​ទម្លាប់សំខាន់ៗ ​ពេលព្រឹកមួយចំនួនដែលអាចធ្វើអោយអ្នក​ធ្វើ​ការ​បាន​ច្រើន និង​កាន់តែ​សប្បាយ​ចិត្ត

ព្រឹកព្រលឹម​ជាពេលដែល​មនុស្សភាគច្រើន​ខ្ជិលមិនចង់​ក្រោកពីគេង​។ ប៉ុន្តែអាថ៌កំបាំង​នៃជោគជ័យ​របស់មនុស្សភាគ​ច្រើនក៏ស្ថិត​នៅពេលព្រឹក​ព្រលឹម​នេះដែរ​។ ហេតុដូច្នេះ​ហើយបាន​ជាអ្នកជំនួញ​ល្បីឈ្មោះភាគ​ច្រើនក្រោក​ពីគេង​នៅប្រហែល​ម៉ោង៥ព្រឹក​ ហាត់ប្រាណ​ ទទួលទានអាហារ​ពេលព្រឹក​ទៀងទាត់​ និងរៀបចំ​ផែនការ​។ ប្រសិន​បើលោកអ្នក​ចង់បានជីវិត​ដែលកាន់តែ​រីករាយ និងសម្រេច​បានសមិទ្ធផល​កាន់តែច្រើន ​សូមបង្កើត​ទម្លាប់ទាំង៥​នេះឱ្យបាន៖ ១/ ក្រោកពីព្រឹកព្រលឹម ការសិក្សា​រកឃើញថា​មនុស្សដែលជោគជ័យ​ក្នុងមុខជំនួញច្រើន​តែជាអ្នកដែល​ក្រោកពីព្រឹក​ព្រលឹម។ ប្រសិនបើ​លោកអ្នកកំណត់​នាឡិកា​រោទិ៍​នៅពេលទៀបភ្លឺ ​លោកអ្នកនឹង​មានពេលចាប់ផ្តើម​ធ្វើការបាន​កាន់តែច្រើន​ មុនពេលដែល​មនុស្សផ្សេង​ទៀតភ្ញាក់​ពីដំណេក។ ២/ ទទួលអាហារពេលព្រឹក ការ​ចំណាយ​ពេលខ្លះ​ដើម្បីទទួលទាន​អាហារពេលព្រឹក​ទៀងទាត់​ផ្តល់ប្រយោជន៍​ច្រើនដល់សុខភាព​ជាងការប្រញាប់ប្រញាល់​ទៅធ្វើ​ការគ្មាន​អ្វីទ្រាប់ពោះ​។ អតីត​នាយករដ្ឋមន្រ្តី​ស្រីទីមួយ​របស់ចក្រភព​អង់គ្លេស​មាន​ទម្លាប់ទទួលទាន​អាហារពេល​ព្រឹក​មុនចាប់​ផ្តើម​ធ្វើការ។ ៣/ រៀបចំផែនការ នៅរៀង​រាល់ព្រឹក​លោក Steve Jobs សំឡឹង​មើលកញ្ចក់​រួចសួរខ្លួន​ឯងថា​ បើថ្ងៃ​នេះជាថ្ងៃ​ចុងក្រោយ​នៃជីវិត​របស់ខ្ញុំ​ តើខ្ញុំ​នឹងចង់​ធ្វើអ្វី​ដែលខ្ញុំ​ប្រុង​ធ្វើនៅ​ថ្ងៃនេះ​ទេ​? បើមាន​ចម្លើយ​បដិសេធ​ច្រើន​ពេក​ចំពោះសំណួ​រនេះ​ មានន័យ​ថា វាជា​សញ្ញា​ដែលប្រាប់ថា​ត្រូវផ្លាស់​ប្តូរហើយ​។ ទម្លាប់​ពេលព្រឹក​របស់លោក Steve Jobs ឆ្លុះ​បញ្ចាំង​នូវសារៈ​សំខាន់​នៃ​ការ​មានយុទ្ធសាស្រ្ត​ប្រចាំថ្ងៃ​។ ៤/ កុំនៅសំងំស្ងៀម ពេលព្រឹក​មិនត្រឹមតែ​ជាពេលល្អ​ដើម្បីហាត់ប្រាណ​ទេ តែវា​ថែមទាំង​ជួយសម្រួល​អារម្មណ៍ និងធ្វើឱ្យ​យើងគ្រប់គ្រង​អារម្មណ៍បាន​ល្អទៀតផង​។ ​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Condeleeza Rice មាន​ទម្លាប់ក្រោក​ពីដំណេក​នៅម៉ោង ៤និង៣០នាទី ព្រឹក​ដើម្បី​ហាត់ប្រាណ​ ហើយស្ថាបនិក​បណ្តាញ​សង្គម​ Tumblr ​គឺលោក Tim Karp ដើរទៅ​ធ្វើការ​រាល់ព្រឹក​។ ៥/ ទម្លាប់ដឹងគុណ នេះជា​ទម្លាប់អស្ចារ​បំផុតនៅ​ពេលព្រឹក គឺការ​ចំណាយ​ពេលពីរបីនាទី​សម្តែងការ​ដឹងគុណ​។ […]

Continue Reading

បញ្ហាមួយចំនួនដែលស្រីស្អាតៗតែងតែជួបប្រទះ ដែលអ្នកទំាងអស់គ្នាមិនចាប់អារម្មណ៍

  មនុស្សគ្រប់រូបគ្មាននរណាម្នាក់ដែលថាមិនចង់ស្រស់ស្អាតនោះទេដូចនេះហើយដើម្បីទទួលបានភាពស្រស់ស្អាតនោះស្ត្រីភាគច្រើនតែងតែគិតទៅលើរបស់ប្រើសម្រាប់ធ្វើការតុបតែងខ្លួនដូចជាសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសំអាងផ្សេងៗជាច្រើនទៀតតើត្រូវធ្វើបែបណាដើម្បីទទួលបានរបស់ទាំងអស់នោះ?ប្រាកដជាប្រើប្រាក់លុយហើយទើបអាចទទួលរបស់ទាំងនោះនេះគឺជាផលវិបាកមួយរបស់ស្ត្រី ហើយនៅពេលមានរបស់ទាំងនោះយកមកប្រើប្រាស់ហើយមិនអាចប្រើបានក៏ជាផលវិបាកមួយទៀតដែរ។ដូចនេះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ១,ដើម្បីទទួលបានភាពស្រស់ស្អាតនោះគឺត្រូវតែចំណាយប្រាក់ច្រើនទៅលើគ្រឿងតុបតែង ២,ពេលខ្លះមិនចាំបាច់ទៅកន្លែងហាត់ប្រាណក៏បាន ៣,ហើយពេលខ្លះវាក៏ពិបាកនិងបង្ហាញភាពល្អខ្លួនដែរ ៤,ប្រសិនបើនំខេកវាអាចដុតជាតិខ្លាញ់បានមិនដឹងជាល្អយ៉ាងណាទេ ៥,ពេលឃើញរបស់ដែលស្រស់ស្អាតហើយនៅពិបាកមិនដឹងថាត្រូវយកមួយណា ៦,ស្ទើតែគ្រប់ពេល មនុស្សសំណប់ចិត្តបានធ្វើអោយអ្នកខកចិត្តដោយអោយអ្នករងចាំយ៉ាងយូរ ៧,ដើម្បីតែភាពស្រស់ស្អាតទោះជានៅពេលព្រឹកងងុយគេងយ៉ាងណាក៏ដោយក៏ត្រូវតែងើបមកតុបតែងខ្លួនដែរដើម្បីកុំអោយខកខានពេលវេលាទៅសាលាឬទៅធ្វើការ ៨,ដើម្បីតែភាពស្រស់ស្អាតមួយពេលសុខចិត្តទ្រាំឈឺមួយអាទិត្យ ៩,មនុស្សដែលស្រស់ស្អាតគឺជាមនុស្សស្រីដែលឯកោផងដែរ ១០,ភាពស្រស់ស្អាតនិងភាពរីករាយនៃជីវិតគឺបាននៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ប្រភព៖ Brightside

Continue Reading

ចង់អោយកូនៗមានអនាគតភ្លឺស្វាងមែនទេ? គន្លឺះមួយនេះអាចជួយអ្នកបាន!

ឪពុកម្ដាយពីមុនតែងតែគិតថា ដើម្បីទទួលបានការងារល្អ កូនៗគួរតែចូលរៀនថ្នាក់ចំណេះដឹងទូទៅពី ទី ១ ដល់ទី ១២ ហើយបន្ដការសិក្សានៅថ្នាក់សកលវិទ្យាល័យ ព្រមទាំងរៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ យ៉ាងណាក្ដី ទីផ្សារការងារកាន់តែមានការប្រកួតប្រជែង ហើយបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងផងដែរ។ ត្រឹមតែសញ្ញាប័ត្រមួយសន្លឹកប្រហែលជាមិនគ្រប់គ្រាន់ក្នុងការស្វែងរកការងារល្អមួយ នាពេលអនាគតនោះទេ។ ដូច្នេះហើយ ឪពុកម្ដាយក្នុងពេលបច្ចុប្បន្ននេះត្រូវលត់ពត់ដំកូនៗ តាំងពីតូចទៅ ដើម្បីឲ្យកូនធំឡើងក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់។ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថា តើឪពុកម្ដាយត្រូវធ្វើបែបណា? ចម្លើយដ៏សាមញ្ញមួយគឺ អនុញ្ញាតឲ្យកូនលេងឲ្យបានច្រើន។ ឪពុកម្ដាយជាច្រើនតែងហាមឃាត់កូនៗមិនឲ្យលេងច្រើនហើយត្រូវខិតខំធ្វើកិច្ចការសាលា។ ប៉ុន្ដែអនាគតនឹងត្រូវគ្របដណ្ដប់ដោយបច្ចេកវិទ្យាដំណើរការស្វ័យប្រវត្តិ ដូច្នេះហើយ ការងារនាពេលអនាគតនឹងទាមទារឲ្យមនុស្សមានគំនិតច្នៃប្រឌិត មានបញ្ញាខាងផ្នែកសតិអារម្មណ៍ និងចេះដោះស្រាយបញ្ហា។ ហើយការលេងកំសាន្ដរបស់កុមារនឹងជួយឲ្យពួកគេធ្វើការវិវត្តជំនាញទាំងនេះ។ ឧទាហរណ៍ ការលេងធ្វើជាវីរៈបុរសនឹងជួយពួកគេឲ្យមានភាពជាអ្នកដឹកនាំ។ ការលេងជាមួយតុក្កតាធ្វើឲ្យពួកគេចេះធ្វើការរៀបចំ។ ការលេងបង្កើតបន្ទាយរឺធ្វើផ្ទះជួយឲ្យពួកគេមានគំនិតច្នៃប្រឌិត។ សកម្មភាពលេងកំសាន្ដទាំងនេះធ្វើឲ្យកូនយល់កាន់តែច្បាស់ពីពិភពលោកនេះ ហើយនាពេលអនាគត ពួកគេអាចក្លាយជាបុគ្គលដែលមានសមត្ថភាពក្នុងការដឹកនាំ ការបង្កើតអ្វីដែលថ្មី រឺសមត្ថភាពផ្សេងៗទៀតដែលមិនអាចជំនួសបានដោយបច្ចេកវិទ្យា។ ហើយភាពជោគជ័យទាំងនេះអាចកើតចេញពីកិច្ចការដ៏សាមញ្ញមួួយគឺ ការលេងកំសាន្ដក្នុងកុមារភាព៕ ប្រភព៖ WEF អត្ថបទល្អផ្សេងទៀត៖ ជឿទេថា! កូនក្មេងដែលចេះកុហកតាំងពីនៅតូច អាចនឹងក្លាយទៅជាមនុស្សឆ្លាតវៃទៅវិញ! តើវាល្អ ឬមិនល្អក្នុងការនិយាយកុហក? សម្រាប់បរិបទសង្គមសព្វថ្ងៃ គ្មាននរណាម្នាក់ដែលចូលចិត្ត ឬចង់ស្តាប់នូវពាក្យកុហក ភូតភរពីនរណាម្នាក់នោះទេ។ ការកុហកគឺជាការបោកប្រាស់នូវទំនុកចិត្ត និងព្រមទាំងបំផ្លាញនូវសេចក្តីថ្លៃថ្នូររបស់ខ្លួនផងដែរ។ យ៉ាងណាមិញ […]

Continue Reading

ការពិតទាំង១០យ៉ាង ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រៃអាម៉ាស្សូន

ព្រៃអាម៉ាស្សូនបានលាតសណ្ធឹងលើផ្ទៃដៃចំនួន ៧លានគីឡូម៉ែតការ៉េ ដែលក្នុងនោះមានច្រើនជាង៥លានគីឡូម៉ែតការ៉េគ្របដណ្តប់ដោយព្រៃក្រាស់ៗដែលមានសំណើម។ តោះ ទៅមើលភាពអស្ចារ្យនៃព្រៃនេះដែលអ្នកនឹងចាប់អារម្មណ៍៖ ១. ព្រៃអាម៉ាស្សូនស្ថិតនៅលើព្រំដែននៃរដ្ឋចំនួន៩ រូមមាន ប្រទេសប្រេស៊ីល ៦០% , ប្រទេសបេរ៉ូ ១៣%, ប្រទេសកូឡុំប៊ី ១០%, និងរដ្ឋតូចៗជាច្រើនទៀតដូចជា Venezuela, Ecuador, Bolivia, Guyana, Suriname and French Guiana ។ ២. ព្រៃអាម៉ាស្សូនមានទំហំស្មើនឹងពាក់កណ្តាលនៃព្រៃដែលនៅសល់ទូទាំងពិភពលោក ហើយក៏ជាតំបន់ជីវចម្រុះដ៏ធំជាងគេផងដែរ។ ៣. ព្រៃនេះជាជម្រកនៃដើមឈើប្រមាណ ៣៩០ពាន់លានដែលត្រូវបានចែកជា ១៦០០០ប្រភេទ។ ៤. ១០ភាគរយនៃប្រភេទសត្វទាំងអស់ទូទាំងពិភពលោកគឺមាននៅក្នុងព្រៃនេះ។ ៥. ២០ភាគរយនៃប្រភេសបក្សីទាំងអស់ទូទាំងពិភពលោកគឺមាននៅក្នុងព្រៃនេះ។ ៦. ព្រៃនេះក៏ជាជម្រកនៃរុក្ខជាតិប្រមាណ ៤០០០០ប្រភេទ និងច្រើនជាង២.៥លានប្រភេទនៃសត្វល្អិតរស់នៅក្នុងព្រៃនេះ។ ៧. អាម៉ាស្សូនក៏ជាជម្រករបស់សត្វដែលសាហវជាងគេក្នុងពិភពលោកដូចជា ខ្លារខិន និងពស់ដែលសាហាវផងដែរ។ ៨. ការថែរក្សាព្រៃនេះមានការលំបាកកាលពីមុន ប៉ុន្តែរយៈពេល១០ឆ្នាំចុងក្រោយនេះ ការការពារមានសន្ទុះខ្ពស់ ដោយតំបន់កាន់តែច្រើនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយការកាប់បំផ្លាញព្រៃក៏បានថយចុះប្រមាណ៥០%ផងដែរ។ ៩. ៨០ភាគរយនៃអាហាររបស់យើងគឺត្រូវបាននាំចេញពីក្នុងព្រៃនេះ ដែលរាប់បញ្ចូលទាំង កាហ្វេ សូកូឡា […]

Continue Reading

វិធីសាស្រ្តទាំង​ ៨ ​យ៉ាង​ដែល​មនុស្ស​ជោគជ័យ​ តែងតែធ្វើ​ពេល​ជួប​បញ្ហា

ពេលគិត​ដល់កំពូលមនុស្ស​ជោគជ័យក្នុង​លោក ដូច​ជាមេដឹកនាំ​ប្រទេស ​មហាសេដ្ឋី​ និងអគ្គនាយកក្រុម​ហ៊ុនធំៗ​ជាដើម​ លោកអ្នក​ប្រហែល​នឹក​ស្រមៃ​ថាមនុស្ស​ទាំងអស់នោះ​ធ្វើការគ្មាន​ពេល​សម្រាកទេ​។ តាមពិត​មនុស្ស​ទាំងអស់នៅប្រហែល​ធ្វើការច្រើន​ម៉ោងជាមនុស្ស​ទូទៅមែន ប៉ុន្តែអ្នក​ទាំងអស់​នោះ​ក៏តែងតែ​ជួបបញ្ហា​ និងមាន​ពេលដែល​គេមិនអាច​ធ្វើការ​បានដែរ​។ ដូច្នេះ​តើមនុស្សជោគជ័យ​ទាំងអស់​នោះធ្វើអ្វី​នៅពេល​ធ្វើការ​មិនកើត? ១/ ហាត់ប្រាណ មនុស្សជោគជ័យ​មានទម្លាប់​ហាត់ប្រាណ​ទៀងទាត់​។ តើមាន​អ្វីទាក់ទង​នឹងការហាត់​ប្រាណ​? មានប្រយោជន៍​ច្រើន​ជាងអ្វីដែល​យើងដឹង​ទៅទៀត​។ ការហាត់​ប្រាណទៀងទាត់​ជាទម្លាប់​របស់មនុស្ស​ដែលមានគោលដៅ​ជាក់លាក់​។ ការហាត់ប្រាណ​ក៏ជួយបន្ធូរ​ភាពតានតឹង ​បង្កើន​ថាមពល​។   ២/ រស់ដោយរីករាយ មនុស្សជោគជ័យ​ដូចជាលោក​ Bill Gates​ និង ​Richard Branson​ ជាដើមសុទ្ធ​តែធ្លាប់​និយាយ​ហើយថា ការសម្រាក​ពីការងារ​មួយរយៈ​ដើម្បី​ដើរ​លំហែកាយនឹង​ជួយបង្កើន​សុខភាព​ផ្ទាល់ខ្លួន ​និងផលិតភាព​ការងារ។   ៣/ ធ្វើសមាធិ ចំណាយ​ពេលខ្លះ​ដើម្បីរៀន​ធ្វើសមាធិ ​លោកអ្នក​នឹងឃើញ​ភាពអស្ចារ​ក្នុង​ជីវិត​។ បើមិនធ្វើដើម្បី​គោលដៅ​សាសនាទេ ​យ៉ាងហោច​ណាស់​ក៏ការធ្វើ​សមាធិត្រឹមត្រូវ​អាចជួយ​ជម្រះចិត្ត​ បង្កើន​ការចងចាំ​ និងជួយ​ឱ្យមានស្មារតី​គ្រប់​ពេល​។   ៤/ អានសៀវភៅ ការអានជា​ប្រចាំមានប្រយោជន៍​ច្រើនណាស់​។ មិនខ្វល់ថា លោកអ្នក​ចាប់ផ្តើម​អាន​អ្វីទេ ​ហើយបើ​ទោះជា​អានច្រើន​យ៉ាងណា​ក៏មិនមាន​បញ្ហាអាក្រក់​អ្វី​ឡើយ​។ ការអាន​កាសែត​ ទស្សនាវដ្តី ​ប្រលោមលោក​ និងសៀវភៅ​គ្រប់ប្រភេទ​ទាំងអស់ជួយ​ឱ្យលោកអ្នក​ចេះពាក្យពេចន៍​ច្រើន​ ពង្រីក​ទស្សនវិស័យ​ បង្កើន​ការចងចាំ​ និង​ទទួលបាន​គំនិតថ្មីៗ​។   ៥/ រៀន […]

Continue Reading

រឿងទាំង ៤​ យ៉ាងដែលអ្នក​​​គួរតែ​បោះ​ចោល​ ទើប​ជីវិត​អ្នក​អាច​ចម្រើន​ទៅ​មុខ​​រួច

រឿង​រ៉ាវ​ក្នុង​ជីវិត​របស់​មនុស្ស​យើង​ ពេល​ខ្លះ​ហាក់​ដូច​ជា​រឿង​ប្រលោមលោក​មួយ​ក្បាល​ដែល​យើង​ផ្ទាល់​គឺ​ជា​តួ​អង្គ ដោយ​ធម្មតា​រឿង​ប្រលោមលោក​នោះ​នឹង​ចាប់​ផ្ដើម​ដោយ​​មាន​ក្ដី​សុខ ពាក់​កណ្ដាល​រឿង​អាច​នឹង​ជួប​ទុក្ខ​តិច​តួច ប៉ុន្តែ​នៅ​ចុង​បញ្ចប់​​ក៏​​ត្រលប់​មក​មាន​ក្ដី​សុខ​ដូចដើម ឬ​ពេល​ខ្លះ​​មាន​ក្ដី​សុខ​ជាង​មុន​ទៅ​ទៀត។ នេះ​ក៏​ព្រោះ យើង​បាន​បោះបង់​អ្វី​ដែល​មិន​សម​នៅ​ជាប់​នឹង​ខ្លួន​យើង​ទៅ​អនាគត។ ​ក្នុង​ជីវិត​មនុស្ស​យើង​​ម្នាក់​ៗ​ក៏​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ជា​ច្រើន ទាំង​រឿង​​ល្អ និង​រឿង​អាក្រក់ ជា​ពិសេស​ជាមួយ​រឿង​ដែល​មិន​គួរ​ឲ្យ​សោកស្ដាយ​ទាល់តែ​សោះ តែ​​ជួន​កាល​យើង​បែរ​ជា​​យក​មក​​គិត​ច្រើន​លើសលប់ ហើយ​ក៏​បង្កើត​ជា​ទុក្ខ​ឲ្យ​ខ្លួន​ឯង។ ដូច្នេះ​វា​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​យើង​ត្រូវ​បោះបង់​អ្វី​ទាំង​អស់​នោះ​ចោល ដោយ​មិន​សោក​ស្ដាយ។ ១. មិត្ត​ទុរយស ក្នុង​ជីវិត​នេះ មិន​ថា​អ្នក​ណា​ក៏​ត្រូវ​ធ្លាប់​ជួប​ខ្លះ​ហើយ​នូវ​មិត្ត​ស្និទ្ធស្នាល​តែ​មិន​ស្មោះត្រង់ លួច​ចាក់​ពី​ក្រោយ​ខ្នង​ឲ្យ​ក្អួត​ឈាម។ មិត្ត​ទាំង​អស់​នេះ​ហើយ​គឺ​ជា​សត្រូវ​ដ៏​អាក្រក់​ក្នុង​ជីវិត​យើង ដែល​យើង​​ស្រឡាញ់​ខ្លាំង​ ហើយ​ក៏​ស្អប់​ខ្លាំង​នៅ​ពេល​ដឹង​ពី​សន្ដាន​ពិត។ ដូច្នេះ​ហើយ​អ្នក​គួរ​កុំ​សោកស្ដាយ​ឲ្យ​សោះ​​ចំពោះ​មនុស្ស​ប្រភេទ​នេះ ព្រោះ​មិត្ត​ល្អ ​មនុស្ស​ល្អ​ក៏​នៅ​មាន​ច្រើន​នាក់​ទៀត​ដែរ។ ២. ស្នេហា​ស្រពិចស្រពិល ពេល​ខ្លះ​ការ​​ដែល​ផ្ដល់​ក្ដី​ស្រឡាញ់​ ស្មោះ ពិត​ប្រាកដ​ទៅ​ឲ្យ​គេ​តែ​ម្ខាង ហើយ​មិន​ទទួល​បាន​អ្វី​មក​វិញ​សោះ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​អស់​នៅ​អារម្មណ៍​ល្អ​ទាំង​ឡាយ​ពី​ក្នុង​ខ្លួន។ បើ​ដូច្នេះ ហេតុ​អ្វី​យើង​​គួរ​បន្ត​បង្ហិន​ ពេល​វេលា​ ជាមួយ​ទំនាក់ទំនង ដែល​មិន​ច្បាស់លាស់ ទំនាក់ទំនង​ដែល​មើល​មិន​ឃើញ​ពី​អនាគត​នេះ​ទៀត? ៣. សម្ដី​ផ្អែម តែ​ពោរពេញ​ដោយ​ពិសពុល ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​មនុស្ស​ដែល​ សម្ដី​និយាយ​ចេញ​មក​ហាក់​ពីរោះស្ដាប់ ប៉ុន្តែ​ស្ដាប់​ឲ្យ​ច្បាស់​ ទើប​ដឹង​ថា​ពោរពេញ​បោកប្រាស់ ស៊កសៀត ផ្លែ​ផ្កា ដែល​អាច​ឲ្យ​ឈឺ​ចាប់​ជាង​សម្ដី​ត្រង់​ៗ​ទៅ​ទៀត។ ពាក្យ​សម្ដី​ទាំង​នេះ​អាច​សង្កេត​បាន​ដោយ​មិន​លំបាក​ឡើយ ដោយ​សារ​មនុស្ស​យើង​ម្នាក់​ៗ​ប្រាកដ​ជា​មាន​ញាណ​អាច​គិត​ដឹង​ថា​ពាក្យ​ណា​ជា​ពាក្យ​ពិត ហើយ​ពាក្យ​ណា​ជា​ពាក្យ​បញ្ចើចបញ្ចើ។ បើ​អ្នក​ស្រឡាញ់​ខ្លួន​ឯង សូម​កុំ​យក​ពាក្យ​សម្ដី​ទាំង​អស់​នេះ​មក​​ទុក​ក្នុង​ចិត្ត […]

Continue Reading

ចំពោះអ្នក​អត់​គូ​យូរ​ឆ្នាំ ឬ​​មិន​ដែល​មាន​សោះ ​អាច​សាក​ក្បួន​ហុងស៊ុយ​នេះ​បាន​ក្រែង​មាន​គូ​នឹង​គេ

ប្រសិន​បើ​ខិត​ខំ​គ្រប់យ៉ាង​ហើយ​នៅ​តែ​មិន​ទាន់​រក​បាន​សង្សារ​ទៀត អ្នក​អាច​សាក​ដល់​ក្បួន​ហុងស៊ុយ​នេះ​បាន។ មាន​មនុស្ស​ជា​ច្រើន ក្រោយ​ពេល​បែក​ពី​សង្សារ​យូរ​មក​ហើយ នៅ​តែ​មិន​អាច​រក​បាន​សង្សារ​ថ្មី ឬ​យ៉ាប់​ជាង​នេះ​ទៀត​នោះ​គឺ តាំង​ពី​កំណើត​មក​គឺ​អត់​មាន​គូ​នឹង​គេ​តែ​ម្ដង ទោះ​បី​ជា​បាន​ព្យាយាម​ហើយ​ក៏​ដោយ។ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ខាង​លើ ឬ​មាន​មិត្តភ័ក្ដិ​ជា​មនុស្ស​បែប​នេះ អាច​សាក​ល្បង​ក្បួន​ហុងស៊ុយ​ខាង​ក្រោម​បាន។ ១. បើ​សិន​ជា​អ្នក​កំពុង​តុបតែង​ផ្ទះ​ដោយ​របស់​តែ​មួយ ដូច​ជា​មាន​កែវ​ផឹក​កាហ្វេ​តែ​១​នោះ អ្នក​អាច​ផ្លាស់​ប្ដូរ​មក​ប្រើ​២​វិញ។ ដូច​គ្នា​នឹង​បន្តោង​ខ្សែក​ដែរ បើ​អ្នក​កំពុង​ពាក់​បន្តោង​បេះដូង​តែ​១ អាច​ប្ដូរ​មក​ពាក់​បេះដូង​២​វិញ។ ២. តាម​ហុងស៊ុយ​ស្នេហា ពណ៌​ផ្កាឈូក​គឺ​ជា​ពណ៌​តំណាង​ឲ្យ​មនោសញ្ចេតនា។ ដូច​នេះ​ប្រើ​របស់​ប្រចាំ​ថ្ងៃ​ដូច​ជា កន្សែង កម្រាល​ពូក វាំងនន​ពណ៌​នេះ អាច​បង្កើន​សំណាង​របស់​អ្នក​ខាង​ផ្នែក​នេះ​បាន។ ៣. ដូច​គ្នា​នឹង​ចំណុច​ខាង​លើ​ដែរ រូបភាព​រង្វង់​នឹង​នាំ​មក​ភាព​សុខដុម​រមនា។ ដូច​នេះ​ពេល​ជ្រើស​ទិញ​អ្វី​មួយ ជៀសវាង​របស់​ណា​ដែល​មាន​ជ្រុង​ស្រួច ឬ​កែង។ ឧទាហរណ៍​ដូច​ជា​នាឡិកា​ព្យួរ​ជញ្ជាំង​ជា​ដើម។ ៤. សម្រាប់​មនុស្ស​ស្រី ទូ​សំអាង​មិន​គួរ​ដាក់​ទល់​មុខ​នឹង​ទ្វារ​នោះ​ទេ ព្រោះ​ពេល​បើក​មក​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​ភ្ញាក់ មិន​ល្អ​ចំពោះ​ហុងស៊ុយ។ ៥. ក្នុង​ហុងស៊ុយ​ស្នេហា ដើម្បី​រក​បាន​អ្នក​ថ្មី អ្នក​ត្រូវ​តែ​បំភ្លេច​រឿង​គ្រប់​យ៉ាង​ជាមួយ​អ្នក​ចាស់​ឲ្យ​បាន ទើប​អ្នក​ថ្មី​មើល​ឃើញ​យើង។ ដូច​នេះ​សម្រាប់​អ្នក​ដែល​នឹក​ស្រណោះ​អ្នក​ចាស់ នឹង​ពិបាក​ក្នុង​រក​អ្នក​ថ្មី។ ៦. នៅ​ពេល​ដាំ​ដើម​ឈើ ត្រូវ​ជៀស​វាង​ដាំ​ដើម​ដែល​មាន​រាង​តូច វែង ស្រួច ឬ​រញ៉េរញ៉ៃ មែក​ច្រើន ផ្កា​តូច​ៗ ព្រោះ​ទាំង​នេះ​មិន​ស័ក្ដិសម​នឹង​អ្នក​នៅ​លីវ​ទេ។ គួរ​ដាំ​ដើម​ដែល​មាន​រាង​ធំ […]

Continue Reading

អាជីវក​ម្ម ឬជំនួញរបស់​អ្នក​កាន់​តែ​រឹងមាំ បើសិនជាអ្នករក្សាផ្នត់គំនិតទាំង ៥ យ៉ាងនេះនៅក្នុងខ្លួនរបស់អ្នក

ធ្វើ​ជា​សហគ្រិន​មិនគ្រាន់​តែ​បើក​ដំណើរការ​អាជីវកម្ម​របស់​អ្នក​នោះ​ទេ។ មនុស្ស​ទិញ​អ្វី​​ម្យ៉ាង​ពី​នរ​ណា​ម្នាក់ ឬ​គំនិត​ដែល​នៅ​ពី​ក្រោយ​អាជីវកម្ម។ ពួក​គេ​សម្រេច​ចិត្ត​ទិញ​ពេល​ពួក​គេ​ស្គាល់​សហគ្រិន​ ហើយ​ចូល​ចិត្ត​គេ ឬ​ចូល​ចិត្ត​អាជីវកម្ម​នោះ និង​​មាន​ទំនុក​ចិត្ត។​ អ្នក​ត្រូវ​តែ​បន្ត​រីកចម្រើន​ក្នុង​នាម​ជាបុគ្គល​ដែល​ជា​សហគ្រិន​ទទួ​ល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន និង​អ្នក​ណែនាំ​ផលិតផល​របស់​អ្នក​ទៅ​កាន់​អតិថិជន។   មាន​វិធី​៥​ដែល​​សាមញ្ញ ប៉ុន្តែ​សំខាន់​ដែល​អ្នក​អាច​រីកចម្រើន និង​ក្លាយ​ជា​សហគ្រិន​​រឹងមាំ។ វិធី​នេះ​នឹង​ធ្វើ​អោយ​អ្នក​លូតលាស់​នៅ​ក្នុង​ជីវិត និង​​ពាណិជ្ជកម្ម​របស់​អ្នក ប្រសិន​បើអ្នក​តាំង​ចិត្ត​​​​ធ្វើ​អោយ​​ជាក់លាក់។ មិន​ថា​អ្នក​រក​លុយ​បាន​ប៉ុន្មាន​នោះ​ទេ អ្នក​តែង​តែ​នៅ​មាន​វិធី​ដើម្បី​លូតលាស់៖   ១៖ បង្កើត​ទម្លាប់​ដើម្បី​សុខភាព ទម្លាប់​គឺ​ជា​គន្លឹះ​ដើម្បី​​ការ​ផ្លាស់​ប្ដូរ​​នៅ​ក្នុង​ជីវិត។ ប្រការ​នេះ​មិន​អាច​ជា​រឿង​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​សម្រាប់​អនុវត្ត​នោះ​ទេ វា​ត្រូវ​ជា​របៀប​ដែល​អ្នក​រស់​នៅ។ បង្កើត​ទម្លាប់​ដែល​ធ្វើ​អោយ​សុខភាព​ល្អ​គឺ​ជា​របៀប​រស់​នៅ​ដែល​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​រៀងរហូត។ បង្កើត​​ទម្លាប់​ដែល​ជួយ​អ្នក​សម្រេច​គោលដៅ​ជីវិត និង​ជំនួញ​របស់​អ្នក។ ហើយ​ទង្វើ​នេះ​ក៏​អាច​មាន​ន័យ​ថា គេច​ចេញ​ពី​​រឿង​ដែល​មិន​ល្អ​សម្រាប់​ការ​រស់​នៅ និង​ជះ​ផល​មិន​ល្អ​ដល់​ជំនួញ​របស់​អ្នក​ដែរ។ ហាត់ប្រាណ ទទួល​ទាន​អាហារ​ល្អ និង​អាន គឺ​ជា​ទម្លាប់​ខ្លះ​ៗ​ដែល​ជួយ​អ្នក​អោយ​រីក​ចម្រើន។   ២៖ បន្ត​ធ្វើ​ជា​សិស្ស ដើម្បី​ឈាន​ដល់​កម្រិត​ជា​អ្នក​ជំនាញ​អ្នក​ត្រូវ​តែ​បន្ត​រៀន​សូត្រ។​ រឿង​ថ្មី​តែង​តែ​មាន​សម្រាប់​អ្នក​រៀន​ជា​និច្ច​ដើម្បី​ធ្វើ​អោយ​អ្នក​កាន់​តែ​ច្បាស់​ និង​មាន​ជំនាញ​លើ​អ្វី​ដែល​អ្នក​ធ្វើ។ អ្នក​ត្រូវ​តាំង​ចិត្ត​អាន​សៀវភៅ​ល្អ​ជា​រៀង​រាល់​សប្ដាហ៍។ មាន​សៀវភៅ​ជា​ច្រើន​ដែល​បាន​បញ្ចូល​វគ្គ​សិក្សា​នៅ​មហាវិទ្យា​ល័យ​ទាំង​អស់​ក្នុង​នោះ។ ចូល​រៀន​វគ្គ​ខ្លី ជួល​គ្រូ​បង្រៀន ឬ​ប្រើ​អ៊ីនធឺណិត​ដើម្បី​រៀន នឹង​ធ្វើ​អោយ​អ្នក​មាន​ចំណេះ​ដឹង​អាច​រៀបយុទ្ធសាស្ត្រ​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​បាន។ ៣៖ ដុះ​ខាត់​ប្រាជ្ញា​របស់​អ្នក​ជាមួយ​សហគ្រិន​ដែល​ដើរ​មុន​អ្នក​ និយាយ​ជាមួយ​សហគ្រិន​ណា​ដែល​ជោគជ័យ ហើយ​ពួក​គេ​អាច​នឹង​ប្រាប់​អ្នក​ពី​ផ្នែក​ដ៏​ធំ​មួយ​​នៃ​ជោគជ័យ​របស់​ពួកគេ​គឺ​បាន​មក​ពី​អ្នក​​បង្វឹក។ អ្នក​បង្វឹក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​រឿង​ដែល​អ្នក​កំពុង​ធ្វើ។ ពួក​គេ​បាន​ដោះ​ស្រាយ​រឿង​ដែល​អ្នក​មិន​ទាន់​យល់។ ពួក​គេ​មាន​បទពិសោធន៍​ជីវិត​ដែល​​មាន​ប្រយោជន៍​ដល់​អ្នក។   ៤៖ […]

Continue Reading

១០​ចំណុច​​សម្គាល់​ថា ​សង្សារ​អ្នក​លួច​មាន​ថ្មី និង​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ទី​បី​ខ្ទាត​ចេញ

ជា​យុវវ័យ អ្នក​ណា​ក៏​ធ្លាប់​មាន​អារម្មណ៍​មួយ​នេះ​បន្លាច​ខ្លួន​ឯង​ សង្ស័យ​គេ ហើយ​ពេល​ខ្លះ​គិត​ថា​ដូចជា​ចម្លែក​ៗ គេ​តែង​ខ្លួន​ហើយ​លាក់​ទូរសព្ទ​ សួរ​មិន​សូវ​ឆ្លើយ​ចំ​សំណួរ! ស្រី​ៗ​ឧស្សាហ៍​ណាស់​អា​រឿង​សង្ស័យ​ថា គេ​ប្រហែល​កំពុង​​ទាក់​ទង​ស្រី​ថ្មី​ម្នាក់​ទៀត ឬ​មាន​A ​B​ C​ D ? មុន​នឹង​ឈាន​ដល់​ការ​វាយ​តម្លៃ ស្រីៗ​គួរ​សង្កេត​មើល​សកម្មភាព​របស់​មិត្ត​ប្រុស​លើ​ប៉ុន្មាន​ចំណុច​នេះ​សិន​ ដូច​ជា៖​ ទី​១ គេ​មាន​ពេល​ច្រើន​អត់​សម្រាប់​យើង​? គេ​ខុស​ពី​មុន? គេ​រវល់​ជាង​មុន?គេ​មាន​ពិបាក​ចិត្ត​ចំពោះ​ការ​រវល់​ហ្នឹង​អត់? ទី២ គេ​ប្រចណ្ឌ​យើង​ខ្លះ​អត់?ពេល​យើង​ស្លៀក​ពាក់​ថ្មី តែង​ខ្លួន​ស្អាត​ៗ គេ​មាន​សួរ​ថា​យើង​ទៅ​ណា ទៅ​ជាមួយ​អ្នក​ណា? ទី៣ គេ​មាន​និយាយ​ទូរសព្ទ​លួច​លាក់ ឬ​ដូរ​ Password អត់​? ទី៤ មាន​ចុង​សប្តាហ៍​ណា​មួយ គេ​រវល់ ហើយ​មិន​ខ្វល់​ខល​មក​យើង​មួយ​ថ្ងៃ​បី​ដង ពេល​ក្រោក​ ពេល​បាយ ពេល​គេង​អត់​? ទី៥ គេ​មាន​គេច​ៗ​ពី​ការ​និយាយ​គ្នា​រ៉ូមែនទិក ឬ​គេ​គេច​ៗ​មិន​ចង់​និយាយ​រឿង​អនាគត​អត់​? ទី៦ គេ​ឆាប់​ខឹង​ពេល​យើង​សួរ​នាំ​អត់​? ទី៧ គេ​មិន​សូវ​ចង់​ស្និទ្ធស្នាល​គ្នា​នៅ​មុខ​អ្នក​ផ្សេង​ដែរ​អត់​? ទី៨ គេ​ប្តូរ​ម៉ូដ​សក់​ ប្តូរ​របៀប​ស្លៀក​ពាក់​ប្លែកៗ​? ទី៩ ​គេ​ផ្តោត​អារម្មណ៍​បែប​ណា​លើ​យើង​នៅ​​ទី​សាធារណៈ ឬ​គេ​ទុក​យើង​ចោល​មួយ​ឡែក? ទី១០ ឧស្សាហ៍​ប្រទះ​ឃើញ​គេ​លួច​ញញឹម​ស្ងាត់​ៗ​អត់? ទំាងអស់​នេះ​អាច​ថា​មិន​សុទ្ធ​តែ​បញ្ជាក់​ថា​ គេ​មាន​ថ្មី​លាក់​យើង​ទេ តែ​អាច​ថា​ […]

Continue Reading

ទម្លាប់​ដ៏ល្អៗមួយចំនួនដែលតែងតែធ្វើអោយមនុស្សជោគជ័យរកនៅប្រកបដោយសុភមង្គល

មនុស្សយើង​ទាំងអស់ចង់បានជីវិតដែល​មានសុភមង្គល​​ប៉ុន្តែប្រសិន​បើយើងមិនយកចិត្តទុក​ដាក់​ទេ យើងនឹងភ្លេច​ខ្លួនក្នុងភាពវីវក់​នៃការងារ​ ភាពតាន​តឹងក្នុងផ្លូវ​អារម្មណ៍​ និងបញ្ហាមិនសប្បាយ​ចិត្តជាច្រើនទៀត​។ វិបត្តិទាំង​នេះសុទ្ធតែកើត​ឡើងនៅពេលដែល​យើងកំពុងតែខិតខំ​ប្រឹងប្រែង​ដើម្បីសម្រេច​ក្តីសុបិន និងគោលដៅ​ក្នុងជីវិត។ សុភមង្គលមិន​មែនជាអ្វីដែល​មករក​យើង ឬជាវត្ថុ​ដែលអ្នក​ដទៃ​អាចយកមកប្រគល់ជូន​យើងបានទេ​។ សុភមង្គល​កើតចេញពី​ទម្លាប់ល្អ​ដែលយើង​បង្កើតឡើង ហើយតាម​ពិតទៅទម្លាប់​នាំទៅរកសុភមង្គល​នេះគឺជាទង្វើ​ងាយៗ​ដែលយើងមើលរំលង​នៅពេលមាន​ភាពមមាញឹក​ក្នុងការងារ​ពេក។ ខាង​ក្រោមនេះជាទម្លាប់​ទាំង៥ដែល​មនុស្សជោគជ័យ​ពិតប្រាកដតែង​ធ្វើដើម្បី​មាន​សុភមង្គលក្នុងជីវិត​៖ ១/ មនុស្សជោគជ័យចេះស្រឡាញ់ និងទទួលស្គាល់ខ្លួនឯង របៀបដែល​លោកអ្នកយក​ចិត្តទុកដាក់ និង​ឱ្យតម្លៃខ្លួន​ឯងគឺ​ជាខ្នាត​វាស់​ស្ទង់របៀប​ដែលលោក​អ្នករំពឹង​ចង់ឱ្យមនុស្ស​ជុំវិញខ្លួន​ឱ្យតម្លៃ​លោកអ្នក​។ ជំហានទីមួយ​ទៅរកការ​ស្រឡាញ់​ខ្លួនឯងគឺត្រូវ​យកចិត្ត​ទុកដាក់ចំពោះ​សុខភាព។ មនុស្ស​ជោគជ័យដឹង​ថាសុខភាពល្អ​មិនមែនគិតត្រឹម​តែលើរាង​កាយ​ខាងក្រៅទេ តែគេគិត​ទាំងសុខភាព​ផ្លូវចិត្ត​ទៀត​ផង។   ២/ មនុស្សជោគជ័យមិនអណ្តែតអណ្តូងទៅក្នុងអតីតកាលឬអនាគតកាលទេ មនុស្សជោគជ័យ​ដឹងថាការរស់​នៅក្នុងអតីត​កាលបាន​ត្រឹមតែ​នាំមកនូវវិប្បដិសារ និងអារម្មណ៍ខុស​ឆ្គងដែលគេ​មិនអាចផ្លាស់​ប្តូរបាន​តែប៉ុណ្ណោះ។ អ្នកទាំងនោះ​ក៏ដឹងទៀតថា​ការរស់នៅ​ដើម្បីតែ​អនាគត​នឹង​ធ្វើឱ្យគេភ្លេច​រស់ក្នុងបច្ចុប្បន្ន​នេះ ហើយការ​អណ្តែតអណ្តូង​ទៅក្នុងអនាគត​គឺជាការរស់​នៅក្នុងក្តីកង្វល់​តែប៉ុណ្ណោះ​។ មនុស្សជោគជ័យ​ដឹងច្បាស់​ថាមធ្យោបាយ​តែមួយគត់ដើម្បីរស់នៅ​ប្រកបដោយ​សុភមង្គល​គឺត្រូវយក​ចិត្តទុក​ដាក់​ចំពោះ​បច្ចុប្បន្ន។   ៣/ មនុស្សជោគជ័យឱ្យតម្លៃលើបទពិសោធន៍ជាងសម្ភារៈនិយម ការរស់នៅ​ក្នុងពិភព​លោកសព្វថ្ងៃ​នេះ មនុស្ស​ងាយ​នឹងធ្លាក់​ចូល​ក្នុងអន្ទាក់ដែលធ្វើ​ឱ្យចិត្តចេះតែចង់បា​នច្រើនៗ​មិនព្រមឈប់​សោះ។ គ្រប់កន្លែង​ទាំងអស់ដែលយើង​ក្រឡេកមើល​ទៅឃើញមានសារ​ប្រាប់យើងថា​យើងត្រូវការច្រើនទៀត​។ ប៉ុន្តែសូមចងចាំថា​សុភមង្គលមិនមែន​កើតចេញ​ពីសម្ភារៈ​ខាងក្រៅខ្លួន​ទេ សុភមង្គលពិត​ប្រាកដកើត​ចេញពីបទពិសោធន៍​នៃជីវិត ​ហើយ​សុភមង្គល​គឺការបំពេញកិច្ចកា​រដែលយើង​ស្រឡាញ់។   ៤/ មនុស្សជោគជ័យចេះបែងចែកមនុស្សដែលគួរសេពគប់ មនុស្សយើង​ប្រែប្រួលទៅតាម​បរិស្ថានសង្គម​ដែលយើង​រស់នៅ​។ ​មនុស្សដែល​លោកអ្នក​សេពគប់រាល់​ថ្ងៃជះឥទ្ធិពល​លើ​ទម្លាប់​​ ឥរិយាបថ​ និងផ្នត់​គំនិតរបស់​លោក​អ្នក​។ ប្រសិន​បើមនុស្ស​ជុំវិញខ្លួន​លោក​អ្នកគិត​វិជ្ជមាន ​និង​មានទស្សនៈទូលំទូលាយចំពោះជីវិត លោកអ្នកក៏នឹងគិតដូចគេដែរ។ តែផ្ទុយទៅវិញ បើសង្គម​លោកអ្នកគិត​តែពីនិយាយ​ដើមគេ ច្រណែន​ឈ្នានីស​គ្នា ​សូមកុំសង្ឃឹមថា​នឹងរស់នៅ​បានសុខឱ្យ​សោះ។ មនុស្សជោគជ័យ​មិនមែន​កាត់​ផ្តាច់ខ្លួនទាំង​ស្រុងពីសង្គម​អវិជ្ជមាន​ទេ គេគ្រាន់​តែមិនសូវទាក់ទង​ឱ្យជិត​ស្និទ្ធ។   ៥/ មនុស្សជោគជ័យតែងតែគិតវែងឆ្ងាយ […]

Continue Reading