ចូលដល់អាយុ២៣ឆ្នាំអ្នកគួរ ដឹងរឿងរ៉ាវ៤យ៉ាងនេះទុក ជាទុនជីវិតទៅថ្ងៃមុខ

ចែករំលែក ជំនឿ ជីវិត

ចូល​មក​ដល់​វ័យ​ប៉ុណ្ណេះអ្នក​គួរ តែ​ដឹង​រឿង​សំខាន់​ៗ​ទាំង​ នេះ ​ខ្លះ​ហើយ ព្រោះ​មិន​មែន​នៅ​ក្មេង​ ទៀត​ឡើយ។ ត្រូវ​ចងចាំ ៤ ចំណុច​ធំ​ៗ​នេះ​ទុក​ជា​ទុក​ជីវិត​នៅ​ថ្ងៃ​ក្រោយ៖

1.អ្នក​នឹង​មិន​នៅ​ឯកោ​អស់​មួយ​ជីវិត​ឡើយ

អាយុ​ប៉ុណ្ណេះ អ្នក​ខ្លះ​ពិតជា​ឯកា​ខ្លាំង ព្រោះ​ត្រូវ​រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ និង​មិត្ត​ចាស់​ៗ ព្រម​ទាំង​ឆ្លៀត​ធ្វើការ​ទៀត គ្មាន​ពេល​ដើរលេង​នឹង​គេ​សោះ។ អ្នក​គួរតែ​ទ្រាំ​នឹង​ស្ថានភាព​បែបនេះ​បន្តិច ព្រោះ​ពេល​អ្នក​មាន​ការងារ​សមរម្យ​ធ្វើ ភាព​កណ្ដោចកណ្ដែង​មិន​ស្ថិត​នៅ​ជា​មួយ​អ្នក​ទៀត​ទេ។ ពេល​នោះ​អ្នក​អាច​មាន​ពេល​ដើរលេង និង​ស្គាល់​មនុស្ស​មួយ​ចំនួន​ទៀត។

2.អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ក្នុង​សុបិន​ទេ​ពេល​នេះ

កាលៈទេសៈ​នេះ អ្នក​មិន​ចាំបាច់​ស្វែង​រក​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​ឡើយ ចាំ​ឱកាស​ហុច​ឲ្យ ចាំ​បន្ត​រក​វា​ក៏​មិន​យឺត​ពេល​ដែរ។ វ័យ​ប៉ុណ្ណោះ​អ្នក​ខ្លះ​នៅ​រៀន ដូចនេះ​ការ​ចំណាយ​ពេល​ធ្វើ​ការ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បាន​បទពិសោធន៍​ជា​ទុន​ទៅ​ថ្ងៃ​មុខ​ទើប​ល្អ។

3.នៅ​វ័យ​នេះ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​បាត់បង់

វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ដែល​អ្នក​មាន​អារម្មណ៍​បែប​នេះ។ នៅ​វ័យ​ប៉ុណ្ណេះ​អ្នក​ខ្លះ គិត​ថា​ជីវិត​រាល់ថ្ងៃ​គឺ​គ្មាន​ពេល​សម្រាក​សោះ។ តែ​អ្នក​ត្រូវ​ដឹង​ថា វ័យ​នេះ​មិនមែន​ជា​ពេល​ត្រូវ​ត្អូញត្អែរ និង​ចង់​មាន​ពេល Holiday ច្រើន​ទេ តែ​ជា​វ័យ​ពេល​ធ្វើ​ការ​រៀន​សូត្រ និង​សន្សំសំចៃ​ទៅ​វិញ។

4.នៅ​មាន​ពេល​បរាជ័យ​ច្រើន​ទៀត

កម្រ​អ្នក​វ័យ​ប៉ុណ្ណេះ អាច​ជោគជ័យ​បាន​ណាស់​ទាំង​រឿង​ស្នេហា ការងារ ការ​សិក្សា។ តែ​កុំ​អស់​សង្ឃឹម ព្រោះ​អ្នក​នៅ​មាន​ពេល​វែងឆ្ងាយ​ទៀត។ ដូច្នេះ​កុំ​ភ័យខ្លាច​ក្នុង​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ធំ​ៗ ព្រោះ​ទាំង​កម្លាំង និង​ពេលវេលា​នៅ​មាន​ច្រើន​ទៀត​ណាស់៕

ប្រភព៖ thoughtcatalog

Leave a Reply

Your email address will not be published. Required fields are marked *