ចរិត​យ៉ាប់​ទាំង ១០ ​យ៉ាង​ដែលកូនៗប្រែប្រួល ដោយសារទង្វើ​​ឪពុកម្ដាយ​ធ្វើ​ដាក់​រាល់ថ្ងៃ​

គំនិត ចែករំលែក

អត្តចរិត​របស់​កូន​ជា​លទ្ធផល​ឆ្លើយ​តប​​ទៅ​នឹង​ទង្វើ​របស់​ឪពុក​ម្ដាយ​ ព្រោះ​ឪពុក​ម្ដាយ​ជា​គំរូ​​​និង​ជា​អ្នក​បង្ហាត់​បង្រៀន​កូន​ឲ្យ​ដឹង​​ខុស​ត្រូវ​ និង​ក្លាយ​ជា​មនុស្ស​ដែល​លោក​ចង់​បាន។​ បើ​កូន​មាន​ចរិត​មិន​ល្អ​ គឺ​មក​ពី​ម្ដាយ​ឪពុក​អប់រំ​មិន​បាន​ល្អ។​ ទាំង​នេះ​ជា​កំហុស​ ដែល​ឪពុក​ម្ដាយ​ធ្វើ​​ដោយ​មិន​ដឹង​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​លើ​អត្តចរិត​របស់​កូន៖​

១.​ បើ​កូន​ញ៉េះញ៉ោះ​រំខាន​អ្នក​ខ្លាំង​ មាន​ន័យ​ថា​ព្រោះ​អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​​ពួក​គេ។​

២.​ បើ​កូន​ចេះ​កុហក​ ក៏​ព្រោះ​តែ​ពី​មុន​ អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ខ្លាំង​លើស​​ទៅ​លើ​កំហុស​តិច​តួច​របស់​កូន។

៣.​ បើ​កូន​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​មក​ពី​អ្នក​មាន​តែ​​ការ​ប្រដៅ​ តែ​ខ្វះ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូនធ្វើ​ខ្លួន​ឯង។​

៤.​ បើ​កូន​ខ្លាច​គេ​ ព្រោះ​អ្នក​តែង​តែ​​បន្ទោស​ឬ​ដាក់​ទោស​ពួកគេនៅមុខ​គេ​ឯង។

៥.​ បើ​ពេល​អ្នក​ទិញ​របស់​លេង​ឲ្យ​កូនហើយ​ តែ​ពួកគេនៅ​តែ​លេង​របស់​អ្នក​ដទៃ​ មាន​ន័យ​ថា​អ្នក​ខ្វះ​ការ​យល់​ដឹង​ពី​កូន​ ដែល​មិន​ដឹង​ថា​អ្វី​ដែល​គេចង់​បាន​ពិត​ប្រាកដ។​

៦.​ បើ​កូន​អ្នក​ក្លាយ​ជា​មនុស្ស​កំសាក​ ក៏​ព្រោះ​តែ​អ្នក​នឹង​ហើយ​​ដែល​តែង​តែ​ចេញ​មុខ​ជួយ​ពួកគេក្នុង​ពេល​មាន​ឧបសគ្គ។​

៧.​ បើ​កូន​អ្នក​ចេះ​ខឹង​ច្រណែន​ នោះ​ព្រោះ​តែ​អ្នក​តែង​តែ​ប្រៀបធៀប​ពួកគេនឹង​អ្នក​ដទៃ។​

៨.​ បើ​កូន​អ្នក​មិន​ចេះ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ខ្វល់​ពី​អារម្មណ៍​កូន។

៩.​ បើ​កូន​ចេះ​លាក់លៀម​ក៏​ព្រោះ​អ្នក​ធ្លាប់​ខឹង​ច្រឡោត​ រាល់​ពេល​កូនប្រាប់​អ្នក​។

១០.​ បើ​កូន​មាន​​ចរិតឈ្លើយ​ គឺ​មក​ពិ​អ្នក​ធ្លាប់​ប្រើ​ពាក្យជេរ​ ឬគម្រាមកូនដោយ​ប្រើហិង្សា។

ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

Leave a Reply

Your email address will not be published. Required fields are marked *