១០-១៣ កក្កដា ហ៊ុងស៊ុយឡើងឆ្នាំទាំង៩​បើតាមទំនាយទេវតាដំណាក់សំពៅហ្លួង

ចែករំលែក ជំនឿ

ទំនាយទេវតាដំណាក់សំពៅហ្លួង សក្តិសិទ្ធណាស់ ១០-១៣ កក្កដា ២០១៨​ ឆ្នាំទាំង៩ ហ៊ុងស៊ុយនៅតែបន្តឡើងកាន់តែខ្លាំង សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សា តាមជួយប្រោសព្រំ ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណង សាធុ…សាធុ…សាធុ…

ឆ្នាំជូត​

ខំមិនលេខនាំសំណាង 567 យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ចំពោះឆ្នាំ ជូត : បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។

ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​លំនឹង​ល្អ ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេពី​ព្រោះ​បញ្ហា​មិនល្អ​ក៏​យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់​ហើយ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំខាល​

ខំមិនលេខនាំសំណាង 168 យកលាភសម្បត្តិទេវតាទ្រព្យ នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ ខាល : រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។

​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំថោះ​

ខំមិនលេខនាំសំណាង 777 យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ ថោះ : ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។

អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុក លុយ​៕

ឆ្នាំរោង​

ខំមិនលេខនាំសំណាង 789 យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ រោង: រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។

​រាសី​ខ្ពស់ត្រដែត​ ​បើ​លោកអ្នក​មាន​កិច្ចការងារ​អ្វី​បាន​ត្រៀម​ល្អ​នោះ​មិន​ថា​កិច្ចការ​តូចធំ​ទេ​គឺ តែង​សម្រេច​ជោគជ័យ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម គួរ​ជាទី​រីករាយ ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំម្សាញ់​

ខំមិនលេខនាំសំណាង 789 យកលាភសម្បត្តិទេវតាទ្រព្យ នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ ម្សាញ់ : បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។

​រាសី​ខ្ពស់ត្រដែត ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ដែល​ធ្វើឱ្យ​បញ្ហា មួយចំនួន​ត្រូវ​ធូរស្បើយ​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ ។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

ខំមិនលេខនាំសំណាង 888 យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ មមី: រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕

ឆ្នាំមមែ​

ខំមិនលេខនាំសំណាង 168 យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ ពពែ : ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ទោះ​ធ្វើ​អ្វី​ក៏​មិនអាច លោភលន់​បានទេ​ពីព្រោះថា ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិន សូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ឆ្នាំរកា​

ខំមិនលេខនាំសំណាង 222 យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ រកា : រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។

ឆ្នាំកុរ​

ខំមិនលេខនាំសំណាង 799 យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ ចំពោះឆ្នាំ កុរ : បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​រាសី​ខ្ពស់ត្រដែត​ ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ ផង​។ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

សូមអធ្យាស្រ័យរាល់កំហុសឆ្គងដោយអច្ចេតនាផ្សេងៗ យើងខ្ញុំសូម (ស៊ែរបួងសួង!) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យ ជួបតែលាភសំណាង ទ្រព្យធន យសសក្តិនិងពោរពេញទៅដោយសេចក្តី​សុខសុភមង្គល​ជា​រៀងរហូត។

ប្រភព : ហោរាសាស្រ្តសុរិយាគតិចិន

Leave a Reply

Your email address will not be published. Required fields are marked *