សីលធម៌​​​​បុគ្គលិក​ការិយាល័យ​ ៦​ ចំណុច ​ដែល​អ្នក​ត្រូវ​ដឹង​

ធ្វើ​ការ​ជា​មួយ​មនុស្ស​ច្រើន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​អ្នក​ធ្វើ​ការ​​នៅ​ផ្ទះ​ម្នាក់​ឯង​នោះ​ទេ​។​ ជម្លោះ ការ​ខ្វែង​​គំនិត សង្គ្រាម​ត្រជាក់ បរាជ័យ ​​អាច​កើត​ឡើង​គ្រប់​​​ពេល​ប្រសិន​អ្នក​មិន​​ចេះ​បត់​បែន​​ សម្រប​ខ្លួន ឬ​​រៀនសូត្រ​​ពី​វិន័យ​ចាំបាច់​​របស់​បរិយាកាស​​កន្លែង​ធ្វើការ​​នីមួយៗ​​។ តួយ៉ាង ខាង​ក្រោម​នេះ​ជា​សីលធម៌​ ៦​ ចំណុច សម្រាប់​បុគ្គលិក​ការិយាល័យ ដែល​អ្នក​ដាច់​ខាត​ត្រូវ​តែ​ដឹង​៖​ ១. កុំ​ចូលរួម​ក្នុង​ការ​និយាយ​ដើម​គេ​ គេច​​មិន​ផុត កន្លែង​ធ្វើ​ការ​ណា​ក៏​ដូច​គ្នា តែងតែ​មាន​បណ្ដុំ​បុគ្គលិក​ស្និទ្ធស្នាល​ជា​ក្រុមៗ ចូលចិត្ត​និយាយ​​ដើម​​គេ​ នៅ​ពេល​ជួបជុំ​។ ការ​ចែក​រំលែក​រឿង​ចចាមអារ៉ាម ឬ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ក្រោយ​ខ្នង​​ គឺ​ជា​ទង្វើ​​ខុស​ឆ្គង ព្រម​ទាំង​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ការងារ​ ដូច្នេះ​អ្នក​គួរ​ចៀស​ឲ្យ​ឆ្ងាយ​។​ ២. ប្រគល់​បញ្ហា​ទៅ​​បុគ្គល​ដែល​ពាក់ព័ន្ធ​ អ្នក​នឹង​មិន​ចេះ​តែ​ជួប​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា​រហូត​​នោះ​ទេ​។ ពេល​ខ្លះ របៀប​ធ្វើ​ការ ឬ​​អត្តចរិត​អ្នក អាច​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​ផ្សេង​ទៀត​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចង​ចិត្ត​គុំគួន ជា​ដាច់​ខាត ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ​ក្នុង​វិជ្ជាជីវៈ​ការងារ។ ​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី ឬ​​ប្រាប់​ទៅ​ថ្នាក់​លើ​ប្រសិន​បើ​រឿង​នោះ​​ហួស​ពី​សមត្ថភាព​របស់​​អ្នក​​​។​ ៣. ស្ម័គ្រ​ចិត្ត​ជួយ​គេ តាម​តែ​អាច​ទៅ​រួច​ ការ​ធ្វើ​ការ​ជា​ក្រុម ទាមទារ​ឲ្យ​មាន​ការ​សហការ​ និង​យក​​អសារ​គ្នា​ខ្លាំង​​ ដើម្បី​សម្រេច​ជោគជ័យ​​រួម​។ ប្រសិន​អ្នក​ឃើញ​មិត្ត​រួម​ការងារ​​កំពុង​លើក​​របស់​ធ្ងន់ៗ ច្រើន រយីងរយោង​ ឆាប់​ទៅ​ជួយ​គេ​ទៅ​។ ទម្លាប់​ខ្លួន​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​បែប​នេះ ទោះ​ទៅ​ធ្វើ​ការ​នៅ​ទី​ណា​ក៏​មិន​ខ្វះ​អ្នក​ចូល​ចិត្ត​ដែរ​។​ ៤. យក​ចិត្ត​ទុក​ដាក់​​​គ្រប់​ពេល​ នៅ​ពេល​​អ្នក​កំពុង​រវល់ […]

Continue Reading

រូប​គំនូរ​ហុងស៊ុយមួយចំនួនដែល​គួរ​តែមាន​តាំង​នៅ​ផ្ទះ​​​បើ​ចង់​​បាន​លាភ​សំណាង​​ មាស​ប្រាក់​ហូរ​ចូល​

សូម​និយាយ​ពី​ការ​ជ្រើសរើស​រូបភាព​ដើម្បី​តុបតែង​ផ្ទះ ដែល​តាម​ក្បួន​ហុងស៊ុយ​ ការ​ជ្រើសរើស​រូបភាព​នេះ​គឺ​អាច​ផ្ដល់​ទាំង​ប្រយោជន៍ មង្គល និង​អពមង្គល ដល់​​ម្ចាស់​ផ្ទះ និង​សមាជិក​គ្រួសារ​ទាំង​មូល។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំនឿ និង​ចង់​ដឹង​អំពី​ការ​ជ្រើសរើស​រូបភាព​តាំង​ផ្ទះ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ផង និង​សិរី​មង្គល មាស​ប្រាក់​ហូរហៀរ​ចូល​ផ្ទះ​ផង សូម​ជ្រើស​រើស​រូបភាព​ ឬ​រូប​គំនូរ​ដូច​​បង្ហាញ​ខាង​ក្រោម​៖ ១. រូប​ទឹក​ជ្រោះ រូប​ទឹក​ជ្រោះ​ត្រូវ​បាន​ចាត់​ទុក​ជា​រូបតំណាង​ក្ដី​សុខ ក្ដី​ចម្រើន​ហូរ​​ចូល​ផ្ទះ។ រូបភាព​មាន​ទេសភាព ទឹក​ជ្រោះ ឬ​សមុទ្រ​បែប​នេះ គួរ​តាំង​នៅ​​បន្ទប់​ទទួល​ភ្ញៀវ ប៉ុន្តែ​មិន​គួរ​ដាក់​តាំង​ក្នុង​បន្ទប់​ទឹក បន្ទប់​គេង ឬ​បន្ទប់​ធ្វើ​ការ​ឡើយ។ ២. រូបភាព​ទន្លេ ឬ​សមុទ្រ ​ទន្លេ​គឺ​ជា​រូបភាព​ដែល​បណ្ដាល​ជោគ​លាភ​មក​ចូល​ក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ។ អ្វី​ដែល​សំខាន់ រូបភាព​ទន្លេ ឬ​សមុទ្រ​​នោះ​ត្រូវ​មាន​លក្ខណៈ​ហូរ​ចូល​មក​ខាង​ក្នុង​ផ្ទះ ទើប​ចាត់​ទុក​ថា​ជា​សិរី​មង្គល ប៉ុន្តែ​បើ​ដាក់​តាំង​ឲ្យ​មើល​ទៅ​ឃើញ​ក្រសែ​ទឹក​ហូរ​ចេញ​ទៅ​ក្រៅ​ផ្ទះ នោះ​នឹង​តំណាង​ឲ្យ​ការ​បង្ហូរ​លាភ​សំណាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​វិញ។ ៣. រូបភាព​ព្រះ​អាទិត្យរះ ឬ​ព្រះ​ច័ន្ទ រូបភាព​ទេសភាព​ដែល​មាន​បង្កប់​ដួង​ព្រះ​អាទិត្យ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូបភាព​មង្គល ជា​ពិសេស​រូបភាព​ពេល​ថ្ងៃ​រះ​ដែល​មាន​ព្រះ​អាទិត្យ​រះ​ឡើង​ផុត​ជើង​មេឃ ដែល​តំណាង​ឲ្យ​ភាព​គង់វង្ស ស្ងប់សុខ និង​ជីវិត​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង​ភាព​ស្វាហាប់។ ចំណែក​រូប​ដែល​មាន​ដួង​ច័ន្ទ គឺ​សម្រាប់​ដាក់​តាំង​ក្នុង​បន្ទប់​គេង​តែ​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ស្នេហា​ល្អ ហើយ​បើ​ផ្ទះ​ណា​មាន​កូន​​ក្រមុំ​ នឹង​អាច​​ទទួល​បាន​កូន​ប្រសា​ល្អ ផ្ដល់​ភាព​ត្រជាក់ត្រជំ និង​រឿង​ល្អ​ៗ​ចូល​ផ្ទះ។ ៤. រូប​សេះ ៨​ក្បាល​ កំពុង​រត់ […]

Continue Reading

ទោះបីជាធ្វើ​ការ​មួយ​ជាតិ​ទៀត ក៏​មិន​មាន​ដែរ បើ​​នៅ​​ធ្វើ​បែប ៦​យ៉ាង​នេះ

មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​អ្នក​ខ្លះ​ក៏​មិន​បាន​ដឹង​ដែរ​ថា​ទង្វើ​មួយ​ចំនួន​ដែល​ពួក​គេ​ធ្វើ​រាល់​ថ្ងៃ​អាច​រារាំង​មិន​ឲ្យ​ពួក​គេ​​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ទោះ​ត្រូវ​ប្រើ​ពេល​ធ្វើ​ការ​មួយ​ជីវិត​ក៏​ដោយ។ ជាក់​ស្ដែង បើ​អ្នក​មិន​បញ្ឈប់​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​នេះ​ទេ ទោះ​ធ្វើ​ការ​មួយ​ជាតិ​ទៀត​ក៏​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ៖ ១. ខំ​ធ្វើ​ការ តែ​មិន​ប្រើ​ភាព​វៃ​ឆ្លាត ប្រិយមិត្ត​​ជា​ច្រើន​ប្រាកដ​ជា​បាន​ដឹង​​ហើយ​ថា​ការ​​​​ខំ​ធ្វើ​ការ​តែ​មួយ​មុខ មិន​អាច​ធានា​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ​ ឬ​មាន​មាស​ប្រាក់​ច្រើន​​នោះ​ឡើយ ប៉ុន្តែ​ការ​ធ្វើ​ការ​ដោយ​ប្រើ​ភាព​វៃ​ឆ្លាត​ទៅ​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ទាំង​អស់​នេះ​មក។ ការ​ខិត​ខំ​ធ្វើ​ការ​អាច​ឲ្យ​យើង​រក​បាន​ចំណូល​មួយ​ចំនួន​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ពេលវេលា​កន្លង​ផុត​ លុយ​មួយ​ចំនួន​នោះ​ក៏​វា​មិន​អាច​រីក​ចម្រើន​ទៅ​ណា។ ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ជានិច្ច និង​​​មាន​ផែនការ​​នាំ​ប្រាក់​ដែល​រក​បាន​នោះ​ទៅ​បណ្ដាក់​ទុន​ផ្សេង​ៗ​ដែល​យើង​គិត​ថា​អាច​រីក​ចម្រើន។ ២. ចាយ​លុយ​ហួស​មាឌ និង​លើស​ពី​អ្វី​ដែល​ចាំបាច់ ការ​ចាយ​វាយ​សម្ញែង​ទ្រព្យ​មិន​មែន​ជា​គោលការណ៍​របស់​មហាសេដ្ឋី​​នោះ​ទេ។​ បើ​ដឹង​ថា​ខ្លួន​មាន​ចំណូល​តិច អ្នក​គួរ​ចែក​ឲ្យ​ដាច់​នូវ​អ្វី​ដែល​ចាំ​បាច់ និង​អ្វី​ដែល​មិន​ចាំ​បាច់ ហើយ​​ព្យាយាម​ចំណាយ​តែ​លើ​អ្វី​ដែល​ចាំបាច់​បាន​ហើយ។ ៣. ​ចាំ​តែ​ប្រាក់​ខែ មនុស្ស​ភាគ​ច្រើន​​ធ្វើ​ការ​រង់​ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ខែ ខណៈ​ដែល​អ្នក​មាន​ភាគ​ច្រើន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​​ប្រាក់​ច្រើន​លឿន​បំផុត ដោយ​ការ​បង្កើត​​ជំនួញ ឬ​រក​ចំណូល​ផ្សេង​បន្ថែម​ពី​លើ​ការងារ​ពេញ​ម៉ោង។ ៤. មិន​កំណត់​គោលដៅ​ថា​ចង់​មាន​ប្រាក់​សន្សំ​ប៉ុណ្ណា អ្នក​​មិន​ធ្លាប់​កំណត់​គោលដៅ​ថា​ខ្លួន​ចង់​បាន​អ្វី ហើយ​ត្រូវ​​មាន​ប្រាក់​សន្សំ​ប៉ុន្មាន​ៗ​ទើប​អាច​បាន​របស់​នោះ​មក ដូច​ជា​ទិញ​ផ្ទះ ទៅ​រស់​នៅ​ក្រៅ​ប្រទេស ឬ​ដើរ​លេង​ឆ្ងាយៗ ដោយ​រវល់​តែ​មើល​ស្រាល​ខ្លួន​ឯង ខណៈ​ពួក​មហាសេដ្ឋី តែង​តែ​មាន​គោលដៅ ហើយ​នឹង​ផ្ដោត​លើ​គោលដៅ​របស់​ពួក​គេ​រហូត​ទាល់​តែ​បាន​សម្រេច។ ៥. ចាយ​សិន សល់​ប៉ុន្មាន​សឹម​សន្សំ បើ​ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​ដក​លុយ​សន្សំ​សិន សល់​ប៉ុន្មាន​សឹម​ចាយ។ គួរ​បង្កើត​ទម្លាប់​បែង​ចែក​លុយ​សម្រាប់​ចាយ​ពេល​អាសន្ន ឬ​សន្សំ​ទុក ឲ្យ​ហើយ​នៅ​គ្រប់​ពេល​ដែល​បាន​លុយ​មក។ ៦. ជឿ​ថា​ខ្លួន​ឯង […]

Continue Reading

មន្ត​ស្នេហ៍​ទាំង ១០​យ៉ាង​របស់​មនុស្ស​ស្រី​ដែល​បុរស​ត្រូវ​ការ​ច្រើន​ជាង​សម្រស់

សម្រស់​ស្អាត​គឺ​ជា​អំណោយ​ផល​ពី​ធម្មជាតិ​ ដែល​​​​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​​ក្នុង​ការ​ឆក់​យក​បេះដូង​របស់​​​មនុស្ស​ប្រុស។​ ប៉ុន្តែ​​មាន​ត្រឹម​តែ​រូប​ស្អាត​ពិត​ជា​មិន​គ្រប់គ្រាន់​ក្នុង​ការ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​​លង់​ស្រឡាញ់​អ្នក​ខ្លាំង រហូត​ចង់​រៀបការ ​កសាង​គ្រួសារ​ និង​រស់​នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត​ឡើយ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​១៣​យ៉ាង​​​របស់​​ស្រីៗ​​ដែល​បុរស​​ភាគ​ច្រើន​ត្រូវការ​ជាង​រូប​សម្រស់​​ស្អាត​ទៅ​​ទៀត​៖​ ១. ញញឹម​ ស្នាម​ញញឹម​ មិន​ត្រឹម​តែ​ផ្ដល់​ភាព​ទាក់​ទាញ និង​បង្កើន​សម្រស់​អ្នក​​ទ្វេ​ដង​ប៉ុណ្ណោះ​ទេ​ វា​ធ្វើ​ឲ្យ​​បុរស​នៅ​ក្បែរ​អ្នក​មាន​អារម្មណ៍​ល្អ និង​រីករាយ​គ្រប់​ពេល​ផង​ដែរ​។​ ២. ពូកែ​ធ្វើ​ម្ហូប​ អាហារ​ជា​រឿង​សំខាន់​ ក្នុង​ការ​ឆក់​យក​បេះដូង​មនុស្ស​ប្រុស​។ មាន​ប្រពន្ធ​ដែល​ជា​ចុងភៅ​ពូកែ​ម្នាក់ មនុស្ស​ប្រុស​ណា​ក៏​មាន​​មោទនភាព​ដែរ​។ ៣. ចេះ​លេង​សើច​ ត្រឹមត្រូវ​គ្រប់​ពេល​ពេក គួរ​ឲ្យ​ធុញ​ ដូច្នេះ​មនុស្ស​ស្រី​ដែល​ចេះ​ក្រមិចក្រមើម លេង​សើច ពិត​ជា​អាច​បង្ក​បរិយាកាស​ឲ្យ​រឹត​តែ​សប្បាយ និង​​ផ្អែមល្ហែម។​ ៤. ពូកែ​លួងលោម​ មនុស្ស​ប្រុស​​តែង​ចង់​បាន​ប្រពន្ធ​ដែល​ស្រឡាញ់​ខ្លួន​ដូច​ជា​ម្ដាយ បារម្ភ យក​ចិត្ត​ទុក​ដាក់ លួងលោម លើក​ទឹក​ចិត្ត​ពេល​​ដែល​​​​​ជួប​​រឿង​បរាជ័យ​​ ឬ​អស់​សង្ឃឹម។​ ៥. ត្រគាក​​សាយ​ មនុស្ស​ប្រុស​ជឿ​ថា​ មនុស្ស​ស្រី​ដែល​ត្រគាក​សាយ អាច​ផ្ដល់​កំណើត​ដល់​កូន​ដែល​មាន​សុខភាព​ល្អ និង​ប្រាជ្ញា​ឈ្លាសវៃ​។​ ៦. ចិត្ត​ល្អ​ ចិត្ត​ល្អ ចេះ​អាណិត​​អាសូរ ជួយ​យក​អាសា​អ្នក​ជុំវិញ គឺ​ជា​គុណ​សម្បត្តិ​ដ៏​មហិមា​ដែល​មនុស្ស​ប្រុស​ត្រូវការ​ខ្លាំង​ពី​អនាគត​ភរិយា​របស់​ខ្លួន​។​ ៧. មាន​​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន មនុស្ស​ស្រី​ដែល​មាន​ក្តី​ស្រមៃ តែង​​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​។ ភាព​ឯករាជ្យ នឹងធឹង មាន​ជំនាញ […]

Continue Reading

បញ្ហា​ជីវិតទាំង ៧​យ៉ាង​ដែល​អ្នក​នឹង​យល់​​បាន​​ជ្រាលជ្រៅ​ពេល​ឈាន​ចូល​វ័យ ២៥ឆ្នាំ

វ័យ ២៥ឆ្នាំ គឺ​ជា​វ័យ​ដែល​ត្រូវ​ជួប​ប្រទះ​នឹង​អ្វី​ៗ​ជា​ច្រើន ដែល​អាច​ហៅ​បាន​ថា​ជា​វ័យ​ផ្លាស់​ប្ដូរ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់​ក៏​ថា​បាន ព្រោះ​នៅ​អាយុ​នេះ​ភាគ​ច្រើន​យើង​ក៏​បាន​រៀន​ចប់ និង​ចូល​ធ្វើ​ការ​បាន​មួយ​រយៈ។ ដូច្នេះ​អាច​និយាយ​បាន​ថា​នេះ​ជា​វ័យ​ដែល​យើង​អាច​យល់​ដឹង​ពី​ជីវិត។ ថ្ងៃ​នេះ កញ្ញា សូម​លើក​ឧទាហរណ៍​ចំនួន ៧​រឿង​ដែល​មនុស្ស​យើង​នឹង​​អាច​យល់​យ៉ាង​ស៊ី​ជម្រៅ​នៅ​ពេល​ឈាន​ដល់​អាយុ​២៥​ឆ្នាំ៖ ១. យល់​បាន​ថា​សង្គម​ការងារ​មាន​ភាព​ស្មុគស្មាញ​​ជាង​សង្គម​រៀន​សូត្រ​ច្រើន កាល​នៅ​រៀន តួនាទី​ចម្បង​ដែល​យើង​មាន​គឺ​គ្រាន់​តែ​យក​ខំ​​រៀន​។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ លទ្ធផល​សិក្សា​របស់​យើង​នឹង​បាន​ល្អ ប៉ុន្តែ​បើ​សិន​ជា​មិន​តាំង​ចិត្ត​រៀន​ទេ លទ្ធផល​នឹង​មិន​ល្អ ដែល​ភាគ​ច្រើន​លទ្ធផល​ទាំង​នោះ​គឺ​យ៉ាង​អាច​ស្មាន​ដឹង​យ៉ាង​ងាយ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ពិភព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​ផល​ល្អ​រហូត​នោះ​ទេ ព្រោះ​ការ​ធ្វើ​ការងារ​​ទាមទារ​ឲ្យ​មាន​បច្ច័យ​ផ្សេង​ៗ​ច្រើន​ទៀត​ក្រៅ​ពី​ការ​ខំ​ធ្វើ​ការ។ ​ នៅ​វ័យ​នេះ​អ្នក​​​នឹង​បាន​រៀន​សូត្រ​ពី​ទស្សនៈ និង​សិល្បៈ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ផ្សេង​ៗ​កាន់​តែ​ច្រើន​ជាង​កាល​នៅ​រៀន ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​យល់​ពី​ចិត្ត​មនុស្ស​កាន់​តែ​ច្រើន​ដូច​គ្នា។ ២. សុខភាព​រាង​កាយ​របស់​អ្នក​មិន​មាំទាំ​ដូច​មុន​ទៀត​ទេ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា អ្ហើយ​ទើប​ ២៥ឆ្នាំ​សោះ! ប៉ុន្តែ​អ្នក​ធ្លាប់​សង្កេត​ឬ​អត់​ថា ទោះ​បី​សុខភាព​របស់​អ្នក​មិន​បាន​ទ្រុឌទ្រោម​ច្បាស់​នឹង​ភ្នែក ប៉ុន្តែ​​វា​មិន​អាច​ធន់​ទ្រាំ​ស្មើ​​កាល​ពី​មុន​ឡើយ ​ដែល​មិន​ថា​អ្នក​ធ្វើ​បាប​ខ្លួន​​ឯង​ដោយ​ទៅ​ជប់លៀង​ដល់​យប់​​យ៉ាង​ណា ពេល​ងើប​ឡើង​វិញ​ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែ​ពេល​នេះ អ្នក​ចាប់​ផ្ដើម​នឿយ​ហត់ និង​អស់​កម្លាំង​លឿន​ជាង​មុន ទម្ងន់​ក៏​ពិបាក​សម្រក ដូច្នេះ​ហើយ​ទើប​អ្នក​ចាប់​ផ្ដើម​មើល​ថែ​សុខភាព​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ ៣. អ្នក​ចាប់​ផ្ដើម​មិន​ខ្វល់ពី​មនុស្ស​ដែល​គ្មាន​ន័យ​​ទាល់​តែ​សោះ​សម្រាប់​ជីវិត​អ្នក ពាក្យ​ថា “មិន Care” និយាយ​ងាយ ប៉ុន្តែ​បើ​​ធ្វើ​បាន​ពិបាក។ កាល​ពី​មុន​អ្នក​អាច​នឹង​និយាយ​ថា មិន​ខ្វល់​ពី​អ្នក​និយាយ​ដើម អ្នក​ដែល​ស្អប់​អ្នក ឬ​សូម្បី​តែ​អ្នក​និយាយ​មួល​បង្កាច់​អ្នក ប៉ុន្តែ​ការពិត​ ភាគ​ច្រើន​អ្នក​​ប្រាកដ​ជា​ទ្រាំ​មិន​​ស្ត្រេស​មិន​បាន […]

Continue Reading

បើ​មាន​២០​ចំណុច​នេះ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រឹងប៉ឹង និង​​ឆ្លាត​​ខ្លាំង​ម្នាក់​ហើយ

អាយុ​កាន់​តែ​ច្រើន បទពិសោធន៍​ជីវិត​កាន់​តែ​ច្រើន អ្នក​​ប្រហែល​ជា​គិត​ថា​ខ្លួន​ឯង​​កាន់​តែ​វិវត្ត​ខ្លួន​រឹងមាំ​ និង​ចាស់​ទុំ​ជាង​មុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ខាង​​ក្រោម​នេះ​ហើយ​ជា​អត្តចរិត​ទាំង​២២​​ចំនុច​ដែល​អាច​បញ្ជាក់​​​ច្បាស់​​ថា​អ្នក​ពិត​ជា​បាន​ក្លាយ​ខ្លួន​ជា​​មនុស្ស​ដែល​មាន​ស្មារតី​​​​រឹងមាំ​​ពិត​ប្រាកដ​មែន​​​៖​ ១. អ្នក​ដឹង​ពី​​របៀប​បែងចែក​​រវាង​អារម្មណ៍​ និង​ហេតុផល​ ​​​​រាល់​ការ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​មួយ​ ​អ្នក​អាច​​ថ្លឹង​ថ្លែង​បាន​យ៉ាង​ល្អ​​រវាង​មនោសញ្ចេតនា និង​ហេតុផល​ ​។​ ​ ២. អ្នក​ចំណាយ​ពេល​វេលា​របស់​អ្នក​​ប្រកប​​ដោយ​​ប្រសិទ្ធភាព អ្នក​​មិន​ដែល​បង្កើត​លេស ដើម្បី​ខ្ជិល​ធ្វើ​ការ​ឡើយ​។ អ្នក​​​អាច​​​ផ្ដោត​អារម្មណ៍​​ចំពោះ​ការងារ​ដែល​​​អ្នក​​កំពុង​ធ្វើ ​និង​ព្យាយាម​​​បំបាត់​ចោល​​​ការ​ចំណាយ​ពេល​ធ្វើ​រឿង​​​អត់​ប្រយោជន៍​។​ ៣. អ្នក​ជឿ​ជាក់​​​យ៉ាង​មុតមាំ​​ថា​​ខ្លួន​អាច​សម្រប​​​ជាមួយ​ការ​ផ្លាស់​ប្ដូរ​បាន​គ្រប់​បែប​​យ៉ាង​​ មនុស្ស​មួយ​ចំនួន​តែងតែ​ខ្លាច ឬ​​​ធន់​ទ្រាំ​ជាមួយ​ការ​ផ្លាស់​ប្ដូរ ប៉ុន្តែ​អ្នក​​​​មិន​ដែល​ព្រួយ​ចិត្ត​ជាមួយ​រឿង​នេះ​ទេ​ ព្រោះ​​អ្នក​​តែង​មាន​វិធី​ក្នុង​​ការ​ដោះ​ស្រាយ​ជាមួយ​​ការ​ផ្លាស់​ប្ដូរ​នោះ​។​ ៤. អ្នក​​ហ៊ាន​ប្រឈម​មុខ​​​និង​ការ​ភ័យខ្លាច​ដែល​តែងតែ​រារាំង​អ្នក អ្នក​មិន​​ដែល​​ក្លែង​​ធ្វើ​ខ្លួន​រឹងមាំ​​ដើម្បី​យក​ល្អ​មើល​មុខ​អ្នក​ដទៃ​​ឡើយ​។ ​មនុស្ស​ដែល​មាន​ស្មារតី​​​​រឹងមាំ​​ពិត​ប្រាកដ ​​អាច​យក​ឈ្នះ​រាល់​ការ​ភ័យ​​ខ្លាច​​​ ​ព្រម​ទាំង​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​​​ក្លាយ​ជា​មនុស្ស​ថ្មី​ដែល​ប្រសើរ​ជាង​មុន​។​​ ៥. អ្នក​រៀន​ពី​កំហុស​​ឆ្គង​ខ្លួន​ឯង​ អ្នក​​​មិន​ដែល​​លាក់ ឬ​បិទបាំង​កំហុស​ខ្លួន​នោះ​​ទេ​។ អ្នក​​​តែង​តែ​ព្យាយាម​រៀន​សូត្រ​ពី​កំហុស​ទាំង​នោះ​ ដើម្បី​​ទុក​ជា​មេរៀន​ជីវិត​ទៅ​ថ្ងៃ​ក្រោយ​។​ ៦. អ្នក​​ថ្លឹង​ថ្លែង​បាន​​ច្បាស់​រវាង​ អ្នក​​ជា​អ្នក​​នរណា​ និង អ្នក​ចង់​ក្លាយ​ជា​នរណា​ អ្នក​ទទួល​​ស្គាល់​​សមត្ថភាព​ដែល​ខ្លួន​មាន​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​មិន​ដែល​បោះ​បង់​​ក្តី​ស្រមៃ​​ដែល​អ្នក​ប្រាថ្នា​នៅ​ពេល​អនាគត​ឡើយ​។​ ៧. អ្នក​​អបអរ​ជោគជ័យ​របស់​អ្នក​ដទៃ​ ភាព​ជោគជ័យ និង​សុភមង្គល​របស់​អ្នក​​ដទៃ​​មិន​បាន​ធ្វើ​ឲ្យ​​អ្នក​​​​មាន​ចិត្ត​​ច្រណែន​នោះ​ទេ ព្រោះ​​​អ្នក​​ជា​មនុស្ស​ដែល​តែងតែ​សហការ និង​សាទរ​ចំពោះ​ជ័យជម្នះ​អ្នក​ជុំវិញ​ខ្លួន​​​។​ ៨. អ្នក​ខ្វល់​អំពី​ការ​​ពង្រឹង​​ជំនាញ​​របស់​ខ្លួន​ជាជាង​ការ​បង្អួត​គេ​​នូវ​​ជំនាញ​ទាំង​នោះ​ មនុស្ស​​ដែល​មាន​ស្មារតី​រឹងមាំ​មិន​ខ្វល់​ចំពោះ​មុខមាត់ ឫ​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ​ឡើយ​។ អ្នក​​ធ្វើ​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ […]

Continue Reading

ស្រីៗ! បើ​នៅ​ធ្វើ​៤​ចំណុច​នេះ ទោះ​អាយុ​ច្រើន​ប៉ុណ្ណា ក៏​គេ​នៅ​ចាត់​ទុក​ដូច​កូន​ក្មេង

ភាព​ចាស់​ទុំ​មិន​ត្រូវ​បាន​កំណត់​ដោយ​អាយុ​នោះ​ទេ អ្នក​ខ្លះ​អាយុ​តិច តែ​មាន​ការ​ចេះ​គិត​បែប​ចាស់​ទុំ​ ឯ​អ្នក​ខ្លះ​អាយុ​ច្រើន​ គេ​ហៅ​បង តែ​កាយវិការ​ចេញ​មក​ធ្វើ​ឱ្យ​គេ​ចាត់​ទុក​ដូច​កូន​ក្មេង ដែល​មិន​អាច​យក​ជា​សាច់​ការ​បាន​។ សាក​ពិនិត្យ​មើល​ខ្លួន​ឯង​ពេល​នេះ​ទៅ​មើល ថា​តើ​អាច​មាន​ចំណុច​ខាង​ក្រោម​ដែរ​ទេ? បើ​អត់មាន​ទេ អាច​ចាត់​ទុក​ថា អ្នក​ជា​មនុស្ស​ចាស់​ទុំ​ហើយ​។ ​​ ១- នៅ​ឡេះឡោះ​ លេង​សើច​ច្រើន ការ​និយាយ​ស្ដី​លេង​សើច​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ចូល​ចិត្ត ប៉ុន្តែ​បើ​ឈាន​ចូល​វ័យ​២០​ឆ្នាំ​ក្រាស​ហើយ គួរ​តែ​កាត់​បន្ថយ​ទង្វើ​ឡេះឡោះ​បែប​នេះ​ខ្លះ​ទៅ ព្រោះ​នារី​ដែល​ឡេះឡោះ​លេង​សើច​ច្រើន ធ្វើ​ឱ្យ​បុរស​មិន​សូវ​ឱ្យ​តម្លៃ​ប៉ុន្មាន​ទេ​។ ២- មាន​អី​បន្តិច យក​ទៅ​ Drama លើ​ Facebook សម័យ​ Facebook មិន​មែន​អ្វី​ក៏​អាច​ផុស​បាន ឬ​បញ្ចេញ​អារម្មណ៍​បាន​ទាំង​អស់​នោះ​ទេ​។ ការ​ផុស​ញឹក​ញាប់ យក​រឿង​ខ្លួន​ឯង​ទៅ​បើក​ចំហ​ឱ្យ​គេ​ដឹង​ច្រើន​ពេក ឬ​ប្រើ​ពាក្យ​មិន​គប្បី​លើ​ Facebook សុទ្ធ​តែ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​ការ​គិត​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ មិន​ទាន់​អាច​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ។ ​ ៣- ប្ដូរ​អារម្មណ៍​លឿន​ៗ​ពេក ធ្លាប់​ជួប​ទេ? អ្នក​ខ្លះ​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿនៗ រក​តែ​តាម​មិន​ទាន់​។ ម្ដង​រួស​រាយ ម្ដង​ក៏​ស្ងៀមស្ងាត់ មិន​មាត់​មិន​ក ហើយ​ពេល​មាន​អ្នក​ចូល​ទៅ​និយាយ​លេង​ជាមួយ​ បែរ​ជា​បញ្ចេញ​កំហឹង ឬក្រោក​ចេញ​ទៅ​វឹង។ នេះ​បង្ហាញ​ថា នារី​ម្នាក់​នោះ​នៅ​ប្រើ​អារម្មណ៍​បែប​កូន​ក្មេង​នៅ​ឡើយ ព្រោះ​មាន​តែ​កូន​ក្មេង​ទេ ដែល​ត្រូវ​ការ​គេ​លួង​គ្រប់​ពេល​បែប​នេះ។ ​ពាក្យ​មួយ​ដែល​តែង​ប្រើ​សម្រាប់​នារី គឺ​ទន់​ភ្លន់ […]

Continue Reading