បើមាន ៦ ចំនុចនេះហើយ នោះអ្នកប្រាកដជាក្លាយទៅជាអ្នកមាននៅថ្ងៃអនាគត

ចែករំលែក ជំនឿ ជីវិត ទស្សនៈ និងប្រវត្តិបុគ្គល

លោក Steve Siebold ដែលជាសេដ្ឋីមួយរូបនិយាយថាមនុស្សស្ទើរតែគ្រប់គ្នាមានសមត្ថភាពអាចក្លាយជាសេដ្ឋី។ តើអ្នកកំពុងតែស្ថិតនៅក្នុងដំណើរក្លាយជាសេដ្ឋីទេ? ដើម្បីដឹងច្បាស់ អ្នកត្រូវសម្គាល់មើលសញ្ញាទាំងនេះដែលចាំរារាំងដំណើរ៖

១/ ផ្តោតលើការសន្សំលុយខ្លាំងពេក

ច្បាស់ណាស់ថាអ្នកមានឱ្យតម្លៃការសន្សំនិងការវិនិយោគ ប៉ុន្តែគេក៏ទទួលស្គាល់ថាគន្លឹះដើម្បីទទួលបានជោគជ័យគឺផ្តោតលើការរកលុយ។ នៅក្នុងសៀវភៅ “How Rich People Think” អ្នកនិពន្ធ Steve Siebold សរសេរថាមនុស្សភាគច្រើនព្យាយាមរស់នៅសន្សំសំចៃពេករហូតដល់មើលមិនឃើញឱកាសនៅចំពោះមុខ។

 

២/ គ្មានគោលដៅសម្រាប់លុយដែលសន្សំ

អ្នកនិពន្ធសៀវភៅ “Secrets of the Millionaire Mind” លោក T. Harv Eker សរសេរថាមូលហេតុធំមួយដែលមនុស្សភាគច្រើនមិនអាចទទួលបានអ្វីដែលគេចង់បានគឺគេមិនដឹងថាគេចង់បានអ្វីឱ្យពិតប្រាកដ។ ប្រសិនបើអ្នកចង់បង្កើតទ្រព្យ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ផែនការណ៍ជាក់លាក់ និងពេលកំណត់ត្រឹមត្រូវ។ ហើយពេលដែលអ្នកកំណត់គោលដៅនោះ កុំខ្លាចគិតឱ្យធំ។

 

៣/ មិនព្រមចាប់ផ្តើមវិនិយោគ

វិនិយោគជាមធ្យោបាយសាមញ្ញបំផុតតែមានប្រសិទ្ធភាពបំផុតក្នុងការបង្កើតទ្រព្យ ហើយបើអ្នកវិនិយោគកាន់តែឆាប់ អ្នកនឹងក្លាយជាអ្នកមានកាន់តែឆាប់ដែរ។ អ្នកជំនាញខាងលុយ លោក Ramit Sethi បានសរសេរក្នុងសៀវភៅ”I Will Teach You to Be Rich”របស់លោកថា ជាមធ្យម សេដ្ឋីវិនិយោគ២០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គេ។

 

៤/ មានប្រភពចំណូលតែមួយ

ពិតណាស់ អ្នកមិនអាចក្លាយជាអ្នកមានដោយពឹងលើប្រភពចំណូលតែមួយបានទេ។ ក្នុងការសិក្សារយៈពេល៥ឆ្នាំដើម្បីរកគន្លឹះក្លាយជាសេដ្ឋី លោក Thomas C. Corley រកឃើញថាអ្នកមានមិនពឹងផ្អែកតែលើប្រភពចំណូលមួយមុខទេ ជាមធ្យមគេមានប្រភពចំណូល៣ផ្សេងគ្នា។

 

៥/ កម្រប្រឡូកខ្លួនក្នុងបទពិសោធន៍ថ្មីៗ

មនុស្សដែលមិនចង់មានបានចូលចិត្តភាពស្រណុកសុខស្រួលណាស់។ ផ្ទុយទៅវិញ អ្នកមានជាមនុស្សដែលហ៊ានប្រថុយនិងសាកល្បងបទពិសោធន៍ថ្មីៗជានិច្ច។ មនុស្សល្បីឈ្មោះក្នុងប្រវត្តិសាស្រ្តដឹងតាំងពីនៅក្មេងមកថាការក្លាយជាសេដ្ឋីមិនងាយស្រួលទេ ហើយគេរៀនផ្ស៊ាំខ្លួននឹងភាពលំបាកនិងភាពមិនច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផល។

 

៦/ គិតថាតំណែងជាអ្នកមានសម្រាប់តែមនុស្សមានសំណាងមួយចំនួនប៉ុណ្ណោះ

ប្រសិនបើអ្នកគិតថាការក្លាយជាអ្នកមានវាហួសពីវិស័យរបស់អ្នក អ្នកប្រហែលជាមិនអាចក្លាយជាសេដ្ឋីបានទេ។ មនុស្សដែលរកលុយបានតិចនៅតែរកបានតិចដោយសារគេរំពឹងបែបនោះ។ មនុស្សភាគច្រើនគិតថាគេមិនមានសមត្ថភាពអ្វីដើម្បីអាចមានទ្រព្យច្រើនបានទេ។

 

ប្រភព​៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *