ហេតុផលមួយចំនួន ដែលបុរសខ្មែរលង់ស្នេហ៍នារីចិន ឬកាត់ចិន

កម្សាន្ត

សម្រាប់​ប្រជាជន​កម្ពុជា​ហាក់​បើក​ទូលាយ​ក្នុង​ការ​រៀបការ​ជាមួយ​ជាតិសាសន៍​ដទៃ ជា​ពិសេស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ស្របពេល​ដែល​គ្រប់យ៉ាង​កាន់​តែ​សម្បូរបែប​​ និង​ចម្រុះ​គ្នា។ ហើយ​ដោយសារ​គ្រួសារ​នីមួយ​ៗ​មាន​ចិត្ត​បើក​ទូលាយ​គឺ​គ្រប់​គ្នា​រាប់​បញ្ចូល​ទាំង​គ្រួសារ​ និង​មិត្តភ័ក្ដិ​គឺ​សុទ្ធ​តែ​អាច​ស្រលាញ់​ និង​រាប់​អាន​គ្នា​ដោយ​មិន​គិត​ពី​វប្បធម៌​ខុស​គ្នា។

និយាយ​អោយ​ជាក់​ស្ដែង​ទៅ​នៅ​កម្ពុជា​មាន​ជនជាតិ​ចិន​រស់​នៅ​ច្រើន ទាំង​ជនជាតិ​ចិន​សុទ្ធ និង​កាត់​ចិន ហើយ​អ្វី​ដែល​គេ​កត់​សម្គាល់​ហើយ​ហាក់​ដូច​ជា​រឿង​កំប្លែង ហើយ​ក៏​ជា​រឿង​ពិត​នោះ​កាល​ណា​បើ​នរណា​មាន​សម្បុរស ហើយ​ភ្នែក​តូច​ជា​ដើម​នៅ​កម្ពុជា​គេ​រាប់​ថា​អ្នក​នោះ​ជា​ជនជាតិ​ចិន ឬ​ជាប់​សែស្រឡាយ​ចិន។

យើង​ងាក​មក​ការ​ពិត​នៅ​ក្នុង​ជីវិត​ស្នេហា ឬ​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​បច្ចុប្បន្ន​វិញ​គេ​ឃើញ​មាន​គូ​ខ្លះ​បុរស​ស នារី​ខ្មៅ ខ្លះ​ទៀត​នារី​ស បុរស​ខ្មៅ ឬ​ខ្មៅ​និង​ខ្មៅ​ ស​និង​ស តាម​ពិត​​លក្ខណៈ​នៃ​ការ​មាន​ដៃ​គូ​បែប​នេះ​គឺ​កើត​ឡើង​តាំង​ពី​យូរយា​ណាស់​មក​ហើយ គឺ​គ្រាន់​តែ​មិន​ចម្រុះ​ដូច​បច្ចុប្បន្ន។

 

មួយ​វិញ​ទៀត​រឿង​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ​បុរស​ខ្មែរ​​មួយ​ចំនួន​ធំ​ច្រើន​ចាប់​អារម្មណ៍​ និង​ចង់​មាន​ស្នេហា​ជាមួយ​នារី​ចិន ឬ​កាត់​ចិន តើ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ពី​ហេតុផល​នៅ​ពី​ក្រោយ​ទំនោរ​នៃ​ការ​រើស​ដៃ​គូ​ស្នេហា​របស់​បុរស​​ក្នុង​បរិបទ​នេះ​ទេ?

 

ថ្ងៃ​នេះ​យើង​នឹង​លើក​ពី​ហេតុ​ផល​៨​យ៉ាង​​ដែល​ធ្វើ​អោយ​បុរស​ខ្មែរ​លង់​ស្នេហ៍​នឹង​នារី​ចិន ឬ​កាត់​ចិន៖

 

១៖ ស្បែក​សរលោង

 

 

ជាការ​ពិត​ណាស់​គ្រប់​នារី​ចិន​គឺ​មាន​ស្បែក​ស​ស្អាត​ពី​ធម្មជាតិ​គឺ​ដូច​ជា​តារា​ល្បីៗ​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​ហើយ។ ប៉ុន្តែ​ដោយសារ​នារី​កូរ៉េ​​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដែល​មិន​ប្រសព្វ​នឹង​បុរស​ខ្មែរ ទើប​នារី​ចិន​គឺ​ជា​ជម្រើស​ទី​មួយ។

 

២៖ រាង​ស្លីម

 

ត្រូវហើយ! គេ​មិន​អាច​ប្រកែក​បាន​ទេ​ព្រោះ​នារី​ចិន​ភាគ​ច្រើន​សុទ្ធ​តែ​មាន​រាង​ស្លីម​បើ​ប្រៀបធៀប​ទៅ​នឹង​នារី​ជាតិសាសន៍​ដទៃ។ ហើយ​មួយ​ទៀត​នោះ​គឺ​ដោយសារ​នារី​ចិន​មាន​មាឌ​តូច​ច្រឡឹង ដែល​បុរស​ខ្មែរ​ភាគ​ច្រើន​ស្ទើរ​តែ​គិត​ថា​អាច​បី ឬ​ដាក់​ក្នុង​ហោប៉ៅ​បាន។ តើ​បុរស​ណា​មិន​ចង់​បាន​ដៃ​គូ​ដែល​មាន​រាង​ស្លីម?

 

៣៖ ចេះ​ដឹង​ពី​ការ​លេង​ម៉ូត

 

និយាយ​មែន! ការ​ស្លៀកពាក់​របស់​នារី​ចិន​មិន​សូវ​ជា​សិចស៊ី​ទេ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ពួក​គាត់​ទាន់​សម័យ។ បើ​យើង​ងាក​ទៅ​កូរ៉េ និង​លោក​ខាង​លិច​ជា​ការ​ពិត​ពួក​គេ​ពិត​ជា​ស្ដេច​នៃ​ម៉ូត​ប៉ុន្តែ​ភាព​ស៊ីវិល័យ និង​ការ​តុបតែង​របស់​ពួក​គេ​ហាក់​លើស​បន្តិច​សម្រាប់​បុរស​ខ្មែរ។

 

៤៖ សក់​ត្រង់​ស្អាត

 

អ្នក​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍ពី​រឿង​នេះ ប៉ុន្តែ​ក្នុង​លោក​នេះ​ជាតិសាសន៍​ជា​ច្រើន​​មាន​សក់​អង្គារដី ទឹករលក ឬ​ក្រញាញ់ ហើយ​ជា​ការ​ពិត​ទាំង​អស់​នោះ​មិន​មែន​ជា​ចំណូល​ចិត្ត​របស់​បុរស​ខ្មែរ។ វា​ជា​រឿង​គាប់​ជួន​ក៏​ថា​បាន នារី​ចិន​ភាគ​ច្រើន​ចូល​ចិត្ត​ទុក​សក់​ត្រង់​​វែង​ទន់​រលោង និយាយ​លែង​បន្លំ​មែន​មើល​តែ​រឿង​ចិន​បុរាណ​ទៅ​ឃើញ​ហើយ។

 

៥៖ និយាយ​បាន​ច្រើន​ភាសា

 

គឺ​ប្រាកដ​ណាស់​ទៅ​ហើយ នរណា​មិន​ចូល​ចិត្ត​មាន​ដៃគូ​វៃ​ឆ្លាត? ការ​ដែល​អាច​និយាយ​បាន​ពីរ​បី​ភាសា​នៅ​កម្ពុជា​មាន​ខ្មែរ ចិន​ និង​អង់គ្លេស​ជា​ដើម គឺ​ធ្វើ​អោយ​អ្នក​គ្រប់​គ្នា​មើល​ទៅ​អ្នក​ជា​មនុស្ស​ឆ្លាត។

 

៦៖ ពូកែ​គណិត​កប់​ស៊ែរី

 

អ្នក​ណា​ៗ​ក៏​ធ្លាប់​និយាយ​តៗ​គ្នា​ពីរឿង​នេះ​ដែរ គ្រប់​នារី​ចិន​ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​ម៉ាស៊ីន​គិត​លេខ​នៅ​ក្នុង​ខួរក្បាល។ បើ​អ្នក​មាន​សង្សារ ឬ​ប្រពន្ធ​ចិន អ្នក​មិន​បាច់​ប្រើ​ម៉ាស៊ីន​គិត​លេខ​ទេ គ្រាន់​តែ​ស្រែក​សួរ​គាត់​ទៅ​អ្នក​នឹង​បាន​ចម្លើយ​ភ្លាម។

 

៧៖ ពូកែ​ទុកដាក់​លុយ

 

នារី​ចិន​ចូល​ចិត្ត​គិត​បូកដក​គុន​ចែក​គ្រប់​រឿង​ទាំង​អស់។ រាប់​ចាប់​តាំង​ពី​វ៉ែនតា​ដែល​នាង​ពាក់ ការបូប​ដៃ​ដែល​នាង​ទើប​តែ​ទិញ ពួក​នាង​ដឹង​ពី​គុណ​តម្លៃ​និង​ប្រយោជន៍​នៃ​របស់​ទាំង​នេះ។ ដូច្នេះ​មាន​សង្សារ​ចិន ឬ​ប្រពន្ធ​ចិន​គឺ​ជំនួយ​ដ៏​ធំ​សម្រាប់​អ្នក​ពេល​អ្នក​ត្រូវ​ការគិត​ពី ចំណូល ចំណាយ និង​ការ​រកស៊ី។

 

៨៖ មិន​សូវ​ពឹងពាក់ ឬ​សាំញ៉ាំ

 

នារី​ចិន​ភាគ​ច្រើន​គឺ​ម្ចាស់ការ​លើ​ខ្លួន​ឯង ដូច្នេះ​ហើយ​ភាគ​ច្រើន​កិច្ចការ​​ទាំងឡាយ​នាង​ធ្វើ​ដោយ​​​ខ្លួន​ឯង​ស្ទើរ​តែ​ទាំង​អស់។ មិន​មែន​ថា​ពួក​គេ​នឹង​មិន​ពឹង​ពាក់​អ្នក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​ពេល​ណា​ត្រូវ​ពឹង​ ហើយពេល​ណា​ត្រូវ​ឈប់ និង​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង។

ឥឡូវ​ដឹង​ការ​ពិត​នៅ​ពីក្រោយ​​ការ​ជ្រើសរើស​សង្សារ​-ប្រពន្ធ​ចិន ឬ​កាត់​ចិន​ហើយ សូម​កុំ​ខឹង ឬ​ស្អប់​ខ្ញុំ​អី​​ដែល​លើក​គំនិត​នេះ​មក​និយាយ​រៀបរាប់ ប៉ុន្តែ​បើ​អ្នក​មាន​គំនិត​ផ្សេង តោះ! និយាយ​តាម​ប្រអប់​មតិ​អោយ​មិត្តភ័ក្ដិ​យើង​បាន​ស្ដាប់​ផង!

Leave a Reply

Your email address will not be published. Required fields are marked *