10 យ៉ាង​មិន​គួរ​ភ្លេចពេល ​ក្លាយ​ទៅ​​ជា​អ្នក​មាន

ចែករំលែក ជំនឿ ជីវិត

ពេល​ខ្លះ​មុន​​នឹង​ក្លាយ​ជា​អ្នក​មាន គឺ​ប្រៀប​បាន​​នឹង​ឡើង​ភ្នំ​ដ៏​ខ្ពស់ ​មួយ​ អ្នក​បាន​ឆ្លង​កាត់​ពុះពារ​នូវ​ គ្រប់​ឧបសគ្គ​​ ទម្រាំ​បាន​ដល់​ចំណុច​កំពូល។ កាល​បើ​បាន​ឈាន​ដល់​ គោល​ដៅ​ខ្លួន​ចង់​បាន​ហើយ មាន​រឿង​ខ្លះ​អ្នក​​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ដាច់​ខាត ដើម្បី​ជៀសវាង​បាត់​បង់​នូវ​អ្វី​ ដែល​អ្នក​ខំ​ព្យាយាម​មក​អស់​រយៈ​កាល​ជា​យូរ ​និង​ជៀស​ឲ្យ​ផុត​​​​​ពី​សេច​ក្តី​​វិនាស​អន្តរាយ​ក្នុង​ជីវិត​​ផង​ដែរ។

Happy man enjoying the rain of money

1.មិន​ប្រឡូក​ប្រឡាក់​​ជាមួយ​នឹង​ល្បែង​ស៊ីសង

ជាពិសេស​នៅ​កាស៊ីណូ បើ​អ្នក​ញៀន​នឹង​វា​ហើយ អ្នក​ច្បាស់​ជា​ដក​​ខ្លួន​មិន​រួច ដរាប​ណា​កាន់​​តែ​ចង់​ឈ្នះ អ្នក​​​នឹង​ផុង​ខ្លួន​កាន់​តែ​ខ្លាំង រហូត​ដល់​ជំពាក់​បំណុល​គេ​ជុំ​ទិស​ក៏​មាន។ ​ត្រូវ​ចាំ​​ថា​ល្បែង​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​សប្បាយ និង​មិន​​ស្តាយ​ក្រោយ គឺ​មាន​តែ​ការ​លេង​​ជាមួយ​មិត្តភ័ក្ដិ សាច់​ញាតិ ក្រុម​​គ្រួសារ ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។

2.ការ​តស៊ូ​​ដែល​ចាប់​ផ្ដើម​ពី​ដៃ​ទទេ

​​ភាព​ជោគជ័យ​មាន​បាន មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​មិន​ប្រយ័ត្ន ​អ្នក​​អាច​​នឹង​បាត់​បង់​ភាព​ជា​ខ្លួន​ឯង​បាន​យ៉ាង​ងាយ ដោយ​សារ​តែ​ជិវិត​អ្នក​កាល​នៅ​ក្រ​ និង​​ពេល​​ក្លាយ​ជា​អ្នក​មាន​ វា​ខុស​គ្នា​ស្រឡះ ដូច្នេះ​ហើយ​​​​អ្នក​​មិន​ត្រូវ​​​រើសអើង​មនុស្ស​ដូច​គ្នា​​ឡើយ​ ទោះ​បី​ជា​ពួក​គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ។​​​

3.មនុស្ស​​ដែល​ជួយ​យក​​អសារ​​អ្នក​ កាល​គ្រា​ក្រ

​មិន​ថា​អ្នក​​ខ្លាំង​​ពូកែ ឆ្លាត​ដល់​កម្រិត​ណា​ក៏​ដោយ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដទៃ អ្នក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ ទោះ​បី​ជា​តិចតួច​ក្តី ប៉ុន្តែ​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​មួយ​នេះ។

4.លុយ​មិន​មែន​អាច​កែ​ប្រែ​អ្វី​ៗ​បាន​គ្រប់​យ៉ាង​

ត្រូវ​ហើយ​លុយ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ ប៉ុន្តែ​មិន​មែន​បាន​គ្រប់​ពេល​ទេ។ ឧទាហរណ៍​ថា ​អ្នក​រវល់​ជាមួយ​ការងារ​ខ្លាំង រហូត​គ្មាន​ពេល​ទៅ​សួរ​សុខ​ទុក្ខ​​​ឪពុក​ម្ដាយ អ្នក​បាន​ត្រឹម​​ផ្ញើ​​​លុយ​កាក់​​​ជូន​ទៅ​គាត់ ប៉ុន្តែ​ពេល​ខ្លះ​​វា​​គ្មាន​តម្លៃ​ស្មើ​នឹង​ ​ការ​​យក​ចិត្ត​ទុក​ដាក់​ ឃើញ​មុខ​កូន​មកលេង​​ផ្ទាល់​​​នោះ​ទេ។

5.សុភមង្គល​​អ្នក​​បាន​មក​​ពី​ការ​ចេះ​ជួយ​អ្នក​ដទៃ

អ្នក​ដឹង​ទេ​ថា​​មាន​លុយ​ច្រើន ​ហើយ​មិន​កំណាញ់​ដាក់​អ្នក​ដទៃ​ គឺ​ជា​សុភមង្គល​មួយ​ដែល​កម្រ​​រក​បាន។ បើ​អ្នក​​បរិច្ចាគ​លុយ ឬ​របស់​របរ ទៅ​ឲ្យ​អ្នក​ក្រ​ខ្សត់​​តាម ​ទឹក​ចិត្ត​ដែល​​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​សប្បាយ​រីករាយ​ ជាង​​​ភាព​​អាត្មានិយម​​គិត​តែ​ពី​ការចំណាយ​​សម្លាប់ខ្លួនឯង​។

6.គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង

​មិន​ថា​ស្រី មិន​ថា​ប្រុស កុំ​​ភ្លើតភ្លើន​ ស្រី​ញី​អូន​បង ភ្លេច​ប្តី​​ភ្លេច​ប្រពន្ធ​ ជះ​លុយ​ទិញ​ទឹក​ចិត្ត​ និង​ក្តី​ស្រលាញ់​ក្លែងក្លាយ ទៅ​ឲ្យ​មនុស្ស​ដែល​​គិត​លុយ​​​ជា​ធំ។

7.ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

រីក​រាយ​​នឹង​​ជីវិត​ដែល​​​អ្នក​កំពុង​តែ​មាន​សព្វ​ថ្ងៃ ប៉ុន្តែ​មិន​អួត​ក្អេងក្អាង ហើយ​​ប្រៀប​ធៀប​អ្នក​ដទៃ​ គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​គ្មាន​នរណា​​​ដល់ ព្រោះ​​ជីវិត​​មនុស្ស​​ម្នាក់ៗ​ស្ថិត​នៅ​ចំណុច​ខុសៗ​​គ្នា ទោះ​ថ្ងៃ​​នេះ​​​ក្រ​ពិត ឲ្យ​តែ​​មាន​ចិត្ត​តស៊ូ គេ​ក៏​គង់​មាន​ឧកាស​ជោគជ័យ​ដូច​អ្នក​ដែរ។

8.ទទួល​យក​ជំនួយ​ពី​អ្នក​ដទៃ

គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ​មាន​រឿង​ខ្លះ​ដែល​អ្នក​មិន​ទាន់​ដឹង មិន​ទាន់​ចេះ​គ្រប់​គ្រង​ច្បាស់លាស់ ដូច្នេះ​ហើយ​អ្នក​អាច​រក​ជំនួយ​ការ​ផ្ទាល់​ខ្លួន​ម្នាក់​ដែល​មាន​សមត្ថភាព មក​បំពេញ​ចំណុច​ខ្សោយ ទាំង​អស់​នោះ ព្រម​ទាំង​ទទួល​យក​មតិ​យោបល់​ល្អៗ​ពី​គេ​ផង​ដែរ។

9.ជៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន​គ្រប់​ប្រភេទ

មិន​ថា​បារី ស្រា កញ្ឆា​បែប​ណា​នោះ​ទេ ឲ្យ​តែ​របស់​​ធ្វើ​ឲ្យ​ញៀន​ត្រូវ​ជៀស​ឲ្យ​ផុត ព្រោះ​វា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​​ណាស់ សម្រាប់​អាយុ​ជីវិត​។ បើ​​ពេល​ខ្លះ ធុញ​ទ្រាន់ ស្មុគស្មាញ​ខ្លាំង គួរ​ស្វែង​រក​អ្វី​មក​ជំនួស​របស់​អស់​ទាំង​នេះ ព្រោះ​​អ្នក​អាច​នឹង​​​ញៀន​ដោយ​មិន​ដឹង​ខ្លួន ចាប់​តាំង​ពី​ការ​សាក​ល្បង​លើក​ដំបូង។

10.គោល​ដៅ​ក្នុង​ជីវិត

កាន់​តែ​​មាន​លុយ​ច្រើន​​ មនុស្ស​​កាន់​តែ​​ត្រូវ​ការ​សេរីភាព​​​ ហើយ​​​មិន​សូវ​ជា​ខ្វល់​ខ្វាយ​ព្រួយ​បារម្ភ​ ពី​ភាព​អវិជ្ជមាន​​នា​ពេល​អនាគត​ប៉ុន្មាន​ទេ។ យ៉ាង​ណា​មិញ​​​ទោះ​បី​ជា​អ្នក ​មាន​បាន​ដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង ឬ​​កើត​មក​ជា​​កូន​អ្នកមាន​ស្រាប់​ក៏​ដោយ អ្នក​ត្រូវ​មាន​គោល​ដៅ​​ និង​បំណង​​ច្បាស់​លាស់​មួយ​​សម្រា​ប់​​ជីវិត ដើម្បី​កុំ​ឲ្យ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ វិនាស​ហិនហោច​ទៅ​វិញ ដោយ​សារ​ការ​មិន​ចេះ​ចាត់​ចែង៕

ប្រភព៖ Nexshark

Leave a Reply

Your email address will not be published. Required fields are marked *