អ្នកគួរតែបង្កើត​ផ្នត់គំនិតទាំងអស់នេះ បើសិនជាអ្នកចង់​សម្រេចបាន​អ្វីៗ​ដែល​អ្នក​ប្រាថ្នា

ជីវិត

នៅពេលអ្នកសម្រេច​ចិត្ត​ទទួលយកការផ្លាស់ប្តូរក្នុងជីវិត ​វាជារឿងដែលគួរឱ្យខ្លាចរអា។​ ប៉ុន្តែមធ្យោបាយតែមួយ​គត់ដែលមនុស្សជោគជ័យ​ដោះស្រាយចំពោះរឿងភ័យខ្លាចគឺត្រូវតែប្រឈមមុខ​នឹងការភ័យខ្លាចនោះ រួចបោះ​ជំហានទៅមុខយ៉ាងអង់អាច​។ អ្នកអាចចាប់ផ្តើម​ជំហានទាំងនេះដោយ​ការផ្លាស់ប្តូរផ្នត់គំនិតមួយចំនួន​៖

១/ ប្រើពេលដើម្បីកំណត់ទស្សនវិស័យនិងមហិច្ឆតារបស់អ្នក

គ្មានទស្សនវិស័យណាមួយ​ដែលមិនមានការមើល​ឃើញនោះទេ។ ដូច្នេះហើយ​ អ្នកត្រូវតែបោះជំហាន​ចាកចេញពីបទពិសោធន៍​ធម្មតាទៅស្វែងរកបទពិសោធន៍​ជាច្រើនផ្សេងទៀតដើម្បី​ស្វែងយល់ឱ្យដឹងច្បាស់ថា​ខ្លួនឯងពិតជាមានមហិច្ឆតា​ចង់បានអ្វីខ្លះក្នុងឆាកជីវិត។ បន្ទាប់មក​​ត្រូវសួរខ្លួនឯងថាតើអ្វីដែលពិត​ជាសំខាន់សម្រាប់អ្នក។ ទស្សនវិស័យរបស់​អ្នកគឺជាអ្វីដែលឆ្លុះបញ្ជាំង​ខ្លួនអ្នកនិងបំណងប្រាថ្នា​របស់អ្នក ដូច្នេះវាត្រូវតែមាន​ភាពច្បាស់លាស់ ហើយអ្នកត្រូវ​តែស្មោះត្រង់ចំពោះ​ខ្លួនឯង។​

 

២/ បន្តជំរុញទឹកចិត្តខ្លួនឯងកុំឈប់

ជាញឹកញាប់ណាស់ដែលអ្នក​ដឹងច្បាស់ថាអ្នកចង់បាន​អ្វីក្នុងឆាកជីវិតនេះ ​ប៉ុន្តែក្រោយពី​ប្រឡូកបាន​មួយរយៈពេលខ្លីមក អ្នកក៏​ចាប់ផ្តើមស្ទាក់ស្ទើរនិង​រវើរវាយទៅវិញ។ ចំណុចនេះច្រើន​តែកើតឡើងនៅពេលអ្នកជួប​ឧបសគ្គឬដើរដល់ផ្លូវ​ទាល់។ ពេលខ្លះអ្នកត្រូវតែហ៊ានបោះជំហាន​ចេញពីកន្លែងដែលអ្នក​ស្គាល់ច្បាស់ ហើយផ្សងព្រេង​ក្នុងបទពិសោធន៍ថ្មីៗ​ដើម្បីទៅឱ្យដល់គោលដៅជីវិត។

 

៣/ បង្កើតផែនការណ៍ដើម្បីសម្រេចសុបិននិងកំណត់ពេលចាប់ផ្តើម

តើអ្នកនឹងសម្រេចសុបិន​​ដោយ​របៀបណា? តើមានជំនាញអ្វីខ្លះ​​ដែលអ្នក​ត្រូវការ? តើមានចំណេះ​​ដឹងថ្មីអ្វីខ្លះ​ដែលអ្នកត្រូវដឹង​?​ មធ្យោបាយងាយបំផុតមួយ​​ដើម្បីបង្កើតផែនទីជីវិតគឺយក​គំរូតាម​ដំណើរជីវិតរបស់មនុស្ស​ដែល​បានជោគជ័យក្នុងការ​សម្រេច​សុបិនរបស់គេ។ ចេញទៅស្វែងរក​មនុស្សប្រភេទនេះ រួចសាកសួរគេ​​។ មធ្យោបាយមួយទៀត​ដើម្បីរៀន​ពីខ្សែជីវិត​បុគ្គលជោគជ័យ​គឺអានសៀវភៅ​ដែលគេសរសេរ ​ឬសៀវភៅ​ដែលសរសេរអំពី​ដំណើរ​ជីវិតរបស់គេ។

៤/ បង្កើតវិន័យផ្ទាល់ខ្លួន

ប្រសិនបើអ្នកចង់ចេះអ្វីមួយឱ្យច្បាស់​ អ្នកត្រូវតែខិតខំធ្វើឱ្យយកចិត្ត​ទុកដាក់និងត្រូវមានវិន័យ​។ ជំហានបង្កើតវិន័យគឺអ្នកត្រូវកំណត់​និងដើរតាមទម្លាប់ប្រចាំថ្ងៃ​​ដើម្បីទៅឱ្យដល់គោលដៅ និងត្រូវដឹងឱ្យ​ច្បាស់ថាអ្វីជាការរំខានដំណើររ​បស់អ្នក។ ទម្លាប់ដែលអ្នកកំពុងតែមាន​នៅពេលនេះ បានជួយតម្រង់ទិសដៅ​អ្នកឱ្យសម្រេចបានអ្វីៗទាំងអស់​ដែលអ្នកប្រាថ្នាចង់បានក្នុង​ពេលកន្លងមក។ ប្រសិនបើអ្នកចង់បាន​អ្វីថ្មីផ្សេងទៀត អ្នកត្រូវតែផ្លាស់ប្តូរ​ទម្លាប់របស់អ្នក។ ដូច្នេះតើទម្លាប់ថ្មីអ្វី​ខ្លះដែលអ្នកអាចបង្កើតដើម្បីសម្រេចសុបិនថ្មី?​

 

៥/ សម្រេចចិត្តបោះជំហានតូចៗរាល់ថ្ងៃទៅរកសុបិនរបស់អ្នក

តាមរយៈការបោះជំហានតូចៗ​បន្តិចម្តងៗមិនឈប់ឈរ​ អ្នកកំពុងតែបណ្តុះ​គ្រាប់ពូជនៃសមិទ្ធផលក្នុង​ជីវិត។ អ្នកចាប់ផ្តើមដឹងភាពរីកចម្រើនដែល​អ្នកបានព្យាយាមបង្កើត ហើយមិនយូរ​ប៉ុន្មានការដឹងរបស់អ្នក​នឹងរីកធំក្លាយទៅជាជំនឿ​ ហើយទីបំផុតក្លាយជាឥរិយាបថប្រចាំ​ជីវិត។

ប្រភព​៖  SUCCESS mAGAZINE

Leave a Reply

Your email address will not be published. Required fields are marked *