សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ ប្រការ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ!!!

ថ្ងៃនេះ សូមបន្តលើកឡើងអត្ថបទទាក់ទងនឹងទស្សនៈជីវិតដែលមានប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាទូទៅយើងតែឮការដាស់តឿនអំពីការប្រឹងប្រែង ឧស្សាហ៍ព្យាយាមដើម្បីសម្រេចបានជោគជ័យធំៗ។ តែតាមពិតទៅការប្រឹងប្រែងខុសបែបបទក៏មិនប្រាកដថាជោគជ័យដែរ។ ជាក់ស្ដែងទស្សនវិទូិចិនដ៏ល្បីល្បាញ ខុងជឺ បានបន្សល់ទុកបណ្ដាំ ៥ ចំណុចទាក់ទងនឹងរឿងឧស្សាហ៍ខុសរឿងនេះដែលនាំឱ្យយើងនៅតែក្រ (ទ្រព្យនិងសេចក្ដីសុខ)៖ ប្រការ​ ១៖ ប្រឹងប្រែងដោយគ្មានគម្រោងការច្បាស់លាស់ ការប្រឹងប្រែងធ្វើការតែគ្មានផែនការច្បាស់លាស់ ដូចជាគម្រោងវែង និងខ្លី ហាក់ដូចជាទូកដែលរសាត់ទៅមុខគ្មានគោលដៅអញ្ជឹង។​ ចុងក្រោយគឺមិនដឹងលទ្ធផលនៅឯណា ទេបានត្រឹមតែហត់អត់អំពើ។ ហេតុនេះគួរចេះរៀបចំបែងចែកលំដាប់ថ្នាក់ ឬភាពសំខាន់នៃការងារ និងរៀបចំផែនការទៅតាមសភាពជាក់ស្ដែង។ ប្រការ​ ២៖ ធ្វើការគ្មានពេលសម្រាក មនុស្សជាច្រើនក្នុងយុគសម័យទំនើបនេះ ព្យាយាមប្រណាំងប្រជែងគ្នាការ​ធ្វើ​ការរំលង​អាធ្រាត្រ ចូល​គេង​យប់​ជ្រៅយឺត តែបែរជា​​ប្រញាប់​ក្រោក។ ការខំហួសប្រមាណនេះតាមពិតមិនសូវមានគុណភាពទេ គឺមានតែបរិមាណ។ នោះព្រោះតែការបង្ខំខួរក្បាលសម្រាកមិនគ្រប់គ្រាន់ នឹង​បំផ្លាញសមត្ថភាព​​ច្នៃ​ប្រឌិត​ថ្មី​ៗ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។ ប្រការ​ទី​៣៖ ខំប្រឹងតែខុសពេលខុសវេលា ការខំប្រឹងធ្វើការក៏មិនមែនចេះតែធ្វើទៅខុសពេលវេលាដែរ គឺត្រូវយល់ដឹងពីកាលៈទេសៈឱ្យច្បាស់ព្រោះពេលខ្លះការងារល្អតែពេលវេលាមិនអំណោយផលក៏លទ្ធផលមិនល្អទៅតាមនោះដែរ។ ប្រការទី៤៖ ខំប្រឹងទាំងមិនមានឆន្ទៈ ការខំប្រឹងប្រែងធ្វើការដោយមិនមានឆន្ទៈ ដោយសារយើងគ្មានចំណង់ ឬគ្មានការចូលចិត្តនឹងការងារក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ហេតុនេះដំបូងបំផុតត្រូវដឹងថាការងារដែលយើងធ្វើជាការងារដែលយើងចង់ និងមានប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គម។ ប្រការ​ ៥៖ ធ្វើការលែងស្គាល់គ្រួសារ បងប្អូនមិត្តភក្ដិ៖ ធ្វើការជារឿងចាំបាច់ តែបើឧស្សាហ៍ដល់ថ្នាក់ភ្លេចប្រពន្ធកូន គ្រួសារ […]

Continue Reading

ពី​បាត​ដៃទទេ​ក្លាយជា​សេដ្ឋី​ដោយសារ 5 ដំបូន្មាន​របស់​ជនជាតិ​ចិន…​

5ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក…ពី​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ​ក្លាយជា​សេដ្ឋី ” កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និង​ឧស្សាហ៍”ទើប​ធ្វើឱ្យ​កសាង​ធុរកិច្ច​ឡើង​បាន​ពី​បាតដៃ​ទទេ​ដែល​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ និង​ថែមទាំង​មានការ​ប្រៀនប្រដៅ​ប្រាប់​ពី​ចំណុច​ហាម​មិនគួរ​និយាយ 5 ម៉ាត់​ដូចខាងក្រោម​ទៀតផង។ 1 . “ពិបាក” ពេល​និយាយ​ពាក្យ​ថា ពិបាក វា​នឹង​ក្លាយជា​ការរារាំង​សមត្ថភាព​របស់​ខ្លួនឯង​ភ្លាម​តែម្តង។ ព្រោះមនុស្សដែលតែងតែត្អូញថាខ្លួនលំបាក គេតែងតែរារែកអញ្ចេះ អញ្ចុះ មិនហ៊ានចាប់ យកឳកាសដែលមកដល់ចំពោះមុខ ព្រោះគេគិតថា វាមិនអាចទៅរួចឡើយ! 2 . “ធ្វើ​មិនកើត” ពេល​និយាយ​ពាក្យ​នេះ វា​នឹង​ក្លាយជា​ការបណ្តេញ​ខ្លួនឯង​ចេញពី​អ្វីដែល​កំពុង​ធ្វើ ឬ​រារាំង​ការរៀន​យល់ដឹង និងមិនអាចស្រាវជ្រាវនូវរឿងរ៉ាវថ្មីដែលនៅជុំវិញខ្លួន ហើយថែមទាំងមាន អារម្មណ៍គ្រប់ពេលថាសុញ និងខ្លាច មិនហ៊ានប្រឈមមុខនឹងការបាត់បង់ទៅវិញពេលដែល រឿងនោះ ប្រែជាបរាជ័យ! 3 . “អស់សង្ឃឹម” ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​នេះ​ផុស​ឡើង​នៅក្នុង​ចិត្ត ថាមពល​ទាំងមូល ទូទាំង​រាងកាយ និង​ផ្លូវ​ចិត្តនឹង​ធ្លាក់ចុះ​បាត់អស់ ពោលគឺយល់ថាពិភពលោកទាំងមូលនេះ គឺគ្មានអ្វីនៅសេសសល់ សម្រាប់ខ្លួនទៀតឡើយ ។ ក្នុងលក្ខខណ្ឌបែបនេះហើយ មនុស្សដែលនិយាយពាក្យមួយម៉ាត់ នេះ នឹងមិនអាចចាប់ផ្តើមធ្វើរឿងរ៉ាវដែលបរាជ័យនោះម្តងទៀត ឬក៏មិនហ៊ានប្រថុយចាប់ យកនូវរឿងរ៉ាវថ្មីផ្សេងទៀតមកអនុវត្តឡើយ ចុងក្រោយគេនឹងក្លាយជាមនុស្សមិនមែនមនុស្ស ឬអាចនិយាយបានថាជាគល់ឈើ! […]

Continue Reading

ប្រវត្តិខ្សែជីវិត Jet Li ដែលគ្រប់គ្នាស្គាល់ថាលី លានជា មុនក្លាយជាតារាភាពយន្តហូលីវូដពិតជាមិនធម្មតា

ជាតារាសម្តែងអាស៊ីដ៏ល្បីល្បាញមួយរូបនៅក្នុងហូលីវូដគឺលោក Jet Li ត្រូវបានគេស្គាល់លោកដោយសារតែក្បាច់គុនវ៉ូស៊ូ (wushu)  (សិល្បៈក្បាច់គុន) ដ៏គួរឱ្យចាប់អារម្មណ៍។ ដូចតារាសម្តែងជនជាតិចិនមួយចំនួនដូចជា Bruce Lee និង Jackie Chan ផងដែរ Jet Li ក៏អាចធ្វើឱ្យស្នាដៃរបស់គាត់នៅក្នុងវិស័យភាពយន្តអាមេរិក។ គាត់បានដើរតួក្នុងខ្សែភាពយន្តដែលមានភាពយុត្តិធម៌ ហើយអ្នកទស្សនាមួយចំនួនតែងសរសើរពីក្បាច់គុនគាត់ជានិច្ច។ ត្រលប់មកវិញ គាត់គឺជាតារាដ៏ល្បីមិនត្រឹមតែជាអ្នកសម្ដែងប៉ុណ្ណោះទេ តែគាត់ក៏ជំនាញខាងផ្នែកកីឡាវ៉ូស៊ូផងដែរ។ លោក Li បានចាប់ផ្តើមដំបូងក្នុងនាមជាអ្នកប្រកួតកីឡាវូស៊ូម្នាក់ដែលបានឈ្នះជើងឯកជាតិនៅអាយុ 11 ឆ្នាំ។ នៅពេលដែលលោក Li បានបង្ហាញសមត្ថភាពឲ្យពិភពលោកបានឃើញពីទេពកោសល្យរបស់គាត់ ជាមូលហេតុដែលគាត់ចូលក្នុងវិថីសិល្បៈ។ មិនយូរប៉ុន្មាន គាត់ក៏ក្លាយជាតារានាំមុខគេក្នុងខ្សែភាពយន្តចិនមួយចំនួន មុនពេលគាត់ចូលក្នុងវិស័យភាពយន្តហូលីវូដ។ ជាមួយនឹងទេពកោសល្យសិល្បៈក្បាច់គុនដ៏អស្ចារ្យរបស់លោក Li និងជំនាញការសម្ដែងដ៏ល្អរបស់គាត់អាចទាក់ទាញពីទស្សនិកជនអាមេរិកគាំទ្រយ៉ាងខ្លាំងក្លា។ មិនយូរប៉ុន្មាន អ្នកផលិតខ្សែភាពយន្តបានចុះហត្ថលេខាជាមួយគាត់ ឲ្យក្លាយជាតារារបស់ហូលីវូដ។ ការប្រឡូកក្នុងហូលីវូដ កាន់តែធ្វើឲ្យល្បីរន្ទឺឡើង។ សព្វថ្ងៃនេះគាត់គឺជាតារាម្នាក់ក្នុងចំនោមតួឯកជនជាតិចិនដទៃទៀត ដែលបានកសាងកេរ្តិ៍ឈ្មោះឲ្យល្បីក្នុងវិស័យភាពយន្តហូលីវូដ​ ថ្វីបើឧបសគ្គខាងភាសា និងភាពខុសគ្នាខាងវប្បធម៌ក៏ដោយ។ ១. កុមារភាពដ៏អស្ចារ្យ លោក Jet Li មានឈ្មោះពិតថា Li Lian Jie […]

Continue Reading

ទំលាប់ពេលព្រឹកទាំង១០ ដែលមនុស្សខ្លាំងពូកែតែងតែចូលចិត្តធ្វើ

មនុស្សសម័យនេះភាគច្រើនគឺរវល់នឹងការងាររាប់រយមុខ ទាំងការសិក្សា ការងារកន្លែងធ្វើការ ការងារផ្ទះជាដើម ហើយយើងឃើញថាវាពិតជាពិបាកនឹងបែងចែកពេលវេលាខ្លាំងណាស់។ អ្នកខ្លះអាចមានលទ្ធភាពធ្វើ និងទ្រាំទ្រនឹងការងារទាំងនោះបាន ឯអ្នកខ្លះទៀតក៏បរាជ័យនូវការងារមួយមុខណាមួយ។ ដូច្នេះ យើងចង់ដឹងថាតើមនុស្សមួយចំនួននោះ ដែលគេជាមនុស្សខ្លាំងពូកែ អាចទ្រាំទ្រនូវការងារដ៏ច្រើនក្នុងពេលតែមួយ រួចអាចធ្វើវាបានដោយជោគជ័យទៀត តើគេមានទំលាប់យ៉ាងដូចម្តេចខ្លះ?????? ១. គេធ្វើសមាធិ មានមនុស្សមួយចំនួនតូចណាស់ដែលចូលចិត្តធ្វើសមាធិ ការធ្វើសមាធិផងដែរ គឹជាវិធីសាស្រ្តដែលជួយរំងាប់អារម្មណ៏ពីភាពតានតឹង ស្មុគស្មាញ។ នៅពេលដែលជួបប្រទះរឿងរ៉ាវច្រើន មនុស្សដែលខ្លាំងពូកែ តែងតែធ្វើសមាធិ ដើម្បីសម្រួលអារម្មណ៏ ឱ្យរំសាយចិត្ត និងងាយស្រួលចាត់ការទៅរឿងដែលកំពុងប្រឈមមុខ។ ២. គេមានមនោសញ្ចេតនាខ្ពស់ មនុស្សដែលអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អ ហើយអាចប្រឈមនឹងការងារលំបាកបានដោយជោគជ័យ ភាគច្រើនគេជាមនុស្ស ដែលមនោសញ្ចេតនាជ្រៅជ្រះ ជាអ្នកដែលយល់ពីអារម្មណ៏ខ្លួនឯងច្បាស់ ហើយអាចគ្រប់គ្រងខ្លួនឯងតាម មនោសញ្ចេតនាទាំងអស់នោះ។ ៣. គេស្វែងរកគន្លឹះនៃការលូតលាស់ មនុស្សបែបនេះគេមិនចូលចិត្តធ្វើអ្វីដដែលៗនោះទេ គេមានមហិច្ឆតាចង់ចេះ ចង់ដឹង និង ចង់លូតលាស់ទៅមុខ រៀងរាល់ថ្ងៃគឺគេរកអ្វីដែលថ្មីសម្រាប់ខ្លួនឯងជានិច្ច។ ៤. គេគ្រប់គ្រងការលូតលាស់របស់គេ ជារៀងរាល់ថ្ងៃ រាល់ព្រឹក គេមិនមែនជាមនុស្សដែលចូលចិត្តរកលេសនោះទេ ផ្ទុយទៅវិញ គេជាមនុស្សដែលទទួលស្គាល់ការពិត ទទួលកំហុសខ្លួនឯង មិនគេចវេស រួចចូលចិត្តរកខុសត្រូវឱ្យបានច្បាស់លាស់។ ៥. គេធ្វើអ្វី​ដែលធ្វើឱ្យគេសប្បាយចិត្ត […]

Continue Reading

បញ្ឈប់​​តែ​៤​យ៉ាង​នេះ​បាន ជីវិត​មនុស្ស​ស្រី​​អាច​​មាន​​សេចក្ដី​សុខ​ច្រើន​ណាស់

ជីវិត​មនុស្ស​យើង​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែង​មាន​រឿង​ជា​ច្រើន​​ដែល​ត្រូវ​គិត ប៉ុន្តែ​​ដឹង​ឬទេ​ថា​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​កំពុង​តែ​គិត​នោះ វា​គឺ​ជា​​ការ​គិត​ក្នុង​ផ្លូវ​ល្អ ឬ​ក្នុង​ផ្លូវ​អាក្រក់? រឿង​ខ្លះ​គិត​ច្រើន​ក៏​គ្មាន​ប្រយោជន៍ មាន​តែ​បង្អាក់​ជីវិត​ឲ្យ​ថយ​ក្រោយ​ជាង​អ្នក​ដទៃ​ទទេ​ៗ។ ការ​គិត​គឺ​ជា​តួ​​កំណត់​ជីវិត​ដ៏​សំខាន់ អ្នក​ដែល​មាន​ការ​គិត​ល្អ​នឹង​អាច​នាំ​ជីវិត​ខ្លួន​ទៅ​ជួប​តែ​រឿង​ល្អ​ៗ ដោយ​ឡែក​​ពេល​​នេះ​អ្នក​ដែល​មាន​អារម្មណ៍​ថា​មិន​រីករាយ​នឹង​ជីវិត​ខ្លួន​ឯង មាន​អារម្មណ៍​ថា​ជីវិត​មិន​រីក​ចម្រើន អាច​សាក​ល្បង​មក​ពិចារណា​ទាំង​អស់​គ្នា​ថា​យើង​មាន​ចំណុច​ប៉ុន្មាន​យ៉ាង​ខាង​ក្រោម​ក្នុង​ខួរ​ក្បាល​ដែរ​ឬ​ក៏​អត់ បើ​មាន​ត្រូវ​ប្រញាប់​កម្ចាត់​ចេញ​ភ្លាម។ ១. គិត​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដែល​មាន​ច្រើន​ជាង “ហេតុ​អី​ម្នាក់​នោះ​ស្អាត​ ហេតុ​អី​ម្នាក់​នោះ​មាន ហេតុ​អី​ម្នាក់​នោះ​មាន​ជីវិត​ល្អ​ម្ល៉េះ ហើយ​មើល​មក​ខ្ញុំ​ចុះ… “ មើល​ទៅ​គេ​និយាយ​ពី​ថា​ស្អី​ក៏​មាន តែ​កុំ​ឱន​មុខ​មើល​ខ្លួន​ឯង​ពេល​ណា​ក៏​ដក​ដង្ហើម​ធំ​ដែរ… បញ្ឈប់​ការ​គិត​របៀប​នេះ​ទៅ​ណា​ស្រី​ៗ ឈប់​ឥលូវ​នេះ​តែ​ម្ដង ព្រោះ​ហេតុ​អ្វី ព្រោះ​ការ​គិត​បែប​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​នាំ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​រណ្ដៅ កើត​ក្ដី​តូច​ចិត្ត អន់​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង រហូត​អស់​កម្លាំង​ចិត្ត​នឹង​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ … គិត​ប៉ុណ្ណេះ​ក៏​​ចង់​ធ្លាក់​ទឹក​ចិត្ត​បាត់​ទៅ​ហើយ។ ជំនួស​ឲ្យ​ការ​រក​មើល​តែ​ភាព​ឥត​ខ្ចោះ​របស់​អ្នក​ដទៃ​ ហេតុ​អ្វី​យើង​មិន​ងាក​មក​មើល​​អ្វី​ដែល​យើង​មាន ហើយ​ធ្វើ​ឲ្យ​កាន់​តែ​សម្បូរ​បែប​ថែម​ទៀត​ទៅ? មាន​មោទនភាព​​លើ​ខ្លួន​ឯង ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​ឯង​មាន​ ហើយ​សម្លឹង​​ចុះ​ក្រោម​មើល​អ្នក​ដែល​មាន​មិន​ដល់​យើង​ខ្លះ រួច​ហើយ​យើង​នឹង​ឃើញ​ថា​យើង​ក៏​មិន​បាន​អន់​ ឬ​ខ្វះ​ខាត​គ្រប់​យ៉ាង​នោះ​ទេ។ គ្មាន​ជីវិត​អ្នក​ណា​ល្អ​បំផុត​នោះ​ទេ តែ​អ្វី​ដែល​ល្អ​បំផុត​គឺ​ការ​ដែល​យើង​ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​​តែ​ប៉ុណ្ណោះ។ ២. គិត​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន ខ្លួន​ឯង​មិន​គួរ​ធ្វើ មើល​ងាយ​ខ្លួន​ឯង​បែប​នេះ​យូរ​ហើយ​នៅ? ហើយ​ចង់​មើល​ងាយ​ខ្លួន​ឯង​អីចឹង​ទៀត​ដល់​ពេល​ណា? ជា​រឿង​ធម្មជាតិ​ហើយ​ដែល​​មិន​​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​មក​មើល​ងាយ​យើង តែ​យើង​បែរ​ជា​មក​មើល​ងាយ​ខ្លួន​ឯង​ទៅ​វិញ។ នារី​ៗ​ដឹង​ទេ​ថា​គិត​បែប​នេះ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​យើង ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​​មើល​ទៅ​ជា​​មនុស្ស​ស្រី​ដែល​មាន​ជំនឿ​ចិត្ត​ និង​គ្មាន​អ្នក​ណា​ចាប់​​អារម្មណ៍​ហើយ វា​ក៏​រារាំង​ភាព​ជោគជ័យ​​របស់​យើង​ដែរ។ ដែល​​មួយ​​ជីវិត​នេះ​យើង​មិន​បាន​អ្វី​ដូច​បំណង​សូម្បី​ម្ដង មិន​ទទួល​បាន​ជោគជ័យ​សូម្បី​ម្ដង ក៏​ព្រោះ​តែ​យើង​មាន​ការ​គិត​បែប​នេះ​។ […]

Continue Reading

រូបភាពទាំង ១៤ សន្លឹកដែលបានបង្ហាញពីជ្រុងមួយនៃសង្គមមនុស្សនៅលើពិភពលោកសព្វថ្ងៃ

លោកKoren Shadmi គឺជាវិចិត្ត្រករជនជាតិអាមេរិកម្នាក់ដែលមានទេពកោសល្យនិងបានបង្ហាញពីការរស់នៅរបស់មនុស្សសព្វថ្ងៃ។បើនិយាយអោយចំទៅនៅសម័យនេះគឺជាសម័យមួយដែលពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗដូចជាទូរសព្ទដៃ អាយផេត និងប្រព័ន្ធអ៊ីនធើនេតជាដើម។ល។ និងមានខ្លះទៀតគិតតែពីផលប្រយោជន៍របស់ខ្លួននិងមិនបានគិតពីផលប៉ះពាល់ទៅដល់មនុស្សសត្វដែលនៅជុំវិញខ្លួននោះទេ។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញពីរូបភាពមួយចំនួនដែលបានបង្ហាញពីជ្រុងមួយនៃការរស់នៅរបស់នាពេលបច្ចុប្បន្នដូចនេះសូមអ្នកទាំងអស់គ្នាទស្សនារូបភាពខាងក្រោម៖ ១, ភាពមិនស្មើភាពគ្នាក្នុងការចាប់ផ្ដើម រវាងអ្នកមាននិងអ្នកក្រ ២,នេះជារឿងសម្ងាត់កុំប្រាប់នរណា ៣, ប្រេងស្ទើរតែចាំបាច់ជាងទឹកទៅទៀត ៤,ស្នេហានៅសតវត្សន៍ទី២១ ៥,របៀបដែលធ្វើអោយប្រធានរបស់អ្នកមានការចាប់អារម្មណ៍ ៦,ចំនុចមួយដើម្បីធ្វើឲ្យការលក់កាន់តែមានប្រសិទ្ធភាពគឺ តម្រូវចិត្តគ្រប់អតិថិជន ៧,នៅពេលដែលមនុស្សត្រូវបានបញ្ឍប់ពីការងារ អ្នកប្រៀបដូចជាទៀនដែលរលត់អីញ្ចឹងនៅក្នុងភ្នែកអ្នកដទៃ ៨ ,២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងអ៊ីនធើនេត មនុស្សសព្វថ្ងៃគឺបែបហ្នឹង ៩, ការជក់បារីមានន័យថាកំពុងតែបំផ្លាញសុភមង្គលក្នុងគ្រួសារ ប្រៀបដូចជាការយកភ្លើងទៅដុតផ្ទះអីញ្ចឹង ១០,នៅពេលដែលអ្នកឡើងកាន់តែខ្ពស់មនុស្សគ្រប់គ្នានិងស្គាល់ថាអ្នកជានរណា កោតសរសើរអ្នក ស្ដាប់ការនិយាយរបស់អ្នក ប៉ុន្តែវាក៏កាន់តែគ្រោះថ្នាក់សម្រាប់អ្នកដែរ ១១, សាលារៀនគឺកន្លែងដែលអាចនាំយើងចេញពីភពងងឹតបាន ១២,មនុស្សមួយចំនួនជាប់គុកដោយសារតែមហិច្ចតារបស់អ្នកដទៃ ១៣,ការឈប់សម្រាកសប្បាយនៅលើគំនរទុក្ខអ្នកដទៃ ១៤,ភ្នែកមានមួយគូដែរតែសំលឹងមិនបានឆ្ងាយ ប្រភព៖ Amazing

Continue Reading

តាមពិតការរស់នៅរបស់ប្រជាជនអេស៊ីបបុរាណគឺបែបនេះសោះ!

ជាការពិតណាស់ យើងតែងតែគិតថាជីវិតរស់នៅនាពេលបច្ចុប្បន្នគឺមិនដូចជាជីវិតរស់នៅកាលពីបុរាណរបស់ជនជាតិអេស៊ីបនោះទេ ដោយសារតែវប្បធម៌ ភាសា និងទំនៀមទំលាប់របស់យើងមិនដូចគ្នា។ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាគិតនោះមិនសុទ្ធតែអញ្ចឹងទាំងអស់នោះទេ។ តាមរយៈការធ្វើកំណាយអាចឱ្យយើងដឹងនូវរឿងរ៉ាវមួយចំនួនរបស់មនុស្សជំនាន់មុន ដែលយើងមិនដឹងពីមុន។ ថ្ងៃនេះយើងនឹងមកមើលអំពីសកម្មភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិអេស៊ីបកាលពីបុរាណទាំងអស់គ្នាដើម្បីដឹងថាតើការរស់នៅពិតជាខុសពីយើងជំនាន់នេះដោយរបៀបណាខ្លះ។ ១. ពួកគេទាញយកដែកចេញពីដុំអាចន៍ផ្កាយ ការកំណាយបានបង្ហាញឃើញដុំដែកតូចៗនៅក្នុងផ្នូរបុរាណ។ ដុំដែកនោះមានលក្ខណៈពិសេស ព្រោះជនជាតិអេស៊ីបទើបតែចាប់ផ្តើមចេះដុតដែកនៅ២០០០ឆ្នាំក្រោយតែប៉ុណ្ណោះ តើហេតុអ្វីបានជាមានដុំដែកនៅជំនាន់នោះ? ចំលើយត្រូវបានរកឃើញតាមរយៈឈ្មោះនៃដុំដែកទាំងនោះ ដោយដុំដែកទាំងនោះត្រូវបានគេហៅថាជា ដែកដែលធ្លាក់មកពីលើមេឃ។ ដូចនេះយើងអាចសន្និដ្ឋានបានថាដុំដែកនោះគឺត្រូវបានយកចេញពីដុំអាចន៍ផ្កាយដែលធ្លាក់មកលើផែនដី។ ២. ពួកគេបានផលិតថ្នាំដុសធ្មេញ មានភស្តុតាងជាច្រើនដែលបានបង្ហាញថាជនជាតិអេស៊ីបបានបង្កើតថ្នាំដុសធ្មេញតាំងពី៥០០០ឆ្នាំមុនគ.ស ដោយពួកគេបានយកម្សៅដែលមានសាធាតុចិញ្ចឹមច្រើនមកដុស។ ប៉ុន្តែមកទល់សព្វថ្ងៃនេះ យើងមិនទាន់អាចដឹងថាគេប្រើម្សៅនោះដោយរបៀបណានៅឡើយនោះទេ។ ៣. ពួកគេបានប្រើប្រាស់ថ្នាំសាស្ត្រដើម្បីព្យាបាលជំងឺ បើទោះបីជាថ្នាំសាស្ត្រទើបតែត្រូវបានបង្កើតនៅក្នុងសតវត្សទី២០ក៏ដោយ ក៏វេជ្ជបណ្ឌិតកាលពីបុរាណបានប្រើប្រាស់បន្ទះថ្នាំកាលពីបុរាណដើម្បីព្យាបាលរបួសយ៉ាងរលូនផងដែរ។ ៤. ពួកគេជាអ្នកដែលបង្កើតប៉ូលីសដំបូងគេ ស្ថាប័នប៉ូលីសដំបូងគេបំផុតនៅលើពិភពលោកត្រូវបានបង្កើតនៅអាណាចក្រកណ្តាលក្នុងចន្លោះឆ្នាំ២០៥០ ទៅ១៨០០មុនគ.ស។ ក្នុងនោះរួមមានកងកំលាំងព្រះរាជវាំង និងកងកម្លាំងប្រឆាំងកងទ័ពឈ្លៀនពានបរទេសផងដែរ។ ក្នុងនោះកងទ័ពប៉ូលីសរបស់ជនជាតិអេស៊ីបក៏មានរួមបញ្ចូលទាំងសត្វឆ្កែ និងស្វាផងដែរ។ ប៉ូលីសមានតួរនាទីការពារព្រះវិហារ និងទីក្រុងទាំងមូល មិនឱ្យមានឧក្រឹដ្ឋកម្មនោះទេ។ ពួកគេដូចជាប៉ូលីសនាសម័យបច្ចុប្បន្នអញ្ចឹងដែរ។ ៥. ពួកគេជាអ្នកបង្កើតស្រាបៀរដំបូងគេ ពួកយើងទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយថាកម្មករដែលកសាងប្រាសាទពីរ៉ាមីតត្រូវបានផ្តល់ឱ្យនូវស្រាបៀរចំនួន៤ ទៅ៥លីត្រក្នុងមួយថ្ងៃ ដូចនេះយើងអាចសន្និដ្ឋានបានថាស្រាបៀរនៅពេលនោះពិតជាមាន ហើយជនជាតិអេស៊ីបគឺជាមនុស្សដំបូងគេដែលបានផលិតស្រាបៀរ។ ៦. សម័យនោះក៏មានការវះកាត់ផងដែរ ជនជាតិអេស៊ីបសម័យបុរាណមានចំណេះដឹងផ្នែកវិជ្ជសាស្ត្រច្បាស់ និងត្រឹមត្រូវខ្លាំងណាស់ ដែលអាចប្រៀបធៀបនឹងបច្ចេកវិទ្យានាសម័យបច្ចុប្បន្នបាន។ អ្នកវិទ្យាសាស្ត្រដែលបានធ្វើការពិនិត្យទៅលើសាកសពបុរាណបានរកឃើញដាននៃការវះកាត់ដូចជា ការវះកាត់បេះដូង ការវះកាត់ប្តូរសេរីរាង្គ […]

Continue Reading

អ្នកវិទ្យាសាស្រ្ត៖ គេងក្បែរ ទូរស័ព្ទដាក់ សាកថ្ម នាពេលយប់ ធ្វើឲ្យអ្នក ឆាប់ធាត់ និងមានជំងឺ ជាច្រើនទៀត!

ថ្វីបើ ឧបករណ៍បច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ដូចជា ទូរស័ព្ទស្មាតហ្វូន ឬក៏ Tablet កំពុងពេញនិយម ព្រោះតែអត្ថប្រយោជន៍ របស់វានោះ វាក៏បានជះឥទ្ធិពល អាក្រក់មួយចំនួន មកលើសុខភាព របស់មនុស្សផងដែរ។ យោងតាមរបាយការណ៍ ដែលបានមកពី ក្រុមអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ ឲ្យដឹងថា ការសាកថ្ម ទូរស័ព្ទស្មាតហ្វូន ឬក៏ Tablet នៅក្នុងបន្ទប់គេង របស់អ្នក ឬក៏ទុកវាក្បែរខ្លួន នាពេលយប់ វានឹងអាចរំខាន ដំណេករបស់អ្នក និងអាចធ្វើឲ្យ អ្នកឆាប់ធាត់ទៀតផង។ ដោយផ្អែកលើ ការស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ពន្លឺដែលជះចូល ក្នុងបន្ទប់គេង របស់មនុស្ស នៅពេលយប់គឺជា កត្តាសំខាន់មួយ ដែលរំខានដល់ ដំណេកនិង ការវិវត្តន៍ ខ្លួនប្រាណរបស់មនុស្ស។ ជាពិសេសនោះគឺ រលកពន្លឺពណ៌ខៀវ ដែលវាត្រូវបាន បញ្ចេញដោយ ឧបករណ៍មួយចំនួន នៅពេលកំពុងសាកថ្ម គឺជាបញ្ហាដ៏ចំបង មួយក្នុងការរំខាន មិនឲ្យមនុស្ស គេងលក់ស្កប់ស្កល់ ជាហេតុធ្វើឲ្យ […]

Continue Reading

តើអ្នកដឹងទេថាការញ៉ាំទឹកក្តៅ និងទឹកត្រជាក់ធ្វើឱ្យប៉ះពាល់ដល់រាងកាយដូចម្តេចខ្លះ?

មានមនុស្សជាច្រើនដែលតែងតែញ៉ាំកាហ្វេ ឬក៏ទឹកត្រជាក់មួយកែវជារៀងរាល់ពេលដែលពួកគេភ្ញាក់ពីដំណេក។ ប៉ុន្តែតាមពិតការដែលញ៉ាំទឹកក្តៅមួយកែវទៅវិញទេដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកបាន។ មានការសិក្សាជាច្រើនបានបញ្ជាក់ថាការញ៉ាំទឹកក្តៅនៅពេលដែលភ្ញាក់ពីគេងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយអាចធ្វើឱ្យអ្នកមានកំលាំងសម្រាប់បំពេញការងារបានពេញមួយថ្ងៃយ៉ាងសកម្ម។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅជារៀងរាល់ព្រឹក៖ ១. កាត់បន្ថយការឈឺឹចាប់ ការញ៉ាំទឹកក្តៅអ៊ុនៗអាចមានលទ្ធភាពកាត់បន្ថយការហើមនៅក្នុងបំពង់ក ដែលអាចធ្វើឱ្យបាត់ការឈឺចាប់ជាបណ្តោះអាសន្ន។ ទម្លាប់នេះក៏មានប្រសិទ្ធភាពចំពោះអាការៈស្ងួតបំពង់ក និងរមាស់បំពង់កផងដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ថាស្ងួតក ឬក៏លេបទឹកមាត់ទៅឈឺក នាពេលព្រឹកក្រោយពីភ្ញាក់ពីដំណេក សាកល្បងញ៉ាំទឹកក្តៅអ៊ុនៗមួយក្អឹក អ្នកនឹងដឹងថាការឈឺចាប់នឹងត្រូវបាត់ភ្លាម។ ២. ជួយដល់ដំណើរការរំលាយអាហារ ការសិក្សាដែលបានធ្វើឡើងដោយ the Journal of Neurogastroenterology and Motility បានបង្ហាញថា ៥៨%នៃអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ជាពិសេសមានបញ្ហាជាមួយនឹងសាច់ដុំដែលនៅផ្នែកខាងក្រោមនៃពោះវៀនមិនព្រមសម្រាកនឹងមានអាការៈធូរស្បើយនៅពេលដែលពួគគេចាប់ផ្តើមទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ។ ការញ៉ាំទឹកក្តៅអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងជួយឱ្យរាងកាយរបស់អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ទទួលអាហារនៅក្នុងថ្ងៃថ្មី។ ៣. ជួយសម្រួសដល់ប្រព័ន្ធសរសៃឈាម ការញ៉ាំទឹកក្តៅអាចធ្វើឱ្យដំណើរឈាមដែលមាននៅក្នុងរាងកាយដើរស្រួល។ នៅពេលដែលអ្នកញ៉ាំទឹកក្តៅចូល រាងកាយរបស់អ្នកនឹងចាប់ផ្តើមសម្របគ្នាជាមួយនឹងសីតុណ្ហភាពក្តៅនោះ ដែលធ្វើឱ្យកោសិការឈាមមានការកើនឡើង ជាហេតុធ្វើឱ្យដំណើរការនៃលំហូរឈាមក្នុងរាងកាយដំណើរការបានល្អ។ ៤. សម្រកទំងន់ នៅពេលដែលរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ នោះជាពេលដែលមានប្រយោជន៍បំផុតដល់ការសម្រកទំងន់ ហើយការញ៉ាំទឹកក្តៅនេះហើយគឺជាវិធីដែលល្អបំផុតដើម្បីទទួលយកសារធាតុទឹក។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់ Journal of Natural Science, Biology and Medicine ដែលបានសិក្សាផ្តោតលើក្រុមស្ត្រីដែលមានទំងន់លើស និងត្រូវបានចាប់ផ្តើមនូវទម្លាប់ញ៉ាំទឹកជារៀងរាល់ព្រឹកនេះ បានបង្ហាញលទ្ធផលថាពួកគេពិតជាមានការស្រកទំងន់ពិតមែននៅពេលចុងបញ្ចប់នៃការពិសោធន៍។ តើការញ៉ាំទឹកត្រជាក់បានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដូចម្តេចខ្លះ? […]

Continue Reading

របៀបស្លៀកពាក់ទាំង14យ៉ាង ដើម្បីអោយអ្នកមើលទៅចុះចំណោមហ្នឹងគេ

ការស្លៀកពាក់អោយបានត្រឹមត្រូវ និងសមរម្យនឹងធ្វើអោយមនុស្សនៅជុំវិញខ្លួនអ្នកចាប់អារម្មណ៏និងចងចាំអ្នកតែម្តង ជាពិសេសនៅពេលដែលអ្នកមានការណាត់លើកដំបូងនេះតែម្តង។ ដូច្នេះខាងក្រោមនេះគឺជាគន្លឺងនៅក្នុងការស្លៀកពាក់អោយបានត្រឹមត្រូវដែលអ្នកចាំបាច់ត្រូវតែដឹងនិងអនុវត្តិតាម 1. ប្រសិនបើអ្នកពាក់អាវធំ កុំភ្លេចដាក់ឡេវនៅផ្នែកកណ្តាលផង 2. នៅពេលដែលអ្នកពាក់អាវ កុំប្រឡេះឡេវអោយលើសពី២អោយសោះ 3. ពាក់ក្រវិលអោយស៊ីទៅនឹងខ្សែដៃរឺខ្សែកអោយវាមើលទៅចេញជាលក្ខណះឈុត 4. ចុងខ្សែក្រវ៉ាត់ក ធ្វើយ៉ាងណាអោយវាចំត្រង់ក្បាលខ្សែក្រវ៉ាត់ 5. បើស្លៀករ៉ូបវែងគឺវែងកប់ តែបើរ៉ូបខ្លី គួររើសរ៉ូបណាដែលមានខ្សែក្រវ៉ាត់អោបចង្កេះទើបទាន់សម័យ 6. ប្រសិនបើអ្នកអត់មានពាក់អាវ 7. អាវទៅធ្វើការរបស់អ្នកមិនគួរចំហរអោយលើសពី៤អ៊ីញពីស្មានោះទេ 8. ប្រសិនបើអ្នកតានុយ សូមពាក់ខ្សែក្រវ៉ាត់ហើយ 9. កុំស្លៀកពាក់បង្ហាញសាច់ត្រង់ចំណុចនេះអី 10. ខ្សែក្រវ៉ាត់គួរតែមានពណ៏ដូចទៅនឹងស្បែកជើងរបស់អ្នក 11. របស់ដែលមាននៅលើអាវរបស់អ្នកគួរតែយកវាចេញអោយអស់ 12. កុំស្លៀកសំលៀកបំពាក់ដែលមានពណ៏ចំរុះច្រើនពេក ២ពណ៏គឺសមរម្យបំផុតហើយ 13. ស្រោមជើងរបស់អ្នកគួរតែវែង ទោះបីអង្គុយក៏មិនអាចឃើញជើងរបស់អ្នកបាន 14. អ្នកមិនគួរបង្ហាញសាច់ពេកទេនៅពេលអ្នកចូលធ្វើការក្នុងការិយាល័យ. សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ Piseth ប្រភព៖ BRIGHTSIDE.ME​

Continue Reading