងៃទេ? ឬមួយអ្នករៀនជំនាញថ្មីតែពេលណាដែលចាំបាច់? បច្ចេកវិទ្យាចល័តបានបង្កើតផ្លូវសម្រាប់ការរៀនគ្រប់ប្រភេទដើម្បីជួយមនុស្សឱ្យរកឃើញពត៌មានថ្មី។ មានកម្មវិធីល្អៗជាច្រើនដែលចាំជួយអ្នកទទួលបានចំណេះដឹងនិងជំនាញថ្មីៗរាល់ថ្ងៃ ប្រសិនបើអ្នកចង់បង្រៀនខ្លួនឯង៖ ១/ TED របៀបរៀនដែលល្អមិនចាំបាច់តែជាការរៀននៅក្នុងថ្នាក់នោះទេ។ ប្រសិនបើអ្នកគ្រាន់តែអង្គុយចុះនិងស្តាប់គំនិតថ្មីៗ ហើយស្តាប់កម្មវិធី“TED Talks”ដែលមានរាប់ពានប្រធានបទ ក៏អ្នកអាចទទួលបានចំណេះដឹងយ៉ាងច្រើនអំពីអ្វីដែលមាននិងកំពុងតែកើតឡើងក្នុងពិភពលោកនេះបានដែរ។ ការបង្រៀនតាមប្រធានបទមួយៗដែលប្រើពេលខ្លីនេះអាចផ្តល់ចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗ របកគំហើញ សិល្បៈ វិទ្យាសាស្រ្ត ការច្នៃប្រឌិត និងប្រធានបទជាច្រើនផ្សេងទៀត។   ២/ Coursera នៅក្នុងបរិស្ថាននៃរបៀបរៀនកាន់តែទំនើបខ្លាំងឡើងៗ ក្រុមហ៊ុន Coursera បានចាប់ដៃគូជាមួយនឹងគ្រឹះស្ថានសិក្សាល្បីៗដូចជា Duke, Stanford និង John Hopkins ជាដើមនាំមកជូនអ្នកនូវការសិក្សាកម្មវិធីកម្រិតមហាវិទ្យាល័យក្នុងជំនាញចិត្តវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កម្មវិធីសិក្សាមួយវគ្គៗមានបង្រៀនតាមវីដេអូដែលថតទុក រួមជាមួយនឹងការផ្តល់គម្រោង និងការប្រឡងតាមអ៊ីនថឺណិត ដែលមានលក្ខណៈដូចគ្នានឹងការរៀននៅក្នុងសាលាដោយផ្ទាល់ដែរ។   ៣/ edX ស្រដៀងគ្នានឹងក្រុមហ៊ុន Coursera អ្នកប្រើប្រាស់កម្មវិធីedX អាចទទួលបានវគ្គសិក្សាកម្រិតឧត្តមដោយមិនចាំបាច់ត្រូវចំណាយថវិកាច្រើនដូចទៅរៀនជាក់ស្តែងក្នុងសាលាឡើយ។ អ្នកអាចចុះឈ្មោះចូលរៀន និងចូលរួមការប្រឡង ការស្តាប់សាស្រ្តាចារ្យពន្យល់ និងកិច្ចការដែលត្រូវអនុវត្តទៅតាមពេលវេលាជាក់ស្តែងដែលអ្នកអាចឆ្លៀតបាន។   ៤/ Khan Academy ទោះបីជាកម្មវិធី Khan Academy មិនបានផ្តល់ជូនកម្មវិធីសិក្សាកម្រិតសកលវិទ្យាល័យដូចកម្មវិធី edX និង Coursera […]

Continue Reading

ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ

អ្នក​ស្រី​ ​Carol Roth កើត​នៅ​ក្នុង​គ្រួសារ​​ដែល​តែង​តែ​មាន​បញ្ហា​​រឿង​លុយ​កាត់។ ប៉ា​របស់​អ្នក​ស្រី​គឺ​ជា​ជាង​ភ្លើង​ដែល​រក​ចំណូល​បាន​ត្រឹម​អាច​ទ្រទ្រង់​គ្រួសារ​បាន។ ម្ដាយ​​របស់​អ្នក​ស្រី​ជា​ស្ត្រី​មេផ្ទះ។ ឪពុក​ម្ដាយ​របស់​អ្នក​ស្រី​បាន​លែងលះ​គ្នា​ពេល​ដែល​អ្នក​ស្រី​អាយុ​ជាង​១០​ឆ្នាំ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់​ធ្ងរ​ដែល​ពួក​គាត់​មិន​អាច​​បង់​លុយ​អោយ​អ្នក​ស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន។ យ៉ាង​ណា​នៅ​ទីបំផុត​អ្នក​ស្រី​អាច​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ Wharton School of Business ក្នុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​​ល្បី​ឈ្មោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ អ្នក​ស្រី​បាន​ធ្លាក់​ក្នុង​បំណុល​៤​ម៉ឺន​ដុល្លារ។ ពេល​នោះ​អ្នក​ស្រី​បាន​តាំង​ចិត្ត​ថា ក្នុង​រយៈ​ពេល​តិច​ជាង​៨​ឆ្នាំ​អ្នក​ស្រី​នឹង​ចាក​ចេញ​អោយ​ផុត​ពី​បំណុល​នេះ ហើយ​រក​លុយ​អោយ​បាន​​១​លាន​ដុល្លារ។ ហើយ​​​ពេល​នោះ​អ្នក​ស្រី​ពិត​ជា​ធ្វើ​បាន​សម្រេច​មុន​ពេល​អ្នក​ស្រី​ចូល​ដល់​វ័យ​៣០​ឆ្នាំ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​នាំង​អ្នក​ស្រី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នេះ៖ ១៖ កំណត់​គោលដៅ នេះ​ប្រហែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត ហើយ​ក៏​ប្រហែល​ជា​ចំណុច​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ដែរ។ គោលដៅ​​មាន​ន័យ​​ថា ​ចំណុច​ជាក់​លាក់​មួយ លទ្ធផល​ដែល​យើង​ត្រូវ​ការ ជាមួយ​នឹង​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​បំពេញ និង​គំរោង​នៃ​ជំហាន​ដើម្បី​ជួយ​សម្រេច​វា។ ២៖ ទទួល​យក​ឱកាស​ការងារ​ធំ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​ធំ​ដែល​អាច​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​អ្នក អ្នក​មិន​ត្រឹម​តែ​អាច​ទទួល​បាន​លុយ​តែ​ម្យ៉ាង​នោះ​ទេ ជំនាញ​និង​ចំណេះ​ដឹង​របស់​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​អោយ​ទាន់​ទៅ​នឹង​វិហាលភាព​នៃ​តម្រូវការ​​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ផង​ដែរ។ លើស​ពី​នេះ​​ទៅ​ទៀត​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ជា​ច្រើន ព្រម​ទាំង​ផ្លូវ​ដែល​អ្នក​អាច​នឹង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស។ ៣៖ ធ្វើ​ការ​ងាប់​ចោល កូន​សោ​មួយ​ដ៏​សំខាន់​ពេល​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ អ្នក​មិន​ត្រូវ​សន្សំ​កម្លាំង​ទេ អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ចូល​រួម​បំពេញ​អ្វី​ទាំង​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង មួយ​សប្ដាហ៍​៦​ ឬ​៧​ថ្ងៃ​ក៏​មិន​ព្រៃ​ផ្សៃ​អ្វីដែល​សម្រាប់​ក្មេង​ក្រោម​៣០​ឆ្នាំ។ លើស​ពី​នោះ​ទៅ​ទៀត អ្នក​ត្រូវ​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​រៀន​បំពេញ​ជាប់​ជា​និច្ច។ ៤៖ គាំទ្រ​ខ្លួន​ឯង ការងារ​ដ៏សន្ធឹក​ដែល​អ្នក​ធ្វើ​មិន​ត្រូវ​អោយ​គេ​មើល​រំលង​ទេ។ អ្នក​ត្រូវ​តែ​អោយ​ថ្នាក់​លើ​របស់​​អ្នក ឬ​​សមាជិក​នៃ​ផ្នែក​របស់​អ្នក​ដឹង​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​អ្នក​រំពឹង។ ពេល​ដែល​អ្នក​ដឹង​ថា​ […]

Continue Reading