ប្រសិនបើចង់ក្លាយជាអ្នកមាន ត្រូវបញ្ឈប់ទង្វើទាំង១០នេះភ្លាម!!!

អាថ៏កំបាំងនៅក្នុងការធ្វើជាសេដ្ឋីគឺគ្មានទៀតទេក្នុងពេលនេះ អ្វីដែលសំខាន់ថាតើអ្នកមានចិត្ត និងការតាំងចិត្តខ្ពស់តស៊ូធ្វើវាបានរឺក៏អត់តែប៉ុណ្ណោះ។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនមានការគិតខុស និងនៅតែបន្តគិតខុសទៅលើសកម្មភាពរសនៅប្រចាំថ្ងៃរបស់ខ្លួនដែលមិនអាចអោយខ្លួនក្លាយជាអ្នកមានបាន។ ដូច្នេះខាងក្រោមនេះគឺជាការរៀបរាប់ពីសកម្មភាពទាំង១០ដែលអ្នកគួរតែបញ្ឈប់ធ្វើភ្លាមប្រសិនបើអ្នកចង់ក្លាយជាអ្នកមាននោះ។ 1. មិនចង់ស្គាល់មនុស្សថ្មីៗ ៦៨%នៃអ្នកមានគេចូលចិត្តស្គាល់មនុស្សថ្មីៗណាស់ ប៉ុន្តែមានអ្នកក្រតែ១១%ប៉ុណ្ណោះដែលគិតដូច្នេះដែរ។ ការដែលជួបមនុស្សថ្មីនេះ នឹងនាំអោយពួកគេបានចំណេះដឹងថ្មី បទពិសោធន៏ថ្មី និងឪកាសថ្មីចូលមក។ 2. ជឿលើព្រេងវាសនា បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវជឿលើវិទ្យាសាស្ត្រ អ្វីៗកើតឡើងដោយសារហេតុនិងផល គេមានលុយច្រើនដោយសារគេខំរកខ្លាំង មិនមែនលុយហោះមកពីលើមេឃនោះទេ ប៉ុន្តែក៏មានករណីកំរខ្លះយើងអាចជឿលើព្រេងវាសនាដែរ តែអ្នកត្រូវជឿលើខ្លួនឯង និងការខិតខំរបស់ខ្លួនឯងជាមុនសិន។ 3. ស្អប់ការងាររបស់អ្នក អ្នកមាន៨៥%បាននិយាយថា ពួកគេពេញចិត្តចូលចិត្តនូវអ្វីដែលគេកំពុងធ្វើបច្ចុប្បន្ន ប៉ុន្តែអ្នកក្រតែងតែមើលឃើញចំណុចអាក្រក់ការងាររបស់ខ្លួនមិនចេះអស់។ សួរខ្លួនឯងវិញថា ប្រសិនបើអ្នកមិនពេញចិត្តនូវអ្វីដែលអ្នកធ្វើផង តើអ្នកមានទឹកចិត្តឯណាក្នុងការខំប្រឹងធ្វើវាអោយល្អជាងនេះនោះ។ 4. អត់ចេះថែសុខភាព អ្នកមានគេអោយតំលៃលើសុខភាពផ្ទាល់ខ្លួនគេខ្លាំងណាស់ គេមិនដែលញាំអីផ្តេសផ្តាស់នោះទេ ហើយក៏គេមិនខ្ជិលក្នុងការធ្វើលំហាត់ប្រាណផងដែរ។ 5. អត់ហ៊ានប្រថុយ មានអ្នកក្រតែ៦%ប៉ុណ្ណោះដែលហ៊ានប្រថុយធ្វើអ្វីដែលពួកគេចូលចិត្តដើម្បីបង្កើនចំណូល ប៉ុន្តែអ្នកមានលើសពី៥០%គឺពួកគេមានភាពក្លាហានហ៊ានប្រថុយដោយភាពឆ្លាតវៃនៅក្នុងការដាក់ទុនធ្វើអ្វីមួយ។ ពួកអ្នកមានតែងគិតថា ប្រសិនបើពួកគេបរាជ័យពួកគេនឹងទទួលបានមកវិញនូវគ្រាប់ពូជបទពិសោធន៏មួយសម្រាប់ទុនក្នុងការរកស៊ីទៅថ្ងៃមុខទៀត។ 6. មើលទូរទស្សន៏ច្រើនពេក អ្នកក្រ៧៨%ភាគរយ ចូលចិត្តមើលទូរទស្សន៏កម្មវិធីកំសាន្ត រឺកម្មវិធីនិយាយពីជីវិតឯកជនតារា ប៉ុន្តែអ្នកមានគេមិនចូលចិត្តចំណាយពេលវេលាទៅមើលរឿងអត់ប្រយោជន៏ចឹងនោះទេ ពួកគេចូលចិត្តនៅលើបណ្តាញអ៊ីនធឺណេតស្រាវជ្រាវ រឺមើលភាពយន្តឯកសារជំនួសវិញ។ 7. អត់ចេះអានសៀវភៅ ប្រសិនបើអ្នកមិនអាច ចឹងអ្នកគ្មានវិធីដើម្បីទទួលយកចំណេះដឹងថ្មីៗនោះទេ […]

Continue Reading

ចង់ក្លាយជាអ្នកមាន ទាន់ខ្លួននៅក្មេង សាកធ្វើតាមវិធីនេះ!

ទ្រព្យសម្បត្តិ គឺជារឿងដ៏ចាំបាច់បំផុតក្នុងជីវិតបុគ្គលគ្រប់គ្នា មិនថាបុរសឬស្រ្តី។ ដូច្នេះប្រសិនបើអ្នកចង់ឃើញ គណនីធនាគាររបស់អ្នករីកចម្រើននៅឆ្នាំក្រោយ យើងគួរគប្បីយកចិត្តទុកដាក់ និងត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន ដើម្បីចាប់ផ្តើមក្លាយខ្លួនជា អ្នកមាន។ ១.ត្រូវមានប្រាក់បន្ថែមដោយស្វ័យប្រវត្តិទៅក្នុងការសន្សំ ៖ ការបង្កើតការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិរៀងរាល់ខែ ទៅគណនីសន្សំគឺជាវិធីដ៏ល្អមួយដើម្បីកសាងទ្រព្យសម្បត្តិ។ ចំណុចនេះអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន ព្រោះការបន្ថែមប្រាក់បែបនេះអាច និងធ្វើឲ្យអ្នកមានទឹកចិត្តបន្តគោលដៅ  និងគ្មានប្រាក់សម្រាប់ចាយវាយខ្ជះខ្ជាយនោះទេ។ រូបតំណាង ២.កសាងទំនាក់ទំនង ជាមួយមនុស្សជោគជ័យម្នាក់ ៖ មនុស្សដែលមានទ្រព្យសម្បត្តិ តែងទទួលបានជោគជ័យ ដោយសារ គោលដៅរបស់ពួកគេគឺបង្កើតទំនាក់ទំនង ជាមួយបុគ្គលដែលទទួលបានជោគជ័យ ក្នុងជិីវិតពិសេសមុខជំនួញ ឬរបររកស៊ី។ តែក៏មិនមែនមានន័យឲ្យអ្នកផ្ដាច់រាល់ទំនាក់ទំនងមិត្តភាព ដទៃដែរ តែអ្នកត្រូវចេះសង្កេតច្បាស់ថាបុគ្គលណាដែល គួរយកគំរូតាម។ រូបតំណាង ៣.ចំណាយពេល២០ នាទីក្នុងមួយថ្ងៃដើម្បីអភិវឌ្ឍជំនាញថ្មី៖ មនុស្សដែលមានទ្រព្យសម្បត្តិ មានចំនុចសំខាន់មួយ ពួកគេបានខិតខំប្រឹងប្រែងធ្វើឱ្យខ្លួនឯងមានភាពប្រសើរ ដោយការអានសៀវភៅអំពីបច្ចេកទេស ឬការចូលរួមក្នុងក្រុមជួបជុំគ្នា គឺជាវិធីដ៏ល្អដើម្បីអភិវឌ្ឍជំនាញថ្មី។ ពិសេសគឺអាចបង្កើតឱកាសឲ្យខ្លួនអាច មានដៃគូជំនួញថ្មីៗ ដើម្បីចែករំលែកនូវបទពិសោធន៍នានា ផងដែរ។ រូបតំណាង ៤. យក “ផ្នត់គំនិតសន្សំសំចៃ៖ ការសន្សំសំចៃនឹងមិនធ្វើឱ្យ អ្នកក្លាយជាអ្នកមានទេ វាគ្រាន់តែជាបំណែកមួយនៃ ភាពផ្ដុំរូបភាពជោគជ័យផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ។ ប៉ុន្តែវាក៏ជារឿងមួយ ដែលអ្នកគួរតែចេះសន្សំសំចៃ ថាអ្វីដែលគួរតែ ចាយ ឬគួរតែទុកដាក់។  […]

Continue Reading

បាត់បង់ភាពជឿជាក់ ជីវិតចុះខ្សោយដល់កំរិតសូន្យ មិនដឹងធ្វើបែបណា???? អានអត្ថបទនេះនឹងអាចជួយអ្នកបាន

ជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបដែលជួបនូវបញ្ហាមួយរយជំពូករាប់មិនអស់ អ្នកខ្លះក៏មិនដឹងធ្វើយ៉ាងណា គិតតែពីអង្គុយពិបាកចិត្ត គិតអ្វីមិនចេញ មិនព្រមរកវិធីដោះស្រាយ សុខចិត្តបណ្តោយខ្លួនទៅតាមវេលាជាអ្នកដោះស្រាយហើយខ្លះទៀតក៏អាចជៀសផុតពីបញ្ហានោះដោយវិធីផ្សេងៗ តែថ្ងៃនេះយើងគ្រាន់តែចង់ប្រាប់ទៅកាន់មនុស្សមួយចំនួននោះដែលមិនដឹងថាត្រូវធ្វើយ៉ាងណាគេចផុតពីភាពចុះខ្សោយនៃជីវិត ពិបាកចិត្តដោះស្រាយមិនចេញហើយកំពុងតែរកជំនួយ។ ១. ត្រូវស្វែងរកនូវចំនុចអ្វីដែលធ្វើឲយើងមិនសប្បាយចិត្ត ដើម្បីឲជីវិតផ្លាស់ប្តូរទៅមុខនិងប្រសើរឡើងពីរឿងមិនល្អ ជាដំបូងយើងស្វែងរកថាតើចំនុចអ្វី ឬរឿងអ្វីដែលធ្វើឲយើងជួបរឿងបែបនេះ ហើយអ្វីទៅដែលធ្វើឲយើងធ្លាក់ខ្លួនទៅជាបែបនេះ។ បន្ទាប់ពីយើងរកចំនុចកើតហេតុឃើញហើយនោះយើងនឹងងាយស្រួលក្នុងការដោះស្រាយឬដើរចេញពីបញ្ហានោះ ដោយជោគជ័យ បើមិនដឹងចំនុចចាប់ផ្តើមក៏មិនអាចធ្វើអ្វីបានដែរ។ មួយវិញយើងត្រូវស្តាប់អារម្មណ៏របស់យើងថាអារម្មណ៏ឬចិត្តយើងគិតបែបណាទៅលើរឿងមួយនោះ ហើយត្រូវធ្វើតាមចិត្តរបស់យើងដែលបានប្រាប់យើងពីខាងក្នុងតើគួរធ្វើបែបណាទើបយើងសប្បាយចិត្ត ហើយគេចផុតពីវា។ ២. ចាប់ផ្តើមធ្វើរឿងតូចៗអ្វីមួយដែលអាចធ្វើឲយើងធូរស្បើយ ពេលខ្លះរឿងតូចតាចដែលយើងធ្វើប្រចាំថ្ងៃក៏អាចជួយស្រោចស្រង់យើងពីភាពទន់ខ្សោយទាំងនោះបានដែរ ដូចជាការទំលាប់ខ្លួនឲល្អនូវរឿងប្រចាំថ្ងៃរបស់យើង បង្កើតទំលាប់ថ្មីៗដែលគិតថាល្អសម្រាប់យើង ធ្វើអ្វីដែលយើងមិនធ្លាប់ធ្វើពីមុន ដើម្បីផ្លាស់ប្តូរបរិយាកាសនៃជីវិត ការធ្វើលំហាត់ប្រាណ សមាធិឲស្ងប់ចិត្ត ដើរលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ យ៉ាងហោចណាស់វាក៏អាចផ្លាស់ប្តូរគោលគំនិតយើងឲមកគិតនូវរឿងដែលសប្បាយៗ យូរៗទៅអាចជួយឲធូរស្បើយចិត្តមួយកំរិតដែរ។ ៣. សុំនិងស្វែងរកជំនួយឬដំបូន្មានពីមិត្តភ័ក្រឬគ្រួសារ រឿងខ្លះគឺយើងតែម្នាក់ឯងពិតជាមិនអាចដោះស្រាយបានទេ ហើយការលាក់រឿងក្នុងចិត្តតែម្នាក់ឯងក៏គ្រោះថ្នាក់ដែរ យល់ល្អគួរតែរកជំនួយឬ ដំបូន្មានល្អៗពីមិត្តភ័ក្រយើង ឬក៏ក្រុមគ្រួសារ ហើយចែករំលែករឿងទាំងនោះទៅកាន់ពួកគេ។ ពេលដែលបញ្ចេញរឿងលំបាកចិត្តទៅវាធ្វើឲយើងបានធូរស្បើយមួយកំរិត ហើយគួរតែទទួលយកនៅដំបូន្មានដែលល្អៗពីពួកគេ ជាទូទៅវាអាចជារឿងមួយផ្នែកធំដែរ ដែលអាចជួយយើងឲដោះស្រាយបញ្ហាបាន ហើយរួចផុតពីភាពទន់ខ្សោយអស់នោះ។ Loading… ៤. បោះបង់នូវរឿងទាំងឡាយណាដែលធ្វើឲយើងស្ត្រេស បើយើងដឹងហើយថាចំនុចណាមួយដែលធ្វើឲយើងស្ត្រេស ហេតុផលណាដែលធ្វើឲយើងជាប់គាំងនៅរឿងអស់ទាំងនោះ យើងត្រូវតែបោះវាចោលឈប់គិតពីវា បើមិនដូច្នោះទេ វាអាចក្លាយជាសម្ពាយមួយដែលយើងធ្វើឲជីវិតយើងកាន់តែដុនដាបនិងអាប់អួរជាមិនខាន។ កុំខ្លាចនូវបោះរឿងដែលមិនល្អចោល និងព្យាយាមទទួលអ្វីដែលល្អសម្រាប់ជីវិត។ […]

Continue Reading

ព្រះរាជជីវប្រវត្តិសង្ខេបរបស់អធិរាជខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ មហាវីរៈក្សត្រខ្មែរល្បីល្បាញជាងគេបំផុត

អធិរាជខ្មែរ ព្រះបាទជ័យរវ្ម័នទី៧ ព្រះ​បាទ​ជ័យវរ្ម័នទី៧ (Javarman VII) ​មាន​ព្រះ​រាជមហេសី​ ២ព្រះអង្គ ​គឺ​ព្រះ​នាង​ជ័យរាជទេវី និង ​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរព្រះ​​អង្គ គឺជា​បង​ប្អូន​បង្កើត។​ ​ព្រះ​នាង​ជ័យរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជ័យរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​រៀបអភិសេក​ជា​អគ្គមហេសីបន្ត។ ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ជាអតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មនទី៧ ព្រះ​មហា​វីរៈក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុនែ្តអ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បានលើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរទុក​ជាចំណេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ […]

Continue Reading

ប្រវត្តិសង្ខេបរបស់អ្នកប្រាជ្ញខុងជឺ និងទស្សនៈដឹកនាំរដ្ឋប្រកបដោយគុណធម៌

ខុងជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹងសូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះ របស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រង ប្រទេសចិន នាសម័យរដ្ឋកាលចូវ ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។​​ រីឯសមាជិកគ្រួសារដែលរួច ផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ទៅ។ ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុង​ទីងងឹតនៃកំហែង ថ្មភ្នំមួយនៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោក មានៃសន្តតិវង្សលូ។ នៅថ្ងៃដែលខុងជឺចាប់កំណើត មានអព្ពូតហេតុចម្លែកគួរឲ្យកត់សម្គាល់គឺផ្ទុះភ្នំភ្លើង រន្ទះរញ្ជួយភ្នំភ្លើង។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេងតែមកម៉េ្លះ គាត់រស់ក្នុងភាពទីទល់ក្រ។ លុះបានអាយុ ២០ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជន ជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយ ជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជាពិសេសខាងវិជ្ជាពេទ្យ។ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់ បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតាតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមាន អាពាហ៍ពិពាហ៍ […]

Continue Reading