វិធី ៥ យ៉ាងដែលអាចជួយអ្នកដែលកំពុងបាក់ចិត្ត អោយមានក្ដីសង្ឃឹមឡើងវិញ

គំនិត ចែករំលែក

ពេលប្រឈមនឹងឧបសគ្គជុំវិញខ្លួន មនុស្សភាគច្រើនចង់បោះបង់គោលដៅនិងការព្យាយាមចោល។ ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ សូមចងចាំមេរៀនទាំងនេះដើម្បីរំលឹកខ្លួនឯង​៖

១/ ព្រងើយកន្តើយនឹងមនុស្សផ្សេងទៀត

ក្នុងពេលដែលអ្នកខិតខំដើម្បីសម្រេចសុបិន្ត អ្នកអាចនឹងងាយរងការរំខានណាស់កាលបើឃើញគេសម្រេចគោលដៅងាយស្រួលជាង និងឆាប់ជាង។ ពេលខ្លះអ្នកមានអារម្មណ៍ថាដូចជាអន់ជាងគេ និងមិនពេញចិត្តចំពោះការរីកចម្រើនរបស់ខ្លួនឯងឡើយ។ ប៉ុន្តែនៅពេលជម្នះដើម្បីសម្រេចគោលដៅអ្វីម្យ៉ាង រឿងរ៉ាវរបស់អ្នកដទៃមិនមានអ្វីពាក់ព័ន្ធនឹងអ្នកឡើយប្រសិនបើរឿងទាំងនោះរំខាន់អ្នក។

 

២/ ធ្វើជាអ្នកគាំទ្រធំបំផុតរបស់ខ្លួនឯង

ទោះបីជាមនុស្សជុំវិញខ្លួនអាចជួយផ្តល់កម្លាំងចិត្តដល់អ្នកនៅពេលធ្វើកិច្ចការលំបាកអ្វីមួយ ក៏មនុស្សដែលសំខាន់ជាងគេបំផុតគឺខ្លួនអ្នកផ្ទាល់។ ពេលខ្លះនៅលើផ្លូវទៅរកជោគជ័យ អ្នកត្រូវតែដើរម្នាក់ឯង។ ប្រសិនបើអ្នកដើរដល់ចំណុចមួយដែលមានតែខ្លួនអ្នកម្នាក់ទេ អ្នកត្រូវស្វែងរកមធ្យោបាយផ្តល់ឱ្យខ្លួនឯងនូវការគាំទ្រគ្រប់បែបយ៉ាងដើម្បីបន្តដំណើរឱ្យដល់គោលដៅ។

 

៣/ ផ្តោតលើជំហានខាងមុខ

ការគិតដល់ផ្លូវវែងឆ្ងាយដែលត្រូវដើរនៅខាងមុខអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តខ្លះដែរ។ ដូច្នេះអ្នកត្រូវបែងចែកផ្លូវជាកំណាត់ៗ ឬដំណាក់ខុសៗគ្នា ហើយដើរមួយជំហានម្តង។ ប្រសិនបើគោលដៅអ្នកហាក់ដូចជាធំពេកមិនអាចសម្រេចបាន អ្នកក៏អាចបំបែកគោលដៅនោះជាបំណែកតូចៗដែលមិនធ្វើឱ្យហួសពីសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រង។

 

៤/ ឈប់ខ្វល់រឿងពេលវេលា

ក្នុងពេលដែលអ្នកធ្វើការដើម្បីទៅឱ្យដល់គោលដៅ អ្នកត្រូវឈប់មើលម៉ោង ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ ការប្រៀបធៀប និងពេលវេលាបានត្រឹមតែរំខាន់អារម្មណ៍អ្នកមិនឱ្យផ្តោតលើកិច្ចការដែលអ្នកត្រូវធ្វើក្នុងពេលនេះដើម្បីឈានទៅមុខ។

 

៥/ ទទួលស្គាល់ដែនកំណត់របស់ខ្លួន

ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង ព្រោះនៅលើផ្លូវទៅកាន់ជោគជ័យ មនុស្សគ្រប់គ្នាមានផ្លូវរៀងៗខ្លួន។ ស្ថានភាពរបស់មនុស្សម្នាក់ៗខុសគ្នា ដូច្នេះអ្នកត្រូវចេះទទួលស្គាល់ដំណាក់កាល និងសមត្ថភាពរបស់ខ្លួនឯង ដើម្បីដឹងច្បាស់ថាត្រូវធ្វើអ្វី ឬរកអ្វីបន្ថែមទៀត។

 

ប្រភព​៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *