ប្រវត្តិរបស់ក្រុមហ៊ុន Amazon និងស្ថាបនិក Jeff Bezos

ក្រុមហ៊ុន Amazon គឺជាវេបសាយមួយ​ដែល​ធ្វើជំនួញនៅ Internet ធំ​បំផុត​នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ​មានទីតាំងនៅ Seattle, Washington។ លោក Jeff Bezos ជាស្ថាបនិក​ដែល​បាន​បង្កើត Amazon.com នៅ​ក្នុង​ឆ្នាំ ១៩៩៤ ហើយបានបង្ហោះ​នៅលើ Internet នៅ​ឆ្នាំ១៩៩៥ ។   លោក Jeff Bezos ជាស្ថាបនិក Amazon.com Amazon.com បានផ្ដើមការលក់សៀវភៅ​នៅលើ Internet ហើយ​ក៏​មានលក់ DVDs, CDs, MP3, computer software, video game, electronics, apparel, furniture, food និង toys។  Amazon បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​មួយចំនួន​ដូចជា​៖ កាណាដា អាឡឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងចិន ជាដើម។ នៅថ្ងៃនេះផងដែរ គេហទំព័រយើងខ្ញុំ នឹងសូមណែនាំអំពីជីវប្រវត្តិខ្លះៗរបស់លោក Jeff Bezos […]

Continue Reading

ប្រវត្តិព្រះ​ចៅ​អធិរាជចិន​ ចុងក្រោយ​បង្អស់ ដែលបិទប្រវត្តិសាស្ត្រអធិរាជដ៏ខ្លាំងក្លាមួយនេះ

អធិរាជចិនចុងក្រោយគេបង្អស់ ពយី ក្នុងប្រវត្តិសាស្ត្រចិន ព្រះ​ចៅ​អធិរាជ​ចុងក្រោយ​ប្រទេស​ចិន​មានឈ្មោះ​ពូ​យី​។​ ព្រះ​ចៅ​អធិរាជពូយី​​កើត​នៅ​ថ្ងៃទី​07 ខែកុម្ភៈ​ឆ្នាំ 1906 និង​ស្លាប់​នៅ ថ្ងៃទី 17 ខែតុលា​ឆ្នាំ 1967 ​នៃ​ត្រកូល​ម៉ាន់​ជូ ជាទូទៅ​គេ​ស្គាល់​ថា​ជា​ហង់​រី​ពូ​យី​ជា​អធិរាជ​ចុងក្រោយ​នៃ​ប្រទេស​ចិន​ និង​ជា​អ្នកគ្រប់គ្រង​ទី​ដប់​ពីរ​ និង​ចុងក្រោយ​នៃ​រាជវង្ស​ឈិងរបស់ប្រទេសចិន​។​ ​ព្រះ​ចៅ​អធិរាជ​នេះ ​ឡើង​សោយរាជ្យ​តាំង​អាយុ​នៅ​ក្មេង​នៅឡើយ​។​ ខណៈពេល​គាត់​បាន​គ្រប់គ្រង​ជា​ព្រះ​ចៅ​អធិរាជ ពី​ឆ្នាំ 1908 រហូតដល់​ការដាក់រាជ្យ​ដោយ​បង្ខំ​របស់ទ្រង់នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 1912 បន្ទាប់ពី​បដិវត្ត​សៀង​ហៃ​ ទទួលបាន​ជោគជ័យ​។ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី12 ខែកក្កដា​ឆ្នាំ 1917 គាត់​ត្រូវបាន​ឡើង​គ្រង​រាជ្យ​បល្ល័ង្ក​ជា​ព្រះចៅអធិរាជ​វិញ​ដោយ​មានមេទ័ព​លោក Zhang Xun ជាអ្នកជួយជ្រោមជ្រែង។ ​នៅ​ឆ្នាំ 1932 បន្ទាប់ពី​ការកាន់កាប់​របស់​ម៉ាន់​ជូ​រៀ Manchuria នៃ​រដ្ឋ​ម៉ាន់​ជូ​ដែល​ត្រូវបាន​បង្កើតឡើង ​ដោយ​ប្រទេស​ជប៉ុន​ហើយ​គាត់​ត្រូវបាន​គេ​ជ្រើសរើស​ជា “​នាយក​ប្រតិបត្តិ​” នៃ​រដ្ឋ​ថ្មីនេះ​ដោយ​ប្រើ​ឈ្មោះ​សម័យ​របស់​តា​ថុង។ ក្នុង​ឆ្នាំ 1934 គាត់​ត្រូវបាន​គេ​ប្រកាស​ជា​អធិរាជជាថ្មី​នៃ​ម៉ាន់​ជូ​ ហើយ​សោយរាជ្យ​រហូតដល់​ចុងបញ្ចប់​នៃ​សង្គ្រាម​ចិន​ជប៉ុន​លើក​ទី​ពីរ​នៅ​ឆ្នាំ 1945។​ បន្ទាប់ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1949​ ព្រះ​ចៅពូយី បាន​ជាប់គុក​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម​និង​មានទោស​ព្រហ្មទណ្ឌជាប់គុក​ដប់ឆ្នាំ ​និង​ក្រោយមក​បាន​សរសេរ​ប្រ​វ​តិ្ត​របស់គាត់​ហើយ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ និង​សភា​ប្រជា​ជនជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដឹកនាំ​ដោយសារ​ម៉ៅ​សេទុង​។​ […]

Continue Reading

ជីវប្រវត្តិរបស់ ផ្លាតូ (Plato) អ្នកបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិទ្យា

ទស្សនវិទូ និងអ្នកនិពន្ធ (៤២៨ មុន គស – ៣៤៨ មុន​ គស) ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ បានបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិទ្យា​ ដែល​មាន​ឥទ្ធិពល​មិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈ​លោក​ខាងលិច។ អ្នកទស្សនវិជ្ជា Plato ប្រវត្តិរូបសង្ខេប ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ  បាន​កើត​នៅ​ឆ្នាំ ៤២៨ មុនគ.ស. និង​ជា​សិស្ស​ម្នាក់​របស់​សូក្រាត (Socrates) និង​ជា​គ្រូរបស់​អារីស្តូត (Aristotle)។ សំណេររបស់​គាត់​មានបំណង​ស្វែង​រក​យុត្តិធម៌ សោភណ្ឌភាព និង​សមភាព ហើយ​ក៏​មាន​ការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យា​នយោបាយ សាសនវិទ្យា លោហធាតុ​វិទ្យា ជ្ញានវិទ្យា និង​ទស្សនវិទ្យា​ភាសា។ ផ្លាតូ​បានបង្កើត​បណ្ឌិតសភា​នៅ​អាតែន ជា​គ្រឹះស្ថានអប់រំ​មួយនៃ​គ្រឹះស្ថានអប់រំ​​ជាន់ខ្ពស់​ដំបូងគេ​នៅ​លោក​ខាងលិច។ គាត់​បានទទួលរមណៈភាពនៅ​ឆ្នាំ​ ៣៤៨ មុន គ.ស.។ ប្រវត្តិ​របស់​ផ្លាតូ (Plato) ដោយសារ​កង្វះ​ប្រភពចម្បង​ពី​សម័យកាល​នេះ សាច់រឿង​ជាច្រើនទាក់ទងនឹង​ជីវិតរបស់​ផ្លាតូ​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកប្រាជ្ញ​ តាមរយៈ​​សំណេរ​របស់​គាត់ និង​សំណេរ​របស់​​ប្រវត្តិវិទូ​សម័យ​នោះ ក៏ដូចជា​ប្រវត្តិវិទូ​បុរាណ។​ ប្រវត្តិសាស្ត្រ​បែបប្រពៃណី​​បាន​ប៉ាន់ស្មាន​ថ្ងៃ​កំណើតរបស់​ផ្លាតូ​ថា​​ប្រហែល​ក្នុង​ឆ្នាំម​៤២៨​ មុន គ.ស.។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​ជំនាន់ថ្មី​ ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​នៅក្នុងជីវិតរបស់​គាត់ ជឿថា គាត់​កើត​នៅ​ចន្លោះ​ឆ្នាំ​ […]

Continue Reading

ជីវប្រវត្តិអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែលតែងបំពេររន្តំប្រជាជនខ្មែរ​ឱ្យរំសាយទុក្ខគ្រប់ជំនាន់

លោកអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល-។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់ជាមួយលោក។ ជីវប្រវត្តិរបស់អធិរាជ សុីន សុីសាមុត ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យនោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម […]

Continue Reading