លក្ខណៈ​ពិសេស​៥​យ៉ាង​​ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល និងទទួលបានជោគជ័យក្នុងជីវិត

ពីបុរាណកាល​មក​បុគ្គល​ជោគជ័យ និង​អ្នក​មាន​ទ្រព្យ​​តាម​បែប​បុរាណ​គឺ​អ្នក​ដែល​ធ្វើ​ការ​មាន​ប្រាក់​ខែ​ខ្ពស់ និង​មាន​អាជីព​ច្រើន​ជា​ដើម។ បច្ចុប្បន្ន​នេះ មនុស្ស​មាន​ទ្រព្យ​ច្រើន​បំផុត​គឺ​មនុស្ស​ដែល​បង្កើត​ការងារ​អោយ​ខ្លួន​ឯង មាន​មហិច្ឆតា ជំនាញ​ធ្វើ​ពាណិជ្ជកម្ម​ ហើយ​​មាន​ឆន្ទៈ​ផ្សង​នឹង​គ្រោះ​ថ្នាក់។     ពេល​យើង​អាន​ពី​ប្រវត្តិ​របស់​មហាសេដ្ឋី​ជា​ច្រើន ពួក​គេ​មាន​លក្ខណៈសម្បត្តិ​ខុសៗ​គ្នា ប៉ុន្តែ​មាន​ចំណុច​ខ្លះ​គឺ​ពួក​គេ​ដូច​គ្នា​បេះដាក់។ ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ ការ​ជ្រើសរើស​យក​លក្ខណៈ​ពិសេស​ទាំង​៥​ខាង​ក្រោម​ មក​ធ្វើ​អោយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​គឺ​ជា​គំនិត​ល្អ។   ១៖ កុំ​អាន​រឿង​ប្រឌិត អាន​រឿង​ប្រឌិត​គឺ​ជា​ភាព​រីករាយ​មួយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើពេល​វេលា​របស់​អ្នក​អោយ​ល្អ​បំផុត រឿង​មួយ​ក្នុង​ចំណោម​រឿង​ល្អ​បំផុត​គឺ​ កុំ​អាន​រឿង​ប្រឌិត។ រៀនសូត្រ​ពី​ពិភពលោក​​ពិត​ជា​មាន​​ប្រយោជន៍​​ជាង​ការ​កម្សាន្ត​សម្រាប់​ខ្លួន​អ្នក​​ជាមួយ​នឹង​ការ​អាន​រឿង​ប្រឌិត​​ឆ្ងាយ​ណាស់។ មាន​សៀវភៅ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​អប់រំ​អ្នក​អាន ហើយ​ផ្ដល់​ជូន​នូវ​ការ​យល់​ដឹង​ពី​ពិភពលោក​​ដ៏​មាន​តម្លៃ​។ អ្នក​អាច​ជ្រើសរើស​ប្រធានបទ​ជា​ច្រើន​រាប់​ពី​ សៀវភៅ​ណែនាំ​ពី​ការ​ប្រើ​ហិរញ្ញវត្ថុ ការ​វិនិយោគ ការទទួលទាន​ត្រឹមត្រូវ ឬ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ។ មិន​មាន​ដែន​កំណត់​នៃ​ការ​អាន​សៀវភៅ​ទាំងនោះ​ទេ ហើយ​សៀវភៅ​នៃ​មួយៗ​សុទ្ធតែ​ជួយ​អ្នក​អោយ​យល់​ពី​ពិភពលោកនេះ​កាន់​តែ​ច្បាស់។   ២៖ ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ថ្មី ប្រសិន​បើ​អ្នក​ចង់​មាន​ទ្រព្យធន​ស្ដុកស្ដម្ភ អ្នក​ត្រូវ​តែ​ឈាន​មុខ​ដៃ​គូ​ប្រកួត​ប្រជែង។ នេះ​មាន​ន័យ​ថា ត្រូវ​ដឹង​ពី​បច្ចេកវិទ្យាថ្មី​ដែល​អាច​យក​មក​ប្រើ​បាន ហើយ​យល់​ពី​ការ​ពង្រីក​ដែល​អាច​ជួយ​អ្នក និង​អ្នក​ធ្វើ​ការ​អាជីព​របស់​អ្នក។ អាន​គេហទំព័រ​សំខាន់ៗ​ទាំង​អស់ ហើយ​ផ្ដោត​លើ​ព័ត៌មាន ជាពិសេស​គឺ​បច្ចេកវិទ្យា​ចុង​ក្រោយ និង​​របក​គំហើញ​វេជ្ជសាស្ត្រ។ អ្នក​មិន​ដឹង​ថា ការ​យល់​ពី​រឿង​ទាំង​អស់​នេះ​នឹង​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ។   ៣៖ យល់ និង​រៀន​ពី​ឧស្សាហកម្ម​របស់​អ្នក​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ  ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​លើ​ចំណុច​ពិសេស​របស់​អ្នក​មែន គឺ​ប្រភេទ​អ្នក​ជំនាញ​ដែល​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​ឧស្សាហកម្ម​របស់​អ្នក​ទាំង​ក្នុង​ […]

Continue Reading

តោះទៅមើលបញ្ហា និងដំណោះស្រាយដែលលោក Jack Ma ធ្លាប់បានជួប មុនពេលក្លាយទៅជាមហា​សេដ្ឋី​

ក្នុងចំណោមមហា​សេដ្ឋី​ពិភពលោក​បច្ចុប្បន្ននេះ​ លោក​ Jack​ Ma​ ទំនង​ជា​មានមោទនភាព​ជាងគេ​ក្នុងការដែល​ចេះធ្វើខ្លួនឱ្យ​ចេះរីករាយ​នឹងរបស់​តិចតួច ហើយ​អាចហែលឆ្លង​រឿងលំបាកៗ​ច្រើនទម្រាំ​នឹងក្លាយ​ជាអ្នកមាន​។​ ក្នុង​ខែកញ្ញា​ឆ្នាំ២០១៦​នេះ​ លោក​ Jack Ma ​មានអាយុ​៥២ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះលោកមានទ្រព្យសម្បត្តិ​សរុប២៧.៩​ពាន់លានដុល្លា​រ។ ប៉ុន្តែ​បើមើល​ត្រឡប់ថយ​ក្រោយវិញ​ មុន​នឹងចាប់ផ្តើម​ជីវិតជាសហគ្រិន​ លោក​ Jack Ma​ គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេសមួយរូប​ដែលរកប្រាក់​ចំណូលបាន​១២ដុល្លារ​ក្នុងមួយខែ​។   គេពិបាក​ជឿណាស់ថា​ជោគជ័យ​ក្នុងជីវិត​លោក​ Jack Ma​ អាចមា​នដូចសព្វ​ថ្ងៃនេះ​ ក្រោយពីជួបបរាជ័យ​ជាច្រើនលើក​។​ ខាងក្រោម​នេះ​ជាបរាជ័យធំៗ​ទាំង៧​ក្នុងជីវិត​របស់លោក​ Jack Ma​ និងរបៀប​ខ្លះដែលលោក​ដោះស្រាយ​៖   ១/ កុំបោះបង់ចោលក្រោយពីប្រឡងធ្លាក់ជាច្រើនលើកនៅសាលា លោក​ Jack Ma ​មិនមែនជាសិស្ស​ដែលល្អទេកាលនៅរៀន​។​ លោក​ប្រឡងធ្លាក់​កម្រិតបឋមសិក្សា​ពីរដង​ ប្រឡងធ្លាក់ថ្នាក់​មធ្យមសិក្សាបីដង​ ប្រឡង​ចូលរៀន​មហាវិទ្យាល័យ​ធ្លាក់ពីរ​ដង។   ២/ ពេលប្រឡង​ចូលមហាវិទ្យាល័យ​ទទួល​បានពិន្ទុ​១លើ១២០​ក្នុង​មុខវិជ្ជា​គណិត បរាជ័យ​ជារឿងមួយ។​ ហើយការ​ទទួលបាន​ពិន្ទុមិនដល់១​ភាគរយផងក្នុង​ពេល​ប្រឡងចូលមហាវិទ្យាល័យ​គឺជារឿងមួយផ្សេងទៀត​។ សូម្បី​តែរ​ហូតមកដល់​សព្វថ្ងៃនេះក៏លោក​ Jack Ma ​នៅតែ​ជួបបញ្ហាលំបាក​ក្នុងប្រើប្រាស់​គណិតវិទ្យា​ដែរ។   ៣/ មិនរាថយក្រោយពីសកលវិទ្យាល័យ Harvard មិនព្រមទទួលយក១០ដង រឿង​ដែលសកលវិទ្យាល័យ​ Harvard ​ច្រាន​ចោល​មិនព្រមទទួល​យកជា​សិស្សទាំង​១០លើកនោះមិនសូវ​មានអ្វីភ្ញាក់ផ្អើលទេ​ ប៉ុន្តែអ្វី​ដែលគួរឱ្យ​ឆ្ងល់នោះ​គឺរឿង​ដែលលោក ​Jack Ma ​ទៅរវល់​ដាក់ពាក្យរហូត​ដល់១០លើក​។ […]

Continue Reading

បាត់​បង់​ទំនុក​ចិត្តលើខ្លួនឯងមែនទេ ? គន្លឺះទាំង ៣ នេះប្រាកដជាអាចជួយអោយអ្នកដោះស្រាយបញ្ហាទំាងអស់នោះបាន

ពេល​ខ្លះ​មនុស្ស​ដឹង​ថា​​ ខ្លួន​ឯង​ជាប់​គាំង​​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី អាច​មក​ពី​អាការៈ​ភ័យខ្លាច អារម្មណ៍​ថា​គ្មាន​​ថាមពល ឬ​បាត់​បង់​ទំនុក​ចិត្ត។ ការ​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​មុខ​ជំនួញ​អាច​មាន​គ្រោះថ្នាក់​ដល់​ជោគជ័យ​របស់​អ្នក ហើយ​ជាប់​គាំង​នៅ​​ក្នុង​ការ​ដឹកនាំ​នឹង​ធ្វើ​អោយ​ទន់ខ្សោយ​ឥទ្ធិពល​របស់​អ្នក​។ វា​ដូច​ជា​មន្ទិល​ក្នុង​ជំនឿ​លើ​ខ្លួន​ឯង ឬ​ខ្វះ​ជំនឿ​លើ​ខ្លួន​ឯង។ ពេល​ធ្លាក់​មក​ដល់​ដំណាក់កាល​នេះ​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ឧបសគ្គ ហើយ​អ្នក​ចាប់​ផ្ដើម​បារម្ភ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​បន្ត។ ប្រសិន​បើ​អ្នក​កំពុង​ប្រឈម ឬ​ត្រូវ​ការ​មធ្យោបាយ​ដើម្បី​ដោះ​ខ្លួន​ចេញ​ពី​ការ​ជាប់​គាំង ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​អ្នក​អាច​សាក​ល្បង​បាន៖ ១៖ ផ្ដោត​លើ​លទ្ធភាព​ដែល​អាច​សម្រេច​បាន​ជា​វិជ្ជមាន   ឫស​គល់​នៃ​អារម្មណ៍​ជាប់​គាំង​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​គិត​អវិជ្ជមាន។ ប្រសិន​បើ​អ្នក​តែង​បារម្ភ​ពី​​រឿង​ដែល​ការងារ​គ្រប់​យ៉ាង​អាច​នឹង​​ដើរ​ទៅ​ផ្លូវ​ខុស វា​ពិបាក​ដើម្បី​ពុះពា​អោយ​លឿន​ដើម្បី​សម្ដៅ​ទៅ​រក​លទ្ធផល​ល្អ​ណាស់។ ការ​គិត​ជា​វិជ្ជមាន​អាចជួយ​អ្នក​​អោយ​មាន​អារម្មណ៍​ថា​ អ្នក​នឹង​មិន​ដួល​រលំ​។​ អ្នក​តែ​ម្នាក់​គត់​ដែល​អាច​ជ្រើស​រើស​បាន​ថា​តើ​ត្រូវ​គិត​អវិជ្ជមាន ឬ​គិត​ជា​វិជ្ជមាន និង​ធ្វើ​សកម្មភាព​វិជ្ជមាន។ មនុស្ស​តែង​តែ​មាន​ជម្រើស​ជានិច្ច។   ២៖ កុំ​វាយ​តម្លៃ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​ចង់​មាន​លទ្ធភាព​ឆ្ពោះ​ទៅ​មុខ អ្នក​ត្រូវ​គេច​ចេញ​ពី​ការ​វាយ​តម្លៃ​ខ្លួន​ឯង។ នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​វិភាគ​លើ​អាកប្បកិរិយា​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ទុក​អោយ​ខ្លួន​អ្នក​រួច​ផុត​ពី​ការ​វាយ​តម្លៃ​ដែល​និយាយ​ថា អ្នក​មិន​ស័ក្ដិសម​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ។ អ្នក​ប្រហែល​ធ្លាប់​ព្យាយាម​រុល​ទៅ​មុខ​ដោយ​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​ដោយ​សង្ឃឹម​ថា នឹង​ស័ក្ដិសម​ ហើយ​ត្រូវ​គេ​ទទួល​ស្គាល់ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​អោយ​ឥត​ខ្ចោះ​មាន​ន័យ​ថា អ្នក​បែរ​ខ្នង​ដាក់​​ធាតុ​ពិត​នៃ​ខ្លួន​ឯង។​ សម្រស់​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ភាព​មាន​ខ្ចោះ​របស់​អ្នក។ ពេល​ដែល​អ្នក​​សរសើរ​​ការ​ពិត​នេះ ហើយ​រៀន​ទទួល​ស្គាល់​ខ្លួន​អ្នក ពី​ភាព​ឆ្គាំឆ្គង និង​អ្វី​គ្រប់​យ៉ាង អ្នក​នឹង​អាច​បោះ​ជំហាន​ដ៏​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​មុខ។ អ្នក​មិន​ចាំ​បាច់​លាក់​បាំង មិន​ចាំ​បាច់​វាយ​តម្លៃ​ ឬ​រិះគន់​ខ្លួន​ឯង​ទេ។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជោគជ័យ អ្នក​ត្រូវ​តែ​ចង​ចាំ​ថា អ្នក​ពិត​ជា​មនុស្ស​មាន​ភាព​ឆ្គាំឆ្គង​យ៉ាង​ឥតខ្ចោះ​តាម​ធម្មជាតិ​របស់​អ្នក បន្ទាប់​មក​ចេញ​សកម្មភាព ហើយ​ធ្វើ​អ្វី​ដែល​អ្នក​​និយាយ​ថា​អ្នក​នឹង​ធ្វើ។   […]

Continue Reading

ការគិតទំាង ៣ យ៉ាង​ដែល​អាចធ្វើអោយអ្នកមានបញ្ហា​ក្នុង​ជីវិត និងក្លាយទៅជាមនុស្សបរាជ័យទាំងមិនដឹងខ្លួន

ព្រះតេជព្រះ​គុណ​ Dalai​ Lama​ ធ្លាប់​មានដីកាថា​ នៅ​ពេលដែល​លោកអ្នក​សម្រេច​ថា អ្វីដែលលោក​អ្នកដឹង​មានសារៈសំខាន់​ជាង​អ្វីដែល​គេ​បង្រៀន​ឱ្យលោក​​អ្នកជឿនោះ​ លោក​អ្នក​នឹងបង្កើន​ល្បឿន​ឆ្ពោះទៅរ​កភាព​សម្បូរ​រុងរឿង។​ ជោគជ័យកើតចេញ​ពីខាងក្នុង​ មិនមែន​បានមក​ពីខាងក្រៅទេ​។ ការកំណត់​ព្រំដែនជំនឿ​អាចរារាំងលោកអ្នក​មិនឱ្យរីកចម្រើន​ ឬ​ទៅណា​បានវែងឆ្ងាយ​ទេ។​ ខាងក្រោម​នេះជាជំនឿ៣​យ៉ាងដែល​គួរតែបោះបង់​ចោល​ដើម្បីធ្វើឱ្យ​ជីវិតឈានទៅរក​គោលដៅ​ដែលលោកអ្នក​ចង់បាន​៖ ១/ អ្នកដទៃកំណត់ជោគជ័យរបស់លោកអ្នក នៅពេលលោក​អ្នកស្តាប់​ឮរឿងរ៉ាវ​របស់​មនុស្សជោគជ័យ​ច្រើនប្រភេទ​រាល់ថ្ងៃ ​លោកអ្នក​ហាក់វង្វេង​នឹងនិយមន័យ​របស់ជោគជ័យ។​ ពេល​ខ្លះ​និយមន័យ​របស់​ជោគជ័យ​គឺការរស់នៅ​តាមរបៀប​ដែលគ្រួសារ​លោកអ្នករំ​ពឹងចង់បាន​។ លោកអ្នកប្រហែល​ជាចង់ឱ្យភ្នែករបស់​សង្គមមើលមក​ក្នុងផ្លូវល្អ​ ដូច្នេះ​កត្តាខាងក្រៅជា​អ្នកកំណត់ជោគជ័យ​របស់លោកអ្នក​។​ ប៉ុន្តែ​នៅទីបំផុត​ មានតែ​ខ្លួនលោកអ្នកទេ​ដែលជាអ្នកកំណត់​និយមន័យជោគជ័យ​សម្រាប់ខ្លួនឯង​ព្រោះ​ក្តីសុខពិតប្រាកដ​កើតចេញ​ពីខាងក្នុងចិត្ត​។   ២/ លោកអ្នកគិតថាទាល់តែមានផែនការពេញមួយជីវិតទើបចាប់ផ្តើម អ្នកខ្លះ​ទើបតែរៀនចប់ក៏សំឡឹង​មើលវិសាលភាព​នៃលទ្ធភាព​ដែលមាន​នៅខាងមុខ​ ហើយ​គិតថា​គេត្រូវតែមានផែនការពេញ​មួយជីវិត​ទើបអាច​ចាប់ផ្តើ​មបាន។​ រឿងបែប​នេះក៏អាចកើតមានចំពោះ​សហគ្រិនជើង​ចាស់ដែល​ចង់ចាប់ផ្តើមគម្រោងថ្មីៗ​ដែរ។​ សច្ចភាព​ដែលសាមញ្ញ​បំផុត​តែមនុស្ស​ច្រើន​មើលរំលងនោះគឺថា​ បើមិនព្រមបោះជំហាន​ទៅមុខទេ​ លោកអ្នក​មិនអាចចេញ​ដំណើរ​ទៅ​ណារួចឡើយ​។​ មនុស្ស​ដែលភ័យខ្លាច​ក្នុងការចាប់ផ្តើម​ ច្រើន​តែគិត​ថាប្រសិន​បើគេបោះជំហាន​ទៅលើផ្លូវ​ណាមួយហើយ​ គេនឹង​មិនអា​ចកែខៃ​ស្ថានការបានទេ។​ ផ្ទុយទៅវិញ​ ដើម្បី​ជោគជ័យ​ ត្រូវ​ចាប់ផ្តើ​មអនុវត្ត​ដោយប្រុង​ប្រយ័ត្នមួយជំហានម្តង​ ហើយនៅ​ពេលដល់ផ្លូវបំបែក​ លោកអ្នកនឹង​ដឹងដោយ​ខ្លួនឯង​ថាតើត្រូវជ្រើសរើស​ផ្លូវណាមួយ​មិនខានឡើយ​។   ៣/ លោកអ្នកភ័យខ្លាចបរាជ័យ បុគ្គលដែលសម្រេច​បានជោគជ័យ​តែងស្គាល់​ពាក្យមួយឃ្លាថា​ ធ្លា​ប់សាក​ល្បង​ ធ្លាប់​បរាជ័យ​ មិនខ្វល់ថាវា​ទៅជាយ៉ាងណាទេ​ បរាជ័យ​ហើយ​បរាជ័យទៀត​ ត្រូវ​តែបរាជ័យ​ឱ្យបានល្អ​។ បរាជ័យ​មិនមែនជា​ទីបញ្ចប់​នៃពិភពលោក​នេះទេ​។​ តាមការពិត​ បរាជ័យ​មធ្យោបាយ​ចម្បង​មួយ​ដែលលោកអ្នក​នឹងរៀនសូត្រ​អភិវឌ្ឍភាព​ក្លាហាន​។ បរាជ័យបង្រៀន​លោកអ្នកឱ្យចេះ​ឱនលំទោន​ យល់ចិត្តអ្នកដទៃ​ និងចេះច្នៃ​ប្រឌិត។​ នៅពេលលោកអ្នក​យល់ច្បាស់​ថា​បរាជ័យជារឿង​មិនអាចជៀសរួច​ ហើយវា​ជាផ្នែកមួយនៃដំណើរឈានទៅ​រកជោគជ័យ​ […]

Continue Reading

3 ចំនុចដែលអាចជួយអោយ​អ្នក ​ប្រើប្រាស់​ពេលវេលា​ក្នុង​ជីវិត​យ៉ាងមាន​ប្រសិទ្ធិ​ភាព​បំផុត

នៅ​ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង យើង​សុទ្ធ​តែ​មាន​គោល​ដៅ​ប្រឆាំង​នឹង​ឧបសគ្គ​ដូច​គ្នា។ ពេលវេលា​គឺ​ជា​​បំណែក​មួយ​​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​វា​មិន​ដែល​ចរចា​ ឬ​លើក​លែង​ទោស​អោយ​យើង​នោះ​ទេ។ ជាមួយ​នឹង​ការ​​​ចូល​ទៅ​កាន់​​ព័ត៌មាន​គ្មាន​ដែន​កំណត់ និង​​និង​ទីផ្សារ​សកល​ដើម្បី​រក​ទំនិញ វេសាកម្ម និង​​ទេព្យកោស្យ អ្នក​ត្រូវ​ប្រើ​ពេល​វេលា​គ្រប់​វិនាទី​អោយ​មាន​ប្រយោជន៍ដើម្បី​រក្សា​បាន​នូវ​សង្វាក់​ផលិតកម្ម​របស់​នាក់។ ការ​និយាយ​ពិត​ជា​ងាយ​ជាង​ធ្វើ។ យើង​ស្វែង​រក​ឧទាហរណ៍​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​អោយ​ពេល​វេលា​២៤​ម៉ោង​រៀងរាល់​ថ្ងៃ​របស់​យើង​ត្រូវ​បាន​ប្រើ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ បញ្ជី​ទាំង​បី​ខាង​ក្រោម​​នេះ​អ្នក​គួរ​តែ​ធ្វើ៖ ១៖ អ្វី​ដែល​ត្រូវ​ការ​បន្ថែម តើ​អ្នក​ត្រូវ​ការ​អ្វី​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក? មិន​ថា​តម្រូវ​ការ​របស់​អ្នក​ជា​អ្វី​នោះ​ទេ អ្នក​ធ្វើ​បញ្ជី​ឈ្មោះ​​រឿង​ទាំង​៧​ដែល​អ្នក​ត្រូវ​ការ​បំផុត។ តម្រូវ​ការ​ទាំង​៧​នេះ​គឺ​ជា​ចំណុច​ដែល​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ធំ។ ២៖ អ្វី​ដែល​អ្នក​ត្រូវ​កាត់​បន្ថយ អ្វី​ទៅ​ដែល​មិន​សូវ​ចាំ​បាច់​សម្រាប់​អ្នក ហើយ​អ្នក​ត្រូវ​កាត់​បន្ថយ​ចេញ​ពី​ពេល​វេលា​២៤​ម៉ោង​របស់​អ្នក? ការ​លេង​ហ្វេសបុក​ មើល​កម្មវិធី ឬ​រឿង​ភាគ​ទូរទស្សន៍? រឿង​អ្វី​ក៏​ដោយ​ដែល​អ្នក​គិត​ថា​មិន​សំខាន់ ហើយ​ធ្វើ​អោយ​អ្នក​បាត់បង់​ការ​ផ្ដោត​ចិត្ត​ទុក​ដាក់​លើ​ការងារ​សំខាន់​របស់​អ្នក អ្នក​ត្រូវ​ស្វែង​រក​វា​​អោយ​បាន​៧​ហើយ​ចុះ​ក្នុង​បញ្ជី​ដែល​ត្រូវ​​កាត់​បន្ថយ​របស់​អ្នក។ ៣៖ អ្វី​ដែល​អ្នក​ត្រូវ​ឈប់ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បញ្ជី​​​ការងារ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រៀប​ចំ​បញ្ជី​រឿង​ដែល​​មិន​ត្រូវ​ធ្វើ។ បញ្ជី​នេះ​អ្នក​ត្រូវ​ដាក់​បញ្ចូល​សកម្មភាព​ណា​ដែល​មិន​មាន​ប្រយោជន៍​ទាល់​តែ​សោះ​សម្រាប់​អ្នក ហើយ​​ជា​អ្វី​ដែ​ល​អ្នក​ត្រូវ​តែ​ឈប់​ធ្វើ​ទាង​ស្រុង។ សូម​សាក​ល្បង​ធ្វើ​​បញ្ជី​ និង​អនុវត្តន៍​រយៈ​ពេល​៣០​ថ្ងៃ។ បញ្ជី​៣ មាន​រឿង​៧​ក្នុង​បញ្ជី​នីមួយៗ។ ខណៈ​ដែល​សប្ដាហ៍​ទី​មួយ​ប្រហែល​ជា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​កែប្រែ​ទម្លាប់​ចាស់ៗ អ្នក​នឹង​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៅ​ចុង​សប្ដាហ៍​ទី​២។ អ្នក​អុនុវត្តន៍​រយៈ​ពេល​កាន់​តែ​វែង ឥទ្ធិពល​នឹង​មាន​កាន់​តែ​ខ្ពស់៕ ប្រែសម្រួល៖ និមល ប្រភព៖ INC

Continue Reading