ទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចជួយអោយអ្នកមានអារម្មណ៍ល្អក្នុងសម្រេចគោលដៅជីវិត

អ្នកដឹងទេ

ជីវិតមិនមែនគ្រាន់តែសម្រាប់ធ្វើការរកពេលរស់គ្មាននោះទេ។ តាំងពីក្រោកពីព្រឹករហូតដល់ពេលចូលគេងវិញ មនុស្សភាគច្រើនហាក់ដូចជារវល់រកទីបញ្ចប់គ្មាន ហើយទិដ្ឋភាពបែបនេះកើតឡើងរាល់ថ្ងៃ ដដែលៗវិលជុំមិនឈប់គឺគេង ក្រោកពីដេក ធ្វើ។ បើជីវិតរវល់បែបនេះ តើសហគ្រិនអាចរកពេលថែរក្សាសុខភាពរាល់ថ្ងៃបានដោយរបៀបណា?

១/ កំណត់ពេលជាក់លាក់ដើម្បីសម្រាកពីការងារ

ការផ្តោតលើការងារគឺជាលេសល្អបំផុតចំពោះការមិនយកចិត្តទុកដាក់លើសុខភាព។ សហគ្រិនដែលចេះគិតគូរវែងឆ្ងាយតែងតែកំណត់ពេលមិនធ្វើការ ហើយយកពេលនោះទៅប្រើប្រាស់ជាមួយគ្រួសារ ឬអភិវឌ្ឍខ្លួន។ ពេលវេលាបែបនេះគួរតែជាពេលព្រឹកមុនចាប់ផ្តើមធ្វើការ និងពេលល្ងាចក្រោយពីបញ្ចប់ការងារពេញមួយថ្ងៃ។

 

២/ ចាប់ផ្តើមធ្វើសមាធិក្រោយពេលក្រោកពីដំណេក

ការចំណាយពេល៥ទៅ១០នាទីដើម្បីធ្វើសមាធិរាល់ព្រឹកជួយអ្នកឱ្យចេះពិចារណានឹកដល់គុណបំណាច់ធំបំផុតក្នុងជីវិតអ្នក និងជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងចិត្តរំខានផ្សេងៗ។ ជាងនេះទៅទៀត ការធ្វើសមាធិរាល់ព្រឹកក៏ជួយបង្កើតការយល់ដឹងបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងជួយសម្រួចចិត្តឱ្យមើលឃើញកិច្ចការសំខាន់បានច្បាស់ជាងកិច្ចការដែលមិនចាំបាច់ក្នុងជីវិត។

 

៣/ ហាត់ប្រាណ

ការងាររបស់មនុស្សសម័យបច្ចុប្បន្ននេះមិនសូវមានការបញ្ចេញពលកម្មប៉ុន្មានទេ ហើយសូម្បីតែពេលធ្វើដំណើរក៏មនុស្សអង្គុយច្រើនជាងឈរ និងដើរដែរ។ រាងកាយត្រូវការធ្វើសកម្មភាពដើម្បីបញ្ចេញញើស និងកាត់បន្ថយជាត់ខ្លាញ់ដែលច្រើនលើសប្រមាណចេញពីក្នុងខ្លួន។ ដូច្នេះការហាត់ប្រាណរាល់ព្រឹកនាំមកនូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ហើយក៏ជួយធ្វើឱ្យចិត្តនិងអារម្មណ៍ភ្លឺថ្លាដែរ។

 

៤/ សរសេរកំណត់ត្រាផ្ទាល់ខ្លួន ឬនិពន្ធកំណាព្យ

ជីវិតមនុស្សនេះរវល់ណាស់ រហូតដល់ពេលខ្លះមនុស្សភ្លេចថាគេបានធ្វើអ្វីខ្លះ និយាយអ្វីខ្លះ ជាមួយនរណា នៅកន្លែងណាកាលពីម្សិលមិញ សប្តាហ៍មុន ឬខែមុន។ ដូច្នេះការកត់ត្រាទុកបទពិសោធន៍ផ្ទាល់ខ្លួនគឺជាឱកាសជួយអ្នកឱ្យចងចាំអនុស្សាវរីយ៍បានខ្លះ និងអាចរៀបចំប្រឈមនឹងបញ្ហាចំពោះមុខ។ ជាងនេះទៅទៀត ការនិពន្ធកំណាព្យរាល់ថ្ងៃក៏អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងបើកចិត្តឱ្យទូលាយដើម្បីរាវរកនឹកគិតឱ្យហួសពីការងារនិងបទពិសោធន៍ដដែលៗក្នុងជីវិត។

 

៥/ ជជែកលេងជាមួយមិត្តភក្តិ និងគ្រួសារ

មិត្តភក្តិនិងគ្រួសាររបស់អ្នកគឺជាមនុស្សដែលជិតស្និទ្ធបំផុត និងជាអ្នកចាំផ្តល់កម្លាំងចិត្តគ្រប់ពេលដែលអ្នកប្រឈមនឹងបញ្ហា។ ទោះជាអ្នករវល់យ៉ាងណាក៏ដោយ កុំភ្លេចសាកសួរសុខទុក្ខមនុស្សជិតស្និទ្ធនឹងអ្នកឱ្យបានញឹកញាប់ នាំនិយាយរឿងល្អៗដែលកើតឡើងក្នុងជីវិត។ ធ្វើបែបនេះជាប្រចាំ អ្នកនឹងមានមូលដ្ឋានមនោសញ្ចេតនារឹងមាំ ហើយមានភាពជឿជាក់ដើម្បីបោះជំហានទៅរកគោលដៅវែងឆ្ងាយក្នុងជីវិត។

 

ប្រភព​៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *