តើត្រង់អ្នកខ្លះដែលថាអ្នកគឺជាអ្នកមាន ?

គំនិត

មិន​ថា ​អ្នក​​មាន​ចំណូល​ច្រើន ​ឬ​ប្រាក់​ខែ​ខ្ទង់​ពាន់ ​ខ្ទង់​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ខែៗ​ទេ ​អ្នក​នឹង​នៅ​តែ​មិន​អាច​ក្លាយ​ជា​អ្នក​មាន ​បើ​អ្នក​មិន​ចេះ​វិធី​គ្រប់គ្រង។ ​​«មនុស្ស​ជា​ច្រើន​មិន​បាន​គិត​ដល់​ថា ​​​មិន​មែន​ប្រាក់​ដែល​ពួកគេ​រក​បាន​ទេ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ តែ​នៅ​ត្រង់​ថា ​តើ​ពួកគេ​ចេះ​ទុក​ដាក់​លុយ​នោះ​ប៉ុណ្ណា»។ ​​​លោក​ Robert Kiyosaki​ អ្នក​និពន្ធ​សៀវភៅ​ល្បី​មាន​ចំណងជើង​ថា ​”Rich Dad Poor Dad” ​ធ្លាប់​បាន​លើក​ឡើង។

​​​អ្នក​អាច​យក​អ្នក​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ខ្ទង់​លាន​ដុល្លារ ​​ឬ​អត្តពលិក​ដែល​រក​ចំណូល​បាន​រាល់​លាន​ដុល្លារ​កាលពី​ក្មេង។ ​​​នៅ​ចុងក្រោយ​បញ្ចប់​ពួកគេ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​ការ​មិន​ចេះ​គ្រប់គ្រង​នេះ​ឯង

​​ជា​ធម្មតា​នៅ​ពេល​ចំណូល​កើន​ឡើង​ ​មនុស្ស​​មាន​ទំនោរ​​បង្កើន​ការ​ចំណាយ​ឲ្យ​កាន់​តែ​ធំជាង​មុន​ ​​ដែល​​សកម្មភាព​​​នេះ​​នឹង​នាំ​ទៅ​រក​ទម្លាប់​ដ៏​គ្រោះថ្នាក់។​​​

ចុះ​អ្វី​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នេះ​ ​​និង​បង្កើត​ចំណូល? ​នោះ​គឺ​ ភាព​វៃ​ឆ្លាត​ក្នុង​ការ​គ្រប់គ្រង​លុយ។ ​​«មាន​លុយ​​តែ​បើ​គ្មាន​ភាព​វៃឆ្លាត​លើ​ផ្នែក​ហិរញ្ញវត្ថុ​​ទេ​នោះ​​ ​មិន​យូរ​មិន​ឆាប់​លុយ​នឹង​រត់​ចេញ​ពី​អ្នក»។

មនុស្ស​ជា​ច្រើន​បាន​រៀន​ពី​​វិធី​រក​លុយ​ ​រក​ការងារ​ធ្វើ ​​និង​ធ្វើការ​ឲ្យ​សកម្ម ​តែ​កម្រ​មាន​អ្នក​បង្រៀន​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​លុយ ​និង​គ្រប់គ្រង​លុយ​នោះ​ទេ។

ការ​គ្រប់គ្រង​លុយ​នេះ​មិន​ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ MBA ​ឬ​វិញ្ញាបនបត្រ​ដែល​ទទួល​ស្គាល់​ទេ ​មនុស្ស​ធម្មតា​ក៏​អាច​គ្រប់គ្រង​បាន​ដែរ។ ​​ចាប់​ផ្ដើម​ដំបូង​​ដោយ​រៀន​ពី​ភាព​ខុស​គ្នា​រវាង​​ទ្រព្យសកម្ម ​និង​បំណុល។ ​បន្ទាប់​មក​ទៀត​ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ចំណូល​របស់​អ្នក​គឺ​ធំ​ជាង​ចំណាយ ​នោះ​យូរៗ​ទៅ​អ្នក​នឹង​ចេះ​គ្រប់គ្រង​លុយ​កាន់​តែ​ប្រសើរ៕


ប្រភព៖ ​Businessinsider

Leave a Reply

Your email address will not be published. Required fields are marked *