Cristiano Ronaldo​ ផ្ទេរទៅកាន់ក្លឹប Juventus របស់អ៉ីតាលី ក្នុងតម្លៃ១១០លានដុល្លារ ពីក្លឹប Real Madrid

ចែករំលែក ជំនឿ ជីវិត

(អេស្ប៉ាញ)៖ តារាបាល់ទាត់លំដាប់ពិភពលោកដ៏ល្បី Cristiano Ronaldo បានចាកចេញពីក្លឹប Real Madrid ហើយ ដើម្បីចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹងក្លឹប Juventus របស់ប្រទេសអ៉ីតាលី, នេះបើតាមក្លឹប Real Madrid របស់អេស្ប៉ាញ បានប្រកាសនាថ្ងៃអង្គារនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន ESPN ឲ្យដឹងនាយប់ថ្ងៃទី១០ ខែកក្កដានេះ។

ការចាកចេញរបស់កីឡាករ Cristiano Ronaldo នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបានលេងនៅក្លឹប Real Madrid អស់រយៈពេល៩ឆ្នាំ។
កិច្ចព្រមព្រៀង ផ្ទេរកីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus របស់អ៉ីតាលីនេះ មានតម្លៃ១០០លានអឺរ៉ូ ស្មើនឹងប្រមាណ១១០លានដុល្លារអាមេរិក។ ជាមួយនឹង​កិច្ចព្រមព្រៀងថ្មី រយៈពេល៤ឆ្នាំ​នេះ​​ កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន៥០ម៉ឺនផោន ស្មើនឹងជាង៦៦ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ឬ៣០លានអឺរ៉ូ ស្មើនឹងជាង៣៥លានដុល្លារអាមេរិកជាប្រចាំឆ្នាំ។

ក្លឹប Real Madrid បានចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា ពួកគេបានព្រមព្រៀងក្នុងការផ្ទេរ «ស្របទៅតាមបំណងនិងការស្នើសុំរបស់កីឡាករ»។

សូមជម្រាបថា Ronaldo បានចូលលេងនៅក្លឹប Real Madrid ក្នុងឆ្នាំ២០០៩ បន្ទាប់ពីចំណាយពេល៦ឆ្នាំ នៅក្លឹប Manchester United៕

 

Leave a Reply

Your email address will not be published. Required fields are marked *