​ការពិតទាំង ៣ យ៉ាងដែលអ្នកត្រូវទទួលស្គាល់ បើសិនជាអ្នកចង់អោយជីវិត​រស់នៅរបស់អ្នកកាន់តែ​មានន័យ

ការផ្លាស់ប្តូរនិងការអភិវឌ្ឍក្នុងផ្នែកណាមួយនៃជីវិតមិនអាចទៅរួចទេបើគ្មានការផ្លាស់ប្តូរជំនឿ។ បើអ្នកផ្លាស់ប្តូរជំនឿ អ្នកនឹងផ្លាស់ប្តូរការពិតរបស់អ្នក ហើយបើអ្នកប្រកាន់ជំនឿមុតមាំតែម្យ៉ាង ជីវិតរបស់អ្នកនឹងនៅតែដដែល។ នេះជាជំនឿសំខាន់បំផុតទាំង៣ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នក​៖ ១/ របៀបដែលមនុស្សជុំវិញអ្នកប្រព្រឹត្តិគឺជាការឆ្លុះបញ្ចាំងពីអ្នក សូមពិចារណាទិដ្ឋភាពមួយនេះ៖ គ្រួសាររបស់អ្នកហាក់ដូចជាមានអារម្មណ៍មិនល្អគ្រប់ពេល។ ជំនួសឱ្យការគិតថានេះជាកំហុសរបស់ដៃគូជីវិតអ្នក អ្នកត្រូវទទួលស្គាល់ថាអ្នកមិនទាន់មានភាពម្ចាស់ការពេញលេញលើទំនាក់ទំនងនេះទេ ហើយអ្នកក៏មិនទាន់បានបង្ហាញខ្លួនអ្នកឱ្យបានល្អបំផុតដល់ដៃគូជីវិតអ្នកស្គាល់ដែរ។ បើក្រុមហ៊ុនរបស់អ្នកមិនមានវប្បធម៌ដែលអ្នកត្រូវការ ហើយបើបុគ្គលិករបស់អ្នកមិនយកចិត្តទុកដាក់ក្នុងការងារដូចអ្វីដែលអ្នកចង់បាន តើវាជាកំហុសរបស់គេ ឬជាការឆ្លុះបញ្ចាំងពីកង្វះខាតរបស់អ្នកដឹកនាំ?   ២/ របៀបដែលយើងមើលពិភពលោកនេះប្រាប់ច្រើនអំពីខ្លួនអ្នក ក្នុងនាមជាមនុស្សជាតិ យើងចូលចិត្តវាយតម្លៃមនុស្សដទៃនិងវត្ថុនៅជុំវិញខ្លួនណាស់។ ឧទាហរណ៍ មនុស្សនោះក្រអើតក្រទមណាស់ ទង្វើនេះភ្លីភ្លឺណាស់…។ ប៉ុន្តែ តើការវាយតម្លៃទាំងអស់នេះមិនមែននិយាយអំពីខ្លួនអ្នកទេឬអ្វី? ពិភពលោកនេះមានរបៀបដែលគួរឱ្យអស់សំណើចណាស់ក្នុងការឆ្លើយតបទៅនឹងការរំពឹងចង់បានរបស់មនុស្ស។ បើយើងរំពឹងចង់ឱ្យអ្នកដទៃធ្វើមិនល្អដាក់យើង គេនឹងធ្វើបានដូចការចង់បាន។ ផ្ទុយទៅវិញ បើយើងរំពឹងចង់ឱ្យគេស្រឡាញ់និងគោរព ពិភពលោកនេះនឹងផ្សំផ្គុំឱ្យបានដូចចិត្តអ្នក។   ៣/ រឿងដែលយើងស្អប់គឺជាការឆ្លុះបញ្ចាំងអំពីកង្វះខាតក្នុងខ្លួនយើង សូមគិតដល់មនុស្សដែលអ្នកស្អប់ ឬចរិតមិនល្អរបស់នរណាម្នាក់ដែលអ្នកមិនចូលចិត្ត។ សូមគិតឱ្យជ្រៅ។ តើការស្អប់នេះបង្ហាញអ្វីខ្លះអំពីអ្នក? ប្រហែលជាអ្នកស្ពប់មនុស្សធ្វើការជាមួយដែលចូលចិត្តចេញពីធ្វើការនៅម៉ោង៥ ដើម្បីទៅមើលកូននិងទទួលទានអាហារជាមួយគ្រួសារគេ។ អ្នកប្រហែលគិតថាមនុស្សម្នាក់នេះធ្វើការយកតែរួចខ្លួន​ ឯខ្លួនខ្ញុំវិញនៅដល់ម៉ោង៨រាល់យប់។ គេជាមនុស្សអាក្រក់ក្នុងក្រុមហ៊ុននេះដែលគួរតែបណ្តេញចេញ។ តើនេះជាអ្វីដែលអ្នករអ៊ូរក្នុងចិត្តមែនទេ? តាមពិតមិនមែនរឿងរបស់អ្នកធ្វើការជាមួយទេដែលធ្វើឱ្យអ្នកស្អប់ គឺរឿងដែលអ្នកមិនអាចធ្វើបានដូចគេទៅវិញទេដែលអ្នកស្អប់។ ប្រភព​៖ Success Magazine

Continue Reading

ជីវិតរស់នៅដូចជាការលេងល្បែង ដើម្បីឈ្នះល្បែងជីវិត អ្នកត្រូវចេះក្បួនទាំង ៥ យ៉ាងនេះ

ទោះជាអ្នកដឹងក្បួន ឬមិនដឹងក៏ដោយ ក៏អ្នកកំពុងតែចូលរួមលែងល្បែងជីវិតនេះស្រាប់ទៅហើយ។ ដូច្នេះយើងនាំគ្នាស្គាល់ក្បួនទាំង៥ដើម្បីចូលរួមលែងល្បែងជីវិតទាំងអស់គ្នាដើម្បីមានឱកាសបានក្លាយជាអ្នកឈ្នះខ្លះ។   ១/ មានទស្សនវិស័យសម្រាប់ជីវិតអ្នក បង្កើតទស្សនវិស័យដើម្បីប្រែក្លាយជាបុគ្គលដែលអ្នកចង់បានតាមរយៈការចោទសួរខ្លួនឯងនូវសំណួរទាំងនេះ តើបុគ្គលដែលអ្នកចង់ប្រែក្លាយនោះមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តើអ្នកមានសុបិន្តដូចម្តេចខ្លះ? តើអ្នកអ្វីជាគោលដៅរបស់អ្នក? តើអ្វីជាក្តីប្រាថ្នារបស់អ្នក? តើអ្វីដែលអ្នកគិតថាមានតម្លៃនៅចុងបញ្ចប់នៃជីវិតអ្នក? នេះហៅថាទស្សនវិស័យ គឺអ្នកត្រូវអង្គុយគិតដល់អ្វីដែលអ្នកចង់បានពីជីវិតនេះ អ្វីដែលអ្នកចង់ចូលរួមវិភាគទានទៅក្នុងជីវិតនេះ និងអ្វីដែលអ្នកចង់ឆ្លងកាត់ក្នុងជីវិតនេះ។   ២/ ជឿជាក់លើសមត្ថភាពរបស់អ្នកដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បាន មនុស្សមិនមានជំនឿចិត្តលើខ្លួនឯងឡើយ។ ការមានជំនឿចិត្តលើខ្លួនឯងក៏គួរតែជាបេសកកម្មមួយដែរក្នុងជីវិត គឺជឿជាក់លើខ្លួនឯងទាំងស្រុង និងជឿជាក់ថាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការដែលអ្នកចង់ធ្វើបាន។ ជំនឿចិត្តបែបនេះអនុញ្ញាតឱ្យអ្នកអាចឈានជើងចូលទៅក្នុងដែនដែលអ្នកមិនស្គាល់ និងភាពមិនច្បាស់លាស់ក្នុងជីវិត។ នេះជាជំនឿដែលមនុស្សយើងគ្រប់គ្នាគួរតែមានលើខ្លួនឯង គឺសមត្ថភាពដើម្បីដឹងថាបើមានពេល ថាមពល ការផ្តោតចិត្ត និងធនធានគ្រប់គ្រាន់ យើងអាចអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពដើម្បីធ្វើអ្វីៗគ្រប់យ៉ាង។   ៣/ ត្រូវរីករាយក្នុងជីវិត រួចតាមសម្រេចសុបិនឱ្យបាន នៅពេលអ្នកមានទស្សនវិស័យ សុបិន និងក្តីប្រាថ្នាអស់ហើយ អ្នកនឹងរីករាយក្នុងដំណើរជីវិត បើទោះជាពេលខ្លួនជួបឧបសគ្គយ៉ាងណាក៏ដោយ។ មនុស្សជោគជ័យកម្រិតណាក៏នៅតែជួបស្ថានភាពតានតឹងក្នុងជីវិតម្តងម្កាលដែរ។ អ្វីដែលត្រូវចងចាំពេលជួបបញ្ហាគឺត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំនឹងបង្កើតភាពរីករាយក្នុងស្ថានភាពដែលអាចកែប្រែបាន។ ខ្ញុំនឹងមិនរង់ចាំឱ្យមានអ្វីមួយកែប្រែដោយខ្លួនឯងទេ។ មិនមែនភព្វសំណាងអ្វីទេ តែជាវិន័យក្នុងការមានភាពរីករាយដែលអ្នកនាំយកទៅបញ្ចូលនៅគ្រប់ស្ថានភាពជីវិតទើបធ្វើឱ្យអ្នកអាចដើរដល់គោលដៅ។   ៤/ អត់ធ្មត់តែត្រូវតស៊ូកុំឈប់ ជីវិតនេះប្រហែលជាមិនអាចដើរបានលឿនដូចចិត្តអ្នកចង់បានទេ។ មនុស្សជាច្រើនមិនអាចរីករាយក្នុងកិច្ចការដែលគេធ្វើដោយសារតែគេប្រញាប់ប្រញាល់ពេក។ ដើម្បីធ្វើជាអ្នករៀនសូត្រពេញមួយជីវិត […]

Continue Reading

ប្លែកៗ ពីកន្លែងគ្រោះថ្នាក់មួយចំនួនដែលមិនគួរអោយជឿថានឹងមានមនុស្សរស់នៅ

ផែនដីជាកន្លែងរស់នៅរបស់មនុស្ស ហើយពេលខ្លះវាហាក់ដូចជាគ្រប់កន្លែងទាំងអស់លើផែនដី​សុទ្ធតែសមស្របសម្រាប់ការរស់នៅ សូម្បីតែកន្លែងគ្រោះថ្នាក់មួយចំនួន។ ជាក់ស្តែង ទីកន្លែងទាំង៩ខាងក្រោម បើទោះបីជាមើលទៅគ្មានសុវត្ថិភាពក៏ដោយ ប៉ុន្តែនៅតែមានមនុស្សរស់នៅ។ 9. Castellfollit de la Roca ប្រទេសអេស្ប៉ាញ វាជាភូមិតូចស្ថិតលើផ្ទាំងថ្មមួយដែលកើតឡើងពីការឡើងកករឹងនៃកំអែភ្នំភ្លើងកាលពីរាប់ពាន់ឆ្នាំមុន និងមានកម្ពស់ ៥០ម៉ែត្រ ស្ថិតក្នុងខេត្ត Girona។ ភូមិនេះមានប្រជាជនប្រហែល ១,០០០នាក់។ 8. វត្ត Hanging Monastery ប្រទេសចិន កន្លែងនេះត្រូវបានសាងសង់នៅលើចំណោតផ្ទាំងថ្មក្បែរភ្នំស័ក្តិសិទ្ធ Heng ក្នុងឆ្នាំ៤៩១។ ចាប់ពីឆ្នាំ១៩៨២ វាត្រូវបានការពារជាបូជនីយដ្ឋានជាតិរបស់ប្រទេសចិន។ 7. ប្រាសាទ Lichtenstein ប្រទេសអាល្លឺម៉ង់ ប្រាសាទនេះត្រូវបានសាងសង់នៅឆ្នាំ ១១៥០- ១២០០ នៅរយៈកម្ពស់ ៨១៧ម៉ែត្រ ប៉ុន្តែត្រូវបានបំផ្លាញនៅចុងសតវត្សទី១៤។ ប្រាសាទបច្ចុប្បន្នត្រូវបានសាងសង់នៅឆ្នាំ ១៨៤០​-១៨៤២។ 6. វត្ត Meteora Monasteries ប្រទេសក្រិក វាត្រូវបានសង់ឡើងលើចំណោតថ្មខ្ពស់ ដើម្បីជៀសផុតពីការឈ្លានពាន។​ ​តាមប្រវត្តិសាស្រ្ត មានវត្តប្រហែល២២ ឬ២៤ ប៉ុន្តែភាគច្រើនបានក្លាយជាសំណល់វត្តទៅហើយ ដោយបច្ចុប្បន្ននៅសល់តែ៦វត្តប៉ុណ្ណោះ (៤សម្រាប់បព្វជិតប្រុស […]

Continue Reading

ទម្លាប់​សំខាន់ៗ និងមាន​ឥទ្ធិពលមួយចំនួន​ដែលអាច​ធ្វើអោយអ្នកផ្លាស់ប្តូរ​ជីវិតអ្នកបាន

ប្រសិនបើអ្នក​មិន​រៀន​បង្កើត​ទម្លាប់​ល្អ​ទេ ​ជីវិត​អ្នក​នឹង​ជួប​រឿង​លំបាក​កាន់​តែ​ច្រើន។ មនុស្ស​យើង​គ្រប់​គ្នា​មាន​ជម្រើស​៖ បើអ្នក​ហាត់ពត់​លត់​ដំ​បានល្អ​ ជីវិត​អ្នក​នឹង​រស់បាន​ស្រួល​ តែបើអ្នក​ខ្ជីខ្ជា​មិន​គិត​ដល់​ជីវិត​ទេ អ្នកនឹងរស់នៅ​យ៉ាង​លំបាក។​ ទម្លាប់​ល្អ​ទាំង​អស់​មិន​មែនដូច​គ្នា​ទាំងស្រុង​ទេ ទម្លាប់ខ្លះមាន​ឥទ្ធិពល​ជាងទម្លាប់ផ្សេងទៀត។ ​ទម្លាប់ទាំង៤នេះនឹង​ពង្រឹង​ទំនុកចិត្តរបស់អ្នក ជួយអ្នកឱ្យសម្រេច​បាន​អ្វីៗដែលអ្នកចង់បានក្នុងជីវិត​៖​   ១/ ទទួលយក​ជីវិត កុំប្រឆាំងនឹងវា នៅពេលជីវិតជួបបញ្ហាផ្សេងៗ​ខុសក្តីប្រាថ្នា ប្រតិកម្មដំបូងរបស់​យើង​ច្រើនតែ​ប្រឆាំងមិនព្រមទទួលយក។ ជំនួសឱ្យការប្រឆាំង អ្នកត្រូវប្រើពេលខ្លះ​ដើម្បីពិចារណា​ចំពោះបញ្ហាពិត និង​មូលហេតុរបស់វា។ ការពិចារណារកមូលហេតុនៃបញ្ហាក្នុងជីវិត​គឺជារឿងសំខាន់ព្រោះពេលលំបាកៗអាចជាឱកាសនៃការរៀនគិតបំបែកទម្លាប់ដដែលៗដែលមិនសូវមានប្រយោជន៍។   ២/ គាំទ្រខ្លួនឯង កុំទម្លាក់តម្លៃខ្លួនឯង មធ្យោបាទូទៅ​មួយ​ដើម្បីទម្លាក់តម្លៃខ្លួនឯងគឺការសួរសំណួរដែលខុស។ សំណួរខុសធ្វើឱ្យយើង​អស់កម្លាំងកាយចិត្តព្រោះវាផ្លាស់ប្តូរ​បែបផែននៃការគិតរបស់យើងចេញពីវិជ្ជមានទៅអវិជ្ជមាន។   សំណួរ​៖ តើហេតុអ្វីខ្ញុំ​មិនអាចសម្រកទម្ងន់បាន? ចម្លើយ៖ ព្រោះអ្នកជាមនុស្សខ្ជិល។ សំណួរ៖ តើហេតុអ្វីបានជាខ្ញុំមិនអាចធ្វើរឿងដែលត្រឹមត្រូវបាន? ចម្លើយ​៖ ព្រោះអ្នកជាមនុស្សល្ងង់។ សំណួរ​៖ តើហេតុអ្វីបានជាខ្ញុំក្ររកលុយចាយមិនគ្រប់? ចម្លើយ៖ ព្រោះអ្នកជាមនុស្សបរាជ័យ។   ពេលសួរសំណួរអាក្រក់ អ្នកនឹងទទួល​បាន​ចម្លើយ​អាក្រក់ដែរ។ នេះជារបៀបដែលចិត្តរបស់យើងធ្វើការ។ ដូច្នេះបើដឹងក្បួនបែបនេះ អ្នកអាចប្តូរទៅសួរសំណួ​រ​ល្អ​ដើម្បីទទួលបានចម្លើយច្នៃប្រឌិតដូចជាសួរថាតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីសម្រកទម្ងន់? តើមានវិធីណាប្រសើរដើម្បីធ្វើកិច្ចការនេះទេ? តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីបង្កើតប្រាក់ចំណូល?   ៣/ បំផុសគំនិតថ្មីៗ​ កុំស្តីបន្ទោសខ្លួនឯង ការស្តីបន្ទោសខ្លួនឯង​​គឺជាការប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីរកហេតុផល​មកបញ្ជាក់កំហុសដែលបានបង្កើត។ ពេលជួបបញ្ហា មនុស្សយើងច្រើនតែមានទំនោរទៅរក​អារម្មណ៍សោកស្តាយ […]

Continue Reading

ហេតុអ្វីបានជាមនុស្សឆ្លាតតែងតែ​ធ្វើការតិច ប៉ុន្តែទទួលបាន​ផលច្រើន ?

មនុស្សខ្លះមានសមត្ថភាពធ្វើការទទួលបានលទ្ធផលច្រើនមិនគួរឱ្យជឿ។ គេឱ្យតម្លៃខ្ពស់លើពេលវេលាសម្រាកនិងពេលចុងសប្តាហ៍ តែនៅតែជាធ្វើការបានលទ្ធផលច្រើនជាមនុស្សដែលព្យាយាមធ្វើការ១០ ឬ២០ម៉ោងច្រើនជាងគេក្នុងមួយសប្តាហ៍ទៅទៀត។ នេះជាអាថ៌កំបាំងដែលអ្នកអាចធ្វើការដូចមនុស្សឆ្លាតដែរ​៖     ១/ ផ្ទាច់ទំនាក់ទំនង ការផ្តាច់ទំនាក់ទំនងគឺជាយុទ្ធសាស្រ្តចុងសប្តាហ៍ដែលសំខាន់បំផុត ព្រោះប្រសិនបើអ្នកមិនអាចស្វែងរកផ្លូវមួយដើម្បីដោះខ្លួនចេញចរន្តការងារនៅពេលចុងសប្តាហ៍បានទេ អ្នកពិតជាមិនឈ្មោះថាបានសម្រាកពីការងារសោះទេ។ ការធ្វើខ្លួនឱ្យរវល់ជាប់២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍គឺជាការប្រឈមនឹងភាពតានតឹងដែលធ្វើឱ្យអ្នកខ្សោះអស់កម្លាំងគ្មានពេលបញ្ចូលថាមពលថ្មី។   ២/ កាត់បន្ថយការងារផ្ទះ ការងារផ្ទះមានទម្លាប់ស៊ីពេលចុងសប្តាហ៍របស់អ្នកដោយមិនដឹងខ្លួន។ នៅពេលជួបបញ្ហានេះ អ្នកបាត់បង់ឱកាសសម្រាកនិងពិចារណា។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតគឺការងារផ្ទះច្រើនក៏ធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាប់កាតព្វកិច្ចនៅការិយាល័យដែរ ហើយបើអ្នកចំណាយពេលចុងសប្តាហ៍ធ្វើតែកិច្ចការផ្ទះ អ្នកនឹងមានអារម្មណ៍ថាដូចធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍ដែរ។   ៣/ ពិចារណា ការពិចារណារាល់សប្តាហ៍ជាវិធីសាស្រ្តដ៏មានឥទ្ធិពលមួយដើម្បីអភិវឌ្ឍខ្លួន។ អ្នកអាចប្រើប្រាស់ពេលចុងសប្តាហ៍ដើម្បីពិចារណារឿងអនាគត ឬគោលដៅជីវិត ឬរឿងរ៉ាវដែលកំពុងតែកែប្រែឧស្សាហកម្មការងាររបស់អ្នក។ អ្នកអាចប្រើប្រាស់មធ្យោបាយនេះដើម្បីកែប្រែរបៀបធ្វើការនៅសប្តាហ៍បន្ទាប់ ដោយបង្កើនប្រសិទ្ធភាពការងាររបស់អ្នក។   ៤/ ធ្វើកិច្ចការតាមបំណង អ្នកប្រហែលជានឹងភ្ញាក់ផ្អើលនៅពេលអ្នកធ្វើកិច្ចការដែលអ្នកចង់ធ្វើនៅចុងសប្តាហ៍។ ការបណ្តោយខ្លួនឱ្យលង់ក្នុងកិច្ចការដែលអ្នកចង់ធ្វើគឺជាមធ្យោបាយអស្ចារ្យមួយដើម្បីគេចចេញពីអារម្មណ៍តានតឹង និងបើកចិត្តចិនចំពោះរបៀបគិតថ្មីៗ។ ការកម្សាន្តមួយចំនួនដូចជាលេងភ្លេង អានសៀវភៅ សរសេរសៀវភៅ និងគូររូបជាដើមសុទ្ធតែអាចជួយបន្ធូអារម្មណ៍អ្នកបាន ហើយផ្តល់ឥទ្ធិពលល្អដល់សប្តាហ៍បន្ទាប់។   ៥/ ចំណាយពេលជាមួយគ្រួសារ ការចំណាយពេលជាមួយគ្រួសារនៅចុងសប្តាហ៍ជារឿងចាំបាច់ប្រសិនបើអ្នកចង់សម្រាកពីការងារនិងបញ្ចូលថាមពលថ្មី។ ទម្ងន់ការងារមមាញឹកពេញមួយសប្តាហ៍អាចនឹងត្រូវធូរស្បើយតាមរយៈការចំណាយពេលវេលាបន្តិចបន្តួចជាមួយគ្រួសារអ្នកដូចជានាំកូនទៅលេងឧទ្យាន នាំប្តីឬប្រពន្ធទៅទទួលទានអាហារនៅកន្លែងដែលពេញចិត្ត ឬធ្វើម្ហូបដែលអ្នកចូលចិត្តបរិភោគជុំគ្នា ឬទៅលេងស្រុកកំណើត។   ប្រែសម្រួល​៖ វេហា ប្រភព​៖ […]

Continue Reading

របៀបងាយៗ ដែលអាចធ្វើអោយអ្នកបង្កើតគម្រោងអាជីវកម្មយ៉ាងងាយស្រួល

ការ​សរសេរ​ គម្រោង​អាជីវកម្ម​ជា​រឿង​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ ថ្មីថ្មោង។ ​​​ប្រសិន​បើ​អ្នក​ជំនួញ​ធំៗ​វិញ​ គម្រោង​អាជីវកម្ម​ត្រូវ​ធ្វើ​ឡើង​​​យ៉ាង​ហ្មត់ចត់​ ច្រើន​ទំព័រ​ វិភាគ ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ​​មុន​នឹង​សម្រេច​ដាក់​ចេញ​ឲ្យ​អនុវត្ត​ដោយ​ ក្នុង​នោះ​យុទ្ធសាស្ត្រ​ដែល​គេ​ឧស្សាហ៍​​​ឃើញ​ញឹកញាប់​ជាង​គេ​​​គឺ​ SWOT។ ​តែ​សម្រាប់​អ្នក​​ដែល​មាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទ្រង់ទ្រាយ​តូច ​ឬ​លក្ខណៈ​គ្រួសារ​ ​មិន​ចាំ​ដល់​ថ្នាក់​លម្អិត​ពេក​នោះ​ទេ ​ត្រឹម​ ១ ​ទំព័រ​នេះ​ប្រហែល​ជា​អាច​ជួយ​អ្នក​បាន​ច្រើន​គួរ​សម​ហើយ។ ១. ​ចាប់​ផ្ដើម​​ចេញ​ពី​ទស្សនវិស័យ​របស់​អ្នក៖ ​​ចាប់​ផ្ដើម​គិត​ពី​គម្រោង​របស់​អ្នក​ដោយ​រំពៃ​មើល​ឲ្យ​ដល់​លទ្ធផល​ ចុងក្រោយ។ ​​តើ​អ្នក​ចង់​បង្កើត​អាជីវកម្ម​សម្រាប់​លក់​បន្ត​ពេល​រីក​​ធំ​គួរ​សម ​ឬ​ចង់​ទុក​ជា​ការ​រកស៊ី​ត​កូន​​ត​ចៅ​ទៅ​មុខ​ទៀត? ​តើ​ទស្សនវិស័យ​ធំ​បំផុត​សម្រាប់​គោលដៅ​ចុងក្រោយ​អ្នក​ជា​អ្វី? ​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​គិត​ដល់​ចំណុច​ចុងក្រោយ​ដែល​អ្នក​ចង់​បាន ​ដើម្បី​សង្ខេប​វា​ដាក់​ក្នុង​ក្រដាស។ ២. ​បង្កើត​​របាយការណ៍​បេសកកម្ម​៖ ​​អ្នក​បាន​ដឹង​ថា​ អ្វី​ជា​ទស្សនវិស័យ​របស់​អ្នក​ហើយ ​ឥលូវ​ជា​ពេល​ដែល​អ្នក​ត្រូវ​ពិពណ៌នា​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា​បាន​ផ្អែក​លើ​ធនធាន​ដែល​អ្នក​មាន។ ​​​​​​​របាយការណ៍​បេសកកម្ម​អាច​ជួយ​ដាស់តឿន​អ្នក​ថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​រាល់​ថ្ងៃ​អាច​ជួយ​សម្រេច​គោលដៅ​ធំ​ខាងមុខ។ ​៣. ​រៀបរាប់​គោលបំណង​​តូចៗ៖ ​គិត​ដល់​គោលដៅ​តូចៗ​ដែល​អ្នក​ចង់​សម្រេច​នៅ​រយៈពេល​ជាក់​លាក់​ណាមួយ។ ​ឧទាហរណ៍​ដូចជា ​​នៅ​បី​ឆ្នាំ​ខាង​មុខ​អ្នក​ចង់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ចំណែក​ទីផ្សារ​ អាជីវកម្ម​របស់​អ្នក? ​តើ​អ្នក​ចង់​​បាន​បុគ្គលិក​បន្ថែម​ប៉ុន្មាន​នាក់​​នៅ​ដំណាច់​ឆ្នាំ? ​នេះ​ជា​គោលដៅ​តូចៗ​ដែល​អាច​ជួយ​ដល់​​អ្នក​ក្នុង​ការ​ឈាន​ទៅ​កាន់​តែ​កៀក​ នឹង​គោលដៅ​ធំ។ ៤. ​​បង្កើត​យុទ្ធសាស្ត្រ៖ ​យុទ្ធសាស្ត្រ​ជា​អ្វី​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ។ ​​តើ​អ្នក​មាន​គម្រោង​ទីផ្សារ​ដូចម្ដេច? ​​តើ​អ្នក​ចង់​លក់​ផលិតផល​ ឬ​សេវាកម្ម​ដោយ​វិធី​ណា? ​តើ​អ្នក​ចង់​ចំណាយ​ពេល​ប៉ុណ្ណា​ទៅ​លើ​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍ? ​​តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ​ដែល​អ្នក​បាន​សរសេរ? គិត​ដល់​យុទ្ធសាស្ត្រ​ទាំង​នេះ​ មុន​នឹង​ដាក់​ចេញ​ផែនការ​សកម្មភាព។ ​ ៥. ​​​​​​​បង្កើត​ផែនការ​សកម្មភាព៖ ​អ្នក​មាន​គោលបំណង […]

Continue Reading

៣ ចំណុច​ដែលអាច​ជំរុញ​ចិត្ត​ឲ្យ​ក្លាយ​ជា​សហគ្រិន​ទោះ​គ្មាន​បទពិសោធន៍​ក៏ដោយ

ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ម្នាក់​មិន​ចាំ​បាច់​ថា ​អ្នក​ត្រូវ​មាន​ជំនាញ​មួយ​ខ្លាំង ​​​បទ​ពិសោធន៍​ក្រាស់ក្រែល​​ ​ឬ​អាយុ​ច្រើន​នោះ​ទេ។ ​អ្នក​អាច​ចាប់​ផ្ដើម​ពី​គ្រប់​កន្លែង​ ​​​គ្រប់​វ័យ ​និង​​គ្រប់​ពេល​វេលា ​​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ចង់​​​បង្កើត​អ្វី ​ហើយ​​ចង់​ធ្វើ​វា​កម្រិត​ណា។ ​​​ចំណុច​ខាងក្រោម​អាច​ជំរុញ​ចិត្ត​​ និង​តម្រង់​ទិស​អ្នក​ថា ​​មិន​ចាំ​បាច់​មាន​អ្វី​ក៏​អ្នក​អាច​ចាប់​ផ្ដើម​បាន​ដែរ។ ១៖​​​​នៅ​ក្មេង​ ហើយ​គ្មាន​បទ​ពិសោធន៍​​អត់​បញ្ហា គ្មាន​បទ​ពិសោធន៍​មិន​ត្រឹម​តែ​មិន​មែន​ជា​ឧបសគ្គ​ទេ ​តែ​ពេល​ខ្លះ​វា​អាច​ជា​គុណសម្បត្តិ​ទៅ​វិញ។ ​​​មិន​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​មាន​ន័យ​ថា ​អ្នក​មិន​ដឹង​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​លើ​​រឿង​នេះ​​​ដូចគ្នា។ ​​​ពេល​ខ្លះ​ការ​មិន​ដឹង​នេះ​ ធ្វើ​ឲ្យ​អ្នក​បង្កើត​គំនិត​ថ្មី​ប្លែក​​ដែល​មិន​ធ្លាប់​មាន​នរណា​នឹក​ដល់។ ​​​​ដូច​ករណី​ អ្នក​នាង​ Sara Blakely ​​​ជា​ស្ថាបនិក ​និង​ម្ចាស់​ក្រុមហ៊ុន​ Spanx ​បាន​ចែក​រំលែក​ក្នុង​​កម្មវិធី​ Global Showcase ​ថា ​​​ដើម្បី​បង្កើត​មុខ​ជំនួញ​របស់​នាង​ឡើង ​នាង​ព្យាយាម​គិត​ថា ​​តើ​នាង​​អាច​ធ្វើ​កិច្ចការ​នីមួយៗ​យ៉ាង​ម៉េច​បើ​សិន​ជា​​នាង​មិន​ដឹង​អ្វី​ទាំង​អស់។ ​​​​វិធីសាស្ត្រ​នេះ​ ​​បាន​បង្កើត​នូវ​ការ​គិត​ថ្មី​​ ដែល​អាច​ជា​ហេតុផល​មួយ​ឲ្យ​អ្នក​​បង្កើត​​​ជំនួញ​មួយ​ដោយ​មាន​គំនិត​​ល្អៗ​​យក​មក​បញ្ចូល​ជា​​ជាង​​​អង្គុយ​រង់ចាំ​ឱកាស​មក​ដល់។ ២៖ ​ចូលរួម​ការងារ​សហគមន៍ ​​​ដើម្បី​ជំរុញ​ចិត្ត​​ និង​ទទួល​យក​ថាមពល​ផ្លូវ​ចិត្ត​​លើ​ភាព​ជា​សហគ្រិន​  ​​ ​​មិន​ចាំ​បាច់​ទាល់​តែ​ចូលរួម​សិក្ខាសាលា​ធំ​ៗ​និយាយ​ពី​សហគ្រិន​ទេ។ ​​អ្នក​អាច​ទាក់ទង​​អ្នក​ដែល​កំពុង​ធ្វើ​ជា​សហគ្រិន ​ព្យាយាម​ស្វែង​យល់​ ហើយ​អង្កេត​មើល​ថា ​​តើ​ពួកគេ​បញ្ជ្រាប​គំនិត​ទៅ​ក្នុង​គម្រោង​អាជីវកម្ម​ដូចម្ដេច​ ហើយ​បន្ទាប់មក​​រៀន​ពី​​ចំណុច​ទាំង​នោះ។ ​មនុស្ស​ប្លែកៗ​ដែល​អ្នក​ជួប​នៅ​ក្នុង​សង្គម​​អាច​នឹង​​ក្លាយ​​​​ជា​គ្រូ​ដើម ​​អ្នក​ផ្ដល់​ប្រឹក្សា ​​ឬ​ក៏​ជា​អ្នក​វិនិយោគ​ក៏​ថា​បាន។ ​​​តែ​ដើម្បី​បង្កើត​​ឱកាស​​​ឲ្យ​ខ្លួន​ឯង​​គឺ​អ្នក​ផ្ទាល់​ត្រូវ​ចូលរួម​សង្គម ​ត្រូវ​ទៅ​ស្គាល់​ពួកគេ​មុន ​ព្រោះ​ពួកគេ​ទាំង​នោះ​​មិន​មក​រក​អ្នក​មុន​ឡើយ។ ៣៖ […]

Continue Reading

មានតែ ៤ ចំណុចនេះទៅបានហើយ បើសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ជោគជ័យមួយរូប

“ភាព​ជា​អ្នក​ដឹកនាំ” ​ត្រូវ​បាន​គេ​ដាក់​និយមន័យ​ផ្សេងៗ​គ្នា ​ទៅ​តាម​បុព្វបទ​ខុសៗ​គ្នា។ ​​អ្នក​ខ្លះ​សំដៅ​ទៅ​លើ​ប្រមុខ​រដ្ឋ ​​អ្នក​នយោបាយ ​ប្រធាន​ក្រុមហ៊ុន​ ។ល។ ​​អ្នក​ជំនាញ​​លើ​ភាព​ជា​អ្នក​ដឹកនាំ​លោក​ James McGregor Burns ​​បាន​ណែនាំ​​ផ្នត់គំនិត​​ស្តី​ពី​ភាព​ជា​អ្នក​ដឹកនាំ​សម័យ​ថ្មី​ក្នុង​សៀវភៅ​របស់​លោក​នា​​ឆ្នាំ ​១៩៧៨ ​​ចំណង​ជើង​ថា ​”ភាព​ជា​អ្នក​ដឹកនាំ” ​​ដោយ​ឲ្យ​អត្ថន័យ​ថា ​​ជា​ដំណើរការ​​ដែល​អ្នក​ដឹកនាំ​ និង​អ្នក​ដើរ​តាម​​​​​​​​​ក្រម​សីលធម៌​ និង​​​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ប្រសើរ​​​ជាង​មុន។ ​​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​​គួរ​មាន​ ៤ ​ចំណុច​ខាងក្រោម៖ ១៖ ​បង្កើត​ចក្ខុវិស័យ​ដ៏​​​មាន​ន័យ​​នៃ​អនាគត ក្នុង​វិស័យ​ជំនួញ​​ ​​ចក្ខុវិស័យ​គឺ​មាន​ភាព​​ពិត​ប្រាកដ​​​ ​អាច​ជឿ​ទុកចិត្ត​​ ​និង​អាច​កំណត់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដល់​នៅ​អនាគត។ ​​​ចក្ខុវិស័យ​ផ្តល់​ជា​ទិសដៅ ​​កំណត់​អាទិភាព ​​​​និង​ការ​វាស់​ស្ទង់ ​ដូច្នេះ​អ្នក​អាច​ដឹង​បាន​ថា ​​​អ្នក​បាន​សម្រេច​អ្វី​ដែល​អ្នក​ចង់​សម្រេច​ឬ​អត់។ ​ដើម្បី​បង្កើត​ចក្ខុវិស័យ​បាន​ ​អ្នក​ដឹកនាំ​ផ្តោត​សំខាន់​ទៅ​លើ​ភាព​ខ្លាំង​របស់​​ស្ថាប័ន​ខ្លួន​ដោយ​ប្រើប្រាស់​វិធី​នានា​ដើម្បី​វិភាគ​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន។ ​​​អ្នក​ដឹកនាំ​​ត្រូវ​ប្រមើល​​ថា ​តើ​វិស័យ​ដែល​ខ្លួន​កំពុង​ដើរ​​នឹង​លេច​ចេញ​ជា​រូបរាង​បែប​ណា​នៅ​អនាគត​ ​​ហើយ​តើ​ដៃគូ​ប្រកួតប្រជែង​នឹង​ធ្វើ​អ្វី។ ​​​បន្ថែម​ពី​នេះ ​អ្នក​ដឹកនាំ​​ក៏​គិត​ដល់​ថា ​តើ​ពួកគេ​គួរ​ច្នៃ​បង្កើត​បែប​ណា​ទើប​អាច​ជោគជ័យ ​​​និង​អាច​សម្រួច​មុខ​ជំនួញ​ និង​យុទ្ធសាស្ត្រ​​​ឲ្យ​សមស្រប​នឹង​ទីផ្សារ​អនាគត។ ​​ពួកគេ​ច្រើន​ធ្វើតេស្ត​ចក្ខុវិស័យ​របស់​ខ្លួន​ឯង ​​តាម​រយៈ​​ការ​ស្រាវជ្រាវ​ទីផ្សារ​មួយ​ដ៏​សមស្រប ​និង​​វាយតម្លៃ​ហានិភ័យ​ចម្បង​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ការ​វិភាគ​​ស៊ីណារីយ៉ូ​ជា​ដើម។​ ​ដូច្នេះ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ចំណុច​ដំបូង​នេះ​គឺ​ ​​ការ​រិះរក​ដំណោះស្រាយ ​​ការ​​ប្រមើល​មើល​មុនដោយ​​​​គិត​ថា ​អ្វី​ដែល​ខ្លួន​មាន​គឺ​​​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ។ ​​តែ​ចក្ខុវិស័យ​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​​តម្លៃ​ឲ្យ​អ្នក​ដើរ​តាម​យល់​ថា ​​​ត្រឹមត្រូវ ​និង​ពោរពេញ​ដោយ​ថាមពល​ចង់​អនុវត្ត​ដែរ។   ​​២៖ […]

Continue Reading

គន្លឺះទាំង ៤ យ៉ាងដែលអាច​ជួយ​​​ឲ្យ​អ្នក​សម្រេច​​​​លទ្ធផល​​ការងារ​កាន់​តែ​ប្រសើរ

ការ​ធ្វើ​យូរៗ​ទៅ​ពេល​ខ្លះ​អ្នក​ឈាន​ដល់​ចំណុច​ធុញថប់ ​អស់​គំនិត​ជា​ហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ។ ​​​​អ្នក​ស្រី​ Sandhya Venkatachalam ​សហ​ស្ថាបនិក​ Centerview Capital ​​​ថា ​ដើម្បី​ឲ្យ​លទ្ធផល​នៅ​កន្លែង​ធ្វើ​ការ​​ប្រសើរ​ ​អ្នក​ត្រូវ​ធ្វើ​ជីវិត​ឲ្យ​ប្រសើរ​សិន​​ព្រោះ​ចំណុច​នេះ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក។   ​រក្សា​សុខភាព​រាងកាយ​ឲ្យ​បាន​ល្អ រក្សា​សុខភាព​ល្អ​ក៏​មាន​សារៈសំខាន់​ស្មើ​នឹង​ការ​គ្រប់គ្រង​ពេល​វេលា​ដែរ។ ​​ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា ​​គេង​មិន​គ្រប់គ្រាន់​ធ្វើ​​​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ​ ​ខណៈ​ការ​ហាត់​ប្រាណ​ និង​សមាធិ​ជួយ​បង្កើន​ការ​ចងចាំ ​​និង​​ឲ្យ​អាយុ​វែង។ ​​សម្រាក​ ១៥ ​នាទី​រៀងរាល់​ ៩០ ​នាទី​ម្ដង​​ ហើយ​បើ​អាច​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល ​និង​អាហារ​សម្រន់​មិន​ល្អ​ផ្សេង​ទៀត។ ​​​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា ​អាហារ​បំប៉ន​ដ៏​ត្រឹមត្រូវ​ជួយ​បង្កើន​លទ្ធផល​ការងារ​បាន​ ២០%។   ​​​​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ   ​ទទួល​ការងារ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល ​ស្ត្រេស ​​​និង​ចង់​ឈប់​បើ​គ្រប់គ្រង​​មិន​បាន​ល្អ។ ​​​ត្រូវ​រៀបចំ​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​បំបែក​ការងារ​ធំៗ​ទាំង​នោះ​ជា​តូចៗ​ហើយ​ធ្វើ​វា​តាម​វេលា​ដែល​​បាន​កំណត់​នោះ។​ បរិយាកាស​​កន្លែង​ការងារ​ក៏​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​កើន​ឡើង​ដែរ​ ​​ដូច្នេះ​កន្លែង​ការងារ​ត្រូវ​ស្ងប់ស្ងាត់​ល្អ ​​មាន​ពន្លឺ​ និង​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់។   ​​កត់​ទុក ​រៀបចំ ​និង​ធ្វើ   ការ​កត់​ទុក​អ្វី​ដែល​ចង់​ធ្វើ​​ងាយស្រួល​ឲ្យ​អ្នក​រៀប​ចំ​គម្រោង​នៅ​ពេល​បន្ទាប់។ ​សរសេរ​គ្រប់​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ទាំង​ធំ​ទាំង​តូច។ ​រៀបចំ​ធ្វើ​រឿង​ទាំង​នោះ​ដោយ​ចាត់​ទុក​ការងារ​អាទិភាព​ធ្វើ​មុន។ ​​បើ​ពេល​អនុវត្ត​ការងារ​សំខាន់​​ខ្លះ​ត្រូវ​ប្រើ​​ពេល​លើស​គម្រោង​ ងាក​ចេញ​ពី​គម្រោង​ធ្វើ​ការងារ​នោះ​ឲ្យ​សម្រេច​ហើយ ​ត្រឡប់​មក​តាម​គម្រោង​ចាស់​វិញ។ ​ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​អ្នក​យល់​ថា ​ការងារ​ធំ​មក​ជា​តូច ​ហើយ​ជៀសវាង​ការ​ភ្លេចភ្លាំង​បាន។ ​​ជួយ​ […]

Continue Reading

អត្តបទអប់រំ : របៀបប្រើប្រាជ្ញាដោះស្រាយបញ្ហា ជាជាងប្រើកំលាំងបាយ

មានកសិកជាឪពុក និងកូន ដែលប្រកបមុខរបបសុចរិតជាអ្នកធ្វើស្រែចំការ ប៉ុន្តែដោយហេតុថាកូនរបស់គាត់ត្រូវគេចោទប្រកាន់ថា មានទោស…។ ដូច្នេះឪពុករបស់គេក៏នៅតែបន្តធ្វើស្រែកចំការដោយលំបាកតែឯង ព្រោះថាកូនរបស់គាត់ត្រូវជាប់ឃុំក្នុងគុកជាបណ្តោះអាសន្ត។ ដោយសារតែឪពុកចាស់ ពុំសូវមានកម្លាំងច្រើនក្នុងការធ្វើស្រែដូចកាលមានកូនប្រុសរបស់គាត់នៅជួយ ភោគផលទាំងបម្បាលន្មាន ត្រូវធ្លាក់ចុះជាលំកាប់ ដីស្រែគ្មានអ្នកភ្ជូររាស់ មើលថែល ។ល។ ជាងមួយឆ្នាំ ជីវភាពរបស់គាត់កាន់តែលំបាក និងមានជំងឺជាប់កាយទៀត ដែលធ្វើឲ្យគាត់ពុំអាចទៅភ្ជួរស្រែបានដូចមុនទៀតឡើយ។ ឆ្លៀតពេលដែលគាត់ធូរស្រាលខ្លះៗ គាត់ក៏បានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមកសួរសុខទុក្ខកូនប្រុសរបស់គាត់។ ពេលមកជួបនឹងកូនប្រុសរបស់គាត់ គាត់មានសេចក្តីត្រេកអរនិងសប្បាយចិត្តជាខ្លាំង ហើយជំងឺរបស់គាត់ក៏កាន់តែបានធូរស្រាលមួយកម្រិតទៀតផងដែរ។ ជាពិសេសគឺ គាត់បានពោលប្រាប់អំពីដំណើរនៃការងាររបស់គាត់មានការលំបាកជាងមុន ដោយកម្លាំងកាន់តែថមថយចុះជាបន្តបន្ទាប់… កូនប្រុសរបស់គាត់ ក៏បានប្រាប់ឪពុកថា «មិនអីទេពុក! ចាំកូននឹងជួយដល់ពុកនៅពេលដែលពុកទៅដល់ផ្ទះវិញ»។ ក្រោយពីការជួបជុំគ្នារួច ឪពុករបស់គេក៏វិលមកផ្ទះចាស់វិញ ដោយទុកឲ្យកូនប្រុសបន្តទោស ដោយពុំទាន់រកយុត្តិធម៌ឃើញនៅឡើយទេ។ ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសរបស់គេក៏បាននិយាយជានឹងឆ្មាំគុកថា (អ្នកយាមគុក) “សូមពឹងលោកបង ជួយរកក្រដាស និងប៊ិកបន្តិចមក ដើម្បីឲ្យខ្ញុំបានសរសេរសំបុត្រផ្ញើទៅឪពុករបស់ខ្ញុំនៅផ្ទះ ព្រោះថាគាត់ជាមនុស្សចាស់ទៅហើយ នៅធ្វើស្រែតែម្នាក់ឯងយ៉ាងលំបាកទៀត។ ខ្ញុំមានទ្រព្យសម្បត្តិជាច្រើនលាក់កប់នៅក្នុងដីក្បែរផ្ទះរបស់ខ្ញុំ កាលពីពេលដែលខ្ញុំមិនទាន់ជាប់ឃុំនៅទីនេះ តែដោយហេតុពេលនេះខ្ញុំមិនអាចចេញទៅយកបាន សូមលោកបងជួយយកសំបុត្រនេះទៅឲ្យឪពុករបស់ខ្ញុំនៅឯផ្ទះផង ហើយពេលយកបានខ្ញុំនឹងចែកឲ្យលោកបងខ្លះដែរ ទុកថាជាការតបស្នងសងគុណ” បុរសនោះនិយាយជាមួយឆ្មាំគុក។ អ្នកយាមគុក គិតក្នុងចេះថា “គ្រប់ទឹកហើយអញ! យប់នេះអញនឹងទៅដល់មុនសំបុត្រនេះទៅដល់ផ្ទះវាឲ្យបាន ដើម្បីកាយរកទ្រព្យសម្បត្តិនោះឲ្យទាល់តែឃើញ”។ […]

Continue Reading