គន្លឹះមួយចំនួន ក្នុងការរៀបផែនការណ៍ជីវិត ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់

អ្នកគួរតែផ្តោតលើ​ការ​ពង្រឹង​ចំណុចខ្លាំង​ ធ្វើអ្វីៗដើម្បី​នាំជីវិតអ្នកឆ្ពោះទៅរក​គោលដៅល្អបំផុតដែលអ្នកប្រាថ្នាចង់​បាន​។ គន្លឹះមួយចំនួន​ខាងក្រោមនេះ​អាចជួយអ្នកសម្រេចបំណងបាន៖ ១/ រស់នៅប្រកបដោយភាពក្លាហាន ការភ័យខ្លាចជា​រឿងធម្មតា​និងជា​ផ្នែកមួយ​នៃ​ការរីកចម្រើន។ អ្នកត្រូវហ៊ានជ្រើសរើស​ភាពមិនច្បាស់លាស់​តាមរយៈការរំលឹកខ្លួន​ឯងថា​អ្នកនឹងបាត់​បង់​អ្វីខ្លះ​នៅពេលចុះចាញ់​អារម្មណ៍ភ័យខ្លាច។   ២/ បង្កើតសុភមង្គលសម្រាប់ខ្លួនឯង សរសេរ​គោលដៅសុភមង្គលធំៗបំផុតរបស់​អ្នក​ទាំង៥។ តែត្រូវសរសេរ​ឱ្យច្បាស់ៗនិង​ចំៗ ឧទាហរណ៍​ថា​ប្រសិនបើ​អ្នក​ចង់​បាន​ទំនាក់​ទំនងច្រើន​ដែលមានប្រយោជន៍ អ្នក​ត្រូវតែ​សរសេរជំហាន​លម្អិតទាំងអស់​ដើម្បីបានទំនាក់ទំនងបែបនោះ។   ៣/ កែប្រែផ្នត់គំនិតរបស់អ្នក រាល់ពេលដែល​អ្នកជួបបញ្ហា អ្នកត្រូវតែ​នឹករកមធ្យោបាយ​វិជ្ជមាន​ឱ្យបានច្រើនតាមតែអាចនឹកឃើញ។ ហើយអ្នក​ត្រូវតែផ្តោតលើ​គំនិតវិជ្ជមានទាំងនោះ រួចចាំមើល​ការរីកចម្រើននៃសុភមង្គលរបស់អ្នក។   ៤/ ស្វែងរកចំណុចខ្សោយខ្លួនឯង ពេលអ្នកនៅស្ងាត់តែឯង អ្នកគួរតែព្យាយាមនឹកគិតរកមើលចំណុចបំផុតក្នុងជីវិតអ្នក​ឱ្យបាន៣។ រួចជ្រើសរើសចំណុចខ្សោយបំផុតមួយដែលរារាំងអ្នកមិនឱ្យជោគជ័យក្នុងេះជីវិត និងបង្កើតផែនការណ៍អភិវឌ្ឍខ្លួនឯងបន្តិចម្តងៗ។ តែត្រូវចាំថា​ការផ្លាស់ប្តូរ​មិនអាច​កើតឡើង​ភ្លាមៗបានទេ អ្នកត្រូវតែអត់ធ្មត់និងព្យាយាម។   ៥/ ពិចារណាបទពិសោធន៍ដែលឆ្លងកាត់ នៅក្នុងសប្តាហ៍នេះ អ្នកគួរតែ​រកពេលមួយទៅទស្សនាកន្លែងធម្មជាតិ ដោយទុក​បច្ចេកវិទ្យាទាំងអស់នៅផ្ទះ។ ក្នុងឱកាសនៅស្ងប់ស្ងាត់​ជាមួយនិងធម្មជាតិនោះ អ្នក​គួរតែពិចារណាដល់​ជីវិត​រស់នៅដែល​មិនមានការរំខានពីសង្គម។   ៦/ ស្វែងរក​ចំណុចខ្លាំង​របស់​ខ្លួនឯង អ្នកត្រូវវិភាគរកជោគជ័យអស្ចារ្យបំផុតរបស់ខ្លួនឯង។ កំណត់ឱ្យឃើញនូវអ្វី​ដែល​អ្នក​បានធ្វើ​ដើម្បី​សម្រេច​គោលដៅ និងបែងចែក​ឱ្យដាច់​នូវរបៀបដែល​ធ្វើបានធ្វើតែមិនបានជោគជ័យ។ ពេលកំណត់ឃើញចំណុចខ្លាំងរបស់ខ្លួនឯងហើយ អ្នកត្រូវ​ប្តេជ្ញាចិត្តអភិវឌ្ឍជំនាញនោះបន្ថែមទៀត។   ៧/ ជ្រើសរើសប្រកបដោយភាពវៃឆ្លាត តើអ្នកកំពុងតែពិបាក​សម្រេចចិត្តឱ្យល្អមែនទេ? ដើម្បីសម្រេចចិត្ត​បានល្អ​ អ្នកត្រូវប្រមូល​ការពិតទាំងអស់ ហើយជួបនិយាយគ្នា​ជាមួយនឹង​មនុស្សដែល​អ្នកជឿទុកចិត្ត​បំផុតដើម្បី​សួរយោបល់​គេមុននឹងសម្រេចចិត្ត។   ៨/ […]

Continue Reading

ការងារទាំង ៣យ៉ាង ដែលមនុស្សជោគជ័យតែងតែធ្វើជារៀងរាល់ថ្ងៃ

នៅក្នុងសៀវភៅថ្មីមួយក្បាល​កម្រាស់​ជិត៧០០ទំព័រ​ដែលមានចំណងជើងថាTools of Titans ​លោក​ Tim Ferriss បាន​ប្រមូលផ្តុំ​ទម្លាប់​ជាប្រចាំ​របស់​មនុស្សជោគជ័យបំផុត​ជាង២០០​នាក់​ហើយប្រៀបធៀបទៅ​ឃើញថាមានចំណុចបីដែលដូចគ្នាគឺ៖ ១/ ធ្វើសមាធិ មនុស្សជាង​៨០ភាគរយដែល​លោក Tim Ferriss បាន​ជួបសម្ភាសន៍​មានទម្លាប់​ធ្វើសមាធិរាល់ថ្ងៃ។ ចំណែក​មនុស្ស២០ភាគរយ​ផ្សេងទៀត​ដែល​មិនធ្វើសមាធិទេ គេជ្រើសរើស​ធ្វើសកម្មភាពផ្សេងតែ​មានលក្ខណៈស្រដៀងនឹងការធ្វើសមាធិដែរ​ គឺដូចជា​ស្តាប់​ចម្រៀង​ ឬស្តាប់​ភ្លេច​ដដែលៗ​ដើម្បីធ្វើចិត្តឱ្យស្ងប់។ យោងតាម​អ្នកស្រាវជ្រាវមួយរូបនេះ​ សមាធិជួយ​រៀបចំមូលដ្ឋាន​មនុស្ស​ឱ្យទទួលបានជោគជ័យ ព្រោះតាមរយៈ​ការធ្វើចិត្ត​ឱ្យមូលមិនច្របូកច្របល់ អ្នកអាច​ផ្តោតបានល្អ​នៅពេលធ្វើកិច្ចការ​អ្វីមួយ។ តាមពិតទៅ​សមាធិ​មិនមែនត្រឹមតែជាអាថ៌កំបាំងក្នុងមុខជំនួញប៉ុណ្ណោះទេ សូម្បីតែ​ទាហាន​ជើងទឹកដែលតស៊ូក្នុងសមរភូមិ និងកីឡាមួយចំនួន​ក៏ត្រូវការ​សមាធិដើម្បី​អភិវឌ្ឍជំនាញឱ្យដល់កម្រិតកំពូលដែរ។ សមាធិជាវិធីមួយដើម្បីគ្រប់គ្រង​ខួរក្បាល​របស់អ្នក​។ វាដូចជាលំហាត់ប្រចាំថ្ងៃសម្រាប់ខួរក្បាល​អ្នកដែរព្រោះវាជួយឱ្យ​អ្នកទទួលបានភាពរីករាយច្រើន​ កាត់បន្ថយអារម្មណ៍តានតឹងនិងអន្ទះសា និងជួយឱ្យអ្នកសម្រេចចិត្ត​បានច្បាស់​លាស់។   ២/ ក្រោកធ្វើការពីព្រឹក អ្នកនិពន្ធសៀវភៅTools of Titansរកឃើញថា​ពេលវេលា៦០​ទៅ៩០នាទីដំបូងជាអ្នកកំណត់ពេលវេលា​១២ម៉ោងបន្ទាប់ទៀត។ អ្នកជំនាញខាងបង្កើត​ទម្លាប់​ក៏រកឃើញស្រដៀងគ្នានេះដែរ គឺមនុស្សជោគជ័យភាគច្រើន​សុទ្ធតែមាន​ទម្លាប់ក្រោកពីព្រឹកមុនអ្នកដទៃ។ សូមគិតដល់ពេលព្រឹករបស់អ្នក៖ ជាទូទៅអ្នកប្រញាប់ប្រញាល់ រៀបចំអាហារពេលព្រឹក រៀបចំកូនឱ្យស្លៀកពាក់មុនទៅរៀ​ន ហើយពេលចេញដំណើរក៏ច្រើនតែស្ទះក្នុងចរាចរណ៍ថែមទៀតដែលធ្វើឱ្យអារម្មណ៍កាន់តែតានតឹង។ ដើម្បីដោះខ្លួន​ចេញពីភាពប្រញាប់ប្រញាល់​និងអារម្មណ៍តានតឹងរាល់ព្រឹកទាំងនេះ អ្នកគួរតែឆាប់ក្រោកពីព្រឹកនិងរៀបចំខ្លួនក្នុងរបៀបមួយដែលអ្នកពេញចិត្ត ដើម្បីអាចមានអារម្មណ៍ល្អពេញមួយថ្ងៃ។ ទម្លាប់មួយនេះសំខាន់ណាស់ ព្រោះការសិក្សាស្រាវជ្រាវបានរកឃើញថា អារម្មណ៍ពេលព្រឹក​ជះឥទ្ធិពល​លើផលិតភាពនៃការងារពេញមួយថ្ងៃ​របស់អ្នក។ ធ្វើយ៉ាងណា​បង្កើតផ្នត់គំនិតល្អៗនៅពេលព្រឹក​តាមរយៈការហាត់ប្រាណ ធ្វើសមាធិ ឬសរសេរ​កំណត់ត្រាផ្ទាល់ខ្លួន។   ៣/ ផ្តោតលើចំណុចខ្លាំងរបស់អ្នក មនុស្សយើងគ្រប់រូបសុទ្ធតែមានចំណុចមិនល្អ ព្រោះយើងត្រូវរៀនសូត្រពេញមួយជីវិត។ ពេលខ្លះយើងបង្កើតកំហុសក្នុងការគិតថាមនុស្សជោគជ័យបំផុតអាចឡើងដល់ចំណុចកំពូលបាន​ដោយសារ​គេមិនសូវមានឧបសគ្គ។ […]

Continue Reading

គួរយល់ដឹងទាំងអស់គ្នាពីចំនុចទាំង១០នេះ ព្រោះវាអាចបំផ្លាញខួរក្បាលរបស់អ្នក!

មនុស្សម្នាក់ៗតែងតែមានទម្លាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព។ ជាមួយគ្នានេះដែរយើងតែងតែគិតថា ការធ្វើសកម្មភាពទាំងនោះ អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សម្គាល់នោះ គឺទម្លាប់ទាំងអស់នេះប្រហែលជាអាចធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាលរបស់យើង។ ១.រំលងអាហារពេលព្រឹក: អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេនឹងមានកំរិតជាតិស្ករនៅក្នុងឈាមទាប ដែលនេះគឺជាទម្លាប់ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀតវាធ្វើឲ្យខួរក្បាលខ្វះសារជាតិបំរុង ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។ ២.ការទទួលទានរបស់ផ្អែមច្រើន: អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារ ដែលមានកំរិតជាតិស្ករខ្ពស់ ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និងសារធាតុបំរុងនៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមានការអាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។ ៣.ការទទួលទានច្រើនជ្រុល: ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយអ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ និងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។ ៤.ការគេងមិនគ្រប់គ្រាន់: ការគេងពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ជាពិសេសខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាក បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។ ៥.ការយកក្រណាត់គ្របក្បាលនៅពេលគេង: នេះក៏ជាទម្លាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាលឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយ និងខួរក្បាល ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។ ៦.ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់: ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។ ៧.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ: ការព្យាយាមធ្វើការក្នុងខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា។ […]

Continue Reading

ចំណុចទំាង ៣យ៉ាងដែលអ្នកត្រូវគិត មុនពេលសម្រេចចិត្តចាប់ដៃគូរកសុីជាមួយអ្នកណាម្នាក់

ពាណិជ្ជកម្មធំដុំនិងអស្ចារ្យសុទ្ធតែចាប់ផ្តើមឡើងតាមរយៈការចាប់ដៃគូជាមួយត្រូវ។ ហើយពាណិជ្ជកម្មអស្ចារ្យប៉ុនណាក៏អាចរលាយបានដៃប្រសិនបើមានដៃគូមិនល្អ។ សហគ្រិនវៃឆ្លាតប្រើប្រាស់​យុទ្ធសាស្រ្ត​ទាំងនេះដើម្បីធានាថារាល់ការចាប់ដៃគូពាណិជ្ជកម្មរបស់គេមិននាំឱ្យអន្តរាយ។ ១/ជឿជាក់លើអារម្មណ៍ខ្លួនឯងតែក៏ត្រូវកត់ត្រាលើក្រដាសដែរ លោកJack Canfield ដែលអ្នកនិពន្ធល្បីឈ្មោះមួយរូបបានលាតប្រដាងបទពិសោធន៍ផ្ទាល់ខ្លួនថា ជោគជ័យទាំងអស់របស់ខ្ញុំកើតចេញពីការចាប់ដៃគូបានត្រឹមត្រូវ។ ក្បួនកំណត់សម្គាល់ដៃគូត្រូវរបស់ខ្ញុំមានពីរគឺ ទីមួយខ្ញុំត្រូវតែចូលចិត្តនិងទុកចិត្តគេ ហើយទីពីរគឺគេត្រូវតែមានអ្វីដែលខ្ញុំមិនមានមកចូលរួមជាមួយខ្ញុំ។ ការចូលចិត្តនិងជឿជាក់លើគេជារឿងមួយ ប៉ុន្តែខ្ញុំក៏ត្រូវជឿជាក់លើអារម្មណ៍ខ្លួនឯងទៀត ហើយបើខ្ញុំមានអារម្មណ៍ថាមានអ្វីមិនល្អហើយ ខ្ញុំមិនបន្តចងសម្ព័ន្ធភាពជាមួយគេទេ។ កំហុសឆ្គងមួយនៅពេលចាប់ដៃគូគឺអ្នកមិនបានបញ្ជាក់ឱ្យច្បាស់នូវតូនាទីម្នាក់ៗ ព្រំដែន និងច្រកចេញពេលមានបញ្ហា។   ២/ ស្គាល់ដៃគូនោះយ៉ាងហោចណាស់មួយឆ្នាំ លោកTai Lopezជាវិនិយោគិន និងជាទីប្រឹក្សាមុខជំនួញមួយរូបអះអាងថា មុននឹងចាប់ដៃគ្នាបង្កើតមុខជំនួញអ្វីមួយ ចំណុចដែលត្រូវគិតមុនគេគឺត្រូវស្គាល់មនុស្សនោះយ៉ាងហោចណាស់ឱ្យបានមួយឆ្នាំសិន។ ដៃគូមុខជំនួញដូចគ្នានឹងដៃគូជីវិតដែរ អ្នកត្រូវតែស្គាល់ច្បាស់មុននឹងរៀបការរស់នៅជាមួយគេ។ អ្នកត្រូវតែ​មានជំនាញស្គាល់ចិត្តសាស្រ្តមនុស្ស​ ហើយបើស្គាល់មិនច្បាស់ទេ កុំយកមកធ្វើជាដៃឱ្យសោះ។​ កំហុសឆ្គងដ៏ធំមួយដែលមនុស្សភាគច្រើនបង្កើតនៅពេលចាប់ដៃគូពាណិជ្ជកម្មគឺធ្វើឡើងឆាប់រហ័សពេក។   ៣/ កុំក្រែងចិត្តក្នុងការចែកផ្លូវគ្នាដើរ ពិសោធន៍បុគ្គលិកលក្ខណៈនិងអត្តចរិតរបស់មនុស្សដែលយើងចង់ចាប់ដៃគូដើម្បីស្គាល់គ្នាបានកាន់តែច្បាស់។ ប៉ុន្តែ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខុសគ្នារៀងៗខ្លួន ដូច្នេះ អ្វីដែលអ្នកត្រូវផ្តោតនោះគឺស្វែងរកតុល្យភាពរវាងគ្នានឹងគ្នា មិនមែនរកមធ្យោបាយគ្របដណ្តប់គេ ឬធ្វើឱ្យភាគីម្ចាងៗឈឺក្បាលព្រោះតែចំណុចខុសគ្នានោះទេ។ ចំណុចមួយទៀត អ្នកត្រូវតែធានាថាគោលដៅទីបំផុតរបស់អ្នកមានភាពស្របគ្នា។ កំហុសឆ្គងដ៏ធំរបស់ដៃគូពាណិជ្ជកម្មភាគច្រើនគឺខ្លាចក្រែងចិត្តមិនហ៊ានប្រឈមមុខគ្នាពេលជួបបញ្ហា។ នៅពេលដើរដល់ផ្លូវទាល់ ហើយអ្នកពន្យាពេលយូរពេកដើម្បីបញ្ចប់ភាពជាដៃគូនឹងគ្នា វានឹងបង្កើតភាពស្មុគស្មាញកាន់តែច្រើនឡើងថែមទៀត ហើយជាការខាតបង់កម្លាំងកាយចិត្តទទេ។   ប្រភព​៖ Entrepreneur

Continue Reading

តើអ្នកដឹងទេថាវិមានឯករាជ ខ្មែរកសាងឡើងក្នុងគោលបំណងអ្វីខ្លះ និងមានរចនាបថល្អឯកយ៉ាងណា?

ប្រទេសនីមួយៗរមែងមានទីកន្លែង និងមានសំណង់ដែលមានរចនាបថទៅតាមវប្បធម៌របស់ខ្លួន ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ ឬ សម្រាប់គោរពវិញ្ញាណក្ខន្ធប្រពលរដ្ឋ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមមិរបស់ខ្លួន។ ចំពោះប្រទេសកម្ពុជា មានវិមានឯករាជ្យ ដែលភាសាអង់គ្លេស (Independence Monument) ត្រូវបានកសាងឡើងរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតារបស់ សម្តេចព្រះ នរោត្តម សីហនុ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យ ពីប្រទេសបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វិមានឯករាជ្យ កាលពីមុនគេហៅថា «អនុស្សាវរីយ៍វិមានឯករាជ្យ» ដែលឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់ មូលចរាចរ រវាងមហាវិថីព្រះនរោត្តម និងរុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។ លោក វណ្ណ មូលីវណ្ណ វិមានឯករាជ្យរចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) ដែលមានកម្ពស់ ២០ម៉ែត្រ មាន៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ក្បាលគត់ (១ជាន់២០ និង ១ជ្រុង៥) […]

Continue Reading

១១​ សំនួរ​ស៊ី​ជម្រៅ​ដែលអ្នកត្រូវ​សួរ​មិត្តប្រុស បើសិនជាងអ្នកចង់ដឹង​ថា​ គេជា​មនុស្ស​បែប​ណា

មិត្ត​ប្រុស​គឺ​ជា​មនុស្ស​ដែល​សុភាព​នារី​យើង​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​ដឹង​ភ្លាមៗ ហើយ​ជា​ទូទៅ​សុភាព​នារី​ត្រូវ​ដឹង​អោយ​បាន​ច្រើន​ពី​មិត្ត​ប្រុស​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ដើម្បី​ដឹង​ពី​ដៃ​គូ​របស់​អ្នក ចម្លើយ​ជាក់​លាក់​ពិត​ជា​ចាំ​បាច់​ណាស់។ សំនួរ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជជីក​សួរ​ដើម្បី​ដឹង​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៖   ១៖ តើ​បង​ធ្លាប់​ចង់​ល្បី​ឈ្មោះ​ទេ? បើ​បង​ចង់​ល្បី​ឈ្មោះ​តើ​ព្រោះ​តែ​ហេតុ​​អ្វី​ទៅ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ​អ្នក​នឹង​ដឹង​ពី​មិត្ត​ប្រុស​អ្នក​លើស​ពី​ការ​គិត​​របស់​អ្នក​ចំពោះ​គេ។ តើ​គេ​ត្រូវ​ការ​អ្វី​ដែល​រឹង​មាំ​ឬ​ទេ?   ២៖ តើ​បង​ពេញ​ចិត្ត​នឹង​បណ្ដាញ​សង្គម​មួយ​ណា​ជាង​គេ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ ប្រសិន​បើ​មិត្ត​ប្រុស​អ្នក​ចូល​ចិត្ត​ facebook គេ​គឺ​ជា​មនុស្ស​​ចូលចិត្ត​ទាក់​ទង​មនុស្ស​ដទៃ​ជា​ច្រើន។​ បើ​គេ​ចូលចិត្ត Twitter គេ​ចង់​ធ្វើ​ជា​មនុស្ស​ឆ្លាត ហើយ​ពូកែ​បញ្ជូន​រឿង។ បើ​គេ​ចូល​ចិត្ត Instagram គេ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ឆ្លុះ​កញ្ចក់ និង​ថតរូប​ខ្លួន​ឯង។   ៣៖ បើ​បង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​ពិភពលោក​មួយ​ពេញ​មួយ​ជីវិត តើ​បញ្ហា​ណា​ដែល​បង​នឹង​​ចង់​ចូល​រួម? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​​គឺ ដឹង​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​គេ​ធំ​បំផុត​ជា​អ្វី។   ៤៖ តើ​បង​ជឿ​​ថា មាន​ខ្មោច​ទេ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ ការ​គិត​របស់​គេ​ពី​រឿង​ជាតិ​ក្រោយ។ ៥៖ តើ​ថ្ងៃ​អាទិត្យ​ដែល​បង​គិត​ថា ល្អ​បំផុត​សម្រាប់​ជីវិត​បង​គឺ​​ថ្ងៃ​របៀប​ណា? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ចូ​ល​ចិត្ត​ធ្វើ​អ្វី​ពេល​គាត់​មាន​អារម្មណ៍​ខ្ជិល។   ៦៖ តើ​អ្វី​ទៅ​ដែល​បង​នឹង​នៅ​តែ​សោកស្ដាយ​រហូត? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះគឺ ថា​តើ​គេ​នឹង​សារភាព​ពី​អ្វី​ដែល​គេ​ខុស ឬធ្វើ​អោយ​ខូច​ការ​ឬ​ទេ។   ៧៖ ពេល​ដែល​បង​យំ តើ​យំ​ដោយសារ​អ្វី​ទៅ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ជា​មនុស្ស​ប្រើ​អារម្មណ៍​​បែប​ណា […]

Continue Reading

អត្ថប្រយោជន៏ទឹកផ្លែសារី ស្ទើរមិនគួរឲ្យជឿ!!

យើងគ្រប់គ្នាដឹងហើយថា សារីគឺជា ផ្លែឈើម្យ៉ាង ដែល​ផ្តល់​អត្ថប្រយោជន៍ ​ច្រើន ជាងផ្លែឈើ ដទៃ​ ព្រោះសារី ជាប្រភព ផ្ទុក​ទៅ​ដោយ​សារធាតុ វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អា, សេ, អឺ, ទឹកអាស៊ីត​ហ្វូលិក, Niacin (B3), ស្ពាន់ និង សារធាតុ Boron។ក្រៅពីនេះ វាសម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​ដែលមាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។ដោយឡែក ប្រសិនបើយើងយកវាមកក្រឡុក ទទួលទាន នោះអត្ថប្រយោជន៍របស់វាគឺកាន់តែល្អឡើង។ទទួលទានទឹកផ្លែសារីក្រឡុកមួយកែវ អ្នកនឹងទទួលបានផលល្អដូចជា៖ កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ -​សរសៃឈាម​៖​ទឹកផ្លែសារីក្រឡុកមួយកែវ ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។វាជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​ដែលជួយ ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំ​អោយ​បង្កើត​បាន​ក្នុង​សិរី​រាងកាយ ដូច្នេះ​ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​ ល្អចំពោះពោះវៀនធំ៖ទឹកផ្លែសារីក្រឡុក នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំថ្ងៃ​។ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។វា​ធ្វើអោយ​ការ​បន្ទោបង់​មាន​ភាពទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផងដែរ​។ ប្រឆាំងជម្ងឺមហារីក៖គុណសម្បតិ្តនៃការទទួលទានទឹកផ្លែសារីក្រឡុក គឺជួយប្រឆាំងនឹងជំងឺ មហារីក ដូចជា មហារីក បំពង់​អាហារ, មហារីក […]

Continue Reading

ការអភិវឌ្ឍ​ខ្លួន​ទាំង ៥ជំហាន ដែលអាចកែ​ប្រែខ្លួនយើងអោយក្លាយ​ទៅ​ជា​បុគ្គល​ជោគជ័យ

គន្លឹះ​ដើម្បី​គ្រប់គ្រង​ខ្លួនឯង​បាន​គឺ​ការ​ស្គាល់​ខ្លួនឯង។ ការអភិវឌ្ឍ​ខ្លួន​ដើម្បី​ប្រែក្លាយ​ទៅ​ជា​បុគ្គល​អស្ចារ្យ​អ្នក​ត្រូវ​ស្គាល់​មូលដ្ឋាន​នៃ​ការ​ជំរុញ​ទឹកចិត្ត​និង​បុព្វហេតុ​ឱ្យ​បាន​ជាក់​ច្បាស់​ជាជាង​គ្រាន់តែ​រៀន​បត់បែន​ទៅ​តាម​កាលៈទេសៈ​ចំពោះ​មុខ។ បើ​ចង់​គ្រប់គ្រង​ខ្លួន​បាន​ទាំងស្រុង​ អ្នក​ត្រូវ​ចេះ​អភិវឌ្ឍ​ចំណុច​ទាំង​៥​ខាង​ក្រោម​នេះ​៖ ១/ ស្គាល់​ខ្លួនឯង​គ្រប់​ពេល ការស្គាល់​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់ខ្លួនឯង​មិនមែន​ជា​ការងាយស្រួល​ដូច​និយាយ​នោះ​ទេ។ ការ​​ស្វែងយល់​អំពី​ខ្លួនឯង​មិនមែន​ជា​ជម្រើស​ក្នុង​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាពអស្ចារ្យ​ទេ តែ​វា​ជា​ការចាំបាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ក្នុង​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​ថាមពល​និង​បញ្ជា​លើ​ឆន្ទៈ​។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​កម្រិត​នៃ​ប្រាជ្ញា​របស់​មនុស្ស​មាន​ចំណែក​ត្រឹមតែ​២០​%​នៃជោគជ័យ​របស់​បុគ្គល​ម្នាក់ៗប៉ុណ្ណោះ។​ ចំណែក​អារម្មណ៍​វិញ​មាន​ចំណែក​យ៉ាង​ច្រើន​លើសលប់​ក្នុង​ដំណើរ​ជោគជ័យ​របស់​មនុស្ស​។ បើ​យើង​មិន​ស្គាល់​អារម្មណ៍​ខ្លួនឯង​ទេ យើង​អាច​នឹង​លែង​គ្រប់គ្រង​ឥរិយាបថ​ក្នុង​ការទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ។ ការស្គាល់​ខ្លួនឯង​មាន​ន័យ​ថា​យើង​បង្កើន​សមត្ថភាព​យល់ដឹង​និង​តាម​គ្រប់គ្រង​អារម្មណ៍​បាន​យ៉ាង​ត្រឹមត្រូវ​តាម​សភាព​ពិត​របស់​វា។   ២/ ឱ្យ​តម្លៃ​ខ្លួនឯង យើង​ដឹង​ថា​ការនិយាយដើម​គេ​មិនមែន​ជា​ទម្លាប់​ល្អ​ទេ​ព្រោះ​វា​ជា​ទង្វើ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អ្នកដទៃ​និង​បំផ្លាញ​ខ្លួនឯង​នៅពេល​យើង​ប្រើប្រាស់​ពាក្យ​ដែល​ប្រឆាំង​នឹងខ្លួនឯង។ ការឱ្យតម្លៃ​ខ្លួនឯង​គឺជា​ការជ្រើសរើស​រឿង​ដែល​ត្រូវ​ផ្តោត​ចិត្ត​លើ។ បើ​មាន​មនុស្ស​ណា​មក​និយាយ​មិន​ល្អ​ដែល​គ្មាន​ប្រយោជន៍​ អ្នក​គួរ​តែ​ជៀសវាង​ពីគេ ព្រោះ​អ្នក​អាច​នឹង​បាត់បង់​តម្លៃ​ខ្លួន​យ៉ាងងាយ​នៅពេល​ចូលរួម​និយាយ​ដើមគេ។ ជំនួស​មកវិញ​អ្នក​មិនត្រូវ​បណ្តោយ​ឱ្យ​មនុស្ស​ឬ​កាលៈទេសៈ​គ្រប់គ្រង​លើអ្នក​ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ផ្តោត​តែ​លើ​អ្វី​ដែល​អ្នក​ឱ្យ​តម្លៃ​និង​យល់​ថា​ជា​រឿង​នាំ​មក​នូវ​ភាពរីកចម្រើន​។   ៣/ លើក​ទឹកចិត្ត​ខ្លួនឯង ប្រសិនបើ​អ្នក​អង្គុយ​រង់ចាំ​អ្នកដទៃ​មក​លើក​ទឹកចិត្តឱ្យ អ្នក​នឹង​បាត់​បង់​ម្ចាស់ការ​លើ​ខ្លួនឯង។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អារម្មណ៍​មនុស្ស​ប្រែប្រួល​ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​សំឡឹង​រកមើល​និង​សម្តែង​តែអារម្មណ៍​ណាដែលល្អ។ ការលើកទឹកចិត្ត​គឺជា​កត្តានៅពីក្រោយ​ការសម្រេចចិត្ត​របស់​មនុស្សម្នាក់ៗ​ថាត្រូវ​ធ្វើ​ឬមិនធ្វើ​រឿង​អ្វីមួយ។ កត្តាជំរុញ​ឬការគម្រាមកំហែង​ពីសង្គម​មិនមា​ន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការតាំងចិត្ត​ពីខាងក្នុង​របស់​មនុស្ស​ម្នាក់ៗ​ទេ។​   ៤/ បែងចែក​ខ្លួនឯង ការដឹងថា​អ្នក​គួរតែ​បញ្ចប់​នៅត្រឹមណា ហើយអ្នកដទៃ​គួរតែចាប់ផ្តើម​នៅត្រឹមណា​គឺជាគន្លឹះ​នៃការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព។​ អ្នក​ត្រូវ​យល់ថា​ពេលមនុស្ស​ច្រើននាក់​ជួបជុំគ្នា​ គេ​បង្កើត​បានជា​បណ្តុំ​នៃ​អារម្មណ៍​រួមមួយយ៉ាង​មានឥទ្ធិពល។ បណ្តុំអារម្មណ៍រួម​នេះ​អាច​ជួយ​ឱ្យ​មនុស្ស​សម្រេច​បាន​សមិទ្ធផល​ធំធេង​ឬក៏អាច​ធ្វើ​ឱ្យ​មនុស្ស​បែកបាក់គ្នា​ទៅវិញ​អាស្រ័យ​លើ​ការប្រើប្រាស់​របស់មនុស្ស។​ នៅពេលយើង​បែងចែក​ខ្លួនឯង យើង​នឹង​ចេះ​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ទាំងស្រុង​ ហើយ​មាន​សេរីភាព​យ៉ាងពេញលេញ​ដើម្បី​សម្រេចចិត្ត​។   ៥/ ស្រឡាញ់​ខ្លួនឯង មនុស្សយើង​អាច​ស្រឡាញ់​អ្នក​ដទៃ​ដូច​ស្រឡាញ់​ខ្លួនឯង​ដែរ​ ប៉ុន្តែ​មិន​អាច​ស្រឡាញ់​គេ​ឱ្យ​ច្រើន​ជាងខ្លួនឯង​ឡើយ។​ ការស្រឡាញ់​អ្នកដទៃ​ដោយ​មិន​ស្រឡាញ់​ខ្លួនឯង​គឺ​ច្រើន​តែ​ជាការ​ព្យាយាម​ចង់បាន​ការយល់ព្រម​ពីអ្នកដទៃក្នុងរឿងអ្វីម្យ៉ាង។ ជាលទ្ធផល ​ទង្វើ​បែបនេះ​ស្តែង​ឱ្យឃើញ​តម្រូវការ​របស់​អ្នកបញ្ជូន​ក្តីស្រឡាញ់​ច្រើនជាង​តម្រូវការ​របស់​អ្នកទទួល​ក្តីស្រឡាញ់។ ហើយពេលខ្លះ​ការចង់បាន​អ្វី​ពីអ្នកដទៃ​អាចនាំ​ទុក្ខ​មកខ្លួនឯង​វិញ​ប្រសិន​បើមិន​បានដូច​ប្រាថ្នា។​ ប្រភព​៖ Success […]

Continue Reading

វិធីសាស្ត្រជ្រើសរើសកូនជ្រូកទុកធ្វើមេ

-ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។ លក្ខណៈពូជ -ពូជជ្រូកមាន ៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។ -អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូន -អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។ គួរដឹង -ពូជជ្រូកកូនកាត់ជាពូជដ៏ល្អ សំរាប់អ្នកដែលគ្មានលទ្ធភាព ទិញចំណីដែលមានគុណភាពខ្ពស់ ព្រោះពូជនេះមិនសូវរើសចំណី ធន់នឹងជំងឺ និងធំធាត់លឿន។ លក្ខណៈរូបរាង -ត្រូវរើសជ្រូកដែលមានដងខ្លួនវែង ត្រគៀករីកសាយល្អ ជើងមុខ និងជើងក្រោយត្រង់ធំ ហើយមាំ ដើម្បីធានាពេលដាក់ឈ្មោល និងពេលជ្រូកមេផើម -រើសយកមេជ្រូកដែលមានក្បាលដោះយ៉ាងតិច ៦គូ ហើយមានចន្លោះស្មើគ្នាពីដោះមួយទៅដោះមួយ -ត្រូវទិញកូនជ្រូកណា ដែលយើងស្គាល់ប្រវត្តិមេបាច្បាស់លាស់ គ្មានជំងឺឆ្លង និងជាពូជសាយកូន -ជៀងវាង មិនត្រូវយកជ្រូកមេណា ដែលមានក្បាលដោះលឹបចូល (ដោះខ្វាក់) ទេ ព្រោះវាមិនអាចបញ្ចេញទឹកដោះសំរាប់ចិញ្ចឹមកូនបានឡើយ ។ (ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន) ប្រភព : http://eangsophalleth.net/archives/5952

Continue Reading

ការពិតទាំង ១១ យ៉ាងដែលមហាសេដ្ឋី Bill Gates ទស្សន៍ទាយកាលពីឆ្នាំ១៩៩៩ ឥឡូវ​ប្រែក្លាយជាការពិត

ក្នុងឆ្នាំ ១៩៩៩ លោក Bill Gates បានសេរសេរសៀវភៅមួយក្បាលមានចំណងជើងថា “Business @ the Speed of Thought” ដែលក្នុងសៀវភៅនោះ គាត់បានទស្សន៍ទាយពីអនាគតនៃភាពរីកចម្រើនក្នុងការរកស៊ី ហើយពេលនេះអ្វីដែលគាត់បានទស្សទាយត្រូវបានយមកប្រើក្នុងអាជីវម្មទាំងអស់ ។ បណ្តាញប្រៀបធៀបតម្លៃ គាត់និយាយថា ប្រព័ន្ធប្រៀបធៀបតម្លៃនឹងត្រូវបានអភិវឌ្ឍន៍ឡើង ដែលធ្វើឲ្យមនុស្សអាចស្វែងរកតម្លៃផលិតផលផ្សេងៗតាមរយៈវេបសាយ។ ដូចច្នោះអ្នកអាចស្វែងរកផលិតផលដែលមានតម្លៃថោកលើគ្រប់វិស័យ។ ជាក់ស្តែងអ្នកអាចស្វែងរកផលិតផលនៅលើ Google, Amazon, Khmer24 ក្រោមតម្លៃផ្សេងៗគ្នា ។ ឧបករណ៍វ័យឆ្លាតតូចៗ មនុស្សអាចយករបស់តូចៗតាមខ្លួនហើយពួកវានឹងក្លាយជាអ្នកប្រឹក្សាយោបល់ល្អបំផុតដែលនៅជាមួយអ្នកគ្រប់ពេល ព្រមទាំងជួយអ្នកឲ្យធ្វើអាជីកម្មពីគ្រាប់ទីកន្លែង។ ពួកវាអាចស្វែងរកព័ត៌មាន ដឹងពីជើងហោះហើរទីផ្សានិងហិរញ្ញវត្ថុ និងធ្វើរឿងផ្សេងៗតាមដែលអាចធ្វើទៅបាន។ ហើយពួកវាគឺជា Smart phone និង Smart watch ដែលអ្នកទាំងអស់់គ្នាប្រើរាល់ថ្ងៃនេះ។ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញ មនុស្សអាចបង់លុយ និងថែរក្សាហិរញ្ញវត្ថុនៅលើប្រព័ន្ធអ៊ីនធឺណេត ដូចជាសព្វថ្ងៃអ្នកអាចទិញទំនិញនិងទូទាត់សាច់ប្រាក់តាម Visa Card អ្នកអាចខ្ចីលុយពីវេបសាយ Lending Club ទូទាត់ប្រាក់លក្ខណៈអន្តរជាតិតាម PayPal និង Venmo ជាដើម ។ […]

Continue Reading