អត្តបទអប់រំ : របៀបប្រើប្រាជ្ញាដោះស្រាយបញ្ហា ជាជាងប្រើកំលាំងបាយ

មានកសិកជាឪពុក និងកូន ដែលប្រកបមុខរបបសុចរិតជាអ្នកធ្វើស្រែចំការ ប៉ុន្តែដោយហេតុថាកូនរបស់គាត់ត្រូវគេចោទប្រកាន់ថា មានទោស…។ ដូច្នេះឪពុករបស់គេក៏នៅតែបន្តធ្វើស្រែកចំការដោយលំបាកតែឯង ព្រោះថាកូនរបស់គាត់ត្រូវជាប់ឃុំក្នុងគុកជាបណ្តោះអាសន្ត។ ដោយសារតែឪពុកចាស់ ពុំសូវមានកម្លាំងច្រើនក្នុងការធ្វើស្រែដូចកាលមានកូនប្រុសរបស់គាត់នៅជួយ ភោគផលទាំងបម្បាលន្មាន ត្រូវធ្លាក់ចុះជាលំកាប់ ដីស្រែគ្មានអ្នកភ្ជូររាស់ មើលថែល ។ល។ ជាងមួយឆ្នាំ ជីវភាពរបស់គាត់កាន់តែលំបាក និងមានជំងឺជាប់កាយទៀត ដែលធ្វើឲ្យគាត់ពុំអាចទៅភ្ជួរស្រែបានដូចមុនទៀតឡើយ។ ឆ្លៀតពេលដែលគាត់ធូរស្រាលខ្លះៗ គាត់ក៏បានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមកសួរសុខទុក្ខកូនប្រុសរបស់គាត់។ ពេលមកជួបនឹងកូនប្រុសរបស់គាត់ គាត់មានសេចក្តីត្រេកអរនិងសប្បាយចិត្តជាខ្លាំង ហើយជំងឺរបស់គាត់ក៏កាន់តែបានធូរស្រាលមួយកម្រិតទៀតផងដែរ។ ជាពិសេសគឺ គាត់បានពោលប្រាប់អំពីដំណើរនៃការងាររបស់គាត់មានការលំបាកជាងមុន ដោយកម្លាំងកាន់តែថមថយចុះជាបន្តបន្ទាប់… កូនប្រុសរបស់គាត់ ក៏បានប្រាប់ឪពុកថា «មិនអីទេពុក! ចាំកូននឹងជួយដល់ពុកនៅពេលដែលពុកទៅដល់ផ្ទះវិញ»។ ក្រោយពីការជួបជុំគ្នារួច ឪពុករបស់គេក៏វិលមកផ្ទះចាស់វិញ ដោយទុកឲ្យកូនប្រុសបន្តទោស ដោយពុំទាន់រកយុត្តិធម៌ឃើញនៅឡើយទេ។ ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសរបស់គេក៏បាននិយាយជានឹងឆ្មាំគុកថា (អ្នកយាមគុក) “សូមពឹងលោកបង ជួយរកក្រដាស និងប៊ិកបន្តិចមក ដើម្បីឲ្យខ្ញុំបានសរសេរសំបុត្រផ្ញើទៅឪពុករបស់ខ្ញុំនៅផ្ទះ ព្រោះថាគាត់ជាមនុស្សចាស់ទៅហើយ នៅធ្វើស្រែតែម្នាក់ឯងយ៉ាងលំបាកទៀត។ ខ្ញុំមានទ្រព្យសម្បត្តិជាច្រើនលាក់កប់នៅក្នុងដីក្បែរផ្ទះរបស់ខ្ញុំ កាលពីពេលដែលខ្ញុំមិនទាន់ជាប់ឃុំនៅទីនេះ តែដោយហេតុពេលនេះខ្ញុំមិនអាចចេញទៅយកបាន សូមលោកបងជួយយកសំបុត្រនេះទៅឲ្យឪពុករបស់ខ្ញុំនៅឯផ្ទះផង ហើយពេលយកបានខ្ញុំនឹងចែកឲ្យលោកបងខ្លះដែរ ទុកថាជាការតបស្នងសងគុណ” បុរសនោះនិយាយជាមួយឆ្មាំគុក។ អ្នកយាមគុក គិតក្នុងចេះថា “គ្រប់ទឹកហើយអញ! យប់នេះអញនឹងទៅដល់មុនសំបុត្រនេះទៅដល់ផ្ទះវាឲ្យបាន ដើម្បីកាយរកទ្រព្យសម្បត្តិនោះឲ្យទាល់តែឃើញ”។ […]

Continue Reading

ភាពទាក់ទាញទាំង ៧ យ៉ាង ដែលធ្វើអោយមនុស្សជុុំវិញខ្លួនចូលចិត្ត និងស្រលាញ់រាប់អានអ្នក

មនុស្ស​ខ្លះ​មានចំណេះ​ច្រើន និងជំនាញ​ខ្លាំងពូកែ​ហើយ​តែមិន​សូវ​មានអ្នក​រាប់រក​ ដូច្នេះ​ជីវិត​របស់​គេហាក់​ដូច​ជាមិន​សូវ​ជោគជ័យ​ជាដុំ​កំភួន​អ្វី​ឡើយ​។​ ការធ្វើខ្លួន​ឱ្យគេចូល​ចិត្ត​គឺជា​កត្តា​កំណត់​ភាព​លេចធ្លោ​របស់​មនុស្ស​ក្នុង​សង្គម ព្រោះពេល​មនុស្សគេ​ចូលចិត្ត​យើង​ គេនឹង​ជួយយើង​ឱ្យ​សម្រេច​គោល​ដៅ​ក្នុងជីវិត​បាន​ឆាប់​។ វិធីទាំង​៧យ៉ាង​ខាងក្រោម​នេះជាអ្វី​ដែលអ្នក​ជំនាញ​ណែនាំ​ឱ្យអនុវត្ត​ដើម្បី​មាន​គេចូល​ចិត្ត​ច្រើន​៖ ១/ ញញឹម នៅពេល​លោកអ្នក​ទៅណា​មកណា កុំដាក់​ខ្សែ​ស្តាប់​សំឡេង​ក្នុង​ត្រចៀក ហើយ​ក៏កុំសំឡឹង​មើល​រវល់​តែ​ទូរសព្ទ​ដៃពេក​។ ងើប​មុខ​ឡើង​ ហើយ​ញញឹម​ចេញ​ពីក្នុងចិត្តពី​របីនាទី​រាក់ទាក់​ដាក់​មនុស្សម្នា​នៅជុំវិញ​ខ្លួន​។ ត្រូវ​ចាំថា​ទំនាក់ទំនង​យូរអង្វែង​ចាប់ផ្តើម​ចេញស្នាម​ញញឹម​របស់​លោក​អ្នក។   ២/ សំឡឹងមើលមនុស្សម្នា ក្រោយ​ពី​ញញឹម​រួច​​ ទំនាក់​ទំនង​តាមភ្នែក​គឺជាគោល​ការធំបំផុត​ដើម្បី​ឱ្យគេចូល​ចិត្ត។ កុំ​សំឡក់​គេ​ ហើយ​ក៏កុំសំឡឹ​ងទៅឆ្ងាយ​ចេញពី​មុខគេ​នៅ​ពេល​គេនិយាយជា​មួយ។​ រៀនផ្សាផ្ជាប់​នឹងមនុស្ស​ដែល​លោកអ្នក​កំពុង​តែ​និយាយជាមួយ​តាមរយៈ​ការសំឡឹង​ឱ្យ​ចំភ្នែក​គេ។   ៣/ កុំបត់បែនតាមអារម្មណ៍ពេក មិត្តរួម​ការងារ​ខ្លះមានអារម្មណ៍​ប្រែប្រួល​ឡើង​ចុះ មួយ​ថ្ងៃសប្បាយ​រីករាយ​សើចលេង​ តែមួយ​ថ្ងៃទៀត​ក៏ឡូឡា​ប​ញ្ចេញ​កំហឹង​ដាក់​គេឯង។​ ពេល​ស្ថិត​នៅក្នុងស្ថានភាព​បែបនេះ​ យើង​គួររក្សា​ចរិតឱ្យ​នឹងធឹង​មិនត្រូវ​ផ្តេកផ្តួល​ទៅ​តាមអារម្មណ៍​អ្នក​ដទៃ​ឡើយ។   ៤/ រៀនអភិវឌ្ឍខ្លួន មនុស្ស​ដែលមាន​គេចូលចិត្ត​ច្រើន គឺជា​មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ខ្លួន​។ គេ​តែងតែ​ព្យាយាម​ធ្វើខ្លួន​ឱ្យប្រសើរ​ជានិច្ច​។ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ត្រូវ​ខិតខំ​រក​វិធី​គិតល្អៗ​ និង​វិធីបង្កើន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹងអ្នកដទៃ​ឱ្យកាន់​តែមានប្រសិទ្ធភាព​។   ៥/ កុំចូលចិត្តវាយតម្លៃគេពេក មនុស្ស​យើងម្នាក់ៗ​មានទស្សនៈផ្ទាល់​ខ្លួន។ ពេល​នៅម្នាក់​ឯង​ក្នុងផ្ទះ​ដែល​មិនមានអ្វី​ខ្វាយខ្វល់​នឹងការងារ​ជាក្រុម លោក​អ្នកអាច​គិត ឬនិយាយ​អ្វីក៏​ស្រេច​តែចិត្ត​ចង់។ ប៉ុន្តែ​ពេលនៅក្នុង​បរិស្ថាន​ការងារ​ជាក្រុម​ដែលមាន​មនុស្សផ្សេងៗ​គ្នា លោក​អ្នកត្រូវ​ទុកការ​វាយតម្លៃ ឬទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​កន្លែង។   ៦/ កុំគិតតែខ្លួនឯងពេក ពេលលោក​អ្នកជាផ្នែក​មួយនៃ​ក្រុមការងារ លោក​អ្នកត្រូវ​ចងចាំ​ជានិច្ច​ថា […]

Continue Reading

សិល្បៈនៃការនិយាយ ដើម្បីយកឈ្នះអ្នកដទៃដោយមិនប្រើកម្លាំង

ប្រសិនបើគ្រាន់តែឃើញចំណងជើង អាចមានបងបងប្អូនយើងគាត់គិតថាមិនត្រឹមត្រូវ ឬមិនយល់ស្របតាមបាន ប៉ុន្តែបងប្អូនអាចយកវិធីសាស្ត្រខាងក្រោមទៅប្រើសិនបាន បើគ្មានគុណភាពទេ ចាំមករកខ្ញុំបានតាមក្រោយទៀតក៏បានដែរ។ ហេតុអ្វីខ្ញុំហ៊ានពោលដោយភាពជឿជាក់យ៉ាងនេះ? មូលហេតុមកពីវាគ្មានអ្វីលើសពីនេះទេ ហើយមានបទពិសោធន៍ជាច្រើនចំពោះរឿងទាំងនេះដូចគ្នា។ សូមអនុវត្តន៍តាមគោលការខ្លីៗ ដូចខាងក្រោមនេះ៖ ១. កុំប្រកែក នៅពេលដែលជួបមនុស្សពូកែនិយាយ នៅក្នុងទីសាធារណៈ ឬកន្លែងផឹកសុីជាដើម ចូរអ្នកកុំធ្វើការប្រកែកពួកគេឲ្យសោះ គឺគ្រាន់តែឆ្លើយស្រប និងផ្តល់ជាគំនិតបន្តិចបន្តួចបានហើយ។ ពេលគេនិយាយចប់ គេគិតក្នុងចិត្តថា គេអស្ចារ្យជាងអ្នកច្រើនដោយសារតែគេនិយាយបានច្រើនជាងអ្នកនៅពេលនេះ។ ប៉ុន្តែតាមការពិតវិញ គេបានចាក់ទឹកចេញពីពាងសឹងតែអស់រលីងទៅហើយ ខណៈដែលទឹកទាំងអស់នោះបានហូរមកចូលពាងទឹករបស់យើងបានយ៉ាងច្រើន។ ហើយគេកាន់តែពេញចិត្តនឹងយើងថែមទៀត ព្រោះតែយើងមិនចេះនិយាយច្រើន តែស្តាប់គេបានច្រើន នូវអ្វីដែលគេចង់និយាយឬចង់ប្រាប់។ ២. រៀនធ្វើល្ងង់ៗ មនុស្សយើងកុំធ្វើឆ្លាតពេក (លាក់ពុត) ព្រោះថាមនុស្សដែលអួតខ្លួនឆ្លាតជាងគេ កម្ររស់នៅបានយូរជាងគេណាស់។ សត្វខ្លាកាចសាហាវ ពេលមនុស្សជួបតែងសម្លាប់។ ដូច្នេះកុំរៀនធ្វើមនុស្សឆ្លាតឲ្យសោះ និងរឹតតែមិនត្រូវបញ្ចេញភាពវៃឆ្លាតអួតប្រាប់អ្នកដទៃទៀត។ ត្រូវតែលាក់ទុកក្នុងចិត្ត ចាំពេលដែលសំខាន់ ចាំយកវាចេញមកប្រើការ ទើបមាលទ្ធផលល្អសម្រាប់អ្នក។ ម្យ៉ាងវិញទៀត មនុស្សដែលល្ងង់បំផុត គេមិនចង់បានមនុស្សដែលឆ្លាតជាងខ្លួនគេទេ មានតែមនុស្សឆ្លាតទេ ទើបគេចេះប្រើអ្នកដែលឆ្លាតជាងខ្លួនបាន។ ៣. រៀនចាប់យកឱកាស មិនថាការពោលរបស់គេទាំងនោះត្រូវចិត្តរបស់អ្នកឬអត់ទេ ប៉ុន្តែវាគង់តែមានប្រយោជន៍ដល់អ្នកនៅពេលណាមួយទេ គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ដូច្នេះត្រូវតែចង់ចាំ […]

Continue Reading

ទម្លាប់​សាមញ្ញ មួយចំនួន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ ប្រែក្លាយទៅជា​កំពូល​មនុស្ស​ជោគជ័យបាន

ទម្លាប់ទាំង១២​នេះអាចធ្វើឱ្យលោកអ្នក​ជោគជ័យកាន់​តែច្រើនប្រសិន​បើ​អនុវត្តបានរាល់ថ្ងៃ​។ តើលោកអ្នក​មានទម្លាប់បែប​នេះប៉ុន្មាន​? ការសិក្សា​មួយរកឃើញថា​មនុស្សភាគច្រើន​គិតថា​ជោគជ័យគឺការ​សម្រេចបាន​គោលដៅ​ផ្ទាល់ខ្លួន​។ តាមពិតកំពូល​មនុស្សជោគជ័យ​មានគ្រប់ផ្នែកទាំងអស់​នៃជីវិត​គឺទ្រព្យសម្បត្តិ ​គ្រួសារ ​មិត្តភាព​ សុខភាព​ ហើយពេញ​ចិត្តនឹងអ្វីៗ​​ទាំងអស់ដែល​គេមាន​។ ទម្លាប់ទាំង១២​ខាងក្រោមនេះ​ធ្វើឱ្យគេទទួល​បានជោគជ័យ​គ្រប់ជ្រុងជ្រោយ​នៃជីវិត​៖ ១/ ជាមនុស្សនឹងធឹង កំពូលមនុស្ស​ជោគជ័យជា​មនុស្សនឹងធឹង​ដោយសារ​គេតែងតែ​ពិនិត្យ​តាមដានអារម្មណ៍របស់​គេគ្រប់ពេល​ រួចប្រើប្រាស់​ចំណេះដឹង​ដើម្បីឆ្លើយ​តបទៅ​នឹងស្ថានការ​ប្រឈម។ ពេលស្ថានការ​ដុនដាបមិនអាចគ្រប់គ្រង​បាន​ គេ​មានអារម្មណ៍​ស្ងប់ស្ងៀម​ រួចបត់បែន​និងនៅតែរីករាយ​ចំពោះជីវិត​គ្រប់ពេល។ ២/ ជាមនុស្សចេះដឹងច្រើន កំពូលមនុស្សជោគជ័យ​ដឹងច្រើនជាង​មនុស្សដទៃ​ដោយសាគេ​ខិតខំ​បង្កើនការយល់ដឹង​ជានិច្ច។ គេតែងតែ​ឆ្លៀតឱកាស​រៀនសូត្រ​គ្រប់ពេល ​ហើយ​គេមិនមែនរៀន​ដើម្បីតែ​បង្អួតអ្នក​ដទៃទេ គឺគេ​រៀនព្រោះ​តែគេចង់​ចេះចង់ដឹង​។ ៣/ ជាមនុស្សមានសេរីភាព កំពូលមនុស្ស​ជោគជ័យ​សម្រេចចិត្ត​តាមរយៈ​ការគិត​យ៉ាងល្អិតល្អន់​ និង​សួររកដំបូន្មាន​ពីអ្នកដទៃ​។ គេក៏ដឹង​ទៀតថា​ការពឹងផ្អែក​ជ្រុល​តែលើគំនិត​ខ្លួនឯង​ច្រើ​ន​​តែនាំទៅ​រកផ្លូវខុស។ ការមាន​សមត្ថភាពបន្ថយល្បឿន​នៃស្ថានការ​និងគិតគូរវែងឆ្ងាយធ្វើឱ្យមាន​ការខុសគ្នារវាងមនុស្សជោគជ័យ​និងមនុស្សមិន​ជោគជ័យ​។ ៤/ និយាយក្នុងភាពជឿជាក់ កម្រឃើញកំពូល​មនុស្សជោគជ័យ​និយាយពាក្យរ​ដិបរដុប​ ឬពាក្យថា​ខ្ញុំដូច​ជាមិនច្បាស់​។ មនុស្សជោគជ័យ​និយាយច្បាស់លាស់​ព្រោះគេដឹងថា​គេពិបាកអូសទាញ​ឱ្យមនុស្សស្តាប់​គេនិយាយ​ប្រសិនបើ​គេមិនអាច​បង្ហាញ​គំនិតឱ្យច្បាស់​និងជាក់លាក់​។ ៥/ ប្រើប្រាស់ភាសាកាយវិការវិជ្ជមាន ការស្គាល់រ​បៀបប្រើប្រាស់​កាយវិការ ​និងរបៀប​លើកដាក់​សំឡេង​ពេលនិយាយ ​ធ្វើឱ្យមនុស្សចាប់​អារម្មណ៍ចង់ស្តាប់​។ ការប្រើប្រាស់​ដៃលើក​ដាក់ចុះឡើងទៅ​តាមសាច់រឿង​ដែលនិយាយ ​និងរក្សាទឹក​មុខនិងភ្នែក​ផ្តោត​លើមនុស្សដែលនៅ​ចំពោះមុខគឺជា​អាថ៌កំបាំងនៃ​ឥទ្ធិពលរបស់​មនុស្ស​ជោគជ័យ។ ៦/ តែងតែធ្វើឱ្យអ្នកដទៃចាំមិនភ្លេចក្រោយពីជួបបានម្តង ការសិក្សាស្រាវជ្រាវ​បង្ហាញថា​មនុស្សភាគ​ច្រើនសម្រេច​ចិត្តថា​គេចូលចិត្ត​ណាម្នាក់​ឬអត់នៅក្នុង​ពេល៧វិនាទី​ដំបូងនៃការជួបគ្នា​។ បន្ទាប់​មកការ​សន្ទនាទាំងមូល​គ្រាន់តែ​ជាការព្យាយាម​ឱ្យហេតុផល​ទៅលើការ​ចូលចិត្ត​ឬមិនចូលចិត្តនោះ​តែប៉ុណ្ណោះ​។ ការដឹង​បែបនេះ​លោកអ្នកអា​ចទាញយក​ប្រយោជន៍បានច្រើន​ពីទំនាក់ទំនង​ប្រចាំថ្ងៃ​។ ៧/ ស្វែងរកតាំងពីជោគជ័យតូចតាចឡើងទៅ មនុស្សជោគជ័យ​ចូលចិត្តប្រជែង​ខ្លួនឯងនិង​ប្រកួតគ្នាបើទោះ​ជាការ​ប្រឹងប្រែងរបស់​គេផ្តល់ផល​មកវិញតែ​បន្តិចបន្តួច​ក៏ដោយ។ ជោគជ័យ​តូចតាច​បង្កើតបានជាផ្នត់​គំនិតថ្មីៗ​សម្រាប់សន្សំ​ទុកលើក​ទឹកចិត្តនៅ​ពេលក្រោយ​។​ ពេលជោគជ័យ​តូចតាចនៃផ្តុំគ្នា​បានច្រើនឡើង​និងយូរទៅវានឹង​ផ្តល់ទំនុក​ចិត្ត​ដើម្បីប្រជែង​ក្នុងពេល​អនាគត។ ៨/ មិនចេះភ័យខ្លាច ការភ័យខ្លាចគ្មាន​អ្វីក្រៅពីអារម្មណ៍​ដែលបញ្ឆេះដោយការ​ស្រមើស្រមៃ​នោះទេ។​ ការភ័យខ្លាចគឺជាជម្រើស​។ មនុស្សខ្លាំងពូកែ​ដឹងចំណុច​នេះជាង​មនុស្សទូទៅ […]

Continue Reading

ចរិត​យ៉ាប់​ទាំង ១០ ​យ៉ាង​ដែលកូនៗប្រែប្រួល ដោយសារទង្វើ​​ឪពុកម្ដាយ​ធ្វើ​ដាក់​រាល់ថ្ងៃ​

អត្តចរិត​របស់​កូន​ជា​លទ្ធផល​ឆ្លើយ​តប​​ទៅ​នឹង​ទង្វើ​របស់​ឪពុក​ម្ដាយ​ ព្រោះ​ឪពុក​ម្ដាយ​ជា​គំរូ​​​និង​ជា​អ្នក​បង្ហាត់​បង្រៀន​កូន​ឲ្យ​ដឹង​​ខុស​ត្រូវ​ និង​ក្លាយ​ជា​មនុស្ស​ដែល​លោក​ចង់​បាន។​ បើ​កូន​មាន​ចរិត​មិន​ល្អ​ គឺ​មក​ពី​ម្ដាយ​ឪពុក​អប់រំ​មិន​បាន​ល្អ។​ ទាំង​នេះ​ជា​កំហុស​ ដែល​ឪពុក​ម្ដាយ​ធ្វើ​​ដោយ​មិន​ដឹង​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​លើ​អត្តចរិត​របស់​កូន៖​ ១.​ បើ​កូន​ញ៉េះញ៉ោះ​រំខាន​អ្នក​ខ្លាំង​ មាន​ន័យ​ថា​ព្រោះ​អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​​ពួក​គេ។​ ២.​ បើ​កូន​ចេះ​កុហក​ ក៏​ព្រោះ​តែ​ពី​មុន​ អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ខ្លាំង​លើស​​ទៅ​លើ​កំហុស​តិច​តួច​របស់​កូន។ ៣.​ បើ​កូន​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​មក​ពី​អ្នក​មាន​តែ​​ការ​ប្រដៅ​ តែ​ខ្វះ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូនធ្វើ​ខ្លួន​ឯង។​ ៤.​ បើ​កូន​ខ្លាច​គេ​ ព្រោះ​អ្នក​តែង​តែ​​បន្ទោស​ឬ​ដាក់​ទោស​ពួកគេនៅមុខ​គេ​ឯង។ ៥.​ បើ​ពេល​អ្នក​ទិញ​របស់​លេង​ឲ្យ​កូនហើយ​ តែ​ពួកគេនៅ​តែ​លេង​របស់​អ្នក​ដទៃ​ មាន​ន័យ​ថា​អ្នក​ខ្វះ​ការ​យល់​ដឹង​ពី​កូន​ ដែល​មិន​ដឹង​ថា​អ្វី​ដែល​គេចង់​បាន​ពិត​ប្រាកដ។​ ៦.​ បើ​កូន​អ្នក​ក្លាយ​ជា​មនុស្ស​កំសាក​ ក៏​ព្រោះ​តែ​អ្នក​នឹង​ហើយ​​ដែល​តែង​តែ​ចេញ​មុខ​ជួយ​ពួកគេក្នុង​ពេល​មាន​ឧបសគ្គ។​ ៧.​ បើ​កូន​អ្នក​ចេះ​ខឹង​ច្រណែន​ នោះ​ព្រោះ​តែ​អ្នក​តែង​តែ​ប្រៀបធៀប​ពួកគេនឹង​អ្នក​ដទៃ។​ ៨.​ បើ​កូន​អ្នក​មិន​ចេះ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ខ្វល់​ពី​អារម្មណ៍​កូន។ ៩.​ បើ​កូន​ចេះ​លាក់លៀម​ក៏​ព្រោះ​អ្នក​ធ្លាប់​ខឹង​ច្រឡោត​ រាល់​ពេល​កូនប្រាប់​អ្នក​។ ១០.​ បើ​កូន​មាន​​ចរិតឈ្លើយ​ គឺ​មក​ពិ​អ្នក​ធ្លាប់​ប្រើ​ពាក្យជេរ​ ឬគម្រាមកូនដោយ​ប្រើហិង្សា។ ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

Continue Reading

ចង់ដឹងពីរបៀប ខ្ចីដៃគេសម្លាប់សត្រូវអត់ ? អានរឿង​ក្អែក​ញី​ឈ្មោល ​និង​ពស់នេះហើយ អ្នកនឹងយល់កាន់តែច្បាស់

រឿង​ក្អែក​ញី​ឈ្មោល ​និង​ពស់ មាន​ក្អែក​ញី​ឈ្មោល​មួយ​គូ អាស្រ័យ​នៅ​លើ​ដើម​ឈើ​មួយ​ដើម​ក្នុង​ព្រង​ដើម​ឈើ​នោះ​មាន​ពស់​វែក​មួយ ។ ពស់​នោះ​វា​តែង​តែ​ចាប់​កូន​ក្អែក​ស៊ី​ជា​ចំណី​អាហារ​ ។ តមក ក្អែក​ញី​រក​កល់​ពង​ទៀត និយាយ​ទៅ​កាន់​ប្តី​ថា ” អ្នក​បង​ជា​ទី​ពឹង! គួរ​យើង​លះ​បង់​ចោល​ដើម​ឈើ​នេះ​ទៅ ហើយ​ហើរ​ទៅ​រក​ដើម​ឈើ​ឯ​ទៀត​អាស្រ័យ​នៅ​វិញ ​ព្រោះ​ដើម​ឈើរ​ជា​ទី​លំនៅ​យើង​នេះ​ប្រកប​ដោយ​ភ័យ​អំពី​ពស់​វែក​ចង្រៃ វា​ចេះ​តែ​ចាប់​កូន​យើង​ស៊ី​ញយៗ ត​ទៅ​យើង​អស់​មាន​កូន​ចៅ​ត​ពូជ​ពង្ស​ទៀត​ហើយ ក្អែក​ឈ្មោលនិយាយ​តប​វិញ​ថា ” នែ​ប្អូន​សំឡាញ់! ប្អូន​កុំ​ថប់​អ្វី ទុក​ងារ​ឲ្យ​បង​រឿង​នេះ​ឲ្យ​បង​ខំ​ទ្រាំ​ទល់​ទុក្ខ​វេទនា ចំពោះ​កំហុស​ធំ​នៃ​ពស់​វែក​នេះ​មក​ជា​ច្រើន​ដង​ច្រើន​គ្រា​ណាស់​មក​ហើយ ឥឡូវ​នេះ​បង​អត់​ទ្រាំ​ទៅ​ទៀត​មិន​បាន​ទេ” ។ ក្អែក​ញី​និយាយ​នឹង​ក្អែក​ឈ្មោល​ថា “ចុះ​អ្នក​បង​ធ្វើ​ដូចម្តេច​ទៅ! ​បើ​ពស់​វែក​នោះ​មាន​កម្លាំង​ខ្លាំង​ច្រើន​ជាង​យើង​មេ៉្លះ? អ្នក​បង​អាច​ហ៊ាន​ទៅ​ត​នឹង​វា​បាន​ឬ​ទេ”? ក្អែក​ឈ្មោល​និយាយ​​ប្រាប់​ថា “​នៅ​ស្រះ​បោក្ខរណី​តឹក​ថ្លា​យល់​ដី ជិត​ទី​ឋាន​យើង​នេះ មាន​ព្រះ​រាជ​បុត្រទាំង​ឡាយ តែង​យាង​ចូល​មក​ប្រពាត​ក្រសាល​ស្រង់ ឧទក​វារី​លេង​សប្បាយ​រាល់​ថ្ងៃ​ ក្នុង​ស្ថាន​សម័យ​ស្តេច​តែង​ដោះ​ខ្សែ​ព្រះ​សូរង​ជា​វិការ​នៃ​មាស​សម្រាប់​តែង​ព្រះ​អង្គ ទុក​លើ​ផែន​ថ្ម​នា​ឆ្នេរ​ស្រះ​ហើយ​ទើប​ចុះ​ទៅ​ស្រង់ ។ ចូរ​ប្អូន​ហើរ​ចុះ​ទៅ​ឆក់​លួច​យក​នូវ​ខ្សែ​ព្រះ​សូរង​ជា​វិការះ​នៃ​មាស​នោះ​ដោយ​ចំពុះ ហើយ​នាំ​យក​មក​ទម្លាក់​ទុក​ក្នុង​ព្រង់ ដែល​ពស់​ចង្រៃ​វា​អាស្រ័យ​នៅ” ។ ថ្ងៃ​មួយ​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ ស្តេច​យាង​មក​ស្រង់​ក្រសាល​ឧទក​វារី មេ​ក្អែក​ក៏​បាន​ធ្វើ​ដូចបាន​គិត​គ្នា​ទុក​មុន ។ គ្រា​នោះ​ឯង​ព្រហ​រាជ​បុត្រ​ទាំង​ឡាយ បាន​ទត​ឃើញ​មេ​ក្អែក​លប​ឆក់​យក​ខ្សែ​ព្រះ​សូរង​ដូច្នេះ ស្តេច​ដេញ​តាមក្អែក ដើម្បី​ដណ្តើម​យក​ខ្សែ​ព្រះ​សូរង​រហូត​ទៅ​ដល់​ព្រង់​ទៅ​ប្រទះ​ឃើញ​ពស់​វែក​នោះ ហើយ​ក៏​បបួល​គ្នា​វាយ​សម្លាប់​ចោល​បង់​សៀត​ទៅ​ហោង ។ អត្ថបទ​នេះ៖ ប្រជុំជាតក

Continue Reading

តើត្រង់អ្នកខ្លះដែលថាអ្នកគឺជាអ្នកមាន ?

មិន​ថា ​អ្នក​​មាន​ចំណូល​ច្រើន ​ឬ​ប្រាក់​ខែ​ខ្ទង់​ពាន់ ​ខ្ទង់​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ខែៗ​ទេ ​អ្នក​នឹង​នៅ​តែ​មិន​អាច​ក្លាយ​ជា​អ្នក​មាន ​បើ​អ្នក​មិន​ចេះ​វិធី​គ្រប់គ្រង។ ​​«មនុស្ស​ជា​ច្រើន​មិន​បាន​គិត​ដល់​ថា ​​​មិន​មែន​ប្រាក់​ដែល​ពួកគេ​រក​បាន​ទេ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ តែ​នៅ​ត្រង់​ថា ​តើ​ពួកគេ​ចេះ​ទុក​ដាក់​លុយ​នោះ​ប៉ុណ្ណា»។ ​​​លោក​ Robert Kiyosaki​ អ្នក​និពន្ធ​សៀវភៅ​ល្បី​មាន​ចំណងជើង​ថា ​”Rich Dad Poor Dad” ​ធ្លាប់​បាន​លើក​ឡើង។ ​​​អ្នក​អាច​យក​អ្នក​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ខ្ទង់​លាន​ដុល្លារ ​​ឬ​អត្តពលិក​ដែល​រក​ចំណូល​បាន​រាល់​លាន​ដុល្លារ​កាលពី​ក្មេង។ ​​​នៅ​ចុងក្រោយ​បញ្ចប់​ពួកគេ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​ការ​មិន​ចេះ​គ្រប់គ្រង​នេះ​ឯង ​​ជា​ធម្មតា​នៅ​ពេល​ចំណូល​កើន​ឡើង​ ​មនុស្ស​​មាន​ទំនោរ​​បង្កើន​ការ​ចំណាយ​ឲ្យ​កាន់​តែ​ធំជាង​មុន​ ​​ដែល​​សកម្មភាព​​​នេះ​​នឹង​នាំ​ទៅ​រក​ទម្លាប់​ដ៏​គ្រោះថ្នាក់។​​​ ចុះ​អ្វី​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នេះ​ ​​និង​បង្កើត​ចំណូល? ​នោះ​គឺ​ ភាព​វៃ​ឆ្លាត​ក្នុង​ការ​គ្រប់គ្រង​លុយ។ ​​«មាន​លុយ​​តែ​បើ​គ្មាន​ភាព​វៃឆ្លាត​លើ​ផ្នែក​ហិរញ្ញវត្ថុ​​ទេ​នោះ​​ ​មិន​យូរ​មិន​ឆាប់​លុយ​នឹង​រត់​ចេញ​ពី​អ្នក»។ មនុស្ស​ជា​ច្រើន​បាន​រៀន​ពី​​វិធី​រក​លុយ​ ​រក​ការងារ​ធ្វើ ​​និង​ធ្វើការ​ឲ្យ​សកម្ម ​តែ​កម្រ​មាន​អ្នក​បង្រៀន​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​លុយ ​និង​គ្រប់គ្រង​លុយ​នោះ​ទេ។ ការ​គ្រប់គ្រង​លុយ​នេះ​មិន​ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ MBA ​ឬ​វិញ្ញាបនបត្រ​ដែល​ទទួល​ស្គាល់​ទេ ​មនុស្ស​ធម្មតា​ក៏​អាច​គ្រប់គ្រង​បាន​ដែរ។ ​​ចាប់​ផ្ដើម​ដំបូង​​ដោយ​រៀន​ពី​ភាព​ខុស​គ្នា​រវាង​​ទ្រព្យសកម្ម ​និង​បំណុល។ ​បន្ទាប់​មក​ទៀត​ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ចំណូល​របស់​អ្នក​គឺ​ធំ​ជាង​ចំណាយ ​នោះ​យូរៗ​ទៅ​អ្នក​នឹង​ចេះ​គ្រប់គ្រង​លុយ​កាន់​តែ​ប្រសើរ៕ ប្រភព៖ ​Businessinsider

Continue Reading

រឿងអត់ប្រយោជន៍ទំាង៦ យ៉ាង​ដែល​អ្នក​មិន​គួរ​ឲ្យ​មាន​ក្នុង​ជីវិត

ការ​ពិត​ទៅ​ជីវិត​នេះ​ស្រស់​ស្អាត ឬអាប់អួរ​គឺ​អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ​ទេ បើ​អ្នក​មាន​ទម្លាប់ មាន​ការគិត​ល្អ​នោះ​ជីវិត​ក៏​ល្អទៅ​តាម​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ចូលចិត្ត​គិត​អី​អាក្រក់ៗ ខ្ជះខ្ជាយ​ពេលវេលា​លើ​រឿង​មិន​បាន​ការ​នោះ ជីវិត​អ្នក​ក៏​មិន​ស្រស់​ថ្លា មិន​សប្បាយ​ចិត្ត​ដូច​គេ​ដែរ ៖ ១. និយាយ​អាក្រក់ពី​គេ គួរ​តែ​យក​ពេល​និយាយ​ពី​គេ​នោះ​មក​​គេង​ឲ្យ​ស្កប់ស្កល់​វិញ​ល្អ​ជាង ព្រោះ​ការ​ដែល​និយាយដើម​គេ​គឺ​ជា​រឿង​ដែល​គេ​ស្អប់​បំផុត។ វាជា​រឿង​ដែល​អត់​ប្រយោជន៍​ទាល់​តែ​សោះ ហើយ​វា​ធ្វើ​ឲ្យ​យើង​កើត​ជា​ទម្លាប់​មិន​ល្អ ព្រោះ​អ្នក​ដែល​និយាយ​ពី​គេ​គឺ​មាន​ន័យ​ថា​ចង់​ឲ្យ​ខ្លួន​ឯង​ល្អ។ មួយ​ថ្ងៃៗ​ខំ​រក​រឿង ខំ​និយាយ​ពីនេះពី​នោះ​មិន​ឈប់​ បែប​នេះ​អ្នក​ដូច​ជា​ខ្ជះខ្ជាយ​ពេល​វេលាពេក​ហើយ។ ២. គិត​​នោះ​គិត តែ​មិន​ដែល​ធ្វើ មួយ​ថ្ងៃៗ​ដេក​គិត​ ដេក​គូរ​ណាស់ តែ​មិន​ដែល​បាន​ធ្វើ​អី​ទេ។ មនុស្ស​បែប​នេះ​គឺ​មិន​អាច​សម្រេច​ក្ដី​ប្រាថ្នា​ខ្លួន​ឡើយ​ ព្រោះ​មាន​តែ​ក្ដី​ស្រមៃ​តែ​ខ្វះ​ការ​ព្យាយាម​ ការ​អនុវត្ត។ បើ​ជ្រុល​ជា​គិតហើយ​អ្ន​ក​គួរ​តែ​ធ្វើ​ព្រោះ​បើ​មិន​ធ្វើ​ផង​ គិត​នាំ​ឈឺក្បាល នាំ​ពិបាក​ចិត្ត​ធ្វើ​អី។ ៣. ប្រៀបធៀប​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ ឃើញ​គេ​ល្អ​ជាង​ក៏​ដេក​កើត​ទុក​ថា​ហេតុអី​ខ្លួន​មិន​ល្អ​ដូច​គេ ប៉ុន្តែ​មិន​ដែល​គិត​ថា​ខ្លួន​គួរ​ធ្វើ​ម៉េច​ឲ្យ​ល្អ​ដូច​គេ​ទេ។ អ្នក​មិន​គួរ​យក​ជីវិត​ខ្លួន​ឯង​ទៅ​ធៀប​នឹង​អ្នក​ដទៃ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​វាសនា​ផ្ទាល់​ខ្លួន និងចំណុច​ល្អ​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​គួរ​តែ​ស្រឡាញ់​អ្វី​ដែល​យើង​មាន។ ៤.រង់​ចាំ​មនុស្ស​ម្នាក់​ដែល​មិន​អាច​នឹង​លេច​ឡើង ពេល​វេលា​សម្រាប់​មនុស្ស​គឺ​សំខាន់​ណាស់​ បើ​សិន​ជា​អ្នក​ប្រើ​ពេល​នោះ​រង់​ចាំ​មនុស្ស​ម្នាក់​ដែល​មិន​អាច​នឹង​លេច​រូបរាង​មក​ វា​ពិត​ជា​អត់​ប្រយោជន៍​ណាស់ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ពេល​នោះ​ឲ្យ​មាន​ប្រយោជន៍​បំផុត សម្រាប់​ធ្វើ​រឿង​អី​ដែល​ល្អ​ៗ​វិញ។ ៥. ប្រើ​ពាក្យ«សុំទោស​»​ ពេល​ដែល​អ្នក​សុំទោស​ខ្លួន​ឯង គឺ​ជា​ពេល​ដែល​អ្នក​ចុះ​ខ្សោយ​បំផុត​ អន់​បំផុត​ ដូច្នេះ​មិន​គួរ​តែងតែ​ប្រើ​ពាក្យ​នេះ​មក​ធ្វើ​ឲ្យ​ខ្លួន​ឯង​អន់ ខ្លួន​ឯង​ខ្ជិល​នោះ​ទេ គួរ​តែ​ប្រើ​ពាក្យ​ថា « មិន​អី​ទេ​យើង​នៅ​មាន​ថ្ងៃ​ស្អែក​បន្ត​ទៀត»។ […]

Continue Reading

ដំណើរ​ផ្សងព្រេង​របស់ ហូ ជី​ម៉ិ​ញ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​វៀតណាម (​ភាគ​១)

លោក ហូ ជី​ម៉ិ​ញ (​ឆ្នាំ​១៨៩០ ដល់​ឆ្នាំ​១៩៦៩) ដែល​គេ​ដឹងថា​មានឈ្មោះ​ផ្សេង​ទៀតថា ង្វៀន ស៊ីន កុង (Nguyen Sinh Cung) ឬ ង្វៀន តា​ត់ ថា​ញ់ (Nguyen Tat Thanh) ឬ ង្វៀន អៃ កុក (Nguyen Ai Guoc) គឺជា​ប្រមុខ​ដឹកនាំ​ចលនា​បដិវត្តន៍​វៀតណាម​ដ៏​ឆ្នើម​មួយ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ចន្លោះ​ឆ្នាំ ១៩៤៥-១៩៥៥ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ ១៩៥៥-១៩៦៩ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (​វៀតណាម​ខាងជើង​)​។ ហូ ជី​ម៉ិ​ញ ជា​ជំហរ​ទាំងស្រុង​មិនអាច​ខ្វះ​បាន និង​ជា​កម្លាំង​ស្នូល នៃ​ចលនា​យោធា​ទាំងអស់​របស់​វៀតណាម​។ ជាពិសេស គឺ​ចលនា វៀត ម៉ិ​ញ និង វៀត កុង ក្នុងកំឡុងពេល​សង្គ្រាម​វៀតណាម​ទាំង​ពីរលើក​។​ ហូ ជី​ម៉ិ​ញ បាន​ដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ វៀត ម៉ិ​ញ ចាប់តាំងពី​ឆ្នាំ​១៩៤១ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ឆ្នាំ​១៩៥៤ ដោយបាន​វាយ​ឲ្យ​អាណានិគមនិយម​បារាំង បរាជ័យ​ទាំងស្រុង​នៅ […]

Continue Reading

ហេតុផលមួយចំនួន ដែលបុរសខ្មែរលង់ស្នេហ៍នារីចិន ឬកាត់ចិន

សម្រាប់​ប្រជាជន​កម្ពុជា​ហាក់​បើក​ទូលាយ​ក្នុង​ការ​រៀបការ​ជាមួយ​ជាតិសាសន៍​ដទៃ ជា​ពិសេស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ស្របពេល​ដែល​គ្រប់យ៉ាង​កាន់​តែ​សម្បូរបែប​​ និង​ចម្រុះ​គ្នា។ ហើយ​ដោយសារ​គ្រួសារ​នីមួយ​ៗ​មាន​ចិត្ត​បើក​ទូលាយ​គឺ​គ្រប់​គ្នា​រាប់​បញ្ចូល​ទាំង​គ្រួសារ​ និង​មិត្តភ័ក្ដិ​គឺ​សុទ្ធ​តែ​អាច​ស្រលាញ់​ និង​រាប់​អាន​គ្នា​ដោយ​មិន​គិត​ពី​វប្បធម៌​ខុស​គ្នា។ និយាយ​អោយ​ជាក់​ស្ដែង​ទៅ​នៅ​កម្ពុជា​មាន​ជនជាតិ​ចិន​រស់​នៅ​ច្រើន ទាំង​ជនជាតិ​ចិន​សុទ្ធ និង​កាត់​ចិន ហើយ​អ្វី​ដែល​គេ​កត់​សម្គាល់​ហើយ​ហាក់​ដូច​ជា​រឿង​កំប្លែង ហើយ​ក៏​ជា​រឿង​ពិត​នោះ​កាល​ណា​បើ​នរណា​មាន​សម្បុរស ហើយ​ភ្នែក​តូច​ជា​ដើម​នៅ​កម្ពុជា​គេ​រាប់​ថា​អ្នក​នោះ​ជា​ជនជាតិ​ចិន ឬ​ជាប់​សែស្រឡាយ​ចិន។ យើង​ងាក​មក​ការ​ពិត​នៅ​ក្នុង​ជីវិត​ស្នេហា ឬ​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​បច្ចុប្បន្ន​វិញ​គេ​ឃើញ​មាន​គូ​ខ្លះ​បុរស​ស នារី​ខ្មៅ ខ្លះ​ទៀត​នារី​ស បុរស​ខ្មៅ ឬ​ខ្មៅ​និង​ខ្មៅ​ ស​និង​ស តាម​ពិត​​លក្ខណៈ​នៃ​ការ​មាន​ដៃ​គូ​បែប​នេះ​គឺ​កើត​ឡើង​តាំង​ពី​យូរយា​ណាស់​មក​ហើយ គឺ​គ្រាន់​តែ​មិន​ចម្រុះ​ដូច​បច្ចុប្បន្ន។   មួយ​វិញ​ទៀត​រឿង​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ​បុរស​ខ្មែរ​​មួយ​ចំនួន​ធំ​ច្រើន​ចាប់​អារម្មណ៍​ និង​ចង់​មាន​ស្នេហា​ជាមួយ​នារី​ចិន ឬ​កាត់​ចិន តើ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ពី​ហេតុផល​នៅ​ពី​ក្រោយ​ទំនោរ​នៃ​ការ​រើស​ដៃ​គូ​ស្នេហា​របស់​បុរស​​ក្នុង​បរិបទ​នេះ​ទេ?   ថ្ងៃ​នេះ​យើង​នឹង​លើក​ពី​ហេតុ​ផល​៨​យ៉ាង​​ដែល​ធ្វើ​អោយ​បុរស​ខ្មែរ​លង់​ស្នេហ៍​នឹង​នារី​ចិន ឬ​កាត់​ចិន៖   ១៖ ស្បែក​សរលោង     ជាការ​ពិត​ណាស់​គ្រប់​នារី​ចិន​គឺ​មាន​ស្បែក​ស​ស្អាត​ពី​ធម្មជាតិ​គឺ​ដូច​ជា​តារា​ល្បីៗ​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​ហើយ។ ប៉ុន្តែ​ដោយសារ​នារី​កូរ៉េ​​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដែល​មិន​ប្រសព្វ​នឹង​បុរស​ខ្មែរ ទើប​នារី​ចិន​គឺ​ជា​ជម្រើស​ទី​មួយ។   ២៖ រាង​ស្លីម   ត្រូវហើយ! គេ​មិន​អាច​ប្រកែក​បាន​ទេ​ព្រោះ​នារី​ចិន​ភាគ​ច្រើន​សុទ្ធ​តែ​មាន​រាង​ស្លីម​បើ​ប្រៀបធៀប​ទៅ​នឹង​នារី​ជាតិសាសន៍​ដទៃ។ ហើយ​មួយ​ទៀត​នោះ​គឺ​ដោយសារ​នារី​ចិន​មាន​មាឌ​តូច​ច្រឡឹង ដែល​បុរស​ខ្មែរ​ភាគ​ច្រើន​ស្ទើរ​តែ​គិត​ថា​អាច​បី ឬ​ដាក់​ក្នុង​ហោប៉ៅ​បាន។ តើ​បុរស​ណា​មិន​ចង់​បាន​ដៃ​គូ​ដែល​មាន​រាង​ស្លីម?   ៣៖ ចេះ​ដឹង​ពី​ការ​លេង​ម៉ូត   និយាយ​មែន! ការ​ស្លៀកពាក់​របស់​នារី​ចិន​មិន​សូវ​ជា​សិចស៊ី​ទេ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ពួក​គាត់​ទាន់​សម័យ។ […]

Continue Reading