៧ ចំនុចដែលធ្វើអោយអ្នកមានភាពជាអ្នកដឹកនាំ និងទទួលបានជោគជ័យក្នុងជីវិត

ចែករំលែក ជំនឿ ជីវិត ទស្សនៈ និងប្រវត្តិបុគ្គល

ប្រសិនបើអ្នកបានព្យាយាមគ្រប់បែបយ៉ាងហើយតែនៅមិនសម្រេចបានជោគជ័យតាមការចង់បាន ប្រហែលមកពីអ្នកខ្វះការគិតឱ្យបានល្អិតល្អន់ហើយ។ ដើម្បីគិតបែបនេះបាន អ្នកត្រូវរៀនជំនាញជាច្រើននិងយល់ឱ្យបានច្បាស់មុនពេលប្រើប្រាស់ខួរក្បាលរបស់អ្នក។ អ្នកត្រូវតែរិះគិតរកមូលហេតុ និងវិភាគឱ្យគ្រប់ជ្រុងជ្រោយនៃបញ្ហាមុននឹងដោះស្រាយ។

ហេតុអ្វីបានជាមនុស្សភាគច្រើនពិបាកទទួលបានរបៀបគិតបែបល្អិតល្អន់ម្លេះ?

រឿងដែលពិបាកបំផុតក្នុងការគិតបែបល្អិតល្អន់គឺអ្នកត្រូវតែពន្យាពេលវាយតម្លៃ ហើយត្រូវបើកចិត្តឱ្យទូលាយដែលអាចកែប្រែជំនឿរបស់អ្នកប្រសិនបើមានការបកស្រាយតាមហេតុផលដែលបញ្ជាក់ថាជំនឿរបស់អ្នកនោះមិនត្រឹមត្រូវ ឬខុសទាំងស្រុង។ គ្រឹះសំខាន់បំផុតនៃការគិតបែបល្អិតល្អន់គឺការពិចារណាចុះឡើងរវាងទ្រឹះស្តីឬជំនឿ ហើយព្យាយាមទទួលយក ឬលុបបំបាត់ចោលចំណុចដែលមិនមានប្រយោជន៍សម្រាប់អ្នក។

តើអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅរកការគិតបែបល្អិតល្អន់ទេ?

 

បើទោះជាមានការលំបាកក្នុងការគិតបែបល្អិតល្អន់ ក៏ការគិតរបៀបនេះកំពុងតែមានតម្លៃនិងចាំបាច់ខ្លាំងឡើងៗក្នុងវិជ្ជាជីវទូទៅ។ ដូច្នេះដើម្បីមើលឱ្យដឹងថាអ្នកមានការគិតរបៀបនេះដែរឬអត់ អ្នកត្រូវថ្លឹងថ្លែងតាមរយៈលក្ខណៈទាំង៧នេះ​៖

១/ ស្វែងរកការពិត

តើអ្នកជាមនុស្សស្រឡាញ់សច្ចភាពទេ? តើអ្នកធ្លាប់ដែលព្យាយាមឈ្វេងយល់កិច្ចការនិងរឿងរ៉ាងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកទេ ឬគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយ?

២/ ចិត្តបើកទូលាយ

តើអ្នកអាចទទួលយកពត៌មានថ្មីៗបានទេ? តើអ្នកចូលចិត្តផ្តល់គំនិតថ្មីៗទេ បើទោះជាវាមិនសូវសមហេតុផល ឬខុសពីគេក៏ដោយ? ឬមួយអ្នកបិទចិត្តមិនទទួលយកភាពទំនើបដែលកំពុងតែកើតមាន?

៣/ ការចេះវិភាគគ្រប់ជ្រុងជ្រោយ

តើអ្នកធ្លាប់ព្យាយាមសាកល្បងឈ្វេងយល់មូលហេតុពីក្រោយដំណើររឿងដែលកើតឡើងទេ? តើការសម្រេចចិត្តរបស់អ្នកផ្អែកលើអារម្មណ៍ ឬអ្នកមានបានថ្លឹងថ្លែងចំណុចវិជ្ជមាននិងអវិជ្ជមានរួចរាល់មុននឹងសម្រេចចិត្ត?

៤/ ការគិតជាប្រព័ន្ធ

តើអ្នកដោះស្រាយបញ្ហាដោយមានបែបផែនច្បាស់លាស់និងជាក់លាក់ទេ? តើអ្នកបំបែកបញ្ហាទៅជាបំណែកតូចៗ និងយកមកដោះស្រាយម្តងមួយៗ ឬម្តងទាំងអស់?

៥/ ទំនុកចិត្តក្នុងការថ្លឹងថ្លែងហេតុផល

តើអ្នកតែងតែខ្ចីគំនិតអ្នកដទៃ ឬអ្នកយល់ថាជំនឿចិត្តរបស់អ្នកមានសារៈសំខាន់ជាងរបស់អ្នកដទៃ? តើអ្នកមានទំនុកចិត្តក្នុងការវាយតម្លៃរបស់ខ្លួនឯងទេ? ហើយតើអ្នកគិតថាអ្នកមានហេតុផលចំពោះទំនុកចិត្តរបស់អ្នកទេ? តើអ្នកចូលចិត្តវាយតម្លៃការគិតរបស់ខ្លួនឯងទេ?

៦/ ភាពចង់ដឹង

តើអ្នកសួរសំណួរគេញឹកញាប់ទេ? តើអ្នកចូលចិត្តឆ្ងល់ទេ?

៧/ ភាពចាស់ទុំក្នុងការវាយតម្លៃ

តើអ្នកប្រើពេលវេលាខ្លះទេក្នុងការសម្រេចចិត្តលើកិច្ចការអ្វីមួយ? ឬមួយអ្នកប្រញាប់សន្និដ្ឋានភ្លាមៗ? តើអ្នកបានព្យាយាមវិភាគរឿងហេតុពីជ្រុងផ្សេងៗទេ និងពិចារណាចំពោះបទពិសោធន៍របស់អ្នកដទៃទេ? ឬមួយគ្រាន់តែឱ្យតម្លៃខ្លួនឯងលើសគេទាំងអស់?

សរុបមកវិញ ជំនាញសំខាន់ក្នុងការគិតបែបល្អិតល្អន់គឺត្រូវមានការវិភាគ អនុវត្តតាមបទដ្ឋានច្បាស់លាស់ បែងចែកប្រភេទបញ្ហា ស្វែងរកពត៌មានបន្ថែម ប្រើប្រាស់តក្កវិទ្យា សន្និដ្ឋាន និងប្រែក្លាយការសន្និដ្ឋាននោះឱ្យទៅជាចំណេះដឹង។

ប្រភព​៖ Lifehack

Leave a Reply

Your email address will not be published. Required fields are marked *