អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ!

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកក្រូចឆ្មារទាំង 8 យ៉ាង ដែលអ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ។ ក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ជាច្រើននៅក្នុងខ្លួន។ សារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងទឹកក្រូចឆ្មារមានជាតិវីតាមីន C, ជាតិកាល់ស្យូម, ជាតិដែក, វីតាមីន B, ប៉ូតាស្យូម, ជាតិសរសៃ និងម៉ាញ៉េស្យូម។ ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈពេលព្រឹកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់មានសុខភាពល្អ និងរឹងមាំ។ នេះគឺជាហេតុផល 15 យ៉ាងដែលអ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃ។ 1.ជួយក្នុងការសម្រកទម្ងន់ ទឹកក្រូចឆ្មារអាចជាជំនួយដ៏អស្ចារ្យសម្រាប់មនុស្សដែលកំពុងតស៊ូដើម្បីសម្រកទម្ងន់។ ដោយសារតែទឹកក្រូចឆ្មារមានជាតិសរសៃ។ នៅពេលដែលអ្នកទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកអ្នកនឹងមានការឃ្លានតិចតួចក្នុងអំឡុងពេលថ្ងៃ។ 2.ជួយកាត់បន្ថយការរលាក ការទទួលទានទឹកក្រូចឆ្មារឲ្យបានទៀងទាត់ជួយបន្ថយកម្រិតអាស៊ីតនៅក្នុងខ្លួនអ្នក។ ការរលាក គឺបណ្តាលមកពីកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន។ ការរលាកសន្លាក់ គឺបណ្តាលមកពីការកើនឡើងនៃអាស៊ីតអ៊ុយរិកនៅក្នុងសន្លាក់។ ទទួលទានទឹកក្រូចឆ្មារអ្នកនឹងទប់ស្កាត់ការកកើតនេះបន្ថយការរលាកសន្លាក់។ 3.ជួយបង្កើនថាមពល អ្នកត្រូវការថាមពលនៅពេលអ្នកចេញទៅធ្វើការ។ ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកនឹងជួយបង្កើនកម្រិតថាមពលរបស់អ្នកនៅពេលអ្នករៀបចំដើម្បីទៅធ្វើការ។ 5.ជួយសម្អាតប្រព័ន្ធក្នុងរាងកាយរបស់អ្នក ភាគច្រើននៃផលិតផល និងអាហារដែលមនុស្សបរិភោគសព្វថ្ងៃនេះមានជាតិពុលជាច្រើន។ ការទទួលទានទឹកក្រូចឆ្មាររៀងរាល់ថ្ងៃជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការកម្ចាត់ជាតិពុល។ វាជួយបង្កើនមុខងារអង់ស៊ីម ដើម្បីរក្សាថ្លើមអោយល្អ។ 4.ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក ប្រព័ន្ធភាពស៊ាំត្រូវការវីតាមីន C ច្រើន ដើម្បីអាចការពាររាងកាយពីជំងឺតាមវិធីដែលល្អបំផុត។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ច្រើន។ ការទទួលទានទឹកក្រូចឆ្មាររាល់ថ្ងៃនៅពេលព្រឹកផ្តល់នូវប្រព័ន្ធភាពស៊ាំរបស់អ្នកគ្រប់វីតាមីន C ដែលវាត្រូវការ ដើម្បីបំពេញមុខងាររបស់វាឲ្យមានប្រសិទ្ធភាព។ 6.ជាវិធីសាស្រ្តដ៏ល្អសម្រាប់ជំងឺហឺត ប្រសិនបើអ្នកមានជំងឺហឺតរឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយការវះកាត់ជំងឺហឺត គឺត្រូវទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ។ រោគសញ្ញានៃជំងឺហឺតនឹងថយចុះយ៉ាងខ្លាំង។ 7.ជួយដល់ស្បែករបស់អ្នក ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលប្រឆាំងនឹងស្នាមជាំស្បែក និងការពារស្នាមជ្រីវជ្រួញ។ ដូច្នេះទឹកក្រូចឆ្មារនឹងមិនត្រឹមតែធ្វើឲ្យអ្នកមានស្បែកភ្លឺរលោងប៉ុណ្ណោះទេ វាក៏អាចជួយអ្នកឲ្យមើលទៅក្មេងជាងវ័យផងដែរ។ ស្បែកមានភាពប្រសើរឡើងដោយសារតែទឹកក្រូចឆ្មារជួយកម្ចាត់ជាតិពុលដែលមាននៅក្នុងឈាមរបស់អ្នក។ […]

Continue Reading

វិធីសាស្រ្តទាំងនេះជួយព្យាបាលពេលត្រូវរលាកទឹកក្តៅឬរលាកភ្លើង!

នៅពេលលោកអ្នក ជួបប្រទះនូវបញ្ហារលាកភ្លើងឬរលាកទឹកក្ដៅ អាចអនុវត្តន៍តាមវិធីសាស្រ្ត មួយចំនួនដូចខាងក្រោមនេះ ៖ ១.​ប្រញាប់យកវត្ថុដើមហេតុ ចេញពីរាងកាយយើងជាប្រញាប់​ ​ក្នុងករណីត្រូវទឹកក្ដៅរលាក ទាំងសម្លៀកបំពាក់ ចូរប្រញាប់ឆក់ ឬ ដោះសម្លៀកបំពាក់ចេញពីរាងកាយ ឲ្យបានលឿនជាទីបំផុត ឬបើមិនអាចយកចេញបានទេ ចូរប្រញាប់យកទឹកត្រជាក់មកស្រោចពីលើភ្លាម។ ​ក្នុងករណីត្រូវភ្លើងរលាក បើសម្លៀកបំពាក់ឆេះភ្លើង ត្រូវប្រញាប់យកទឹកមកជះពន្លត់ភ្លាម។ បើគ្មានទីកនៅក្បែរទេ ចូរដេកទៅលើដី ហើយប្រមៀលចុះឡើង ដើម្បីពន្លត់ភ្លើងដែលឆេះខោអាវ។ ២.ប្រញាប់បញ្ចុះកម្ដៅស្បែកឲ្យបានលឿនជាទីបំផុត ត្រូវបញ្ចុះកម្ដៅស្បែកត្រង់បិវេណរលាក ដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនបញ្ចុះកម្ដៅភ្លាមៗទេ ស្បែកត្រង់បរិវេណនោះវានឹងរីកពង។ ការបញ្ចុះកំដៅស្បែកនេះ អាចធ្វើបានដោយចាក់ស្រោចទឹកត្រជាក់ដោយផ្ទាល់ ឬ​យកទឹកកកខ្ចប់ក្នុងក្រណាត់​ស្អាតមកស្អំពីលើ។ តែហាមយកអ្វីដែលត្រជាក់មិនស្អាត មកបិទជាដាច់ខាត ព្រោះវាអាចធ្វើឲ្យមុខរបួសរលាកភ្លើងឆ្លងមេរោគ។ ៣.សម្អាតស្បែកត្រង់បរិវេណ ដែលត្រូវភ្លើង ឬ ទឹកក្ដៅរលាក លាងសម្អាតដោយសាប៊ូថើៗ នឹងទឹកស្អាត។ ចូរចងចាំថា មិនត្រូវដុសស្បែក​ដែលរលាកពងនោះឡើយ ព្រោះអាចធ្វើឲ្យឆ្លងមេរោគ ហើយប្រែទៅជាដំបៅក្លាយខូចស្បែកកាន់តែធំ។ ៤.មុខរបួសបិតឬរុំឲ្យជិតស្អាត ក្រោយពេលសម្អាតរួចហើយ ចូរប្រើបង់រុំរបួសឬសំឡីស្អាត ដែលសម្លាប់មេរោគរួចហើយមកជូតស្នាម របួសឲ្យស្អាត។ បន្ទាប់មកបិទមុខរបួសដោយបង់ ដែលគ្មានមេរោគ ដើម្បីការពារស្នាមរបួសឲ្យមានអនាម័យជានិច្ច។ ក្នុងករណីស្នាមរបួសតូចតាច អ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់ រលាកភ្លើង […]

Continue Reading

ចំពោះអ្នកមានបញ្ហាក្លិនខ្លួន ! សាកល្បងញាុំ អាហារទាំង១០នេះ ពីព្រោះវាអាចជួយឱ្យខ្លួនអ្នកមានក្លិនល្អ

  តើអ្នកធ្លាប់មានអារម្មណ៍មិនស្រណុកស្រួលព្រោះតែក្លិនខ្លួនមែនទេ? ជាការពិត ការមានក្លិនខ្លួនអាចជារឿងគួរឱ្យអាម៉ាស់​ ហើយជាទូទៅក្លិនខ្លួនអាចបណ្តាលមកពីសែន និងអនាម័យខ្លួនប្រាណ ប៉ុន្តែវាក៏អាចបណ្តាលមកពីអាហារដែលអ្នកបរិភោគផងដែរ។ ជាក់ស្តែងអាហារខាងក្រោមនេះ អាហារដែលមានសញ្ញាខ្វែងអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ ចំណែកអាហារដែលមានសញ្ញាគ្រីសជួយឱ្យខ្លួនអ្នកមានក្លិនល្អ។ ទឹក និងស្រាបៀរ ការផឹកទឹកជួយឱ្យរាងកាយបញ្ចេញនូវជាតិពុលដែលបង្កឱ្យមានក្លិនខ្លួនចេញពីរាងកាយ ចំណែកការផឹកស្រាបៀរអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនសូវល្អ។ 2. Yogurt និងទឹកដោះគោ សារធាតុក្នុងYogurt ជួយឱ្យក្លិនខ្លួនល្អ ហើយវីតាមីន D ក្នុងYogurt ជួយប្រឆាំងបាក់តេរីក្នុងមាត់ដូចនេះហើយវាជួយកាត់បន្ថយក្លិនមាត់មិនល្អ។ 3. ទឹកក្រូចឆ្មា និងស្រាទំពាំងបាយជូរ ស្រាទំពាំងបាយជូរអាចធ្វើឱ្យរាងកាយអ្នកធុំក្លិនពេលផឹកច្រើន ចំណែកទឹកក្រូចឆ្មាវិញជួយបញ្ចេញសារធាតុពុល។ 4. ទឹកតែ និងកាហ្វេ ទឹកតែជាប្រភពនៃសារធាតុប្រឆាំងជាតិពុល។ កាលណាជាតិពុលកាន់តែតិច នោះក្លិនរាងកាយកាន់តែល្អប្រសើរ។ 5. ផ្លែប៉ោម និងផ្កាស្ពៃ ផ្លែប៉ោមប្រឆាំងនឹងក្លិនដង្ហើមមិនល្អ ចំណែកផ្កាស្ពៃអាចបណ្តាលឱ្យមានក្លិនរាងកាយ។ 6. ផ្លែក្រូច និងផ្លែល្ពៅ ផ្លែល្ពៅមាន Choline ដែលពេលមេតាបូលីសក្លាយជា Trimethylamine ដែលសារធាតុនេះច្រើនក្នុងរាងកាយអាចបណ្តាលឱ្យរាងកាយមានក្លិន។ ចំណែកផ្លែក្រូចជួយឱ្យក្លិនល្អវិញ។ 7. ផ្លែក្រវាញ និងCinnamon ព្រមទាំងខ្ទឹមសរ និងខ្ទឹមបារំាង Cardamom និងCinnamon […]

Continue Reading

ឃើញ​ប្រពន្ធ​​​​​ចាស់​​ខ្លាំង​ពេក​ក៏​សុំ​លែង តែ​មិន​ដល់​មួយ​ថ្ងៃ​ផង​ស្រាប់តែ​ទឹក​ភ្នែក​រហាម

គេ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ការ​ជា​ជាង​សំណង់​តូច​តាច ហើយ​យូរ​ៗ​ទៅ​ក៏​ឡើង​តំណែង​ជា​មេ​ជាង​សំណង់។ មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​​បង្កើត​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សំណង់​​ដោយ​ខ្លួន​ឯង ដែល​នៅ​ខណៈ​នេះ​ក្រុមហ៊ុន​សំណង់​របស់​គេ​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​គួរ​សម ហើយ​នេះ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​កើត​មាន​ភាព​ត្រេកត្រអាល​ក្នុង​ចិត្ត​របស់​គេ។ ភរិយា​អតីត​ជាង​សំណង់​ក្រីក្រ​ម្នាក់​នេះ តែង​ចាំ​​មើល​ថែ​ប្ដី​រហូត​មក​រយៈ​ពេល​ច្រើន​ឆ្នាំ​នេះ។ ពី​មនុស្ស​ស្រី​ដែល​មាន​រាង​ស្វ៊ែល​ស្អាត​ក៏​ចាប់​ផ្ដើម​ក្លាយ​ជា​ធាត់ ស្បែក​ដែល​ធ្លាប់​តែ​តឹង​រលោង​ក៏​ប្រែ​ជា​ជ្រីវជ្រួញ​ទៅ​ៗ​រៀង​រាល់​ថ្ងៃ។ ស្បែក​​ក្រិន​គគ្រាត​របស់​នាង​បាន​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​មិន​ល្អ​​នៅ​ពេល​ប្រៀបធៀប​ជាមួយ​ប្រពន្ធ​អ្នក​ដទៃ។ លក្ខណៈ​រូបរាង​របស់​ប្រពន្ធ ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញ​ទ្រាន់ ហើយ​នៅ​ពេល​​ឃើញ​ប្រពន្ធ គេ​ក៏​គិត​​ឃើញ​​តែ​រឿង​ពិបាក​ៗ​ចិត្ត​កាល​ពី​មុន។ គេ​គិត​ថា​ជីវិត​គូ​របស់​គេ​ទាំង​ពីរ​ប្រហែល​ជា​ល្មម​​ត្រូវ​បញ្ចប់​​ហើយ។ គេ​បាន​រៀប​ចំ​លុយ​ក្នុង​​កុង​​ឲ្យ​ប្រពន្ធ ៣០ម៉ឺន​ដុល្លារ ដែល​គ្រប់គ្រាន់​​ឲ្យ​នាង​កសាង​ជីវិត​ថ្មី​បាន​​នៅ​ក្នុង​ក្រុង។ គេ​មិន​មែន​ជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ ដូច្នេះ​ហើយ​គេ​បាន​រៀប​ចំ​ផែនការ​អនាគត​ទុក​ឲ្យ​ប្រពន្ធ។ បើ​គេ​មិន​​ធ្វើ​ដូច្នេះ គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​មិន​ខាន ព្រោះ​មិន​ចង់​ឲ្យ​ប្រពន្ធ​លំបាក។ នៅ​ទី​បំផុត​គេ​ក៏​​សុំ​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ នាង​ទទួល​យក​សំណើរ​របស់​ប្ដី​ដោយ​ស្ងប់ស្ងៀម មិន​តវ៉ា​អ្វី​ទាំង​អស់។ ​ដល់​ថ្ងៃ​​​​ដែល​នាង​ត្រូវ​​រើ​ចេញ​ទៅ​នៅ​ផ្ទះ​ដែល​គេ​ទិញ​ទុក​ឲ្យ​ ​​ពេល​រសៀល​​គេ​គិត​ថា​​នឹង​ត្រលប់​មក​ជួយ​រើ​អីវ៉ាន់​ប្រពន្ធ ហើយ​នោះ​ក៏​ជា​ការ​បិទ​ឆាក​ស្នេហា​ជាង ២០​ឆ្នាំ​រវាង​អ្នក​ទាំង​ពីរ​ដោយ​ស្ងៀមស្ងាត់​ដែរ។ រយៈ​ពេល​ធ្វើ​ការ​ពេញ​មួយ​ព្រឹក ដោយ​សារ​អារម្មណ៍​ចេះ​តែ​រសាប់រសល់ ដល់​ពេល​រសៀល​ក៏​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ ហើយ​ក៏​ដឹង​ថា​ប្រពន្ធ​បាន​ចេញ​ពី​ផ្ទះ​​បាត់​ទៅ​ហើយ។ នាង​បាន​ទុក​កូន​សោរ​ផ្ទះ​​ដែល​គេ​ទិញ​ឲ្យ​ ជាមួយ​សៀវភៅ​ធនាគារ​​​មាន​ប្រាក់ ៣០ម៉ឺន​ដុល្លារ​ដែល​គេ​​ផ្ញើ​ទុក​ឲ្យ​នាង ព្រមទាំង​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ថា… ខ្ញុំ​ទៅ​ហើយ​ណា ខ្ញុំ​នឹង​ត្រលប់​ទៅ​នៅ​ផ្ទះ​ម្ដាយ​ខ្ញុំ កម្រាល​ពូក ភួយ​បោក​រួច​ និង​ហាល​ស្ងួត​អស់​ហើយ ខ្ញុំ​បត់​ទុក​នៅ​ខាង​ស្ដាំ​ទូ​ខោ​អាវ។ អាកាស​ធាតុ​ត្រជាក់ កុំ​ភ្លេច​យក​វា​មក​ប្រើ។ អាវ​ឈុត​​ទាំង​អស់​ទុក​នៅ​ក្នុង​ទូ​ខោ​អាវ ស្រោម​ជើង ខ្សែ​ក្រវ៉ាត់ គឺ​ទុក​នៅ​​ផ្នែក​ខាង​ក្រោម​ទូ។ ពេល​ខ្ញុំ​ចេញ​ទៅ កុំ​ភ្លេច​ញ៉ាំ​ថ្នាំ ក្រពះ​បង​មិន​សូវ​ល្អ ខ្ញុំ​បាន​ផ្ញើ​មិត្តភ័ក្ដិ​ឲ្យ​ទិញ​ថ្នាំ​ទុក​ឲ្យ​បង​ហើយ គួរ​តែ​ល្មម​អាច​ទុក​ញ៉ាំ​បាន​កន្លះ​ឆ្នាំ។ […]

Continue Reading

មនុស្ស​ស្រី​គួរ​ត្រៀម​ខ្លួន ៧ យ៉ាង ពេល​ដៃគូ​មាន​អ្នកថ្មី

អ្វី​ៗ​នៅ​លើ​លោក​នេះ​ពិតជា​មិន​ទៀងទាត់​មែន ហើយ​សូម្បី​តែ​ចិត្ត​មនុស្ស​ក៏​ដូច​គ្នា។ ដូចនេះ​បើ​ថ្ងៃ​ណា​មួយ​មនុស្ស​ប្រុស​ជា​ទី​ស្រលាញ់​អ្នក​ប្រែ​ចិត្ត​ទៅ​មាន​អ្នក​ថ្មី ត្រូវ​ធ្វើ​រឿង ៧ យ៉ាង​នេះ៖ ១.តើ​ម្នាក់​នោះ​ប្រសើរ​ជាង​ខ្ញុំ? ពេល​ដែល​ដឹង​ថា​មនុស្ស​ជាទី​ស្រលាញ់​អ្នក​មាន​អ្នក​ថ្មី ត្រូវ​តែ​បញ្ជាក់​ខ្លួន​ឯង​ថា “មិន​ប្រាកដ​ថា​នាង​ល្អ​ជាង​អ្នក​ឡើយ”។ តាម​ពិត​អ្នក​មិន​អន់​ជាង​នរណា​ម្នាក់​ទេ ដូច្នេះ​វា​មិន​ចាំបាច់​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ។ អតីត​ដៃគូ​របស់​អ្នក​បាន​កំណត់​នរណា​ម្នាក់​ផ្សេង​ទៀត ដោយសារ​តែ​គេ​ចង់​បំភ្លេច​​អ្វី​តែ​មួយ​ពេល ឬ​ភាព​ឈ្លក់​វង្វេង​តែ​ប៉ុណ្ណោះ។ ២.អ្នក​មិន​បាត់បង់​អ្វី​ៗ​ទាំងអស់​ទេ ទំនាក់ទំនង​មិនមែន​ជា​ការ​ប្រកួតប្រជែង ឬ​ជា​ការ​ភ្នាល់​គ្នា​ដែល​មនុស្ស​ម្នាក់​ត្រូវតែ​ក្លាយ​ជា​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់​នោះ​ទេ។ សេចក្ដី​ស្រលាញ់​ជា​របស់​របស់​ប្រុស-ស្រី គឺ​ជា​តម្រូវការ​តែ​មួយ​ពេល​ប៉ុណ្ណោះ ដូចនេះ​កុំ​ឲ្យ​សេចក្ដី​ស្រលាញ់​ប៉ះពាល់​ដល់​ជីវិត​អ្នក ព្រោះ​អ្នក​មិន​បាន​បាត់បង់​អ្វី​ឡើយ ឪពុក​ម្ដាយ​បងប្អូន មិត្តភ័ក្ដិ​នៅ​ជាមួយ​អ្នក​ដដែល។ ៣.គាត់នៅតែ​ចាប់អារម្មណ៍អ្នក បន្ទាប់ពី​បាក់បែក​គ្នា​គ្មាន​នរណា​ម្នាក់​អាច​បំភ្លេច​រឿង​នោះ​បាន​ទេ លើកលែង​តែ​ពួកគេ​ឆ្កួត។ គាត់​ប្រាកដ​ជា​ចងចាំ​ច្រើន​ពី​អ្នក ដូច្នេះ​អ្នក​មិន​ចាំបាច់​មាន​អារម្មណ៍​ថា បុរស​ម្នាក់​នោះ​មិន​បាន​គិត​ពី​ជីវិត​របស់​អ្នក​ទេ ព្រោះ​ទាំងពីរ​នាក់​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន គាត់​នឹង​នឹក​ឃើញ​អ្នក​ដោយ​ខ្លួនឯង។ ៤.ទទួល​យក​ការ​ពិត នៅ​ពេល​ដែល​បុរស​ជាទី​ស្រលាញ់​ចាកចេញ​ទៅ អ្នក​មាន​តែ​ទទួល​យក​បច្ចុប្បន្ន និង​ព្យាយាម​យក​ឈ្នះ​ភាព​ឈឺចាប់​ម្នាក់ឯង​ឲ្យ​បាន។ ការ​រក្សា​អតីតកាល ឬ​ការ​រក្សា​កំហឹង​ស្អប់​នៅ​ក្នុង​ចិត្ត​មិន​អាច​ជួយ​អ្វី​បាន​ទេ។ ៥.ជីវិត​មិនមែន​ជា​ការ​រត់​ប្រណាំង អង្គុយ​ចុះ ហើយ​សម្រាក​ឲ្យ​ស្រួល​ខ្លួន និង​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​ជា​ទម្លាប់​ថ្មី​ឡើង​មក​វិញ ទោះ​បាត់​មនុស្ស​ម្នាក់​ក៏​ដោយ យូរ​ៗ​ទៅ​នឹង​សម្រប​ខ្លួន​បាន​ហើយ។ បើ​អ្នក​រវល់​តែ​រត់​តាម នោះ​អ្នក​នឹង​ហត់​អស់​កម្លាំង​កាយ កម្លាំង​ចិត្ត​មិន​ខាន។ ៦.អ្នក​គឺ​មានតែ​មួយ​គត់ អ្នក​គឺ​អ្នក គេ​គឺ​គេ បើ​អ្នក​ព្យាយាម​កែ​ខ្លួនឯង​គ្រប់​បែបយ៉ាង ដើម្បី​តែ​ផ្គាប់​ចិត្ត នោះ​ពេល​គាត់​អស់​ចិត្ត​នឹង​របៀប​អ្នក​មាន​រាល់ថ្ងៃ គាត់​នឹង​ផ្លាស់​ថ្មី​ទៀត។ […]

Continue Reading

ស្នេហា​អ្នក​ជិត​រលាយ​ហើយ (បែកបាក់) បើសិន​មាន​សញ្ញា​ទាំង ៧​នេះ

ក្រោយ​ចំណាយ​ពេល​ជាមួយ​គ្នា​យូរ​ទៅ អ្វីៗ​ចាប់ផ្ដើម​ប្រែប្រួល​មិន​ដូច​​មុន ម្នាក់ៗ​ចាប់ផ្ដើម​មាន​វិបត្តិ​ផ្លូវ​ចិត្ត​រៀង​ខ្លួន រស់នៅ​មួយ​ថ្ងៃ​ ដើម្បី​មួយ​ថ្ងៃ មិន​ដឹង​ថា​ស្នេហា​មួយ​នេះ​មាន​សង្ឃឹម​អាច​បន្ត​ទៅ​មុន​បាន​ទៀត​ឬ​អត់​។ ប្រសិន​អ្នក​កំពុង​វិលវល់​ចំពោះ​រឿង​មួយ​នេះ សូម​សង្កេត​សញ្ញា​ទាំង​៧​ខាង​ក្រោម ព្រោះ​វា​អាច​ឲ្យ​អ្នក​ប្រាកដ​ថា​ស្នេហា​អ្នក​ជិត​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​៖​ ១. ហេតុផល​នៃ​ការ​បែក​គ្នា នៅ​ពេញ​ខួរក្បាល​អ្នក​ ឈ្លោះ​គ្នា​ច្រើន​ពេក ហត់នឿយ​និង​គ្នា​ខ្លាំង​ពេក ក្នុង​ខួរក្បាល​របស់​អ្នក​​​នឹក​មិន​ឃើញ​រឿង​អ្វី​ផ្សេង ក្រៅ​ពី​​ការ​បែក​គ្នា​​ឡើយ​​​​។​ មិន​មែន​​អ្នក​​មាន​ញាណ​ពិសេស អាច​ដឹង​​​អំពី​រឿង​អនាគត ថា​នឹង​កើតឡើង​ជា​មុន​នោះ​ទេ ប៉ុន្តែ​​បើ​មាន​ហេតុភេទ​ជា​សញ្ញា​ច្រើន​យ៉ាង​ហ្នឹង រឿង​អី​ដែល​ថា​ទាយ​មិន​ត្រូវ​នោះ​។ ​ ២. អ្នក​លែង​ចំណាយ​​ពេល​នៅ​ជាមួយ​គ្នា​​ច្រើន​ដូច​ពី​មុន​ តើ​ដៃ​គូ​របស់​អ្នក​កំពុង​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ច្រើន​ជាង​អ្នក​មែន​ទេ​។ តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​បែក​បាក់ លែង​លះ ​ផិត​ក្បត់ មាន​​ទំនាក់ទំនង​ជា​មួយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង​។ អ្នក​ត្រូវ​តែ​ព្រួយ​បារម្ភ​ នៅ​ពេល​គាត់​ព្យាយាម​ដក​ខ្លួន មិន​សូវ​ចង់​នៅ​ក្បែរ​អ្នក​​ច្រើន​ដូច​មុន​។​ ៣. ការ​សន្ទនា​គ្នា​គួរ​ឲ្យ​ធុញ​ ប្រសិន​កិច្ច​សន្ទនា​របស់​អ្នក​ទាំង​ពីរ​ទាក់ទង​តែ​អំពី​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ គ្មាន​លាយ​បញ្ចូល​មនោសញ្ចេតនា​ស្នេហា​​ប្រុស​ស្រី ក្ដី​ស្រមៃ​នៅ​ថ្ងៃ​អនាគត សំណើច ឬ​ការ​​ជំរុញ​​ទឹក​ចិត្ត​គ្នា​​​ទៀត​ទេ មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​គ្រាន់​តែ​បំពេញ​តួនាទី​ប៉ុណ្ណោះ លែង​មាន​អារម្មណ៍​ស្រឡាញ់​សម្រាប់​គ្នា​ហើយ​។​​ ៤. អ្នក​មាន​សម្ពាធ​ផ្លូវ​ចិត្ត​​ ប្រសិន​​ភាគច្រើន​នៃ​ពេល​វេលា​ដែល​រស់នៅ​ក្បែរ​គ្នា អ្នក​តែងតែ​ធុញថប់ ភ័យ​ខ្លាច មួម៉ៅ ព្រួយ​បារម្ភ​ ខឹង ឈឺចាប់ ក្រៀមក្រំ មាន​ន័យ​ថា​ទំនាក់ទំនង​មួយ​នេះ​កំពុង​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត​អ្នក​យ៉ាង​ខ្លាំង​​។ អ្នក​គួរ​បង្ហាញ​អារម្មណ៍​ពិត​ប្រាប់​គាត់ ហើយ​ប្រសិន​គាត់​នៅ​តែ​មិន​អើពើ​ទៀត […]

Continue Reading