សិល្បៈនៃការនិយាយ ដើម្បីយកឈ្នះអ្នកដទៃដោយមិនប្រើកម្លាំង

ចែករំលែក

ប្រសិនបើគ្រាន់តែឃើញចំណងជើង អាចមានបងបងប្អូនយើងគាត់គិតថាមិនត្រឹមត្រូវ ឬមិនយល់ស្របតាមបាន ប៉ុន្តែបងប្អូនអាចយកវិធីសាស្ត្រខាងក្រោមទៅប្រើសិនបាន បើគ្មានគុណភាពទេ ចាំមករកខ្ញុំបានតាមក្រោយទៀតក៏បានដែរ។ ហេតុអ្វីខ្ញុំហ៊ានពោលដោយភាពជឿជាក់យ៉ាងនេះ? មូលហេតុមកពីវាគ្មានអ្វីលើសពីនេះទេ ហើយមានបទពិសោធន៍ជាច្រើនចំពោះរឿងទាំងនេះដូចគ្នា។

សូមអនុវត្តន៍តាមគោលការខ្លីៗ ដូចខាងក្រោមនេះ៖

១. កុំប្រកែក

នៅពេលដែលជួបមនុស្សពូកែនិយាយ នៅក្នុងទីសាធារណៈ ឬកន្លែងផឹកសុីជាដើម ចូរអ្នកកុំធ្វើការប្រកែកពួកគេឲ្យសោះ គឺគ្រាន់តែឆ្លើយស្រប និងផ្តល់ជាគំនិតបន្តិចបន្តួចបានហើយ។ ពេលគេនិយាយចប់ គេគិតក្នុងចិត្តថា គេអស្ចារ្យជាងអ្នកច្រើនដោយសារតែគេនិយាយបានច្រើនជាងអ្នកនៅពេលនេះ។ ប៉ុន្តែតាមការពិតវិញ គេបានចាក់ទឹកចេញពីពាងសឹងតែអស់រលីងទៅហើយ ខណៈដែលទឹកទាំងអស់នោះបានហូរមកចូលពាងទឹករបស់យើងបានយ៉ាងច្រើន។ ហើយគេកាន់តែពេញចិត្តនឹងយើងថែមទៀត ព្រោះតែយើងមិនចេះនិយាយច្រើន តែស្តាប់គេបានច្រើន នូវអ្វីដែលគេចង់និយាយឬចង់ប្រាប់។

២. រៀនធ្វើល្ងង់ៗ

មនុស្សយើងកុំធ្វើឆ្លាតពេក (លាក់ពុត) ព្រោះថាមនុស្សដែលអួតខ្លួនឆ្លាតជាងគេ កម្ររស់នៅបានយូរជាងគេណាស់។ សត្វខ្លាកាចសាហាវ ពេលមនុស្សជួបតែងសម្លាប់។ ដូច្នេះកុំរៀនធ្វើមនុស្សឆ្លាតឲ្យសោះ និងរឹតតែមិនត្រូវបញ្ចេញភាពវៃឆ្លាតអួតប្រាប់អ្នកដទៃទៀត។ ត្រូវតែលាក់ទុកក្នុងចិត្ត ចាំពេលដែលសំខាន់ ចាំយកវាចេញមកប្រើការ ទើបមាលទ្ធផលល្អសម្រាប់អ្នក។ ម្យ៉ាងវិញទៀត មនុស្សដែលល្ងង់បំផុត គេមិនចង់បានមនុស្សដែលឆ្លាតជាងខ្លួនគេទេ មានតែមនុស្សឆ្លាតទេ ទើបគេចេះប្រើអ្នកដែលឆ្លាតជាងខ្លួនបាន។

៣. រៀនចាប់យកឱកាស

មិនថាការពោលរបស់គេទាំងនោះត្រូវចិត្តរបស់អ្នកឬអត់ទេ ប៉ុន្តែវាគង់តែមានប្រយោជន៍ដល់អ្នកនៅពេលណាមួយទេ គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ដូច្នេះត្រូវតែចង់ចាំ ឬកត់រាល់ការនិយាយរបស់មនុស្សក្នុងខួរក្បាលរបស់អ្នក ឬក្នុងក្រដាសសៀវភៅក៏បានដែរ ព្រោះថាថ្ងៃក្រោយនឹងមានប្រយោជន៍ចំពោះអ្នកត្រូវប្រើការវា។ យើងឃើញថាខួរក្បាលរបស់យើងតូចមែន តែអាចដាក់គំនិត ចំណេះដឹង និងសៀវភៅរបស់លានក្បាល នៅមិនទាន់ពេញផង ត្រូវចាំ!!

៤. ខ្ចីដាវសម្លាប់មនុស្ស

ល្បិចចុងក្រោយនេះ មិនចង់បង្រៀនឲ្យប្រើទេ ព្រោះខ្លាចប្រើខុសនាំទុក្ខដល់ខ្លួនឯង។ ប៉ុន្តែពេលនេះ បើមិនប្រាប់ខ្លះក៏មិនបានដែរ ការខ្ចីដាវអ្នកដទៃសម្លាប់មនុស្សជាល្បិចមួយក៏ខ្លាំងបំផុត ដែលមិនគួរយកមកប្រើផ្តេសផ្តាស់ទេ បើមិនទាន់ដល់ពេលសំខាន់បំផុតនោះ។ ល្បិចនេះគឺ ការប្រើអ្នកទី៣ ឲ្យទៅសម្លាប់អ្នកដទី២ ដោយយើងរួចខ្លួនដោយងាយ គ្មានជាប់ទោសទណ្ឌអ្វីទាំងអស់។ ល្បិចមួយនេះ ត្រូវទាមទារឲ្យយើងស្គាល់ពីជនទាំង ២ នាក់ នោះឲ្យបានច្បាស់ ចាប់យកចំណុចខ្សោយណាមួយមកញ៉ុញញុងឲ្យសម្លាប់គ្នា ដែលយើងអង្គុយទទួលផលប្រយោជន៍៕

 

Leave a Reply

Your email address will not be published. Required fields are marked *