ជីវប្រវត្តិបិតាស្ថាបនិកវិមានឯករាជ្យ និងស្តាតអូឡាំពិច… គឺលោក វណ្ណ មូលីវណ្ណ

ស្ថាបត្យករ វណ្ណ មូលីវណ្ណ លោក វណ្ណ-មូលីវណ្ណ (កើតនៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំ១៩២៦) មានឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។ សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី។ ជីវប្រវត្តិ លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤។ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​ឆ្នាំ១៩៥៥។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។ នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ […]

Continue Reading