ឥទ្ធិពលទាំង ១០យ៉ាងដែលអ្នកនឹកស្មានមិនដល់ពីប្រ​ទេសសិង្ហបុរី!

ប្រ​ទេសសិង្ហបុរីត្រូវបានគេស្គាល់ថាជា ប្រទេសដ៏រីកចំរើន នឹងមានឥទ្ធិពលមួយនៅក្នុងអាស៊ីអាគ្នេយ៏ តែមានរឿងខ្លះប្រហែលជាអ្នកមិនធ្លាប់ដឹងពីប្រទេសនោះទេពីប្រទេសនេះ។ ពេលនេះ Anarchak បានលើកឡើងពីប្រ​ទេសសិង្ហបុរី នូវរឿងគួរអោយភ្ញាក់ផ្អើរទាំង១០យ៉ាងដែលអ្នកខ្លះមិនធ្លាប់ដឹងពីមុនមក! ១. នៅក្នុងប្រ​ទេសសិង្ហបុរី នរណាៗក៏ស្គាល់អំពីរឿង Sang Nila Utama ដែលជារឿងព្រេងដែលតំណាងឲ្យដែនដីនៃប្រទេសសិង្ហបុរីទាំងមូល។ ដែរកាលនោះមានតំណាលថា​មានព្រះអង្គម្ចាស់មួយអង្គមកពី Palembang ហើយគាត់បានប្រទះឃើញសត្វតោមួយក្បាល ហើយក៏បានដាក់ឈ្មោះ ប្រទេសនេះថា​ សិង្ហបុរី​ តែម្ដងទៅ។ ប៉ុន្តែការពិតទៅនៅលើដែនកោះនេះមិនធ្លាប់មានស្វតតោសោះឡើយ លើកលែងតែឥឡូវនេះអ្នកអាចរកបាននៅឯសួនសត្វ។ ២. The Merlion ដែលជាសត្វត្រីពាក់កណ្តាល និងពាក់កណ្តាលជាសត្វតោ គឺនិមិត្តសញ្ញាជាតិមួយរបស់ប្រទេសសិង្ហបុរី។ ដែលប្រវត្តិសខាងលើ Sang Nila Utama នេះជាមូលហេតុដែលសត្វសិង្ហ (Singa) ជាសត្វតំណាងឲ្យសត្វតោ ហើយត្រីនេះគឺជាតំណាងដល់ប្រវត្តិសាស្ត្រនៃប្រទេសសិង្ហបុរីដែលធ្លាប់ជា “ទីក្រុង Temasek” ដែលជាទីក្រុងដែលគ្រប់ដណ្ដប់ដោយសមុទ្រ។ ៣. ដោយយោងតាមការសិក្សាមួយរបស់ក្រុមប្រឹក្សាអង់គ្លេសបាននិយាយថា ប្រជាជនសិង្ហបុរីជាប្រជាជនដែលដើរលឿនបំផុតនៅលើភពផែនដី! លឿនមធ្យមដែលប្រជាជនសិង្ហបុរីអាចដើរគឺប្រហែល ៦,១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង! ៤. ក្រៅពីកោះសិង្ហបុរី ប្រទេសនេះក៏មានកោះតូចៗចំនួន ៦៣ទៀតផងដែរ ដែលភាគច្រើននៃកោះទាំងនេះគឺមិនមានមនុស្សរស់នៅទេ។ (រូបភាពខាងក្រោម: កោះគូស៊ូ) ៥. […]

Continue Reading

តាមពិតប្រវតិ្តអាមេរិកអស្ចារ្យខ្លាំងយ៉ាងនេះ ទើបអាចក្លាយជាមហាអំណាចពិភពលោកល្បីឈ្មោះបាន!

ប្រិយមិត្តអ្នកអានជាគោរពស្រឡាញ់ យើងបានសិក្សាជាអំពីប្រវត្តិសាស្ត្រ​ និងរឿងរ៉ាងជាច្រើនរបស់ពីភពលោក រួមទាំងគំនិត ទស្សនៈរបស់បុគ្គល​ដែលល្បីលល្បាញជាច្រើនទៀត។ នៅក្នុងថ្ងៃនេះ យើងសូមនាំអារម្មណ៍របស់ប្រិយមិត្តអ្នកទៅស្គាល់ ប្រទេសមហាអំណាចមួយទៀត គឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ហៅជាភាសាអង់គ្លេស (United States of America) គឺជា​សាធារណរដ្ឋ​សហព័ន្ធ ដែល​​មាន​រដ្ឋ​(State) ចំនួន ៥០ និង​មណ្ឌល​សហព័ន្ធ (federal district) ចំនួន ១​។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ដែលស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃគឺជា​ប្រជុំ​មួយ​នៅ​កណ្ដាល​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬតំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​ក្នុង​សមុទ្រ​ការាបៀន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ជាមួយ​ផ្ទៃដី ៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា និង​ប្រជាជន​ប្រមាណ ៣០៧ លាន​នាក់ (ស្ថិតិចុងក្រោយ ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧) ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ក្លាយ​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៣ ឬ ទី​៤ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍ និង​ពហុ​វប្បធម៌ ច្រើន​ជាងគេ​លើ​ពិភ​ពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក […]

Continue Reading

ខ្លាំងមែន! យុទ្ធសាស្រ្តមួយចំនួនដែលចិនបានប្រើប្រាស់ក្នុងការ បន្សាបឥទ្ធិពលអាមេរិក នៅតំបន់អាស៊ី

ការប្រែប្រួលរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់អំពីមហាអំណាចអាស៊ី និងពិភពលោកលំដាប់ថ្នាក់ទី ២មួយនេះ។ កាលពីសប្តាហ៍កន្លងទៅ ក្រុមប្រទេស ១១ បានចុះកិច្ចព្រមព្រៀងលើ ការដោះដូរពាណិជ្ជកម្ម ដែលមានអាមេរិកជាតំណាងគូរភាគីរវាងចិន ប៉ុន្តែនៅពេលដែលប្រធានាធិបតីទី ៤៥របស់អាមេរិក ដូណាល់ត្រាំ ដកខ្លួនចេញភា្លម ជំហានបានឈានឆ្ពោះទៅមុខដោយគ្មានមហាអំណាចទី ១ មួយនេះ។ វាគឺជាដំណាក់កាលក្នុងការប្រែប្រួលចុងក្រោយបង្អស់ ពីវត្តមានរបស់អាមេរិក មកជាស្ថានភាពថ្មីមួយនឹកស្មានមិនដល់។ កម្រិតនៃការប្រែប្រួលពិតជាពិបាកស្មានថាវានឹងលោតឡើងខ្ពស់យ៉ាងណានោះ។ មហាអំណាចទាំងពីរកំពុងរិះរកយុទ្ធសាស្រ្តដើម្បីផ្លាស់ប្តូរបរិបទប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ដែលប្រជាជនច្រើនបំផុតសម្រាប់រូបភាពរៀងខ្លួន។ មូលដ្ឋានទ័ពអាមេរិកនៅតែមានភាពរឹងមាំ ក្នុងតំបន់អាស៊ី ប៉ុន្តែចិន បានចាប់ផ្តើមពង្រីកមូលដ្ឋានអំណាចទ័ពរបស់ខ្លួន ព្រមជាមួយនឹងការក្តោបក្តាប់សេដ្ឋកិច្ច ដើម្បីបង្វែរទិសនៃតំបន់នេះ ដោយដាក់យុទ្ធសាស្រ្តអូសទាញសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកជាមុន ដែលមាន ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ី។ ទំនោរនេះទំនងជានឹងរុញកាន់តែខ្លាំងក្នុងអាណត្តិរបស់លោក ដូណាល់ត្រាំ ដែលជាប្រធានាធិបតីមិនខ្វល់អំពី គោលនយោបាយបរទេស ហើយព្យាយាមច្រានចោលនូវរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលនាំឲ្យប្រទេសតំបន់អាស៊ី វិលវល់ក្នុងការសម្រេចចិត្តជាយុទ្ធសាស្រ្តផ្ទាល់ខ្លួន។ ជាក់ស្តែង ការដោះដូរពាណិជ្ជកម្មកាលពីសប្តាហ៍កន្លងទៅ គឺជាសញ្ញាដ៏សំខាន់ដែលប្រទេសទាំងឡាយ ដូចជា អូស្រ្តាលី និងជប៉ុន បានចាប់ផ្តើមឡើង ដោយគ្មានអាមេរិក។ សូម្បីតែគ្រប់ប្រទេសស្ទើរតែទាំងអស់ក្នុងតំបន់អាស៊ី បាន នឹងកំពុងធ្វើពាណិជ្ជកម្មជាមួយចិន ច្រើនជាង […]

Continue Reading

ជីវប្រវត្តិអ្នកប្រាជ្ញចិនដ៏ល្បីល្បាញម្នាក់ ស៊ូតុងប៉ ដែលត្រូវគេធ្វើបាបរហូតដល់ថ្ងៃស្លាប់

  ស៊ូស៊ឺ(Su Shi) កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ​១០៣៧ និងស្លាប់នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ១១០១ ដែលគេស្គាល់​ផងដែលថា ស៊ូ តុងប៉(Su Tongpor) គឺជាមនុស្សដែលមានកិត្តិស័ព្ទល្បីល្បាញជនជាតិចិនម្នាក់។ គេស្គាល់គាត់ជាអ្នកនិពន្ធ​ អ្នកតែងកំណាព្យ វិចិត្រករ អ្នកឆ្លាក់អក្សរ ឱសថវិទ្យា អ្នកចិត្តសាស្ត្រ និងជារដ្ឋបុរសនៃរាជវង្សមហាសុង។​ គាត់គឺជាឥស្សរជន​ដ៏សំខាន់ម្នាក់នៅក្នុងនយោបាយរបស់រាជវង្សនាសម័យកាលនោះដែលមានគំនិតស្របតាម ស៊ឺម៉ា គង និងអ្នកផ្សេងៗទៀត​ប្រឆាំងនិងគោលនយោបាយផ្លាស់ប្ដរច្បាប់ថ្មីរបស់ វ៉ាង អានស៊ឺ។ ស៊ូស៊ឺល្បីឈ្មោះ​ថាជាអ្នកពូកែខាងសរសេរអត្ថបទ និងអត្ថបទកំណាព្យរបស់គាត់ជាច្រើនមានឥទ្ធិពលមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំង​រាលដាលដល់ប្រទេស​ជប៉ុន និងតំបន់ជុំវិញ រហូត​ដល់មានការបកប្រែជាភាសាអង់គ្លេស​ដោយ​លោក Arthur Waleyទៀតផង។ ស៊ូស៊ឺ​កើត​នៅតំបន់ម៉ៃសាន(Meishan) ក្បែរភ្នំអូម៉ី(Omei) ដែលសព្វថ្ងៃនេះយើងស្គាល់ថាជាខេត្ត ស៊ីឆន (Sichuan) ឪពុករបស់ស៊ូស៊ឺមានឈ្មោះថា​ ស៊ូឈុន (Su Xun) និងមានប្អូនប្រុស​ម្នាក់ឈ្មោះ ស៊ូ ឈឹ (Shu Zhe)​ ដែលសុទ្ធសឹងជាមនុស្សមានឈ្មោះល្បីល្បាញនាសម័យកាលនោះ។ ស៊ូស៊ឺ​រៀនតាំងពីតូច​តាមក្បួននៃលិទ្ធិ​តាវនៅសាលា​ក្នុងតំបន់មួយ។ ក្រោយមក​ម្ដាយរបស់គាត់ជាអ្នក​បង្រៀន។ ស៊ូស៊ី​រៀបការនៅអាយុ​១៧ឆ្នាំ។ ស៊ូស៊ឺ និងសូឈឹ​មានទំនាក់ទំនងបងប្អូនជិតស្និទ្ធ​ខ្លាំងណាស់។ […]

Continue Reading