ថ្ងៃទី ១៣ ១៤ ១៥ ១៦ កក្កដាឆ្នាំទាំង៨​ មានដំណឹងល្អ អាចជាលុយកាក់ឬឋានះបុណ្យសក្តិ ទ្រព្យសម្បត្តិ​ 

ចែករំលែក ជំនឿ

ជាការពិត ជោគវាសនាមនុស្សយើងមើលមិនឃើញ តែអាចទៅដល់ ប្រសិនបើយើងមានគោលដៅច្បាស់លាស់ ភាពជឿជាក់លើខ្លួនឯង ក៏ដូចជារៀបចំផែនការជីវិតឲ្យបានត្រឹមត្រូវនោះ ព្រោះថាមនុស្សយើងកើតមកសុទ្ធសឹងតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែអ្វីដែលសំខាន់នោះគឺការតាំងចិត្ត តស៊ូ អំណត់ ព្យាយាម ឈោងចាប់អ្វីដែលយើងកំពុងតែធ្វើវាសព្វថ្ងៃនេះ។

ជំនឿ និងការទស្សន៏ទាយវាគ្រាន់តែជា ផ្នែកអរូបីមួយ នៃជីវិត តែភាគច្រើន វាក៏អាចជួយលើកទឹកចិត្តយើង មានជំនឿចិត្តលើខ្លួនឯងរហូតដល់សំរេចកិច្ចការទាំងនោះបាន ផងដែរ។

ឆ្នាំ ជូត ខំមិន 557 កាត់ស៊យ យកលាភចូល

សត្វកណ្តុរមាស ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​
រាសី​ទូទៅ​: ខ្ពស់ត្រដែត​
ពណ៌​សំណាង​: លឿង
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​រលូន
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ និងយល់ចិត្តគ្នាកាន់តែខ្លាំង។

ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​លំនឹង​ល្អ ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេពី​ព្រោះ​បញ្ហា​មិនល្អ​ក៏​យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់​ហើយ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំ ឆ្លូវ ខំមិន 897 កាត់ស៊យ

គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន
រាសី​ទូទៅ​: ខ្ពស់ត្រដែត​
ពណ៌​សំណាង​: ទឹកក្រូច
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ​
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់

ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។

អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុក លុយ​៕

ឆ្នាំ ខាល ខំមិន135 កាត់ស៊យ

​សត្វខ្លា ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​
ពណ៌​សំណាង​: បៃតង
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​សន្សឹមៗ
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់ មានលាភមានជ័យ…

រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រាសី​ខ្ពស់ត្រដែត​ ​បើ​លោកអ្នក​មាន​កិច្ចការងារ​អ្វី​បាន​ត្រៀម​ល្អ​នោះ​មិន​ថា​កិច្ចការ​តូចធំ​ទេ​គឺ តែង​សម្រេច​ជោគជ័យ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម គួរ​ជាទី​រីករាយ ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំ រោង ខំមិន 565 កាត់ស៊យ

នាគរាជ ទេវតា​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន
ពណ៌​សំណាង​: ស
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ​
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អប្រសើរ​ណាស់។

រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។

​រាសី​ខ្ពស់ត្រដែត​ ​បើ​លោកអ្នក​មាន​កិច្ចការងារ​អ្វី​បាន​ត្រៀម​ល្អ​នោះ​មិន​ថា​កិច្ចការ​តូចធំ​ទេ​គឺ តែង​សម្រេច​ជោគជ័យ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម គួរ​ជាទី​រីករាយ ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំ ម្សាញ់ ខំមិន 667 កាត់ស៊យ

​សត្វពស់ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​
ពណ៌​សំណាង​: ប្រផេះ
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​សន្សឹមៗ
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ និងយល់ចិត្តគ្នាកាន់តែខ្លាំង។

បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។

​រាសី​ខ្ពស់ត្រដែត ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ដែល​ធ្វើឱ្យ​បញ្ហា មួយចំនួន​ត្រូវ​ធូរស្បើយ​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ ។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំ មមី 595 កាត់ស៊យ

សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី
រាសី​ទូទៅ​: ខ្ពស់ត្រដែត​ ពណ៌​សំណាង​: ស្វាយ
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​រលូន
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ជាងមុន
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ និងយល់ចិត្តគ្នាកាន់តែខ្លាំង។

រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕

បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​រាសី​ខ្ពស់ត្រដែត​ ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ ផង​។ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

ឆ្នាំ វក ខំមិន 787 កាត់ស៊យ

សត្វស្វា ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​
រាសី​ទូទៅ​: ខ្ពស់ត្រដែត​
ពណ៌​សំណាង​: ផ្ទៃមេឃ
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​រលូន
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​គ្រាន់បើ
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ និងយល់ចិត្តគ្នាកាន់តែខ្លាំង។

ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ទោះ​ធ្វើ​អ្វី​ក៏​មិនអាច លោភលន់​បានទេ​ពីព្រោះថា ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិន សូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ឆ្នាំ រកា ខំមិន 883 កាត់ស៊យ

មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​
រាសី​ទូទៅ​: ខ្ពស់ត្រដែត​
ពណ៌​សំណាង​: ខៀវ
សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​រលូន
សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​គ្រាន់បើ
សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ និងយល់ចិត្តគ្នាកាន់តែខ្លាំង។

រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំទាំង ៨ នេះ៖ សុទ្ធសឹងជាឆ្នាំទេវតាកាន់សីល៏ នាំលាភ នាំជ័យ ក៏ព្រោះតែពួកគេជាក្រុមមនុស្ស ដែលមានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្នមានសមត្ថភាព ក្នុងការរកប្រាក់មាននិស្ស័យសុភាពរាបសារ ទន់ភ្លន់ មិនឆ្មើងឆ្មៃ​ វាយឬកដាក់អ្នកដ៏ទៃមានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេកោតគោរព កោតក្រែងច្រើនជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។

តែហាមដាចខាតការប្រព្រឹត្ត ល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើអោយគ្រួសារមិនមានសុភមង្គល ត្រូវយកពេលទំនេរទៅធ្វើការបង្កើតជាចំណូលទោះបីចំណូលយើងតិចក៏អាចធ្វើអោយក្លាយជាធំបានដែលដោយយើងគ្រាន់តែសន្សំលុយ៣០ភាគរយដើម្បីវិនិយោគទៅលើមុខរបរដែលយើងច្បាសលាស់។

សូមអធ្យាស្រ័យរាល់កំហុសឆ្គងដោយអច្ចេតនាផ្សេងៗ យើងខ្ញុំសូម ស៊ែរបួងសួង! ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យ ជួបតែលាភសំណាង ទ្រព្យធន យសសក្តិនិងពោរពេញទៅដោយសេចក្តី​សុខសុភមង្គល​ជា​រៀងរហូត។

ប្រភព៖ ហោរាសាស្រ្តសុរិយាគតិចិន (ឆុត ណាស់)

Leave a Reply

Your email address will not be published. Required fields are marked *