ដំណើរ​ផ្សងព្រេង​របស់ ហូ ជី​ម៉ិ​ញ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​វៀតណាម (​ភាគ​២)

នៅ​ឆ្នាំ​១៩៣០ ហូ ជី​ម៉ិ​ញ បាន​ចូលមក​ហុងកុង ហើយ​បង្កើត​គណបក្ស​កុម្មុយនីស្ត​វៀតណាម (Vietnamese Communist Party) ក្រោយមក​បាន​ដូរ​ឈ្មោះ​ជា គណបក្ស​កុ​ម្មុយ​នី​ស​ឥណ្ឌូចិន (Indochina Communist Party) ។ មួយឆ្នាំ​ក្រោយមក ហូ ជី​ម៉ិ​ញ ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ​នៅ​ហុងកុង​ដោយ​អាជ្ញាធរ​អង់គ្លេស ពីបទ​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​។ ក្រោយពេល​ដោះលែង​នៅ​ឆ្នាំ ១៩៣៣ ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ ហើយ​លោក​បន្ត​រស់នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១៩៣៨ ។ ​ក្រោយមក ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​មក​ប្រទេស​ចិន​វិញ ហើយ​ធ្វើការ​ជា​ទីប្រឹក្សាយោធា​ឲ្យ​គណបក្ស​កុម្មុយនីស្ត​ចិន ក្រោយ​ពេលដែល​ប្រទេស​ជប៉ុន​បាន​ចូលលុកលុយ​ប្រទេស​ចិន​នៅ​កំឡុង​ឆ្នាំ​១៩៣៧ ។ គណបក្ស​កុ​ម្មុយ​នី​ស​ចិន និង​គណបក្ស​គូ​មីន​តាំង ដែល​ធ្វើ​សង្គ្រាមស៊ីវិល​នឹង​គ្នា បាន​ព្រមព្រៀងគ្នា​ផ្អាក​ធ្វើសង្គ្រាម​មួយរយៈ រហូតដល់​ប្រទេស​ជប៉ុន​បរាជ័យ​។ ​នៅ​ឆ្នាំ​១៩៤១ ហូ ជី​ម៉ិ​ញ បាន​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩១១ ជា​ពេលដែល​លោក​បាន​ចាក​ចេញពី​វៀតណាម​។ មកដល់​វៀតណាម ហូ ជី​ម៉ិ​ញ បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ឯករាជ្យភាព​វៀតណាម ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា វៀតម៉ិញ ក្នុងនោះ​មាន​ចលនា​ពីរ​គឺ ចលនា​ជាតិនិយម​វៀតណាម និង​ចលនា​កុម្មុយនីស្ត​វៀតណាម​។ វៀតម៉ិញ បានធ្វើការ​វាយប្រហារ​ទៅលើ​នឹម​អាណានិគមនិយម​បារាំង […]

Continue Reading

វិធីសាស្រ្តមួយចំនួនដែលអាចជួយអោយអ្នក រៀនមិនចេះធុញ និងគ្មានគំនិតចង់ឈប់រៀន

ការរៀនគឺជាការចង់ចេះចង់ដឹងដោយគ្មានអ្នកបង្ខំ ហើយចំណេះដឹងក៏មិនមែនជាវេទមន្តពិសេសអ្វីដែលធ្លាក់មកពីលើមេឃដែរ។ ដូច្នេះការរៀនពិតប្រាកដគឺជាការយកចិត្តទុកដាក់ស្វែងយល់អ្វីៗដែលកំពុងតែកើតឡើងជុំវិញខ្លួនយើង។ ប៉ុន្តែការយកចិត្តទុកដាក់ក៏មិនកើតឡើងដោយស្វ័យប្រវត្តិដែរទេ។ អ្នកមិនអង្គុយរង់ចាំចម្លើយរត់មករកអ្នកទេ តែអ្នកត្រូវខ្នះខ្នែងស្វែងរកចម្លើយពីគ្រប់អ្វីៗទាំងអស់ជុំវិញខ្លួនអ្នក។ អ្នកមិនមែនគ្រាន់តែរៀននៅពេលនឹកឃើញនោះទេ ហើយក៏មិនគួររៀនតែអ្វីដែលអ្នកចង់រៀននោះដែរ។ ពេលខ្លះគេត្រូវប្រើប្រាស់ស្ថានភាពដុនដាបបំផុតក្នុងជីវិតដើម្បីរៀបចំផែនការអនាគតល្អបំផុត។ ហើយពេលខ្លះទៀតគេត្រូវរៀនមេរៀនដដែលៗជាច្រើនដងក្នុងរបៀបផ្សេងៗ។   ការរៀនគឺជាដំណើរចង់ចេះចង់ដឹង​ចេញពីក្នុងចិត្ត គឺជាការដេញដោលសួររហូតដល់បានដឹងចម្លើយ និងយល់ច្បាស់។ ដូច្នេះអ្នកអាចជជីកសួរសំណួរទាំងអស់នេះ​៖ សូមប្រាប់ខ្ញុំបន្ថែមទៀតមក…ខ្ញុំនៅមិនទាន់យល់ច្បាស់ទេ…តើអាចជួយបញ្ជាក់បន្ថែមទៀតបានទេ? ទោះជាអ្នកប្រើប្រាស់ពាក្យពេចន៍ដូចម្តេចខ្លះក៏ដោយ ចំណុចសំខាន់គឺត្រូវបន្តសួររហូតដល់អ្នកយល់ច្បាស់។   មនុស្សគ្រប់គ្នាត្រូវការរៀន ប៉ុន្តែតើអ្នកពិតជាកំពុងតែរៀនដែរទេ? បើមិនរៀនទេ កំពុងតែជ្រើសរើសផ្លូវបរាជ័យ មុជមិនជ្រៅ ទៅមិនឆ្ងាយ ជាប់គាំងមួយកន្លែង និងភ័យខ្លាច។   ផ្លូវទៅរកជោគជ័យគឺត្រូវស្វែងរកចំណេះដឹងកុំឈប់។ គ្មាននរណាម្នាក់​អាចមកបញ្ឈប់អ្នកបានទេ នៅពេលអ្នកបដិសេធមិនព្រមឈប់រកចម្លើយ។ មានវិធីរៀនច្រើនបែប ហើយអ្នកត្រូវចងចាំជានិច្ចថាពេលអ្នករៀនពិតប្រាកដ អ្នកត្រូវយកខ្លួនឯងធ្វើជាបន្ទប់ពិសោធន៍៖ ១/ កត់ត្រាទុកពាក្យពេចន៍ល្អៗនៅពេលអានសៀវភៅ ២/ សាកសួរអ្នកមានបទពិសោធន៍ដើម្បីរកវិធីអភិវឌ្ឍខ្លួន ៣/ ស្តាប់គំនិតយោបល់ដែលផ្ទុយពីការគិតរបស់អ្នក ៤/ ហ៊ានលើកសំណួរប្រថុយប្រថាននៅក្នុងចំណោមមនុស្ស ៥/ ស្រែកសុំជំនួយពេលជីវិតជួបការលំបាកមិនអាចដោះស្រាយបាន ៦/ សរសេរទុកមូលហេតុ៥ចម្បងៗដែលធ្វើឱ្យអ្នកបរាជ័យក្នុងគម្រោងអ្វីមួយ ៧/ ឈប់និយាយស្របតាមគេនៅពេលអ្នកមិនដឹង ឬយល់មិនច្បាស់ ៨/ ត្រូវដឹងគុយចំពោះមេរៀនដែលអ្នកមិនបានរំពឹងទុក ៩/ បង្កើតបញ្ជីចំណងជើងសៀវភៅដែលអ្នកចង់អាន ហើយត្រូវចាប់ផ្តើមអាន ១០/ […]

Continue Reading

ទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចជួយអោយអ្នកមានអារម្មណ៍ល្អក្នុងសម្រេចគោលដៅជីវិត

ជីវិតមិនមែនគ្រាន់តែសម្រាប់ធ្វើការរកពេលរស់គ្មាននោះទេ។ តាំងពីក្រោកពីព្រឹករហូតដល់ពេលចូលគេងវិញ មនុស្សភាគច្រើនហាក់ដូចជារវល់រកទីបញ្ចប់គ្មាន ហើយទិដ្ឋភាពបែបនេះកើតឡើងរាល់ថ្ងៃ ដដែលៗវិលជុំមិនឈប់គឺគេង ក្រោកពីដេក ធ្វើ។ បើជីវិតរវល់បែបនេះ តើសហគ្រិនអាចរកពេលថែរក្សាសុខភាពរាល់ថ្ងៃបានដោយរបៀបណា? ១/ កំណត់ពេលជាក់លាក់ដើម្បីសម្រាកពីការងារ ការផ្តោតលើការងារគឺជាលេសល្អបំផុតចំពោះការមិនយកចិត្តទុកដាក់លើសុខភាព។ សហគ្រិនដែលចេះគិតគូរវែងឆ្ងាយតែងតែកំណត់ពេលមិនធ្វើការ ហើយយកពេលនោះទៅប្រើប្រាស់ជាមួយគ្រួសារ ឬអភិវឌ្ឍខ្លួន។ ពេលវេលាបែបនេះគួរតែជាពេលព្រឹកមុនចាប់ផ្តើមធ្វើការ និងពេលល្ងាចក្រោយពីបញ្ចប់ការងារពេញមួយថ្ងៃ។   ២/ ចាប់ផ្តើមធ្វើសមាធិក្រោយពេលក្រោកពីដំណេក ការចំណាយពេល៥ទៅ១០នាទីដើម្បីធ្វើសមាធិរាល់ព្រឹកជួយអ្នកឱ្យចេះពិចារណានឹកដល់គុណបំណាច់ធំបំផុតក្នុងជីវិតអ្នក និងជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងចិត្តរំខានផ្សេងៗ។ ជាងនេះទៅទៀត ការធ្វើសមាធិរាល់ព្រឹកក៏ជួយបង្កើតការយល់ដឹងបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងជួយសម្រួចចិត្តឱ្យមើលឃើញកិច្ចការសំខាន់បានច្បាស់ជាងកិច្ចការដែលមិនចាំបាច់ក្នុងជីវិត។   ៣/ ហាត់ប្រាណ ការងាររបស់មនុស្សសម័យបច្ចុប្បន្ននេះមិនសូវមានការបញ្ចេញពលកម្មប៉ុន្មានទេ ហើយសូម្បីតែពេលធ្វើដំណើរក៏មនុស្សអង្គុយច្រើនជាងឈរ និងដើរដែរ។ រាងកាយត្រូវការធ្វើសកម្មភាពដើម្បីបញ្ចេញញើស និងកាត់បន្ថយជាត់ខ្លាញ់ដែលច្រើនលើសប្រមាណចេញពីក្នុងខ្លួន។ ដូច្នេះការហាត់ប្រាណរាល់ព្រឹកនាំមកនូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ហើយក៏ជួយធ្វើឱ្យចិត្តនិងអារម្មណ៍ភ្លឺថ្លាដែរ។   ៤/ សរសេរកំណត់ត្រាផ្ទាល់ខ្លួន ឬនិពន្ធកំណាព្យ ជីវិតមនុស្សនេះរវល់ណាស់ រហូតដល់ពេលខ្លះមនុស្សភ្លេចថាគេបានធ្វើអ្វីខ្លះ និយាយអ្វីខ្លះ ជាមួយនរណា នៅកន្លែងណាកាលពីម្សិលមិញ សប្តាហ៍មុន ឬខែមុន។ ដូច្នេះការកត់ត្រាទុកបទពិសោធន៍ផ្ទាល់ខ្លួនគឺជាឱកាសជួយអ្នកឱ្យចងចាំអនុស្សាវរីយ៍បានខ្លះ និងអាចរៀបចំប្រឈមនឹងបញ្ហាចំពោះមុខ។ ជាងនេះទៅទៀត ការនិពន្ធកំណាព្យរាល់ថ្ងៃក៏អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងបើកចិត្តឱ្យទូលាយដើម្បីរាវរកនឹកគិតឱ្យហួសពីការងារនិងបទពិសោធន៍ដដែលៗក្នុងជីវិត។   ៥/ ជជែកលេងជាមួយមិត្តភក្តិ […]

Continue Reading

វិធី ៥ យ៉ាងដែលអាចជួយអ្នកដែលកំពុងបាក់ចិត្ត អោយមានក្ដីសង្ឃឹមឡើងវិញ

ពេលប្រឈមនឹងឧបសគ្គជុំវិញខ្លួន មនុស្សភាគច្រើនចង់បោះបង់គោលដៅនិងការព្យាយាមចោល។ ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ សូមចងចាំមេរៀនទាំងនេះដើម្បីរំលឹកខ្លួនឯង​៖ ១/ ព្រងើយកន្តើយនឹងមនុស្សផ្សេងទៀត ក្នុងពេលដែលអ្នកខិតខំដើម្បីសម្រេចសុបិន្ត អ្នកអាចនឹងងាយរងការរំខានណាស់កាលបើឃើញគេសម្រេចគោលដៅងាយស្រួលជាង និងឆាប់ជាង។ ពេលខ្លះអ្នកមានអារម្មណ៍ថាដូចជាអន់ជាងគេ និងមិនពេញចិត្តចំពោះការរីកចម្រើនរបស់ខ្លួនឯងឡើយ។ ប៉ុន្តែនៅពេលជម្នះដើម្បីសម្រេចគោលដៅអ្វីម្យ៉ាង រឿងរ៉ាវរបស់អ្នកដទៃមិនមានអ្វីពាក់ព័ន្ធនឹងអ្នកឡើយប្រសិនបើរឿងទាំងនោះរំខាន់អ្នក។   ២/ ធ្វើជាអ្នកគាំទ្រធំបំផុតរបស់ខ្លួនឯង ទោះបីជាមនុស្សជុំវិញខ្លួនអាចជួយផ្តល់កម្លាំងចិត្តដល់អ្នកនៅពេលធ្វើកិច្ចការលំបាកអ្វីមួយ ក៏មនុស្សដែលសំខាន់ជាងគេបំផុតគឺខ្លួនអ្នកផ្ទាល់។ ពេលខ្លះនៅលើផ្លូវទៅរកជោគជ័យ អ្នកត្រូវតែដើរម្នាក់ឯង។ ប្រសិនបើអ្នកដើរដល់ចំណុចមួយដែលមានតែខ្លួនអ្នកម្នាក់ទេ អ្នកត្រូវស្វែងរកមធ្យោបាយផ្តល់ឱ្យខ្លួនឯងនូវការគាំទ្រគ្រប់បែបយ៉ាងដើម្បីបន្តដំណើរឱ្យដល់គោលដៅ។   ៣/ ផ្តោតលើជំហានខាងមុខ ការគិតដល់ផ្លូវវែងឆ្ងាយដែលត្រូវដើរនៅខាងមុខអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តខ្លះដែរ។ ដូច្នេះអ្នកត្រូវបែងចែកផ្លូវជាកំណាត់ៗ ឬដំណាក់ខុសៗគ្នា ហើយដើរមួយជំហានម្តង។ ប្រសិនបើគោលដៅអ្នកហាក់ដូចជាធំពេកមិនអាចសម្រេចបាន អ្នកក៏អាចបំបែកគោលដៅនោះជាបំណែកតូចៗដែលមិនធ្វើឱ្យហួសពីសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រង។   ៤/ ឈប់ខ្វល់រឿងពេលវេលា ក្នុងពេលដែលអ្នកធ្វើការដើម្បីទៅឱ្យដល់គោលដៅ អ្នកត្រូវឈប់មើលម៉ោង ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ ការប្រៀបធៀប និងពេលវេលាបានត្រឹមតែរំខាន់អារម្មណ៍អ្នកមិនឱ្យផ្តោតលើកិច្ចការដែលអ្នកត្រូវធ្វើក្នុងពេលនេះដើម្បីឈានទៅមុខ។   ៥/ ទទួលស្គាល់ដែនកំណត់របស់ខ្លួន ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង ព្រោះនៅលើផ្លូវទៅកាន់ជោគជ័យ មនុស្សគ្រប់គ្នាមានផ្លូវរៀងៗខ្លួន។ ស្ថានភាពរបស់មនុស្សម្នាក់ៗខុសគ្នា ដូច្នេះអ្នកត្រូវចេះទទួលស្គាល់ដំណាក់កាល និងសមត្ថភាពរបស់ខ្លួនឯង ដើម្បីដឹងច្បាស់ថាត្រូវធ្វើអ្វី ឬរកអ្វីបន្ថែមទៀត។   ប្រភព​៖ Success Magazine

Continue Reading