ដឹងទេថា ការពាក់មាស មានផលប្រយោជន៍អ្វីខ្លះ ?

ចែករំលែក

កាលពីមុន ជាពិសេសនៅសម័យតាយាយ ឬសម័យប៉ាម៉ាក់យើងនៅក្មេងៗ គឺរបស់ដែលមានតម្លៃនោះគឺជាគ្រឿងមាស គ្រឿងមាសត្រូវបានមនុស្សគ្រប់រូបចង់បាន និងសន្សំទុកជាទ្រព្យសម្បត្តិកេរដំណែល ហើយយើងជឿថា ឳពុកម្តាយយើងគ្រប់គ្នាគឺសុទ្ធតែធ្លាប់សន្សំគ្រឿងមាសទុកតដល់កូនចៅទៀរផង។ មាស កាលពីមុនគឺជាគ្រឿងអលង្ការដ៏មានតម្លៃ ដែលស្រ្តីតែងតែប្រាថ្នាចង់បាន មិនមែនត្រឹមតែយកមកធ្វើរបស់លំអរខ្លួននោះទេ ថែមទាំងជារបស់មួយដែលមានអត្ថប្រយោជន៏សម្រាប់សុខភាព និងការរស់នៅដ៏ល្អប្រសើររបស់មនុស្សម្នាក់ៗទៀតផង។ ទោះបីជាពេលបច្ចុប្បន្នកាល មាសហាក់ដូចជាមិនសូវមានអ្នកប្រើប្រាស់ ប៉ុន្តែគុណភាព និងអត្ថប្រយោជន៏ដ៏សំបូរបែបរបស់គ្រឿងមាសនៅតែមានជានិច្ច។ អញ្ចឹងហើយថ្ងៃ អាណាចក្រគ្រាន់តែចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា ពីអត្ថប្រយោជន៏របស់គ្រឿងមាសដែលមនុស្សមួយចំនួនធំមិនទាន់បានដឹង។

មាស ត្រូវបានគេដឹងថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយដែលអាចព្យាបាលជម្ងឺបាន និងស្នាមរបួសផ្សេងៗទៀតដែលមាននៅលើរាងកាយយើង។ លើសពីនេះទៀត ការស្រាវជ្រាវមួយបានបញ្ជាក់ថា ការពាក់មាសនៅលើស្បែក លើរាងកាយយើង អាចបង្កើននិងបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ រ៉ាំរ៉ៃនៃអ្នកជំងឺផងដែរ។

មាសមុខងារព្យាបាលជម្ងឺ

ប្រសិនបើមនុស្សម្នាក់យកមាសសុទ្ធ (មាស 24 ការ៉ាត) ហើយដាក់វា ឬពាក់វា នៅលើកន្លែងដែលមានរបួស ឬមានការឈឺចាប់ផ្សេងៗ នោះវាត្រូវបានគេនិយាយថាវានឹងជួយព្យាបាលមុខរបួសនិងគ្រប់គ្រងការឆ្លងមេរោគនៅលើរាងកាយអ្នក។ លើសពីនេះទៅទៀតនៅក្នុងសម័យកាលបុរាណ ត្រូវបានគេចាត់ទុកថាមាសមានថាមពលម្យ៉ាងដែលធ្វើឱ្យយើងមានភាពកក់ក្តៅនិងរំញោចកាយសម្បទា ដើម្បីជួយដល់ការជាសះស្បើយនៅពេលដែលរាងកាយមានភាពទ្រុឌទ្រោម និងសរសៃឈាមនៅក្នុងខ្លួនដើរមិនស្រួល កោសិកាត្រូវបានរារាំង នោះកាលដែលមានគ្រឿងមាសនៅជុំវិញខ្លួន វាអាចធ្វើឱ្យបញ្ហាទាំងនោះប្រសើរឡើង។

ប្រសិទ្ធភាពធ្វើឱ្យរាងកាយមានភាពស្រាកស្រាន្ត

Health-Benefits-of-Wearing-Gold

មាសត្រូវបានគេជឿថាវាជួយឱ្យរាងកាយ និងសុខភាពមានភាពធូរស្បើយ ស្រាកស្រាន្តពីការនឿយហត់ ជាពិសេសនៅពេលដែលមនុស្សយើងពាក់មាសសុទ្ធ ធ្វើឱ្យយើងមានអារម្មណ៏ស្រឡះ មិនតានតឹង និងជួយបន្ធូរបន្ថយផ្នែកផ្លូវចិត្ត អារម្មណ៏មិនល្អចេញពីជីវិតរបស់យើង។

មិនមានការប៉ះពាល់អាក្រក់ដល់រាងកាយ

មាសគឺជាគ្រឿងធ្វើចេញពីធម្មជាតិសុទ្ធសាធ មិនលាយនិងលោហៈផ្សេងៗ មាសគ្មានជាតិថ្មាំ ឬជាតិគ្រឿងញៀនមិនល្អ ដែលអាចប៉ះពាល់សុខភាព និងរាងកាយនៅពេលពាក់ ឬប្រើប្រាស់វានោះទេ។

ជំនួយលំហូរនៃចរន្តឈាម

Health-Benefits-of-Wearing-Gold

ប្រើមាសដើម្បីកែលំអចរន្តឈាមដែលនៅក្នុងខ្លួនយើង វាជួយធ្វើនិយតកម្មលំហូរនៃអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយរបស់យើង ដែលអាចជួយរក្សាខ្លួនអ្នកឱ្យនៅល្អប្រសើរ សមស្របមាំមួន និងចាកឆ្ងាយពីជម្ងឺរាតត្បាត។

ជួយកំណត់សីតុណ្ហភាពរបស់រាងកាយ

ការពាក់មាស ប្រើប្រាស់មាស គឺជាយន្តការមួយក្នុងការត្រួតពិនិត្យសីតុណ្ហភាពរបស់រាងកាយដែលការពារយើងពីការប្រែប្រួលនៃសីតុណ្ហភាពនៅខាងក្រៅហើយវាក៏ជួយបង្កើនភាពស៊ាំផងដែរ។ព្យាបាលរោគសញ្ញានៃជំងឺរលាកសន្លាក់

Health-Benefits-of-Wearing-Gold

មាស វាត្រូវបានគេសង្កេតឃើញដោយវេជ្ជបណ្ឌិតនិងបានបញ្ជាក់ដោយការស្រាវជ្រាវថាការពាក់មាសនៅលើស្បែកអាចបង្កើននិងកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃនៅក្នុងសមាមាត្រដ៏សំខាន់នៃអ្នកជំងឺ។ មាស គឺជារបស់មួយដែលតែងតែធ្វើមនុស្សជាច្រើនអ្នកសប្បាយចិត្ត ផលប៉ះពាល់របស់វាគឺជួយដល់សុខភាពមនុស្សយើងជាច្រើន ដែលលើសពីត្រឹមតែជារបស់តែងលម្អលើខ្លួន។ វាផ្ដល់នូវភាពវិជ្ជមានដល់សុខុមាលភាពរបស់យើង នៅពេលដែលយើងបានទទួល ឬទិញ ឬបានប្រើប្រាស់គ្រឿងមាសដោយផ្ទាល់ ហើយវាក៏ផ្ដល់ភាពមានតម្លៃដល់នាមជាមនុស្សម្នាក់ដែលមានភាពថ្លៃថ្នូរក្នុងខ្លួន៕

អត្ថបទល្អផ្សេងទៀត៖ ទើបតែដឹងថាការអោប ពិតជាផ្តល់អត្ថប្រយោជន៍ដល់ម្លឹង!

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអ្វីយើងត្រូវការ ការឱប និងភាពចាំបាច់របស់វា។

ការផ្ដល់នូវភាពឱបក្រសោបមិនថាចំពោះអ្នកណា មិត្តភ័ក្រ ម៉ាក់ប៉ា ឬបងប្អូន និងសង្សារឡើយ ជាការប្រសើរមួយមិនមែនជារឿងដែលត្រូវខ្មាសអៀនអ្វីឡើយ ការឱបដែលផ្ដល់នូវកម្លាំងចិត្ត ភាពកក់ក្ដៅនិងការបារម្ភ តើមានអ្វីខុស??? វាហាក់ដូចជាការព្យាបាលជំងឺផ្លូវចិត្តមួយយ៉ាងដូច្នោះដែរ។ វាគឺអាចផ្ដល់ផលប្រយោជន៏ដល់អ្នកទាំងអស់គ្នាពិតមែន។

Hug Benefits

ហេតុអ្វីយើងត្រូវការ ការឱបរាល់ថ្ងៃ??? បើតាមការសិក្សាគឺការឱបវានឹងជួយជាអត្ថប្រយោជន៏ ដែលបង្ហាញចេញពីចិត្តដ៏ស្មោះត្រង់ ជាសកម្មភាពដ៏មានតម្លៃ សម្រាប់បុគ្គលទាំងសងខាង។​ មិនត្រឹមតែប៉ុណ្ណោះ វាជួយដល់រាងកាយរបស់យើង ដែលបង្កើនការផលិតនូវកោសិកា អុកស៊ីតូស៊ីនដែលគឺជាសារធាតុបញ្ជូនសរសៃប្រសាទដែលជួយរំញោចអារម្មណ៍នៃខួរក្បាលដោយអារម្មណ៍នៃសុភមង្គលនិងការកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភ។

Hug benefits

ការឱបផងដែរក៏ជួយដល់ការសកម្មភាពនៃផ្លូវភេទរបស់មនុស្សយើងផងដែរ។

Men Problems

វាជួយដល់ការកាត់បន្ថយនៃ cortisol អ័រម៉ូនដើម្បីដោះស្រាយជាមួយនឹងភាពតានតឹងដែលអាចប៉ះពាល់ដល់រាងកាយប្រសិនបើវាមានវត្តមានក្នុងរយៈពេលយូរ។ដូច្នេះការរួមផ្សំគ្នានេះអាចនាំឱ្យមានការគេងលក់ស្រួល។ បើយោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យដ៏ល្បីមួយការឱបក៏រួមបញ្ចូលគ្នាបានល្អដែលជួយការពារប្រឆាំងនឹងជំងឺបេះដូងផងដែរ នេះកើតឡើងដោយសារតែអ្នកដែលមិនឱបដៃគូស្នេហារបស់ពួកគេមានអត្រាចង្វាក់បេះដូងកើនឡើង ១០ ដងក្នុងមួយនាទី។

Hugs

ការសិក្សាពីក្រុមមួយទៀតក៏បានបង្ហាញថា វាជួយកាត់អត្រានៃការកើតជំងឺផ្សេងៗ ជាពិសេសគឺជំងឺស្ត្រេសតែម្តង។ ក្នុងចំនោមអ្នកដែលមានជំងឺផ្តាសាយធម្មតារោគសញ្ញាមានភាពស្រាលជាងចំពោះអ្នកដែលបានទទួលការគាំទ្រពីសង្គមនិងបានចូលរួមក្នុងការឱបញឹកញាប់ដោយមិនខ្វល់ថាពួកគេបានស៊ូទ្រាំនឹងការលំបាកអ្វីមួយឡើយ។ មិនដូចថ្នាំដទៃ ការឱបមិនចំណាយប្រាក់កាសអ្វីឡើយ តែវាក៏ជាឱសថមួយប្រភេទដ៏មានប្រសិទ្ធិភាពផងដែរ។

Hugs

និយាយជាសង្ខេបទៅ ការឱប ធ្វើឱ្យយើងមានអារម្មណ៏ថាអ្វីៗប្រសើរ ធ្វើឱ្យមានអារម្មណ៏ល្អ ជួយដល់សុខុមាលភាពរបស់យើងមួយផ្នែក ដោយមិនចាំបាច់ចំណាយការទិញថ្នាំឡើយ។ ជាចុងក្រោយយើងគ្រាន់តែចង់លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ចូលរួមនូវសកម្មភាពទាំងនេះគឺការឱប មិនថាមិត្តភ័ក្រ គ្រួសារ វានឹងជួយបង្កើតនូវបរិយាកាសល្អៗ អារម្មណ៏ល្អៗ និងអារម្មណ៏រំភើប សប្បាយរីករាយផ្សេងៗដែលមនុស្សជុំវិញពិភពលោកអាចផ្ដល់ក៏ដូចជាទទួលបានដោយងាយៗពីមនុស្សជុំវិញខ្លួន។ យើងមើលមិនដឹងឡើយថាមនុស្សម្នាក់ៗបានឆ្លងកាត់រឿងអ្វីខ្លះ តែវានឹងជួយបន្ធូរបន្ថយអារម្មណ៏ឯកា មិនភាពមិនសប្បាយចិត្តបានមួយគ្រាដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *