គន្លឹះសំខាន់ៗ ក្នុងការនិយាយបដិសេធគេដោយ មិនមានអារម្មណ៍ខុសឆ្គង និងមិនអោយគេខឹងអ្នក

គំនិត ចែករំលែក

ពាក្យបដិសេធ​ចំពោះការបបួល ឬអញ្ជើញ​របស់អ្នកដទៃ​​ប្រហែល​ជាពាក្យ​ដែល​មនុស្សភាគច្រើន​ពិបាកនិយាយ​ចេញបំផុត។ ពេលខ្លះ​អ្នកប្រហែល​ជាមាន​អារម្មណ៍​រងសម្ពាធត្រូវ​យល់ព្រមទាំងក្នុង​ចិត្តពិតប្រាកដចង់​និយាយ​ផ្សេង​ព្រោះតែមិន​ចង់ធ្វើឱ្យអ្នក​ដទៃខកចិត្ត ឬខូច​អារម្មណ៍​។ ប៉ុន្តែ​នៅក្នុង​កន្លែង​ធ្វើការ សាលា​ ឬក្នុងកាលៈ​ទេសៈណា​ក៏ដោយ អ្នកត្រូវ​តែរៀន​និយាយ​បដិសេធ ដើម្បីអាច​គ្រប់គ្រងពេល​វេលាផ្ទាល់ខ្លួនក្នុ​ងជីវិត​អ្នកបានហើយ​យកពេល​វេលានោះទៅធ្វើកិច្ចការ​ដែលមានប្រយោជន៍​បំផុត​សម្រាប់អ្នក។

ហេតុផល​ដែល​អ្នកត្រូវ​រៀននិយាយ​បដិសេធ៖

  • វាជួយឱ្យអ្នកអាចគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនបាន
  • វាការពារផលប្រយោជន៍របស់អ្នកមិនឱ្យខាតបង់
  • វាជួយកំណត់​ព្រំដែននិងធ្វើឱ្យអ្នក​ដទៃដឹងថា អ្នកមាន​សមត្ថភាព​សម្រេចចិត្ត​ផ្ទាល់ខ្លួន

បើអ្នកយល់​អត្ថប្រយោជន៍​​នៃការនិយាយ​បដិសេធ​ហើយ​ អ្នកនឹងត្រូវ​ការវិធីមួយ​ចំនួនដើម្បីឆ្លើយ​បដិសេធដោយ​មិនធ្វើឱ្យមាន​អារម្មណ៍ខុស​ឆ្គងដូចខាង​ក្រោមនេះ​​៖

១/ និយាយបដិសេធឱ្យច្បាស់

កុំនិយាយថា​ពាក្យថា​ប្រហែល…។ មនុស្សភាគ​ច្រើនចូលចិត្ត​ស្តាប់ពាក្យ​បដិសេធ​ត្រង់ៗ​ជាងពាក្យប្រហែល​។ ពាក្យមិនច្បាស់​លាស់ទៅវិញ​ទេដែលធ្វើ​ឱ្យដៃគូសន្ទនា​យល់ខុសនិងខាត​បង់ពេលវេលា​ច្រើនក្នុងការ​រំពឹង ឬទន្ទឹង​រង់ចាំ។

 

២/ កុំប្រើហេតុផលកុហកសម្រាប់ការបដិសេធ

ការកុហក​ចំពោះហេតុផល​នៃពាក្យបដិសេធ​អាចនាំអ្នក​ទៅរកអារម្មណ៍​ខុសឆ្គង​នៅពេល​ក្រោយ។ ហេតុ​ដូច្នេះហើយ អ្នកមិន​ត្រូវតែបញ្ជា​ក់ហេតុផល​ពិតប្រាកដ​ចំពោះការបដិសេធ​របស់អ្នក បើទោះជា​ពេលខ្លះអ្នកគិតថា វាមិនទំនង​ឱ្យ​ដៃគូម្ខាងទៀតទទួល​យកបានក៏​ដោយចុះ។ អ្នកដទៃមិនមាន​អំណាចអ្វី​​លើជីវិត​អ្នកជាង​ការសម្រេច​ចិត្តរបស់អ្នក​ឡើយ។

 

៣/ និយាយបដិសេធដោយពាក្យគួរសម

ការនិយាយ​បដិសេធ​មិនមែន​មានន័យថា អ្នកត្រូវតែ​និយាយពាក្យ​អសុរោះទេ​។ អ្នកគួរ​តែរៀននិយាយ​​ពាក្យបដិសេធ​ក្នុងរបៀប​សុភាពរាបសា​ដែលអ្នកដទៃ​ស្តាប់មក​មិនមាន​ប្រតិកម្មអារម្មណ៍​ខឹងសម្បា។ ទោះជាអ្នកដទៃ​គិតអ្វីចំពោះ​ការបដិសេធរបស់អ្នក​ក៏វាគ្រាន់តែជា​ការយល់ឃើញ​របស់គេ ហើយបើ​គេស្គាល់​អ្នកច្បាស់ គេនឹងមិន​បង្ខិតបង្ខំការ​សម្រេចចិត្ត​អ្នកឡើយ។ ទោះជាយ៉ាងណា គន្លឹះស្ថិតនៅត្រង់​ភាពស្មោះត្រង់របស់​អ្នកដែលមិនមែន​គ្រាន់តែនិយាយ​ដើម្បីឱ្យគេខកចិត្ត ប៉ុន្តែគឺនិយាយ​បដិសេធដើម្បី​យកពេល​ទៅ​ធ្វើការផ្ទាល់ខ្លួន​ដែលរីក​ចម្រើនពិត​ប្រាកដ៕

ប្រភព​៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *