កម្មវិធី​ទាំង ៥ យ៉ាងដែលមនុស្ស​ជោគជ័យ​ តែងតែប្រើប្រាស់ជារៀង​រាល់ថ្ងៃ

ចែករំលែក ជំនឿ ទស្សនៈ និងប្រវត្តិបុគ្គល

តើអ្នកលើកទឹកចិត្តខ្លួនឯងឱ្យរៀនជំនាញនិងគន្លឹះថ្មីៗរាល់ថ្ងៃទេ? ឬមួយអ្នករៀនជំនាញថ្មីតែពេលណាដែលចាំបាច់? បច្ចេកវិទ្យាចល័តបានបង្កើតផ្លូវសម្រាប់ការរៀនគ្រប់ប្រភេទដើម្បីជួយមនុស្សឱ្យរកឃើញពត៌មានថ្មី។ មានកម្មវិធីល្អៗជាច្រើនដែលចាំជួយអ្នកទទួលបានចំណេះដឹងនិងជំនាញថ្មីៗរាល់ថ្ងៃ ប្រសិនបើអ្នកចង់បង្រៀនខ្លួនឯង៖

១/ TED

របៀបរៀនដែលល្អមិនចាំបាច់តែជាការរៀននៅក្នុងថ្នាក់នោះទេ។ ប្រសិនបើអ្នកគ្រាន់តែអង្គុយចុះនិងស្តាប់គំនិតថ្មីៗ ហើយស្តាប់កម្មវិធី“TED Talks”ដែលមានរាប់ពានប្រធានបទ ក៏អ្នកអាចទទួលបានចំណេះដឹងយ៉ាងច្រើនអំពីអ្វីដែលមាននិងកំពុងតែកើតឡើងក្នុងពិភពលោកនេះបានដែរ។ ការបង្រៀនតាមប្រធានបទមួយៗដែលប្រើពេលខ្លីនេះអាចផ្តល់ចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗ របកគំហើញ សិល្បៈ វិទ្យាសាស្រ្ត ការច្នៃប្រឌិត និងប្រធានបទជាច្រើនផ្សេងទៀត។

 

២/ Coursera

នៅក្នុងបរិស្ថាននៃរបៀបរៀនកាន់តែទំនើបខ្លាំងឡើងៗ ក្រុមហ៊ុន Coursera បានចាប់ដៃគូជាមួយនឹងគ្រឹះស្ថានសិក្សាល្បីៗដូចជា Duke, Stanford និង John Hopkins ជាដើមនាំមកជូនអ្នកនូវការសិក្សាកម្មវិធីកម្រិតមហាវិទ្យាល័យក្នុងជំនាញចិត្តវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កម្មវិធីសិក្សាមួយវគ្គៗមានបង្រៀនតាមវីដេអូដែលថតទុក រួមជាមួយនឹងការផ្តល់គម្រោង និងការប្រឡងតាមអ៊ីនថឺណិត ដែលមានលក្ខណៈដូចគ្នានឹងការរៀននៅក្នុងសាលាដោយផ្ទាល់ដែរ។

 

៣/ edX

ស្រដៀងគ្នានឹងក្រុមហ៊ុន Coursera អ្នកប្រើប្រាស់កម្មវិធីedX អាចទទួលបានវគ្គសិក្សាកម្រិតឧត្តមដោយមិនចាំបាច់ត្រូវចំណាយថវិកាច្រើនដូចទៅរៀនជាក់ស្តែងក្នុងសាលាឡើយ។ អ្នកអាចចុះឈ្មោះចូលរៀន និងចូលរួមការប្រឡង ការស្តាប់សាស្រ្តាចារ្យពន្យល់ និងកិច្ចការដែលត្រូវអនុវត្តទៅតាមពេលវេលាជាក់ស្តែងដែលអ្នកអាចឆ្លៀតបាន។

 

៤/ Khan Academy

ទោះបីជាកម្មវិធី Khan Academy មិនបានផ្តល់ជូនកម្មវិធីសិក្សាកម្រិតសកលវិទ្យាល័យដូចកម្មវិធី edX និង Coursera ក៏គេមានបង្ហាញមេរៀនអប់រំដែលរៀបចំយ៉ាងល្អធ្វើឱ្យអ្នកចង់រៀន។ មកដល់ពេលនេះកម្មវិធី Khan Academy មានវីដេអូអប់រំជាង៤០០០មេរៀន ដែលអ្នកអាចរំលឹកមេរៀនចាស់ ឬចាប់ផ្តើមមេរៀនថ្មីបានយ៉ាងងាយស្រួលក្នុងប្រធានបទផ្សេងៗដូចជាគណិតវិទ្យា វិទ្យាសាស្រ្ត សិល្បៈ និងកុំព្យូទ័រជាដើម។

 

៥/ The Fact App

ពេលខ្លះ អ្នកមិនដឹងថាអ្នកមិនចេះអ្វីនោះទេ។ ក្នុងស្ថានភាពបែបនេះ កម្មវិធី Fact App អាចបង្ហាញអ្នកពត៌មានល្អមួយចំនួនដែលខួរក្បាលរបស់អ្នកខកខានមិនបានដឹង។ កម្មវិធីនេះផ្តល់ជូនជាប្រចាំថ្ងៃនូវការពត៌មានពិតមានប្រយោជន៍ និងសំណួរជុំវិញប្រធានបទជាច្រើនដែលមានដូចជាសេដ្ឋកិច្ចអាមេរិក នយោបាយ និងស្ថានភាពសង្គមជាដើមក្នុងបំណងជួយអ្នកឱ្យចេះសម្រេចចិត្តតាមបែបការពិចារគ្រប់ជ្រុងជ្រោយទាក់ទងនឹងអ្វីៗដែលនៅជុំវិញខ្លួន។

 

 

ប្រភព​៖ Lifehack

Leave a Reply

Your email address will not be published. Required fields are marked *